សុភាសិត
២៥ សុភាសិតទាំងនេះក៏ជារបស់សាឡូម៉ូនដែរ។+ អ្នកបម្រើរបស់ហេសេគា+ដែលជាស្ដេចស្រុកយូដាបានចម្លង*ទុកដូចតទៅ៖
២ ព្រះទទួលសិរីរុងរឿង ដោយសារលោករក្សាអាថ៌កំបាំង+
ចំណែកឯស្ដេចទទួលសិរីរុងរឿង ដោយសារគាត់ស្វែងយល់ព័ត៌មានយ៉ាងល្អិតល្អន់។
៣ ដូចមេឃខ្ពស់និងដីជ្រៅយ៉ាងណា
នោះចិត្តគំនិតរបស់ស្ដេច ក៏គ្មានអ្នកណាអាចយល់បានដែរ។
៤ ចូរយកស្នឹមចេញពីប្រាក់
រួចនឹងបានប្រាក់សុទ្ធ។+
៥ ចូរដកមនុស្សទុច្ចរិតចេញពីមុខស្ដេច
នោះបល្ល័ង្ករបស់ស្ដេចនឹងគង់វង្សស្ថិតស្ថេរ ដោយសារសេចក្ដីសុចរិត។+
៦ កុំលើកតម្កើងខ្លួននៅចំពោះមុខស្ដេច+
ហើយកុំនៅក្នុងចំណោមអ្នកមានមុខមានមាត់+
៧ ព្រោះបើស្ដេចបង្គាប់អ្នកថា៖ «ចូរឡើងមកទីនេះ»
នោះប្រសើរជាងស្ដេចធ្វើឲ្យអ្នកអាប់ឱននៅចំពោះមុខពួកមានឋានៈខ្ពស់។+
៨ កុំរហ័សប្ដឹងផ្ដល់អ្នកជិតខាង
ព្រោះបើក្រោយមកគាត់ធ្វើឲ្យអ្នកអាម៉ាស់មុខ តើអ្នកនឹងធ្វើអ្វី?+
៩ ចូរស្រុះស្រួលជាមួយនឹងអ្នកជិតខាង+
តែកុំប្រាប់រឿងសម្ងាត់របស់គាត់ដល់អ្នកឯទៀត+
១០ ក្រែងលោអ្នកដែលបានស្ដាប់នឹងបំបាក់មុខអ្នក
ហើយរឿងអាក្រក់*ដែលអ្នកបានផ្សាយ នឹងមិនអាចយកមកវិញបានទេ។
១២ ពេលមនុស្សដែលមានប្រាជ្ញាជួយកែតម្រង់+
នោះប្រៀបដូចជាក្រវិលមាសនិងគ្រឿងលម្អមាសសុទ្ធសម្រាប់អ្នកដែលព្រមស្ដាប់។
១៣ ដូចព្រិលធ្វើឲ្យត្រជាក់នៅរដូវក្ដៅពេលច្រូតប្រមូលផលយ៉ាងណា
នោះទូតដែលស្មោះត្រង់ក៏ធ្វើឲ្យចៅហ្វាយមានកម្លាំងយ៉ាងនោះដែរ។+
១៤ មនុស្សដែលអួតអំពីអំណោយ តែមិនដែលឲ្យគេសោះ+
នោះប្រៀបដូចជាពពកនិងខ្យល់ដែលមិនបង្អុរភ្លៀង។
១៥ ចិត្តអត់ធ្មត់អាចបន្ទន់ចិត្តមេបញ្ជាការ
ហើយសម្ដីទន់ភ្លន់អាចបំបាក់ឆ្អឹងបាន។+
១៦ បើអ្នករកបានទឹកឃ្មុំ ចូរបរិភោគឲ្យចេះប្រមាណ
ព្រោះបើអ្នកបរិភោគច្រើនពេក អ្នកអាចនឹងក្អួតចេញមកវិញ។+
១៧ កុំឧស្សាហ៍ទៅផ្ទះរបស់អ្នកជិតខាងពេក
ដើម្បីកុំឲ្យគាត់ធុញទ្រាន់ហើយស្អប់អ្នក។
១៨ អ្នកណាដែលធ្វើជាសាក្សីក្លែងក្លាយប្រឆាំងនឹងអ្នកជិតខាង+
អ្នកនោះប្រៀបដូចជាដាវ ព្រួញមុតស្រួច និងដំបងសឹក។
១៩ ការពឹងពាក់មនុស្សដែលមិនគួរឲ្យទុកចិត្ត*ក្នុងពេលមានទុក្ខលំបាក
នោះប្រៀបដូចជាពឹងពាក់ធ្មេញបាក់និងជើងពិការ។
២០ អ្នកណាដែលច្រៀងនៅមុខអ្នកដែលមានចិត្តក្រៀមក្រំ+
អ្នកនោះប្រៀបដូចជាមនុស្សដែលដោះសម្លៀកបំពាក់ចេញពេលមានអាកាសធាតុត្រជាក់
និងប្រៀបដូចជាទឹកខ្មេះចាក់លើសូដា។*
២១ ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យអាហារគាត់បរិភោគ
ប្រសិនបើគាត់ស្រេក ចូរឲ្យទឹកគាត់ផឹក+
២២ ព្រោះបើធ្វើដូច្នេះ អ្នកនឹងគររងើកភ្លើងនៅលើក្បាលគាត់*+
ហើយព្រះយេហូវ៉ានឹងឲ្យរង្វាន់អ្នក។
២៣ ខ្យល់ពីទិសខាងជើងនាំឲ្យភ្លៀងធ្លាក់យ៉ាងខ្លាំង
ហើយការនិយាយដើមគេបង្កឲ្យមានកំហឹង។+
២៥ ដំណឹងល្អដែលមកពីស្រុកឆ្ងាយ+
ប្រៀបដូចជាទឹកត្រជាក់សម្រាប់អ្នកដែលល្វើយ។
២៦ មនុស្សសុចរិតដែលព្រមធ្វើតាម*មនុស្សទុច្ចរិត
គាត់ដូចជាអណ្ដូងកខ្វក់និងប្រភពទឹកដែលពេញទៅដោយភក់។
២៨ អ្នកណាដែលមិនចេះទប់កំហឹង+
អ្នកនោះប្រៀបដូចជាក្រុងដែលគេបំផ្លាញកំពែងចោល។