បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ការ​បះ​បោរ​ប្រឆាំង​របស់​កូរ៉ា ដាថាន និង​អាបាយរ៉ាម (​១​-​១៩​)

      • ការ​វិនិច្ឆ័យ​ទោស​ពួក​អ្នក​បះ​បោរ (​២០​-​៥០​)

ជំរឿនបណ្ដាជន ១៦:១

ឯកសារយោង

  • +យូ ១១
  • +ដច ៦:២១
  • +ដច ៦:១៨
  • +ដច ៦:១៦
  • +ជប ២៦:៧-៩
  • +ដក ៤៦:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០០, ទំ.  ៩

ជំរឿនបណ្ដាជន ១៦:៣

ឯកសារយោង

  • +ជប ១២:១, ២; ១៤:២; ចសព ១០៦:១៦
  • +ដច ១៩:៦
  • +ដច ២៩:៤៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ១៣

    ១/១១/២០០០, ទំ.  ៩

ជំរឿនបណ្ដាជន ១៦:៥

ឯកសារយោង

  • +២ធី ២:១៩
  • +ដច ២៨:៤៣; ចល ២១:៦
  • +ដច ២៨:១; ជប ១៧:៥; ចសព ១០៥:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៧/២០១៤, ទំ.  ៨-៩, ១៣

ជំរឿនបណ្ដាជន ១៦:៦

ឯកសារយោង

  • +ជប ១៦:២
  • +ចល ១០:១

ជំរឿនបណ្ដាជន ១៦:៧

ឯកសារយោង

  • +ជប ៣:១០
  • +ជប ១៦:១

ជំរឿនបណ្ដាជន ១៦:៩

ឯកសារយោង

  • +ជប ៣:៩, ៤១
  • +ជប ១:៥៣; ៣:៦; ៤:៤; បច ១០:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០០, ទំ.  ៩

ជំរឿនបណ្ដាជន ១៦:១០

ឯកសារយោង

  • +ភី ២:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០០, ទំ.  ៩

ជំរឿនបណ្ដាជន ១៦:១១

ឯកសារយោង

  • +ដច ១៦:៨; ចសព ១០៦:១៦

ជំរឿនបណ្ដាជន ១៦:១២

ឯកសារយោង

  • +ជប ១៦:១

ជំរឿនបណ្ដាជន ១៦:១៣

ឯកសារយោង

  • +ដច ១៦:៣; ជប ១៤:២៨, ២៩

ជំរឿនបណ្ដាជន ១៦:១៤

ឯកសារយោង

  • +ដច ៣:៨; ចល ២០:២៤

ជំរឿនបណ្ដាជន ១៦:១៥

ឯកសារយោង

  • +១សាំ ១២:១, ៣; សកម្ម ២០:៣៣; ២កូ ៧:២

ជំរឿនបណ្ដាជន ១៦:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០២, ទំ.  ១០-១១

    ១/១១/២០០០, ទំ.  ៩

ជំរឿនបណ្ដាជន ១៦:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០២, ទំ.  ១០-១១

    ១/១១/២០០០, ទំ.  ៩

ជំរឿនបណ្ដាជន ១៦:១៩

ឯកសារយោង

  • +ជប ១៦:២
  • +ជប ១២:៥; ១៤:១០

ជំរឿនបណ្ដាជន ១៦:២១

ឯកសារយោង

  • +ជប ៣:១០, ៣៨; ១៦:៤៥

ជំរឿនបណ្ដាជន ១៦:២២

ឯកសារយោង

  • +យ៉ូប ១២:១០; អទ ៣:១៩; ១២:៧
  • +ដក ១៨:២៣

ជំរឿនបណ្ដាជន ១៦:២៤

ឯកសារយោង

  • +ជប ១៦:១, ២

ជំរឿនបណ្ដាជន ១៦:២៥

ឯកសារយោង

  • +ជប ១១:១៦

ជំរឿនបណ្ដាជន ១៦:២៩

ឯកសារយោង

  • +បច ១៨:២១, ២២

ជំរឿនបណ្ដាជន ១៦:៣០

កំណត់សម្គាល់

  • *

    ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ជំរឿនបណ្ដាជន ១៦:៣១

ឯកសារយោង

  • +ជប ២៦:១០; បច ១១:៦; ចសព ១០៦:១៧

ជំរឿនបណ្ដាជន ១៦:៣២

ឯកសារយោង

  • +ដច ៦:២៤; ជប ២៦:១១; ១ប្រ ៦:៣១, ៣៧

ជំរឿនបណ្ដាជន ១៦:៣៣

ឯកសារយោង

  • +យូ ១១

ជំរឿនបណ្ដាជន ១៦:៣៥

ឯកសារយោង

  • +ចល ១០:១, ២; ជប ១១:១
  • +ជប ១៦:១៧; ២៦:១០; ចសព ១០៦:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០២, ទំ.  ១០-១១

ជំរឿនបណ្ដាជន ១៦:៣៧

ឯកសារយោង

  • +ជប ១៦:៦, ៧

ជំរឿនបណ្ដាជន ១៦:៣៨

ឯកសារយោង

  • +ដច ៣៨:១
  • +ជប ១៦:៥; ១៧:១០

ជំរឿនបណ្ដាជន ១៦:៤០

ឯកសារយោង

  • +ជប ៣:១០; ១៨:៧; ២ប្រ ២៦:១៦-១៨
  • +ចសព ១០៦:១៧; យូ ១១

ជំរឿនបណ្ដាជន ១៦:៤១

ឯកសារយោង

  • +ជប ១៤:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០២, ទំ.  ១១

ជំរឿនបណ្ដាជន ១៦:៤២

ឯកសារយោង

  • +ដច ១៦:៧; ជប ១៤:១០; ១៦:១៩

ជំរឿនបណ្ដាជន ១៦:៤៣

ឯកសារយោង

  • +ជប ២០:២, ៦

ជំរឿនបណ្ដាជន ១៦:៤៥

ឯកសារយោង

  • +ដច ២៣:២០, ២១; ១កូ ១០:៦, ១០
  • +ជប ១៦:២១, ២២

ជំរឿនបណ្ដាជន ១៦:៤៦

ឯកសារយោង

  • +ចល ៦:១២
  • +ដច ៣៤:៩; ជប ៨:១៩

ជំរឿនបណ្ដាជន ១៦:៤៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០២, ទំ.  ១១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ១៦:១យូ ១១
ជប. ១៦:១ដច ៦:២១
ជប. ១៦:១ដច ៦:១៨
ជប. ១៦:១ដច ៦:១៦
ជប. ១៦:១ជប ២៦:៧-៩
ជប. ១៦:១ដក ៤៦:៨
ជប. ១៦:៣ជប ១២:១, ២; ១៤:២; ចសព ១០៦:១៦
ជប. ១៦:៣ដច ១៩:៦
ជប. ១៦:៣ដច ២៩:៤៥
ជប. ១៦:៥២ធី ២:១៩
ជប. ១៦:៥ដច ២៨:៤៣; ចល ២១:៦
ជប. ១៦:៥ដច ២៨:១; ជប ១៧:៥; ចសព ១០៥:២៦
ជប. ១៦:៦ជប ១៦:២
ជប. ១៦:៦ចល ១០:១
ជប. ១៦:៧ជប ៣:១០
ជប. ១៦:៧ជប ១៦:១
ជប. ១៦:៩ជប ៣:៩, ៤១
ជប. ១៦:៩ជប ១:៥៣; ៣:៦; ៤:៤; បច ១០:៨
ជប. ១៦:១០ភី ២:៣
ជប. ១៦:១១ដច ១៦:៨; ចសព ១០៦:១៦
ជប. ១៦:១២ជប ១៦:១
ជប. ១៦:១៣ដច ១៦:៣; ជប ១៤:២៨, ២៩
ជប. ១៦:១៤ដច ៣:៨; ចល ២០:២៤
ជប. ១៦:១៥១សាំ ១២:១, ៣; សកម្ម ២០:៣៣; ២កូ ៧:២
ជប. ១៦:១៩ជប ១៦:២
ជប. ១៦:១៩ជប ១២:៥; ១៤:១០
ជប. ១៦:២១ជប ៣:១០, ៣៨; ១៦:៤៥
ជប. ១៦:២២យ៉ូប ១២:១០; អទ ៣:១៩; ១២:៧
ជប. ១៦:២២ដក ១៨:២៣
ជប. ១៦:២៤ជប ១៦:១, ២
ជប. ១៦:២៥ជប ១១:១៦
ជប. ១៦:២៩បច ១៨:២១, ២២
ជប. ១៦:៣១ជប ២៦:១០; បច ១១:៦; ចសព ១០៦:១៧
ជប. ១៦:៣២ដច ៦:២៤; ជប ២៦:១១; ១ប្រ ៦:៣១, ៣៧
ជប. ១៦:៣៣យូ ១១
ជប. ១៦:៣៥ចល ១០:១, ២; ជប ១១:១
ជប. ១៦:៣៥ជប ១៦:១៧; ២៦:១០; ចសព ១០៦:១៨
ជប. ១៦:៣៧ជប ១៦:៦, ៧
ជប. ១៦:៣៨ដច ៣៨:១
ជប. ១៦:៣៨ជប ១៦:៥; ១៧:១០
ជប. ១៦:៤០ជប ៣:១០; ១៨:៧; ២ប្រ ២៦:១៦-១៨
ជប. ១៦:៤០ចសព ១០៦:១៧; យូ ១១
ជប. ១៦:៤១ជប ១៤:២
ជប. ១៦:៤២ដច ១៦:៧; ជប ១៤:១០; ១៦:១៩
ជប. ១៦:៤៣ជប ២០:២, ៦
ជប. ១៦:៤៥ដច ២៣:២០, ២១; ១កូ ១០:៦, ១០
ជប. ១៦:៤៥ជប ១៦:២១, ២២
ជប. ១៦:៤៦ចល ៦:១២
ជប. ១៦:៤៦ដច ៣៤:៩; ជប ៨:១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ១៦:១-៥០

ជំរឿនបណ្ដាជន

១៦ ឯ​កូរ៉ា+ជា​កូន​អ៊ីសហា+ ត្រូវ​ជា​ចៅ​របស់​កូហាត+ មក​ពី​កុលសម្ព័ន្ធ​លេវី+ គាត់​បាន​ចូល​ដៃ​ជា​មួយ​នឹង​ដាថាន អាបាយរ៉ាម និង​អុន។ ចំណែក​ដាថាន​និង​អាបាយរ៉ាម ពួក​គេ​ជា​កូន​របស់​អេលាប+ ហើយ​អុន​ជា​កូន​របស់​ភេឡេត ពួក​គេ​ទាំង​បី​នាក់​មក​ពី​កុលសម្ព័ន្ធ​រូបេន។+ ២ ពួក​គេ​បាន​រួម​ដៃ​គ្នា​ប្រឆាំង​នឹង​ម៉ូសេ ដោយ​មាន​ពួក​បុរស​អ៊ីស្រាអែល​ចំនួន​២៥០​នាក់​ចូល​រួម​ប្រឆាំង​ដែរ។ ពួក​គេ​ជា​មេ​ដឹក​នាំ​និង​ជា​តំណាង​ពួក​ជំនុំ ហើយ​ជា​អ្នក​មាន​មុខ​មាត់។ ៣ ពួក​គេ​នាំ​គ្នា​និយាយ​ប្រឆាំង+ម៉ូសេ​និង​អេរ៉ុន​ថា​៖ ​«​យើង​លែង​ទ្រាំ​នឹង​អ្នក​ទាំង​ពីរ​ទៀត​ហើយ! ពួក​ជំនុំ​ទាំង​មូល​ក៏​បរិសុទ្ធ+ ហើយ​ព្រះ​យេហូវ៉ា​ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។+ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​ពួក​ជំនុំ​របស់​ព្រះ​យេហូវ៉ា​ដូច្នេះ?​»។

៤ ឮ​ដូច្នោះ ម៉ូសេ​បាន​ក្រាប​មុខ​ដល់​ដី ៥ រួច​និយាយ​ទៅ​កាន់​កូរ៉ា​និង​ពួក​អ្នក​គាំ​ទ្រ​គាត់​ថា​៖ ​«​នៅ​ព្រឹក​ស្អែក ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​អ្នក​ណា​ជា​របស់​ផង​លោក+ ព្រម​ទាំង​អ្នក​ណា​គឺ​បរិសុទ្ធ និង​អ្នក​ណា​ត្រូវ​ចូល​ទៅ​ជិត​លោក។+ អ្នក​ណា​ដែល​លោក​ជ្រើស​រើស+ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ចូល​ទៅ​ជិត​លោក។ ៦ សូម​ធ្វើ​ដូច​ត​ទៅ​នេះ​៖ កូរ៉ា​និង​ពួក​អ្នក​ដែល​គាំ​ទ្រ​គាត់+ ត្រូវ​កាន់​ប្រដាប់​ដាក់​រងើក​ភ្លើង​មក+ ៧ ហើយ​ដាក់​ភ្លើង​លើ​នោះ រួច​ដុត​គ្រឿង​ក្រអូប​ពី​លើ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​នា​ថ្ងៃ​ស្អែក។ អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស+ គឺ​អ្នក​នោះ​ហើយ​ដែល​បរិសុទ្ធ។ ឱ​កូន​ចៅ​លេវី​អើយ!+ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!​»។

៨ បន្ទាប់​មក ម៉ូសេ​និយាយ​ទៅ​កាន់​កូរ៉ា​ថា​៖ ​«​សូម​ស្ដាប់ ឱ​កូន​ចៅ​លេវី​អើយ! ៩ ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ញែក​អ្នក​រាល់​គ្នា​ពី​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ+ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​លោក​ដើម្បី​បំពេញ​កិច្ច​បម្រើ​នៅ​ត្រសាល​ជំនុំ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បម្រើ​បណ្ដា​ជន។ តើ​អ្នក​រាល់​គ្នា​គិត​ថា​នោះ​ជា​កិច្ចការ​តូច​តាច​ឬ?+ ១០ ឱ​កូន​ចៅ​លេវី​អើយ! ការ​ដែល​លោក​នាំ​អ្នក​រាល់​គ្នា​ចូល​មក​ជិត​លោក​ជា​មួយ​នឹង​បង​ប្អូន​ទាំង​អស់​របស់​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​ស្មានថា​នោះ​ជា​ការ​តូច​ពេក​ឬ បាន​ជា​ចង់​បាន​មុខ​ងារ​ជា​សង្ឃ​ថែម​ទៀត?+ ១១ ហេតុ​នេះ អ្នក​និង​ពួក​អ្នក​គាំ​ទ្រ​អ្នក​កំពុង​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ហើយ។ តើ​អេរ៉ុន​ជា​អ្នក​ណា​បាន​ជា​អ្នក​រអ៊ូ​រទាំ​ទាស់​នឹង​គាត់​ដូច្នេះ?​»។+

១២ ក្រោយ​មក ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន​និង​អាបាយរ៉ាម+ជា​កូន​អេលាប តែ​ពួក​គេ​បាន​ឆ្លើយ​មក​វិញ​ថា​៖ ​«​យើង​មិន​ព្រម​ទៅ​ទេ! ១៣ ការ​ដែល​អ្នកនាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដែល​សម្បូរ​ទៅ​ដោយ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរហៀរ ឲ្យ​មក​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​នេះ+ តើ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ឬ បាន​ជា​ចង់​ត្រួត​ត្រា​លើ​ពួក​យើង​ថែម​ទៀត? ១៤ រហូត​មក​ដល់​ឥឡូវ អ្នក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​សម្បូរ​ដោយ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ទេ+ ហើយ​ក៏​មិន​បាន​ឲ្យ​យើង​មាន​ដី​ស្រែ​និង​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។ តើ​ចង់​ឲ្យ​ពួក​បុរស​ទាំង​នេះ​តាម​អ្នក​ដូច​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ជា​ដាច់​ខាត!​»។

១៥ ឮ​ដូច្នេះ ម៉ូសេ​ខឹង​ជា​ខ្លាំង ហើយ​ជម្រាប​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​លោក​កុំ​ទទួល​យក​គ្រឿង​បូជា​ពី​ស្រូវ​របស់​ពួក​គេ​ឡើយ។ ខ្ញុំ​មិន​បាន​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ​ក្បាល ហើយ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​បាប​ពួក​គេ​ណា​ម្នាក់​ដែរ​»។+

១៦ រួច​មក ម៉ូសេ​បាន​ប្រាប់​កូរ៉ា​ថា​៖ ​«​ថ្ងៃ​ស្អែក អ្នក​និង​ពួក​អ្នក​គាំ​ទ្រ​អ្នក រួម​ទាំង​អេរ៉ុន​ផង ចូរ​មក​ឯ​ព្រះ​យេហូវ៉ា។ ១៧ អ្នក​និង​បុរស​២៥០​នាក់ ព្រម​ទាំង​អេរ៉ុន ត្រូវ​កាន់​ប្រដាប់​ដាក់​រងើក​ភ្លើង ហើយ​ដាក់​គ្រឿង​ក្រអូប​ពី​លើ រួច​មក​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។ ១៨ ដូច្នេះ ពួក​គេ​កាន់​ប្រដាប់​ដាក់​រងើក​ភ្លើង ទាំង​មាន​ភ្លើង​នៅ​លើ​នោះ ហើយ​ដាក់​គ្រឿង​ក្រអូប​ពី​លើ រួច​នាំ​គ្នា​ទៅ​ឈរ​នៅ​ច្រក​ចូល​ត្រសាល​ជំនុំ​ជា​មួយ​ម៉ូសេ​និង​អេរ៉ុន។ ១៩ ពេល​ដែល​កូរ៉ា​និង​ពួក​អ្នក​គាំ​ទ្រ​គាត់+ឈរ​នៅ​ឯ​ច្រក​ចូល​ត្រសាល​ជំនុំ នោះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​ពួក​ជំនុំ​ទាំង​មូល​ឃើញ។+

២០ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២១ ​«​ចូរ​ញែក​ខ្លួន​ចេញ​ពី​ក្រុម​មនុស្ស​នេះ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​បំផ្លាញ​ពួក​គេ​ចោល​ភ្លាម​មួយ​រំពេច​»។+ ២២ ឮ​ដូច្នេះ ពួក​គាត់​បាន​ក្រាប​មុខ​ដល់​ដី​ជម្រាប​លោក​ថា​៖ ​«​ឱ​ព្រះ​ដែល​ផ្ដល់​ជីវិត​ដល់​មនុស្ស​ទាំង​ឡាយ​អើយ!+ សូម​លោក​កុំ​ខឹង​នឹង​ពួក​ជំនុំ​ទាំង​មូល ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​របស់​មនុស្ស​ម្នាក់​នេះ​ឡើយ​»។+

២៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ២៤ ​«​ចូរ​ប្រាប់​ពួក​ជំនុំ​ថា​៖ ‹ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ត្រសាល​របស់​កូរ៉ា ដាថាន និង​អាបាយរ៉ាម​ទៅ!›​»។+

២៥ ក្រោយ​ពី​នោះ ម៉ូសេ​បាន​ក្រោក​ឡើង ហើយ​គាត់​និង​ពួក​បុរស​ចាស់​ទុំ+អ៊ីស្រាអែល បាន​ទៅ​ជួប​ដាថាន​និង​អាបាយរ៉ាម។ ២៦ គាត់​បាន​ប្រាប់​ពួក​ជំនុំ​ថា​៖ ​«​សូម​ថយ​ចេញ​ពី​ត្រសាល​របស់​ពួក​បុរស​ទុច្ចរិត​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​ពួក​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ចោល ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​នោះ​ឡើយ​»។ ២៧ ភ្លាម​នោះ ពួក​គេ​បាន​ថយ​ចេញ​ពី​ត្រសាល​របស់​កូរ៉ា ដាថាន និង​អាបាយរ៉ាម។ ឯ​ដាថាន​និង​អាបាយរ៉ាម ពួក​គេ​បាន​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ជា​មួយ​នឹង​ប្រពន្ធ​កូន​ពួក​គេ។

២៨ បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ មិន​មែន​ខ្ញុំ​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ច្បាស់​តាម​របៀប​នេះ ២៩ បើ​មនុស្ស​ទាំង​នេះ​ស្លាប់​តាម​ធម្មតា​ដូច​មនុស្ស​ទូ​ទៅ ហើយ​បើ​ទោស​របស់​ពួក​គេ​ដូច​ទោស​របស់​មនុស្ស​ទាំង​ឡាយ នោះ​បាន​សេចក្ដី​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ចាត់​ខ្ញុំ​ទេ។+ ៣០ ប៉ុន្តែ ប្រសិន​បើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​អ្វី​ចម្លែក​កើត​ឡើង​ដល់​ពួក​គេ គឺ​ឲ្យ​ដី​ប្រេះ​ហា​លេប​ពួក​គេ​និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ចុះ​ទៅ​ក្នុង​ផ្នូរ*ទាំង​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា​ពួក​អ្នក​ទាំង​នេះ​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ទាល់​តែ​សោះ​»។

៣១ គ្រាន់​តែ​គាត់​និយាយ​ចប់​ភ្លាម ស្រាប់​តែ​ដី​នៅ​ក្រោម​ពួក​គេ ប្រេះ​ចេញ​ពី​គ្នា+ ៣២ ហើយ​លេប​ត្របាក់​ពួក​គេ និង​ក្រុម​គ្រួសារ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​ពួក​អ្នក​ដែល​គាំ​ទ្រ​កូរ៉ា+អស់​ទៅ។ ៣៣ ដូច្នេះ ពួក​គេ​និង​អស់​អ្នក​ដែល​គាំ​ទ្រ​ពួក​គេ​បាន​ចុះ​ទៅ​ក្នុង​ផ្នូរ​ទាំង​រស់ រួច​ដី​បិទ​ភ្ជិត​វិញ។ ហេតុ​នេះ ពួក​គេ​បាន​វិនាស​បាត់​ពី​ចំណោម​ពួក​ជំនុំ​ទៅ។+ ៣៤ ពេល​ឮ​សម្រែក​ពួក​អ្នក​ទាំង​នោះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​បាន​នាំ​គ្នា​រត់ ហើយ​និយាយ​ថា​៖ ​«​ចូរ​យើង​រត់​ទៅ ក្រែង​ដី​លេប​ត្របាក់​យើង​ដែរ!​»។ ៣៥ ខណៈ​នោះ ភ្លើង​ពី​ព្រះ​យេហូវ៉ា+បាន​មក​ឆាប​ឆេះ​ពួក​បុរស​២៥០​នាក់​ដែល​កំពុង​ជូន​គ្រឿង​ក្រអូប។+

៣៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ៣៧ ​«​ចូរ​ប្រាប់​អេលាសារ​ជា​កូន​អេរ៉ុន​ដែល​ជា​សង្ឃ ឲ្យ​គាត់​យក​ប្រដាប់​ដាក់​រងើក​ភ្លើង+ចេញ​ពី​ភ្លើង​នោះ​ទៅ ព្រោះ​ប្រដាប់​ទាំង​នោះ​គឺ​បរិសុទ្ធ។ រួច​ប្រាប់​គាត់​ឲ្យ​យក​រងើក​ភ្លើង​ចេញ​ទៅ​ឲ្យ​ឆ្ងាយ។ ៣៨ ឯ​ប្រដាប់​ដាក់​រងើក​ភ្លើង​របស់​ពួក​បុរស​ដែល​បាន​ធ្វើ​ខុស ហើយ​បាត់​បង់​ជីវិត​នោះ ត្រូវ​យក​ទៅ​ដំ​ធ្វើ​ជា​បន្ទះ​ស្តើង​ៗ​ស្រោប​ទី​បូជា+ ព្រោះ​អ្វី​ទាំង​នោះ​បាន​ត្រូវ​ជូន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ហើយ។ ដូច្នេះ អ្វី​ទាំង​នោះ​គឺ​បរិសុទ្ធ។ អ្វី​ទាំង​នោះ​នឹង​ទៅ​ជា​សញ្ញា​ព្រមាន​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​»។+ ៣៩ រួច​មក អេលាសារ​ជា​សង្ឃ​បាន​យក​ប្រដាប់​ដាក់​រងើក​ភ្លើង​ធ្វើ​ពី​ស្ពាន់​ទាំង​នោះ ទៅ​ដំ​ដើម្បី​ស្រោប​ទី​បូជា ៤០ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ប្រាប់​ម៉ូសេ។ នោះ​ជា​សេចក្ដី​រំលឹក​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​មិន​មែន​ជា​កូន​ចៅ​អេរ៉ុន អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ទេ+ ហើយ​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀត​ថា មិន​ត្រូវ​ប្រព្រឹត្ត​ដូច​កូរ៉ា​និង​ពួក​អ្នក​ដែល​គាំ​ទ្រ​គាត់​ឡើយ។+

៤១ លុះ​ស្អែក​ឡើង ពួក​ជំនុំ​ទាំង​មូល​ចាប់​ផ្ដើម​រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ​និង​អេរ៉ុន+ថា​៖ ​«​អ្នក​ទាំង​ពីរ​បាន​សម្លាប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​»។ ៤២ កាល​ពួក​ជំនុំ​កំពុង​ទាស់​នឹង​ម៉ូសេ​និង​អេរ៉ុន ពួក​គេ​ទាំង​អស់​គ្នា​ក្រឡេក​ទៅ​ត្រសាល​ជំនុំ ឃើញ​មាន​ពពក​ពេញ​លើ​កន្លែង​នោះ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​លេច​មក។+

៤៣ ឃើញ​ដូច្នោះ ម៉ូសេ​និង​អេរ៉ុន​ក៏​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ+ ៤៤ រួច​ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ៤៥ ​«​ចូរ​អ្នក​ទាំង​ពីរ​ថយ​ចេញ​ពី​ពួក​គេ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​បំផ្លាញ​ពួក​គេ​ចោល​ភ្លាម​មួយ​រំពេច​»។+ ខណៈ​នោះ ម៉ូសេ​និង​អេរ៉ុន​បាន​លុត​ជង្គង់​ចុះ​ក្រាប​មុខ​ដល់​ដី។+ ៤៦ បន្ទាប់​មក ម៉ូសេ​ប្រាប់​អេរ៉ុន​ថា​៖ ​«​សូម​ប្រញាប់​យក​ប្រដាប់​ដាក់​រងើក​ភ្លើង និង​យក​ភ្លើង​ពី​ទី​បូជា​ដាក់​ពី​លើ+ រួច​ដុត​គ្រឿង​ក្រអូប​លើ​នោះ ហើយ​ចេញ​ទៅ​ឯ​ពួក​ជំនុំ​ទៅ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ជ្រះ​ស្អាត​ពី​ភាព​ខុស​ឆ្គង+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ខឹង​ជា​ខ្លាំង ហើយ​សេចក្ដី​វេទនា​បាន​ចាប់​ផ្ដើម​ហើយ!​»។ ៤៧ ភ្លាម​នោះ អេរ៉ុន​បាន​ធ្វើ​តាម​បង្គាប់​ម៉ូសេ។ គាត់​បាន​រត់​ទៅ​ឯ​ពួក​ជំនុំ ហើយ​មើល! សេចក្ដី​វេទនា​បាន​ចាប់​ផ្ដើម​កើត​ឡើង​ដល់​បណ្ដា​ជន។ ដូច្នេះ គាត់​បាន​ដុត​គ្រឿង​ក្រអូប​នៅ​លើ​ប្រដាប់​ដាក់​រងើក​ភ្លើង ដើម្បី​ធ្វើ​ឲ្យ​ពួក​ជំនុំ​ជ្រះ​ស្អាត​ពី​ភាព​ខុស​ឆ្គង​របស់​ពួក​គេ។ ៤៨ ពេល​នោះ គាត់​បន្ត​ឈរ​នៅ​ចន្លោះ ពួក​អ្នក​ដែល​បាន​ស្លាប់​និង​ពួក​អ្នក​ដែល​នៅ​រស់។ ក្រោយ​មក សេចក្ដី​វេទនា​នោះ​ក៏​បាត់​ទៅ។ ៤៩ ពួក​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​សេចក្ដី​វេទនា​នោះ មាន​ចំនួន​១៤.៧០០​នាក់។ ចំនួន​នេះ​គឺ​ផ្សេង​ពី​ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​កូរ៉ា។ ៥០ ក្រោយ​ពី​សេចក្ដី​វេទនា​នោះ​បាន​ឈប់ អេរ៉ុន​ក៏​ត្រឡប់​ទៅ​ម៉ូសេ​នៅ​ឯ​ច្រក​ចូល​ត្រសាល​ជំនុំ​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក