បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី១ ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី១

      • គំរូ​របស់​ប៉ូល​ជា​សាវ័ក (​១​-​២៧​)

        • «​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ឈ្មោល​»​ (​៩​)

        • «​ប្រសិន​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ នោះ​ខ្ញុំ​ត្រូវ​វេទនា​ណាស់!​»​ (​១៦​)

        • ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​សង្គ្រោះ​មនុស្ស​គ្រប់​ប្រភេទ (​១៩​-​២៣​)

        • ខំ​ទប់​ចិត្ត​ដើម្បី​រត់​ឲ្យ​បាន​ជីវិត (​២៤​-​២៧​)

កូរិនថូសទី១ ៩:១

ឯកសារយោង

  • +សកម្ម ៩:៣-៥; ១កូ ១៥:៧, ៨

កូរិនថូសទី១ ៩:៥

កំណត់សម្គាល់

  • *

    ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

ឯកសារយោង

  • +ម៉ាថ ១៩:១១
  • +ម៉ាថ ១៣:៥៥; កាឡ ១:១៩
  • +យ៉ូន ១:៤២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/១៩៩៧, ទំ.  ២៨

កូរិនថូសទី១ ៩:៦

ឯកសារយោង

  • +សកម្ម ១៣:២

កូរិនថូសទី១ ៩:៧

ឯកសារយោង

  • +បច ២០:៦; សុភ ២៧:១៨

កូរិនថូសទី១ ៩:៨

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

កូរិនថូសទី១ ៩:៩

ឯកសារយោង

  • +បច ២៥:៤; ១ធី ៥:១៨

កូរិនថូសទី១ ៩:១១

ឯកសារយោង

  • +រ៉ូម ១៥:២៦, ២៧; កាឡ ៦:៦; ភី ៤:១៥-១៧

កូរិនថូសទី១ ៩:១២

ឯកសារយោង

  • +សកម្ម ១៨:៣; ២០:៣៤; ២ថែ ៣:៧, ៨
  • +២កូ ៦:៣; ១១:៧

កូរិនថូសទី១ ៩:១៣

ឯកសារយោង

  • +ចល ៦:១៤, ១៦; ជប ១៨:៣០, ៣១; បច ១៨:១

កូរិនថូសទី១ ៩:១៤

ឯកសារយោង

  • +ម៉ាថ ១០:៩, ១០; លូក ១០:៧, ៨

កូរិនថូសទី១ ៩:១៥

កំណត់សម្គាល់

  • *

    ឬ​«​ការ​រៀបចំ​»​

ឯកសារយោង

  • +សកម្ម ១៨:៣; ២០:៣៤; ១កូ ៤:១១, ១២; ២ថែ ៣:៨
  • +២កូ ១១:៨-១០

កូរិនថូសទី១ ៩:១៦

ឯកសារយោង

  • +អេគ ៣:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៦, ទំ.  ២៩-៣០

កូរិនថូសទី១ ៩:១៧

ឯកសារយោង

  • +កាឡ ២:៧; អេភ ៣:១, ២; កូឡ ១:២៥

កូរិនថូសទី១ ៩:២០

ឯកសារយោង

  • +សកម្ម ១៦:៣; ១៨:១៨
  • +សកម្ម ២១:២៤, ២៦

កូរិនថូសទី១ ៩:២១

ឯកសារយោង

  • +យ៉ូន ១៣:៣៤; កាឡ ៦:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៦, ទំ.  ១២-១៧

កូរិនថូសទី១ ៩:២២

ឯកសារយោង

  • +រ៉ូម ១៤:១; ១៥:១; ២កូ ១១:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ២០-២៤

កូរិនថូសទី១ ៩:២៣

ឯកសារយោង

  • +សកម្ម ១៩:២៦; ១ថែ ២:៨

កូរិនថូសទី១ ៩:២៤

ឯកសារយោង

  • +ម៉ាថ ១០:២២; ភី ៣:១៤; ២ធី ៤:៧, ៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០១១, ទំ.  ១៩, ២៧

    ១/១/២០០០, ទំ.  ១៨

កូរិនថូសទី១ ៩:២៥

កំណត់សម្គាល់

  • *

    ឬ​«​កីឡាករ​»​

ឯកសារយោង

  • +២ធី ២:៥
  • +យ៉ា ១:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៤, ទំ.  ២៨-៣១

    ១/១/២០០០, ទំ.  ១៨, ២០

កូរិនថូសទី១ ៩:២៦

ឯកសារយោង

  • +កាឡ ២:២; ភី ២:១៦; ហេ ១២:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៩/២០១៦, ទំ.  ៩-១០

    កិច្ចបម្រើ,

    ១/២០១២, ទំ.  ១

កូរិនថូសទី១ ៩:២៧

កំណត់សម្គាល់

  • *

    ឬ​«​ដាក់​ទោស​»​

ឯកសារយោង

  • +រ៉ូម ៨:១៣; កូឡ ៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៤/២០១៣, ទំ.  ១៤

    រស់នៅជានិរន្តរ៍, ទំ.  ២២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១កូ. ៩:១សកម្ម ៩:៣-៥; ១កូ ១៥:៧, ៨
១កូ. ៩:៥ម៉ាថ ១៩:១១
១កូ. ៩:៥ម៉ាថ ១៣:៥៥; កាឡ ១:១៩
១កូ. ៩:៥យ៉ូន ១:៤២
១កូ. ៩:៦សកម្ម ១៣:២
១កូ. ៩:៧បច ២០:៦; សុភ ២៧:១៨
១កូ. ៩:៩បច ២៥:៤; ១ធី ៥:១៨
១កូ. ៩:១១រ៉ូម ១៥:២៦, ២៧; កាឡ ៦:៦; ភី ៤:១៥-១៧
១កូ. ៩:១២សកម្ម ១៨:៣; ២០:៣៤; ២ថែ ៣:៧, ៨
១កូ. ៩:១២២កូ ៦:៣; ១១:៧
១កូ. ៩:១៣ចល ៦:១៤, ១៦; ជប ១៨:៣០, ៣១; បច ១៨:១
១កូ. ៩:១៤ម៉ាថ ១០:៩, ១០; លូក ១០:៧, ៨
១កូ. ៩:១៥សកម្ម ១៨:៣; ២០:៣៤; ១កូ ៤:១១, ១២; ២ថែ ៣:៨
១កូ. ៩:១៥២កូ ១១:៨-១០
១កូ. ៩:១៦អេគ ៣:១៨
១កូ. ៩:១៧កាឡ ២:៧; អេភ ៣:១, ២; កូឡ ១:២៥
១កូ. ៩:២០សកម្ម ១៦:៣; ១៨:១៨
១កូ. ៩:២០សកម្ម ២១:២៤, ២៦
១កូ. ៩:២១យ៉ូន ១៣:៣៤; កាឡ ៦:២
១កូ. ៩:២២រ៉ូម ១៤:១; ១៥:១; ២កូ ១១:២៩
១កូ. ៩:២៣សកម្ម ១៩:២៦; ១ថែ ២:៨
១កូ. ៩:២៤ម៉ាថ ១០:២២; ភី ៣:១៤; ២ធី ៤:៧, ៨
១កូ. ៩:២៥២ធី ២:៥
១កូ. ៩:២៥យ៉ា ១:១២
១កូ. ៩:២៦កាឡ ២:២; ភី ២:១៦; ហេ ១២:១
១កូ. ៩:២៧រ៉ូម ៨:១៣; កូឡ ៣:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី១ ៩:១-២៧

សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

៩ តើ​ខ្ញុំ​មិន​មាន​សេរី​ភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ទេ​ឬ?+ តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ផល​នៃ​កិច្ច​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​លោក​ម្ចាស់​ទេ​ឬ? ២ ទោះ​បី​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ចំពោះ​អ្នក​ឯទៀត តែ​ខ្ញុំ​ពិត​ជា​សាវ័ក​ចំពោះ​អ្នក​រាល់​គ្នា​មែន! ព្រោះ​អ្នក​រាល់​គ្នា​ជា​ត្រា​ដែល​បញ្ជាក់​ថា​ខ្ញុំ​ជា​សាវ័ក​របស់​លោក​ម្ចាស់។

៣ ចំពោះ​អ្នក​ដែល​រិះ​គន់​ខ្ញុំ ខ្ញុំ​សូម​និយាយ​ការ​ពារ​ខ្លួន​ដូច​ត​ទៅ​នេះ​៖ ៤ យើង​មាន​សិទ្ធិ​បរិភោគ​និង​ផឹក មែន​ទេ? ៥ យើង​មាន​សិទ្ធិ​នាំ​ប្រពន្ធ​ដែល​ជា​អ្នក​ជឿ​ទៅ​ជា​មួយ​នឹង​យើង+ ដូច​សាវ័ក​ឯ​ទៀត ដូច​បង​ប្អូន​របស់​លោក​ម្ចាស់+ និង​កេផាស*+ដែរ មែន​ទេ? ៦ ឬ​ក៏​មាន​តែ​ខ្ញុំ​និង​បាណាបាស+ប៉ុណ្ណោះ​ឬ ដែល​ត្រូវ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត? ៧ តើ​អ្នក​ណា​ធ្វើ​ជា​ទាហាន តែ​ចាយ​ប្រាក់​ខ្លួន​ឯង? តើ​អ្នក​ណា​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ តែ​មិន​បរិភោគ​ផល?+ ឬ​តើ​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ តែ​មិន​ទទួល​ចំណែក​ពី​ទឹក​ដោះ​សត្វ​នោះ?

៨ ខ្ញុំ​មិន​មែន​និយាយ​អ្វី​ទាំង​នេះ តាម​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ច្បាប់*ក៏​ចែង​ដូច្នេះ​ដែរ មែន​ទេ? ៩ ព្រោះ​ច្បាប់​ម៉ូសេ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ឈ្មោល​ពេល​ដែល​បញ្ជាន់​ស្រូវ​ឡើយ​»។+ តើ​ព្រះ​ឲ្យ​ច្បាប់​នេះ​ដោយ​សារ​គិត​ដល់​សត្វ​គោ​ឬ? ១០ ឬ​ក៏​លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​វិញ? តាម​ពិត សេចក្ដី​នោះ​បាន​ត្រូវ​សរសេរ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ព្រោះ​អ្នក​ដែល​ភ្ជួរ​ដី គួរ​ភ្ជួរ​ដោយ​ចិត្ត​សង្ឃឹម ហើយ​អ្នក​ដែល​បញ្ជាន់​ស្រូវ គួរ​បញ្ជាន់​ដោយ​សង្ឃឹម​ថា​ខ្លួន​នឹង​បាន​ទទួល​ផល។

១១ យើង​បាន​សាប​ព្រោះ​អ្វី​ៗ​ពី​ព្រះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច្នេះ​តើ​ជា​ការ​ខុស​ឬ បើ​យើង​ទទួល​អ្វី​ដែល​យើង​ត្រូវ​ការ​ពី​អ្នក​រាល់​គ្នា?+ ១២ ប្រសិន​បើ​បុរស​ឯ​ទៀត​មាន​សិទ្ធិ​ទទួល​ជំនួយ​ពី​អ្នក​រាល់​គ្នា យើង​មាន​សិទ្ធិ​លើស​ជាង​នោះ​ទៅ​ទៀត មែន​ទេ? ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​បាន​ប្រើ​សិទ្ធិ​នេះ​ទេ+ តែ​យើង​កំពុង​ស៊ូ​ទ្រាំ​សព្វ​បែប​យ៉ាង ដើម្បី​មិន​ដាក់​ឧបសគ្គ​ចំពោះ​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​គ្រិស្ត។+ ១៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ពួក​បុរស​ដែល​បំពេញ​កិច្ច​ការ​ដ៏​ពិសិដ្ឋ​បរិភោគ​អាហារ​ពី​វិហារ ហើយ​ពួក​អ្នក​ដែល​បម្រើ​ជា​ទៀង​ទាត់​នៅ​ទី​បូជា​ក៏​ទទួល​ចំណែក​ពី​ទី​បូជា​ដែរ?+ ១៤ ដូច​គ្នា​ដែរ លោក​ម្ចាស់​បាន​បង្គាប់​ថា អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ ត្រូវ​រស់​នៅ​ដោយ​សារ​ដំណឹង​ល្អ​នោះ។+

១៥ ប៉ុន្តែ ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ*ទាំង​នេះ​ឡើយ សូម្បី​តែ​មួយ​ក៏​មិន​បាន​ប្រើ​ដែរ។+ ខ្ញុំ​មិន​មែន​សរសេរ​សេចក្ដី​នេះ ដើម្បី​ចង់​ប្រើ​សិទ្ធិ​ទាំង​នេះ​ឡើយ ព្រោះ​ខ្ញុំ​ស៊ូ​ស្លាប់​ល្អ​ជាង​ឲ្យ​អ្នក​ណា​ដក​យក​មូលដ្ឋាន​នៃ​ការ​អួតអាង​នេះ​ចេញ​ពី​ខ្ញុំ!+ ១៦ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួតអាង​ឡើយ ព្រោះ​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ដំណឹង​ល្អ។ តាម​ការ​ពិត ប្រសិន​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ នោះ​ខ្ញុំ​ត្រូវ​វេទនា​ណាស់!+ ១៧ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដូច្នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ខ្ញុំ​បាន​រង្វាន់។ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដោយ​មិន​ស្ម័គ្រ​ពី​ចិត្ត ខ្ញុំ​នៅ​តែ​ត្រូវ​បំពេញ​ភារកិច្ច​នេះ​ដែល​ព្រះ​បាន​ផ្ញើ​នឹង​ខ្ញុំ។+ ១៨ ដូច្នេះ តើ​រង្វាន់​របស់​ខ្ញុំ​ជា​អ្វី? រង្វាន់​របស់​ខ្ញុំ​គឺ​ការ​ប្រកាស​ដំណឹង​ល្អ​ដោយ​មិន​យក​ថ្លៃ។ តាម​របៀប​នេះ ខ្ញុំ​អាច​ជៀស​វាង​ពី​ការ​សុំ​អ្វី​ៗ​ដែល​ខ្ញុំ​មាន​សិទ្ធិ​សុំ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។

១៩ ព្រោះ​ទោះ​ជា​ខ្ញុំ​គ្មាន​កាតព្វកិច្ច​ចំពោះ​អ្នក​ណា​ក៏​ដោយ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​មនុស្ស​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ២០ ចំពោះ​ជនជាតិ​យូដា ខ្ញុំ​បាន​ធ្វើ​ដូច​ជនជាតិ​យូដា+ ដើម្បី​ខ្ញុំ​អាច​បាន​ជនជាតិ​យូដា។ ចំពោះ​អ្នក​ដែល​នៅ​ក្រោម​ច្បាប់ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​នៅ​ក្រោមច្បាប់ ទោះ​ជា​ខ្ញុំ​មិន​នៅ​ក្រោម​ច្បាប់​ក៏​ដោយ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​នៅ​ក្រោម​ច្បាប់។+ ២១ ចំពោះ​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ តែ​ខ្ញុំ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ ហើយ​នៅ​ក្រោម​ច្បាប់​របស់​គ្រិស្ត។+ ២២ ចំពោះ​អ្នក​ដែល​ខ្សោយ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​ខ្សោយ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​ខ្សោយ។+ ខ្ញុំ​បាន​ធ្វើ​ដូច​មនុស្ស​គ្រប់​ប្រភេទ ដើម្បី​ខ្ញុំ​អាច​សង្គ្រោះ​ពួក​គេ​ខ្លះ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ ២៣ ប៉ុន្តែ ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សារ​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រាប់​ដល់​អ្នក​ឯ​ទៀត។+

២៤ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា អ្នក​ដែល​រត់​ប្រណាំង រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ទទួល​រង្វាន់? ចូរ​រត់​យ៉ាង​ណា​ឲ្យ​បាន​រង្វាន់។+ ២៥ មនុស្ស*ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត ខំ​ទប់​ចិត្ត​ក្នុង​រឿង​ទាំង​អស់។ ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​បាន​មកុដ​ដែល​អាច​សាប​សូន្យ​ទៅ+ តែ​យើង​ធ្វើ​ដូច្នេះ​ដើម្បី​បាន​មកុដ​ដែល​មិន​សាប​សូន្យ​ឡើយ។+ ២៦ ហេតុ​នេះ របៀប​ដែល​ខ្ញុំ​កំពុង​រត់ មិន​មែន​ដូច​ជា​រត់​ដោយ​គ្មាន​គោល​ដៅ​ទេ។+ របៀប​ដែល​ខ្ញុំ​ដាល់ ក៏​មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ដែរ។ ២៧ ប៉ុន្តែ ខ្ញុំ​វាយ​ដំ*រូប​កាយ​របស់​ខ្ញុំ+ ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ទៅ​ជា​មនុស្ស​ដែល​ព្រះ​លែង​ពេញ​ចិត្ត​ដោយ​សារ​ហេតុ​ណា​មួយ ក្រោយ​ពី​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក