បទចម្រៀងសាឡូម៉ូន
១ នេះជាបទចម្រៀងដ៏ពីរោះបំផុត ដែលតែងឡើងដោយសាឡូម៉ូន៖+
២ «សូមបងថើបអូនមក សូមផ្អឹបបបូរមាត់បងលើបបូរមាត់របស់អូន
ដោយសារសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រាទំពាំងបាយជូរ។+
ហេតុនេះហើយបានជាក្រមុំៗស្រឡាញ់បង។
៤ ស្ដេចបាននាំអូនចូលបន្ទប់ខាងក្នុងហើយ!
សូមបងប្រញាប់នាំអូនរត់
តោះបងមករីករាយត្រេកអរជាមួយគ្នា
មករៀបរាប់អំពី*ស្នេហាដែលបងមានចំពោះអូន ព្រោះសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រាទំពាំងបាយជូរ។
សមហើយដែលក្រមុំៗស្រឡាញ់បង។
៥ ឱកូនស្រីនៃក្រុងយេរូសាឡិម*អើយ ខ្ញុំខ្មៅមែនពិត តែខ្មៅស្រស់ល្អ
ប្រៀបដូចជាត្រសាលរបស់ពួកកេដា+ និងក្រណាត់ត្រសាល+របស់សាឡូម៉ូន។
៦ សូមកុំសម្លឹងមើលខ្ញុំ ដោយសារតែស្បែកខ្ញុំស្រគាំឡើយ
ព្រោះខ្ញុំតែងតែត្រូវពន្លឺថ្ងៃ។
បងប្អូនរបស់ខ្ញុំ ពួកគេបានខឹងខ្ញុំ។
ពួកគេឲ្យខ្ញុំទៅចាំថែចម្ការទំពាំងបាយជូរ
តែចម្ការរបស់ខ្ញុំវិញ ខ្ញុំមិនបាននៅមើលថែទេ។
៧ ឱបណ្ដូលចិត្តអើយ សូមប្រាប់អូនមក
តើបងនាំហ្វូងសត្វទៅស៊ីស្មៅនៅឯណា?+
នៅពេលថ្ងៃត្រង់ តើបងនាំពួកវាទៅសម្រាកនៅកន្លែងណា?
សូមប្រាប់អូនមក ដើម្បីកុំឲ្យអូនដើរក្នុងហ្វូងសត្វរបស់មិត្តភក្ដិបង
ដូចស្ត្រីដែលពាក់ស្បៃបាំងមុខ»។*
៨ «ឱនាងដែលមានសម្រស់ស្អាតបំផុតអើយ
បើនាងមិនដឹងទេ សូមដើរតាមដានជើងរបស់ហ្វូងចៀមទៅ
ហើយសូមនាំហ្វូងកូនពពែរបស់នាងទៅស៊ីចំណី ក្បែរត្រសាលរបស់ពួកគង្វាលចុះ»។
៩ «ឱសំណព្វចិត្តអើយ រូបឆោមរបស់នាងប្រៀបដូចជាសេះញីដែលទឹមរទេះចម្បាំងរបស់ផារ៉ូ។+
១០ ថ្ពាល់របស់នាងសែនផូរផង់សមនឹងគ្រឿងអលង្ការ*
ករបស់នាងកាន់តែស្អាតដោយខ្សែអង្កាំ។
១១ យើងនឹងធ្វើគ្រឿងអលង្ការមាស
រំលេចដោយប្រាក់ឲ្យនាងពាក់»។
១៣ ម្ចាស់ស្នេហ៍ខ្ញុំប្រៀបដូចជាថង់ជ័រល្វីងទេសដែលពេញដោយក្លិនពិដោរ+
នៅលើដើមទ្រូងរបស់អូនពេញមួយយប់។
១៤ ម្ចាស់ស្នេហ៍ខ្ញុំប្រៀបដូចជាកញ្ចុំផ្កាហេនណា+
ដែលដុះនៅកណ្ដាលចម្ការទំពាំងបាយជូរក្រុងអេនកេឌី»។+
១៥ «មើល! ស្ងួនភ្ងាបងអើយ អូនស្អាតខ្លាំងណាស់។
មើល! អូនស្អាតអ្វីម្ល៉េះ។ នេត្រារបស់អូនប្រៀបបាននឹងភ្នែកព្រាប»។+
១៦ «មើល! មាសស្នេហ៍អូនអើយ បងសង្ហាម្ល៉េះទេ បងជាទីគាប់ចិត្តរបស់អូន។+
ស្លឹកឈើជាគ្រែគេងរបស់ពួកយើង។
១៧ ចំណែកឯឈើស៊ីដារជាធ្នឹមផ្ទះរបស់ពួកយើង
ហើយឈើយូនីពើក៏ជាធ្នឹមដំបូលរបស់ពួកយើងដែរ។