បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • សៀបា​បង្កាច់​បង្ខូច​មេភីបូសែត (​១​-​៤​)

      • ស៊ីមម៉ាយ​ជេរ​ប្រមាថ​ដាវីឌ (​៥​-​១៤​)

      • អាប់សាឡំ​ទទួល​ហ៊ូសាយ​មក​នៅ​ខាង​ខ្លួន (​១៥​-​១៩​)

      • យោបល់​របស់​អាហ៊ីថូផែល (​២០​-​២៣​)

សាំយូអែលទី២ ១៦:១

ឯកសារយោង

  • +២សាំ ១៥:៣០
  • +២សាំ ៩:២, ៩
  • +២សាំ ៩:៦
  • +១សាំ ២៥:១៨

សាំយូអែលទី២ ១៦:២

ឯកសារយោង

  • +២សាំ ១៧:២៧-២៩

សាំយូអែលទី២ ១៦:៣

ឯកសារយោង

  • +២សាំ ៩:៣
  • +២សាំ ១៩:២៥-២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០២, ទំ.  ១៩-២០

សាំយូអែលទី២ ១៦:៤

ឯកសារយោង

  • +២សាំ ៩:៩, ១០
  • +សុភ ២៦:២២

សាំយូអែលទី២ ១៦:៥

ឯកសារយោង

  • +២សាំ ១៩:១៦; ១បស ២:៨, ៤៤
  • +ដច ២២:២៨; អទ ១០:២០

សាំយូអែលទី២ ១៦:៨

ឯកសារយោង

  • +១សាំ ២៤:៦, ៧; ២៦:៩, ១១; ចសព ៣:១, ២; ៧:១; ៧១:១០, ១១

សាំយូអែលទី២ ១៦:៩

ឯកសារយោង

  • +១ប្រ ២:១៥, ១៦
  • +១សាំ ២៤:១៤
  • +ដច ២២:២៨
  • +១សាំ ២៦:៨

សាំយូអែលទី២ ១៦:១០

ឯកសារយោង

  • +២សាំ ១៩:២២; ១បស ២:៥
  • +ចសព ៣៧:៨; ១ពេ ២:២៣
  • +២សាំ ១២:១០

សាំយូអែលទី២ ១៦:១១

ឯកសារយោង

  • +២សាំ ១២:១១; ១៥:១៤; ១៧:១២
  • +២សាំ ១៩:១៦

សាំយូអែលទី២ ១៦:១២

ឯកសារយោង

  • +ដក ២៩:៣២; ដច ៣:៧; ចសព ២៥:១៨
  • +ចសព ១០៩:២៨

សាំយូអែលទី២ ១៦:១៣

ឯកសារយោង

  • +២សាំ ១៦:៥

សាំយូអែលទី២ ១៦:១៥

ឯកសារយោង

  • +២សាំ ១៥:១២, ៣១

សាំយូអែលទី២ ១៦:១៦

កំណត់សម្គាល់

  • *

    ឬ​«​ជា​ជំនិត​»​

ឯកសារយោង

  • +២សាំ ១៥:៣២, ៣៧; ១ប្រ ២៧:៣៣
  • +យ៉ូស ១៦:១, ២
  • +១បស ១:២៥

សាំយូអែលទី២ ១៦:១៩

ឯកសារយោង

  • +២សាំ ១៥:៣៤

សាំយូអែលទី២ ១៦:២០

ឯកសារយោង

  • +ចសព ៣៧:១២

សាំយូអែលទី២ ១៦:២១

ឯកសារយោង

  • +ចល ១៨:៨; ២០:១១; ១បស ២:២២
  • +២សាំ ១៥:១៦

សាំយូអែលទី២ ១៦:២២

ឯកសារយោង

  • +២សាំ ១១:២
  • +បច ២២:៣០; ២សាំ ២០:៣
  • +២សាំ ១២:១១, ១២

សាំយូអែលទី២ ១៦:២៣

ឯកសារយោង

  • +២សាំ ១៥:១២; ១៧:១៤, ២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ១៦:១២សាំ ១៥:៣០
២សាំ. ១៦:១២សាំ ៩:២, ៩
២សាំ. ១៦:១២សាំ ៩:៦
២សាំ. ១៦:១១សាំ ២៥:១៨
២សាំ. ១៦:២២សាំ ១៧:២៧-២៩
២សាំ. ១៦:៣២សាំ ៩:៣
២សាំ. ១៦:៣២សាំ ១៩:២៥-២៧
២សាំ. ១៦:៤២សាំ ៩:៩, ១០
២សាំ. ១៦:៤សុភ ២៦:២២
២សាំ. ១៦:៥២សាំ ១៩:១៦; ១បស ២:៨, ៤៤
២សាំ. ១៦:៥ដច ២២:២៨; អទ ១០:២០
២សាំ. ១៦:៨១សាំ ២៤:៦, ៧; ២៦:៩, ១១; ចសព ៣:១, ២; ៧:១; ៧១:១០, ១១
២សាំ. ១៦:៩១ប្រ ២:១៥, ១៦
២សាំ. ១៦:៩១សាំ ២៤:១៤
២សាំ. ១៦:៩ដច ២២:២៨
២សាំ. ១៦:៩១សាំ ២៦:៨
២សាំ. ១៦:១០២សាំ ១៩:២២; ១បស ២:៥
២សាំ. ១៦:១០ចសព ៣៧:៨; ១ពេ ២:២៣
២សាំ. ១៦:១០២សាំ ១២:១០
២សាំ. ១៦:១១២សាំ ១២:១១; ១៥:១៤; ១៧:១២
២សាំ. ១៦:១១២សាំ ១៩:១៦
២សាំ. ១៦:១២ដក ២៩:៣២; ដច ៣:៧; ចសព ២៥:១៨
២សាំ. ១៦:១២ចសព ១០៩:២៨
២សាំ. ១៦:១៣២សាំ ១៦:៥
២សាំ. ១៦:១៥២សាំ ១៥:១២, ៣១
២សាំ. ១៦:១៦២សាំ ១៥:៣២, ៣៧; ១ប្រ ២៧:៣៣
២សាំ. ១៦:១៦យ៉ូស ១៦:១, ២
២សាំ. ១៦:១៦១បស ១:២៥
២សាំ. ១៦:១៩២សាំ ១៥:៣៤
២សាំ. ១៦:២០ចសព ៣៧:១២
២សាំ. ១៦:២១ចល ១៨:៨; ២០:១១; ១បស ២:២២
២សាំ. ១៦:២១២សាំ ១៥:១៦
២សាំ. ១៦:២២២សាំ ១១:២
២សាំ. ១៦:២២បច ២២:៣០; ២សាំ ២០:៣
២សាំ. ១៦:២២២សាំ ១២:១១, ១២
២សាំ. ១៦:២៣២សាំ ១៥:១២; ១៧:១៤, ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ១៦:១-២៣

សៀវភៅសាំយូអែលទី២

១៦ ពេល​ដាវីឌ​ធ្វើ​ដំណើរ​ហួស​កំពូល​ភ្នំ​បន្តិច+ គាត់​ឃើញ​សៀបា+ដែល​ជា​អ្នក​បម្រើ​របស់​មេភីបូសែត+កំពុង​រង់​ចាំ​ជួប​គាត់ ដោយ​មាន​សត្វ​លា​ពីរ​ក្បាល​ចង​កែប​ជា​ស្រេច។ នៅ​លើ​កែប​លា​ទាំង​នោះ​មាន​នំ​ប៉័ង​២០០​ដុំ នំ​ទំពាំង​បាយ​ជូរ​១០០​ដុំ នំ​ល្វា​និង​នំ​លម៉ើ​១០០​ដុំ ថែម​ទាំង​ស្រា​មួយ​ក្រឡ​ធំ​ផង។+ ២ ឃើញ​ដូច្នេះ ស្ដេច​សួរ​សៀបា​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​យក​អ្វី​ៗ​ទាំង​នេះ​មក?​»។ សៀបា​ឆ្លើយ​ថា​៖ ​«​សត្វ​លា​ទាំង​នេះ​ទុក​ជា​ជំនិះ​សម្រាប់​ក្រុម​គ្រួសារ​ស្ដេច។ រីឯ​នំ​ប៉័ង នំ​ល្វា និង​នំ​លម៉ើ​ជា​អាហារ​សម្រាប់​ពួក​បុរស​របស់​លោក។ ចំណែក​ស្រា​វិញ គឺ​សម្រាប់​ពួក​អ្នក​ដែល​អស់​កម្លាំង ពេល​ធ្វើ​ដំណើរ​នៅ​តំបន់​ស្ងាត់​ជ្រងំ​»។+ ៣ ស្ដេច​ក៏​សួរ​ថា​៖ ​«​ចុះ​កូន​ប្រុស​របស់​ម្ចាស់​អ្នក តើ​គាត់​នៅ​ឯ​ណា?​»។+ សៀបា​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​គាត់​នៅ​ក្រុង​យេរូសាឡិម ព្រោះ​គាត់​និយាយ​ថា​៖ ‹នៅ​ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​នឹង​ប្រគល់​រាជ្យ​បល្ល័ង្ក​របស់​ឪពុក​ខ្ញុំ​មក​ឲ្យ​ខ្ញុំ​វិញ›​»។+ ៤ រួច​ស្ដេច​ប្រាប់​សៀបា​ថា​៖ ​«​មើល! ទ្រព្យ​ទាំង​អស់​របស់​មេភីបូសែត ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​វិញ​»។+ សៀបា​និយាយ​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់ ខ្ញុំ​សូម​លំឱន​កាយ​គោរព​លោក។ សូម​ឲ្យ​ខ្ញុំ​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​រហូត​ទៅ​»។+

៥ ពេល​ស្ដេច​ដាវីឌ​មក​ដល់​ភូមិ​បាហ៊ូរីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីមម៉ាយ+ជា​កូន​ប្រុស​របស់​កេរ៉ា​ដែល​ត្រូវ​ជា​សាច់​ញាតិ​របស់​សុល បាន​ដើរ​សំដៅ​មក​ជិត​ដាវីឌ​ទាំង​ស្រែក​ជេរ​ប្រមាថ​គាត់។+ ៦ ស៊ីមម៉ាយ​បាន​យក​ថ្ម​គប់​ស្ដេច​ដាវីឌ គប់​អ្នក​បម្រើ​ទាំង​អស់ គប់​បណ្ដា​ជន​ទាំង​ប៉ុន្មាន​ដែល​ទៅ​ជា​មួយ​នឹង​គាត់ ព្រម​ទាំង​គប់​ទាហាន​អង់អាច​ដែល​ដើរ​អម​គាត់​ផង​ដែរ។ ៧ ស៊ីមម៉ាយ​ជេរ​ប្រមាថ​គាត់​ថា​៖ ​«​អា​ឃាតករ អា​ចោល​ម្សៀត ចេញ​ទៅ ចេញ​ឲ្យ​ឆ្ងាយ​ទៅ! ៨ ព្រះ​យេហូវ៉ា​ដាក់​ទោស​ឯង ព្រោះ​ឯង​បាន​សម្លាប់​ពូជ​ពង្ស​របស់​សុល ហើយ​បាន​ដណ្ដើម​រាជ្យ​ពី​គាត់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រគល់​រាជ្យ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អាប់សាឡំ​ជា​កូន​របស់​ឯង​វិញ។ ឥឡូវ ឯង​រង​ទុក្ខ​វេទនា ដោយ​សារ​ឯង​ជា​ឃាតករ!​»។+

៩ រួច​មក អាប៊ីសាយ​កូន​ប្រុស​សេរូយ៉ា+និយាយ​ទៅ​ស្ដេច​ថា​៖ ​«​ហេតុ​អ្វី​ឆ្កែ​ងាប់​នេះ+ហ៊ាន​ជេរ​ប្រមាថ​ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ​ដូច្នេះ?+ សូម​ឲ្យ​ខ្ញុំ​ទៅ​កាត់​ក្បាល​វា​ចោល​»។+ ១០ ប៉ុន្តែ ស្ដេច​និយាយ​ថា​៖ ​«​កូន​ប្រុស​សេរូយ៉ា+ តើ​រឿង​នេះ​ទាក់​ទង​អ្វី​នឹង​អ្នក? ទុក​ឲ្យ​គាត់​ជេរ​ខ្ញុំ​ចុះ+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ថា​៖+ ‹ចូរ​ជេរ​ប្រមាថ​ដាវីឌ!›។ ហេតុ​នេះ តើ​អ្នក​ណា​ហ៊ាន​សួរ​គាត់​ថា​៖ ‹ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ?›​»។ ១១ ដាវីឌ​និយាយ​ទៅ​កាន់​អាប៊ីសាយ និង​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​ថា​៖ ​«​សូម្បី​តែ​កូន​ប្រុស​បង្កើត​របស់​ខ្ញុំ​ចង់​សម្លាប់​ខ្ញុំ​ទៅ​ហើយ+ ទម្រាំ​តែ​បុរស​បេនយ៉ាមីន​ម្នាក់​នេះ គាត់​ច្បាស់​ជា​ចង់​សម្លាប់​ខ្ញុំ​ខ្លាំង​ជាង​នោះ​ទៅ​ទៀត!+ ទុក​ឲ្យ​គាត់​ប្រទេច​ផ្ដាសា​ខ្ញុំ​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ឲ្យ​ធ្វើ​ដូច្នេះ! ១២ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​ឃើញ​ទុក្ខ​វេទនា​របស់​ខ្ញុំ+ ហើយ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​ខ្ញុំ ជំនួស​បណ្ដាសា​ដែល​គេ​ស្រែក​ជេរ​ប្រមាថ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​»។+ ១៣ លុះ​និយាយ​ចប់​ហើយ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាម​ចង្កេះ​ភ្នំ។ រីឯ​ស៊ីមម៉ាយ គាត់​ដើរ​តាម​ដាវីឌ ទាំង​ស្រែក​ជេរ​ប្រទេច+ ព្រម​ទាំង​គប់​ថ្ម ហើយ​បាច​ដី​ដាក់​ដាវីឌ​និង​ពួក​បុរស​របស់​គាត់។

១៤ ក្រោយ​មក ស្ដេច​និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​មក​ដល់​ទី​ដៅ​ទាំង​អស់​កម្លាំង​យ៉ាង​ខ្លាំង ហើយ​ក៏​នាំ​គ្នា​ឈប់​សម្រាក​នៅ​ទី​នោះ។

១៥ ដំណាល​គ្នា​នោះ អាប់សាឡំ​និង​បុរស​ទាំង​អស់​ដែល​តំណាង​ជន​ជាតិ​អ៊ីស្រាអែល បាន​មក​ដល់​ក្រុង​យេរូសាឡិម។ អាហ៊ីថូផែល+ក៏​នៅ​ជា​មួយ​នឹង​អាប់សាឡំ​ដែរ។ ១៦ ពេល​ហ៊ូសាយ+ជា​អំបូរ​អើគី+ដែល​ជា​សម្លាញ់*របស់​ដាវីឌ​ចូល​ទៅ​ជួប​អាប់សាឡំ គាត់​និយាយ​ទៅ​អាប់សាឡំ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!+ សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។ ១៧ អាប់សាឡំ​និយាយ​ទៅ​ហ៊ូសាយ​ថា​៖ ​«​តើ​នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​អ្នក​មាន​ចំពោះ​សម្លាញ់​របស់​អ្នក​ឬ? ហេតុ​អ្វី​អ្នក​មិន​ទៅ​ជា​មួយ​នឹង​សម្លាញ់​របស់​អ្នក?​»។ ១៨ ហ៊ូសាយ​ឆ្លើយ​តប​ថា​៖ ​«​ទេ! ខ្ញុំ​នៅ​ខាង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស នៅ​ខាង​បណ្ដា​ជន​នេះ និង​នៅ​ខាង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ ខ្ញុំ​នឹង​នៅ​ខាង​អ្នក​នោះ។ ១៩ ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា តើ​អ្នក​ណា​ដែល​ខ្ញុំ​គួរ​បម្រើ? តើ​មិន​មែន​ជា​កូន​ប្រុស​របស់​ស្ដេច​ទេ​ឬ? ខ្ញុំ​នឹង​បម្រើ​លោក ដូច​ដែល​ខ្ញុំ​បាន​បម្រើ​ឪពុក​របស់​លោក​»។+

២០ ក្រោយ​មក អាប់សាឡំ​សួរ​អាហ៊ីថូផែល​ថា​៖ ​«​តើ​អ្នក​គិត​ថា​យើង​គួរ​ធ្វើ​យ៉ាង​ណា? សូម​អ្នក​ឲ្យ​យោបល់​មក​»។+ ២១ អាហ៊ីថូផែល​ឲ្យ​យោបល់​អាប់សាឡំ​ថា​៖ ​«​សូម​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​បន្ទាប់​ទាំង​ប៉ុន្មាន​របស់​ឪពុក​លោក+ ដែល​គាត់​បាន​ទុក​ឲ្យ​នៅ​ថែ​រក្សា​វិមាន។+ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឮ​ថា​លោក​បាន​ធ្វើ​ដូច្នេះ ពួក​គេ​នឹង​ដឹង​ថា​លោក​តាំង​ខ្លួន​ធ្វើ​ជា​សត្រូវ​របស់​ឪពុក​លោក ហើយ​អស់​អ្នក​ដែល​គាំទ្រ​លោក​នឹង​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​»។ ២២ ដូច្នេះ គេ​ដំឡើង​ត្រសាល​សម្រាប់​អាប់សាឡំ​នៅ​លើ​ដំបូល+ រួច​អាប់សាឡំ​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​បន្ទាប់​ទាំង​ប៉ុន្មាន​របស់​ឪពុក​គាត់+ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ឃើញ។+

២៣ នៅ​គ្រា​នោះ យោបល់​របស់​អាហ៊ីថូផែល+បាន​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា​ប្រសាសន៍​ដែល​មក​ពី​ព្រះ​ពិត។ ហេតុ​នេះ ដាវីឌ​និង​អាប់សាឡំ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​យោបល់​ទាំង​អស់​របស់​អាហ៊ីថូផែល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក