បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • សត្វ​ជា​គ្រឿង​បូជា​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ (​១​)

      • ការ​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ក្បត់​ជំនឿ (​២​-​៧​)

      • ការ​វិនិច្ឆ័យ​រឿង​ក្ដី​ពិបាក (​៨​-​១៣​)

      • ការ​ណែនាំ​សម្រាប់​តែង​តាំង​ស្ដេច​នៅ​អនាគត (​១៤​-​២០​)

        • ស្ដេច​ត្រូវ​ចម្លង​ក្រឹត្យ​វិន័យ​ព្រះ (​១៨​)

ការបំភ្លឺច្បាប់ ១៧:១

ឯកសារយោង

  • +ចល ២២:២០; បច ១៥:២១; ម៉ាឡ ១:៨

ការបំភ្លឺច្បាប់ ១៧:២

ឯកសារយោង

  • +បច ៤:២៣; ១៣:៦-៩

ការបំភ្លឺច្បាប់ ១៧:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​»​

ឯកសារយោង

  • +បច ៤:១៩
  • +បច ១៣:១២-១៥

ការបំភ្លឺច្បាប់ ១៧:៤

ឯកសារយោង

  • +យ៉ូន ៧:៥១

ការបំភ្លឺច្បាប់ ១៧:៥

ឯកសារយោង

  • +បច ១៣:៦, ១០

ការបំភ្លឺច្បាប់ ១៧:៦

ឯកសារយោង

  • +ម៉ាថ ១៨:១៦; យ៉ូន ៨:១៧; ១ធី ៥:១៩; ហេ ១០:២៨
  • +ជប ៣៥:៣០; បច ១៩:១៥

ការបំភ្លឺច្បាប់ ១៧:៧

ឯកសារយោង

  • +បច ១៣:៥; ១កូ ៥:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ៤

ការបំភ្លឺច្បាប់ ១៧:៨

ឯកសារយោង

  • +ជប ៣៥:១១
  • +បច ១២:៥; ១បស ៣:១៦, ២៨; ចសព ១២២:២, ៥

ការបំភ្លឺច្បាប់ ១៧:៩

ឯកសារយោង

  • +១សាំ ៧:១៥, ១៦
  • +បច ១៩:១៧; ២១:៥

ការបំភ្លឺច្បាប់ ១៧:១១

ឯកសារយោង

  • +ម៉ាឡ ២:៧
  • +បច ៥:៣២; ១២:៣២

ការបំភ្លឺច្បាប់ ១៧:១២

ឯកសារយោង

  • +សុភ ១១:២; ហេ ១០:២៨
  • +បច ១៣:៥; ១កូ ៥:១៣

ការបំភ្លឺច្បាប់ ១៧:១៣

ឯកសារយោង

  • +បច ១៣:១១; ១៩:២០

ការបំភ្លឺច្បាប់ ១៧:១៤

ឯកសារយោង

  • +១សាំ ៨:៥, ២០; ១០:១៩

ការបំភ្លឺច្បាប់ ១៧:១៥

ឯកសារយោង

  • +១សាំ ៩:១៧; ១០:២៤; ១៦:១២, ១៣

ការបំភ្លឺច្បាប់ ១៧:១៦

ឯកសារយោង

  • +បច ២០:១; ២សាំ ៨:៤; ចសព ២០:៧; សុភ ២១:៣១
  • +អេ ៣១:១

ការបំភ្លឺច្បាប់ ១៧:១៧

ឯកសារយោង

  • +១បស ១១:១-៣; នេហ ១៣:២៦
  • +យ៉ូប ៣១:២៤, ២៨; ១ធី ៦:៩

ការបំភ្លឺច្បាប់ ១៧:១៨

កំណត់សម្គាល់

  • *

    ឬ​«​រមូរ​»​

ឯកសារយោង

  • +បច ៣១:៩, ២៦; ២បស ២២:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៥, ទំ.  ១០

ការបំភ្លឺច្បាប់ ១៧:១៩

ឯកសារយោង

  • +២ប្រ ៣៤:១៨
  • +ចសព ១:២; ១១៩:៩៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០២, ទំ.  ២០-២៥

    ១/១/២០០១, ទំ.  ៧-៨

    ១/៨/១៩៩៥, ទំ.  ១០

ការបំភ្លឺច្បាប់ ១៧:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៥, ទំ.  ១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ១៧:១ចល ២២:២០; បច ១៥:២១; ម៉ាឡ ១:៨
បច. ១៧:២បច ៤:២៣; ១៣:៦-៩
បច. ១៧:៣បច ៤:១៩
បច. ១៧:៣បច ១៣:១២-១៥
បច. ១៧:៤យ៉ូន ៧:៥១
បច. ១៧:៥បច ១៣:៦, ១០
បច. ១៧:៦ម៉ាថ ១៨:១៦; យ៉ូន ៨:១៧; ១ធី ៥:១៩; ហេ ១០:២៨
បច. ១៧:៦ជប ៣៥:៣០; បច ១៩:១៥
បច. ១៧:៧បច ១៣:៥; ១កូ ៥:១៣
បច. ១៧:៨ជប ៣៥:១១
បច. ១៧:៨បច ១២:៥; ១បស ៣:១៦, ២៨; ចសព ១២២:២, ៥
បច. ១៧:៩១សាំ ៧:១៥, ១៦
បច. ១៧:៩បច ១៩:១៧; ២១:៥
បច. ១៧:១១ម៉ាឡ ២:៧
បច. ១៧:១១បច ៥:៣២; ១២:៣២
បច. ១៧:១២សុភ ១១:២; ហេ ១០:២៨
បច. ១៧:១២បច ១៣:៥; ១កូ ៥:១៣
បច. ១៧:១៣បច ១៣:១១; ១៩:២០
បច. ១៧:១៤១សាំ ៨:៥, ២០; ១០:១៩
បច. ១៧:១៥១សាំ ៩:១៧; ១០:២៤; ១៦:១២, ១៣
បច. ១៧:១៦បច ២០:១; ២សាំ ៨:៤; ចសព ២០:៧; សុភ ២១:៣១
បច. ១៧:១៦អេ ៣១:១
បច. ១៧:១៧១បស ១១:១-៣; នេហ ១៣:២៦
បច. ១៧:១៧យ៉ូប ៣១:២៤, ២៨; ១ធី ៦:៩
បច. ១៧:១៨បច ៣១:៩, ២៦; ២បស ២២:៨
បច. ១៧:១៩២ប្រ ៣៤:១៨
បច. ១៧:១៩ចសព ១:២; ១១៩:៩៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ១៧:១-២០

ការបំភ្លឺច្បាប់

១៧ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​គោ​ឬ​ចៀម​ណា​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ឬ​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ស្អប់ខ្ពើម​អ្វី​បែប​នោះ​ណាស់។+

២ ​«​ឧបមា​ថា នៅ​ក្នុង​ក្រុង​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា មាន​បុរស​ឬ​ស្ត្រី​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត ហើយ​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​លោក+ ៣ ថែម​ទាំង​បែរ​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​ឯ​ទៀត ហើយ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ ឬ​ដល់​ដួង​អាទិត្យ ដួង​ចន្ទ ឬ​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ*+ ជា​អ្វី​ដែល​ខ្ញុំ​មិន​បាន​បង្គាប់+ ៤ ហើយ​បើ​អ្នក​រាល់​គ្នា​បាន​ឮ​អំពី​រឿង​នោះ​ឬ​មាន​គេ​មក​រាយ​ការណ៍​ប្រាប់ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​ដើម្បី​ឲ្យ​ដឹង​ថា​រឿង​នោះ​ពិត​ឬ​មិន​ពិត។ បើ​រក​ឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ក្នុង​ស្រុក​អ៊ីស្រាអែល​ពិត​មែន+ ៥ នោះ​អ្នក​រាល់​គ្នា​ត្រូវ​នាំ​បុរស​ឬ​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ចេញ​ទៅ​ក្រៅ​ក្រុង ហើយ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ចោល។+ ៦ អ្នក​រាល់​គ្នា​អាច​សម្លាប់​គាត់​បាន លុះ​ត្រា​តែ​មាន​ការ​បញ្ជាក់​ពី​សាក្សី​ពីរ​ឬ​បី​នាក់+ តែ​បើ​មាន​តែ​សាក្សី​ម្នាក់​ប៉ុណ្ណោះ នោះ​មិន​អាច​សម្លាប់​គាត់​បាន​ទេ។+ ៧ សាក្សី​ទាំង​នោះ​ត្រូវ​ផ្ដើម​គប់​សម្លាប់​គាត់​មុន​គេ រួច​បណ្ដា​ជន​ទាំង​អស់​មក​គប់​សម្លាប់​គាត់​តាម​ក្រោយ។ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។+

៨ ​«​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា បើ​មាន​រឿង​ក្ដី​ណា​ដែល​ពិបាក​វិនិច្ឆ័យ ទោះ​ជា​ទាក់​ទង​នឹង​ឃាតកម្ម+ ការ​ប្ដឹង​ផ្ដល់ អំពើ​ហិង្សា ឬ​ទាក់​ទង​នឹង​រឿង​ជម្លោះ​ឯ​ទៀត​ក្ដី អ្នក​រាល់​គ្នា​ត្រូវ​នាំ​យក​រឿង​នោះ​ទៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស។+ ៩ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​ជួប​ពួក​លេវីដែល​ជា​សង្ឃ​និង​អ្នក​សម្រេច​ក្ដី+ដែល​មាន​ភារកិច្ច​នៅ​គ្រា​នោះ រួច​ប្រាប់​រឿង​ក្ដី​របស់​អ្នក​រាល់​គ្នា​ដល់​ពួក​គាត់ នោះ​ពួក​គាត់​នឹង​វិនិច្ឆ័យ​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា។+ ១០ បន្ទាប់​មក អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ការ​សម្រេច​ក្ដី​របស់​ពួក​គាត់ ដែល​បាន​ធ្វើ​ឡើង​នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​ពី​ពួក​គាត់​ឲ្យ​បាន​ដិត​ដល់។ ១១ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ច្បាប់​ដែល​ពួក​គាត់​បាន​បង្ហាញ ហើយ​ក៏​ត្រូវ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​របស់​ពួក​គាត់​ដែរ+ គឺ​មិន​ត្រូវ​បែរ​ចេញ​ពី​ការ​សម្រេច​ក្ដី​របស់​ពួក​គាត់​ជា​ដាច់​ខាត។+ ១២ បើ​បុគ្គល​ណា​ព្រហើន​មិន​ស្ដាប់​សង្ឃ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ឬ​មិន​ធ្វើ​តាម​អ្នក​សម្រេច​ក្ដី​ទេ ត្រូវ​សម្លាប់​អ្នក​នោះ​ចោល​កុំ​ខាន។+ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។+ ១៣ បណ្ដា​ជន​ទាំង​អស់​នឹង​ឮ​អំពី​រឿង​នេះ​ហើយ​ភ័យ​ខ្លាច។ យ៉ាង​នេះ ពួក​គេ​នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​ដោយ​ព្រហើន​ទៀត​ឡើយ។+

១៤ ​«​អ្នក​រាល់​គ្នា​ហៀប​ចូល​ទៅ​ចាប់​យក​ទឹក​ដី​និង​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ហើយ បើ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹ចូរ​យើង​តែង​តាំង​ស្ដេច​មួយ​រូប ឲ្យ​គ្រប់​គ្រង​លើ​យើង​ដូច​ប្រជា​ជាតិ​ជុំ​វិញ​យើង​ដែរ›+ ១៥ នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែង​តាំង​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ស្ដេច។+ អ្នក​រាល់​គ្នា​ត្រូវ​តែង​តាំង​ស្ដេច​ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន មិន​ត្រូវ​តែង​តាំង​ជន​បរទេស​ឲ្យ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ឡើយ។ ១៦ ប៉ុន្តែ ស្ដេច​នោះ​មិន​ត្រូវ​ប្រមូល​សេះ​ច្រើន​សម្រាប់​ខ្លួន​ឡើយ+ ហើយ​ក៏​មិន​ត្រូវ​ចាត់​បណ្ដា​ជន​ឲ្យ​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​ដើម្បី​បាន​សេះ​ថែម​ទៀត​ដែរ+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា​៖ ‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រឡប់​ទៅ​តាម​ផ្លូវ​នេះ​ម្ដង​ទៀត​ជា​ដាច់​ខាត›។ ១៧ បន្ថែម​ទៀត ស្ដេច​នោះ​មិន​ត្រូវ​យក​ប្រពន្ធ​ច្រើន​ទេ ដើម្បី​កុំ​ឲ្យ​ចិត្ត​គាត់​បែរ​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ+ ហើយ​គាត់​ក៏​មិន​ត្រូវ​ប្រមូល​មាស​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ទុក​សម្រាប់​ខ្លួន​ដែរ។+ ១៨ នៅ​ថ្ងៃ​ដែល​គាត់​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​លើ​រាជាណាចក្រ​ខ្លួន គាត់​ត្រូវ​ចម្លង​ក្រម​ច្បាប់​នេះ​ទុក​ក្នុង​សៀវភៅ*សម្រាប់​ខ្លួន ជា​ក្រម​ច្បាប់​ដែល​ពួក​លេវី​ជា​សង្ឃ​បាន​រក្សា​ទុក។+

១៩ ​«​គាត់​ត្រូវ​រក្សា​ទុក​សៀវភៅ​នោះ ហើយ​ត្រូវ​អាន​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត+ ដើម្បី​ឲ្យ​គាត់​អាច​រៀន​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ហើយ​ធ្វើ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​មាន​ក្នុង​ក្រម​ច្បាប់​នេះ ព្រម​ទាំង​កាន់​តាម​បញ្ញត្តិ​ទាំង​អស់​ផង។+ ២០ បើ​គាត់​ធ្វើ​ដូច្នោះ គាត់​នឹង​មិន​មាន​ចិត្ត​គំនិត​តម្កើង​ខ្លួន​ខ្ពស់​ជាង​ជន​រួម​ជាតិ ហើយ​ក៏​មិន​ប្រព្រឹត្ត​ប្រាស​ចាក​ពី​បញ្ញត្តិ​របស់​ព្រះ​ដែរ។ យ៉ាង​នោះ គាត់​និង​ពូជ​ពង្ស​គាត់​អាច​គ្រប់​គ្រង​រាជាណាចក្រ​របស់​ខ្លួន​បាន​យូរ​អង្វែង​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក