បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • គ្រឿង​បូជា​ពី​ស្រូវ (​១​-​១៦​)

ច្បាប់លេវី ២:១

ឯកសារយោង

  • +ចល ៩:១៧; ជប ១៥:២-៤
  • +ដច ២៩:១-៣; ចល ៦:១៤, ១៥; ជប ៧:១៣

ច្បាប់លេវី ២:២

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ជប ៥:២៥, ២៦

ច្បាប់លេវី ២:៣

ឯកសារយោង

  • +ចល ៧:៩, ១០
  • +ចល ១០:១២; ជប ១៨:៩

ច្បាប់លេវី ២:៤

ឯកសារយោង

  • +ចល ៨:២៦, ២៨; ជប ៦:១៣, ១៩

ច្បាប់លេវី ២:៥

ឯកសារយោង

  • +ចល ៦:២០, ២១

ច្បាប់លេវី ២:៦

ឯកសារយោង

  • +ជប ២៨:៩

ច្បាប់លេវី ២:៩

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ចល ២:២; ៥:១១, ១២
  • +ដច ២៩:៣៨-៤១; ជប ២៨:៤-៦

ច្បាប់លេវី ២:១០

ឯកសារយោង

  • +ជប ១៨:៩

ច្បាប់លេវី ២:១១

ឯកសារយោង

  • +ចល ៦:១៤, ១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១១/២០២០, ទំ.  ១

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ៣០

ច្បាប់លេវី ២:១២

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ដច ២៣:១៩; ជប ១៥:២០; ២ប្រ ៣១:៥; សុភ ៣:៩

ច្បាប់លេវី ២:១៣

ឯកសារយោង

  • +អេគ ៤៣:២៣, ២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ៣០

ច្បាប់លេវី ២:១៤

ឯកសារយោង

  • +ដច ២៣:១៦; ៣៤:២២; ជប ២៨:២៦

ច្បាប់លេវី ២:១៦

ឯកសារយោង

  • +ចល ៥:១១, ១២; ៦:១៤, ១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ២:១ចល ៩:១៧; ជប ១៥:២-៤
ចល. ២:១ដច ២៩:១-៣; ចល ៦:១៤, ១៥; ជប ៧:១៣
ចល. ២:២ជប ៥:២៥, ២៦
ចល. ២:៣ចល ៧:៩, ១០
ចល. ២:៣ចល ១០:១២; ជប ១៨:៩
ចល. ២:៤ចល ៨:២៦, ២៨; ជប ៦:១៣, ១៩
ចល. ២:៥ចល ៦:២០, ២១
ចល. ២:៦ជប ២៨:៩
ចល. ២:៩ចល ២:២; ៥:១១, ១២
ចល. ២:៩ដច ២៩:៣៨-៤១; ជប ២៨:៤-៦
ចល. ២:១០ជប ១៨:៩
ចល. ២:១១ចល ៦:១៤, ១៧
ចល. ២:១២ដច ២៣:១៩; ជប ១៥:២០; ២ប្រ ៣១:៥; សុភ ៣:៩
ចល. ២:១៣អេគ ៤៣:២៣, ២៤
ចល. ២:១៤ដច ២៣:១៦; ៣៤:២២; ជប ២៨:២៦
ចល. ២:១៦ចល ៥:១១, ១២; ៦:១៤, ១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ២:១-១៦

ច្បាប់លេវី

២ «​‹បើ​អ្នក​ណា​ម្នាក់​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​ម្សៅ​យ៉ាង​ម៉ដ្ឋ រួច​ចាក់​ប្រេង​លើ​ម្សៅ​នោះ ហើយ​ដាក់​ម្សៅ​ក្រអូប​ពី​លើ។+ ២ បន្ទាប់​មក ត្រូវ​យក​ទៅ​ប្រគល់​ឲ្យ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ ហើយ​សង្ឃ​នឹង​យក​ម្សៅ​ម៉ដ្ឋ​នោះ​មួយ​ក្ដាប់​ដែល​មាន​ប្រេង​និង​ម្សៅ​ក្រអូប​ទាំង​អស់ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នេះ​ជា​គ្រឿង​បូជា​ដែល​ត្រូវ​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។* ៣ រីឯ​ម្សៅ​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។+ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត+ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។

៤ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ឡ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ​កង ឬ​ធ្វើ​ជា​នំ​ស្រួយ​លាប​ប្រេង​ពី​លើ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។+

៥ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​នៅ​ក្នុង​ខ្ទះ+ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។ ៦ រួច​បំបែក​នំ​នោះ​ជា​ដុំ​ៗ ហើយ​ចាក់​ប្រេង​ពី​លើ។+ នោះ​ហើយ​ជា​គ្រឿង​បូជា​ពី​ស្រូវ។

៧ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ចាន​ពុម្ព អ្នក​ត្រូវ​ធ្វើ​នំ​ដោយ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង។ ៨ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ចម្អិន​តាម​របៀប​ទាំង​នេះ​ដល់​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ប្រគល់​ឲ្យ​សង្ឃ រួច​គាត់​នឹង​យក​ទៅ​ឯ​ទី​បូជា។ ៩ បន្ទាប់​មក សង្ឃ​នឹង​យក​ចំណែក​ខ្លះ​ពី​គ្រឿង​បូជា​នេះ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*+ ១០ រីឯ​ចំណែក​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។+

១១ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ដែល​មាន​ដំបែ​ដល់​ព្រះ​យេហូវ៉ា​ទេ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ដុត​ដំបែ​ឬ​ទឹក​ឃ្មុំ​ជា​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ដល់​ព្រះ​យេហូវ៉ា​ឡើយ។

១២ ​«​‹អ្នក​រាល់​គ្នា​អាច​ជូន​របស់​ទាំង​ពីរ​នេះ​ដល់​ព្រះ​យេហូវ៉ា ជា​គ្រឿង​បូជា​នៃ​ផល​ដំបូង​បាន+ តែ​មិន​ត្រូវ​ដុត​នៅ​លើ​ទី​បូជា​សម្រាប់​ជា​ក្លិន​ឈ្ងុយ*នោះ​ទេ។

១៣ ​«​‹រាល់​គ្រឿង​បូជា​ពី​ស្រូវ ត្រូវ​ដាក់​អំបិល។ អ្នក​មិន​ត្រូវ​ភ្លេច​ដាក់​អំបិល​ឡើយ ព្រោះ​អំបិល​នោះ នឹង​រំលឹក​អ្នក​រាល់​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ។ ម្ល៉ោះ​ហើយ គ្រឿង​បូជា​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ត្រូវ​ដាក់​អំបិល។+

១៤ ​«​‹បើ​អ្នក​រាល់​គ្នា​យក​ផល​ដំបូង​ពី​ស្រូវ​មក​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា អ្នក​ត្រូវ​យក​គ្រាប់​ស្រូវ​ថ្មី​ទៅ​លីង​ហើយ​បុក។ នោះ​ហើយ​ជា​គ្រឿង​បូជា​ពី​ស្រូវ​នៃ​ផល​ដំបូង។+ ១៥ អ្នក​រាល់​គ្នា​ត្រូវ​ចាក់​ប្រេង​លើ​គ្រឿង​បូជា​ពី​ស្រូវ​នោះ ហើយ​ដាក់​ម្សៅ​ក្រអូប​ពី​លើ។ ១៦ ឯ​ចំណែក​ខ្លះ​ពី​គ្រឿង​បូជា​នោះ គឺ​ស្រូវ​បុក​ដែល​លាយ​ប្រេង​និង​ម្សៅ​ក្រអូប សង្ឃ​នឹង​យក​ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នោះ​ហើយ​ជា​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក