បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៣១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ការ​សង​សឹក​ទៅ​លើ​ពួក​ម៉ាឌាន (​១​-​១២​)

        • បាឡាម​បាន​ត្រូវ​សម្លាប់ (​៨​)

      • ការ​ណែនាំ​សម្រាប់​ជ័យ​ភណ្ឌ (​១៣​-​៥៤​)

ជំរឿនបណ្ដាជន ៣១:២

ឯកសារយោង

  • +ចសព ៩៤:១; អេ ១:២៤; ណា ១:២
  • +ជប ២២:៧; ២៥:១-៣, ១៧, ១៨; ១កូ ១០:៨; បប ២:១៤
  • +ជប ២៧:១២, ១៣; បច ៣២:៤៨-៥០

ជំរឿនបណ្ដាជន ៣១:៥

ឯកសារយោង

  • +ជប ២៦:៥១

ជំរឿនបណ្ដាជន ៣១:៦

ឯកសារយោង

  • +ជប ២៥:៧, ៨
  • +ជប ១០:២, ៩

ជំរឿនបណ្ដាជន ៣១:៨

ឯកសារយោង

  • +ជប ២២:១២; ២ពេ ២:១៥; បប ២:១៤

ជំរឿនបណ្ដាជន ៣១:១២

ឯកសារយោង

  • +ជប ២២:១

ជំរឿនបណ្ដាជន ៣១:១៦

ឯកសារយោង

  • +ជប ២៥:១, ២; បប ២:១៤
  • +ជប ២៥:១៧, ១៨; បច ៤:៣; យ៉ូស ២២:១៧
  • +ជប ២៥:៩; ១កូ ១០:៨

ជំរឿនបណ្ដាជន ៣១:១៨

ឯកសារយោង

  • +ជប ៣១:៣៥

ជំរឿនបណ្ដាជន ៣១:១៩

ឯកសារយោង

  • +ជប ៥:២; ១៩:១១, ១៦
  • +ជប ១៩:២០

ជំរឿនបណ្ដាជន ៣១:២៣

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ទឹក​ដែល​ធ្វើ​ឲ្យ​មនុស្ស​និង​របស់​របរ​ផ្សេង​ៗ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ

  • *

    នេះ​សំដៅ​លើ​ទឹក​ដែល​ធ្វើ​ឲ្យ​មនុស្ស​និង​របស់​របរ​ផ្សេង​ៗ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ

ឯកសារយោង

  • +ជប ១៩:៩

ជំរឿនបណ្ដាជន ៣១:២៤

ឯកសារយោង

  • +ជប ១៩:១៩, ២០

ជំរឿនបណ្ដាជន ៣១:២៧

ឯកសារយោង

  • +យ៉ូស ២២:៧, ៨; ១សាំ ៣០:២៤

ជំរឿនបណ្ដាជន ៣១:២៩

ឯកសារយោង

  • +ជប ១៨:២០, ២៩

ជំរឿនបណ្ដាជន ៣១:៣០

ឯកសារយោង

  • +បច ១២:១៩
  • +ជប ៣:៦, ៧; ១៨:២, ៣; ១ប្រ ២៣:៣២

ជំរឿនបណ្ដាជន ៣១:៣៥

ឯកសារយោង

  • +ជប ៣១:១៨

ជំរឿនបណ្ដាជន ៣១:៤១

ឯកសារយោង

  • +ជប ១៨:៨, ១៩

ជំរឿនបណ្ដាជន ៣១:៤៧

ឯកសារយោង

  • +បច ១២:១៩
  • +ជប ៣:៦, ៧; ១៨:២, ៣; ១ប្រ ២៣:៣២

ជំរឿនបណ្ដាជន ៣១:៤៨

ឯកសារយោង

  • +ជប ៣១:៤

ជំរឿនបណ្ដាជន ៣១:៤៩

ឯកសារយោង

  • +ដច ២៣:២៧; ចល ២៦:៧, ៨

ជំរឿនបណ្ដាជន ៣១:៥២

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៣១:២ចសព ៩៤:១; អេ ១:២៤; ណា ១:២
ជប. ៣១:២ជប ២២:៧; ២៥:១-៣, ១៧, ១៨; ១កូ ១០:៨; បប ២:១៤
ជប. ៣១:២ជប ២៧:១២, ១៣; បច ៣២:៤៨-៥០
ជប. ៣១:៥ជប ២៦:៥១
ជប. ៣១:៦ជប ២៥:៧, ៨
ជប. ៣១:៦ជប ១០:២, ៩
ជប. ៣១:៨ជប ២២:១២; ២ពេ ២:១៥; បប ២:១៤
ជប. ៣១:១២ជប ២២:១
ជប. ៣១:១៦ជប ២៥:១, ២; បប ២:១៤
ជប. ៣១:១៦ជប ២៥:១៧, ១៨; បច ៤:៣; យ៉ូស ២២:១៧
ជប. ៣១:១៦ជប ២៥:៩; ១កូ ១០:៨
ជប. ៣១:១៨ជប ៣១:៣៥
ជប. ៣១:១៩ជប ៥:២; ១៩:១១, ១៦
ជប. ៣១:១៩ជប ១៩:២០
ជប. ៣១:២៣ជប ១៩:៩
ជប. ៣១:២៤ជប ១៩:១៩, ២០
ជប. ៣១:២៧យ៉ូស ២២:៧, ៨; ១សាំ ៣០:២៤
ជប. ៣១:២៩ជប ១៨:២០, ២៩
ជប. ៣១:៣០បច ១២:១៩
ជប. ៣១:៣០ជប ៣:៦, ៧; ១៨:២, ៣; ១ប្រ ២៣:៣២
ជប. ៣១:៣៥ជប ៣១:១៨
ជប. ៣១:៤១ជប ១៨:៨, ១៩
ជប. ៣១:៤៧បច ១២:១៩
ជប. ៣១:៤៧ជប ៣:៦, ៧; ១៨:២, ៣; ១ប្រ ២៣:៣២
ជប. ៣១:៤៨ជប ៣១:៤
ជប. ៣១:៤៩ដច ២៣:២៧; ចល ២៦:៧, ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៣១:១-៥៤

ជំរឿនបណ្ដាជន

៣១ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​សង​សឹក+នឹង​ពួក​ម៉ាឌាន+ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​មក​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ក្រោយ​មក អ្នក​នឹង​ស្លាប់​ទៅ​»។+

៣ ដូច្នេះ ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​ចូរ​ឲ្យ​ពួក​បុរស​របស់​អ្នក​រាល់​គ្នា ត្រៀម​ខ្លួន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ម៉ាឌាន ដើម្បី​ឲ្យ​ការ​សង​សឹក​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច។ ៤ ត្រូវ​ចាត់​ទាហាន​១.០០០​នាក់​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ ឲ្យ​ចេញ​ទៅ​ប្រយុទ្ធ​»។ ៥ ដូច្នេះ ពួក​គេ​បាន​ជ្រើស​រើស​បុរស​១.០០០​នាក់​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ​+ ហើយ​ទ័ព​ទាំង​អស់​មាន​ចំនួន​សរុប​១២.០០០​នាក់។

៦ បន្ទាប់​មក ម៉ូសេ​បាន​ចាត់​កង​ទ័ព​ទាំង​នោះ​ឲ្យ​ទៅ​ជា​មួយ​ភីនេហាស+ជា​កូន​អេលាសារ​ដែល​ជា​សង្ឃ។ ភីនេហាស​កាន់​ប្រដាប់​ប្រដា​បរិសុទ្ធ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​ចម្បាំង+ទៅ​ជា​មួយ​ដែរ។ ៧ ទ័ព​អ៊ីស្រាអែល​បាន​ទៅ​ច្បាំង​នឹង​ទ័ព​ម៉ាឌាន ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ ហើយ​ពួក​គេ​បាន​សម្លាប់​ពួក​ប្រុស​ៗ​ជន​ជាតិ​ម៉ាឌាន​អស់​ទៅ។ ៨ ពួក​គេ​ក៏​បាន​សម្លាប់​ស្ដេច​ប្រាំ​រូប​របស់​ពួក​ម៉ាឌាន គឺ​អេវ៉ាយ រេខេម សឺរ ហឺរ និង​រេបា។ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​សម្លាប់​បាឡាម+ជា​កូន​បេអ័រ​ដែរ។ ៩ ប៉ុន្តែ ពួក​អ៊ីស្រាអែល​បាន​ចាប់​ពួក​ស្ត្រី​និង​កូន​ក្មេង​ជន​ជាតិ​ម៉ាឌាន​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​និង​ហ្វូង​សត្វ​របស់​ពួក​គេ​ផង​ដែរ។ ១០ ឯ​ក្រុង​និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ពួក​ម៉ាឌាន ពួក​អ៊ីស្រាអែល​បាន​ដុត​បំផ្លាញ​ចោល​ទាំង​អស់។ ១១ ពួក​អ៊ីស្រាអែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ រួម​ទាំង​មនុស្ស​និង​សត្វ​ដែរ។ ១២ រួច​មក ពួក​គេ​បាន​នាំ​ឈ្លើយ​សឹក និង​របស់​របរ​ដែល​ពួក​គេ​រឹប​អូស​បាន យក​ទៅ​ប្រគល់​ឲ្យ​ម៉ូសេ​និង​អេលាសារ​ជា​សង្ឃ ព្រម​ទាំង​ពួក​ជំនុំ​អ៊ីស្រាអែល នៅ​ឯ​ជំរំ ត្រង់​តំបន់​វាល​ម៉ូអាប់+ ក្បែរ​ទន្លេយ៉ូដាន់​ទល់​មុខ​ក្រុង​យេរីខូ។

១៣ ពេល​នោះ ម៉ូសេ​និង​អេលាសារ​ជា​សង្ឃ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​ពួក​ជំនុំ​ទាំង​អស់ បាន​ចេញ​ទៅ​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។ ១៤ ប៉ុន្តែ ម៉ូសេ​បាន​ខឹង​នឹង​ពួក​មេ​លើ​១.០០០​នាក់ និង​ពួក​មេ​លើ​១០០​នាក់ ដែល​បាន​វិល​មក​ពី​ចម្បាំង​វិញ។ ១៥ ម៉ូសេ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ទុក​ជីវិត​ពួក​ស្ត្រី​ទាំង​នេះ​ដូច្នេះ? ១៦ គឺ​ស្ត្រី​ទាំង​នេះ​ហើយ ដែល​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​បាឡាម ហើយ​បាន​ល្បួង​លួង​លោម​ពួក​អ៊ីស្រាអែល ឲ្យ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់+ចំពោះ​ព្រះ​យេហូវ៉ា​នៅ​តំបន់​ភ្នំ​ពេអរ។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ជំនុំ​របស់​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​វេទនា។+ ១៧ ឥឡូវ ចូរ​អ្នក​រាល់​គ្នា​សម្លាប់​ក្មេង​ប្រុស​ៗ​ទាំង​អស់ ព្រម​ទាំង​ស្ត្រី​ទាំង​ឡាយ​ដែល​ធ្លាប់​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ទៅ។ ១៨ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ទុក​ជីវិត​ឲ្យ​ស្រី​វ័យ​ក្មេង​ដែល​មិន​ធ្លាប់​រួម​ដំណេក​វិញ។+ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្រៅ​ជំរំ​អស់​រយៈ​ពេល​៧​ថ្ងៃ។ អស់​អ្នក​ដែល​បាន​សម្លាប់​អ្នក​ណា​ម្នាក់ និង​អស់​អ្នក​ដែល​បាន​ប៉ះ​សាក​សព+ ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ+នៅ​ថ្ងៃ​ទី៣​និង​ថ្ងៃ​ទី​៧ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។ ២០ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សម្អាត​សម្លៀក​បំពាក់ ប្រដាប់​ប្រដា​ធ្វើ​ពី​ស្បែក​សត្វ ប្រដាប់​ប្រដា​ធ្វើ​ពី​រោម​ពពែ និង​ប្រដាប់​ប្រដា​ធ្វើ​ពី​ឈើ​»។

២១ បន្ទាប់​មក អេលាសារ​ជា​សង្ឃ​បាន​ប្រាប់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ច្បាំង​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​នូវ​ច្បាប់​ដូច​នេះ​ថា​៖ ២២ ‹ចំពោះ​មាស ប្រាក់ ស្ពាន់ ដែក ទង់​ដែង និង​សំណ ២៣ ពោល​គឺ​អ្វី​ៗ​ទាំង​អស់​ដែល​ធន់​នឹង​ភ្លើង អ្នក​រាល់​គ្នា​ត្រូវ​យក​ទៅ​រោល​នឹង​ភ្លើង រួច​លាង​សម្អាត​នឹង​ទឹក។* ក្រោយ​នោះ របស់​ទាំង​នោះ​នឹង​បាន​ស្អាត​បរិសុទ្ធ។+ ប៉ុន្តែ របស់​ណា​ដែល​មិន​ធន់​នឹង​ភ្លើង អ្នក​រាល់​គ្នា​ត្រូវ​យក​ទៅ​លាង​សម្អាត​នឹង​ទឹក*ប៉ុណ្ណោះ។ ២៤ លុះ​ដល់​ថ្ងៃ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត​បរិសុទ្ធ ហើយ​អាច​ចូល​ទៅ​ក្នុង​ជំរំ​បាន›​»។+

២៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២៦ ​«​ចូរ​អ្នក​និង​អេលាសារ​ជា​សង្ឃ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​ពួក​ជំនុំ ចុះ​បញ្ជី​របស់​របរ​ដែល​រឹប​អូសបាន ហើយ​រាប់​ចំនួន​ពួក​ឈ្លើយ​សឹក​និង​សត្វ​ផង​ដែរ។ ២៧ រួច​បែង​ចែក​ជា​ពីរ​ផ្នែក មួយ​ផ្នែក​សម្រាប់​ទ័ព​ដែល​បាន​ចេញ​ទៅ​ច្បាំង មួយ​ផ្នែក​ទៀត​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​មូល។+ ២៨ ចំពោះ​មួយ​ផ្នែក​របស់​ពួក​ទ័ព ពួក​គេ​ត្រូវ​ទុក​មួយ​ចំណែក​ជូន​ព្រះ​យេហូវ៉ា គឺ​ក្នុង​ចំណោម​មនុស្ស​៥០០​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​សត្វ​៥០០​ក្បាល ត្រូវ​ញែក​ទុក​១​ក្បាល ទាំង​គោ ទាំង​លា ទាំង​ចៀម​និង​ពពែ។ ២៩ រួច​អ្នក​ត្រូវ​ទទួល​ចំណែក​នេះ​ពី​ពួក​គេ ហើយ​ប្រគល់​ឲ្យ​អេលាសារ​ជា​សង្ឃ​ជា​វិភាគទាន​ជូន​ព្រះ​យេហូវ៉ា។+ ៣០ ចំពោះ​មួយ​ផ្នែក​របស់​បណ្ដា​ជន​អ៊ីស្រាអែល ពួក​គេ​ក៏​ត្រូវ​ញែក​ទុក​មួយ​ចំណែក​ដែរ គឺ​ក្នុង​ចំណោម​មនុស្ស​៥០​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​សត្វ​៥០​ក្បាល ត្រូវ​ញែក​ទុក​១​ក្បាល ទាំង​គោ ទាំង​លា ទាំង​ចៀម​និង​ពពែ ទាំង​ហ្វូង​សត្វ​ស្រុក​ឯ​ទៀត។ រួច​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី+ដែល​បំពេញ​ភារកិច្ច​ទាក់​ទង​នឹង​ត្រសាល​ជំនុំ​របស់​ព្រះ​យេហូវ៉ា​»។+

៣១ ដូច្នេះ ម៉ូសេ​និង​អេលាសារ​ជា​សង្ឃ​បាន​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ៣២ ហ្វូង​សត្វ​ដែល​ពួក​ទ័ព​រឹប​អូស​បាន មាន​ចៀម​និង​ពពែ​ចំនួន​៦៧៥.០០០​ក្បាល ៣៣ គោ​ចំនួន​៧២.០០០​ក្បាល ៣៤ និង​លា​ចំនួន​៦១.០០០​ក្បាល។ ៣៥ រីឯ​ស្ត្រី​ក្រមុំ​បរិសុទ្ធ+ដែល​ពួក​គេ​ចាប់​បាន​មាន​ចំនួន​៣២.០០០​នាក់។ ៣៦ ដូច្នេះ ពួក​ទ័ព​ដែល​ចេញ​ទៅ​ច្បាំង បាន​ទទួល​ចំណែក​ជា​ចៀម​និង​ពពែ​ចំនួន​៣៣៧.៥០០​ក្បាល។ ៣៧ ពី​ចំណោម​ចៀម​និង​ពពែ​ទាំង​នោះ ពួក​គេ​បាន​ញែក​ទុក​ចំនួន​៦៧៥​ក្បាល​ជូន​ព្រះ​យេហូវ៉ា។ ៣៨ ពី​ចំណោម​គោ​ចំនួន​៣៦.០០០​ក្បាល ពួក​គេ​បាន​ញែក​ទុក​ចំនួន​៧២​ក្បាល​ជូន​ព្រះ​យេហូវ៉ា។ ៣៩ ពី​ចំណោម​លា​ចំនួន​៣០.៥០០​ក្បាល ពួក​គេ​បាន​ញែក​ទុក​ចំនួន​៦១​ក្បាល​ជូន​ព្រះ​យេហូវ៉ា។ ៤០ ពី​ចំណោម​មនុស្ស​ចំនួន​១៦.០០០​នាក់ ពួក​គេ​បាន​ញែក​ទុក​ចំនួន​៣២​នាក់​ជូន​ព្រះ​យេហូវ៉ា។ ៤១ រួច​មក ម៉ូសេ​បាន​ប្រគល់​អ្វី​ទាំង​នោះ​ដែល​ជា​វិភាគទាន​ជូន​ព្រះ​យេហូវ៉ា ឲ្យ​ដល់​អេលាសារ​ជា​សង្ឃ+ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

៤២ ក្រៅ​ពី​ចំណែក​របស់​ពួក​ទ័ព​ដែល​បាន​ចេញ​ទៅ​ច្បាំង ម៉ូសេ​ក៏​បាន​ញែក​ទុក​មួយ​ចំណែក​ឲ្យ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ដែរ។ ចំណែក​នោះ​មាន​ដូច​ត​ទៅ​៖ ៤៣ ចៀម​និង​ពពែ​ចំនួន​៣៣៧.៥០០​ក្បាល ៤៤ គោ​ចំនួន​៣៦.០០០​ក្បាល ៤៥ និង​លា​ចំនួន​៣០.៥០០​ក្បាល ៤៦ ព្រម​ទាំង​មនុស្ស​ចំនួន​១៦.០០០​នាក់។ ៤៧ ពី​ចំណែក​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​នេះ ម៉ូសេ​បាន​យក​ម្នាក់​ពី​មនុស្ស​៥០​នាក់ ហើយ​យក​១​ក្បាល​ពី​សត្វ​៥០​ក្បាល ទៅ​ប្រគល់​ឲ្យ​ពួក​លេវី+ដែល​បំពេញ​ភារកិច្ច​ទាក់​ទង​នឹង​ត្រសាល​ជំនុំ​របស់​ព្រះ​យេហូវ៉ា+ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

៤៨ ក្រោយ​មក ពួក​បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ដឹក​នាំ​ទាហាន+ ពោល​គឺ​ពួក​មេ​លើ​១.០០០​នាក់​និង​ពួក​មេ​លើ​១០០​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ជួប​ម៉ូសេ។ ៤៩ ពួក​គេ​បាន​រាយ​ការណ៍​ប្រាប់​ម៉ូសេ​ថា​៖ ​«​ពួក​ខ្ញុំ​បាន​រាប់​កូន​ទាហាន​ដែល​នៅ​ក្រោម​បញ្ជា​ពួក​ខ្ញុំ ហើយ​ឃើញ​ថា​គ្មាន​ខ្វះ​អ្នក​ណា​ម្នាក់​ទេ។+ ៥០ ដូច្នេះ ពួក​ខ្ញុំ​សូម​ប្រគល់​អ្វី​ដែល​ពួក​ខ្ញុំ​រឹប​អូស​បាន ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា គឺ​គ្រឿង​មាស កង​ដៃ ខ្សែ​ជើង ចិញ្ចៀន​ត្រា ក្រវិល និង​គ្រឿង​អលង្ការ​ផ្សេង​ទៀត ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​ពួក​ខ្ញុំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។

៥១ ដូច្នេះ ម៉ូសេ​និង​អេលាសារ​ជា​សង្ឃ​ក៏​ទទួល​យក​មាស​ពី​ពួក​គេ ពោល​គឺ​គ្រឿង​អលង្ការ​ទាំង​អស់។ ៥២ ដូច្នេះ មាស​ដែល​ពួក​មេ​លើ​១.០០០​នាក់​និង​មេ​លើ​១០០​នាក់ បាន​យក​មក​ជូន​ជា​វិភាគទាន​ដល់​ព្រះ​យេហូវ៉ា មាន​ទម្ងន់​១៦.៧៥០​ហ្សេគិល។* ៥៣ ឯ​ទ័ព​ម្នាក់​ៗ ពួក​គេ​ក៏​បាន​រឹប​អូស​យក​របស់​របរ​ទុក​សម្រាប់​ខ្លួន​ផង​ដែរ។ ៥៤ ក្រោយ​ទទួល​មាស​ពី​ពួក​មេ​លើ​១.០០០​នាក់​និង​ពី​ពួក​មេ​លើ​១០០​នាក់​ហើយ ម៉ូសេ​និង​អេលាសារ​ជា​សង្ឃ​បាន​យក​ទៅ​ដាក់​ក្នុង​ត្រសាល​ជំនុំ ទុក​ជា​សេចក្ដី​រំលឹក​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក