បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១១៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា​ចំពោះ​ជ័យ​ជម្នះ​របស់​លោក

        • ‹ខ្ញុំ​បាន​ហៅ​រក​យ៉ា ហើយ​លោក​បាន​ឆ្លើយ​តប› (​៥​)

        • «​ព្រះ​យេហូវ៉ា​នៅ​ខាង​ខ្ញុំ​»​ (​៦, ៧​)

        • ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត (​២២​)

        • «​អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា​»​ (​២៦​)

ចម្រៀងសរសើរព្រះ ១១៨:១

ឯកសារយោង

  • +ម៉ាថ ១៩:១៧

ចម្រៀងសរសើរព្រះ ១១៨:៥

កំណត់សម្គាល់

  • *

    ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឯកសារយោង

  • +ចសព ១៨:១៩

ចម្រៀងសរសើរព្រះ ១១៨:៦

ឯកសារយោង

  • +ចសព ២៧:១
  • +អេ ៥១:១២; រ៉ូម ៨:៣១; ហេ ១៣:៦

ចម្រៀងសរសើរព្រះ ១១៨:៧

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រម​ជា​មួយ​នឹង​អ្នក​ដែល​ជួយ​ខ្ញុំ​»​

ឯកសារយោង

  • +ម៉ាថ ២៦:៥២, ៥៣
  • +ចសព ៥៤:៧

ចម្រៀងសរសើរព្រះ ១១៨:៨

ឯកសារយោង

  • +ចសព ៤០:៤; ១៤៦:៣, ៤; យេ ១៧:៥

ចម្រៀងសរសើរព្រះ ១១៨:៩

ឯកសារយោង

  • +អេគ ២៩:៦, ៧

ចម្រៀងសរសើរព្រះ ១១៨:១០

ឯកសារយោង

  • +២ប្រ ២០:១៥, ១៧

ចម្រៀងសរសើរព្រះ ១១៨:១២

ឯកសារយោង

  • +២ប្រ ១៤:១១

ចម្រៀងសរសើរព្រះ ១១៨:១៤

ឯកសារយោង

  • +ដច ១៥:២; ចសព ១៨:២; អេ ១២:២

ចម្រៀងសរសើរព្រះ ១១៨:១៥

កំណត់សម្គាល់

  • *

    ឬ​«​សំឡេង​អបអរ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​»​

ឯកសារយោង

  • +ចសព ៨៩:១៣; អេ ៦៣:១២

ចម្រៀងសរសើរព្រះ ១១៨:១៦

ឯកសារយោង

  • +ដច ១៥:៦; អេ ៤០:២៦

ចម្រៀងសរសើរព្រះ ១១៨:១៧

ឯកសារយោង

  • +ចសព ៦:៥; ៧១:១៧

ចម្រៀងសរសើរព្រះ ១១៨:១៨

ឯកសារយោង

  • +ចសព ៦៦:១០; ៩៤:១២
  • +ចសព ១៦:១០

ចម្រៀងសរសើរព្រះ ១១៨:១៩

ឯកសារយោង

  • +អេ ២៦:២; បប ២២:១៤

ចម្រៀងសរសើរព្រះ ១១៨:២០

ឯកសារយោង

  • +ចសព ២៤:៣, ៤

ចម្រៀងសរសើរព្រះ ១១៨:២១

ឯកសារយោង

  • +ចសព ១១៦:១

ចម្រៀងសរសើរព្រះ ១១៨:២២

កំណត់សម្គាល់

  • *

    សំដៅ​លើ​ដុំ​ថ្ម​ដែល​ដាក់​នៅ​ជំនួប​ជញ្ជាំង​ពីរ​នៅ​កែង​ឬ​ជ្រុង​សំណង់

ឯកសារយោង

  • +អេ ២៨:១៦; លូក ២០:១៧; សកម្ម ៤:១១; ១កូ ៣:១១; អេភ ២:១៩, ២០; ១ពេ ២:៤-៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៧, ទំ.  ១០-១១

    លោកយេស៊ូជាផ្លូវ, ទំ.  ២៤៧

    ប៉មយាម,

    ១/៨/២០១១, ទំ.  ១៧-១៨

    ១/១០/២០០០, ទំ.  ២៧

ចម្រៀងសរសើរព្រះ ១១៨:២៣

ឯកសារយោង

  • +សកម្ម ៥:៣១
  • +ម៉ាក ១២:១០, ១១

ចម្រៀងសរសើរព្រះ ១១៨:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៧, ទំ.  ១០

ចម្រៀងសរសើរព្រះ ១១៨:២៦

ឯកសារយោង

  • +ម៉ាថ ២១:៧-៩; ២៣:៣៩; ម៉ាក ១១:៧-១០; លូក ១៩:៣៧, ៣៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៧, ទំ.  ១០

    លោកយេស៊ូជាផ្លូវ, ទំ.  ២៥៤

ចម្រៀងសរសើរព្រះ ១១៨:២៧

ឯកសារយោង

  • +ចសព ១៨:២៨; ១ពេ ២:៩
  • +ចល ២៣:៣៤; ចសព ៤២:៤
  • +ដច ២៧:២

ចម្រៀងសរសើរព្រះ ១១៨:២៨

ឯកសារយោង

  • +ដច ១៥:២; អេ ២៥:១

ចម្រៀងសរសើរព្រះ ១១៨:២៩

ឯកសារយោង

  • +ចសព ៥០:២៣
  • +អែស ៣:១១; ចសព ១១៨:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០២, ទំ.  ២២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ១១៨:១ម៉ាថ ១៩:១៧
ចសព. ១១៨:៥ចសព ១៨:១៩
ចសព. ១១៨:៦ចសព ២៧:១
ចសព. ១១៨:៦អេ ៥១:១២; រ៉ូម ៨:៣១; ហេ ១៣:៦
ចសព. ១១៨:៧ម៉ាថ ២៦:៥២, ៥៣
ចសព. ១១៨:៧ចសព ៥៤:៧
ចសព. ១១៨:៨ចសព ៤០:៤; ១៤៦:៣, ៤; យេ ១៧:៥
ចសព. ១១៨:៩អេគ ២៩:៦, ៧
ចសព. ១១៨:១០២ប្រ ២០:១៥, ១៧
ចសព. ១១៨:១២២ប្រ ១៤:១១
ចសព. ១១៨:១៤ដច ១៥:២; ចសព ១៨:២; អេ ១២:២
ចសព. ១១៨:១៥ចសព ៨៩:១៣; អេ ៦៣:១២
ចសព. ១១៨:១៦ដច ១៥:៦; អេ ៤០:២៦
ចសព. ១១៨:១៧ចសព ៦:៥; ៧១:១៧
ចសព. ១១៨:១៨ចសព ៦៦:១០; ៩៤:១២
ចសព. ១១៨:១៨ចសព ១៦:១០
ចសព. ១១៨:១៩អេ ២៦:២; បប ២២:១៤
ចសព. ១១៨:២០ចសព ២៤:៣, ៤
ចសព. ១១៨:២១ចសព ១១៦:១
ចសព. ១១៨:២២អេ ២៨:១៦; លូក ២០:១៧; សកម្ម ៤:១១; ១កូ ៣:១១; អេភ ២:១៩, ២០; ១ពេ ២:៤-៧
ចសព. ១១៨:២៣សកម្ម ៥:៣១
ចសព. ១១៨:២៣ម៉ាក ១២:១០, ១១
ចសព. ១១៨:២៦ម៉ាថ ២១:៧-៩; ២៣:៣៩; ម៉ាក ១១:៧-១០; លូក ១៩:៣៧, ៣៨
ចសព. ១១៨:២៧ចសព ១៨:២៨; ១ពេ ២:៩
ចសព. ១១៨:២៧ចល ២៣:៣៤; ចសព ៤២:៤
ចសព. ១១៨:២៧ដច ២៧:២
ចសព. ១១៨:២៨ដច ១៥:២; អេ ២៥:១
ចសព. ១១៨:២៩ចសព ៥០:២៣
ចសព. ១១៨:២៩អែស ៣:១១; ចសព ១១៨:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ១១៨:១-២៩

ចម្រៀងសរសើរព្រះ

១១៨ ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ព្រោះ​លោក​ល្អ។+

សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

 ២ ចូរ​ឲ្យ​អ៊ីស្រាអែល​និយាយ​ថា​៖

​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។

 ៣ ចូរ​ឲ្យ​កូន​ចៅ​របស់​អេរ៉ុន​ពោល​ថា​៖

​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។

 ៤ ចូរ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​បន្លឺ​សំឡេង​ថា​៖

​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។

 ៥ ខ្ញុំ​បាន​ហៅ​រក​យ៉ា* ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក។

យ៉ា​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ហើយ​លោក​បាន​នាំ​ខ្ញុំ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។+

 ៦ ព្រះ​យេហូវ៉ា​នៅ​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។+

តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?+

 ៧ ព្រះ​យេហូវ៉ា​នៅ​ខាង​ខ្ញុំ លោក​ជា​ជំនួយ​របស់​ខ្ញុំ*+

ខ្ញុំ​នឹង​មើល​ពេល​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំ​ទទួល​បរាជ័យ។+

 ៨ ការ​ពឹង​ជ្រក​ព្រះ​យេហូវ៉ា​ប្រសើរ​ជាង​ការ​ទុក​ចិត្ត​មនុស្ស។+

 ៩ ការ​ពឹង​ជ្រក​ព្រះ​យេហូវ៉ា​ប្រសើរ​ជាង​ការ​ទុក​ចិត្ត​ពួក​មាន​ឋានៈ​ខ្ពស់។+

១០ ប្រជា​ជាតិ​ទាំង​អស់​នាំ​គ្នា​ឡោម​ព័ទ្ធ​ខ្ញុំ

តែ​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ចេញ

ដោយ​អាង​នាម​ព្រះ​យេហូវ៉ា។+

១១ ពួក​គេ​បាន​ឡោម​ព័ទ្ធ​ខ្ញុំ ពួក​គេ​ឡោម​ព័ទ្ធ​ខ្ញុំ​ជុំ​ជិត

តែ​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ចេញ

ដោយ​អាង​នាម​ព្រះ​យេហូវ៉ា។

១២ ពួក​គេ​ឡោម​ព័ទ្ធ​ខ្ញុំ​ដូច​ជា​ហ្វូង​ឃ្មុំ

ប៉ុន្តែ ពួក​គេ​ប្រៀប​ដូច​ជា​គុម្ព​បន្លា​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​យ៉ាង​លឿន។

ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ចេញ

ដោយ​អាង​នាម​ព្រះ​យេហូវ៉ា។+

១៣ ពួក​គេ​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​ខ្ញុំ​ដួល

តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ។

១៤ យ៉ា​ជា​ទី​ពឹង​ជ្រក​និង​ជា​កម្លាំង​របស់​ខ្ញុំ

ហើយ​លោក​ជា​អ្នក​ជួយ​សង្គ្រោះ​ខ្ញុំ។+

១៥ ឮ​សំឡេង​ត្រេក​អរ​និង​សំឡេង​អបអរ​ជ័យ​ជម្នះ*

ចេញ​ពី​ត្រសាល​របស់​មនុស្ស​សុចរិត។

ដៃ​ស្ដាំ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​ឫទ្ធានុភាព​របស់​លោក។+

១៦ ដៃ​ស្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​ថ្កើង​ឡើង

ដៃ​ស្ដាំ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​ឫទ្ធានុភាព​របស់​លោក។+

១៧ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ ខ្ញុំ​នឹង​រស់​ត​ទៅ​ទៀត

ដើម្បី​ប្រកាស​អំពី​ស្នា​ដៃ​របស់​យ៉ា។+

១៨ យ៉ា​ប្រដៅ​តម្រង់​ខ្ញុំ​យ៉ាង​ខ្លាំង+

តែ​លោក​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ។+

១៩ ចូរ​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ+

ខ្ញុំ​នឹង​ចូល​ទៅ​តាម​ទ្វារ​ទាំង​នោះ ហើយ​សរសើរ​យ៉ា។

២០ នេះ​ជា​ទ្វារ​វិហារ​របស់​ព្រះ​យេហូវ៉ា។

មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នោះ។+

២១ ខ្ញុំ​នឹង​សរសើរ​លោក ព្រោះ​លោក​បាន​ឆ្លើយ​តប​មក​ខ្ញុំ+

ហើយ​លោក​ជា​អ្នក​ជួយ​សង្គ្រោះ​ខ្ញុំ។

២២ ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក

បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត។*+

២៣ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង+

ហើយ​នោះ​ជា​ការ​អស្ចារ្យ​ចំពោះ​យើង។+

២៤ នេះ​ជា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់

យើង​នឹង​មាន​អំណរ ហើយ​អរ​សប្បាយ​ក្នុង​វេលា​នោះ។

២៥ ឱ​ព្រះ​យេហូវ៉ា យើង​សូម​អង្វរ សូម​មេត្តា​សង្គ្រោះ​យើង!

ឱ​ព្រះ​យេហូវ៉ា សូម​ជួយ​យើង​ឲ្យ​បាន​ជ័យ​ជម្នះ!

២៦ សូម​ឲ្យ​អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា​បាន​ទទួល​ពរ។+

យើង​ជូន​ពរ​ដល់​អ្នក​រាល់​គ្នា​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា។

២៧ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង

លោក​ផ្ដល់​ពន្លឺ​ឲ្យ​យើង។+

សូម​ចូល​រួម​ហែ​ក្បួន​ក្នុង​ពិធី​បុណ្យ​ដោយ​កាន់​ធាង​ឈើ​មក​ជា​មួយ​ផង+

ហើយ​ហែ​រហូត​ទៅ​ដល់​ស្នែង​នៃ​ទី​បូជា។+

២៨ លោក​ជា​ព្រះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​សរសើរ​លោក។

ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​លោក។+

២៩ ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ ព្រោះ​លោក​ល្អ។

សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក