បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ការ​ត្អូញត្អែរ​នាំ​ឲ្យ​មាន​ភ្លើង​ពី​ព្រះ (​១​-​៣​)

      • បណ្ដា​ជន​យំ​សុំ​សាច់ (​៤​-​៩​)

      • ម៉ូសេ​មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព (​១០​-​១៥​)

      • ព្រះ​យេហូវ៉ា​ឲ្យ​ឫទ្ធានុភាព​ដល់​អ្នក​ចាស់​ទុំ​៧០​នាក់ (​១៦​-​២៥​)

      • អែលដាត​និង​មេដាត។ យ៉ូស្វេ​មាន​ចិត្ត​ច្រណែន​ជំនួស​ម៉ូសេ (​២៦​-​៣០​)

      • ព្រះ​បាន​ធ្វើ​ឲ្យ​ហ្វូង​សត្វ​ក្រួច​មក ហើយ​បណ្ដា​ជន​បាន​ត្រូវ​ដាក់​ទោស​ដោយ​សារ​ចិត្ត​លោភ​លន់ (​៣១​-​៣៥​)

ជំរឿនបណ្ដាជន ១១:២

ឯកសារយោង

  • +ដច ៣២:១១; បច ៩:១៩; ចសព ១០៦:២៣; យ៉ា ៥:១៦

ជំរឿនបណ្ដាជន ១១:៣

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ភ្លើង​ឆេះ​»​

ឯកសារយោង

  • +បច ៩:២២

ជំរឿនបណ្ដាជន ១១:៤

ឯកសារយោង

  • +ដច ១២:៣៧, ៣៨; ចល ២៤:១០
  • +១កូ ១០:៦, ១០
  • +ចសព ៧៨:១៨, ២២; ១០៦:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៥, ទំ.  ១៥

ជំរឿនបណ្ដាជន ១១:៥

ឯកសារយោង

  • +ដច ១៦:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០២០, ទំ.  ២៥

ជំរឿនបណ្ដាជន ១១:៦

ឯកសារយោង

  • +ដច ១៦:៣៥; ជប ២១:៥

ជំរឿនបណ្ដាជន ១១:៧

ឯកសារយោង

  • +ដច ១៦:១៤; នេហ ៩:២០; យ៉ូន ៦:៣១
  • +ដច ១៦:៣១

ជំរឿនបណ្ដាជន ១១:៨

ឯកសារយោង

  • +ដច ១៦:១៦, ២៣

ជំរឿនបណ្ដាជន ១១:៩

ឯកសារយោង

  • +ចសព ៧៨:២៤

ជំរឿនបណ្ដាជន ១១:១០

ឯកសារយោង

  • +ជប ១១:១

ជំរឿនបណ្ដាជន ១១:១១

ឯកសារយោង

  • +ដច ១៧:៤; បច ១:១២

ជំរឿនបណ្ដាជន ១១:១២

ឯកសារយោង

  • +ដក ១៣:១៤, ១៥; ២៦:៣

ជំរឿនបណ្ដាជន ១១:១៤

ឯកសារយោង

  • +ដច ១៨:១៧, ១៨; បច ១:៩

ជំរឿនបណ្ដាជន ១១:១៥

ឯកសារយោង

  • +១បស ១៩:២, ៤; យ៉ូប ៦:៨, ៩

ជំរឿនបណ្ដាជន ១១:១៦

ឯកសារយោង

  • +បច ១៦:១៨

ជំរឿនបណ្ដាជន ១១:១៧

ឯកសារយោង

  • +ដច ១៩:១១; ២៥:២២; ៣៤:៥; ជប ១២:៥
  • +ជប ១១:២៥; ១២:៨
  • +១សាំ ១០:៦; ២បស ២:១៥; នេហ ៩:២០; សកម្ម ២:១៧
  • +ដច ១៨:២១, ២២

ជំរឿនបណ្ដាជន ១១:១៨

ឯកសារយោង

  • +ដច ១៩:១០
  • +ដច ១៦:៧
  • +ជប ១១:៤, ៥
  • +ដច ១៦:៨

ជំរឿនបណ្ដាជន ១១:២០

ឯកសារយោង

  • +ចសព ៧៨:២៩
  • +ជប ២១:៥

ជំរឿនបណ្ដាជន ១១:២១

ឯកសារយោង

  • +ដច ១២:៣៧; ៣៨:២៦; ជប ១:៤៥, ៤៦

ជំរឿនបណ្ដាជន ១១:២៣

ឯកសារយោង

  • +ដក ១៨:១៤; អេ ៥៩:១; ម៉ាក ១០:២៧; លូក ១:៣៧

ជំរឿនបណ្ដាជន ១១:២៤

ឯកសារយោង

  • +ជប ១១:១៦

ជំរឿនបណ្ដាជន ១១:២៥

កំណត់សម្គាល់

  • *

    ឬ​«​ចាប់​ផ្ដើម​ប្រកាស​ទំនាយ​»​

ឯកសារយោង

  • +ដច ៣៣:៩; ជប ១២:៥; បច ៣១:១៥
  • +ចសព ៩៩:៧
  • +ជប ១១:១៧; ២បស ២:៩, ១៥
  • +១សាំ ១០:៦; ១៩:២០

ជំរឿនបណ្ដាជន ១១:២៨

ឯកសារយោង

  • +ដច ១៧:៩; ២៤:១៣; ៣៣:១១; ជប ២៧:១៨-២០; បច ៣១:៣
  • +ម៉ាក ៩:៣៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១/២០១៧, ទំ.  ២៩

ជំរឿនបណ្ដាជន ១១:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១/២០១៧, ទំ.  ២៩

    ប៉មយាម,

    ១/១២/២០០៤, ទំ.  ៣១

    ១/១២/១៩៩៥, ទំ.  ២៩

ជំរឿនបណ្ដាជន ១១:៣១

កំណត់សម្គាល់

  • *

    មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ១៦:១៣; ចសព ៧៨:២៦, ២៧

ជំរឿនបណ្ដាជន ១១:៣២

កំណត់សម្គាល់

  • *

    មួយ​ហូម៉ើរ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ជំរឿនបណ្ដាជន ១១:៣៣

ឯកសារយោង

  • +ចសព ៧៨:៣០, ៣១; ១កូ ១០:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៥, ទំ.  ១៥

ជំរឿនបណ្ដាជន ១១:៣៤

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ទី​បញ្ចុះ​ពួក​អ្នក​ស្រេក​ឃ្លាន​»​

ឯកសារយោង

  • +ជប ៣៣:១៦; បច ៩:២២
  • +១កូ ១០:៦

ជំរឿនបណ្ដាជន ១១:៣៥

ឯកសារយោង

  • +ជប ៣៣:១៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ១១:២ដច ៣២:១១; បច ៩:១៩; ចសព ១០៦:២៣; យ៉ា ៥:១៦
ជប. ១១:៣បច ៩:២២
ជប. ១១:៤ដច ១២:៣៧, ៣៨; ចល ២៤:១០
ជប. ១១:៤១កូ ១០:៦, ១០
ជប. ១១:៤ចសព ៧៨:១៨, ២២; ១០៦:១៤
ជប. ១១:៥ដច ១៦:៣
ជប. ១១:៦ដច ១៦:៣៥; ជប ២១:៥
ជប. ១១:៧ដច ១៦:១៤; នេហ ៩:២០; យ៉ូន ៦:៣១
ជប. ១១:៧ដច ១៦:៣១
ជប. ១១:៨ដច ១៦:១៦, ២៣
ជប. ១១:៩ចសព ៧៨:២៤
ជប. ១១:១០ជប ១១:១
ជប. ១១:១១ដច ១៧:៤; បច ១:១២
ជប. ១១:១២ដក ១៣:១៤, ១៥; ២៦:៣
ជប. ១១:១៤ដច ១៨:១៧, ១៨; បច ១:៩
ជប. ១១:១៥១បស ១៩:២, ៤; យ៉ូប ៦:៨, ៩
ជប. ១១:១៦បច ១៦:១៨
ជប. ១១:១៧ដច ១៩:១១; ២៥:២២; ៣៤:៥; ជប ១២:៥
ជប. ១១:១៧ជប ១១:២៥; ១២:៨
ជប. ១១:១៧១សាំ ១០:៦; ២បស ២:១៥; នេហ ៩:២០; សកម្ម ២:១៧
ជប. ១១:១៧ដច ១៨:២១, ២២
ជប. ១១:១៨ដច ១៩:១០
ជប. ១១:១៨ដច ១៦:៧
ជប. ១១:១៨ជប ១១:៤, ៥
ជប. ១១:១៨ដច ១៦:៨
ជប. ១១:២០ចសព ៧៨:២៩
ជប. ១១:២០ជប ២១:៥
ជប. ១១:២១ដច ១២:៣៧; ៣៨:២៦; ជប ១:៤៥, ៤៦
ជប. ១១:២៣ដក ១៨:១៤; អេ ៥៩:១; ម៉ាក ១០:២៧; លូក ១:៣៧
ជប. ១១:២៤ជប ១១:១៦
ជប. ១១:២៥ដច ៣៣:៩; ជប ១២:៥; បច ៣១:១៥
ជប. ១១:២៥ចសព ៩៩:៧
ជប. ១១:២៥ជប ១១:១៧; ២បស ២:៩, ១៥
ជប. ១១:២៥១សាំ ១០:៦; ១៩:២០
ជប. ១១:២៨ដច ១៧:៩; ២៤:១៣; ៣៣:១១; ជប ២៧:១៨-២០; បច ៣១:៣
ជប. ១១:២៨ម៉ាក ៩:៣៨
ជប. ១១:៣១ដច ១៦:១៣; ចសព ៧៨:២៦, ២៧
ជប. ១១:៣៣ចសព ៧៨:៣០, ៣១; ១កូ ១០:១០
ជប. ១១:៣៤ជប ៣៣:១៦; បច ៩:២២
ជប. ១១:៣៤១កូ ១០:៦
ជប. ១១:៣៥ជប ៣៣:១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ១១:១-៣៥

ជំរឿនបណ្ដាជន

១១ គ្រា​នោះ បណ្ដា​ជន​ចាប់​ផ្ដើម​ត្អូញត្អែរ​ឥត​ឈប់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ពេល​ព្រះ​យេហូវ៉ា​ឮ​ពាក្យ​ត្អូញត្អែរ​ទាំង​នោះ លោក​ខឹង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​មក​ឆាប​ឆេះ​ពួក​គេ​ខ្លះ​ដែល​រស់​នៅ​ជាយ​ជំរំ។ ២ ពេល​នោះ បណ្ដា​ជន​បាន​ស្រែក​សុំ​ឲ្យ​ម៉ូសេ​ជួយ។ ដូច្នេះ ម៉ូសេ​ក៏​អង្វរ​ព្រះ​យេហូវ៉ា+ ហើយ​ភ្លើង​បាន​រលត់​ទៅ។ ៣ ហេតុ​នេះ គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ថាបេរ៉ា* ព្រោះ​ភ្លើង​ពី​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​មក​បំផ្លាញ​ពួក​គេ​នៅ​ទី​នោះ។+

៤ ក្រោយ​មក ជន​បរទេស+ដែល​រួម​ដំណើរ​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល ចាប់​ផ្ដើម​មាន​ចិត្ត​លោភ​លន់។+ ម្ល៉ោះ​ហើយ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ចាប់​ផ្ដើម​យំ​ម្ដង​ទៀត ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​យើង​បរិភោគ​ទៅ?+ ៥ កាល​ដែល​យើង​នៅ​ស្រុក​អេហ្ស៊ីប យើង​ធ្លាប់​បរិភោគ​ត្រី ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​បារាំង និង​ខ្ទឹម​ស។ យើង​បរិភោគ​ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ទិញ​ទេ!+ ៦ ប៉ុន្តែ ឥឡូវ​យើង​គ្មាន​កម្លាំង​ទេ ព្រោះ​គ្មាន​អ្វី​បរិភោគ មាន​តែ​ម៉ាណា​ប៉ុណ្ណោះ​»។+

៧ ឯ​ម៉ាណា+មាន​សណ្ឋាន​ដូច​ជា​គ្រាប់​ជីរ​វ៉ាន់ស៊ុយ+ និង​មើល​ទៅ​ដូច​ជា​ជ័រ​ក្រអូប​ដេលាម។ ៨ បណ្ដា​ជន​តែង​តែ​ចេញ​ទៅ​រើស​ម៉ាណា ហើយ​យក​ទៅ​កិន​ឬ​បុក។ បន្ទាប់​មក យក​ទៅ​ស្ងោរ​ក្នុង​ឆ្នាំង​ឬ​ធ្វើ​ជា​នំ​មូល​ៗ។+ នំ​ទាំង​នោះ​មាន​រស​ជាតិ​ដូច​ជា​នំ​ផ្អែម​លាយ​ប្រេង។ ៩ នា​ពេល​យប់ ពេល​ដែល​ទឹក​សន្សើម​ធ្លាក់​មក​លើ​ជំរំ ម៉ាណា​ក៏​ធ្លាក់​មក​ដែរ។+

១០ គ្រួសារ​នីមួយ​ៗ​ចាប់​ផ្ដើម​ស្រែក​យំ ហើយ​ពួក​គេ​ម្នាក់​ៗ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន។ ពេល​ឮ​សម្រែក​យំ​នោះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ​ខ្លាំង​ណាស់+ ហើយ​ម៉ូសេ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។ ១១ ដូច្នេះ ម៉ូសេ​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ហេតុ​អ្វី​ក៏​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ដូច្នេះ? តើ​លោក​មិន​ពេញ​ចិត្ត​នឹង​ខ្ញុំ​ទេ​ឬ បាន​ជា​លោក​ឲ្យ​បណ្ដា​ជន​ទាំង​នេះ​ជា​បន្ទុក​ដល់​ខ្ញុំ​យ៉ាង​នេះ?+ ១២ តើ​ខ្ញុំ​ជា​ម្ដាយ​ពួក​គេ​ឬ? តើ​ខ្ញុំ​បាន​បង្កើត​ពួក​គេ​ឬ បាន​ជា​លោក​ប្រាប់​ខ្ញុំ​ឲ្យ​‹បី​ពួក​គេ​ដូច​ជា​អ្នក​មើល​ថែ​កូន› ហើយ​នាំ​ពួក​គេ​ទៅ​ស្រុក​ដែល​លោក​បាន​សន្យា​ឲ្យ​បុព្វ​បុរស​របស់​ពួក​គេ​ដូច្នេះ?+ ១៣ តើ​ខ្ញុំ​ត្រូវ​យក​សាច់​ពី​ណា​មក​ឲ្យ​បណ្ដា​ជន​ទាំង​នេះ? ព្រោះ​ពួក​គេ​ចេះ​តែ​ស្រែក​យំ​ថា​៖ ‹ឲ្យ​សាច់​មក​យើង​បរិភោគ​ផង!›។ ១៤ ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​នឹង​បណ្ដា​ជន​ទាំង​នេះ​តែ​ម្នាក់​ឯង​បាន​ទេ។ វា​ហួស​ពី​កម្លាំង​ខ្ញុំ​ហើយ។+ ១៥ បើ​លោក​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ សូម​សម្លាប់​ខ្ញុំ​តែ​ម្ដង​ទៅ។+ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​កុំ​ឲ្យ​ខ្ញុំ​ជួប​ទុក្ខ​លំបាក​ត​ទៅ​ទៀត​»។

១៦ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រមូល​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​៧០​នាក់​មក​ឯ​ខ្ញុំ ជា​ពួក​បុរស​ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ជា​បុរស​ចាស់​ទុំ និង​ជា​អ្នក​ដឹក​នាំ​បណ្ដា​ជន។+ ចូរ​នាំ​ពួក​គេ​ទៅ​ឈរ​នៅ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​អ្នក។ ១៧ ខ្ញុំ​នឹង​ចុះ​ទៅ+និយាយ​ជា​មួយ​នឹង​អ្នក​នៅ​ទី​នោះ+ ហើយ​ខ្ញុំ​នឹង​ដក​យក​ឫទ្ធានុភាព+ខ្លះ​របស់​ខ្ញុំ​ចេញ​ពី​អ្នក យក​ទៅ​ដាក់​លើ​ពួក​គេ។ ពួក​គេ​នឹង​ជួយ​សម្រាល​បន្ទុក​អ្នក​ក្នុង​ការ​មើល​ខុស​ត្រូវ​បណ្ដា​ជន ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​ទៀត។+ ១៨ អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក។+ អ្នក​រាល់​គ្នា​នឹង​បាន​សាច់​បរិភោគ​ជា​ប្រាកដ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ឮ​សម្រែក​យំ​របស់​អ្នក​រាល់​គ្នា​ហើយ+ ដែល​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​យើង​បរិភោគ​ទៅ? ស៊ូ​ឲ្យ​យើង​រស់​នៅ​ស្រុក​អេហ្ស៊ីប​វិញ​ប្រសើរ​ជាង​»។+ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​សាច់​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ជា​មិន​ខាន។+ ១៩ អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​បរិភោគ​មួយ​ថ្ងៃ ២​ថ្ងៃ ៥​ថ្ងៃ ១០​ថ្ងៃ ឬ​២០​ថ្ងៃ​ប៉ុណ្ណោះ​ទេ ២០ តែ​នឹង​បរិភោគ​ពេញ​មួយ​ខែ​វិញ រហូត​ដល់​សាច់​ចេញ​តាម​រន្ធ​ច្រមុះ ហើយ​អ្នក​រាល់​គ្នា​នឹង​ខ្ពើម​រអើម​សាច់​ទាំង​នោះ។+ ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ស្រែក​យំ​នៅ​ចំពោះ​លោក​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដូច្នេះ?​»​›​»។+

២១ បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ថា​៖ ​«​ក្នុង​ចំណោម​ពួក​ខ្ញុំ​មាន​ពួក​បុរស​ខ្លាំង​ពូកែ​ចំនួន​៦០០.០០០​នាក់+ តែ​លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​សាច់​ពួក​គេ​បរិភោគ​ពេញ​មួយ​ខែ›។ ២២ ទោះ​បើ​សម្លាប់​ហ្វូង​ចៀម ហ្វូង​ពពែ និង​ហ្វូង​គោ​ឲ្យ​ពួកគេ​បរិភោគ​ក៏​ដោយ តើ​នឹង​ល្មម​គ្រប់​គ្រាន់​ទេ? ទោះ​បី​ចាប់​ត្រី​ទាំង​អស់​ពី​សមុទ្រ​ក្ដី តើ​នឹង​ល្មម​ឲ្យ​ពួក​គេ​បរិភោគ​ដែរ​ឬ?​»។

២៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​តើ​រឿង​នេះ​ពិបាក​ពេក​សម្រាប់​ខ្ញុំ​ជា​យេហូវ៉ា​ឬ?+ អ្នក​នឹង​ឃើញ​ថា​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​នឹង​កើត​ឡើង​មែន​ឬ​មិន​មែន​»។

២៤ ដូច្នេះ ម៉ូសេ​បាន​ចេញ​ទៅ​ប្រាប់​បណ្ដា​ជន​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រមូល​ពួក​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​៧០​នាក់ រួច​ឲ្យ​ពួក​គេ​មក​ឈរ​ជុំ​វិញ​ត្រសាល​ជំនុំ។+ ២៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចុះ​មក​ក្នុង​ពពក+ ហើយ​និយាយ​ជា​មួយ​នឹង​ម៉ូសេ។+ រួច​លោក​ដក​យក​ឫទ្ធានុភាព+ខ្លះ​ពី​ម៉ូសេ ទៅ​ដាក់​លើ​ពួក​បុរស​ចាស់​ទុំ​ទាំង​៧០​នាក់​នោះ។ ពេល​ដែល​ពួក​គេ​បាន​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ភ្លាម ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ*+ តែ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ម្ដង​ទៀត​ទេ។

២៦ ពេល​នោះ មាន​បុរស​ចាស់​ទុំ​ពីរ​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​អែលដាត​និង​មេដាត។ ពួក​គេ​នៅ​ក្នុង​ជំរំ​នៅ​ឡើយ កាល​ដែល​ពួក​បុរស​ចាស់​ទុំ​ឯ​ទៀត​ទៅ​ជួប​ជុំ​គ្នា​នៅ​ត្រសាល​ជំនុំ។ ពួក​គេ​ក៏​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​ដូច​ពួក​បុរស​ចាស់​ទុំ​ឯ​ទៀត​ដែរ ហើយ​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​ក្នុង​ជំរំ។ ២៧ ឃើញ​ដូច្នោះ យុវជន​ម្នាក់​បាន​រត់​ទៅ​ប្រាប់​ម៉ូសេ​ថា​៖ ​«​អែលដាត​និង​មេដាត​កំពុង​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​ក្នុង​ជំរំ​ហើយ!​»។ ២៨ បន្ទាប់​មក យ៉ូស្វេ+ជា​កូន​របស់​នុន ដែល​បម្រើ​ម៉ូសេ​តាំង​ពី​ក្មេង បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​លោក​ម្ចាស់ សូម​ឃាត់​ពួក​គេ​ទៅ!​»។+ ២៩ ប៉ុន្តែ ម៉ូសេ​តប​ទៅ​វិញ​ថា​៖ ​«​តើ​អ្នក​ច្រណែន​ជំនួស​ខ្ញុំ​ឬ? កុំ​ឡើយ! ខ្ញុំ​ចង់​ឲ្យ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ក៏​ចង់​ឲ្យ​ពួក​គេ​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ដែរ​»។ ៣០ ក្រោយ​មក ម៉ូសេ​និង​ពួក​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​បាន​ត្រឡប់​ទៅ​ជំរំវិញ។

៣១ រួច​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​ផាត់​នាំ​យក​សត្វ​ក្រួច​ពី​សមុទ្រ​មក​ទម្លាក់​ជុំ​វិញ​ជំរំ។+ នៅ​គ្រប់​ទិស​មាន​សត្វ​ក្រួច​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ត្រូវ​ដើរ​មួយ​ថ្ងៃ​ទើប​ផុត ហើយ​ហ្វូង​ក្រួច​មាន​កម្ពស់​ពី​ដី​ប្រមាណ​ពីរ​ហត្ថ។* ៣២ ពេល​នោះ បណ្ដា​ជន​បាន​នាំ​គ្នា​ចេញ​ទៅ​ចាប់​សត្វ​ក្រួច​អស់​មួយ​ថ្ងៃ​មួយ​យប់ រហូត​ដល់​ថ្ងៃ​បន្ទាប់។ ម្នាក់​ៗ​ប្រមូល​បាន​យ៉ាង​តិច​បំផុត​១០​ហូម៉ើរ* រួច​ពួក​គេ​យក​ទៅ​ហាល​ពេញ​ជំរំ។ ៣៣ ប៉ុន្តែ កាល​ដែល​ពួក​គេ​ដាក់​សាច់​ក្នុង​មាត់ មិន​ទាន់​ទំពា​នៅ​ឡើយ ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​យ៉ាង​ច្រើន​ក្រៃ​លែង។+

៣៤ ហេតុ​នេះ គេ​បាន​ហៅ​កន្លែង​នោះ​ថា​គីប្រុតហាតាវ៉ា*+ ព្រោះ​នៅ​ទី​នោះ​បណ្ដា​ជន​បាន​បញ្ចុះ​សព​ពួក​អ្នក​ដែល​មាន​ចិត្ត​លោភ​លន់។+ ៣៥ បន្ទាប់​មក ពួក​គេ​បាន​ចាក​ចេញ​ពី​គីប្រុតហាតាវ៉ា ទៅ​បោះ​ជំរំ​នៅ​ហាសិរ៉ូត រួច​បន្ត​ស្នាក់​នៅ​ទី​នោះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក