បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី១ ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី១

      • ប៉ូល​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​កូរិនថូស (​១​-​៥​)

      • ប្រាជ្ញា​របស់​ព្រះ​គឺ​ខ្ពង់​ខ្ពស់ (​៦​-​១០​)

      • មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ដឹក​នាំ​គំនិត ផ្ទុយ​ពី​មនុស្ស​ដែល​ឲ្យ​ឫទ្ធានុភាព​ព្រះ​ដឹក​នាំ (​១១​-​១៦​)

កូរិនថូសទី១ ២:១

ឯកសារយោង

  • +អេភ ៣:៥, ៦; កូឡ ២:២
  • +១កូ ១:១៧

កូរិនថូសទី១ ២:២

ឯកសារយោង

  • +កាឡ ៦:១៤

កូរិនថូសទី១ ២:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៨, ទំ.  ៣១

កូរិនថូសទី១ ២:៤

ឯកសារយោង

  • +រ៉ូម ១៥:១៨, ១៩; ១កូ ៤:២០; ១ថែ ១:៥

កូរិនថូសទី១ ២:៦

កំណត់សម្គាល់

  • *

    ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឯកសារយោង

  • +១កូ ១៤:២០; អេភ ៤:១៣; ហេ ៥:១៤
  • +១កូ ១៥:២៤

កូរិនថូសទី១ ២:៧

ឯកសារយោង

  • +រ៉ូម ១៦:២៥, ២៦; អេភ ៣:៨, ៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ១៨៩-១៩៨

    ប៉មយាម,

    ១/៩/១៩៩៧, ទំ.  ១៥

    ១/១១/១៩៩៤, ទំ.  ២២

កូរិនថូសទី១ ២:៨

កំណត់សម្គាល់

  • *

    ឬ​«​ប្រហារ​ជីវិត​លោក​ម្ចាស់​លើ​បង្គោល​»​

ឯកសារយោង

  • +យ៉ូន ៧:៤៨; សកម្ម ១៣:២៧, ២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០១៩, ទំ.  ១-២

កូរិនថូសទី១ ២:៩

ឯកសារយោង

  • +អេ ៦៤:៤

កូរិនថូសទី១ ២:១០

ឯកសារយោង

  • +ម៉ាថ ១៦:១៧; ម៉ាក ៤:១១; អេភ ៣:៥; ២ធី ១:៩, ១០; ១ពេ ១:១២
  • +យ៉ូន ១៤:២៦; ១យ៉ូន ២:២៧
  • +រ៉ូម ១១:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១០, ទំ.  ២៨-៣២

    ១/១១/២០០៧, ទំ.  ២៨-៣០

កូរិនថូសទី១ ២:១២

ឯកសារយោង

  • +យ៉ូន ១៥:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    «ព្រះស្រឡាញ់», ទំ.  ៦២-៦៥

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ១៣

    ១/៧/២០១០, ទំ.  ១៤-១៥

    ១/១០/២០០៦, ទំ.  ២៦-២៧

    ១/៧/២០០៤, ទំ.  ៧-១២

    ១/១២/១៩៩៩, ទំ.  ៨

កូរិនថូសទី១ ២:១៣

ឯកសារយោង

  • +កូឡ ២:៨
  • +យ៉ូន ១៦:១៣

កូរិនថូសទី១ ២:១៥

ឯកសារយោង

  • +រ៉ូម ៨:៥

កូរិនថូសទី១ ២:១៦

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +អេ ៤០:១៣
  • +រ៉ូម ១៥:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៣/២០២២, ទំ.  ៩

    ប៉មយាម,

    ១/១០/២០១០, ទំ.  ១៤-១៨

    ១/៧/២០០៨, ទំ.  ៣១

    ១/៦/២០០២, ទំ.  ២៩

    ២/១៥/២០០០, ទំ. ១០-២៥

    ១/៩/១៩៩៥, ទំ.  ២៦-២៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១កូ. ២:១អេភ ៣:៥, ៦; កូឡ ២:២
១កូ. ២:១១កូ ១:១៧
១កូ. ២:២កាឡ ៦:១៤
១កូ. ២:៤រ៉ូម ១៥:១៨, ១៩; ១កូ ៤:២០; ១ថែ ១:៥
១កូ. ២:៦១កូ ១៤:២០; អេភ ៤:១៣; ហេ ៥:១៤
១កូ. ២:៦១កូ ១៥:២៤
១កូ. ២:៧រ៉ូម ១៦:២៥, ២៦; អេភ ៣:៨, ៩
១កូ. ២:៨យ៉ូន ៧:៤៨; សកម្ម ១៣:២៧, ២៨
១កូ. ២:៩អេ ៦៤:៤
១កូ. ២:១០ម៉ាថ ១៦:១៧; ម៉ាក ៤:១១; អេភ ៣:៥; ២ធី ១:៩, ១០; ១ពេ ១:១២
១កូ. ២:១០យ៉ូន ១៤:២៦; ១យ៉ូន ២:២៧
១កូ. ២:១០រ៉ូម ១១:៣៣
១កូ. ២:១២យ៉ូន ១៥:២៦
១កូ. ២:១៣កូឡ ២:៨
១កូ. ២:១៣យ៉ូន ១៦:១៣
១កូ. ២:១៥រ៉ូម ៨:៥
១កូ. ២:១៦អេ ៤០:១៣
១កូ. ២:១៦រ៉ូម ១៥:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី១ ២:១-១៦

សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

២ ដូច្នេះ បង​ប្អូន​អើយ ពេល​ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដើម្បី​ប្រកាស​ប្រាប់​អំពីអាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ+ ខ្ញុំ​មិន​បាន​ប្រើ​ពាក្យ​ខ្ពង់​ខ្ពស់+ ឬ​សម្ញែង​ប្រាជ្ញា​នោះឡើយ។ ២ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​អំពី​លោក​យេស៊ូ​គ្រិស្ត​តែ​ប៉ុណ្ណោះ ជា​ពិសេស​បញ្ជាក់​ថា​លោក​បាន​ត្រូវ​ប្រហារ​ជីវិត​លើ​បង្គោល។+ ៣ ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច និង​ទាំង​ញាប់​ញ័រ​ជា​ខ្លាំង។ ៤ ពាក្យ​សម្ដី​របស់​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ មិន​មែន​ជា​ពាក្យ​បញ្ចុះ​បញ្ចូល​ដែល​ជា​ប្រាជ្ញា​របស់​មនុស្ស​ទេ តែ​ជា​ពាក្យ​ដែល​បង្ហាញ​នូវ​ឫទ្ធានុភាព និង​អំណាច​របស់​ព្រះ​វិញ+ ៥ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះ មិន​មែន​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ។

៦ យើង​និយាយ​អំពី​ប្រាជ្ញា​ក្នុង​ចំណោម​អ្នក​ដែល​មាន​ចិត្ត​គំនិត​ចាស់​ទុំ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ+ តែ​មិន​មែន​អំពី​ប្រាជ្ញា​នៃ​របៀប​របប​ពិភព​លោក*នេះ​ទេ ក៏​មិន​មែន​អំពី​ប្រាជ្ញា​របស់​ពួក​អ្នក​គ្រប់​គ្រង​នៃ​ពិភព​លោក​នេះ​ដែល​នឹង​វិនាស​សាប​សូន្យ​ទៅ​នោះ​ដែរ។+ ៧ ប៉ុន្តែ យើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះ​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ គឺ​ប្រាជ្ញា​ដែល​បាន​ត្រូវ​លាក់​ទុក ដែល​ព្រះ​បាន​កំណត់​ទុក​ជា​មុន តាំង​ពី​មិន​ទាន់​មាន​របៀប​របប​ពិភព​លោក​នៅ​ឡើយ ដើម្បី​ឲ្យ​យើង​ទទួល​សិរី​រុង​រឿង។ ៨ គ្មាន​អ្នក​គ្រប់​គ្រង​ណា​ម្នាក់​នៃ​ពិភព​លោក​នេះ​បាន​ស្គាល់​ប្រាជ្ញា​នោះ​ទេ+ ព្រោះ​ប្រសិន​បើ​ពួក​គេ​បាន​ស្គាល់​មែន នោះ​ពួក​គេ​មិន​បាន​ប្រហារ​ជីវិត​លោក​ម្ចាស់*ដែល​ប្រកប​ទៅ​ដោយ​សិរី​រុង​រឿង​នោះ​ឡើយ។ ៩ ប៉ុន្តែ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​ភ្នែក​មិន​ធ្លាប់​ឃើញ ត្រចៀក​មិន​ធ្លាប់​ឮ ហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ស្មាន​ដល់​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​ដែល​ស្រឡាញ់​លោក​ឡើយ​»។+ ១០ ពី​ព្រោះ​ព្រះ​បាន​បើក​បង្ហាញ​ការ​ទាំង​នោះ​ដល់​យើង+តាម​រយៈ​ឫទ្ធានុភាព​របស់​លោក+ ព្រោះ​ឫទ្ធានុភាព​របស់​លោក​ស្ទង់​មើល​អ្វី​ៗ​ទាំង​អស់ សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ។+

១១ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដឹង​គំនិត​របស់​មនុស្ស​ម្នាក់​ទៀត​ឡើយ មាន​តែ​ចិត្ត​របស់​មនុស្ស​ម្នាក់​នោះ​ប៉ុណ្ណោះ​ដែល​ដឹង មែន​ទេ? ដូច​គ្នា​ដែរ គ្មាន​អ្នក​ណា​ដឹង​អំពី​គំនិត​របស់​ព្រះ​ទេ មាន​តែ​ឫទ្ធានុភាព​របស់​លោក​ប៉ុណ្ណោះ​ដែល​ដឹង។ ១២ ឯ​យើង​មិន​បាន​ទទួល​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ទេ តែ​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ+ ដើម្បី​ឲ្យ​យើង​ដឹង​អ្វី​ៗ​ដែល​ព្រះ​បាន​មេត្តា​ផ្ដល់​ឲ្យ​យើង។ ១៣ យើង​ក៏​និយាយ​ការ​ទាំង​នេះ​ដែរ មិន​មែន​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​ប្រាជ្ញា​របស់​មនុស្ស​ទេ+ តែ​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​ឫទ្ធានុភាព​របស់​ព្រះ​វិញ+ គឺ​ពាក្យ​ដែល​យើង​ទទួល​តាម​រយៈ​ឫទ្ធានុភាព​របស់​ព្រះ ដើម្បី​ពន្យល់​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ។

១៤ ប៉ុន្តែ មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត មិន​ព្រម​ទទួល​អ្វី​ៗ​ពី​ឫទ្ធានុភាព​របស់​ព្រះ​ទេ ព្រោះ​គេ​ចាត់​ទុក​អ្វី​ៗ​ទាំង​នោះ​ថា​ជា​រឿង​ផ្ដេស​ផ្ដាស ហើយ​គេ​មិន​អាច​ស្គាល់​អ្វី​ៗ​ទាំង​នោះ​បាន​ឡើយ លុះ​ត្រា​តែ​គេ​មាន​ឫទ្ធានុភាព​របស់​ព្រះ​ទើប​អាច​យល់​អ្វី​ៗ​ទាំង​នោះ​បាន។ ១៥ ក៏​ប៉ុន្តែ មនុស្ស​ដែល​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​ដឹក​នាំ​គំនិត អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្វី​ៗ​ទាំង​អស់+ តែ​គ្មាន​មនុស្ស​ណា​ម្នាក់អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្នក​នោះ​បាន​ឡើយ។ ១៦ ព្រោះ​«​តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា* ដើម្បី​អាច​ណែនាំ​លោក​បាន?​»។+ ប៉ុន្តែ យើង​មាន​ចិត្ត​គំនិត​របស់​គ្រិស្ត​វិញ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក