បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី១ ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី១

      • ការ​សួរ​សុខ​ទុក្ខ (​១​-​៣​)

      • ប៉ូល​អរគុណ​ព្រះ​សម្រាប់​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស (​៤​-​៩​)

      • ការ​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សាមគ្គីភាព (​១០​-​១៧​)

      • គ្រិស្ត​ជា​ឫទ្ធានុភាព​និង​ជា​ប្រាជ្ញា​ព្រះ (​១៨​-​២៥​)

      • អួត​តែ​អំពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ (​២៦​-​៣១​)

កូរិនថូសទី១ ១:១

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ឯកសារយោង

  • +សកម្ម ៩:១៥

កូរិនថូសទី១ ១:២

ឯកសារយោង

  • +សកម្ម ១៨:១
  • +១កូ ៦:១១; ហេ ៩:១៣, ១៤
  • +ម៉ាថ ១២:១៨, ២១; សកម្ម ៤:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៥, ទំ.  ៣១-៣២

កូរិនថូសទី១ ១:៥

ឯកសារយោង

  • +កូឡ ១:៩

កូរិនថូសទី១ ១:៦

ឯកសារយោង

  • +សកម្ម ១៨:៥

កូរិនថូសទី១ ១:៧

ឯកសារយោង

  • +លូក ១៧:២៩, ៣០; ២ថែ ១:៧; ១ពេ ១:៧

កូរិនថូសទី១ ១:៨

ឯកសារយោង

  • +១កូ ៤:៥; ៥:៥; បប ១:១០

កូរិនថូសទី១ ១:៩

ឯកសារយោង

  • +បច ៧:៩

កូរិនថូសទី១ ១:១០

ឯកសារយោង

  • +រ៉ូម ១៦:១៧
  • +រ៉ូម ១៥:៥, ៦; ២កូ ១៣:១១; អេភ ៤:១, ៣; ភី ២:២

កូរិនថូសទី១ ១:១២

កំណត់សម្គាល់

  • *

    ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

ឯកសារយោង

  • +សកម្ម ១៨:២៤; ១កូ ៣:៤, ៥, ២១-២៣

កូរិនថូសទី១ ១:១៤

ឯកសារយោង

  • +សកម្ម ១៨:៨
  • +រ៉ូម ១៦:២៣

កូរិនថូសទី១ ១:១៦

ឯកសារយោង

  • +១កូ ១៦:១៥

កូរិនថូសទី១ ១:១៧

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឯកសារយោង

  • +សកម្ម ៩:១៥

កូរិនថូសទី១ ១:១៨

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឯកសារយោង

  • +សកម្ម ១៧:១៨; ១កូ ២:១៤
  • +រ៉ូម ១:១៦

កូរិនថូសទី១ ១:១៩

ឯកសារយោង

  • +អេ ២៩:១៤

កូរិនថូសទី១ ១:២០

កំណត់សម្គាល់

  • *

    ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

កូរិនថូសទី១ ១:២១

ឯកសារយោង

  • +កូឡ ២:៨
  • +លូក ១០:២១
  • +១កូ ២:១៤; ៣:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៨, ទំ.  ៣០

កូរិនថូសទី១ ១:២២

ឯកសារយោង

  • +ម៉ាថ ១២:៣៨; លូក ១១:២៩

កូរិនថូសទី១ ១:២៣

ឯកសារយោង

  • +សកម្ម ១៧:៣២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៣, ទំ.  ៦

កូរិនថូសទី១ ១:២៤

ឯកសារយោង

  • +កូឡ ២:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៦/២០១៥, ទំ.  ៣-៨

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៨៧-៩៦

កូរិនថូសទី១ ១:២៥

ឯកសារយោង

  • +២កូ ១៣:៤

កូរិនថូសទី១ ១:២៦

ឯកសារយោង

  • +សកម្ម ៤:១៣
  • +យ៉ូន ៧:៤៨; យ៉ា ២:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/១៩៩៤, ទំ.  ២១-២២

កូរិនថូសទី១ ១:២៧

ឯកសារយោង

  • +ម៉ាថ ១១:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៦/២០១៤, ទំ.  ២៤

    ១/១១/១៩៩៤, ទំ.  ២១-២២

កូរិនថូសទី១ ១:២៨

ឯកសារយោង

  • +១កូ ២:៦

កូរិនថូសទី១ ១:៣០

ឯកសារយោង

  • +រ៉ូម ១០:៤; ២កូ ៥:២១
  • +យ៉ូន ១៧:១៩; ហេ ១០:១០
  • +រ៉ូម ៣:២៤; កូឡ ១:១៣, ១៤

កូរិនថូសទី១ ១:៣១

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +យេ ៩:២៤; ២កូ ១០:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៥, ទំ.  ២៣-២៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១កូ. ១:១សកម្ម ៩:១៥
១កូ. ១:២សកម្ម ១៨:១
១កូ. ១:២១កូ ៦:១១; ហេ ៩:១៣, ១៤
១កូ. ១:២ម៉ាថ ១២:១៨, ២១; សកម្ម ៤:១២
១កូ. ១:៥កូឡ ១:៩
១កូ. ១:៦សកម្ម ១៨:៥
១កូ. ១:៧លូក ១៧:២៩, ៣០; ២ថែ ១:៧; ១ពេ ១:៧
១កូ. ១:៨១កូ ៤:៥; ៥:៥; បប ១:១០
១កូ. ១:៩បច ៧:៩
១កូ. ១:១០រ៉ូម ១៥:៥, ៦; ២កូ ១៣:១១; អេភ ៤:១, ៣; ភី ២:២
១កូ. ១:១០រ៉ូម ១៦:១៧
១កូ. ១:១២សកម្ម ១៨:២៤; ១កូ ៣:៤, ៥, ២១-២៣
១កូ. ១:១៤សកម្ម ១៨:៨
១កូ. ១:១៤រ៉ូម ១៦:២៣
១កូ. ១:១៦១កូ ១៦:១៥
១កូ. ១:១៧សកម្ម ៩:១៥
១កូ. ១:១៨សកម្ម ១៧:១៨; ១កូ ២:១៤
១កូ. ១:១៨រ៉ូម ១:១៦
១កូ. ១:១៩អេ ២៩:១៤
១កូ. ១:២១កូឡ ២:៨
១កូ. ១:២១លូក ១០:២១
១កូ. ១:២១១កូ ២:១៤; ៣:១៨
១កូ. ១:២២ម៉ាថ ១២:៣៨; លូក ១១:២៩
១កូ. ១:២៣សកម្ម ១៧:៣២
១កូ. ១:២៤កូឡ ២:៣
១កូ. ១:២៥២កូ ១៣:៤
១កូ. ១:២៦សកម្ម ៤:១៣
១កូ. ១:២៦យ៉ូន ៧:៤៨; យ៉ា ២:៥
១កូ. ១:២៧ម៉ាថ ១១:២៥
១កូ. ១:២៨១កូ ២:៦
១កូ. ១:៣០រ៉ូម ១០:៤; ២កូ ៥:២១
១កូ. ១:៣០យ៉ូន ១៧:១៩; ហេ ១០:១០
១កូ. ១:៣០រ៉ូម ៣:២៤; កូឡ ១:១៣, ១៤
១កូ. ១:៣១យេ ៩:២៤; ២កូ ១០:១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី១ ១:១-៣១

សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

១ ពី​ខ្ញុំ ប៉ូល ដែល​បាន​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​សាវ័ក*+របស់​គ្រិស្ត​យេស៊ូ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ និង​ពី​សូស្តែន​ជា​បង​ប្រុស​របស់​យើង ២ ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ក្រុង​កូរិនថូស+ គឺ​អ្នក​រាល់​គ្នា​ដែល​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ+ ក៏​បាន​ត្រូវ​ហៅ​ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ ហើយ​ជូន​ចំពោះ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ដែល​កំពុង​ហៅ​រក​នាម​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត+ ដែល​ជា​ម្ចាស់​របស់​ពួក​គេ​និង​របស់​យើង​ដែរ​៖

៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៤ ខ្ញុំ​តែង​តែ​អរគុណ​ព្រះ​អំពី​អ្នក​រាល់​គ្នា ដោយ​គិត​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត​យេស៊ូ។ ៥ ដោយ​សារ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត អ្នក​រាល់​គ្នា​បាន​ទទួល​អ្វី​ៗ​ជា​បរិបូរ ដែល​រួម​បញ្ចូល​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​ប្រកាស​បណ្ដាំ​របស់​ព្រះ និង​មាន​ចំណេះ​សព្វ​គ្រប់+ ៦ ពី​ព្រោះ​សក្ខី​ភាព​អំពី​គ្រិស្ត+បាន​ត្រូវ​ចាក់​ឫស​យ៉ាង​រឹង​មាំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ៧ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​អំណោយ​ណា​មួយ​ឡើយ កាល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​បង្ហាញ​ឫទ្ធានុភាព​របស់​លោក។+ ៨ ព្រះ​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រឹង​មាំ​រហូត​ដល់​ទី​បញ្ចប់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កន្លែង​ចាប់​កំហុស​បាន​នៅ​ថ្ងៃ​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។+ ៩ ព្រះ​គឺ​ស្មោះ​ត្រង់+ លោក​ហើយ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​រួម​ចំណែក​ជា​មួយ​នឹង​បុត្រ​របស់​លោក គឺ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។

១០ បង​ប្អូន​អើយ តាម​រយៈ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​និយាយ​ដូច​គ្នា ហើយ​មិន​ត្រូវ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ+ តែ​ត្រូវ​មាន​គំនិត​ឯកភាព និង​មាន​របៀប​គិត​គូរ​តែ​មួយ។+ ១១ បង​ប្អូន​ខ្ញុំ​អើយ មនុស្ស​ខ្លះ​ពី​ក្រុម​គ្រួសារ​ខ្លូអេ​បាន​មក​ប្រាប់​ខ្ញុំ​អំពី​អ្នក​រាល់​គ្នា​ថា មាន​ការ​ទាស់​ទែង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ១២ ខ្ញុំ​ចង់​និយាយ​អំពី​ការ​ដែល​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ពោល​ថា​៖ ​«​ខ្ញុំ​កាន់​តាម​ប៉ូល​»​ ​«​តែ​ខ្ញុំ​កាន់​តាម​អាប៉ូឡុស​»​+ ​«​ឯ​ខ្ញុំ​កាន់​តាម​កេផាស​»​* ​«​តែ​ខ្ញុំ​កាន់​តាម​គ្រិស្ត​»។ ១៣ តើ​គ្រិស្ត​បែក​សាមគ្គី​ហើយ​ឬ? តើ​ប៉ូល​ឬ​ដែល​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល​ដើម្បី​អ្នក​រាល់​គ្នា? ឬ​ក៏​តើ​អ្នករាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ូល? ១៤ ខ្ញុំ​អរ​គុណ​ព្រះ​ដែលខ្ញុំមិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក្រៅ​ពី​គ្រីស្ពូស+និង​កៃយុស+ ១៥ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។ ១៦ មែន​ហើយ ខ្ញុំ​ក៏​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​អ្នក​ផ្ទះ​ស្ទេផាណាស​ដែរ។+ ក្រៅ​ពី​នោះ ខ្ញុំមិន​ដឹង​ថា​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ។ ១៧ ព្រោះ​គ្រិស្ត​មិន​បាន​ចាត់ខ្ញុំ​ឲ្យទៅ​ជ្រមុជ​ទឹក​ឲ្យ​គេ​ឡើយ តែ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​វិញ+ មិន​មែន​ដោយ​ប្រើ​សម្ដី​តាម​បែប​អ្នក​ប្រាជ្ញ​ទេ ព្រោះ​បើ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​បង្គោល​ទារុណកម្ម*របស់​គ្រិស្ត​ទៅ​ជា​ឥត​ប្រយោជន៍។

១៨ ព្រោះ​អស់​អ្នក​ដែល​កំពុង​វិនាស​ចាត់​ទុក​ការ​និយាយ​អំពី​បង្គោល​ទារុណកម្ម*ថា​ជា​រឿង​ផ្ដេស​ផ្ដាស+ តែ​យើង​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ​ចាត់​ទុក​ការ​នោះថា​ជា​ឫទ្ធានុភាព​របស់​ព្រះ។+ ១៩ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យប្រាជ្ញារបស់​ពួក​អ្នក​ប្រាជ្ញ​សាប​សូន្យ​ទៅ ហើយ​ខ្ញុំ​នឹង​ច្រាន​ចោល​ចំណេះ​របស់​ពួក​អ្នក​ចេះ​ដឹង​»។+ ២០ តើ​អ្នក​ប្រាជ្ញ អ្នក​ជំនាញ​ខាង​ច្បាប់ និង​អ្នក​ជជែក​វែក​ញែក​នៃ​របៀប​របប​ពិភព​លោក*នេះ​នៅ​ឯ​ណា? ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រាជ្ញា​របស់​ពិភព​លោក​នេះ ជា​អ្វី​ដែល​ផ្ដេស​ផ្ដាស។ ២១ ព្រោះ​ប្រាជ្ញា​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ+មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ​ទេ+ ហើយ​ពួក​គេ​ចាត់​ទុក​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​ថា​ជា​រឿង​ផ្ដេស​ផ្ដាស។+ ប៉ុន្តែ ព្រះ​ពេញ​ចិត្ត​ការ​នោះ ដើម្បី​សង្គ្រោះ​ពួក​អ្នក​ដែល​កំពុង​ជឿ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ។

២២ ព្រោះ​ជនជាតិ​យូដា​សុំ​សញ្ញា​សម្គាល់+ ឯ​ជន​ជាតិ​ក្រិច​ស្វែង​រក​ប្រាជ្ញា។ ២៣ ប៉ុន្តែ យើង​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ត​ដែល​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជនជាតិ​យូដា​ជំពប់​ដួល តែ​ជន​ជាតិ​ដទៃ​ចាត់​ទុក​ថា​ជា​ការ​និយាយ​ផ្ដេស​ផ្ដាស។+ ២៤ ក៏​ប៉ុន្តែ ចំពោះ​ជនជាតិ​យូដា​និង​ជន​ជាតិ​ក្រិច​ដែល​បាន​ត្រូវ​ហៅ ពួក​គេ​ចាត់​ទុក​គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។+ ២៥ ពី​ព្រោះ​ការ​របស់​ព្រះ​ដែល​គេ​ចាត់​ទុក​ថា​ផ្ដេស​ផ្ដាស គឺ​មាន​ប្រាជ្ញា​ជាង​មនុស្ស ហើយ​ការ​របស់​ព្រះ​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ គឺ​ខ្លាំង​ជាង​មនុស្ស។+

២៦ ព្រោះ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា​ក្នុង​ករណី​របស់​អ្នក​រាល់​គ្នា ព្រះ​មិន​បាន​ហៅ​មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​ប្រាជ្ញ​តាម​ទស្សនៈ​មនុស្ស+ ឬ​ជា​អ្នក​មាន​អំណាច ឬ​ក៏​ជា​អ្នក​ដែល​បាន​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់​នោះ​ឡើយ+ ២៧ តែ​ព្រះ​បាន​ជ្រើស​រើស​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ល្ងង់​ខ្លៅ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​អាម៉ាស់​មុខ ហើយ​ព្រះ​ក៏​បាន​ជ្រើស​រើស​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ពូកែ​អាម៉ាស់​មុខ។+ ២៨ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ពិភព​លោក​ចាត់​ទុក​ថា​អាប់​ឱន អ្វី​ដែល​គេ​មើល​ងាយ និង​អ្វី​ដែល​គេ​ចាត់​ទុក​ថា​គ្មាន​តម្លៃ​សោះ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​គេ​ចាត់​ទុក​ថា​សំខាន់​ទៅ​ជា​អសារ​ឥត​ការ​វិញ។+ ២៩ យ៉ាង​នោះ គ្មាន​មនុស្ស​ណា​ម្នាក់​មាន​ហេតុ​អួត​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​ឡើយ។ ៣០ ប៉ុន្តែ គឺ​ដោយ​សារ​ព្រះ​ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ លោក​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ និង​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះ។+ តាម​រយៈ​លោក​យេស៊ូ មនុស្ស​អាច​ទៅ​ជា​បរិសុទ្ធ+ ហើយ​តាម​រយៈ​ថ្លៃ​លោះ ពួក​គេ​អាច​មាន​សេរី​ភាព+ ៣១ ដើម្បី​ឲ្យ​បាន​ដូច​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​អួត ចូរ​ឲ្យ​អ្នក​នោះ​អួត​អំ​ពី​ព្រះ​យេហូវ៉ា​»។*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក