បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បទចម្រៀងសាឡូម៉ូន ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបទចម្រៀងសាឡូម៉ូន

    • ស្ត្រី​ក្រុង​ស៊ូឡាម​នៅ​ក្នុង​ជំរំ​របស់​ស្ដេច​សាឡូម៉ូន (​១:១–៣:៥​)

    • ស្ត្រី​ក្រុង​ស៊ូឡាម​នៅ​ក្រុង​យេរូសាឡិម (​៣:៦–៨:៤​)

        • កូន​ស្រី​ស៊ីយ៉ូន (​៦​-​១១​)

          • ពណ៌នា​អំពី​ក្បួន​ដង្ហែ​របស់​សាឡូម៉ូន

បទចម្រៀងសាឡូម៉ូន ៣:១

ឯកសារយោង

  • +សាឡូ ១:៧
  • +សាឡូ ៥:៦

បទចម្រៀងសាឡូម៉ូន ៣:៣

ឯកសារយោង

  • +សាឡូ ៥:៧

បទចម្រៀងសាឡូម៉ូន ៣:៤

ឯកសារយោង

  • +សាឡូ ៨:២

បទចម្រៀងសាឡូម៉ូន ៣:៥

ឯកសារយោង

  • +សាឡូ ២:៧; ៨:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១/២០១៥, ទំ.  ៣០

    ១/១២/២០០៦, ទំ.  ៩

បទចម្រៀងសាឡូម៉ូន ៣:៦

ឯកសារយោង

  • +ដច ៣០:២៣, ២៤, ៣៤

បទចម្រៀងសាឡូម៉ូន ៣:៧

ឯកសារយោង

  • +១បស ៩:២២

បទចម្រៀងសាឡូម៉ូន ៣:៩

ឯកសារយោង

  • +១បស ៥:៨, ៩

បទចម្រៀងសាឡូម៉ូន ៣:១១

កំណត់សម្គាល់

  • *

    ឬ​«​កម្រង​»​

ឯកសារយោង

  • +២សាំ ១២:២៤; សុភ ៤:៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សាឡូ. ៣:១សាឡូ ១:៧
សាឡូ. ៣:១សាឡូ ៥:៦
សាឡូ. ៣:៣សាឡូ ៥:៧
សាឡូ. ៣:៤សាឡូ ៨:២
សាឡូ. ៣:៥សាឡូ ២:៧; ៨:៤
សាឡូ. ៣:៦ដច ៣០:២៣, ២៤, ៣៤
សាឡូ. ៣:៧១បស ៩:២២
សាឡូ. ៣:៩១បស ៥:៨, ៩
សាឡូ. ៣:១១២សាំ ១២:២៤; សុភ ៤:៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បទចម្រៀងសាឡូម៉ូន ៣:១-១១

បទចម្រៀងសាឡូម៉ូន

៣ ​«​ក្នុង​ពេល​រាត្រី

ខ្ញុំ​គេង​អាល័យ​នឹក​ដល់​ម្ចាស់​ស្នេហ៍។+

ខ្ញុំ​ចង់​ជួប​គាត់​ខ្លាំង​ណាស់ តែ​មិន​ឃើញ​គាត់​ទេ។+

 ២ ខ្ញុំ​នឹង​ក្រោក​ឡើង ហើយ​ដើរ​ពាស​ពេញ​ក្រុង

គឺ​ដើរ​តាម​ផ្លូវ​នា​នា​និង​ទី​លាន​សាធារណៈ

ខ្ញុំ​នឹង​តាម​រក​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​ឃើញ។

ខ្ញុំ​ចង់​ជួប​គាត់​ខ្លាំង​ណាស់ តែ​មិន​ឃើញ​គាត់​ទេ។

 ៣ ពួក​អ្នក​យាម​ដែល​កំពុង​ល្បាត​ក្រុង ក៏​បាន​ឃើញ​ខ្ញុំ។+

ដូច្នេះ ខ្ញុំ​សួរ​ពួក​គេ​ថា​៖ ‹តើ​ឃើញ​ម្ចាស់​ស្នេហ៍​ខ្ញុំ​ទេ?›។

 ៤ ក្រោយ​ពី​ខ្ញុំ​ដើរ​ហួស​ពួក​គេ​បន្តិច

ខ្ញុំ​បាន​ប្រទះ​ឃើញ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ។

ខ្ញុំ​ក៏​ឱប​គាត់​ជាប់ មិន​ព្រម​លែង​ឡើយ

ទាល់​តែ​ខ្ញុំ​បាន​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ+

គឺ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​ម្ដាយ​ដែល​បាន​បង្កើត​ខ្ញុំ​មក។

 ៥ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ

ដោយ​យក​ប្រើស​និង​ក្ដាន់​ញី​នៅ​ឯ​វាល​ជា​សាក្សី​ថា​៖

ពួក​នាង​មិន​ត្រូវ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​ទេ លុះ​ត្រា​តែ​អារម្មណ៍​នោះ​ផុស​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​»។+

 ៦ ​«​តើ​អ្វី​នោះ​ដូច​ជា​ផ្សែង​ហុយ​ទ្រ​លោម​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ

វា​ជះ​ក្លិន​ជ័រ​ល្វីង​ទេស​និង​ម្សៅ​ក្រអូប

រួម​ទាំង​គ្រឿង​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ឈ្មួញ?​»។+

 ៧ ​«​មើល​ហ្ន៎! នោះ​ជា​គ្រែ​ស្នែង​របស់​សាឡូម៉ូន។

មាន​ទាហាន​ខ្លាំង​ក្លា​៦០​នាក់​ហែហម​មក​ជា​មួយ​ផង

ពួក​គេ​សុទ្ធ​តែ​ជា​បុរស​អង់អាច​របស់​អ៊ីស្រាអែល។+

 ៨ បុរស​ទាំង​អស់​នោះ​ប្រដាប់​ដោយ​ដាវ

ពួក​គេ​ថ្នឹក​ធ្វើ​សង្គ្រាម​ណាស់

ហើយ​មាន​ដាវ​សៀត​នៅ​ចង្កេះ​គ្រប់​ៗ​គ្នា

ដើម្បី​ចាំ​ការ​ពារ ក្រែង​លោ​មាន​ភាព​តក់​ស្លុត​កើត​ឡើង​នៅ​ពេល​យប់​»។

 ៩ ​«​នោះ​ជា​គ្រែ​ស្នែង​របស់​ស្ដេច​សាឡូម៉ូន

គាត់​បាន​ធ្វើ​គ្រែ​ស្នែង​នោះ​ពី​ឈើ​ដែល​មក​ពី​ភ្នំ​ស្រុក​លីបង់​ទុក​សម្រាប់​គាត់​ផ្ទាល់។+

១០ គាត់​បាន​ធ្វើ​បង្គោល​គ្រែ​ស្នែង​ពី​ប្រាក់

ហើយ​បង្អែក​ពី​មាស។

ចំណែក​ឯ​កន្លែង​អង្គុយ​វិញ​ធ្វើ​ពី​រោម​ចៀម​ពណ៌​ស្វាយ។

កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​បាន​តុបតែង​ផ្នែក​ខាង​ក្នុង

ដោយ​សេចក្ដី​ស្រឡាញ់​»។

១១ ​«​ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ

ចូរ​នាំ​គ្នា​ចេញ​ទៅ​ក្រៅ ទៅ​មើល​ស្ដេច​សាឡូម៉ូន

ពាក់​មកុដ*ដែល​ម្ដាយ​គាត់+បាន​ធ្វើ​ឲ្យ​គាត់

គឺ​បាន​ធ្វើ​ឲ្យ​គាត់​ក្នុង​ថ្ងៃ​រៀប​ការ​របស់​គាត់

ជា​ថ្ងៃ​ដែល​គាត់​សប្បាយ​រីករាយ​ក្រៃ​លែង​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក