បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • គោ​សម្បុរ​ទង់​ដែង និង​ទឹក​លាង​ជម្រះ (​១​-​២២​)

ជំរឿនបណ្ដាជន ១៩:២

ឯកសារយោង

  • +ចល ២២:២០; ម៉ាឡ ១:១៤

ជំរឿនបណ្ដាជន ១៩:៤

ឯកសារយោង

  • +ហេ ៩:១៣, ១៤

ជំរឿនបណ្ដាជន ១៩:៥

ឯកសារយោង

  • +ចល ៤:១១, ១២

ជំរឿនបណ្ដាជន ១៩:៦

ឯកសារយោង

  • +ចសព ៥១:៧

ជំរឿនបណ្ដាជន ១៩:៩

ឯកសារយោង

  • +ហេ ៩:១៣, ១៤
  • +ជប ១៩:១៣, ២១

ជំរឿនបណ្ដាជន ១៩:១០

ឯកសារយោង

  • +ដច ១២:៤៩; ចល ២៤:២២; ជប ១៥:១៥

ជំរឿនបណ្ដាជន ១៩:១១

ឯកសារយោង

  • +ចល ២១:១, ១១; ជប ៥:២; ៦:៩; ៩:៦; ៣១:១៩

ជំរឿនបណ្ដាជន ១៩:១៣

កំណត់សម្គាល់

  • *

    ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ឯកសារយោង

  • +ជប ១៩:៩
  • +ចល ១៥:៣១
  • +ចល ២២:៣; ហេ ១០:២៨

ជំរឿនបណ្ដាជន ១៩:១៥

ឯកសារយោង

  • +ចល ១១:៣១, ៣២

ជំរឿនបណ្ដាជន ១៩:១៦

ឯកសារយោង

  • +ជប ១៩:១១; ៣១:១៩

ជំរឿនបណ្ដាជន ១៩:១៨

ឯកសារយោង

  • +ជប ១៩:៩
  • +ចសព ៥១:៧

ជំរឿនបណ្ដាជន ១៩:១៩

ឯកសារយោង

  • +ចល ១៤:៩; ជប ១៩:១២; ៣១:១៩

ជំរឿនបណ្ដាជន ១៩:២០

ឯកសារយោង

  • +ជប ១៩:១៣

ជំរឿនបណ្ដាជន ១៩:២១

ឯកសារយោង

  • +ជប ១៩:១៨; ហេ ៩:៩, ១០, ១៣, ១៤

ជំរឿនបណ្ដាជន ១៩:២២

ឯកសារយោង

  • +ចល ១៥:៤, ៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ១៩:២ចល ២២:២០; ម៉ាឡ ១:១៤
ជប. ១៩:៤ហេ ៩:១៣, ១៤
ជប. ១៩:៥ចល ៤:១១, ១២
ជប. ១៩:៦ចសព ៥១:៧
ជប. ១៩:៩ហេ ៩:១៣, ១៤
ជប. ១៩:៩ជប ១៩:១៣, ២១
ជប. ១៩:១០ដច ១២:៤៩; ចល ២៤:២២; ជប ១៥:១៥
ជប. ១៩:១១ចល ២១:១, ១១; ជប ៥:២; ៦:៩; ៩:៦; ៣១:១៩
ជប. ១៩:១៣ជប ១៩:៩
ជប. ១៩:១៣ចល ១៥:៣១
ជប. ១៩:១៣ចល ២២:៣; ហេ ១០:២៨
ជប. ១៩:១៥ចល ១១:៣១, ៣២
ជប. ១៩:១៦ជប ១៩:១១; ៣១:១៩
ជប. ១៩:១៨ជប ១៩:៩
ជប. ១៩:១៨ចសព ៥១:៧
ជប. ១៩:១៩ចល ១៤:៩; ជប ១៩:១២; ៣១:១៩
ជប. ១៩:២០ជប ១៩:១៣
ជប. ១៩:២១ជប ១៩:១៨; ហេ ៩:៩, ១០, ១៣, ១៤
ជប. ១៩:២២ចល ១៥:៤, ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ១៩:១-២២

ជំរឿនបណ្ដាជន

១៩ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន បន្ត​ទៀត​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដូច​ត​ទៅ​នេះ​៖ ‹ត្រូវ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ពួក​គេ​យក​គោ​មួយ​ក្បាល​មក​ប្រគល់​ឲ្យ​អ្នក គឺ​គោ​ល្អ​ឥត​ខ្ចោះ​ដែល​មាន​សម្បុរ​ទង់​ដែង+ ដែល​មិន​ធ្លាប់​មាន​គេ​ទឹម។ ៣ អ្នក​ត្រូវ​ឲ្យ​អេលាសារ​ជា​សង្ឃ ដឹក​គោ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ឲ្យ​គេ​សម្លាប់​វា​នៅ​មុខ​គាត់។ ៤ បន្ទាប់​មក អេលាសារ​ជា​សង្ឃ​ត្រូវ​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម​របស់​គោ​នោះ រួច​ប្រោះ​៧​ដង​តម្រង់​ទៅ​ច្រក​ចូល​ត្រសាល​ជំនុំ។+ ៥ ក្រោយ​នោះ ត្រូវ​ដុត​គោ​នោះ​នៅ​មុខ​គាត់ គឺ​ត្រូវ​ដុត​ទាំង​សាច់ ទាំង​ស្បែក ទាំង​ឈាម​និង​លាមក​ផង។+ ៦ រួច​សង្ឃ​ត្រូវ​យក​ឈើ​ស៊ីដារ មែក​ហ៊ីសុប+ និង​ក្រណាត់​ពណ៌​ក្រហម បោះ​ចូល​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​គោ​នោះ។ ៧ បន្ទាប់​មក សង្ឃ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន និង​ងូត​ទឹក​ជម្រះ​កាយ។ ក្រោយ​នោះ គាត់​អាច​ចូល​ទៅ​ក្នុង​ជំរំវិញ តែ​គាត់​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

៨ ​«​‹ឯ​អ្នក​ដែល​ដុត​គោ​នោះ ក៏​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន រួច​ងូត​ទឹក​សម្អាត​កាយ​ដែរ ហើយ​គាត់​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

៩ ​«​‹ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​បរិសុទ្ធ ទៅ​ប្រមូល​ផេះ​គោ​នោះ+ រួច​យក​ទៅ​ដាក់​នៅ​ក្រៅ​ជំរំ​ត្រង់​កន្លែង​ស្អាត​បរិសុទ្ធ។ ពួក​ជំនុំ​អ៊ីស្រាអែល​ត្រូវ​ទុក​ផេះ​ទាំង​នោះ​សម្រាប់​លាយ​នឹង​ទឹក​ដើម្បី​ប្រើ​ក្នុង​ការ​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។+ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០ អ្នក​ដែល​ប្រមូល​ផេះ​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

​«​‹នេះ​នឹង​ទៅ​ជា​ច្បាប់​ជា​រៀង​រហូត សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ។+ ១១ បើ​អ្នក​ណា​ប៉ះ​សាក​សព​បុគ្គល​ម្នាក់ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ១២ ដូច្នេះ នៅ​ថ្ងៃ​ទី៣ អ្នក​នោះ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ ដោយ​ប្រើ​ទឹក​នោះ។ យ៉ាង​នេះ នៅ​ថ្ងៃ​ទី​៧ គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ប៉ុន្តែ បើ​គាត់​មិន​ធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​ទី៣​ទេ នោះ​គាត់​នឹង​មិន​បាន​ស្អាត​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​៧​ឡើយ។ ១៣ គាត់​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ជា​និច្ច ដោយ​សារ​គាត់​មិន​បាន​ត្រូវ​ប្រោះ​ដោយ​ទឹក​សម្រាប់​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។+ អស់​អ្នក​ណា​ដែល​បាន​ប៉ះ​សាក​សព​មនុស្ស ហើយ​មិន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទេ គាត់​បាន​ធ្វើ​ឲ្យ​ត្រសាល​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។+ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ចំណោម​ជន​រួម​ជាតិ​ខ្លួន។+

១៤ ​«​‹នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​ស្លាប់​ក្នុង​ត្រសាល ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ត្រសាល និង​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ។ ១៥ ឯ​ភាជនៈ​ដែល​ឥត​មាន​គម្រប ហើយ​នៅ​ចំហ ក៏​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដែរ។+ ១៦ បើ​អ្នក​ណា​ចេញ​ទៅ​ឯ​វាល ហើយ​ប៉ះ​សាក​សព​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ ឬ​សាក​សព​មនុស្ស​ដែល​ស្លាប់​តាម​ធម្មជាតិ ឬ​ប៉ះ​ឆ្អឹង ឬ​ប៉ះ​ផ្នូរ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ១៧ ដើម្បី​ជម្រះ​អ្នក​នោះ​ឲ្យ​ស្អាត​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​យក​ផេះ​ខ្លះ​របស់​គោ​ដែល​បាន​ត្រូវ​ដុត​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​នោះ មក​លាយ​ជា​មួយ​ទឹក​ស្អាត​ក្នុង​ភាជនៈ​មួយ។ ១៨ រួច​មក ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​បរិសុទ្ធ+ យក​មែក​ហ៊ីសុប+ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ត្រសាល លើ​អ្នក​ដែល​នៅ​ក្នុង​ត្រសាល និង​លើ​ភាជនៈ​ទាំង​អស់ ថែម​ទាំង​ប្រោះ​លើ​អ្នក​ដែល​បាន​ប៉ះ​សាក​សព​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់ ឬ​ប៉ះ​សាក​សព​មនុស្ស​ដែល​ស្លាប់​តាម​ធម្មជាតិ ឬ​ប៉ះ​ឆ្អឹង ឬ​ប៉ះ​ផ្នូរ​ផង​ដែរ។ ១៩ បុរស​ដែល​ស្អាត​បរិសុទ្ធ​នោះ​ត្រូវ​ប្រោះ​ទឹក​នោះ​លើ​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​នៅ​ថ្ងៃ​ទី៣ និង​នៅ​ថ្ងៃ​ទី​៧។ យ៉ាង​នេះ អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​នោះ​នឹង​បាន​ជ្រះ​ស្អាត​ពី​អំពើ​ខុស​ឆ្គង​របស់​គាត់​នៅ​ថ្ងៃ​ទី​៧។+ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន រួច​ងូត​ទឹក​សម្អាត​កាយ ហើយ​នៅ​ល្ងាច​ថ្ងៃ​នោះ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ​ឡើង​វិញ។

២០ ​«​‹ប៉ុន្តែ បើ​មាន​អ្នក​ណា​មិន​ស្អាត​បរិសុទ្ធ ដែល​មិន​ព្រម​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទេ គាត់​បាន​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណោម​ជន​រួម​ជាតិ​ខ្លួន។+ គាត់​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​គាត់​មិន​បាន​ត្រូវ​ប្រោះ​ដោយ​ទឹក​សម្រាប់​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។

២១ ​«​‹នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​ដរាប​ត​ទៅ គឺ​អ្នក​ដែល​ប្រោះ​ទឹក​សម្រាប់​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ+ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​អ្នក​ដែល​ប៉ះ​ទឹក​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២២ បើ​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​ប៉ះ​អ្វី​ណា​ក៏​ដោយ អ្វី​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​អ្នក​ណា​ដែល​ប៉ះ​អ្វី​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក