បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា (​១, ២​)

      • ការ​រៀបចំ​ឡើង​វិញ​របស់​យ៉ូសៀស (​៣​-​១៣​)

      • សៀវភៅ​ច្បាប់​បាន​ត្រូវ​រក​ឃើញ (​១៤​-​២១​)

      • ហ៊ូលដា​ប្រកាស​ទំនាយ​អំពី​សេចក្ដី​វេទនា (​២២​-​២៨​)

      • យ៉ូសៀស​អាន​សៀវភៅ​ច្បាប់​ដល់​បណ្ដា​ជន (​២៩​-​៣៣​)

ប្រវត្តិហេតុទី២ ៣៤:១

ឯកសារយោង

  • +១បស ១៣:២; សេផ ១:១; ម៉ាថ ១:១០
  • +២បស ២២:១, ២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ៣២

ប្រវត្តិហេតុទី២ ៣៤:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ឥត​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ឡើយ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ៣២

ប្រវត្តិហេតុទី២ ៣៤:៣

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +២ប្រ ១៥:២
  • +២បស ២៣:៤, ១៤
  • +២ប្រ ៣៣:១៧
  • +២ប្រ ៣៣:២១, ២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៦, ទំ.  ៨-៩

ប្រវត្តិហេតុទី២ ៣៤:៤

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +២បស ២៣:៦

ប្រវត្តិហេតុទី២ ៣៤:៥

ឯកសារយោង

  • +១បស ១៣:២; ២បស ២៣:១៦

ប្រវត្តិហេតុទី២ ៣៤:៦

ឯកសារយោង

  • +២បស ២៣:១៩; ២ប្រ ៣០:១

ប្រវត្តិហេតុទី២ ៣៤:៧

ឯកសារយោង

  • +២បស ១៧:៤១
  • +២ប្រ ៣១:១

ប្រវត្តិហេតុទី២ ៣៤:៨

ឯកសារយោង

  • +២បស ២២:១២
  • +២បស ២២:៣-៦

ប្រវត្តិហេតុទី២ ៣៤:៩

ឯកសារយោង

  • +២ប្រ ៣០:១១, ១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៥

ប្រវត្តិហេតុទី២ ៣៤:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៥

ប្រវត្តិហេតុទី២ ៣៤:១១

កំណត់សម្គាល់

  • *

    ឈ្មោះ​គ្រឿង​មួយ​មុខ​សម្រាប់​ទ្រ​ផ្លាន​ផ្ទះ

ឯកសារយោង

  • +២បស ១២:១១, ១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៥

ប្រវត្តិហេតុទី២ ៣៤:១២

ឯកសារយោង

  • +២បស ១២:១៥
  • +១ប្រ ២៣:៦
  • +២ប្រ ២០:១៩
  • +១ប្រ ២៥:១

ប្រវត្តិហេតុទី២ ៣៤:១៣

ឯកសារយោង

  • +២ប្រ ៨:១៤

ប្រវត្តិហេតុទី២ ៣៤:១៤

ឯកសារយោង

  • +២បស ២២:៤
  • +បច ១៧:១៨; ៣១:២៤-២៦; យ៉ូស ១:៨; ២បស ២២:៨
  • +ចល ២៦:៤៦

ប្រវត្តិហេតុទី២ ៣៤:១៨

ឯកសារយោង

  • +២បស ២២:៨
  • +បច ១៧:១៨, ១៩

ប្រវត្តិហេតុទី២ ៣៤:១៩

ឯកសារយោង

  • +២បស ២២:១១-១៣

ប្រវត្តិហេតុទី២ ៣៤:២០

ឯកសារយោង

  • +២បស ២៥:២២; យេ ៤០:១៤

ប្រវត្តិហេតុទី២ ៣៤:២១

ឯកសារយោង

  • +បច ៣០:១៧, ១៨; ៣១:១៦, ២៤-២៦; យ៉ូស ១:៨

ប្រវត្តិហេតុទី២ ៣៤:២២

ឯកសារយោង

  • +ដច ១៥:២០; អសក ៤:៤; លូក ២:៣៦; សកម្ម ២១:៨, ៩
  • +២បស ២២:១៤-២០

ប្រវត្តិហេតុទី២ ៣៤:២៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បណ្ដាសា​»​

ឯកសារយោង

  • +យេ ៣៥:១៧
  • +ចល ២៦:១៦; បច ២៨:១៥; ៣០:១៧, ១៨; ដាន ៩:១១

ប្រវត្តិហេតុទី២ ៣៤:២៥

កំណត់សម្គាល់

  • *

    ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឯកសារយោង

  • +បច ២៨:២០
  • +២បស ២១:១, ៣, ៦; ២ប្រ ២៨:១, ៣
  • +បច ២៩:២២, ២៣; យេ ៧:២០

ប្រវត្តិហេតុទី២ ៣៤:២៦

ឯកសារយោង

  • +២ប្រ ៣៤:១៩

ប្រវត្តិហេតុទី២ ៣៤:២៧

ឯកសារយោង

  • +២ប្រ ៣២:២៦; ៣៣:១១, ១៣

ប្រវត្តិហេតុទី២ ៣៤:២៨

ឯកសារយោង

  • +១បស ២១:២៩; អេ ៣៩:៨

ប្រវត្តិហេតុទី២ ៣៤:២៩

ឯកសារយោង

  • +២បស ២៣:១

ប្រវត្តិហេតុទី២ ៣៤:៣០

ឯកសារយោង

  • +២បស ២៣:២; ២ប្រ ១៧:៣, ៩; នេហ ៨:៣

ប្រវត្តិហេតុទី២ ៣៤:៣១

កំណត់សម្គាល់

  • *

    ឬ​«​ធ្វើ​កិច្ច​ព្រម​ព្រៀង​សា​ជា​ថ្មី​»​

ឯកសារយោង

  • +អែស ១០:៣
  • +បច ៦:៥
  • +បច ៣១:២៤-២៦; ២បស ២២:៨

ប្រវត្តិហេតុទី២ ៣៤:៣២

ឯកសារយោង

  • +២ប្រ ៣០:១, ១២; ៣៣:១, ១៦

ប្រវត្តិហេតុទី២ ៣៤:៣៣

ឯកសារយោង

  • +២បស ២៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ៣២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ៣៤:១១បស ១៣:២; សេផ ១:១; ម៉ាថ ១:១០
២ប្រ. ៣៤:១២បស ២២:១, ២
២ប្រ. ៣៤:៣២ប្រ ១៥:២
២ប្រ. ៣៤:៣២បស ២៣:៤, ១៤
២ប្រ. ៣៤:៣២ប្រ ៣៣:១៧
២ប្រ. ៣៤:៣២ប្រ ៣៣:២១, ២២
២ប្រ. ៣៤:៤២បស ២៣:៦
២ប្រ. ៣៤:៥១បស ១៣:២; ២បស ២៣:១៦
២ប្រ. ៣៤:៦២បស ២៣:១៩; ២ប្រ ៣០:១
២ប្រ. ៣៤:៧២បស ១៧:៤១
២ប្រ. ៣៤:៧២ប្រ ៣១:១
២ប្រ. ៣៤:៨២បស ២២:១២
២ប្រ. ៣៤:៨២បស ២២:៣-៦
២ប្រ. ៣៤:៩២ប្រ ៣០:១១, ១៨
២ប្រ. ៣៤:១១២បស ១២:១១, ១២
២ប្រ. ៣៤:១២២បស ១២:១៥
២ប្រ. ៣៤:១២១ប្រ ២៣:៦
២ប្រ. ៣៤:១២២ប្រ ២០:១៩
២ប្រ. ៣៤:១២១ប្រ ២៥:១
២ប្រ. ៣៤:១៣២ប្រ ៨:១៤
២ប្រ. ៣៤:១៤២បស ២២:៤
២ប្រ. ៣៤:១៤បច ១៧:១៨; ៣១:២៤-២៦; យ៉ូស ១:៨; ២បស ២២:៨
២ប្រ. ៣៤:១៤ចល ២៦:៤៦
២ប្រ. ៣៤:១៨២បស ២២:៨
២ប្រ. ៣៤:១៨បច ១៧:១៨, ១៩
២ប្រ. ៣៤:១៩២បស ២២:១១-១៣
២ប្រ. ៣៤:២០២បស ២៥:២២; យេ ៤០:១៤
២ប្រ. ៣៤:២១បច ៣០:១៧, ១៨; ៣១:១៦, ២៤-២៦; យ៉ូស ១:៨
២ប្រ. ៣៤:២២ដច ១៥:២០; អសក ៤:៤; លូក ២:៣៦; សកម្ម ២១:៨, ៩
២ប្រ. ៣៤:២២២បស ២២:១៤-២០
២ប្រ. ៣៤:២៤យេ ៣៥:១៧
២ប្រ. ៣៤:២៤ចល ២៦:១៦; បច ២៨:១៥; ៣០:១៧, ១៨; ដាន ៩:១១
២ប្រ. ៣៤:២៥បច ២៨:២០
២ប្រ. ៣៤:២៥២បស ២១:១, ៣, ៦; ២ប្រ ២៨:១, ៣
២ប្រ. ៣៤:២៥បច ២៩:២២, ២៣; យេ ៧:២០
២ប្រ. ៣៤:២៦២ប្រ ៣៤:១៩
២ប្រ. ៣៤:២៧២ប្រ ៣២:២៦; ៣៣:១១, ១៣
២ប្រ. ៣៤:២៨១បស ២១:២៩; អេ ៣៩:៨
២ប្រ. ៣៤:២៩២បស ២៣:១
២ប្រ. ៣៤:៣០២បស ២៣:២; ២ប្រ ១៧:៣, ៩; នេហ ៨:៣
២ប្រ. ៣៤:៣១អែស ១០:៣
២ប្រ. ៣៤:៣១បច ៦:៥
២ប្រ. ៣៤:៣១បច ៣១:២៤-២៦; ២បស ២២:៨
២ប្រ. ៣៤:៣២២ប្រ ៣០:១, ១២; ៣៣:១, ១៦
២ប្រ. ៣៤:៣៣២បស ២៣:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ៣៤:១-៣៣

ប្រវត្តិហេតុទី២

៣៤ ពេល​យ៉ូសៀស+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​៨​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣១​ឆ្នាំ។+ ២ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​គាត់​បាន​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់ ឥត​ងាក​រេ​ឡើយ។*

៣ នៅ​ឆ្នាំ​ទី​៨​នៃ​រាជ្យ​យ៉ូសៀស កាល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ គាត់​បាន​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​របស់​ដាវីឌ។+ ក្រោយ​មក នៅ​ឆ្នាំ​ទី​១២ គាត់​បាន​ចាប់​ផ្ដើម​សម្អាត​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា+ ដោយ​បំបាត់​ចោល​នូវ​ទី​ខ្ពស់​ពិសិដ្ឋ+ និង​បង្គោល​ឈើ​ពិសិដ្ឋ* ព្រម​ទាំង​រូប​ចម្លាក់​នា​នា+ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​លោហៈ​ទាំង​អស់។ ៤ បន្ថែម​ទៅ​ទៀត គាត់​បាន​រំលំ​ទី​បូជា​ទាំង​ប៉ុន្មាន​របស់​ព្រះ​បាល ហើយ​កាប់​បំផ្លាញ​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែល​នៅ​លើ​ទី​បូជា​ទាំង​នោះ។ គាត់​ក៏​បាន​បំបាក់​បង្គោល​ឈើ​ពិសិដ្ឋ* និង​រូប​ចម្លាក់​នា​នា ថែម​ទាំង​រូប​ព្រះ​ដែល​ធ្វើ​ពី​លោហៈ​ទៀត​ផង។ រួច​គាត់​ក៏​វាយ​បំបែក​ឲ្យ​ហ្មត់​ខ្ទេច​ខ្ទី​អស់​ទៅ។ បន្ទាប់​មក គាត់​បាន​យក​កម្ទេច​ទាំង​នោះ​ទៅ​បាច​នៅ​លើ​ផ្នូរ​ពួក​អ្នក​ដែល​ធ្លាប់​ជូន​គ្រឿង​បូជា​ដល់​រូប​ទាំង​នោះ។+ ៥ គាត់​ថែម​ទាំង​យក​ឆ្អឹង​ខ្មោច​របស់​ពួក​សង្ឃ​ទៅ​ដុត​លើ​ទី​បូជា​របស់​ពួក​គេ។+ យ៉ាង​នេះ គាត់​បាន​សម្អាត​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ទាំង​មូល។

៦ ឯ​នៅ​ក្នុង​ក្រុង​នា​នា​ក្នុង​ទឹក​ដី​ម៉ាណាសេ ទឹក​ដី​អេប្រាអ៊ីម+ ទឹក​ដី​ស៊ីម្មាន រហូត​ដល់​ទឹក​ដី​ណែបថាលី និង​កន្លែង​បាក់​បែក​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ ៧ គាត់​ក៏​បាន​រំលំ​ទី​បូជា​ទាំង​ប៉ុន្មាន ហើយ​បំផ្លាញ​បង្គោល​ឈើ​ពិសិដ្ឋ និង​វាយ​បំបែក​រូប​ចម្លាក់+ឲ្យ​ហ្មត់​ខ្ទេច​ខ្ទី​អស់​ទៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​កាប់​បំផ្លាញ​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រាអែល។+ រួច​មក គាត់​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

៨ នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យ៉ូសៀស ក្រោយ​ពី​គាត់​បាន​សម្អាត​វិហារ​និង​ទឹក​ដី​ទាំង​មូល​រួច​រាល់​ហើយ គាត់​ក៏​ចាត់​សាផាន+ជា​កូន​អាសាលៀ ម៉ាអាសៀ​ជា​អភិបាល​ក្រុង និង​យ៉ូអា​ជា​អ្នក​កត់​ត្រា​ត្រូវ​ជា​កូន​យ៉ូអាហាស ឲ្យ​ទៅ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ឡើង​វិញ។+ ៩ ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួប​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ ហើយ​ឲ្យ​គាត់​នូវ​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​ព្រះ​នៅ​ឯ​វិហារ គឺ​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​យាម​ទ្វារ​បាន​ទទួល​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​ពី​កុលសម្ព័ន្ធ​ឯ​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល+ ព្រម​ទាំង​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​ពី​អ្នក​ក្រុង​យេរូសាឡិម។ ១០ រួច​មក ពួក​គេ​បាន​ប្រគល់​ប្រាក់​នោះ​ឲ្យ​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​បាន​ប្រើ​ប្រាក់​នោះ​ដើម្បី​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ១១ អ្នក​ទាំង​នោះ​ក៏​បាន​ប្រគល់​ប្រាក់​ដល់​ជាង​ចម្លាក់​និង​ជាង​សំណង់​ដើម្បី​ឲ្យ​ពួក​គេ​ទិញ​ថ្ម​ដាប់ ហើយ​ទិញ​ឈើ​យក​មក​ធ្វើ​ជា​ផ្ទោង*និង​ធ្នឹម​សម្រាប់​សង់​អគារ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​បាន​ទុក​ឲ្យ​ខូច​បង់។+

១២ ពួក​គេ​បាន​ធ្វើ​ការ​នោះ​យ៉ាង​ស្មោះ​ត្រង់។+ ឯ​ពួក​លេវី​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​មាន យ៉ាហាត​និង​អូបាឌា​ជា​កូន​ចៅ​មេរេរ៉ាយ+ ព្រម​ទាំង​សាការី​និង​មេស៊ូឡាម​ជា​កូន​ចៅ​កូហាត។+ ចំណែក​ពួក​លេវី​ឯ​ទៀត​ដែល​ពូកែ​លេង​ភ្លេង+ ១៣ ពួក​គេ​មើល​ការ​ខុស​ត្រូវ​លើ​កម្មករ​លី​សែង និង​កម្មករ​ឯ​ទៀត​ដែល​ធ្វើ​ការ​គ្រប់​យ៉ាង។ ឯ​ពួក​លេវី​ខ្លះ​ទៀត ពួក​គេ​ជា​លេខាធិការ ជា​អាជ្ញាធរ និង​ជា​អ្នក​យាម​ទ្វារ។+

១៤ នៅ​ថ្ងៃ​មួយ ពេល​គេ​កំពុង​ប្រមូល​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់+ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ។+ ១៥ នៅ​ពេល​នោះ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​ប្រាប់​សាផាន​ជា​លេខាធិការ​ថា​៖ ​«​ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​»។ រួច​ហ៊ីលគីយ៉ា​បាន​ប្រគល់​សៀវភៅ​នោះ​ទៅ​ឲ្យ​សាផាន។ ១៦ បន្ទាប់​មក សាផាន​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​ជម្រាប​ថា​៖ ​«​ពួក​អ្នក​បម្រើ​របស់​លោក​កំពុង​ធ្វើ​កិច្ចការ​ដែល​លោក​បាន​បង្គាប់​ហើយ។ ១៧ ពួក​គេ​បាន​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ​យេហូវ៉ា រួច​ប្រគល់​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​វិហារ​និង​ដល់​ពួក​ជាង​»។ ១៨ ខណៈ​នោះ សាផាន​ក៏​បាន​ប្រាប់​ស្ដេច​ដែរ​ថា​៖ ​«​ហ៊ីលគីយ៉ា​ជា​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​មួយ ហើយ​គាត់​បាន​ប្រគល់​ឲ្យ​ខ្ញុំ​»។+ រួច​មក សាផាន​បាន​អាន​សៀវភៅ​នោះ​ឲ្យ​ស្ដេច​ស្ដាប់។+

១៩ ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ គាត់​ក៏​ចាប់​ហែក​អាវ។+ ២០ ពេល​នោះ ស្ដេច​បាន​បង្គាប់​ហ៊ីលគីយ៉ា អាហាយខាម+ជា​កូន​សាផាន អាប់ដូន​ជា​កូន​មីកាយ៉ា សាផាន​ជា​លេខាធិការ និង​អាសាយ៉ា​ជា​អ្នក​បម្រើ​របស់​ស្ដេច​ថា​៖ ២១ ​«​សូម​អស់​លោក​ទៅ​សួរ​ព្រះ​យេហូវ៉ា ឲ្យ​ខ្ញុំ​និង​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល​ផង ថា​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ​ដែល​ទើប​តែ​រក​ឃើញ​នោះ​មាន​ន័យ​យ៉ាង​ណា។ ព្រះ​យេហូវ៉ា​ខឹង​នឹង​យើង​ជា​ខ្លាំង​ហើយ ព្រោះ​បុព្វ​បុរស​របស់​យើង​មិន​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ​ទេ​»។+

២២ ដូច្នេះ ហ៊ីលគីយ៉ា​និង​អស់​អ្នក​ដែល​ស្ដេច​បាន​ចាត់ ក៏​បាន​ទៅ​ជួប​ហ៊ូលដា​ជា​ស្ត្រី​ប្រកាស​ទំនាយ។+ ហ៊ូលដា​គឺ​ជា​ប្រពន្ធ​សាលូម​ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់ ត្រូវ​ជា​កូន​ធីកវ៉ា និង​ជា​ចៅ​ហាហាក់។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​ក្នុង​ក្រុង​យេរូសាឡិម។ ពេល​ទៅ​ដល់​ទី​នោះ ពួក​គេ​បាន​សួរ​នាង​តាម​ពាក្យ​ដែល​ស្ដេច​បង្គាប់។+ ២៣ នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​អ្នក​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​ខ្ញុំ​វិញ​ថា​៖ ២៤ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​នៅ​ទី​នេះ រួម​ទាំង​បណ្ដា​ជន​ក្នុង​ស្រុក​នេះ+ ស្រប​តាម​ពាក្យ*ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ+ដែល​គេ​បាន​អាន​ឲ្យ​ស្ដេច​ស្រុក​យូដា​ស្ដាប់។ ២៥ ព្រោះ​ពួក​គេ​បាន​លះ​ចោល​ខ្ញុំ+ ហើយ​បាន​ដុត​គ្រឿង​បូជា*ជូន​ព្រះ​ឯ​ទៀត។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ខឹង​ជា​ខ្លាំង។+ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​សាប​សូន្យ ប្រៀប​ដូច​ជា​ភ្លើង​កំពុង​ឆាប​ឆេះ​ដែល​ពន្លត់​មិន​បាន​ឡើយ›​»។+ ២៦ ចំណែក​ឯ​ស្ដេច​ស្រុក​យូដា​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រាប់​គាត់​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ហើយ។+ ២៧ អ្នក​បាន​បន្ទន់​ចិត្ត​និង​មាន​ចិត្ត​រាប​ទាប​នៅ​ចំពោះ​ព្រះ កាល​ដែល​អ្នក​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ទាស់​នឹង​ក្រុង​នេះ ព្រម​ទាំង​ទាស់​នឹង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ។ ម្យ៉ាង​ទៀត អ្នក​បាន​បន្ទាប​ខ្លួន ហើយ​ហែក​អាវ ថែម​ទាំង​យំ​នៅ​ចំពោះ​ខ្ញុំ។ ខ្ញុំ​ក៏​បានឮ​អ្នក​ដែរ។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២៨ ហេតុ​នេះ អ្នក​នឹង​មិន​ឃើញ​អន្តរាយ​ដែល​ខ្ញុំ​នឹង​នាំ​មក​លើ​ក្រុង​នេះ​ឡើយ។ អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្ត ហើយ​នឹង​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក›​»​›​»។+

ក្រោយ​ពី​ស្ដាប់​រួច ពួក​គេ​ក៏​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ស្ដេច​វិញ។ ២៩ ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ទាំង​នោះ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​បុរស​ចាស់​ទុំ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម និង​ពី​ស្រុក​យូដា​ទាំង​មូល ឲ្យ​មក​ជួប​គាត់។+ ៣០ បន្ទាប់​មក ស្ដេច​បាន​ឡើង​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​យូដា រួម​ទាំង​អ្នក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម និង​បណ្ដា​សង្ឃ ព្រម​ទាំង​ពួក​លេវី ពោល​គឺ​គ្រប់​គ្នា​ទាំង​អស់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ រួច​មក ស្ដេច​បាន​អាន​សៀវភៅ​នៃ​កិច្ចព្រម​ព្រៀង ដែល​គេ​បាន​រក​ឃើញ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ឲ្យ​ពួក​គេ​ស្ដាប់។+ ៣១ ស្ដេច​បាន​ឈរ​នៅ​កន្លែង​គាត់ ហើយ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង*+ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ថា​គាត់​នឹង​ដើរ​តាម​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​រំលឹក​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត+ ដោយ​ខំ​ព្យាយាម​ធ្វើ​តាម​ពាក្យ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ។+ ៣២ បន្ថែម​ទៅ​ទៀត គាត់​បាន​ណែនាំ​ឲ្យ​បណ្ដា​ជន​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម​និង​នៅ​ទឹក​ដី​បេនយ៉ាមីន​ឲ្យ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ។ អ្នក​ក្រុង​យេរូសាឡិម​បាន​ប្រព្រឹត្ត​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ពួក​គេ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ៣៣ បន្ទាប់​មក យ៉ូសៀស​បាន​បំបាត់​ចោល​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ចេញ​អស់​ពី​ស្រុក​អ៊ីស្រាអែល។+ គាត់​បាន​បំផុស​ទឹក​ចិត្ត​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​រស់ បណ្ដា​ជន​មិន​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក