បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • យ៉ាប៊ីន​ជា​ស្ដេច​ស្រុក​កាណាន​សង្កត់​សង្កិន​អ៊ីស្រាអែល (​១​-​៣​)

      • ដេ​បូ​រ៉ា​ជា​អ្នក​ប្រកាស​ទំនាយ​និង​បារ៉ាក់​ជា​អ្នក​សម្រេច​ក្ដី (​៤​-​១៦​)

      • យ៉ាអែល​សម្លាប់​មេ​ទ័ព​ស៊ីសេរ៉ា (​១៧​-​២៤​)

អ្នកសម្រេចក្ដី ៤:១

ឯកសារយោង

  • +អសក ២:១៩

អ្នកសម្រេចក្ដី ៤:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ហារ៉ូសែត​នៃ​ប្រជា​ជាតិ​នា​នា​»​

ឯកសារយោង

  • +អសក ២:១៤; ៣:៨; ១០:៧
  • +អសក ៤:១៦

អ្នកសម្រេចក្ដី ៤:៣

ឯកសារយោង

  • +យ៉ូស ១៧:១៦; អសក ១:១៩
  • +បច ២៨:៤៨
  • +អសក ២:១៨; ៣:៩; ចសព ១០៧:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ២៩

អ្នកសម្រេចក្ដី ៤:៤

កំណត់សម្គាល់

  • *

    គឺ​នាង​នាំ​ការ​វិនិច្ឆ័យ​របស់​ព្រះ​មក​ប្រាប់​បណ្ដា​ជន

ឯកសារយោង

  • +ដច ១៥:២០; ២បស ២២:១៤; លូក ២:៣៦; សកម្ម ២១:៨, ៩

អ្នកសម្រេចក្ដី ៤:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ដើម​លម៉ើ​ដេបូរ៉ា​»​

ឯកសារយោង

  • +យ៉ូស ១៨:២១, ២៥
  • +ដក ២៨:១៧, ១៩

អ្នកសម្រេចក្ដី ៤:៦

ឯកសារយោង

  • +ហេ ១១:៣២
  • +យ៉ូស ២១:៣២

អ្នកសម្រេចក្ដី ៤:៧

ឯកសារយោង

  • +១បស ១៨:៤០; ចសព ៨៣:៩
  • +បច ២០:១

អ្នកសម្រេចក្ដី ៤:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០៥, ទំ.  ៣០

អ្នកសម្រេចក្ដី ៤:៩

ឯកសារយោង

  • +អសក ៤:២១, ២២; ៥:២៤, ២៦
  • +យ៉ូស ២០:៧, ៩; ២១:៣២

អ្នកសម្រេចក្ដី ៤:១០

ឯកសារយោង

  • +អសក ៥:១៨

អ្នកសម្រេចក្ដី ៤:១១

ឯកសារយោង

  • +ជប ២៤:២១; អសក ១:១៦; ១សាំ ១៥:៦
  • +ជប ១០:២៩

អ្នកសម្រេចក្ដី ៤:១២

ឯកសារយោង

  • +អសក ៤:៦

អ្នកសម្រេចក្ដី ៤:១៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ហារ៉ូសែត​នៃ​ប្រជា​ជាតិ​នា​នា​»​

ឯកសារយោង

  • +អសក ៥:២០, ២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ២៩

អ្នកសម្រេចក្ដី ៤:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៩, ទំ.  ២៣

អ្នកសម្រេចក្ដី ៤:១៥

ឯកសារយោង

  • +ដច ១៤:២៤; យ៉ូស ១០:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៩, ទំ.  ២៣

អ្នកសម្រេចក្ដី ៤:១៦

ឯកសារយោង

  • +ចល ២៦:៧

អ្នកសម្រេចក្ដី ៤:១៧

ឯកសារយោង

  • +អសក ៥:២៤
  • +អសក ៤:១១
  • +អសក ៤:១, ២

អ្នកសម្រេចក្ដី ៤:១៩

ឯកសារយោង

  • +អសក ៥:២៥

អ្នកសម្រេចក្ដី ៤:២១

ឯកសារយោង

  • +អសក ៤:៩; ៥:២៦, ២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១១/២០២១, ទំ.  ៣-៤

អ្នកសម្រេចក្ដី ៤:២៣

ឯកសារយោង

  • +ហេ ១១:៣២, ៣៣

អ្នកសម្រេចក្ដី ៤:២៤

ឯកសារយោង

  • +ដក ៩:២៥
  • +បច ៧:២៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ៤:១អសក ២:១៩
អសក. ៤:២អសក ២:១៤; ៣:៨; ១០:៧
អសក. ៤:២អសក ៤:១៦
អសក. ៤:៣យ៉ូស ១៧:១៦; អសក ១:១៩
អសក. ៤:៣បច ២៨:៤៨
អសក. ៤:៣អសក ២:១៨; ៣:៩; ចសព ១០៧:១៩
អសក. ៤:៤ដច ១៥:២០; ២បស ២២:១៤; លូក ២:៣៦; សកម្ម ២១:៨, ៩
អសក. ៤:៥យ៉ូស ១៨:២១, ២៥
អសក. ៤:៥ដក ២៨:១៧, ១៩
អសក. ៤:៦ហេ ១១:៣២
អសក. ៤:៦យ៉ូស ២១:៣២
អសក. ៤:៧១បស ១៨:៤០; ចសព ៨៣:៩
អសក. ៤:៧បច ២០:១
អសក. ៤:៩អសក ៤:២១, ២២; ៥:២៤, ២៦
អសក. ៤:៩យ៉ូស ២០:៧, ៩; ២១:៣២
អសក. ៤:១០អសក ៥:១៨
អសក. ៤:១១ជប ២៤:២១; អសក ១:១៦; ១សាំ ១៥:៦
អសក. ៤:១១ជប ១០:២៩
អសក. ៤:១២អសក ៤:៦
អសក. ៤:១៣អសក ៥:២០, ២១
អសក. ៤:១៥ដច ១៤:២៤; យ៉ូស ១០:១០
អសក. ៤:១៦ចល ២៦:៧
អសក. ៤:១៧អសក ៥:២៤
អសក. ៤:១៧អសក ៤:១១
អសក. ៤:១៧អសក ៤:១, ២
អសក. ៤:១៩អសក ៥:២៥
អសក. ៤:២១អសក ៤:៩; ៥:២៦, ២៧
អសក. ៤:២៣ហេ ១១:៣២, ៣៣
អសក. ៤:២៤ដក ៩:២៥
អសក. ៤:២៤បច ៧:២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ៤:១-២៤

អ្នកសម្រេចក្ដី

៤ ក្រោយ​ពី​អ៊ីហឺត​ទទួល​មរណភាព ជន​ជាតិ​អ៊ីស្រាអែល​ក៏​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ២ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​យ៉ាប៊ីន​ជា​ស្ដេច​ស្រុក​កាណាន+ ដែល​គ្រប់​គ្រង​នៅ​ក្រុង​ហាសោ។ គាត់​មាន​មេ​ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​រស់​នៅ​ហារ៉ូសែត​ហាកូអ៊ីម។*+ ៣ យ៉ាប៊ីន​មាន​រទេះ​ចម្បាំង​ចំនួន​៩០០​គ្រឿង​ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ។+ គាត់​បាន​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ព្រៃ​ផ្សៃ+ អស់​រយៈ​ពេល​២០​ឆ្នាំ។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។+

៤ នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ដេបូរ៉ា ជា​អ្នក​ប្រកាស​ទំនាយ+ និង​ជា​ប្រពន្ធ​របស់​ឡាពិដូត។ នាង​ជា​អ្នក​សម្រេច​ក្ដី*ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ៥ នាង​តែង​តែ​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ* ដែល​ស្ថិត​នៅ​រវាង​ក្រុង​រ៉ាម៉ា+និង​ក្រុង​បេតអែល+ នា​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ បណ្ដា​ជន​អ៊ីស្រាអែល​តែង​ធ្វើ​ដំណើរ​ឡើង​ទៅ​ជួប​នាង ដើម្បី​សុំ​នាង​សម្រេច​ក្ដី​ឲ្យ​ពួក​គេ។ ៦ នៅ​ពេល​មួយ ដេបូរ៉ា​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​បារ៉ាក់+កូន​ប្រុស​អាប៊ីណូអាម​ពី​ក្រុង​កេដេស​ណែបថាលី+ឲ្យ​មក​ជួប​នាង។ ពេល​បារ៉ាក់​មក​ដល់ នាង​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល លោក​បង្គាប់​អ្នក​ថា​៖ ‹ចូរ​នាំ​មនុស្ស​១០.០០០​នាក់ ពី​កុលសម្ព័ន្ធ​ណែបថាលី​និង​កុលសម្ព័ន្ធ​សេប៊ូឡូន​ទៅ​ភ្នំ​ថេបោ។ ៧ រួច​ខ្ញុំ​នឹង​នាំ​ស៊ីសេរ៉ា​ជា​មេ​ទ័ព​របស់​យ៉ាប៊ីន និង​ពល​ទាហាន រួម​ទាំង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គាត់ មក​ឯ​ស្ទឹង​គីសុន។+ ខ្ញុំ​នឹង​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក›​»។+

៨ បារ៉ាក់​តប​ទៅ​នាង​វិញ​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ បើ​នាង​ទៅ​ជា​មួយ​នឹង​ខ្ញុំ។ តែ​បើ​នាង​មិន​ទៅ ខ្ញុំ​ក៏​មិន​ទៅ​ដែរ​»។ ៩ នាង​តប​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ជា​មួយ​អ្នក តែ​អ្នក​នឹង​មិន​បាន​ទទួល​កិត្តិយស​ពី​ចម្បាំង​នេះ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី​ម្នាក់​វិញ​»។+ រួច​មក ដេបូរ៉ា​ក៏​ចេញ​ដំណើរ​ជា​មួយ​នឹង​បារ៉ាក់​ទៅ​ក្រុង​កេដេស។+ ១០ បារ៉ាក់​កោះ​ហៅ​កុលសម្ព័ន្ធ​សេប៊ូឡូន​និង​កុលសម្ព័ន្ធ​ណែបថាលី+ឲ្យ​មក​ក្រុង​កេដេស។ បន្ទាប់​មក បុរស​ចំនួន​១០.០០០​នាក់​បាន​ទៅ​តាម​បារ៉ាក់។ ដេបូរ៉ា​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។

១១ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ហេបឺ​ជា​ជន​ជាតិ​កែន គាត់​បាន​បែក​ចេញ​ពី​ជន​ជាតិ​កែន​ឯ​ទៀត។+ ជន​ជាតិ​កែន​ជា​កូន​ចៅ​ហូបាប់​ដែល​ជា​ឪ​ពុក​ក្មេក​របស់​ម៉ូសេ។+ ហេបឺ​រស់​ក្នុង​ត្រសាល​ជិត​ដើម​ឈើ​ធំ​នៅ​សាអាណានីម​ក្បែរ​ក្រុង​កេដេស។

១២ ខណៈ​នោះ មាន​គេ​រាយ​ការណ៍​ប្រាប់​ស៊ីសេរ៉ា​ថា បារ៉ាក់​កូន​ប្រុស​អាប៊ីណូអាម​បាន​ចេញ​ទៅ​ភ្នំ​ថេបោ។+ ១៣ ឮ​ដូច្នេះ ស៊ីសេរ៉ា​ប្រញាប់​ប្រមូល​រទេះ​ចម្បាំង​ទាំង​អស់​ចំនួន​៩០០​គ្រឿង​ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ ព្រម​ទាំង​ប្រមូល​ពល​ទ័ព​ថ្មើរ​ជើង​ទាំង​ប៉ុន្មាន​ឲ្យ​ចេញ​ទៅ​ជា​មួយ​នឹង​គាត់។ ពួក​គេ​ចេញ​ពី​ហារ៉ូសែត​ហាកូអ៊ីម*ទៅ​ដល់​ស្ទឹង​គីសុន។+ ១៤ ពេល​នោះ ដេបូរ៉ា​ប្រាប់​បារ៉ាក់​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ទៅ ព្រោះ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ព្រះ​យេហូវ៉ា​នឹង​នាំ​មុខ​អ្នក​ចេញ​ទៅ​»។ ដូច្នេះ បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​ថេបោ ដោយ​មាន​មនុស្ស​១០.០០០​នាក់​ទៅ​ជា​មួយ​ដែរ។ ១៥ រួច​មក ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ស៊ីសេរ៉ា ពល​រទេះ​ចម្បាំង និង​កង​ទ័ព​ទាំង​អស់​របស់​គាត់​ធ្លាក់​ក្នុង​ភាព​ជ្រួល​ច្របល់+នៅ​ចំពោះ​មុខ​បារ៉ាក់។ ពេល​ស៊ីសេរ៉ា​ឃើញ​ស្ថានភាព​ដូច្នោះ គាត់​ប្រញាប់​ចុះ​ពី​រទេះ​ចម្បាំង រត់​គេច​ខ្លួន​ទៅ។ ១៦ ពេល​នោះ បារ៉ាក់​ដេញ​តាម​ពល​រទេះ​ចម្បាំង និង​កង​ទ័ព​រហូត​ដល់​ហារ៉ូសែត​ហាកូអ៊ីម។ ជា​លទ្ធផល កង​ទ័ព​ស៊ីសេរ៉ា​ទាំង​អស់​បាន​ត្រូវ​សម្លាប់​គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។+

១៧ ចំណែក​ឯ​ស៊ីសេរ៉ា​វិញ គាត់​រត់​គេច​ខ្លួន​ទៅ​ត្រសាល​របស់​យ៉ាអែល+ ជា​ប្រពន្ធ​ហេបឺ+ជន​ជាតិ​កែន ព្រោះ​យ៉ាប៊ីន+ស្ដេច​ក្រុង​ហាសោ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ហេបឺ។ ១៨ យ៉ាអែល​ចេញ​មក​ទទួល​ស្វាគមន៍​ស៊ីសេរ៉ា ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​អញ្ជើញ​ចូល​ក្នុង​សិន​លោក​ម្ចាស់។ សូម​លោក​ឈប់​ភ័យ​ទៅ​»។ ស៊ីសេរ៉ា​ក៏​ចូល​ទៅ​ក្នុង​ត្រសាល ហើយ​នាង​យក​ភួយ​ដណ្ដប់​ឲ្យ​គាត់។ ១៩ រួច​មក គាត់​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ប​ន្តិ​ច។ ខ្ញុំ​ស្រេក​ទឹក​ខ្លាំង​ណាស់​»។ ដូច្នេះ នាង​បើក​ថង់​ស្បែក​ចាក់​ទឹក​ដោះ យក​មក​ឲ្យ​គាត់​ផឹក។+ រួច​នាង​ដណ្ដប់​ភួយ​ឲ្យ​គាត់​ម្ដង​ទៀត។ ២០ ស៊ីសេរ៉ា​ប្រាប់​នាង​ថា​៖ ​«​ចូរ​ទៅ​ឈរ​យាម​នៅ​មាត់​ទ្វារ​ត្រសាល បើ​មាន​អ្នក​ណា​មក​សួរ​នាង​ថា​៖ ‹តើ​មាន​នរណា​មក​ទី​នេះ​ទេ?› នោះ​នាង​ត្រូវ​ឆ្លើយ​ថា​៖ ‹គ្មាន​ទេ!›​»។

២១ ស៊ីសេរ៉ា​អស់​កម្លាំង​យ៉ាង​ខ្លាំង​រហូត​ដល់​លង់​លក់ ពេល​នោះ​យ៉ាអែល​ជា​ប្រពន្ធ​ហេបឺ​បាន​យក​ស្នឹង​ត្រសាល​និង​ញញួរ ដើរ​លប​ៗ​ទៅ​ជិត​គាត់ រួច​ដំ​ស្នឹង​នោះ​ត្រង់​សៀត​ផ្កា​របស់​គាត់​ធ្លុះ​ដល់​ដី ហើយ​គាត់​ក៏​ស្លាប់​ទៅ។+

២២ រីឯ​បារ៉ាក់ គាត់​ដេញ​តាម​រក​ស៊ីសេរ៉ា​ដល់​ត្រសាល​របស់​យ៉ាអែល ហើយ​យ៉ាអែល​ចេញ​មក​ជួប​គាត់ ដោយ​និយាយ​ថា​៖ ​«​សូម​ចូល​ក្នុង ខ្ញុំ​នឹង​បង្ហាញ​បុរស​ដែល​អ្នក​កំពុង​រក​»។ បារ៉ាក់​ក៏​ចូល​ក្នុង​ត្រសាល​ជា​មួយ​នឹង​នាង ហើយ​ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់​ទាំង​មាន​ស្នឹង​ដោត​ជាប់​សៀត​ផ្កា។

២៣ ដូច្នេះ នៅ​ថ្ងៃ​នោះ​ឯង ព្រះ​បាន​បង្ក្រាប​យ៉ាប៊ីន​ជា​ស្ដេច​ស្រុក​កាណាន​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ២៤ ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រៀប​លើ​យ៉ាប៊ីន​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​+ រហូត​ដល់​សម្លាប់​យ៉ាប៊ីន​បាន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក