បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • កិច្ច​បម្រើ​របស់​ពួក​កូន​ចៅ​កូហាត (​១​-​២០​)

      • កិច្ច​បម្រើ​របស់​ពួក​កូន​ចៅ​គើសុន (​២១​-​២៨​)

      • កិច្ច​បម្រើ​របស់​ពួក​កូន​ចៅ​មេរេរ៉ាយ (​២៩​-​៣៣​)

      • សេចក្ដី​សង្ខេប​នៃ​ការ​ធ្វើ​ជំរឿន (​៣៤​-​៤៩​)

ជំរឿនបណ្ដាជន ៤:២

ឯកសារយោង

  • +ជប ៣:១៩, ២៧

ជំរឿនបណ្ដាជន ៤:៣

ឯកសារយោង

  • +១ប្រ ២៣:៣; លូក ៣:២៣
  • +ជប ៨:២៥, ២៦
  • +ជប ៤:៣០; ១ប្រ ៦:៤៨

ជំរឿនបណ្ដាជន ៤:៤

ឯកសារយោង

  • +ជប ៣:៣០, ៣១; ៤:១៥

ជំរឿនបណ្ដាជន ៤:៥

ឯកសារយោង

  • +ដច ២៦:៣១; ៤០:៣; ចល ១៦:២
  • +ដច ២៥:១០

ជំរឿនបណ្ដាជន ៤:៦

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ២៥:១៣

ជំរឿនបណ្ដាជន ៤:៧

ឯកសារយោង

  • +ដច ២៥:២៣, ២៤
  • +ដច ២៥:២៩
  • +ចល ២៤:៥, ៦

ជំរឿនបណ្ដាជន ៤:៨

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ២៥:២៨

ជំរឿនបណ្ដាជន ៤:៩

ឯកសារយោង

  • +ដច ២៥:៣១
  • +ដច ២៥:៣៧
  • +ដច ២៥:៣៨

ជំរឿនបណ្ដាជន ៤:១០

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ជំរឿនបណ្ដាជន ៤:១១

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ៣០:១; ៣៧:២៥, ២៦
  • +ដច ៣០:៥

ជំរឿនបណ្ដាជន ៤:១២

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ជប ៣:៣០, ៣១

ជំរឿនបណ្ដាជន ៤:១៣

កំណត់សម្គាល់

  • *

    ឬ​«​ផ្ទាំង​ក្រណាត់​ពណ៌​ស្វាយ​ធ្វើ​ពី​រោម​ចៀម​»​

ឯកសារយោង

  • +ចល ៦:១២

ជំរឿនបណ្ដាជន ៤:១៤

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ២៧:៣
  • +ដច ២៧:៦

ជំរឿនបណ្ដាជន ៤:១៥

ឯកសារយោង

  • +ជប ៤:៥
  • +ជប ៧:៦-៩; ១ប្រ ១៥:២
  • +២សាំ ៦:៦, ៧

ជំរឿនបណ្ដាជន ៤:១៦

ឯកសារយោង

  • +ជប ៣:៣២
  • +ដច ២៧:២០
  • +ដច ៣០:៣៤, ៣៥
  • +ដច ៣០:២៣-២៥

ជំរឿនបណ្ដាជន ៤:១៨

ឯកសារយោង

  • +ជប ៣:២៧

ជំរឿនបណ្ដាជន ៤:១៩

ឯកសារយោង

  • +ជប ៤:៤

ជំរឿនបណ្ដាជន ៤:២០

ឯកសារយោង

  • +ដច ១៩:២១; ១សាំ ៦:១៩

ជំរឿនបណ្ដាជន ៤:២២

ឯកសារយោង

  • +ជប ៣:២១

ជំរឿនបណ្ដាជន ៤:២៤

ឯកសារយោង

  • +ជប ៣:២៥, ២៦

ជំរឿនបណ្ដាជន ៤:២៥

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ២៦:១
  • +ដច ២៦:៧, ១៤
  • +ដច ២៦:៣៦

ជំរឿនបណ្ដាជន ៤:២៦

ឯកសារយោង

  • +ដច ២៧:៩
  • +ដច ២៧:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ៥

ជំរឿនបណ្ដាជន ៤:២៧

ឯកសារយោង

  • +ជប ៣:២១, ២៣

ជំរឿនបណ្ដាជន ៤:២៨

ឯកសារយោង

  • +ជប ៣:២៥, ២៦
  • +ដច ៦:២៣; ជប ៤:៣៣; ៧:៨

ជំរឿនបណ្ដាជន ៤:២៩

ឯកសារយោង

  • +ដច ៦:១៩; ជប ៣:៣៣

ជំរឿនបណ្ដាជន ៤:៣១

ឯកសារយោង

  • +ជប ៣:៣៦, ៣៧
  • +ដច ២៦:១៥
  • +ដច ២៦:២៦
  • +ដច ២៦:៣៧; ៣៦:៣៨
  • +ដច ២៦:១៩; ៣៨:២៧

ជំរឿនបណ្ដាជន ៤:៣២

ឯកសារយោង

  • +ដច ២៧:១០
  • +ដច ២៧:១១
  • +ដច ២៧:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ៥

ជំរឿនបណ្ដាជន ៤:៣៣

ឯកសារយោង

  • +ជប ៣:៣៣
  • +ជប ៤:២៨

ជំរឿនបណ្ដាជន ៤:៣៤

ឯកសារយោង

  • +ជប ១:១៦
  • +ជប ៣:១៩, ២៧

ជំរឿនបណ្ដាជន ៤:៣៥

ឯកសារយោង

  • +ជប ៤:៤៧; ៨:២៥, ២៦

ជំរឿនបណ្ដាជន ៤:៣៦

ឯកសារយោង

  • +ជប ៣:២៧, ២៨

ជំរឿនបណ្ដាជន ៤:៣៧

ឯកសារយោង

  • +ជប ៣:១៥

ជំរឿនបណ្ដាជន ៤:៣៨

ឯកសារយោង

  • +ជប ៣:២១

ជំរឿនបណ្ដាជន ៤:៤០

ឯកសារយោង

  • +ជប ៣:២១, ២២

ជំរឿនបណ្ដាជន ៤:៤១

ឯកសារយោង

  • +ជប ៤:២២, ២៣

ជំរឿនបណ្ដាជន ៤:៤៣

ឯកសារយោង

  • +ជប ៨:២៥, ២៦

ជំរឿនបណ្ដាជន ៤:៤៤

ឯកសារយោង

  • +ជប ៣:៣៣, ៣៤

ជំរឿនបណ្ដាជន ៤:៤៥

ឯកសារយោង

  • +ជប ៤:២៩

ជំរឿនបណ្ដាជន ៤:៤៧

ឯកសារយោង

  • +ជប ៤:១៥, ២៤-២៦, ៣១-៣៣

ជំរឿនបណ្ដាជន ៤:៤៨

ឯកសារយោង

  • +ជប ៣:៣៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៤:២ជប ៣:១៩, ២៧
ជប. ៤:៣១ប្រ ២៣:៣; លូក ៣:២៣
ជប. ៤:៣ជប ៨:២៥, ២៦
ជប. ៤:៣ជប ៤:៣០; ១ប្រ ៦:៤៨
ជប. ៤:៤ជប ៣:៣០, ៣១; ៤:១៥
ជប. ៤:៥ដច ២៦:៣១; ៤០:៣; ចល ១៦:២
ជប. ៤:៥ដច ២៥:១០
ជប. ៤:៦ដច ២៥:១៣
ជប. ៤:៧ដច ២៥:២៣, ២៤
ជប. ៤:៧ដច ២៥:២៩
ជប. ៤:៧ចល ២៤:៥, ៦
ជប. ៤:៨ដច ២៥:២៨
ជប. ៤:៩ដច ២៥:៣១
ជប. ៤:៩ដច ២៥:៣៧
ជប. ៤:៩ដច ២៥:៣៨
ជប. ៤:១១ដច ៣០:១; ៣៧:២៥, ២៦
ជប. ៤:១១ដច ៣០:៥
ជប. ៤:១២ជប ៣:៣០, ៣១
ជប. ៤:១៣ចល ៦:១២
ជប. ៤:១៤ដច ២៧:៣
ជប. ៤:១៤ដច ២៧:៦
ជប. ៤:១៥ជប ៤:៥
ជប. ៤:១៥ជប ៧:៦-៩; ១ប្រ ១៥:២
ជប. ៤:១៥២សាំ ៦:៦, ៧
ជប. ៤:១៦ជប ៣:៣២
ជប. ៤:១៦ដច ២៧:២០
ជប. ៤:១៦ដច ៣០:៣៤, ៣៥
ជប. ៤:១៦ដច ៣០:២៣-២៥
ជប. ៤:១៨ជប ៣:២៧
ជប. ៤:១៩ជប ៤:៤
ជប. ៤:២០ដច ១៩:២១; ១សាំ ៦:១៩
ជប. ៤:២២ជប ៣:២១
ជប. ៤:២៤ជប ៣:២៥, ២៦
ជប. ៤:២៥ដច ២៦:១
ជប. ៤:២៥ដច ២៦:៧, ១៤
ជប. ៤:២៥ដច ២៦:៣៦
ជប. ៤:២៦ដច ២៧:៩
ជប. ៤:២៦ដច ២៧:១៦
ជប. ៤:២៧ជប ៣:២១, ២៣
ជប. ៤:២៨ជប ៣:២៥, ២៦
ជប. ៤:២៨ដច ៦:២៣; ជប ៤:៣៣; ៧:៨
ជប. ៤:២៩ដច ៦:១៩; ជប ៣:៣៣
ជប. ៤:៣១ជប ៣:៣៦, ៣៧
ជប. ៤:៣១ដច ២៦:១៥
ជប. ៤:៣១ដច ២៦:២៦
ជប. ៤:៣១ដច ២៦:៣៧; ៣៦:៣៨
ជប. ៤:៣១ដច ២៦:១៩; ៣៨:២៧
ជប. ៤:៣២ដច ២៧:១០
ជប. ៤:៣២ដច ២៧:១១
ជប. ៤:៣២ដច ២៧:១៩
ជប. ៤:៣៣ជប ៣:៣៣
ជប. ៤:៣៣ជប ៤:២៨
ជប. ៤:៣៤ជប ១:១៦
ជប. ៤:៣៤ជប ៣:១៩, ២៧
ជប. ៤:៣៥ជប ៤:៤៧; ៨:២៥, ២៦
ជប. ៤:៣៦ជប ៣:២៧, ២៨
ជប. ៤:៣៧ជប ៣:១៥
ជប. ៤:៣៨ជប ៣:២១
ជប. ៤:៤០ជប ៣:២១, ២២
ជប. ៤:៤១ជប ៤:២២, ២៣
ជប. ៤:៤៣ជប ៨:២៥, ២៦
ជប. ៤:៤៤ជប ៣:៣៣, ៣៤
ជប. ៤:៤៥ជប ៤:២៩
ជប. ៤:៤៧ជប ៤:១៥, ២៤-២៦, ៣១-៣៣
ជប. ៤:៤៨ជប ៣:៣៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៤:១-៤៩

ជំរឿនបណ្ដាជន

៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២ ​«​ចូរ​ធ្វើ​ជំរឿន​កូន​ចៅ​កូហាត+ពី​កុលសម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ ៣ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ+ដល់​៥០​ឆ្នាំ។+ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ក្នុង​ត្រសាល​ជំនុំ។+

៤ ​«​កិច្ច​បម្រើ​របស់​កូន​ចៅ​កូហាត​នៅ​ក្នុង​ត្រសាល​ជំនុំ+គឺ​ទាក់​ទង​នឹង​អ្វី​ដែល​បរិសុទ្ធ​បំផុត។ ៥ ពេល​រើ​ជំរំ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ត្រូវ​ចូល​ក្នុង​ត្រសាល​ជំនុំ រួច​ដោះ​វាំងនន​សម្រាប់​ខណ្ឌ+ ហើយ​យក​ទៅ​គ្រប​ហឹប+នៃ​សេចក្ដី​រំលឹក។ ៦ បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ស្បែក​ទន់*គ្រប​ពី​លើ ហើយ​គ្រប​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​ពី​លើ​មួយ​ជាន់​ទៀត រួច​ស៊ក​ឈើ​ស្នែង+ហឹប។

៧ ​«​បន្ថែម​ទៀត ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​គ្រប​លើ​តុ​ដាក់​នំ​ប៉័ង​តាំង​ទុក+ រួច​ដាក់​ចាន ពែង ចាន​គោម និង​ថូ​ដាក់​គ្រឿង​បូជា​ជា​ស្រា។+ នំ​ប៉័ង+ដែល​ជា​គ្រឿង​បូជា ត្រូវ​មាន​នៅ​លើ​នោះ​ជា​និច្ច។ ៨ ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ក្រហម​គ្រប​ពី​លើ ហើយ​គ្រប​ផ្ទាំង​ស្បែក​ទន់*ពី​លើ​មួយ​ជាន់​ទៀត រួច​ស៊ក​ឈើ​ស្នែង​តុ។+ ៩ បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​គ្រប​ជើង​ចង្កៀង+និង​ចង្កៀង+ ប្រដាប់​ពន្លត់​ប្រឆេះ ប្រដាប់​ដាក់​រងើក​ភ្លើង+ និង​ប្រដាប់​ដាក់​ប្រេង​សម្រាប់​ចង្កៀង។ ១០ ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ស្បែក​ទន់* រុំ​ជើង​ចង្កៀង​និង​ប្រដាប់​ប្រដា​ទាំង​នោះ រួច​ដាក់​លើ​ប្រដាប់​សែង។ ១១ ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​គ្រប​លើ​ទី​បូជា​ធ្វើ​ពី​មាស+ ហើយ​គ្រប​ផ្ទាំង​ស្បែក​ទន់*ពី​លើ​មួយ​ជាន់​ទៀត រួច​ស៊ក​ឈើ​ស្នែង+ទី​បូជា។ ១២ បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ប្រដាប់​ប្រដា​ទាំង​អស់+ដែល​ប្រើ​ប្រាស់​នៅ​កន្លែង​បរិសុទ្ធ ខ្ចប់​ក្នុង​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ រួច​យក​ផ្ទាំង​ស្បែក​ទន់*រុំ​ពី​លើ​មួយ​ជាន់​ទៀត ហើយ​យក​ទៅ​ដាក់​លើ​ប្រដាប់​សែង។

១៣ ​«​ពួក​គាត់​ត្រូវ​ប្រមូល​ផេះ​ចេញ​ពី​ទី​បូជា+ ហើយ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ស្វាយ*គ្រប​ពី​លើ​ទី​បូជា​នោះ។ ១៤ រួច​ដាក់​ប្រដាប់​ប្រដា​ផ្សេង​ៗ​នៅ​លើ​នោះ ជា​ប្រដាប់​ប្រដា​សម្រាប់​បំពេញ​កិច្ច​បម្រើ​នៅ​ទី​បូជា ដែល​រួម​មាន​៖ ប្រដាប់​ដាក់​រងើក​ភ្លើង សម ប៉ែល ចាន​គោម រួម​ទាំង​ប្រដាប់​ប្រដា​ឯ​ទៀត​ដែរ។+ បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ស្បែក​ទន់*គ្រប​ពី​លើ រួច​ស៊ក​ឈើ​ស្នែង+ទី​បូជា។

១៥ ​«​កាល​ណា​រើ​ជំរំ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ត្រូវ​គ្រប​កន្លែង​បរិសុទ្ធ+និង​ឧបករណ៍​ទាំង​អស់​ក្នុង​នោះ​ឲ្យ​បាន​រួច​រាល់។ បន្ទាប់​មក កូន​ចៅ​របស់​កូហាត​ត្រូវ​ចូល​មក​សែង​របស់​ទាំង​នោះ។+ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​កន្លែង​បរិសុទ្ធ​ឡើយ។ ព្រោះ​បើ​ប៉ះ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​កូហាត​ត្រូវ​បំពេញ​នៅ​ឯ​ត្រសាល​ជំនុំ។

១៦ ​«​អេលាសារ+ជា​កូន​របស់​អេរ៉ុន​ដែល​ជា​សង្ឃ គាត់​មើល​ខុស​ត្រូវ​ខាង​ប្រេង​ចង្កៀង+ គ្រឿង​ក្រអូប+ គ្រឿង​បូជា​ពី​ស្រូវ​ដែល​ត្រូវ​ជូន​ជា​ប្រចាំ និង​ប្រេង​សម្រាប់​ចាក់​តែង​តាំង។+ ដូច្នេះ គាត់​មើល​ខុស​ត្រូវ​ត្រសាល​ជំនុំ​ទាំង​មូល និង​អ្វី​ៗ​ដែល​នៅ​ក្នុង​នោះ រួម​ទាំង​កន្លែង​បរិសុទ្ធ​និង​ប្រដាប់​ប្រដា​ឯ​ទៀត​»។

១៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ត​ទៅ​ទៀត​ថា​៖ ១៨ ​«​មិន​ត្រូវ​កាត់​វង្ស​ត្រកូល​កូហាត+ចេញ​ពី​កុលសម្ព័ន្ធ​លេវី​ឡើយ។ ១៩ ម្ល៉ោះ​ហើយ អ្នក​ត្រូវ​ធ្វើ​ដូច្នោះ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់ កាល​ដែល​ពួក​គេ​ចូល​ទៅ​ជិត​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​នឹង​ចូល​ទៅ រួច​ចាត់​ចែង​កិច្ចការ​ឲ្យ​ពួក​គេ ហើយ​ប្រាប់​អ្វី​ដែល​ពួក​គេ​ត្រូវ​សែង។ ២០ ពួក​គេ​មិន​ត្រូវ​ចូល​មើល​ប្រដាប់​ប្រដា​បរិសុទ្ធ​ជា​ដាច់​ខាត សូម្បី​តែ​មួយ​ភ្លែត​ក៏​មិន​បាន​ដែរ។ ព្រោះ​បើ​មើល ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។+

២១ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២២ ​«​ចូរ​ធ្វើ​ជំរឿន​កូន​ចៅ​គើសុន+ តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​របស់​ពួក​គេ ២៣ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។ ២៤ កូន​ចៅ​គើសុន​មាន​ភារកិច្ច​មើល​ថែ និង​សែង​របស់​ដូច​ត​ទៅ​៖+ ២៥ ពួក​គេ​ត្រូវ​សែង​ផ្ទាំង​ក្រណាត់​គ្រប​ត្រសាល​ជំនុំ+ គឺ​ផ្ទាំង​ក្រណាត់​សាច់​ល្អ ផ្ទាំង​ស្បែក​ធ្វើ​ពី​រោម​ពពែ ផ្ទាំង​ស្បែក​ចៀម​ឈ្មោល និង​ផ្ទាំង​ស្បែក​ទន់*ដែល​នៅ​លើ​បំផុត+ ព្រម​ទាំង​វាំងនន​បាំង​ច្រក​ចូល​ត្រសាល​ជំនុំ។+ ២៦ ពួក​គេ​ក៏​ត្រូវ​សែង​រនាំង​ទី​ធ្លា+ដែល​នៅ​ជុំ​វិញ​ត្រសាល​ជំនុំ​និង​ទី​បូជា រួម​ទាំង​វាំងនន​ច្រក​ចូល​ទី​ធ្លា+ ខ្សែ​ចង​ត្រសាល​និង​គ្រឿង​ត្រសាល និង​អ្វី​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​កិច្ចការ​នោះ​ដែរ។ នេះ​ហើយ​ជា​ភារកិច្ច​របស់​ពួក​គេ។ ២៧ កូន​ចៅ​គើសុន+បំពេញ​កិច្ចការ​ទាំង​អស់​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ អ្នក​ត្រូវ​ប្រគល់​ភារកិច្ច​ទាំង​នេះ​ដល់​កូន​ចៅ​គើសុន។ ២៨ នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​គើសុន​ត្រូវ​បំពេញ​នៅ​ក្នុង​ត្រសាល​ជំនុំ។+ ពួក​គេ​ធ្វើ​ការ​នៅ​ក្រោម​ការ​ណែនាំ​របស់​អ៊ីតតាម៉ា+ជា​កូន​អេរ៉ុន​ជា​សង្ឃ។

២៩ ​«​ស្ដី​អំពី​កូន​ចៅ​មេរេរ៉ាយ+ អ្នក​ក៏​ត្រូវ​ធ្វើ​ជំរឿន​ពួក​គេ​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ដែរ ៣០ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។ ៣១ ពួក​គេ​មាន​ភារកិច្ច​នៅ​ឯ​ត្រសាល​ជំនុំ គឺ​សែង​របស់​ដូច​ត​ទៅ​៖+ ក្ដារ​ស៊ុម+ត្រសាល​ជំនុំ រនុក+ សសរ+ និង​ជើង​ទ្រ+ ៣២ បង្គោល+រនាំង​ជុំ​វិញ​ទី​ធ្លា ជើង​ទ្រ+ ស្នឹង​ត្រសាល+ ខ្សែ​ចង​ត្រសាល​និង​គ្រឿង​ត្រសាល ព្រម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​នេះ។ អ្នក​ត្រូវ​ប្រាប់​ឈ្មោះ​ប្រដាប់​ប្រដា​ទាំង​នោះ​ឲ្យ​ពួក​គេ​សែង។ ៣៣ នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​មេរេរ៉ាយ+ត្រូវ​បំពេញ​នៅ​ឯ​ត្រសាល​ជំនុំ។ ពួក​គេ​ធ្វើ​ការ​នៅ​ក្រោម​ការ​ណែនាំ​របស់​អ៊ីតតាម៉ា​ជា​កូន​អេរ៉ុន​ជា​សង្ឃ​»។+

៣៤ បន្ទាប់​មក ម៉ូសេ អេរ៉ុន និង​ពួក​មេ​ដឹក​នាំ+ពួក​ជំនុំ បាន​ធ្វើ​ជំរឿន​កូន​ចៅ​កូហាត+តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ ៣៥ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។+ ៣៦ ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​២.៧៥០​នាក់។+ ៣៧ នេះ​ហើយ​ជា​ចំនួន​កូន​ចៅ​កូហាត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ត្រសាល​ជំនុំ។ ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​ជំរឿន​ពួក​គេ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។+

៣៨ កូន​ចៅ​គើសុន+បាន​ត្រូវ​ចុះ​ឈ្មោះ​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល ៣៩ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។ ៤០ ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​២.៦៣០​នាក់។+ ៤១ នេះ​ហើយ​ជា​ចំនួន​កូន​ចៅ​គើសុន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ត្រសាល​ជំនុំ។ ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​ជំរឿន​ពួក​គេ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។+

៤២ កូន​ចៅ​មេរេរ៉ាយ​បាន​ត្រូវ​ចុះ​ឈ្មោះ​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល ៤៣ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។+ ៤៤ ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​៣.២០០​នាក់។+ ៤៥ នេះ​ហើយ​ជា​ចំនួន​កូន​ចៅ​មេរេរ៉ាយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ដែល​ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​ជំរឿន​តាម​បង្គាប់​ព្រះ​យេហូវ៉ា។+

៤៦ ម៉ូសេ អេរ៉ុន និង​ពួក​មេ​ដឹក​នាំ​ពួក​ជំនុំ បាន​ធ្វើ​ជំរឿន​កុលសម្ព័ន្ធ​លេវី​ទាំង​អស់​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ ៤៧ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​គេ​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ និង​សែង​ប្រដាប់​ប្រដា​នៅ​ក្នុង​នោះ​ដែរ។+ ៤៨ ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​៨.៥៨០​នាក់។+ ៤៩ ពួក​គេ​បាន​ត្រូវ​ចុះ​ឈ្មោះ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ។ ក្រុម​ពួក​គេ​នីមួយ​ៗ​បាន​ទទួល​ភារកិច្ច ព្រម​ទាំង​ប្រដាប់​ប្រដា​ដែល​ត្រូវ​សែង។ ពួក​គេ​បាន​ត្រូវ​ចុះ​ឈ្មោះ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក