បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​នៅ​ក្រុង​អេភេសូរ។ អ្នក​ខ្លះ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត (​១​-​៧​)

      • សកម្មភាព​បង្រៀន​របស់​ប៉ូល (​៨​-​១០​)

      • ពួក​វិញ្ញាណ​កំណាច​មិន​អាច​ឈ្នះ​បាន​ទេ (​១១​-​២០​)

      • ភាព​ជ្រួល​ច្របល់​នៅ​ក្រុង​អេភេសូរ (​២១​-​៤១​)

សកម្មភាព ១៩:១

ឯកសារយោង

  • +សកម្ម ១៨:២៤; ១កូ ៣:៥, ៦
  • +១កូ ១៦:៨, ៩

សកម្មភាព ១៩:២

ឯកសារយោង

  • +សកម្ម ២:៣៨

សកម្មភាព ១៩:៣

ឯកសារយោង

  • +សកម្ម ១៨:២៤, ២៥

សកម្មភាព ១៩:៤

ឯកសារយោង

  • +ម៉ាថ ៣:១១; ម៉ាក ១:៤
  • +យ៉ូន ១:១៥, ៣០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    លោកយេស៊ូជាផ្លូវ, ទំ.  ៣០

សកម្មភាព ១៩:៦

ឯកសារយោង

  • +សកម្ម ៨:១៤, ១៧
  • +សកម្ម ២:១, ៤; ១០:៤៥, ៤៦; ១កូ ១២:៨, ១០

សកម្មភាព ១៩:៨

ឯកសារយោង

  • +សកម្ម ១៧:២
  • +សកម្ម ១:៣; ២៨:៣០, ៣១

សកម្មភាព ១៩:៩

កំណត់សម្គាល់

  • *

    ឬ​«​មាន​អ្នក​ខ្លះ​កាន់​តែ​រឹង​ចចេស​»​

ឯកសារយោង

  • +សកម្ម ៩:១, ២; ២២:៤
  • +ម៉ាថ ១០:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៦២

សកម្មភាព ១៩:១០

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១២/២០១៨, ទំ.  ៤-៥

    ប៉មយាម,

    ១/១២/២០០៨, ទំ.  ២៨-២៩

សកម្មភាព ១៩:១១

ឯកសារយោង

  • +សកម្ម ១៤:៣

សកម្មភាព ១៩:១២

ឯកសារយោង

  • +ម៉ាក ៦:៥៦; សកម្ម ៥:១៥
  • +ម៉ាថ ១០:១

សកម្មភាព ១៩:១៣

ឯកសារយោង

  • +សកម្ម ១៦:១៨

សកម្មភាព ១៩:១៥

ឯកសារយោង

  • +ម៉ាថ ៨:២៨, ២៩; ម៉ាក ១:២៣, ២៤; លូក ៤:៣៣, ៣៤
  • +សកម្ម ១៦:១៦, ១៧

សកម្មភាព ១៩:១៩

ឯកសារយោង

  • +បច ១៨:១០, ១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ២៤

    ប៉មយាម (សិក្សា),

    ៤/២០១៩, ទំ.  ២២-២៣

    រស់នៅជានិរន្តរ៍, ទំ.  ៩៧-៩៨

សកម្មភាព ១៩:២០

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សកម្ម ៦:៧; ១២:២៤; កូឡ ១:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០១, ទំ.  ៩, ១១

សកម្មភាព ១៩:២១

ឯកសារយោង

  • +១កូ ១៦:៥
  • +សកម្ម ២០:២២
  • +សកម្ម ២៣:១១

សកម្មភាព ១៩:២២

ឯកសារយោង

  • +សកម្ម ១៦:១, ២
  • +២ធី ៤:២០

សកម្មភាព ១៩:២៣

ឯកសារយោង

  • +២កូ ១:៨
  • +សកម្ម ៩:១, ២; ១៩:៩; ២២:៤

សកម្មភាព ១៩:២៤

ឯកសារយោង

  • +សកម្ម ១៦:១៦

សកម្មភាព ១៩:២៦

ឯកសារយោង

  • +អេភ ១:១
  • +សកម្ម ១៧:២៩; ១កូ ៨:៤

សកម្មភាព ១៩:២៩

ឯកសារយោង

  • +សកម្ម ២០:៤; កូឡ ៤:១០; ភីលេ ២៣, ២៤

សកម្មភាព ១៩:៣៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    បន្ទូលនៃព្រះ, ទំ.  ៦៤-៦៥

សកម្មភាព ១៩:៣៨

ឯកសារយោង

  • +សកម្ម ១៩:២៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១៩:១សកម្ម ១៨:២៤; ១កូ ៣:៥, ៦
សកម្ម. ១៩:១១កូ ១៦:៨, ៩
សកម្ម. ១៩:២សកម្ម ២:៣៨
សកម្ម. ១៩:៣សកម្ម ១៨:២៤, ២៥
សកម្ម. ១៩:៤ម៉ាថ ៣:១១; ម៉ាក ១:៤
សកម្ម. ១៩:៤យ៉ូន ១:១៥, ៣០
សកម្ម. ១៩:៦សកម្ម ៨:១៤, ១៧
សកម្ម. ១៩:៦សកម្ម ២:១, ៤; ១០:៤៥, ៤៦; ១កូ ១២:៨, ១០
សកម្ម. ១៩:៨សកម្ម ១៧:២
សកម្ម. ១៩:៨សកម្ម ១:៣; ២៨:៣០, ៣១
សកម្ម. ១៩:៩សកម្ម ៩:១, ២; ២២:៤
សកម្ម. ១៩:៩ម៉ាថ ១០:១៤
សកម្ម. ១៩:១១សកម្ម ១៤:៣
សកម្ម. ១៩:១២ម៉ាក ៦:៥៦; សកម្ម ៥:១៥
សកម្ម. ១៩:១២ម៉ាថ ១០:១
សកម្ម. ១៩:១៣សកម្ម ១៦:១៨
សកម្ម. ១៩:១៥ម៉ាថ ៨:២៨, ២៩; ម៉ាក ១:២៣, ២៤; លូក ៤:៣៣, ៣៤
សកម្ម. ១៩:១៥សកម្ម ១៦:១៦, ១៧
សកម្ម. ១៩:១៩បច ១៨:១០, ១១
សកម្ម. ១៩:២០សកម្ម ៦:៧; ១២:២៤; កូឡ ១:៦
សកម្ម. ១៩:២១១កូ ១៦:៥
សកម្ម. ១៩:២១សកម្ម ២០:២២
សកម្ម. ១៩:២១សកម្ម ២៣:១១
សកម្ម. ១៩:២២សកម្ម ១៦:១, ២
សកម្ម. ១៩:២២២ធី ៤:២០
សកម្ម. ១៩:២៣២កូ ១:៨
សកម្ម. ១៩:២៣សកម្ម ៩:១, ២; ១៩:៩; ២២:៤
សកម្ម. ១៩:២៤សកម្ម ១៦:១៦
សកម្ម. ១៩:២៦អេភ ១:១
សកម្ម. ១៩:២៦សកម្ម ១៧:២៩; ១កូ ៨:៤
សកម្ម. ១៩:២៩សកម្ម ២០:៤; កូឡ ៤:១០; ភីលេ ២៣, ២៤
សកម្ម. ១៩:៣៨សកម្ម ១៩:២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១៩:១-៤១

សកម្មភាពរបស់ពួកសាវ័ក

១៩ កាល​ដែល​អាប៉ូឡុស+នៅ​ក្រុង​កូរិនថូស ប៉ូល​បាន​ចុះ​ទៅ​ក្រុង​អេភេសូរ+តាម​ផ្លូវ​មួយ​ដែល​នៅ​ឆ្ងាយ​ពី​សមុទ្រ រួច​គាត់​បាន​រក​ឃើញ​ពួក​អ្នក​កាន់​តាម​ខ្លះ​នៅ​ទី​នោះ។ ២ ប៉ូល​សួរ​ពួក​គាត់​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​អ្នក​ជឿ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ឬ​ទេ?​»។+ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​យើង​មិន​ធ្លាប់​ឮ​អំពី​ឫទ្ធានុភាព​បរិសុទ្ធ​ទាល់​តែ​សោះ​»។ ៣ ប៉ូល​និយាយ​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បែប​ណា?​»។ ពួក​គាត់​និយាយ​ថា​៖ ​«​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន​»។+ ៤ ប៉ូល​និយាយ​ថា​៖ ​«​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត+ ទាំង​ប្រាប់​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​លោក​ដែល​នឹង​មក​ក្រោយ​គាត់+ គឺ​លោក​យេស៊ូ​»។ ៥ ពេល​ឮ​ដូច្នេះ ពួក​គាត់​ក៏​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​របស់​លោក​ម្ចាស់​យេស៊ូ។ ៦ រួច​ពេល​ដែល​ប៉ូល​ដាក់​ដៃ​លើ​ពួក​គាត់ នោះ​ពួក​គាត់​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ+ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ ព្រម​ទាំង​ប្រកាស​ទំនាយ​ផង​ដែរ។+ ៧ សរុប​ទាំង​អស់​មាន​បុរស​ប្រហែល​១២​នាក់។

៨ ក្នុង​អំឡុង​បី​ខែ ប៉ូល​ចូល​ក្នុង​សាលា​ប្រជុំ+ ហើយ​និយាយ​យ៉ាង​ក្លាហាន ដោយ​ថ្លែង​សុន្ទរកថា​និង​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​រាជាណាចក្រ​របស់​ព្រះ។+ ៩ ប៉ុន្តែ មាន​អ្នក​ខ្លះ​រឹង​ចចេស* ហើយ​មិន​ព្រម​ជឿ​ទេ ថែម​ទាំង​និយាយ​អាក្រក់​អំពី​ផ្លូវ​នៃ​សេចក្ដី​ពិត+នៅ​មុខ​បណ្ដា​ជន​ទៀត​ផង។ ដូច្នេះ ប៉ូល​ចេញ​ពី​ពួក​គេ+ ហើយ​នាំ​ពួក​អ្នក​កាន់​តាម​ទៅ​ជា​មួយ រួច​ថ្លែង​សុន្ទរកថា​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​សាល​នៃ​សាលា​ទីរ៉ានុស។ ១០ គាត់​បាន​ថ្លែង​សុន្ទរកថា​អស់​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​រស់​នៅ​ខេត្ត​អាស៊ី* ទាំង​ពួក​យូដា​ទាំង​ពួក​ក្រិច បាន​ឮ​បណ្ដាំ​របស់​លោក​ម្ចាស់។

១១ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​បាន​ប្រើ​ប៉ូល​ឲ្យ​ធ្វើ​ការ​ដែល​ប្រកប​ទៅ​ដោយ​ឫទ្ធានុភាព​យ៉ាង​អស្ចារ្យ។+ ១២ សូម្បី​តែ​គេ​គ្រាន់​តែ​យក​ក្រណាត់​ឬ​អៀមរបស់ប៉ូលទៅ​ដល់​អ្នក​ដែល​ឈឺ+ អ្នក​នោះ​ក៏​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​បាន​ចេញ​ពី​ពួក​គេ​ដែរ។+ ១៣ ប៉ុន្តែ អ្នក​ខ្លះ​ពី​ចំណោម​ជនជាតិ​យូដា​ដែល​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច ពួក​គេ​ក៏​ព្យាយាម​ប្រើ​នាម​លោក​ម្ចាស់​យេស៊ូ ដោយ​និយាយ​ទៅ​កាន់​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ថា​៖ ​«​ខ្ញុំ​បង្គាប់​ពួក​ឯង​ឲ្យ​ចេញ​ទៅ ដោយ​នូវ​នាម​របស់​លោក​យេស៊ូ​ដែល​ប៉ូល​ផ្សព្វ​ផ្សាយ​»។+ ១៤ កូន​ប្រុស​៧​នាក់​របស់​សង្ឃនាយក​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​ស៊ីវ៉ា កំពុង​ធ្វើ​ដូច្នេះ​ដែរ។ ១៥ ប៉ុន្តែ វិញ្ញាណ​អាក្រក់​នោះ​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ស្គាល់​យេស៊ូ+ ហើយ​ដឹង​ថា​ប៉ូល+ជា​អ្នក​ណា តែ​តើ​ពួក​អ្នក​ឯង​ជា​អ្នក​ណា?​»។ ១៦ លុះ​និយាយ​ចប់ បុរស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ក៏​លោត​ទៅ​វាយ​ពួក​គេ​ម្នាក់​ៗ រហូត​ដល់​ពួក​គេ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​របួស ហើយ​គ្មាន​សម្លៀក​បំពាក់។ ១៧ ឯ​មនុស្ស​ទាំង​ឡាយ​ដែល​នៅ​ក្រុង​អេភេសូរ គឺ​ទាំង​ពួក​យូដា​ទាំង​ពួក​ក្រិច​បាន​ឮ​អំពី​ការ​នោះ​គ្រប់​គ្នា រួច​ពួក​គេ​ទាំង​អស់​គ្នា​តាំង​ភ័យ​ខ្លាច ហើយ​នាម​របស់​លោក​ម្ចាស់​យេស៊ូ​បន្ត​ទទួល​ការ​សរសើរ​តម្កើង។ ១៨ មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ទៅ​ជា​អ្នក​ជឿ បាន​មក​សារភាព​ប្រាប់​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ជា​ចំហ។ ១៩ មនុស្ស​ជា​ច្រើន​ដែល​ចេះ​វេទ​មន្ត​បាន​យក​សៀវភៅ​របស់​ពួក​គេ​មក​ដាក់​រួម​គ្នា រួច​ដុត​ចោល​នៅ​មុខ​មនុស្ស​ទាំង​អស់។+ ពួក​គេ​សរុប​តម្លៃ​សៀវភៅ​ទាំង​នោះ​ឃើញ​ថា​មាន​តម្លៃ​៥០.០០០​កាក់​ធ្វើ​ពី​ប្រាក់។ ២០ ដូច្នេះ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា*បន្ត​ដុះ​ដាល​ចម្រើន​ឡើង ហើយ​មាន​អំណាច​ខ្លាំង​ក្លា។+

២១ បន្ទាប់​ពី​ការ​ទាំង​នេះ ប៉ូល​បាន​សម្រេច​ចិត្ត​ថា ក្រោយ​ពី​គាត់​ធ្វើ​ដំណើរ​ពេញ​តំបន់​ម៉ាសេដូន+និង​ខេត្ត​អាខេយ៉ា​ហើយ គាត់​នឹង​ទៅ​ក្រុង​យេរូសាឡិម។+ គាត់​និយាយ​ថា​៖ ​«​ក្រោយ​ពី​ខ្ញុំ​ទៅ​ដល់​ទី​នោះ ខ្ញុំ​ក៏​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ​»។+ ២២ ដូច្នេះ ប៉ូល​ចាត់​ជំនួយ​ការ​ពីរ​នាក់ គឺ​ធីម៉ូថេ+និង​អេរ៉ាធូស+ ឲ្យ​ទៅ​តំបន់​ម៉ាសេដូន តែ​គាត់​បន្ត​ស្នាក់​នៅ​ខេត្ត​អាស៊ី​មួយ​រយៈ​ពេល​សិន។

២៣ នៅ​ពេល​នោះ ភាព​ជ្រួល​ច្របល់​ជា​ខ្លាំង+បាន​កើត​ឡើង​ដោយ​សារ​ផ្លូវ​នៃ​សេចក្ដី​ពិត។+ ២៤ ព្រោះ​បុរស​ម្នាក់​ឈ្មោះ​ដេមេទ្រាស ដែល​ជា​ជាង​ប្រាក់ បាន​ជួយ​ពួក​ជាង​ឲ្យ​ទទួល​កម្រៃ​ជា​ច្រើន តាម​រយៈ​ការ​ធ្វើ​រូប​វិហារ​តូច​ៗ​របស់​ព្រះ​អាតេមីស​ពី​ប្រាក់។+ ២៥ ដេមេទ្រាស​បាន​ប្រមូល​ពួក​គេ​និង​អ្នក​ឯ​ទៀត​ដែល​ធ្វើ​ការ​ដូច​នេះ​ឲ្យ​មក រួច​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​យើង​ចម្រុង​ចម្រើន​ដោយ​សារ​មុខ​របរ​នេះ​ឯង។ ២៦ ប៉ុន្តែ ឥឡូវ​អ្នក​រាល់​គ្នា​ឃើញ​និង​ឮ​ហើយ ថា​ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​គំនិត​ផ្សេង មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ+ប៉ុណ្ណោះ ប៉ុន្តែ​សឹង​តែ​គ្រប់​កន្លែង​នៅ​ខេត្ត​អាស៊ី ដោយ​និយាយ​ថា​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ទេ។+ ២៧ លើស​ពី​នោះ​ទៅ​ទៀត ខ្ញុំ​ខ្លាច​ថា​មនុស្ស​នឹង​និយាយ​អាក្រក់​អំពី​មុខ​របរ​របស់​យើង ហើយ​ក៏​ខ្លាច​ដែរ​ថា​មនុស្ស​ចាត់​ទុក​វិហារ​របស់​ព្រះ​អាតេមីស​ដ៏​ឧត្ដុង្គ​ឧត្ដម​របស់​យើង​ថា​គ្មាន​តម្លៃ។ ទោះ​ជា​មនុស្ស​គ្រប់​គ្នា​ក្នុង​ខេត្ត​អាស៊ី​ទាំង​មូល​និង​ក្នុង​ផែនដី​ទាំង​មូល​គោរព​បូជា​ដល់​នាង​ក៏​ដោយ គង់​តែ​សិរី​រុង​រឿង​របស់​នាង​នឹង​វិនាស​សាប​សូន្យ​ទៅ​»។ ២៨ កាល​ដែល​ឮ​ដូច្នេះ បុរស​ទាំង​នោះ​ក៏​មាន​កំហឹង​ក្ដៅ​ឆួល​ឡើង ហើយ​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​ព្រះ​អាតេមីស​នៃ​ក្រុង​អេភេសូរ​គឺ​ឧត្ដុង្គ​ឧត្ដម!​»។

២៩ ដូច្នេះ ក្រុង​នោះ​ក៏​ពេញ​ទៅ​ដោយ​ភាព​ច្របូក​ច្របល់។ ពួក​គេ​នាំ​គ្នា​សម្រុក​ចូល​សាល​មហោស្រព ទាំង​ប្រើ​កម្លាំង​ចាប់​កៃយុស​និង​អារីស្ដាក+ ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​រួម​ដំណើរ​ជា​មួយ​នឹង​ប៉ូល អូស​ទៅ​ជា​មួយ។ ៣០ ចំណែក​ប៉ូល​វិញ គាត់​ចង់​ចូល​ទៅ​ឯ​បណ្ដា​ជន ប៉ុន្តែ​ពួក​អ្នក​កាន់​តាម​មិន​ឲ្យ​គាត់​ចូល​ទេ។ ៣១ សូម្បី​តែ​អ្នក​ខ្លះ​ដែល​ជា​អ្នក​ចាត់​ចែង​ពិធី​បុណ្យ​និង​ការ​ប្រកួត​កីឡា និង​ជា​អ្នក​ដែល​រាប់​អាន​ប៉ូល ក៏​បាន​ផ្ដាំ​អង្វរ​គាត់​កុំ​ឲ្យ​ប្រថុយ​ជីវិត​ចូល​សាល​មហោស្រព​នោះ​ដែរ។ ៣២ នៅ​ទី​នោះ បណ្ដា​ជន​ខ្លះ​ស្រែក​យ៉ាង​នេះ ឯ​ខ្លះ​ទៀត​ស្រែក​យ៉ាង​នោះ ព្រោះ​អង្គប្រជុំ​កំពុង​ច្របូក​ច្របល់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​ដឹង​ថា​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​អ្វី​ទេ។ ៣៣ ដូច្នេះ ដោយ​សារ​ជនជាតិ​យូដា​បាន​រុញ​គាត់​ចេញ​ទៅ​ខាង​មុខ​បណ្ដា​ជន នោះ​អ្នក​ខ្លះ​បាន​ប្រាប់​អាឡិចសង់​ឲ្យ​និយាយ។ ម្ល៉ោះ​ហើយ គាត់​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​ចង់​បក​ស្រាយ​ប្រាប់​បណ្ដា​ជន។ ៣៤ ប៉ុន្តែ កាល​ដែល​ពួក​គេ​ឃើញ​ថា​គាត់​ជា​ជនជាតិ​យូដា ពួក​គេ​គ្រប់​រូប​ស្រែក​ព្រម​គ្នា​អស់​ពីរ​ម៉ោង​ថា​៖ ​«​ព្រះ​អាតេមីស​នៃ​ក្រុង​អេភេសូរ​គឺ​ឧត្ដុង្គ​ឧត្ដម!​»។

៣៥ ពេល​អភិបាល​ក្រុង​បាន​បង្គាប់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម​ហើយ គាត់​និយាយ​ថា​៖ ​«​អ្នក​ក្រុង​អេភេសូរ​អើយ មនុស្សជាតិ​ទាំង​អស់​ដឹង​ថា​ក្រុង​អេភេសូរ​ជា​អ្នក​រក្សា​វិហារ​របស់​ព្រះ​អាតេមីស​ដ៏​ឧត្ដុង្គ​ឧត្ដម​និង​រូប​ចម្លាក់​ដែល​បាន​ធ្លាក់​ពី​លើ​មេឃ មែន​ទេ? ៣៦ ដោយ​សារ​គ្មាន​អ្នក​ណា​អាច​តវ៉ា​អំពី​ការ​ទាំង​នេះ​បាន នោះ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម ហើយ​មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។ ៣៧ ព្រោះ​អ្នក​រាល់​គ្នា​បាន​យក​បុរស​ទាំង​នេះ​មក តែ​ពួក​គេ​មិន​បាន​ប្លន់​វិហារ​របស់​យើង ហើយ​ក៏​មិន​បាន​និយាយ​ប្រមាថ​ព្រះ​របស់​យើង​ដែរ។ ៣៨ ម្ល៉ោះ​ហើយ ប្រសិន​បើ​ដេមេទ្រាស+និង​ពួក​ជាង​ដែល​ធ្វើ​ការ​ដូច​គាត់​មាន​រឿង​ក្ដី​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ ចូរ​ឲ្យ​ពួក​គេ​ប្ដឹង​គ្នា​ចុះ ព្រោះ​មាន​តុលាការ​សម្រាប់​វិនិច្ឆ័យ​ក្ដី ហើយ​ក៏​មាន​អភិបាល​ខេត្ត​ដែរ។ ៣៩ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​រឿង​ផ្សេង​ទៀត នោះ​ត្រូវ​សម្រេច​ក្នុង​ការ​ប្រជុំ​ជា​ផ្លូវ​ការ។ ៤០ ពី​ព្រោះ​យើង​អាច​ត្រូវ​គេ​ចោទ​ពី​បទ​បំបះ​បំបោរ​ដោយ​សារ​ការ​នេះ ព្រោះ​គ្មាន​មូលហេតុ​ណា​មួយ​ដែល​យើង​អាច​ប្រាប់​គេ​ស្ដី​អំពី​ហេតុ​ដែល​មនុស្ស​មក​ប្រជុំ​គ្នា​ឥត​សណ្ដាប់​ធ្នាប់​ដូច្នេះ​ទេ​»។ ៤១ លុះ​និយាយ​ការ​ទាំង​នេះ​ចប់​ហើយ គាត់​រំសាយ​អង្គប្រជុំ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក