បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្រុង​អាន់ទីយ៉ូក​អំពី​ការ​កាត់​ចុង​ស្បែក (​១, ២​)

      • រឿង​នោះ​បាន​ត្រូវ​នាំ​ទៅ​ក្រុង​យេរូសាឡិម (​៣​-​៥​)

      • ពួក​អ្នក​ចាស់​ទុំ​និង​ពួក​សាវ័ក​ជួប​ជុំ​គ្នា (​៦​-​២១​)

      • សំបុត្រ​ពី​គណៈ​អភិបាល (​២២​-​២៩​)

        • ជៀស​វាង​ពី​ឈាម (​២៨, ២៩​)

      • ក្រុម​ជំនុំ​នានា​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ដោយ​សារ​សំបុត្រ​នោះ (​៣០​-​៣៥​)

      • ប៉ូល​និង​បាណាបាស​ចែក​ផ្លូវ​គ្នា (​៣៦​-​៤១​)

សកម្មភាព ១៥:១

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

ឯកសារយោង

  • +ដក ១៧:៩, ១០; ដច ១២:៤៨; ចល ១២:២, ៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៥, ទំ.  ២០

សកម្មភាព ១៥:២

ឯកសារយោង

  • +កាឡ ២:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

    ប៉មយាម,

    ១/៨/១៩៩៧, ទំ.  ២៩

    ១/៨/១៩៩៥, ទំ.  ២០

សកម្មភាព ១៥:៥

ឯកសារយោង

  • +ដច ១២:៤៨; សកម្ម ១១:២, ៣

សកម្មភាព ១៥:៧

កំណត់សម្គាល់

  • *

    ឬ​«​ការ​ជជែក​តវ៉ា​ជា​ច្រើន​»​

ឯកសារយោង

  • +សកម្ម ១០:៣៤, ៣៥; ១១:១៦, ១៧

សកម្មភាព ១៥:៨

ឯកសារយោង

  • +១ប្រ ២៨:៩; យេ ១១:២០
  • +សកម្ម ១០:៤៤, ៤៥; ១១:១៥

សកម្មភាព ១៥:៩

ឯកសារយោង

  • +កាឡ ៣:២៨
  • +កាឡ ២:១៥, ១៦; ១ពេ ១:២២

សកម្មភាព ១៥:១០

ឯកសារយោង

  • +កាឡ ៥:១
  • +កាឡ ៣:១០

សកម្មភាព ១៥:១១

ឯកសារយោង

  • +អេ ៥៣:១១; យ៉ូន ១:១៧
  • +ម៉ាថ ២០:២៨

សកម្មភាព ១៥:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

សកម្មភាព ១៥:១៤

ឯកសារយោង

  • +ម៉ាថ ១០:២; សកម្ម ១១:១៣; ២ពេ ១:១
  • +១ពេ ២:៩, ១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០២១, ទំ.  ២០-២១

    អង្គការព្រះ, ទំ.  ១៦២

    ប៉មយាម (សិក្សា),

    ១៥/១១/២០១៤, ទំ.  ២៩-៣០

    ១៥/៣/២០១៣, ទំ.  ២៧-២៨

សកម្មភាព ១៥:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

សកម្មភាព ១៥:១៦

កំណត់សម្គាល់

  • *

    ឬ​«​ខ្ទម​»​ ឬ​«​ផ្ទះ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៣, ទំ.  ៨-៩

សកម្មភាព ១៥:១៧

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +អេម ៩:១១, ១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ៩

សកម្មភាព ១៥:១៨

ឯកសារយោង

  • +អេ ៤៥:២១

សកម្មភាព ១៥:១៩

ឯកសារយោង

  • +សកម្ម ១៥:១០

សកម្មភាព ១៥:២០

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

  • *

    ឬ​«​សម្លាប់​ដោយ​មិន​បង្ហូរ​ឈាម​»​

ឯកសារយោង

  • +ដក ៣៥:២; ដច ២០:៣; ១កូ ១០:១៤
  • +១កូ ៦:៩, ១០; កូឡ ៣:៥; ១ថែ ៤:៣
  • +ដក ៩:៤; ចល ៣:១៧; ៧:២៦; ១៧:១០, ១៣; ១៩:២៦; បច ១២:២៣; ១៥:២៣; ១សាំ ១៤:៣២, ៣៣

សកម្មភាព ១៥:២១

ឯកសារយោង

  • +សកម្ម ១៣:១៥; ២កូ ៣:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៥, ទំ.  ៩

សកម្មភាព ១៥:២២

ឯកសារយោង

  • +១ថែ ១:១; ១ពេ ៥:១២

សកម្មភាព ១៥:២៣

ឯកសារយោង

  • +សកម្ម ១១:២៦

សកម្មភាព ១៥:២៤

ឯកសារយោង

  • +សកម្ម ១៥:១

សកម្មភាព ១៥:២៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +សកម្ម ១៣:៥០; ១កូ ១៥:៣០, ៣១; ២កូ ១១:២៣-២៦

សកម្មភាព ១៥:២៧

ឯកសារយោង

  • +សកម្ម ១៦:៤

សកម្មភាព ១៥:២៨

ឯកសារយោង

  • +យ៉ូន ១៦:១៣; សកម្ម ៥:៣២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

សកម្មភាព ១៥:២៩

កំណត់សម្គាល់

  • *

    ឬ​«​សម្លាប់​ដោយ​មិន​បង្ហូរ​ឈាម​»​

  • *

    ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឯកសារយោង

  • +ដក ៣៥:២; ដច ២០:៣; ៣៤:១៥; ១កូ ១០:១៤
  • +ដក ៩:៤; ចល ៣:១៧; ៧:២៦; ១៧:១០; បច ១២:១៦, ២៣; ១សាំ ១៤:៣២, ៣៣
  • +ចល ១៧:១៣
  • +ដក ៣៩:៧-៩; ១កូ ៦:៩, ១០; អេភ ៥:៥; កូឡ ៣:៥; ១ថែ ៤:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៩

    ប៉មយាម (សិក្សា),

    ១៥/១២/២០១៥, ទំ.  ២៨

    ប៉មយាម,

    ៦/១៥/២០០៤, ទំ. ២០-២១, ២៩

    ១/៤/១៩៩៥, ទំ.  ៥-៦

    បង្រៀនយើង, ទំ.  ១៣៩-១៤០

    ព្រះគម្ពីរបង្រៀន, ទំ.  ១៤៩-១៥០

    «ព្រះស្រឡាញ់», ទំ.  ៨៧

    រស់នៅជានិរន្តរ៍, ទំ.  ២១៦

សកម្មភាព ១៥:៣០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

សកម្មភាព ១៥:៣១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

សកម្មភាព ១៥:៣២

ឯកសារយោង

  • +សកម្ម ១៨:២៣

សកម្មភាព ១៥:៣៤

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

សកម្មភាព ១៥:៣៥

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សកម្មភាព ១៥:៣៦

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​»​

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +២កូ ១១:២៨

សកម្មភាព ១៥:៣៧

ឯកសារយោង

  • +សកម្ម ១៣:៤, ៥; កូឡ ៤:១០; ២ធី ៤:១១

សកម្មភាព ១៥:៣៨

ឯកសារយោង

  • +សកម្ម ១៣:១៣

សកម្មភាព ១៥:៣៩

ឯកសារយោង

  • +សកម្ម ៤:៣៦, ៣៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០១១, ទំ.  ២៤-២៥

    ១/៤/២០០៣, ទំ.  ២៦-២៧

    រស់នៅជានិរន្តរ៍, ទំ.  ២៣៣-២៣៤

សកម្មភាព ១៥:៤០

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សកម្ម ១៤:២៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១៥:១ដក ១៧:៩, ១០; ដច ១២:៤៨; ចល ១២:២, ៣
សកម្ម. ១៥:២កាឡ ២:១
សកម្ម. ១៥:៥ដច ១២:៤៨; សកម្ម ១១:២, ៣
សកម្ម. ១៥:៧សកម្ម ១០:៣៤, ៣៥; ១១:១៦, ១៧
សកម្ម. ១៥:៨១ប្រ ២៨:៩; យេ ១១:២០
សកម្ម. ១៥:៨សកម្ម ១០:៤៤, ៤៥; ១១:១៥
សកម្ម. ១៥:៩កាឡ ៣:២៨
សកម្ម. ១៥:៩កាឡ ២:១៥, ១៦; ១ពេ ១:២២
សកម្ម. ១៥:១០កាឡ ៥:១
សកម្ម. ១៥:១០កាឡ ៣:១០
សកម្ម. ១៥:១១អេ ៥៣:១១; យ៉ូន ១:១៧
សកម្ម. ១៥:១១ម៉ាថ ២០:២៨
សកម្ម. ១៥:១៤ម៉ាថ ១០:២; សកម្ម ១១:១៣; ២ពេ ១:១
សកម្ម. ១៥:១៤១ពេ ២:៩, ១០
សកម្ម. ១៥:១៧អេម ៩:១១, ១២
សកម្ម. ១៥:១៨អេ ៤៥:២១
សកម្ម. ១៥:១៩សកម្ម ១៥:១០
សកម្ម. ១៥:២០ដក ៣៥:២; ដច ២០:៣; ១កូ ១០:១៤
សកម្ម. ១៥:២០១កូ ៦:៩, ១០; កូឡ ៣:៥; ១ថែ ៤:៣
សកម្ម. ១៥:២០ដក ៩:៤; ចល ៣:១៧; ៧:២៦; ១៧:១០, ១៣; ១៩:២៦; បច ១២:២៣; ១៥:២៣; ១សាំ ១៤:៣២, ៣៣
សកម្ម. ១៥:២១សកម្ម ១៣:១៥; ២កូ ៣:១៥
សកម្ម. ១៥:២២១ថែ ១:១; ១ពេ ៥:១២
សកម្ម. ១៥:២៣សកម្ម ១១:២៦
សកម្ម. ១៥:២៤សកម្ម ១៥:១
សកម្ម. ១៥:២៦សកម្ម ១៣:៥០; ១កូ ១៥:៣០, ៣១; ២កូ ១១:២៣-២៦
សកម្ម. ១៥:២៧សកម្ម ១៦:៤
សកម្ម. ១៥:២៨យ៉ូន ១៦:១៣; សកម្ម ៥:៣២
សកម្ម. ១៥:២៩ដក ៣៥:២; ដច ២០:៣; ៣៤:១៥; ១កូ ១០:១៤
សកម្ម. ១៥:២៩ដក ៩:៤; ចល ៣:១៧; ៧:២៦; ១៧:១០; បច ១២:១៦, ២៣; ១សាំ ១៤:៣២, ៣៣
សកម្ម. ១៥:២៩ចល ១៧:១៣
សកម្ម. ១៥:២៩ដក ៣៩:៧-៩; ១កូ ៦:៩, ១០; អេភ ៥:៥; កូឡ ៣:៥; ១ថែ ៤:៣
សកម្ម. ១៥:៣២សកម្ម ១៨:២៣
សកម្ម. ១៥:៣៦២កូ ១១:២៨
សកម្ម. ១៥:៣៧សកម្ម ១៣:៤, ៥; កូឡ ៤:១០; ២ធី ៤:១១
សកម្ម. ១៥:៣៨សកម្ម ១៣:១៣
សកម្ម. ១៥:៣៩សកម្ម ៤:៣៦, ៣៧
សកម្ម. ១៥:៤០សកម្ម ១៤:២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១៥:១-៤១

សកម្មភាពរបស់ពួកសាវ័ក

១៥ មាន​បុរស​ខ្លះ​ចុះ​មក​ពី​តំបន់​យូឌា ហើយ​ចាប់​ផ្ដើម​បង្រៀន​បង​ប្អូន​ថា​៖ ​«​អ្នក​រាល់​គ្នា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុង​ស្បែក*តាម​ទំនៀម​ទម្លាប់​ម៉ូសេ​»។+ ២ ប៉ុន្តែ បន្ទាប់​ពី​ប៉ូល​និង​បាណាបាស​បាន​ខ្វែង​គំនិត​ជា​មួយ​នឹង​ពួក​គាត់ ទាំង​ជជែក​តវ៉ា​ជា​ច្រើន​ផង នោះ​គេ​ក៏​ចាត់​ចែង​ឲ្យ​ប៉ូល បាណាបាស និង​បង​ប្អូន​ខ្លះ​ឡើង​ទៅ​ជួប​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម+ ដើម្បី​និយាយ​អំពី​ទំនាស់​នោះ។

៣ ដូច្នេះ ក្រោយ​ពី​ក្រុម​ជំនុំ​ជូន​ដំណើរ​ពួក​គាត់​បាន​មួយ​កំណាត់​ផ្លូវ នោះ​ពួក​គាត់​បន្ត​ដំណើរ​កាត់​ស្រុក​ភេនីស៊ី​និង​ស្រុក​សាម៉ារី ព្រម​ទាំង​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ជន​ជាតិ​ដទៃ​ដែល​បាន​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ។ ការ​រៀប​រាប់​នោះ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ត្រេក​អរ​ជា​ខ្លាំង។ ៤ លុះ​ទៅ​ដល់​ក្រុង​យេរូសាឡិម នោះ​ក្រុម​ជំនុំ ពួក​សាវ័ក និង​ពួក​អ្នក​ចាស់​ទុំ​បាន​ទទួល​ពួក​គាត់​យ៉ាង​រាក់​ទាក់ ហើយ​ពួក​គាត់​បាន​រៀប​រាប់​អំពី​ការ​ជា​ច្រើន​ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គាត់។ ៥ ប៉ុន្តែ អ្នក​ខ្លះ​ពី​និកាយ​ពួក​ផារិស៊ី ដែល​បាន​ទៅ​ជា​អ្នក​ជឿ​បាន​ក្រោក​ឡើង​និយាយ​ថា​៖ ​«​យើង​ត្រូវ​កាត់​ចុង​ស្បែក​ពួក​គេ ហើយ​បង្គាប់​ពួក​គេ​ឲ្យ​កាន់​តាម​ច្បាប់​ម៉ូសេ​»។+

៦ ម្ល៉ោះ​ហើយ ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​បាន​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​រឿង​នោះ។ ៧ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​យ៉ាង​តឹង​តែង* នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ទៅ​ពួក​គាត់​ថា​៖ ​«​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា តាំង​ពី​យូរ​ហើយ​ព្រះ​បាន​ជ្រើស​រើស​ខ្ញុំ​ពី​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ជន​ជាតិ​ដទៃ​ឮ​បណ្ដាំ​អំពី​ដំណឹង​ល្អ ហើយ​ជឿ​ដោយ​សារ​ខ្ញុំ។+ ៨ ម្យ៉ាង​ទៀត ព្រះ​ដែល​ជ្រាប​អំពី​អ្វី​ក្នុង​ចិត្ត+ បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​ពួក​គេ ដោយ​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ+ ដូច​លោក​បាន​ឲ្យ​យើង​ដែរ។ ៩ លោក​មិន​បាន​រាប់​យើង​ថា​ខុស​ពី​ពួក​គេ​សោះ​ឡើយ+ តែ​លោក​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពួក​គេ​បរិសុទ្ធ​ដោយ​សារ​ជំនឿ។+ ១០ ដូច្នេះ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​កំពុង​សាក​ល្បង​ព្រះ ដោយ​ដាក់​នឹម​មួយ​លើក​ពួក​អ្នក​កាន់​តាម+ ដែល​ទាំង​យើង​ទាំង​ពួក​បុព្វ​បុរស​របស់​យើង​មិន​អាច​ទ្រាំ​ទ្រ​បាន​ផង?+ ១១ ផ្ទុយ​ទៅ​វិញ យើង​មាន​ជំនឿ​ថា យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​នៃ​លោក​ម្ចាស់​យេស៊ូ+ ដូច​អ្នក​ទាំង​នោះ​ដែរ​»។+

១២ ពេល​ឮ​ដូច្នេះ អង្គប្រជុំ​ទាំង​មូល​ក៏​ស្ងៀម​ទៅ ហើយ​បាន​ស្ដាប់​បាណាបាស​និង​ប៉ូល​រៀប​រាប់​អំពី​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​ជា​ច្រើន ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គាត់​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។ ១៣ លុះ​ពួក​គាត់​និយាយ​ចប់ យ៉ាកុប​តប​ថា​៖ ​«​បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ។ ១៤ ស៊ីម្មាន+បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​របៀប​ដែល​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជាជាតិ​នា​នា ដើម្បី​ជ្រើស​រើស​រាស្ដ្រ​មួយ​ជា​តំណាង​នាម​របស់​លោក។+ ១៥ សម្ដី​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​ស្រប​នឹង​ការ​នេះ​ដែរ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ថា​៖ ១៦ ‹បន្ទាប់​ពី​ការ​ទាំង​នេះ ខ្ញុំ​នឹង​ត្រឡប់​មក ហើយ​ត្រសាល*របស់​ដាវីឌ​ដែល​បាន​រលំ ខ្ញុំ​នឹង​សង់​ឡើង​វិញ។ ខ្ញុំ​នឹង​សង់​ពី​សំណល់​បាក់​បែក ហើយ​នឹង​ដំឡើង​វា​ឡើង​វិញ ១៧ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​នៅ​សល់​ពី​បណ្ដា​ជន​នេះ អាច​ស្វែង​រក​ព្រះ​យេហូវ៉ា*អស់​ពី​ចិត្ត ជា​មួយ​នឹង​មនុស្ស​គ្រប់​ជន​ជាតិ ដែល​បាន​ត្រូវ​ហៅ​ដោយ​ឈ្មោះ​របស់​ខ្ញុំ។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា*ដែល​កំពុង​ធ្វើ​ការ​ទាំង​នេះ+ ១៨ តាម​អ្វី​ដែល​លោក​បាន​សម្រេច​ចិត្ត​តាំង​ពី​បុរាណ​មក›។+ ១៩ ដូច្នេះ តាម​យោបល់​ខ្ញុំ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ជន​ជាតិ​ដទៃ​ដែល​កំពុង​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ មាន​ការ​ពិបាក​ឡើយ។+ ២០ ប៉ុន្តែ យើង​គួរ​សរសេរ​ទៅ​កាន់​ពួក​គេ​ឲ្យ​ជៀស​វាង​ជា​ដាច់​ខាត​ពី​អ្វី​ៗ​ដែល​ស្មោក​គ្រោក​ដោយ​សារ​រូប​ព្រះ+ ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ ពី​សាច់​សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់​ក* និង​ពី​ឈាម។+ ២១ ព្រោះ​តាំង​ពី​សម័យ​បុរាណ តែង​មាន​គេ​ផ្សព្វ​ផ្សាយ​អំពី​ម៉ូសេ​នៅ​ក្រុង​ទាំង​ឡាយ ពី​ព្រោះ​រាល់​ថ្ងៃ​ឈប់​សម្រាក នៅ​សាលា​ប្រជុំ​មាន​គេ​អាន​ឲ្យ​ស្ដាប់​នូវ​អ្វី​ៗ​ដែល​គាត់​បាន​សរសេរ​»។+

២២ រួច​មក ពួក​សាវ័ក ពួក​អ្នក​ចាស់​ទុំ និង​ក្រុម​ជំនុំ​ទាំង​មូល​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​បុរស​ខ្លះ​ពី​ចំណោម​ពួក​គាត់ ហើយ​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក​ជា​មួយ​នឹង​ប៉ូល និង​បាណាបាស។ បុរស​ទាំង​នោះ​មាន​យូដាស​ហៅ​ថា​បាសាបាស និង​ស៊ីឡាស+ ដែល​ជា​ពួក​អ្នក​នាំ​មុខ​ក្នុង​ចំណោម​បង​ប្អូន។ ២៣ តាម​រយៈ​អ្នក​ទាំង​នោះ ពួក​គាត់​ផ្ញើ​សំបុត្រ​ថា​៖

​«​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ជូន​ចំពោះ​បង​ប្អូន​ជន​ជាតិ​ដទៃ​នៅ​ក្រុង​អាន់ទីយ៉ូក+ នៅ​ស្រុក​ស៊ីរី និង​នៅ​ស្រុក​ស៊ីលីស៊ី​៖ ជម្រាប​សួរ! ២៤ យើង​បាន​ឮ​ថា​អ្នក​ខ្លះ​ពី​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក​ដោយ​សម្ដី​របស់​ពួក​គេ+ ដើម្បី​ព្យាយាម​បង្ខូច​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ ទោះ​ជា​យើង​មិន​បាន​ណែនាំ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នោះ​ក៏​ដោយ។ ២៥ ម្ល៉ោះ​ហើយ យើង​បាន​សម្រេច​ចិត្ត​រួម​គ្នា​ជ្រើស​រើស​បុរស​ខ្លះ ដើម្បី​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​ប៉ូល​និង​បាណាបាស​ជា​ទី​ស្រឡាញ់​របស់​យើង ២៦ ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត* ដើម្បី​នាម​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។+ ២៧ ហេតុ​នេះ យើង​ក៏​ចាត់​យូដាស​និង​ស៊ីឡាស​ឲ្យ​ទៅ ដើម្បី​ឲ្យ​ពួក​គាត់​អាច​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អ្វី​ៗ​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សំបុត្រ​នេះ​ដែរ។+ ២៨ ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ+និង​យើង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា លើក​លែង​តែ​អ្វី​ៗ​ដែល​ជា​ការ​ចាំ​បាច់ ដូច​ត​ទៅ​នេះ​៖ ២៩ ចូរ​ជៀស​វាង​ជា​ដាច់​ខាត​ពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​បូជា​រូប​ព្រះ+ ហើយ​ជៀស​វាង​ពី​ឈាម+ ពី​សាច់​សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់​ក*+ និង​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។*+ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជៀស​វាង​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ការ​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សុខ​សប្បាយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ!​»។

៣០ ម្ល៉ោះ​ហើយ បុរស​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក រួច​ប្រមូល​ពួក​អ្នក​កាន់​តាម​ទាំង​អស់​ឲ្យ​មក​ជុំ​គ្នា ហើយ​ហុច​សំបុត្រ​ឲ្យ។ ៣១ លុះ​អាន​សំបុត្រ​ចប់ ពួក​គាត់​ក៏​ត្រេក​អរ​នឹង​ការ​លើក​ទឹក​ចិត្ត​នោះ។ ៣២ ដោយ​សារ​យូដាស​និង​ស៊ីឡាស​ជា​អ្នក​ប្រកាស​ទំនាយ​ដែរ ពួក​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយ​ថ្លែង​សុន្ទរកថា​ជា​ច្រើន ហើយ​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គេ។+ ៣៣ ពួក​គាត់​បាន​ចំណាយ​ពេល​នៅ​ទី​នោះ​អស់​មួយ​រយៈ ហើយ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​វិញ បង​ប្អូន​ប្រាប់​ពួក​គាត់​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​តាម​ផ្លូវ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​នោះ។ ៣៤ *—— ៣៥ ក៏​ប៉ុន្តែ ប៉ូល​និង​បាណាបាស​នៅ​ក្រុង​អាន់ទីយ៉ូក​ត​ទៅ​ទៀត ដោយ​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា*ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ជា​ច្រើន។

៣៦ ច្រើន​ថ្ងៃ​ក្រោយ​មក ប៉ូល​និយាយ​ទៅ​បាណាបាស​ថា​៖ ​«​ឥឡូវ* ចូរ​យើង​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​បង​ប្អូន​នៅ​គ្រប់​ក្រុង​ដែល​យើង​បាន​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា* ដើម្បី​សួរ​សុខ​ទុក្ខ​ពួក​គាត់​»។+ ៣៧ ឯ​បាណាបាស​បាន​តាំង​ចិត្ត​យក​យ៉ូហាន​ហៅ​ថា​ម៉ាកុស​ទៅ​ជា​មួយ។+ ៣៨ ប៉ុន្តែ ប៉ូល​គិត​ថា​មិន​គួរ​យក​ម៉ាកុស​ទៅ​ជា​មួយ​ទេ ដោយ​សារ​គាត់​ធ្លាប់​ចាក​ចេញ​ពី​ពួក​គាត់​នៅ​ប៉ាមភីលៀ ហើយ​មិន​បាន​ទៅ​បំពេញ​កិច្ច​ការ​ជា​មួយ​នឹង​ពួក​គាត់​ឡើយ។+ ៣៩ ដូច្នេះ ពួក​គាត់​ក៏​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​ចែក​ផ្លូវ​គ្នា។ បន្ទាប់​មក បាណាបាស+យក​ម៉ាកុស រួច​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​កោះ​គីប្រុស។ ៤០ ប៉ូល​បាន​ជ្រើស​រើស​ស៊ីឡាស រួច​ចេញ​ទៅ ក្រោយ​ពី​បង​ប្អូន​បាន​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​យេហូវ៉ា*បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​គាត់។+ ៤១ គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ស៊ីរី​និង​ស្រុក​ស៊ីលីស៊ី ដោយ​ពង្រឹង​ក្រុម​ជំនុំ​នានា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក