បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • ការ​ជំរុញ​ចិត្ត​ក្នុង​ការ​ឲ្យ (​១​-​១៥​)

        • ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ (​៧​)

កូរិនថូសទី២ ៩:១

ឯកសារយោង

  • +រ៉ូម ១៥:២៦; ១កូ ១៦:១; ២កូ ៩:១២

កូរិនថូសទី២ ៩:៦

ឯកសារយោង

  • +សុភ ១១:២៤; ១៩:១៧; ២២:៩; អទ ១១:១; លូក ៦:៣៨

កូរិនថូសទី២ ៩:៧

កំណត់សម្គាល់

  • *

    ឬ​«​ដោយ​ស្ទាក់​ស្ទើរ​»​

ឯកសារយោង

  • +បច ១៥:៧, ១០
  • +ដច ២២:២៩; សុភ ១១:២៥; សកម្ម ២០:៣៥; ហេ ១៣:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៥

    រាជាណាចក្ររបស់ព្រះ, ទំ.  ២២១

    ប៉មយាម,

    ១/១០/២០១៣, ទំ.  ១៣

កូរិនថូសទី២ ៩:៨

ឯកសារយោង

  • +សុភ ២៨:២៧; ម៉ាឡ ៣:១០; ភី ៤:១៨, ១៩

កូរិនថូសទី២ ៩:៩

ឯកសារយោង

  • +ចសព ១១២:៩

កូរិនថូសទី២ ៩:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៣៨

កូរិនថូសទី២ ៩:១២

ឯកសារយោង

  • +រ៉ូម ១៥:២៦, ២៧; ២កូ ៨:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៣៨-២៤១

    ប៉មយាម,

    ១/២/២០០១, ទំ.  ១៩

កូរិនថូសទី២ ៩:១៣

ឯកសារយោង

  • +ម៉ាថ ៥:១៦; ហេ ១៣:១៦; យ៉ា ១:២៧; ១យ៉ូន ៣:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៣៧-២៣៨

កូរិនថូសទី២ ៩:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៣៧-២៣៨, ២៤១-២៤៤

កូរិនថូសទី២ ៩:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៧ ទំ.  ៤

    ប៉មយាម (សិក្សា),

    ១/២០១៦, ទំ.  ៩-១០

    ប៉មយាម,

    ១៥/១២/២០១៥, ទំ.  ១៦

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៣៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ៩:១រ៉ូម ១៥:២៦; ១កូ ១៦:១; ២កូ ៩:១២
២កូ. ៩:៦សុភ ១១:២៤; ១៩:១៧; ២២:៩; អទ ១១:១; លូក ៦:៣៨
២កូ. ៩:៧បច ១៥:៧, ១០
២កូ. ៩:៧ដច ២២:២៩; សុភ ១១:២៥; សកម្ម ២០:៣៥; ហេ ១៣:១៦
២កូ. ៩:៨សុភ ២៨:២៧; ម៉ាឡ ៣:១០; ភី ៤:១៨, ១៩
២កូ. ៩:៩ចសព ១១២:៩
២កូ. ៩:១២រ៉ូម ១៥:២៦, ២៧; ២កូ ៨:១៤
២កូ. ៩:១៣ម៉ាថ ៥:១៦; ហេ ១៣:១៦; យ៉ា ១:២៧; ១យ៉ូន ៣:១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ៩:១-១៥

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

៩ ចំណែក​ឯ​កិច្ច​បម្រើ​សម្រាប់​ពួក​អ្នក​បរិសុទ្ធ+ ខ្ញុំ​មិន​ចាំ​បាច់​សរសេរ​ទៅ​អ្នក​រាល់​គ្នា​អំពី​រឿង​នោះ​ទេ ២ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ជួយ​ជា​និច្ច ហើយ​ខ្ញុំ​អួត​ប្រាប់​គ្រិស្ត​សាសនិក​នៅ​តំបន់​ម៉ាសេដូន​ថា អ្នក​រាល់​គ្នា​នៅ​ខេត្ត​អាខេយ៉ា​បាន​ប្រុង​ប្រៀប​ជួយ​អស់​មួយ​ឆ្នាំ​ហើយ។ ម្យ៉ាង​ទៀត ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​ពួក​គាត់​ភាគ​ច្រើន​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ។ ៣ ប៉ុន្តែ ខ្ញុំ​នឹង​ចាត់​បង​ប្រុស​ៗ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្វី​ដែល​យើង​បាន​អួត​ប្រាប់​អំពី​អ្នក​រាល់​គ្នា​ក្នុង​រឿង​នេះទៅជា​អសារ​ឥត​ការ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ពិត​មែន ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្នក​រាល់​គ្នា។ ៤ ពុំ​នោះ​សោត បើ​ពួក​អ្នក​តំបន់​ម៉ាសេដូន​ទៅ​ជា​មួយ​នឹង​ខ្ញុំ រួច​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​ទាន់​ប្រុង​ប្រៀប​ជា​ស្រេច នោះ​ទាំង​ខ្ញុំ​ទាំង​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស​គេ ពី​ព្រោះ​យើង​បាន​ទុក​ចិត្ត​អ្នក​រាល់​គ្នា។ ៥ ដូច្នេះ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​លើក​ទឹក​ចិត្ត​បង​ប្រុស​ៗ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​មុន ហើយ​រៀបចំ​អំណោយ​ដ៏​សប្បុរស​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ជូន ដើម្បី​ពេល​យើង​ទៅ​ដល់ អំណោយ​នោះ​បាន​រៀបចំ​ជា​ស្រេច ជា​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​ឲ្យ​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ការ​បង្ខិត​បង្ខំ​ទេ។

៦ ប៉ុន្តែ ក្នុង​រឿង​នេះ អ្នក​ដែល​សាប​ព្រោះ​ដោយ​ត្បិតត្បៀត​នឹង​ទទួល​ផល​បាន​តិច​តួច ហើយ​អ្នក​ដែល​សាប​ព្រោះ​ដោយ​បរិបូរ​នឹង​ប្រមូល​ផល​បាន​បរិបូរ។+ ៧ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់*ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ+ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ។+

៨ ម្យ៉ាង​ទៀត ព្រះ​អាច​ធ្វើ​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​មាន​កាន់​តែ​ច្រើន​ឡើង​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ ព្រម​ទាំង​មាន​ជា​បរិបូរ​ដើម្បី​ធ្វើ​ការ​ល្អ​សព្វ​បែប​យ៉ាង+ ៩ (​ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​គាត់​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គាត់​បាន​ឲ្យ​ដល់​អ្នក​ក្រី​ក្រ។ សេចក្ដី​សុចរិត​របស់​គាត់​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។+ ១០ ព្រះ​ដែល​ផ្គត់​ផ្គង់​គ្រាប់​ពូជ​ជា​បរិបូរ​ដល់​អ្នក​សាប​ព្រោះ ហើយ​ផ្គត់​ផ្គង់​នំ​ប៉័ង​ជា​បរិបូរ​ដល់​អ្នក​បរិភោគ នោះ​លោក​នឹង​ផ្គត់​ផ្គង់​គ្រាប់​ពូជ​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ដើម្បី​សាប​ព្រោះ ហើយ​លោក​ក៏​នឹង​ចម្រើន​ផល​ពី​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ដែរ​)។ ១១ ព្រះ​ផ្ដល់​ពរ​គ្រប់​បែប​យ៉ាង​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឲ្យ​ដល់​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​ទូលាយ ហើយ​មនុស្ស​នឹង​អរគុណ​ព្រះ​ដោយ​សារ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​ឲ្យ​អ្នក​ឯ​ទៀត​តាម​រយៈ​យើង។ ១២ ពី​ព្រោះ​កិច្ច​បម្រើ​សាធារណៈ​នេះ មិន​គ្រាន់​តែ​ផ្ដល់​អ្វី​ៗ​ជា​បរិបូរ​ដែល​ពួក​អ្នក​បរិសុទ្ធ​ត្រូវ​ការ​ប៉ុណ្ណោះ​ទេ+ តែ​នាំ​ឲ្យ​មាន​ការ​ថ្លែង​អំណរគុណ​ជា​ច្រើន​ដល់​ព្រះ។ ១៣ តាម​រយៈ​ភ័ស្តុតាង​ដែល​បាន​ត្រូវ​បញ្ជាក់​ដោយ​កិច្ច​ការ​ផ្ដល់​ជំនួយ​នេះ ពួក​គាត់​សរសើរ​តម្កើង​ព្រះ ដោយ​សារ​អ្នក​រាល់​គ្នា​ចុះ​ចូល​ធ្វើ​តាម​ដំណឹង​ល្អ​អំពី​គ្រិស្ត ដូច​អ្នក​រាល់​គ្នា​បាន​ប្រកាស​ជា​សាធារណៈ និង​ដោយ​សារ​អ្នក​រាល់​គ្នា​ធ្វើ​វិភាគ​ទាន​ដោយ​ចិត្ត​ទូលាយ​សម្រាប់​ពួក​គាត់​និង​អ្នក​ឯ​ទៀត​ទាំង​អស់។+ ១៤ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គាត់​អង្វរ​ព្រះ​អំពី​អ្នក​រាល់​គ្នា ហើយ​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ទៀត​ផង ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​មាន​ចំពោះ​អ្នក​រាល់​គ្នា។

១៥ សូម​អរគុណ​ព្រះ​ចំពោះ​អំណោយ​ទាន​ដ៏​វិសេស​វិសាល​រក​ពណ៌នា​ពុំ​បាន​របស់​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក