បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ត្រសាល (​១​-​៣៧​)

        • ក្រណាត់​ត្រសាល (​១​-​១៤​)

        • ក្ដារ​ស៊ុម​និង​ជើង​ពន្លួញ (​១៥​-​៣០​)

        • វាំងនន​ខាង​ក្នុង​និង​ខាង​ក្រៅ (​៣១​-​៣៧​)

ដំណើរចាកចេញ ២៦:១

កំណត់សម្គាល់

  • *

    ឬ​«​អំបោះ​ធ្វើ​ពី​រោម​ចៀម​ជ្រលក់​ពណ៌​ស្វាយ​»​

ឯកសារយោង

  • +ហេ ៨:៥; ៩:៩, ១១
  • +ដក ៣:២៤; ចសព ៩៩:១
  • +ដច ៣៦:៨-១៣

ដំណើរចាកចេញ ២៦:២

កំណត់សម្គាល់

  • *

    មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ជប ៤:២៥

ដំណើរចាកចេញ ២៦:៦

ឯកសារយោង

  • +ដច ៣៩:៣៣, ៣៤

ដំណើរចាកចេញ ២៦:៧

ឯកសារយោង

  • +ដច ៣៥:២៦; ៣៦:១៤-១៨

ដំណើរចាកចេញ ២៦:១៤

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ៣៦:១៩

ដំណើរចាកចេញ ២៦:១៥

ឯកសារយោង

  • +ជប ៤:២៩, ៣១
  • +ដច ៣៦:២០-២៣

ដំណើរចាកចេញ ២៦:១៩

ឯកសារយោង

  • +ជប ៣:៣៦
  • +ដច ៣៦:២៤-២៦

ដំណើរចាកចេញ ២៦:២២

ឯកសារយោង

  • +ដច ៣៦:២៧-៣០

ដំណើរចាកចេញ ២៦:២៦

ឯកសារយោង

  • +ដច ៣៦:៣១-៣៣

ដំណើរចាកចេញ ២៦:២៩

ឯកសារយោង

  • +ដច ១២:៣៥, ៣៦; ៣៦:៣៤

ដំណើរចាកចេញ ២៦:៣០

ឯកសារយោង

  • +ដច ១៩:៣; ២៥:៩; សកម្ម ៧:៤៤; ហេ ៨:៥

ដំណើរចាកចេញ ២៦:៣១

ឯកសារយោង

  • +ដច ៣៦:៣៥, ៣៦; លូក ២៣:៤៥; ហេ ៦:១៩; ៩:៣; ១០:១៩, ២០

ដំណើរចាកចេញ ២៦:៣៣

ឯកសារយោង

  • +១បស ៨:៦
  • +ដច ៤០:២២, ២៦
  • +ដច ៤០:២១; ចល ១៦:២; ១បស ៨:៦; ហេ ៩:២-៤, ១២, ២៤

ដំណើរចាកចេញ ២៦:៣៥

ឯកសារយោង

  • +ចល ២៤:២, ៣; ១បស ៧:៤៨, ៤៩

ដំណើរចាកចេញ ២៦:៣៦

ឯកសារយោង

  • +ដច ៣៦:៣៧, ៣៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ២៦:១ហេ ៨:៥; ៩:៩, ១១
ដច. ២៦:១ដក ៣:២៤; ចសព ៩៩:១
ដច. ២៦:១ដច ៣៦:៨-១៣
ដច. ២៦:២ជប ៤:២៥
ដច. ២៦:៦ដច ៣៩:៣៣, ៣៤
ដច. ២៦:៧ដច ៣៥:២៦; ៣៦:១៤-១៨
ដច. ២៦:១៤ដច ៣៦:១៩
ដច. ២៦:១៥ជប ៤:២៩, ៣១
ដច. ២៦:១៥ដច ៣៦:២០-២៣
ដច. ២៦:១៩ជប ៣:៣៦
ដច. ២៦:១៩ដច ៣៦:២៤-២៦
ដច. ២៦:២២ដច ៣៦:២៧-៣០
ដច. ២៦:២៦ដច ៣៦:៣១-៣៣
ដច. ២៦:២៩ដច ១២:៣៥, ៣៦; ៣៦:៣៤
ដច. ២៦:៣០ដច ១៩:៣; ២៥:៩; សកម្ម ៧:៤៤; ហេ ៨:៥
ដច. ២៦:៣១ដច ៣៦:៣៥, ៣៦; លូក ២៣:៤៥; ហេ ៦:១៩; ៩:៣; ១០:១៩, ២០
ដច. ២៦:៣៣១បស ៨:៦
ដច. ២៦:៣៣ដច ៤០:២២, ២៦
ដច. ២៦:៣៣ដច ៤០:២១; ចល ១៦:២; ១បស ៨:៦; ហេ ៩:២-៤, ១២, ២៤
ដច. ២៦:៣៥ចល ២៤:២, ៣; ១បស ៧:៤៨, ៤៩
ដច. ២៦:៣៦ដច ៣៦:៣៧, ៣៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ២៦:១-៣៧

ដំណើរចាកចេញ

២៦ «​អ្នក​ត្រូវ​ធ្វើ​ត្រសាល​ជំនុំ+ ដោយ​ប្រើ​ក្រណាត់​១០​ផ្ទាំង ធ្វើ​ពី​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ* និង​អំបោះ​ពណ៌​ក្រហម។ អ្នក​ត្រូវ​ឲ្យ​គេ​ប៉ាក់​រូប​ចេរូប៊ីន+នៅ​លើ​ក្រណាត់​ទាំង​នោះ។+ ២ ក្រណាត់​ទាំង​នោះ​ត្រូវ​មាន​ទំហំ​ស្មើ​គ្នា គឺ​មួយ​ផ្ទាំង​ៗ​មាន​បណ្ដោយ​២៨​ហត្ថ* និង​ទទឹង​៤​ហត្ថ។+ ៣ ក្រណាត់​ប្រាំ​ផ្ទាំង​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ ឯ​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ​ដែរ។ ៤ បន្ទាប់​មក អ្នក​ត្រូវ​យក​អំបោះ​ពណ៌​ខៀវ​មក​វេញ​ធ្វើ​ខ្សែ​កង​ភ្ជាប់​នៅ​ជាយ​ក្រណាត់​ផ្ទាំង​ធំ​នោះ ហើយ​ក្រណាត់​ផ្ទាំង​ធំ​មួយ​ទៀត​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​ទុក​ភ្ជាប់​ផ្ទាំង​ទាំង​ពីរ។ ៥ នៅ​លើ​ផ្ទាំង​មួយ​ត្រូវ​មាន​ខ្សែ​កង​៥០ លើ​ផ្ទាំង​មួយ​ទៀត​ក៏​ត្រូវ​មាន​ខ្សែ​កង​៥០​ដែរ គឺ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា។ ៦ អ្នក​ត្រូវ​ធ្វើ​កន្លាស់​មាស​៥០ ដើម្បី​ក្លាស់​ភ្ជាប់​ក្រណាត់​ពីរ​ផ្ទាំង​ធំ​នោះ​ជា​ផ្ទាំង​តែ​មួយ សម្រាប់​គ្រប​លើ​ត្រសាល។+

៧ ​«​អ្នក​ក៏​ត្រូវ​ធ្វើ​ក្រណាត់​ពី​រោម​ពពែ​១១​ផ្ទាំង+ សម្រាប់​គ្រប​លើ​ត្រសាល​ដែរ។ ៨ ក្រណាត់​ទាំង​នោះ​ត្រូវ​មាន​ទំហំ​ស្មើ​គ្នា គឺ​មួយ​ផ្ទាំង​ៗ​មាន​បណ្ដោយ​៣០​ហត្ថ និង​ទទឹង​៤​ហត្ថ។ ៩ ក្រណាត់​៥​ផ្ទាំង​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ ហើយ​៦​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ​ដែរ។ ឯ​ផ្ទាំង​ទី​៦​ដែល​នៅ​ខាង​មុខ​ត្រសាល អ្នក​ត្រូវ​បត់​ពាក់​កណ្ដាល។ ១០ នៅ​ចុង​ផ្ទាំង​ធំ​មួយ​ត្រូវ​មាន​ខ្សែ​កង​៥០ ហើយ​នៅ​ចុង​ផ្ទាំង​ធំ​មួយ​ទៀត​ក៏​ត្រូវ​មាន​ខ្សែ​កង​៥០​ដែរ គឺ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា។ ១១ អ្នក​ត្រូវ​ធ្វើ​កន្លាស់​ស្ពាន់​៥០ ដើម្បី​ក្លាស់​ភ្ជាប់​ក្រណាត់​ពីរ​ផ្ទាំង​ធំ​នោះ​ជា​ផ្ទាំង​តែ​មួយ។ ១២ ឯ​ក្រណាត់​ដែល​នៅ​សល់​ចំហៀង​សង​ខាង​និង​ខាង​ក្រោយ​ត្រសាល ត្រូវ​ទុក​ឲ្យ​ធ្លាក់​សំយាក។ ១៣ ក្រណាត់​ដែល​នៅ​សល់​ចំហៀង​ត្រសាល មាន​ប្រវែង​មួយ​ហត្ថ​សង​ខាង ហើយ​ត្រូវ​ទុក​ឲ្យ​ធ្លាក់​សំយាក​ដើម្បី​គ្រប​បាំង​ត្រសាល។

១៤ ​«​អ្នក​ក៏​ត្រូវ​យក​ស្បែក​ចៀម​ឈ្មោល​ដែល​ជ្រលក់​ពណ៌​ក្រហម មក​គ្រប​លើ​ត្រសាល ហើយ​ត្រូវ​យក​ស្បែក​ទន់*មក​គ្រប​ពី​លើ​នោះ។+

១៥ ​«​អ្នក​ត្រូវ​យក​ឈើ​អាកាស្យា​មក​ធ្វើ​ក្ដារ​ស៊ុម+ ហើយ​តម្រៀប​បញ្ឈរ​ជា​ជញ្ជាំង​ត្រសាល។+ ១៦ ក្ដារ​ស៊ុម​នីមួយ​ៗ​មាន​កម្ពស់​១០​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ១៧ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ក្ដារ​ស៊ុម​នីមួយ​ៗ អ្នក​ត្រូវ​ធ្វើ​ពន្លួញ​ពីរ​លៀន​ចេញ​ពី​ក្ដារ​ស៊ុម។ នោះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ត្រសាល។ ១៨ អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​២០ សម្រាប់​ជញ្ជាំង​ខាង​ត្បូង​នៃ​ត្រសាល។

១៩ ​«​អ្នក​ត្រូវ​យក​ប្រាក់​ធ្វើ​ជា​ជើង​ពន្លួញ​៤០+ សម្រាប់​កល់​ក្ដារ​ស៊ុម​២០​នោះ គឺ​ជើង​ពីរ​សម្រាប់​ស៊ក​ពន្លួញ​ពីរ​នៃ​ក្ដារ​ស៊ុម​មួយ។ ដូច្នេះ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។+ ២០ ឯ​ជញ្ជាំង​ខាង​ជើង​នៃ​ត្រសាល​វិញ អ្នក​ក៏​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​២០​ដែរ ២១ ហើយ​អ្នក​ត្រូវ​យក​ប្រាក់​ធ្វើ​ជា​ជើង​ពន្លួញ​៤០ សម្រាប់​កល់​ក្ដារ​ស៊ុម​២០​នោះ គឺ​ជើង​ពីរ​សម្រាប់​ស៊ក​ពន្លួញ​ពីរ​នៃ​ក្ដារ​ស៊ុម​មួយ។ ដូច្នេះ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។ ២២ ចំណែក​ជញ្ជាំង​ខាង​លិច​ផ្នែក​ខាង​ក្រោយ​ត្រសាល អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​៦។+ ២៣ អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ពីរ​សម្រាប់​ធ្វើ​ជា​ជ្រុង​ជញ្ជាំង​ទាំង​ពីរ ដែល​នៅ​ខាង​ក្រោយ​ត្រសាល។ ២៤ ក្ដារ​ស៊ុម​នោះ​ត្រូវ​មាន​បន្ទះ​ឈើ​ពីរ​ផ្ទាំង​អប​គ្នា ចាប់​ពី​ក្រោម​ឡើង​ទៅ​លើ ភ្ជាប់​នៅ​ត្រង់​កង​ទី​១ ដើម្បី​ទប់​ជ្រុង​ជញ្ជាំង​ទាំង​ពីរ​នៅ​ខាង​ក្រោយ។ ២៥ ម្ល៉ោះ​ហើយ ជញ្ជាំង​ខាង​ក្រោយ​មាន​ក្ដារ​ស៊ុម​ចំនួន​៨ ហើយ​មាន​ជើង​ពន្លួញ​១៦​ធ្វើ​ពី​ប្រាក់ គឺ​ជើង​ពីរ​សម្រាប់​ស៊ក​ពន្លួញ​ពីរ​នៃ​ក្ដារ​ស៊ុម​១។ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។

២៦ ​«​អ្នក​ត្រូវ​ធ្វើ​រនុក​ពី​ឈើ​អាកាស្យា ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ចំហៀង​ត្រសាល+ ២៧ ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ចំហៀង​ម្ខាង​ទៀត ហើយ​ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ផ្នែក​ខាង​ក្រោយ​ត្រសាល​ប៉ែក​ខាង​លិច។ ២៨ ឯ​រនុក​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​ត្រង់​កណ្ដាល ត្រូវ​មាន​ប្រវែង​វែង​ពី​ចុង​ម្ខាង​ត្រសាល​ដល់​ចុង​ម្ខាង​ទៀត។

២៩ ​«​អ្នក​ត្រូវ​ស្រោប​ក្ដារ​ស៊ុម​ទាំង​អស់​ដោយ​មាស+ ហើយ​ត្រូវ​ធ្វើ​កង​ភ្ជាប់​ក្ដារ​ស៊ុម​នីមួយ​ៗ​ពី​មាស។ ឯ​រនុក​សម្រាប់​ស៊ក​ចូល​កង​ទាំង​នោះ​ក៏​ត្រូវ​ស្រោប​ដោយ​មាស​ដែរ។ ៣០ អ្នក​ត្រូវ​ដំឡើង​ត្រសាល​នោះ ស្រប​ទៅ​តាម​ប្លង់​ដែល​ខ្ញុំ​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ។+

៣១ ​«​អ្នក​ត្រូវ​ធ្វើ​វាំងនន+ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា ហើយ​ត្រូវ​ប៉ាក់​រូប​ចេរូប៊ីន​នៅ​លើ​វាំងនន​នោះ។ ៣២ អ្នក​ត្រូវ​ព្យួរ​វាំងនន​នោះ​នៅ​លើ​សសរ​បួន​ដើម​ដែល​ធ្វើ​ពី​ឈើ​អាកាស្យា​ស្រោប​ដោយ​មាស ហើយ​តម្ពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។ ឯ​ជើង​សសរ​បួន​នោះ ត្រូវ​ធ្វើ​ពី​ប្រាក់។ ៣៣ អ្នក​ត្រូវ​ព្យួរ​វាំងនន​នៅ​លើ​តម្ពក់​ទាំង​នោះ រួច​ត្រូវ​នាំ​យក​ហឹប​នៃ​សេចក្ដី​រំលឹក+ទៅ​ដាក់​នៅ​ក្រោយ​វាំងនន។ វាំងនន​នោះ​គឺ​សម្រាប់​ខណ្ឌ​ទី​បរិសុទ្ធ+និង​ទី​បរិសុទ្ធ​បំផុត។+ ៣៤ អ្នក​ត្រូវ​គ្រប​គម្រប​ហឹប​នៃ​សេចក្ដី​រំលឹក​ដែល​នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត។

៣៥ ​«​អ្នក​ត្រូវ​ដាក់​តុ​មាស​នៅ​ខាង​មុខ​វាំងនន​ប៉ែក​ខាង​ជើង​ត្រសាល ហើយ​ដាក់​ជើង​ចង្កៀង+ទល់​មុខ​តុ​នោះ​នៅ​ប៉ែក​ខាង​ត្បូង។ ៣៦ នៅ​ទ្វារ​ចូល​ត្រសាល អ្នក​ត្រូវ​ធ្វើ​វាំងនន​ដែល​ត្បាញ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។+ ៣៧ អ្នក​ត្រូវ​ធ្វើ​សសរ​ប្រាំ​ដើម​ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដោយ​មាស សម្រាប់​ព្យួរ​វាំងនន​នោះ ហើយ​តម្ពក់​ក៏​ត្រូវ​ធ្វើ​ពីមាស​ដែរ។ ឯ​ជើង​សសរ​ប្រាំ​នោះ អ្នក​ត្រូវ​ធ្វើ​ពី​ស្ពាន់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក