បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • ពន្លឺ​នៃ​ដំណឹង​ល្អ (​១​-​៦​)

        • គំនិត​ពួក​អ្នក​មិន​ជឿ​បាន​ត្រូវ​ធ្វើ​ឲ្យ​ងងឹត (​៤​)

      • ទ្រព្យ​វិសេស​ក្នុង​ភាជនៈ​ដី (​៧​-​១៨​)

កូរិនថូសទី២ ៤:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៥, ទំ.  ១៨-១៩

កូរិនថូសទី២ ៤:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ដោយ​គិត​ដល់​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​»​

ឯកសារយោង

  • +២កូ ២:១៧; កាឡ ១:៩
  • +២កូ ៦:៣, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៥, ទំ.  ១៨-១៩

    ១/១/១៩៩៨, ទំ.  ១៦-១៨

កូរិនថូសទី២ ៤:៣

កំណត់សម្គាល់

  • *

    ឬ​«​គ្រប​បាំង​ដោយ​ស្បៃ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៥, ទំ.  ២៤-២៦

កូរិនថូសទី២ ៤:៤

កំណត់សម្គាល់

  • *

    ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឯកសារយោង

  • +យ៉ូន ១៤:៣០; អេភ ២:២; ១យ៉ូន ៥:១៩
  • +២កូ ១១:១៤
  • +អេ ៦០:២; យ៉ូន ៨:១២; កូឡ ១:១៥; ហេ ១:៣

កូរិនថូសទី២ ៤:៦

ឯកសារយោង

  • +ដក ១:៣
  • +១ពេ ២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ២៥-២៦

    ១/៦/២០០២, ទំ.  ៨

កូរិនថូសទី២ ៤:៧

កំណត់សម្គាល់

  • *

    ឬ​«​ក្នុង​ក្អម​ធ្វើ​ពី​ដី​ឥដ្ឋ​»​

ឯកសារយោង

  • +២កូ ៤:១
  • +អេ ៦៤:៨; សកម្ម ៩:១៥; ១កូ ១៥:៤៧
  • +២កូ ១២:៩, ១០; ភី ៤:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៦/២០១៧, ទំ.  ១១

    ត្រឡប់​មក​វិញ, ទំ.  ៦

    ប៉មយាម,

    ១/១០/២០០០, ទំ.  ១៨

    ១/៦/១៩៩៩, ទំ.  ២៤

    ១/៥/១៩៩៩, ទំ.  ១៧

    កិច្ចបម្រើ,

    ២/២០០៧, ទំ.  ១

    ១/១៩៩៨, ទំ.  ១

កូរិនថូសទី២ ៤:៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មិន​មែន​អស់​សង្ឃឹម​ទេ​»​

ឯកសារយោង

  • +១កូ ១០:១៣

កូរិនថូសទី២ ៤:៩

ឯកសារយោង

  • +ហេ ១៣:៥
  • +បប ២:១០

កូរិនថូសទី២ ៤:១០

កំណត់សម្គាល់

  • *

    ឬ​«​ទុក្ខ​វេទនា​ដែល​អាច​នាំ​ឲ្យ​បាត់​បង់​ជីវិត​»​

ឯកសារយោង

  • +ភី ៣:១០; ១ពេ ៤:១៣

កូរិនថូសទី២ ៤:១១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ក្នុង​រូប​កាយ​របស់​យើង​»​

ឯកសារយោង

  • +រ៉ូម ៨:៣៦; ១កូ ៤:៩; ១៥:៣១

កូរិនថូសទី២ ៤:១៣

ឯកសារយោង

  • +ចសព ១១៦:១០

កូរិនថូសទី២ ៤:១៤

ឯកសារយោង

  • +១កូ ៦:១៤

កូរិនថូសទី២ ៤:១៥

ឯកសារយោង

  • +២ធី ២:១០

កូរិនថូសទី២ ៤:១៦

កំណត់សម្គាល់

  • *

    នេះ​រួម​បញ្ចូល​លក្ខណៈ​សម្បត្តិ​និង​ចិត្ត​គោរព​កោត​ខ្លាច​ព្រះ

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ៥/២០១៩, ទំ.  ២

    ប៉មយាម,

    ១/៧/២០០៨, ទំ.  ៣២

    ១/១១/២០០៤, ទំ.  ៣១

    ១/៨/១៩៩៦, ទំ.  ៣២

កូរិនថូសទី២ ៤:១៧

កំណត់សម្គាល់

  • *

    ឬ​«​ការ​ល្បង​ល​»​

ឯកសារយោង

  • +ម៉ាថ ៥:១២; រ៉ូម ៨:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០១៩, ទំ.  ១

កូរិនថូសទី២ ៤:១៨

ឯកសារយោង

  • +២កូ ៥:៧; ហេ ១១:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ២៦-៣១

    ការគោរពប្រណិប័តន៍ពិត, ទំ.  ៣៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ៤:២២កូ ២:១៧; កាឡ ១:៩
២កូ. ៤:២២កូ ៦:៣, ៤
២កូ. ៤:៤យ៉ូន ១៤:៣០; អេភ ២:២; ១យ៉ូន ៥:១៩
២កូ. ៤:៤២កូ ១១:១៤
២កូ. ៤:៤អេ ៦០:២; យ៉ូន ៨:១២; កូឡ ១:១៥; ហេ ១:៣
២កូ. ៤:៦ដក ១:៣
២កូ. ៤:៦១ពេ ២:៩
២កូ. ៤:៧២កូ ៤:១
២កូ. ៤:៧អេ ៦៤:៨; សកម្ម ៩:១៥; ១កូ ១៥:៤៧
២កូ. ៤:៧២កូ ១២:៩, ១០; ភី ៤:១៣
២កូ. ៤:៨១កូ ១០:១៣
២កូ. ៤:៩ហេ ១៣:៥
២កូ. ៤:៩បប ២:១០
២កូ. ៤:១០ភី ៣:១០; ១ពេ ៤:១៣
២កូ. ៤:១១រ៉ូម ៨:៣៦; ១កូ ៤:៩; ១៥:៣១
២កូ. ៤:១៣ចសព ១១៦:១០
២កូ. ៤:១៤១កូ ៦:១៤
២កូ. ៤:១៥២ធី ២:១០
២កូ. ៤:១៧ម៉ាថ ៥:១២; រ៉ូម ៨:១៨
២កូ. ៤:១៨២កូ ៥:៧; ហេ ១១:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ៤:១-១៨

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

៤ ហេតុ​នេះ ដោយ​សារ​យើង​មាន​កិច្ច​បម្រើ​នេះ​តាម​រយៈ​សេចក្ដី​មេត្តា​ករុណា​ដែល​បាន​ត្រូវ​បង្ហាញ​ចំពោះ​យើង នោះ​យើង​មិន​ឈប់​ត​ស៊ូ​ទេ។ ២ ប៉ុន្តែ យើង​បាន​លះ​ចោល​អំពើ​លួច​លាក់​ដែល​គួរ​ឲ្យ​អៀន​ខ្មាស ហើយ​មិន​ប្រព្រឹត្ត​ដោយ​កិច្ច​កល ឬ​ដោយ​បំប្លែង​បណ្ដាំ​របស់​ព្រះ​ឡើយ។+ ប៉ុន្តែ នៅ​ចំពោះ​មុខ​ព្រះ យើង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ស្គាល់​សេចក្ដី​ពិត ដោយ​ទុក​គំរូ​ល្អ​ដល់​ពួក​គេ។*+ ៣ ប្រសិន​បើ​ដំណឹង​ល្អ​ដែល​យើង​ប្រកាស​បាន​ត្រូវ​គ្រប​បាំង* នោះ​គឺ​បាន​ត្រូវ​គ្រប​បាំង​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​វិនាស។ ៤ ក្នុង​ករណី​អ្នក​ទាំង​នោះ ព្រះ​នៃ​របៀប​របប​ពិភព​លោក*នេះ+បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត+ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​នៃ​ដំណឹង​ល្អ​ដ៏​រុង​រឿង​អំពី​គ្រិស្ត​ដែល​បង្ហាញ​ឲ្យ​យើង​ស្គាល់​ព្រះ។+ ៥ ព្រោះ​យើង​មិន​ផ្សព្វ​ផ្សាយ​អំពី​ខ្លួន​យើង​ទេ តែ​យើង​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​គ្រិស្ត​ថា លោក​ជា​ម្ចាស់ ហើយ​ថា​យើង​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​ដើម្បី​លោក​យេស៊ូ។ ៦ ព្រោះ​គឺ​ជា​ព្រះ​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ពន្លឺ​ភ្លឺ​ចេញ​ពី​ភាព​ងងឹត​»​+ ហើយ​តាម​រយៈ​ផ្ទៃ​មុខ​របស់​គ្រិស្ត ព្រះ​បាន​ចែង​ចាំង​មក​លើ​ចិត្ត​យើង+ ដើម្បី​បំភ្លឺ​ចិត្ត​យើង​ដោយ​ចំណេះ​ដ៏​រុង​រឿង​អំពី​ព្រះ។

៧ ក៏​ប៉ុន្តែ យើង​មាន​ទ្រព្យ​វិសេស​នេះ+ក្នុង​ភាជនៈ​ដី*+ ដើម្បី​ស​ឲ្យ​ឃើញ​ថា ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​បាន​មក​ពី​ព្រះ មិន​មែន​មក​ពី​យើង​ទេ។+ ៨ យើង​ត្រូវ​គេ​គាប​សង្កត់​នៅ​គ្រប់​ច្រក​ល្ហក តែ​មិន​មែន​ដោយ​រើ​មិន​រួច​ឡើយ យើង​ទាល់​គំនិត តែ​មិន​មែន​ទាល់​ច្រក​ទេ។*+ ៩ យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​បាន​ត្រូវ​បោះ​បង់​ចោល​ឡើយ+ យើង​ត្រូវ​គេ​ផ្ដួល​ដល់​ដី តែ​មិន​ត្រូវ​គេ​បំផ្លាញ​ទេ។+ ១០ ទោះ​ជា​យើង​ទៅ​កន្លែង​ណា​ក៏​ដោយ យើង​ត្រូវ​ស៊ូ​ទ្រាំ​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ* ដូច​ដែល​លោក​យេស៊ូ​បាន​រង​ទុក្ខ​ដែរ។+ នេះ​គឺ​ដើម្បី​ឲ្យ​ជីវិត​របស់​លោក​យេស៊ូ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​រូប​កាយ​របស់​យើង។ ១១ ព្រោះ​យើង​ដែល​នៅ​រស់ តែង​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់+ដើម្បី​លោក​យេស៊ូ ដើម្បី​ឲ្យ​ជីវិត​របស់​លោក​យេស៊ូ​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​យើង។* ១២ ដូច្នេះ សេចក្ដី​ស្លាប់​កំពុង​មាន​សកម្មភាព​ក្នុង​យើង តែ​ជីវិត​កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា។

១៣ នេះ​ជា​អ្វី​ដែល​បទ​គម្ពីរ​ចែង​ថា​៖ ​«​ខ្ញុំ​មាន​ជំនឿ ដូច្នេះ​ខ្ញុំ​និយាយ​»។+ យើង​ក៏​ដូច​គ្នា​ដែរ យើង​មាន​ជំនឿ ដូច្នេះ​យើង​និយាយ។ ១៤ ពី​ព្រោះ​យើង​ដឹង​ថា ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ នោះ​លោក​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដូច​ប្រោស​លោក​យេស៊ូ​ដែរ ហើយ​ព្រះ​នឹង​ប្រគល់​យើង​និង​អ្នក​រាល់​គ្នា​ទៅ​លោក​យេស៊ូ។+ ១៥ ព្រោះ​អ្វី​ៗ​ទាំង​អស់​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍។ យ៉ាង​នេះ គុណ​ដ៏​វិសេស​លើស​លប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ៗ ដោយ​សារ​មនុស្ស​ជា​ច្រើន​អរគុណ​ព្រះ ដើម្បី​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង។+

១៦ ហេតុ​នេះ យើង​មិន​ឈប់​ត​ស៊ូ​ឡើយ ទោះ​ជា​រូប​កាយ​របស់​យើង​កំពុង​ខូច​ទៅ​ក៏​ដោយ តែ​ចិត្ត*របស់​យើង​ទទួល​កម្លាំង​ជា​ថ្មី​រាល់​ថ្ងៃ​ជា​និច្ច។ ១៧ ព្រោះ​ទោះ​ជា​សេចក្ដី​វេទនា*ដែល​យើង​ជួប​ប្រទះ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី ហើយ​ស្រាល​ក៏​ដោយ សេចក្ដី​វេទនា​នោះ​នាំ​ឲ្យ​យើង​ទទួល​សិរី​រុង​រឿង​ដែល​កាន់​តែ​ឧត្ដុង្គ​ឧត្ដម និង​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ១៨ នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ មិន​មែន​លើ​អ្វី​ដែល​យើង​មើល​ឃើញ​នោះ​ទេ។+ ព្រោះ​អ្វី​ដែល​យើង​មើល​ឃើញ គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន តែ​អ្វី​ដែល​យើង​មើល​មិន​ឃើញ នោះ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក