បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ការ​កើន​ឡើង​និង​ការ​ប្រឆាំង​នៅ​ក្រុង​អ៊ីកូនាម (​១​-​៧​)

      • មនុស្ស​យល់​ច្រឡំ​ថា​ពួក​គាត់​ជា​ព្រះ​នៅ​ក្រុង​លីស្ត្រា (​៨​-​១៨​)

      • ប៉ូល​រួច​ជីវិត​ពី​ការ​គប់​សម្លាប់​នឹង​ដុំ​ថ្ម (​១៩, ២០​)

      • ការ​ពង្រឹង​ក្រុម​ជំនុំ (​២១​-​២៣​)

      • ការ​ត្រឡប់​ទៅ​ក្រុង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី (​២៤​-​២៨​)

សកម្មភាព ១៤:២

ឯកសារយោង

  • +សកម្ម ១៣:៤៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៩, ទំ.  ១៥

សកម្មភាព ១៤:៣

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សកម្ម ១៩:១១; ហេ ២:៣, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៩, ទំ.  ១៥

សកម្មភាព ១៤:៥

ឯកសារយោង

  • +សកម្ម ១៤:១៩

សកម្មភាព ១៤:៦

ឯកសារយោង

  • +ម៉ាថ ១០:២៣

សកម្មភាព ១៤:៩

ឯកសារយោង

  • +ម៉ាថ ៩:២៨

សកម្មភាព ១៤:១០

ឯកសារយោង

  • +អេ ៣៥:៦

សកម្មភាព ១៤:១១

ឯកសារយោង

  • +សកម្ម ២៨:៣-៦

សកម្មភាព ១៤:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧២

    ប៉មយាម,

    ១/៥/២០០៨, ទំ.  ៣២

សកម្មភាព ១៤:១៣

កំណត់សម្គាល់

  • *

    ឬ​«​កម្រង​»​

សកម្មភាព ១៤:១៥

ឯកសារយោង

  • +សកម្ម ១០:២៥, ២៦
  • +ដច ២០:១១; ចសព ១៤៦:៦

សកម្មភាព ១៤:១៦

ឯកសារយោង

  • +សកម្ម ១៧:៣០

សកម្មភាព ១៤:១៧

ឯកសារយោង

  • +សកម្ម ១៧:២៦, ២៧; រ៉ូម ១:២០
  • +ចសព ១៤៧:៨; យេ ៥:២៤; ម៉ាថ ៥:៤៥
  • +ចសព ១៤៥:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៧

    ភ្ញាក់រឭក!,

    លេខ ៣ ២០២១ ទំ.  ១៤

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ២៧២-២៧៣

សកម្មភាព ១៤:១៩

ឯកសារយោង

  • +សកម្ម ១៧:១៣
  • +២កូ ១១:២៥

សកម្មភាព ១៤:២០

ឯកសារយោង

  • +សកម្ម ១៦:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៣, ទំ.  ២៨-២៩

សកម្មភាព ១៤:២២

ឯកសារយោង

  • +សកម្ម ១១:២២, ២៣
  • +ម៉ាថ ១០:៣៨; យ៉ូន ១៥:១៩; រ៉ូម ៨:១៧; ១ថែ ៣:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១៥/៩/២០១៤, ទំ.  ១០

សកម្មភាព ១៤:២៣

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +ទីត ១:៥
  • +សកម្ម ១៣:២, ៣

សកម្មភាព ១៤:២៤

ឯកសារយោង

  • +សកម្ម ១៣:១៣

សកម្មភាព ១៤:២៦

ឯកសារយោង

  • +សកម្ម ១៣:១, ២

សកម្មភាព ១៤:២៧

ឯកសារយោង

  • +សកម្ម ១១:១៨

សកម្មភាព ១៤:២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៨, ទំ.  ២៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១៤:២សកម្ម ១៣:៤៥
សកម្ម. ១៤:៣សកម្ម ១៩:១១; ហេ ២:៣, ៤
សកម្ម. ១៤:៥សកម្ម ១៤:១៩
សកម្ម. ១៤:៦ម៉ាថ ១០:២៣
សកម្ម. ១៤:៩ម៉ាថ ៩:២៨
សកម្ម. ១៤:១០អេ ៣៥:៦
សកម្ម. ១៤:១១សកម្ម ២៨:៣-៦
សកម្ម. ១៤:១៥សកម្ម ១០:២៥, ២៦
សកម្ម. ១៤:១៥ដច ២០:១១; ចសព ១៤៦:៦
សកម្ម. ១៤:១៦សកម្ម ១៧:៣០
សកម្ម. ១៤:១៧សកម្ម ១៧:២៦, ២៧; រ៉ូម ១:២០
សកម្ម. ១៤:១៧ចសព ១៤៧:៨; យេ ៥:២៤; ម៉ាថ ៥:៤៥
សកម្ម. ១៤:១៧ចសព ១៤៥:១៦
សកម្ម. ១៤:១៩សកម្ម ១៧:១៣
សកម្ម. ១៤:១៩២កូ ១១:២៥
សកម្ម. ១៤:២០សកម្ម ១៦:១
សកម្ម. ១៤:២២សកម្ម ១១:២២, ២៣
សកម្ម. ១៤:២២ម៉ាថ ១០:៣៨; យ៉ូន ១៥:១៩; រ៉ូម ៨:១៧; ១ថែ ៣:៤
សកម្ម. ១៤:២៣ទីត ១:៥
សកម្ម. ១៤:២៣សកម្ម ១៣:២, ៣
សកម្ម. ១៤:២៤សកម្ម ១៣:១៣
សកម្ម. ១៤:២៦សកម្ម ១៣:១, ២
សកម្ម. ១៤:២៧សកម្ម ១១:១៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១៤:១-២៨

សកម្មភាពរបស់ពួកសាវ័ក

១៤ នៅ​ក្រុង​អ៊ីកូនាម ប៉ូល​និង​បាណាបាស​បាន​ចូល​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា ហើយ​ពួក​គាត់​អធិប្បាយ​ល្អ​ដល់​ម្ល៉េះ បាន​ជា​ជនជាតិ​យូដា​និង​ជន​ជាតិ​ក្រិច​ច្រើន​សន្ធឹក​ទៅ​ជា​អ្នក​ជឿ។ ២ ប៉ុន្តែ ជនជាតិ​យូដា​ដែល​មិន​ជឿ បាន​ញុះញង់​និង​បង្វិល​ខួរ​បណ្ដា​ជន​ដែល​ជា​ជន​ជាតិ​ដទៃ​ឲ្យ​ប្រឆាំង​បង​ប្អូន។+ ៣ ដូច្នេះ ប៉ូល​និង​បាណាបាស​ចំណាយ​ពេល​ជា​ច្រើន​នៅ​ក្រុង​នោះ ហើយ​ពួក​គាត់​បាន​ទទួល​អំណាច​ពី​ព្រះ​យេហូវ៉ា*ដើម្បី​និយាយ​យ៉ាង​ក្លាហាន។ លោក​បាន​ប្រើ​ពួក​គាត់​ឲ្យ​ធ្វើ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ ដើម្បី​បញ្ជាក់​ដំណឹង​ដែល​ពួក​គេ​បាន​ផ្សាយ ពោល​គឺ​ដំណឹង​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។+ ៤ ក៏​ប៉ុន្តែ ពួក​អ្នក​ក្រុង​នោះ​បាន​បែក​គ្នា​ជា​ពីរ​ក្រុម។ អ្នក​ខ្លះ​គាំទ្រ​ខាង​ជនជាតិ​យូដា ហើយ​អ្នក​ខ្លះ​ទៀត​គាំទ្រ​ខាង​ពួក​សាវ័ក។ ៥ ទាំង​ជន​ជាតិ​ដទៃ ទាំង​ជនជាតិ​យូដា និង​ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ បាន​ប៉ុន​ប៉ង​ប្រព្រឹត្ត​យ៉ាង​ព្រហើន​ទៅ​លើ​ប៉ូល​និង​បាណាបាស ថែម​ទាំង​ចង់​គប់​ពួក​គាត់​នឹង​ដុំ​ថ្ម​ទៀត​ផង។+ ៦ ពេល​ពួក​គាត់​ដឹង​អំពី​គម្រោង​នោះ ពួក​គាត់​ក៏​ភៀស​ខ្លួន​ទៅ​ក្រុង​នៃ​តំបន់​លីកៅនា គឺ​ក្រុង​លីស្ត្រា​និង​ក្រុង​ឌើបេ ហើយ​ទៅ​តំបន់​នៅ​ជិត​ៗ​នោះ។+ ៧ នៅ​ទី​នោះ ពួក​គាត់​បន្ត​ប្រកាស​ដំណឹង​ល្អ។

៨ នៅ​ក្រុង​លីស្ត្រា​មាន​បុរស​ម្នាក់​ខ្វិន​ជើង​កំពុង​អង្គុយ។ គាត់​ខ្វិន​តាំង​ពី​កំណើត ដូច្នេះ​គាត់​មិន​ធ្លាប់​ដើរ​សោះ​ឡើយ។ ៩ បុរស​នេះ​កំពុង​ស្ដាប់​ប៉ូល​និយាយ។ ប៉ូល​សម្លឹង​មើល​ចំ​បុរស​នេះ ក៏​ឃើញ​ថា​គាត់​មាន​ជំនឿ ហើយ​បុរស​នេះ​ក៏​ជឿ​ដែរ​ថា​គាត់​អាច​ជា​សះ​ស្បើយ។+ ១០ រួច​ប៉ូល​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ចូរ​ក្រោក​ឈរ​ឲ្យ​ត្រង់​ចុះ!​»។ បុរស​នេះ​ក៏​ស្ទុះ​ក្រោក​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ។+ ១១ ពេល​ឃើញ​អ្វី​ដែល​ប៉ូល​បាន​ធ្វើ បណ្ដា​ជន​ក៏​បន្លឺ​សំឡេង និយាយ​ជា​ភាសា​លីកៅនា​ថា​៖ ​«​ព្រះ​បាន​កាឡា​ខ្លួន​ជា​មនុស្សជាតិ ចុះ​មក​ឯ​យើង​ហើយ!​»។+ ១២ រួច​ពួក​គេ​ចាប់​ផ្ដើម​ហៅ​បាណាបាស​ថា​ព្រះ​សឺស ហើយ​ហៅ​ប៉ូល​ថា​ព្រះ​ហ៊ើមេស ដោយ​សារ​គាត់​ជា​អ្នក​នាំ​មុខ​និយាយ។ ១៣ ឯ​សង្ឃ​របស់​ព្រះ​សឺស ដែល​មាន​វិហារ​នៅ​ច្រក​ចូល​ក្រុង​នោះ បាន​នាំ​យក​គោ​ឈ្មោល​និង​ភួង*មក​ឯ​ខ្លោង​ទ្វារ​ក្រុង ហើយ​ចង់​ជូន​គ្រឿង​បូជា​ជា​មួយ​នឹង​បណ្ដា​ជន។

១៤ ក៏​ប៉ុន្តែ ពេល​ដែល​សាវ័ក​បាណាបាស​និង​សាវ័ក​ប៉ូល​ឮ​អំពី​ការ​នោះ ពួកគាត់​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្ទុះ​រត់​ទៅ​កណ្ដាល​បណ្ដា​ជន ដោយ​ស្រែក​ឡើង​ថា​៖ ១៥ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ដូច្នេះ? យើង​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ។+ យើង​កំពុង​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​លះ​ចោល​ការ​ឥត​ប្រយោជន៍​ទាំង​នេះ ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ ផែនដី សមុទ្រ និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ។+ ១៦ នៅ​ជំនាន់​មុន​ៗ លោក​បាន​អនុញ្ញាត​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​ធ្វើ​តាម​ចិត្ត​ខ្លួន។+ ១៧ ក៏​ប៉ុន្តែ លោក​បាន​ផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា+លោក​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល+ ហើយ​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ​»។+ ១៨ ទោះ​ជា​ពួក​គាត់​និយាយ​ដូច្នោះ​ក៏​ដោយ បណ្ដា​ជន​នៅ​តែ​ព្យាយាម​ជូន​គ្រឿង​បូជា​ដល់​ពួក​គាត់ ហើយ​ពួក​គាត់​ខំ​ឃាត់​ពួក​គេ​សឹង​តែ​មិន​បាន។

១៩ ប៉ុន្តែ ជនជាតិ​យូដា​ពី​ក្រុង​អាន់ទីយ៉ូក​និង​ក្រុង​អ៊ីកូនាម​បាន​មក​ដល់ ហើយ​អុជ​អាល​បណ្ដា​ជន+ រួច​ពួក​គេ​គប់​ប៉ូល​នឹង​ដុំ​ថ្ម ហើយ​អូស​ទៅ​ខាង​ក្រៅ​ក្រុង​ដោយ​គិត​ថា​គាត់​ស្លាប់​ហើយ។+ ២០ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​អ្នក​កាន់​តាម​បាន​មក​ឈរ​ជុំវិញ​គាត់ នោះ​គាត់​ក៏​ក្រោក​ឡើង ហើយ​ចូល​ក្នុង​ក្រុង។ លុះ​ស្អែក​ឡើង គាត់​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​នឹង​បាណាបាស។+ ២១ បន្ទាប់​ពី​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ក្រុង​នោះ ហើយ​បាន​បង្រៀន​មនុស្ស​ច្រើន​គួរ​សម​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម នោះ​ពួក​គាត់​ត្រឡប់​ទៅ​ក្រុង​លីស្ត្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អាន់ទីយ៉ូក​វិញ។ ២២ នៅ​ទី​នោះ ពួក​គាត់​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​អ្នក​កាន់​តាម+ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​កាន់​ខ្ជាប់​តាម​ជំនឿ ក៏​បាន​និយាយ​ថា​៖ ​«​យើង​ត្រូវ​ចូល​រាជាណាចក្រ​ព្រះ​ដោយ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន​»។+ ២៣ ម្យ៉ាង​ទៀត ពួក​គាត់​បាន​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ​+ ហើយ​បន្ទាប់​ពី​បាន​អធិដ្ឋាន​និង​តម​អាហារ+ ប៉ូល​និង​បាណាបាស​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ព្រះ​យេហូវ៉ា* ជា​ព្រះ​ដែល​ពួក​គាត់​បាន​ជឿ។

២៤ រួច​មក ប៉ូល​និង​បាណាបាស​ធ្វើ​ដំណើរ​កាត់​ស្រុក​ភីស៊ីឌា​ទៅ​ដល់​ខេត្ត​ប៉ាមភីលៀ។+ ២៥ បន្ទាប់​ពី​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​នៅ​ក្រុង​ពើកា ពួក​គាត់​ក៏​ចុះ​ទៅ​ក្រុង​អាតថាលី។ ២៦ ពួក​គាត់​ចុះ​ទូក​នៅ​ក្រុង​នោះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​អាន់ទីយ៉ូក ជា​កន្លែង​ដែល​ពួក​គាត់​ធ្លាប់​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ពី​ព្រះ ដើម្បី​ធ្វើ​កិច្ចការ​ដែល​ពួក​គាត់​ទើប​តែ​បាន​បំពេញ​គ្រប់​ជំពូក។+

២៧ លុះ​បាន​ទៅ​ដល់ ពួក​គាត់​ក៏​ប្រមូល​ក្រុម​ជំនុំ​ឲ្យ​ជុំ​គ្នា រួច​ចាប់​ផ្ដើម​រៀប​រាប់​ប្រាប់​អំពី​ការ​ជា​ច្រើន​ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គាត់ ហើយ​ថា​លោក​បាន​បើក​ផ្លូវ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​អាច​មាន​ជំនឿ។+ ២៨ ដូច្នេះ ពួក​គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក