បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • សេចក្ដី​វេទនា​ទី២: កង្កែប (​១​-​១៥​)

      • សេចក្ដី​វេទនា​ទី៣: សត្វ​សុច (​១៦​-​១៩​)

      • សេចក្ដី​វេទនា​ទី៤: សត្វ​របោម (​២០​-​៣២​)

        • តំបន់​កូសែន​មិន​រង​សេចក្ដី​វេទនា​ទេ (​២២, ២៣​)

ដំណើរចាកចេញ ៨:១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បម្រើ​»​

ឯកសារយោង

  • +ដច ៣:១២

ដំណើរចាកចេញ ៨:២

ឯកសារយោង

  • +ចសព ៧៨:៤៥

ដំណើរចាកចេញ ៨:៣

ឯកសារយោង

  • +ចសព ១០៥:៣០

ដំណើរចាកចេញ ៨:៥

កំណត់សម្គាល់

  • *

    ឬ​«​ព្រែក​ទន្លេ​នីល​»​

ដំណើរចាកចេញ ៨:៧

ឯកសារយោង

  • +ដច ៧:១១, ១២, ២០, ២២; ៨:១៧, ១៨; ៩:១១; ២ធី ៣:៨

ដំណើរចាកចេញ ៨:៨

ឯកសារយោង

  • +ដច ១០:១៦-១៩

ដំណើរចាកចេញ ៨:១០

ឯកសារយោង

  • +ដច ៩:១៤; ១៥:១១; ចសព ៨៣:១៨; ៨៦:៨; អេ ៤៦:៩; យេ ១០:៦, ៧; រ៉ូម ៩:១៧

ដំណើរចាកចេញ ៨:១១

ឯកសារយោង

  • +ដច ៨:៣

ដំណើរចាកចេញ ៨:១២

ឯកសារយោង

  • +ដច ៨:៣០, ៣១; ៩:៣៣

ដំណើរចាកចេញ ៨:១៥

ឯកសារយោង

  • +ដច ៤:២១; ៧:៣

ដំណើរចាកចេញ ៨:១៧

ឯកសារយោង

  • +ចសព ១០៥:៣១

ដំណើរចាកចេញ ៨:១៨

ឯកសារយោង

  • +ដច ៧:១១, ១២, ២០, ២២; ៨:៧; ៩:១១

ដំណើរចាកចេញ ៨:១៩

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ម្រាម​ដៃ​»​

ឯកសារយោង

  • +ដច ៣១:១៨; លូក ១១:២០

ដំណើរចាកចេញ ៨:២១

កំណត់សម្គាល់

  • *

    ប្រភេទ​រុយ​ម្យ៉ាង​ដែល​ចេះ​ខាំ

ដំណើរចាកចេញ ៨:២២

ឯកសារយោង

  • +ដច ៩:៤, ២៦; ១០:២៣; ១២:១៣
  • +១សាំ ១៧:៤៦; ១បស ២០:២៨; ២បស ១៩:១៧, ១៩

ដំណើរចាកចេញ ៨:២៤

ឯកសារយោង

  • +ដច ៨:៣
  • +ចសព ៧៨:៤៥; ១០៥:៣១

ដំណើរចាកចេញ ៨:២៦

ឯកសារយោង

  • +ដក ៤៦:៣៣, ៣៤; ដច ១០:២៥, ២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៤, ទំ.  ៣០

ដំណើរចាកចេញ ៨:២៧

ឯកសារយោង

  • +ដច ៣:១៨

ដំណើរចាកចេញ ៨:២៨

ឯកសារយោង

  • +ដច ៨:៨; ៩:២៨

ដំណើរចាកចេញ ៨:២៩

ឯកសារយោង

  • +ដច ៨:១៥

ដំណើរចាកចេញ ៨:៣០

ឯកសារយោង

  • +ដច ៩:៣៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៨:១ដច ៣:១២
ដច. ៨:២ចសព ៧៨:៤៥
ដច. ៨:៣ចសព ១០៥:៣០
ដច. ៨:៧ដច ៧:១១, ១២, ២០, ២២; ៨:១៧, ១៨; ៩:១១; ២ធី ៣:៨
ដច. ៨:៨ដច ១០:១៦-១៩
ដច. ៨:១០ដច ៩:១៤; ១៥:១១; ចសព ៨៣:១៨; ៨៦:៨; អេ ៤៦:៩; យេ ១០:៦, ៧; រ៉ូម ៩:១៧
ដច. ៨:១១ដច ៨:៣
ដច. ៨:១២ដច ៨:៣០, ៣១; ៩:៣៣
ដច. ៨:១៥ដច ៤:២១; ៧:៣
ដច. ៨:១៧ចសព ១០៥:៣១
ដច. ៨:១៨ដច ៧:១១, ១២, ២០, ២២; ៨:៧; ៩:១១
ដច. ៨:១៩ដច ៣១:១៨; លូក ១១:២០
ដច. ៨:២២ដច ៩:៤, ២៦; ១០:២៣; ១២:១៣
ដច. ៨:២២១សាំ ១៧:៤៦; ១បស ២០:២៨; ២បស ១៩:១៧, ១៩
ដច. ៨:២៤ដច ៨:៣
ដច. ៨:២៤ចសព ៧៨:៤៥; ១០៥:៣១
ដច. ៨:២៦ដក ៤៦:៣៣, ៣៤; ដច ១០:២៥, ២៦
ដច. ៨:២៧ដច ៣:១៨
ដច. ៨:២៨ដច ៨:៨; ៩:២៨
ដច. ៨:២៩ដច ៨:១៥
ដច. ៨:៣០ដច ៩:៣៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៨:១-៣២

ដំណើរចាកចេញ

៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ទៅ​ជួប​ផារ៉ូ ហើយ​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​រាស្ត្រ​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​នេះ ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍*ខ្ញុំ។+ ២ បើ​អ្នក​នៅ​តែ​មិន​ព្រម​ឲ្យ​រាស្ត្រ​ខ្ញុំ​ចេញ​ទៅ​ទេ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​កង្កែប​ពាស​ពេញ​ទឹក​ដី​របស់​អ្នក។+ ៣ ទន្លេ​នីល​នឹង​មាន​កង្កែប​យ៉ាង​ច្រើន​សន្ធឹក ហើយ​ហ្វូង​កង្កែប​នឹង​លោត​ចេញ​ពី​ទន្លេ​នីល​មក ចូល​ទៅ​ក្នុង​វិមាន​និង​បន្ទប់​ដេក​របស់​អ្នក ព្រម​ទាំង​លោត​ឡើង​លើ​គ្រែ​អ្នក​ដែរ។ ពួក​វា​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​ពួក​អ្នក​បម្រើ​អ្នក ហើយ​លោត​ឡើង​លើ​ខ្លួន​ប្រជារាស្ត្រ​របស់​អ្នក​ផង​ដែរ។ ពួក​វា​ថែម​ទាំង​លោត​ចូល​ទៅ​ក្នុង​ឡ​ដុត​នំ និង​ក្នុង​ផើង​ច្របាច់​ម្សៅ​ទៀត​ផង។+ ៤ ហ្វូង​កង្កែប​នឹង​ឡើង​មក​ធ្វើ​ទុក្ខ​អ្នក ពួក​អ្នក​បម្រើ​អ្នក និង​រាស្ត្រ​ទាំង​អស់​របស់​អ្នក​»​›​»។

៥ រួច​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ទៀត​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​អេរ៉ុន​ថា​៖ ‹សូម​លើក​ដំបង​អ្នក​តម្រង់​ទៅ​ទន្លេ ព្រែក* និង​បឹង​បួ នោះ​ហ្វូង​កង្កែប​នឹង​ឡើង​មក​ពាស​ពេញ​ស្រុក​អេហ្ស៊ីប›​»។ ៦ ដូច្នេះ អេរ៉ុន​បាន​លើក​ដំបង​ទៅ​លើ​ប្រភព​ទឹក​ក្នុង​ស្រុក​អេហ្ស៊ីប ហើយ​ហ្វូង​កង្កែប​បាន​ឡើង​មក​ពាស​ពេញ​លើ​ទឹក​ដី​នោះ។ ៧ ប៉ុន្តែ ពួកសង្ឃ​ដែល​ចេះ​វេទមន្ត​ក៏​បាន​ប្រើ​វេទមន្ត​ធ្វើ​ឲ្យ​ហ្វូង​កង្កែប​ឡើង​មក​ដែរ។+ ៨ បន្ទាប់​មក ផារ៉ូ​បាន​ហៅ​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​មក​ជួប ហើយ​និយាយ​ថា​៖ ​«​សូម​ជួយ​អង្វរ​ព្រះយេហូវ៉ា​ឲ្យ​យក​ហ្វូង​កង្កែប​ចេញ​ពី​ខ្ញុំ​និង​រាស្ត្រ​របស់​ខ្ញុំ​ផង+ ពី​ព្រោះ​ឥឡូវ​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​បណ្ដា​ជន​នេះ​ចេញ​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ហើយ​»។ ៩ ម៉ូសេ​បាន​តប​ទៅ​ផារ៉ូ​ថា​៖ ​«​តើ​ពេល​ណា​អ្នក​ចង់​ឲ្យ​ហ្វូង​កង្កែប​វិនាស​ចេញ​ពី​មុខ​អ្នក ពី​ពួក​អ្នក​បម្រើ​និង​រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ពី​វិមាន​របស់​អ្នក? សូម​ប្រាប់​ខ្ញុំ​មក ខ្ញុំ​នឹង​អង្វរ​ព្រះ​ឲ្យ​អ្នក ដើម្បី​កុំ​ឲ្យ​មាន​ហ្វូង​កង្កែប​ទៀត ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ​»។ ១០ ផារ៉ូ​បាន​ឆ្លើយ​ថា​៖ ​«​គឺ​នៅ​ថ្ងៃ​ស្អែក​»។ រួច​ម៉ូសេ​បាន​និយាយ​ទៀត​ថា​៖ ​«​នៅ​ថ្ងៃ​ស្អែក​ការ​នោះ​នឹង​កើត​ឡើង​មែន ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​គ្មាន​អ្នក​ណា​ម្នាក់​ដែល​ដូច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ទេ។+ ១១ ហ្វូង​កង្កែប​នឹង​ត្រូវ​វិនាស​ចេញ​ពី​មុខ​អ្នក​និង​ពី​វិមាន​អ្នក ព្រម​ទាំង​ចេញ​ពី​មុខ​ពួក​អ្នក​បម្រើ​អ្នក និង​បណ្ដា​រាស្ត្រ​របស់​អ្នក​ទៅ។ ពួក​វា​នឹង​មាន​នៅ​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ​»។+

១២ ក្រោយ​ពី​និយាយ​ចប់ ម៉ូសេ​និង​អេរ៉ុន​បាន​ចាក​ចេញ​ពី​ផារ៉ូ។ រួច​ម៉ូសេ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​បំផ្លាញ​ហ្វូង​កង្កែប ដែល​លោក​បាន​បណ្ដាល​ឲ្យ​មាន​ទៅ​លើ​ផារ៉ូ។+ ១៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​ម៉ូសេ។ ពេល​នោះ ហ្វូង​កង្កែប​ដែល​មាន​នៅ​ក្នុង​ផ្ទះ នៅ​ទី​ធ្លា និង​នៅ​ឯ​វាល បាន​ងាប់​ជា​បន្ត​បន្ទាប់។ ១៤ រួច​មក ជន​ជាតិ​អេហ្ស៊ីប​បាន​ប្រមូល​កង្កែប​ទាំង​នោះ​គរ​ជា​គំនរ​ៗ ហើយ​ស្រុក​អេហ្ស៊ីប​មាន​ក្លិន​ស្អុយ​គ្រប់​ទី​កន្លែង។ ១៥ ប៉ុន្តែ ពេល​ផារ៉ូ​ឃើញ​ថា​សេចក្ដី​វេទនា​នោះ​លែង​មាន​ទៀត នោះ​គាត់​នៅ​តែ​មាន​ចិត្ត​រឹង​រូស+ដដែល ហើយ​មិន​ព្រម​ស្ដាប់​ម៉ូសេ​និង​អេរ៉ុន​ទេ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​អេរ៉ុន​ថា​៖ ‹ចូរ​លើក​ដំបង​វាយ​ដី​ទៅ ហើយ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​សត្វ​សុច​ពាស​ពេញ​ស្រុក​អេហ្ស៊ីប›​»។ ១៧ ដូច្នេះ ម៉ូសេ​បាន​ប្រាប់​សេចក្ដី​បង្គាប់​របស់​ព្រះ​ដល់​អេរ៉ុន ហើយ​អេរ៉ុន​ក៏​លើក​ដំបង​វាយ​ដី រួច​ធូលី​ដី​បាន​ក្លាយ​ទៅ​ជា​សត្វ​សុច។ ពួក​វា​បាន​ធ្វើ​ទុក្ខ​ដល់​មនុស្ស​និង​សត្វ​ទូ​ទាំង​ស្រុក​អេហ្ស៊ីប។+ ១៨ ឯ​ពួក​សង្ឃ​ដែល​ចេះ​វេទមន្ត ពួក​គេ​បាន​ព្យាយាម​ប្រើ​វេទមន្ត​ដើម្បី​ធ្វើ​ឲ្យ​មាន​សត្វ​សុច​ដែរ+ តែ​ពួក​គេ​ធ្វើ​មិន​បាន​ទេ។ សត្វ​សុច​បាន​រោម​មនុស្ស​និង​សត្វ​ជាប់។ ១៩ ហេតុ​នេះ ពួក​គេ​បាន​និយាយ​ទៅ​កាន់​ផារ៉ូ​ថា​៖ ​«​សេចក្ដី​វេទនា​នេះ​គឺ​មក​ពី​ឫទ្ធានុភាព*របស់​ព្រះ​ហើយ!​»។+ ប៉ុន្តែ ផារ៉ូ​នៅ​តែ​មាន​ចិត្ត​រឹង​រូស​ដដែល ហើយ​មិន​ព្រម​ស្ដាប់​ទេ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។

២០ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ទៅ​ជួប​ផារ៉ូ។ មើល! ថ្ងៃ​ស្អែក​ផារ៉ូ​នឹង​ចេញ​ទៅ​ឯ​ទន្លេ​នីល។ ពេល​ជួប​គាត់ អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​រាស្ត្រ​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​នេះ ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ខ្ញុំ។ ២១ ប៉ុន្តែ បើ​អ្នក​មិន​ព្រម​ទេ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​សត្វ​របោម*មក​ធ្វើ​ទុក្ខ​អ្នក ពួក​អ្នក​បម្រើ​អ្នក និង​រាស្ត្រ​របស់​អ្នក។ ពួក​វា​នឹង​ហើរ​ចូល​ទៅ​ក្នុង​វិមាន​របស់​អ្នក និង​បណ្ដា​ផ្ទះ​របស់​រាស្ត្រ​អ្នក ហើយ​ពួក​វា​មាន​ពាស​ពេញ​លើ​ដី​ដែរ។ ២២ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​មាន​របោម​ក្នុង​ទឹក​ដី​កូសែន ជា​កន្លែង​ដែល​រាស្ត្រ​ខ្ញុំ​រស់​នៅ​ឡើយ+ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​មាន​វត្តមាន​ក្នុង​ស្រុក​នេះ។+ ២៣ ខ្ញុំ​នឹង​ឲ្យ​អ្នក​ឃើញ​ភាព​ខុស​គ្នា​រវាង​រាស្ត្រ​របស់​ខ្ញុំ​និង​រាស្ត្រ​របស់​អ្នក។ សញ្ញា​សម្គាល់​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​»​›​»។

២៤ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​មែន គឺ​មាន​របោម​ទាំង​ហ្វូង​ៗ​ហើរ​ចូល​ទៅ​ក្នុង​វិមាន​របស់​ផារ៉ូ និង​ផ្ទះ​ពួក​អ្នក​បម្រើ​គាត់ ព្រម​ទាំង​ពេញ​ពាស​ស្រុក​អេហ្ស៊ីប+ ហើយ​ពួក​វា​បាន​បំផ្លាញ​ស្រុក​នោះ​ទៅ។+ ២៥ នៅ​ទី​បំផុត ផារ៉ូ​បាន​ហៅ​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​ចូល​មក​ជួប ហើយ​និយាយ​ថា​៖ ​«​ចូរ​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​អ្នក​នៅ​ក្នុង​ស្រុក​នេះ​ទៅ​»។ ២៦ ប៉ុន្តែ ម៉ូសេ​បាន​និយាយ​ថា​៖ ​«​ពួក​ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​បាន​ទេ ពី​ព្រោះ​បើ​ជន​ជាតិ​អេហ្ស៊ីប​ឃើញ​អ្វី​ដែល​ពួក​ខ្ញុំ​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​ខ្ញុំ នោះ​ពួក​គេ​មុខ​ជា​ខឹង​យ៉ាង​ខ្លាំង។+ ដូច្នេះ ពួក​គេ​ច្បាស់​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​ខ្ញុំ​មិន​ខាន។ ២៧ ពួក​ខ្ញុំ​នឹង​ទៅ​តំបន់​ស្ងាត់​ជ្រងំ ជា​កន្លែង​ដែល​ត្រូវ​ដើរ​អស់​បី​ថ្ងៃ ដើម្បី​ពួក​ខ្ញុំ​អាច​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​ខ្ញុំ ដូច​លោក​បាន​បង្គាប់​»។+

២៨ ផារ៉ូ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ព្រម​ឲ្យ​ពួក​អ្នក​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​អ្នក តែ​កុំ​ទៅ​ឆ្ងាយ​ពេក។ សូម​អង្វរ​ព្រះ​របស់​អ្នក​ឲ្យ​ខ្ញុំ​ផង​»។+ ២៩ ម៉ូសេ​បាន​តប​ថា​៖ ​«​ឥឡូវ ខ្ញុំ​នឹង​ចាក​ចេញ​ពី​អ្នក ហើយ​ខ្ញុំ​នឹង​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក។ នៅ​ថ្ងៃ​ស្អែក​របោម​នឹង​ចេញ​ពី​អ្នក ពី​ពួក​អ្នក​បម្រើ​អ្នក និង​ពី​បណ្ដា​រាស្ត្រ​របស់​អ្នក។ ប៉ុន្តែ សូម​កុំ​បញ្ឆោត​ពួក​ខ្ញុំ​ទៀត​ដោយ​ថា​ឲ្យ​ពួក​ខ្ញុំ​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា តែ​បែរ​ជា​មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ចេញ​ទៅ​វិញ​»។+ ៣០ ដូច្នេះ ម៉ូសេ​បាន​ចាក​ចេញ​ទៅ ហើយ​គាត់​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ផារ៉ូ។+ ៣១ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​ម៉ូសេ ហើយ​របោម​បាន​ចេញ​ពី​ផារ៉ូ ពី​ពួក​អ្នក​បម្រើ​និង​ពី​បណ្ដា​រាស្ត្រ​របស់​គាត់​ទៅ សូម្បី​តែ​មួយ​ក៏​គ្មាន​នៅ​សល់​ដែរ។ ៣២ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ផារ៉ូ​នៅ​តែ​មាន​ចិត្ត​រឹង​រូស​ដដែល ហើយ​មិន​ព្រម​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក