បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ពាក្យ​កំណាព្យ​ទី១​របស់​បាឡាម (​១​-​១២​)

      • ពាក្យ​កំណាព្យ​ទី២​របស់​បាឡាម (​១៣​-​៣០​)

ជំរឿនបណ្ដាជន ២៣:១

ឯកសារយោង

  • +ជប ២២:៤១

ជំរឿនបណ្ដាជន ២៣:២

ឯកសារយោង

  • +ជប ២៣:១៣, ១៤, ២៨-៣០

ជំរឿនបណ្ដាជន ២៣:៤

ឯកសារយោង

  • +ជប ២២:២០

ជំរឿនបណ្ដាជន ២៣:៥

ឯកសារយោង

  • +ជប ២២:៣៥

ជំរឿនបណ្ដាជន ២៣:៧

ឯកសារយោង

  • +ជប ២៣:១៨; ២៤:៣
  • +ដក ១០:២២; ជប ២២:៥; បច ២៣:៣, ៤
  • +ជប ២២:៦

ជំរឿនបណ្ដាជន ២៣:៨

ឯកសារយោង

  • +ជប ២២:១២

ជំរឿនបណ្ដាជន ២៣:៩

ឯកសារយោង

  • +១បស ៨:៥៣
  • +ដច ៣៣:១៦

ជំរឿនបណ្ដាជន ២៣:១០

ឯកសារយោង

  • +ដក ១៣:១៤, ១៦; ២២:១៧; ដច ១:៧

ជំរឿនបណ្ដាជន ២៣:១១

ឯកសារយោង

  • +ជប ២៤:១០; យ៉ូស ២៤:១០; នេហ ១៣:១, ២

ជំរឿនបណ្ដាជន ២៣:១២

ឯកសារយោង

  • +ជប ២២:៣៨; ២៤:១៣

ជំរឿនបណ្ដាជន ២៣:១៣

ឯកសារយោង

  • +ជប ២២:១១

ជំរឿនបណ្ដាជន ២៣:១៤

ឯកសារយោង

  • +បច ៣៤:១
  • +ជប ២២:៤១; ២៣:១, ២៨, ២៩

ជំរឿនបណ្ដាជន ២៣:១៦

ឯកសារយោង

  • +ជប ២២:៣៥; ២៣:៥

ជំរឿនបណ្ដាជន ២៣:១៨

ឯកសារយោង

  • +ជប ២៣:៧; ២៤:៣

ជំរឿនបណ្ដាជន ២៣:១៩

ឯកសារយោង

  • +ចសព ៨៩:៣៥; ទីត ១:២
  • +១សាំ ១៥:២៩
  • +អេ ១៤:២៤; ៤៦:១០; មីកា ៧:២០

ជំរឿនបណ្ដាជន ២៣:២០

ឯកសារយោង

  • +ដក ១២:១, ២; ២២:១៥, ១៧; ជប ២២:១២
  • +ជប ២២:១៨

ជំរឿនបណ្ដាជន ២៣:២១

ឯកសារយោង

  • +ដច ១៣:២១; ២៣:២០; ២៩:៤៥; អេ ៨:១០

ជំរឿនបណ្ដាជន ២៣:២២

ឯកសារយោង

  • +ដច ២០:២
  • +ជប ២៤:៨

ជំរឿនបណ្ដាជន ២៣:២៣

ឯកសារយោង

  • +ដក ១២:១, ៣
  • +ជប ២២:៧

ជំរឿនបណ្ដាជន ២៣:២៤

ឯកសារយោង

  • +ជប ២៤:៩

ជំរឿនបណ្ដាជន ២៣:២៦

ឯកសារយោង

  • +ជប ២២:៣៨; ២៣:១២

ជំរឿនបណ្ដាជន ២៣:២៧

ឯកសារយោង

  • +ជប ២៣:១៣

ជំរឿនបណ្ដាជន ២៣:២៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វាល​ខ្សាច់​ឬ​តំបន់​ស្ងាត់​ជ្រងំ​»​

ឯកសារយោង

  • +ជប ២១:២០

ជំរឿនបណ្ដាជន ២៣:២៩

ឯកសារយោង

  • +ជប ២២:៤១; ២៣:១, ១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ២៣:១ជប ២២:៤១
ជប. ២៣:២ជប ២៣:១៣, ១៤, ២៨-៣០
ជប. ២៣:៤ជប ២២:២០
ជប. ២៣:៥ជប ២២:៣៥
ជប. ២៣:៧ជប ២៣:១៨; ២៤:៣
ជប. ២៣:៧ដក ១០:២២; ជប ២២:៥; បច ២៣:៣, ៤
ជប. ២៣:៧ជប ២២:៦
ជប. ២៣:៨ជប ២២:១២
ជប. ២៣:៩១បស ៨:៥៣
ជប. ២៣:៩ដច ៣៣:១៦
ជប. ២៣:១០ដក ១៣:១៤, ១៦; ២២:១៧; ដច ១:៧
ជប. ២៣:១១ជប ២៤:១០; យ៉ូស ២៤:១០; នេហ ១៣:១, ២
ជប. ២៣:១២ជប ២២:៣៨; ២៤:១៣
ជប. ២៣:១៣ជប ២២:១១
ជប. ២៣:១៤បច ៣៤:១
ជប. ២៣:១៤ជប ២២:៤១; ២៣:១, ២៨, ២៩
ជប. ២៣:១៦ជប ២២:៣៥; ២៣:៥
ជប. ២៣:១៨ជប ២៣:៧; ២៤:៣
ជប. ២៣:១៩ចសព ៨៩:៣៥; ទីត ១:២
ជប. ២៣:១៩១សាំ ១៥:២៩
ជប. ២៣:១៩អេ ១៤:២៤; ៤៦:១០; មីកា ៧:២០
ជប. ២៣:២០ដក ១២:១, ២; ២២:១៥, ១៧; ជប ២២:១២
ជប. ២៣:២០ជប ២២:១៨
ជប. ២៣:២១ដច ១៣:២១; ២៣:២០; ២៩:៤៥; អេ ៨:១០
ជប. ២៣:២២ដច ២០:២
ជប. ២៣:២២ជប ២៤:៨
ជប. ២៣:២៣ដក ១២:១, ៣
ជប. ២៣:២៣ជប ២២:៧
ជប. ២៣:២៤ជប ២៤:៩
ជប. ២៣:២៦ជប ២២:៣៨; ២៣:១២
ជប. ២៣:២៧ជប ២៣:១៣
ជប. ២៣:២៨ជប ២១:២០
ជប. ២៣:២៩ជប ២២:៤១; ២៣:១, ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ២៣:១-៣០

ជំរឿនបណ្ដាជន

២៣ បន្ទាប់​មក បាឡាម​បាន​ប្រាប់​បាឡាក់​ថា​៖ ​«​ចូរ​សង់​ទី​បូជា​៧​នៅ​ទី​នេះ+ ហើយ​រៀបចំ​គោ​ឈ្មោល​៧​ក្បាល និង​ចៀម​ឈ្មោល​៧​ក្បាល​ឲ្យ​ខ្ញុំ​ផង​»។ ២ ភ្លាម​នោះ បាឡាក់​បាន​ធ្វើ​តាម​បង្គាប់​បាឡាម ហើយ​នៅ​លើ​ទី​បូជា​នីមួយ​ៗ ពួក​គេ​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា។+ ៣ រួច​មក បាឡាម​និយាយ​ទៅ​កាន់​បាឡាក់​ថា​៖ ​«​ចូរ​ចាំ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត​របស់​លោក​សិន។ ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទៅ​ឆ្ងាយ​បន្តិច។ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​មក​ជួប​ខ្ញុំ ហើយ​អ្វី​ណា​ដែល​ព្រះ​បើក​បង្ហាញ​ដល់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​ដល់​លោក​»។ ដូច្នេះ គាត់​ក៏​ឡើង​ទៅ​លើ​ទួល​មួយ។

៤ ក្រោយ​មក ព្រះ​បាន​លេច​មក​ជួប​បាឡាម+ ហើយ​គាត់​បាន​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​បាន​ដំឡើង​ទី​បូជា​៧ ហើយ​នៅ​លើ​ទី​បូជា​នីមួយ​ៗ ខ្ញុំ​បាន​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា​»។ ៥ ព្រះ​យេហូវ៉ា​ក៏​ណែនាំ​អំពី​អ្វី​ដែល​បាឡាម​ត្រូវ​និយាយ ហើយ​លោក​ប្រាប់​ថា​៖+ ​«​ចូរ​ត្រឡប់​ទៅ​បាឡាក់​វិញ ហើយ​ប្រាប់​គាត់​តាម​សម្ដី​របស់​ខ្ញុំ​»។ ៦ ដូច្នេះ បាឡាម​បាន​ត្រឡប់​ទៅ​វិញ ហើយ​ឃើញ​បាឡាក់​និង​ពួក​មន្ត្រី​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់​កំពុង​ឈរ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត។ ៧ រួច​បាឡាម​ក៏​ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖+

​«​បាឡាក់​ជា​ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​មក​ពី​តំបន់​អេរ៉ាម+

គឺ​ពី​តំបន់​ភ្នំ​ភាគ​ខាង​កើត ដោយ​ប្រាប់​ថា​៖

‹ចូរ​មក​ដាក់​បណ្ដាសា​យ៉ាកុប​ឲ្យ​ខ្ញុំ។ ចូរ​មក​ផ្ដន្ទា​ទោស​អ៊ីស្រាអែល›។+

 ៨ តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​អ្នក​ដែល​ព្រះ​មិន​បាន​ដាក់​បណ្ដាសា​ម្ដេច​នឹង​បាន​ទៅ?

តើ​ឲ្យ​ខ្ញុំ​ផ្ដន្ទា​ទោស​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដន្ទា​ទោស​ម្ដេច​នឹង​កើត?+

 ៩ ខ្ញុំ​បាន​សម្លឹង​មើល​ពួក​គេ​ពី​លើ​ផ្ទាំង​ថ្ម។ ពី​លើ​ទី​ទួល​ខ្ញុំ​បាន​ឃើញ​ពួក​គេ។

បណ្ដា​ជន​នេះ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ+ ហើយ​មិន​ឡូក​ឡំ​នឹង​ប្រជា​ជាតិ​ឯ​ទៀត​ទេ។+

១០ តើ​អ្នក​ណា​អាច​រាប់​លម្អង​ធូលី​របស់​យ៉ាកុប​បាន+

សូម្បី​តែ​ពួក​អ៊ីស្រាអែល​១​ភាគ​៤ ក៏​គ្មាន​អ្នក​ណា​រាប់​បាន​ផង?

សូម​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​ជន​ទៀង​ត្រង់​ទាំង​នេះ​ចុះ

សូម​ឲ្យ​ជីវិត​ខ្ញុំ​បញ្ចប់​ទៅ​ដូច​ពួក​គេ​ដែរ​»។

១១ បន្ទាប់​មក បាឡាក់​បាន​និយាយ​ទៅ​បាឡាម​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ? ខ្ញុំ​បាន​ហៅ​អ្នក​ឲ្យ​មក​ដាក់​បណ្ដាសា​ពួក​សត្រូវ​របស់​ខ្ញុំ តែ​អ្នក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!​»។+ ១២ បាឡាម​តប​ថា​៖ ​«​តើ​ខ្ញុំ​មិន​ត្រូវ​និយាយ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ​ឬ?​»។+

១៣ បាឡាក់​ក៏​និយាយ​បន្ត​ថា​៖ ​«​សូម​ទៅ​កន្លែង​មួយ​ទៀត​ជា​មួយ​ខ្ញុំ។ ពី​កន្លែង​នោះ អ្នក​អាច​ឃើញ​ពួក​គេ​ដែរ តែ​គ្រាន់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ។ នៅ​ទី​នោះ សូម​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​ខ្ញុំ​ផង​»។+ ១៤ ដូច្នេះ បាឡាក់​បាន​នាំ​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប​ពីសកា។+ ពួក​គេ​បាន​ដំឡើង​ទី​បូជា​៧​នៅ​ទី​នោះ ហើយ​ពួក​គេ​បាន​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា នៅ​លើ​ទី​បូជា​នីមួយ​ៗ។+ ១៥ រួច​បាឡាម​ក៏​ប្រាប់​បាឡាក់​ថា​៖ ​«​ពេល​ខ្ញុំ​ទៅ​ជួប​ព្រះ​នៅ​ទី​នោះ សូម​លោក​ចាំ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត​របស់​លោក​សិន​»។ ១៦ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​បាឡាម ហើយ​ណែនាំ​អំពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ។ រួច​លោក​ប្រាប់​ថា​៖+ ​«​ចូរ​ត្រឡប់​ទៅ​បាឡាក់​វិញ ហើយ​ប្រាប់​គាត់​តាម​សម្ដី​របស់​ខ្ញុំ​»។ ១៧ ដូច្នេះ បាឡាម​បាន​ត្រឡប់​ទៅ​វិញ ហើយ​ឃើញ​បាឡាក់​និង​ពួក​មន្ត្រី​ជន​ជាតិ​ម៉ូអាប់​កំពុង​ឈរ​ចាំ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត។ បាឡាក់​បាន​សួរ​គាត់​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​អ្វី​ខ្លះ?​»។ ១៨ រួច​បាឡាម​ក៏​ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖+

​«​ឱ​បាឡាក់​អើយ! ចូរ​ក្រោក​ឡើង ហើយ​ស្ដាប់​ចុះ។

ឱ​កូន​ស៊ីបព័រ​អើយ! ចូរ​ស្ដាប់​ខ្ញុំ។

១៩ ព្រះ​មិន​ដូច​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ទេ+

ហើយ​ក៏​មិន​ដូច​ជា​កូន​មនុស្ស​ដែល​ងាយ​ប្ដូរ​គំនិត​នោះ​ដែរ។+

ពេល​លោក​មាន​ប្រសាសន៍​អ្វី​មួយ លោក​នឹង​ធ្វើ​ឲ្យ​កើត​ឡើង មែន​ទេ?

ពេល​លោក​ចេញ​វាចា​ហើយ លោក​នឹង​ធ្វើ​ឲ្យ​សម្រេច​ជាក់​ជា​មិន​ខាន មែន​ទេ?+

២០ មើល! ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជូន​ពរ

លោក​បាន​ឲ្យ​ពរ​ពួក​គេ​ហើយ+ ខ្ញុំ​មិន​អាច​ផ្លាស់​ប្រែ​វិញ​ឡើយ។+

២១ លោក​មិន​បណ្ដោយ​ឲ្យ​អ្នក​ណា​ប្រើ​វេទមន្ត​ទាស់​នឹង​យ៉ាកុប​ទេ

ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​បង្ក​បញ្ហា​ដល់​អ៊ីស្រាអែល​ដែរ។

ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​គាត់ កំពុង​នៅ​ជា​មួយ​នឹង​ពួក​គេ+

ពួក​គេ​ស្រែក​យ៉ាង​កង​រំពង​លើក​តម្កើង​លោក​ជា​ស្ដេច។

២២ ព្រះ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+

ចំពោះ​ពួក​គេ លោក​ប្រៀប​ដូច​ជា​ស្នែង​គោ​ព្រៃ។+

២៣ គ្មាន​គ្រូ​វេទមន្ត​ណា​អាច​ដាក់​អំពើ​ទៅ​លើ​យ៉ាកុប​បាន​ទេ+

ហើយ​ក៏​គ្មាន​គ្រូ​ទាយ​ណា​អាច​ទស្សន៍​ទាយ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ដែរ។+

នៅ​ពេល​នេះ គេ​អាច​ថ្លែង​អំពី​យ៉ាកុប​និង​អ៊ីស្រាអែល​ថា​៖

‹ចូរ​មើល​ការ​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​ចុះ!›។

២៤ បណ្ដា​ជន​នេះ​នឹង​ងើប​ឡើង​ដូច​តោ

ដូច​តោ​ដែល​ក្រោក​ឈរ ពួក​គេ​នឹង​ក្រោក​ឈរ​ដូច្នោះ​ដែរ។+

តោ​នឹង​មិន​ដេក​ឡើយ ទាល់​តែ​វា​បាន​ស៊ី​ចំណី

វា​នឹង​មិន​លង់​លក់​ទេ ទាល់​តែ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​»។

២៥ បន្ទាប់​មក បាឡាក់​បាន​និយាយ​ទៅ​កាន់​បាឡាម​ថា​៖ ​«​បើ​មិន​ដាក់​បណ្ដាសា​ពួក​គេ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​យ៉ាង​នេះ​ឡើយ​»។ ២៦ បាឡាម​បាន​តប​ទៅ​វិញ​ថា​៖ ​«​ក្រែង​ខ្ញុំ​ជម្រាប​លោក​ហើយ​តើថា​៖ ‹ខ្ញុំ​នឹង​និយាយ​តាម​តែ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ›​»។+

២៧ បាឡាក់​បាន​និយាយ​បន្ត​ថា​៖ ​«​សូម​ទៅ​កន្លែង​មួយ​ទៀត​ជា​មួយ​ខ្ញុំ។ ប្រហែល​ជា​ព្រះ​ពិត​ពេញ​ចិត្ត​ឲ្យ​អ្នក​ដាក់​បណ្ដាសា​ពួក​គេ​ពី​ទី​នោះ​»។+ ២៨ ដូច្នេះ បាឡាក់​បាន​នាំ​បាឡាម​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពេអរ។ ពី​ទី​នោះ ពួក​គេ​អាច​មើល​ឃើញ​យេស៊ីម៉ូន។*+ ២៩ រួច​បាឡាម​បាន​ប្រាប់​បាឡាក់​ថា​៖ ​«​ចូរ​សង់​ទី​បូជា​៧​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​ឈ្មោល​៧​ក្បាល និង​ចៀម​ឈ្មោល​៧​ក្បាល​ឲ្យ​ខ្ញុំ​ផង​»។+ ៣០ ដូច្នេះ បាឡាក់​បាន​ធ្វើ​តាម​បង្គាប់​បាឡាម ហើយ​នៅ​លើ​ទី​បូជា​នីមួយ​ៗ គាត់​បាន​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក