បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • ហេសេគា​ធ្វើ​បុណ្យ​រំលង (​១​-​២៧​)

ប្រវត្តិហេតុទី២ ៣០:១

ឯកសារយោង

  • +២ប្រ ១១:១៤, ១៦
  • +២ប្រ ៣៤:១, ៦, ៧
  • +ដច ១២:៤៣; ចល ២៣:៥; បច ១៦:២; ២ប្រ ៣៥:១

ប្រវត្តិហេតុទី២ ៣០:២

ឯកសារយោង

  • +ជប ៩:១០, ១១

ប្រវត្តិហេតុទី២ ៣០:៣

ឯកសារយោង

  • +ដច ១២:១៨
  • +២ប្រ ២៩:៣៤

ប្រវត្តិហេតុទី២ ៣០:៥

ឯកសារយោង

  • +អសក ១៨:២៩
  • +២ប្រ ៣៥:១៨

ប្រវត្តិហេតុទី២ ៣០:៦

ឯកសារយោង

  • +២បស ១៥:២៩; ១ប្រ ៥:២៦; ២ប្រ ២៨:២០, ២១

ប្រវត្តិហេតុទី២ ៣០:៧

ឯកសារយោង

  • +២ប្រ ២៩:៨, ៩

ប្រវត្តិហេតុទី២ ៣០:៨

ឯកសារយោង

  • +ដច ៣២:៩
  • +បច ១២:៥, ៦; ចសព ១៣២:១៣
  • +២ប្រ ២៩:១០

ប្រវត្តិហេតុទី២ ៣០:៩

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បែរ​មុខ​ចេញ​»​

ឯកសារយោង

  • +១បស ៨:៤៩, ៥០
  • +បច ៣០:១-៣
  • +ដច ៣៤:៦; ចសព ៨៦:៥; មីកា ៧:១៨
  • +២ប្រ ១៥:២; អេ ៥៥:៧; យ៉ា ៤:៨

ប្រវត្តិហេតុទី២ ៣០:១០

ឯកសារយោង

  • +២ប្រ ៣០:១
  • +២ប្រ ៣៦:១៥, ១៦

ប្រវត្តិហេតុទី២ ៣០:១១

ឯកសារយោង

  • +២ប្រ ១១:១៤, ១៦

ប្រវត្តិហេតុទី២ ៣០:១៣

ឯកសារយោង

  • +ជប ៩:១០, ១១
  • +ចល ២៣:៦

ប្រវត្តិហេតុទី២ ៣០:១៤

ឯកសារយោង

  • +២បស ១៨:២២
  • +២ប្រ ២៨:២៤

ប្រវត្តិហេតុទី២ ៣០:១៦

ឯកសារយោង

  • +ចល ១:៥

ប្រវត្តិហេតុទី២ ៣០:១៧

ឯកសារយោង

  • +២ប្រ ២៩:៣៤

ប្រវត្តិហេតុទី២ ៣០:១៨

ឯកសារយោង

  • +២ប្រ ៣០:១
  • +ចសព ៨៦:៥

ប្រវត្តិហេតុទី២ ៣០:១៩

ឯកសារយោង

  • +២ប្រ ១៩:២, ៣; អែស ៧:១០
  • +ជប ៩:៦, ១០

ប្រវត្តិហេតុទី២ ៣០:២១

ឯកសារយោង

  • +ចល ២៣:៦
  • +បច ១២:៥, ៧; នេហ ៨:១០
  • +២ប្រ ២៩:២៥

ប្រវត្តិហេតុទី២ ៣០:២២

ឯកសារយោង

  • +ចល ២៣:៦
  • +ចល ៣:១

ប្រវត្តិហេតុទី២ ៣០:២៣

ឯកសារយោង

  • +១បស ៨:៦៥

ប្រវត្តិហេតុទី២ ៣០:២៤

ឯកសារយោង

  • +២ប្រ ៣៥:៧, ៨
  • +២ប្រ ២៩:៣៤

ប្រវត្តិហេតុទី២ ៣០:២៥

ឯកសារយោង

  • +២ប្រ ៣០:១១, ១៨
  • +ដច ១២:៤៩

ប្រវត្តិហេតុទី២ ៣០:២៦

ឯកសារយោង

  • +១បស ៨:៦៥, ៦៦

ប្រវត្តិហេតុទី២ ៣០:២៧

ឯកសារយោង

  • +ជប ៦:២៣-២៦; បច ១០:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ៣០:១២ប្រ ១១:១៤, ១៦
២ប្រ. ៣០:១២ប្រ ៣៤:១, ៦, ៧
២ប្រ. ៣០:១ដច ១២:៤៣; ចល ២៣:៥; បច ១៦:២; ២ប្រ ៣៥:១
២ប្រ. ៣០:២ជប ៩:១០, ១១
២ប្រ. ៣០:៣ដច ១២:១៨
២ប្រ. ៣០:៣២ប្រ ២៩:៣៤
២ប្រ. ៣០:៥អសក ១៨:២៩
២ប្រ. ៣០:៥២ប្រ ៣៥:១៨
២ប្រ. ៣០:៦២បស ១៥:២៩; ១ប្រ ៥:២៦; ២ប្រ ២៨:២០, ២១
២ប្រ. ៣០:៧២ប្រ ២៩:៨, ៩
២ប្រ. ៣០:៨ដច ៣២:៩
២ប្រ. ៣០:៨បច ១២:៥, ៦; ចសព ១៣២:១៣
២ប្រ. ៣០:៨២ប្រ ២៩:១០
២ប្រ. ៣០:៩១បស ៨:៤៩, ៥០
២ប្រ. ៣០:៩បច ៣០:១-៣
២ប្រ. ៣០:៩ដច ៣៤:៦; ចសព ៨៦:៥; មីកា ៧:១៨
២ប្រ. ៣០:៩២ប្រ ១៥:២; អេ ៥៥:៧; យ៉ា ៤:៨
២ប្រ. ៣០:១០២ប្រ ៣០:១
២ប្រ. ៣០:១០២ប្រ ៣៦:១៥, ១៦
២ប្រ. ៣០:១១២ប្រ ១១:១៤, ១៦
២ប្រ. ៣០:១៣ជប ៩:១០, ១១
២ប្រ. ៣០:១៣ចល ២៣:៦
២ប្រ. ៣០:១៤២បស ១៨:២២
២ប្រ. ៣០:១៤២ប្រ ២៨:២៤
២ប្រ. ៣០:១៦ចល ១:៥
២ប្រ. ៣០:១៧២ប្រ ២៩:៣៤
២ប្រ. ៣០:១៨២ប្រ ៣០:១
២ប្រ. ៣០:១៨ចសព ៨៦:៥
២ប្រ. ៣០:១៩២ប្រ ១៩:២, ៣; អែស ៧:១០
២ប្រ. ៣០:១៩ជប ៩:៦, ១០
២ប្រ. ៣០:២១ចល ២៣:៦
២ប្រ. ៣០:២១បច ១២:៥, ៧; នេហ ៨:១០
២ប្រ. ៣០:២១២ប្រ ២៩:២៥
២ប្រ. ៣០:២២ចល ២៣:៦
២ប្រ. ៣០:២២ចល ៣:១
២ប្រ. ៣០:២៣១បស ៨:៦៥
២ប្រ. ៣០:២៤២ប្រ ៣៥:៧, ៨
២ប្រ. ៣០:២៤២ប្រ ២៩:៣៤
២ប្រ. ៣០:២៥២ប្រ ៣០:១១, ១៨
២ប្រ. ៣០:២៥ដច ១២:៤៩
២ប្រ. ៣០:២៦១បស ៨:៦៥, ៦៦
២ប្រ. ៣០:២៧ជប ៦:២៣-២៦; បច ១០:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ៣០:១-២៧

ប្រវត្តិហេតុទី២

៣០ ហេសេគា​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អញ្ជើញ​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល+ និង​ក្នុង​ស្រុក​យូដា។ គាត់​ថែម​ទាំង​ផ្ញើ​សារ​ទៅ​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​កុលសម្ព័ន្ធ​ម៉ាណាសេ+ ឲ្យ​មក​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ២ ប៉ុន្តែ ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង ព្រម​ទាំង​ពួក​ជំនុំ​ក្នុង​ក្រុង​យេរូសាឡិម បាន​សម្រេច​ចិត្ត​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​២​វិញ។+ ៣ ពួក​គេ​មិន​អាច​ធ្វើ​បុណ្យ​រំលង​តាម​ពេល​កំណត់​ទេ+ ព្រោះ​គ្មាន​សង្ឃ​គ្រប់​គ្រាន់​ដែល​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ+ ហើយ​បណ្ដា​ជន​ក៏​មិន​ទាន់​មក​មូល​គ្នា​នៅ​ក្រុង​យេរូសាឡិម​ដែរ។ ៤ ដូច្នេះ ស្ដេច​និង​ពួក​ជំនុំ​ទាំង​មូល​បាន​យល់​ស្រប​គ្នា​ចំពោះ​ការ​លើក​ថ្ងៃ​បុណ្យ​រំលង​នេះ។ ៥ រួច​មក ស្ដេច​និង​ពួក​ជំនុំ​បាន​សម្រេច​ចេញ​សេចក្ដី​ប្រកាស​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរសេបា​រហូត​ដល់​ក្រុង​ដាន់+ អញ្ជើញ​បណ្ដា​ជន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ​ជា​ក្រុម​ស្រប​តាម​ការ​ណែនាំ​ពី​ព្រះ​ទេ។+

៦ បន្ទាប់​មក ពួក​អ្នក​នាំ​សារបាន​យក​សំបុត្រ​របស់​ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង ទៅ​ប្រកាស​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល​និង​ស្រុក​យូដា។ ក្នុង​សំបុត្រ​នោះ ស្ដេច​បាន​បង្គាប់​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អាប្រាហាំ អ៊ីសាក និង​អ៊ីស្រាអែល​វិញ​ចុះ ដើម្បី​ឲ្យ​លោក​ត្រឡប់​មក​រក​ពួក​អ្នក​ដែល​នៅ​សេស​សល់ ដែល​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី។+ ៧ ចូរ​កុំ​ធ្វើ​តាម​បុព្វ​បុរស​និង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ធ្វើ​ឲ្យ​ពួក​គេ​មាន​អន្តរាយ ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ។+ ៨ ចូរ​កុំ​មាន​ចិត្ត​រឹង​រូស​ដូច​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ឡើយ។+ ចូរ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា ហើយ​មក​ឯ​ទី​បរិសុទ្ធ+ជា​កន្លែង​ដែល​លោក​បាន​ញែក​ជា​បរិសុទ្ធ​ជា​ដរាប​ចុះ។ ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​លោក​ឈប់​ខឹង​នឹង​អ្នក​រាល់​គ្នា។+ ៩ ពេល​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ នោះ​បង​ប្អូន​និង​កូន​ៗ​របស់​អ្នក​រាល់​គ្នា​នឹង​ទទួល​សេចក្ដី​មេត្តា​ពី​ពួក​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ+ ហើយ​អ្នក​ទាំង​នោះ​នឹង​ឲ្យ​ពួក​គេ​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ។+ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មាន​ចិត្ត​អាណិត​អាសូរ​និង​សេចក្ដី​មេត្តា​ករុណា។+ បើ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​លោក​វិញ លោក​នឹង​មិន​ព្រងើយ​កន្តើយ*នឹង​អ្នក​រាល់​គ្នា​ឡើយ​»។+

១០ ក្រោយ​មក ពួក​អ្នក​នាំ​សារបាន​យក​សំបុត្រ​ទៅ​គ្រប់​ក្រុង​ទូ​ទាំង​ទឹក​ដី​អេប្រាអ៊ីម​និង​ម៉ាណាសេ+ ថែម​ទាំង​ទឹក​ដី​សេប៊ូឡូន​ផង​ដែរ។ ប៉ុន្តែ បណ្ដា​ជន​នៅ​ទី​នោះ​បាន​មើល​ងាយ​សើច​ចំអក​ឲ្យ​ពួក​គេ។+ ១១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​មាន​បណ្ដា​ជន​ខ្លះ​ពី​ទឹក​ដី​អេស៊ើរ ម៉ាណាសេ និង​សេប៊ូឡូន បាន​បន្ទាប​ខ្លួន ហើយ​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡិម។+ ១២ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ស្រុក​យូដា ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​បង្គាប់​របស់​ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​ពិត។

១៣ នៅ​ខែ​ទី​២+ មាន​បណ្ដា​ជន​យ៉ាង​ច្រើន​សន្ធឹក​បាន​ធ្វើ​ដំណើរ​ហូរហែ​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ។+ ១៤ បណ្ដា​ជន​ទាំង​នោះ​បាន​នាំ​គ្នា​រំលំ​ទី​បូជា​ផ្សេង​ៗ​របស់​ព្រះ​មិន​ពិត​ដែល​មាន​នៅ​ក្រុង​យេរូសាឡិម+ ព្រម​ទាំង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប+ រួច​ពួក​គេ​យក​ទៅ​បោះ​ចោល​នៅ​ជ្រលង​គីដ្រុន។ ១៥ នៅ​ថ្ងៃ​ទី​១៤ ខែ​ទី​២ គេ​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង។ ឯ​ពួក​សង្ឃ​និង​ពួក​លេវី ពួក​គេ​មាន​អារម្មណ៍​ខ្មាស​ខ្លួន​ឯង ដូច្នេះ​ពួក​គេ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ហើយ​យក​គ្រឿង​បូជា​ដុត​មក​ជូន​នៅ​វិហារ​ព្រះ​យេហូវ៉ា។ ១៦ ពួក​គេ​បាន​បំពេញ​តួ​នាទី​តាម​កន្លែង​រៀង​ៗ​ខ្លួន ស្រប​តាម​ច្បាប់​ម៉ូសេ​ដែល​ជា​តំណាង​ព្រះ​ពិត។ រួច​មក ពួក​សង្ឃ​បាន​ទទួល​ឈាម​សត្វ​ពី​ដៃ​ពួក​លេវី យក​ទៅ​ប្រោះ​នៅ​លើ​ទី​បូជា។+ ១៧ ក្នុង​ពិធី​បុណ្យ​នោះ មាន​បណ្ដា​ជន​ជា​ច្រើន​មិន​ទាន់​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។ ដូច្នេះ ពួក​លេវី​ក៏​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​បុណ្យ​រំលង​ឲ្យ​អ្នក​ទាំង​នោះ+ ដើម្បី​ញែក​ពួក​អ្នក​ទាំង​នោះ​ជា​បរិសុទ្ធ​សម្រាប់​ព្រះ​យេហូវ៉ា ១៨ ព្រោះ​ពួក​គេ​ជា​ច្រើន​នាក់ ជា​ពិសេស​បណ្ដា​ជន​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម កុលសម្ព័ន្ធ​ម៉ាណាសេ+ កុលសម្ព័ន្ធ​អ៊ីសាខារ និង​កុលសម្ព័ន្ធ​សេប៊ូឡូន មិន​បាន​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​នៅ​តែ​បរិភោគ​អាហារ​បុណ្យ​រំលង​ដដែល។ ទង្វើ​នេះ​ខុស​នឹង​ច្បាប់​ដែល​បាន​ត្រូវ​កត់​ទុក។ ដូច្នេះ ហេសេគា​បាន​អធិដ្ឋាន​ឲ្យ​ពួក​គេ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ល្អ+ អភ័យ​ទោស​ឲ្យ ១៩ អស់​អ្នក​ដែល​បាន​ត្រៀម​ចិត្ត​ស្វែង​រក​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​ផង ទោះ​ជា​ពួក​គេ​មិន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ស្រប​តាម​ខ្នាត​តម្រា​បរិសុទ្ធ​ក៏​ដោយ​»។+ ២០ ព្រះ​យេហូវ៉ា​ក៏​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ហេសេគា ហើយ​អភ័យ​ទោស​ឲ្យ​បណ្ដា​ជន​ទាំង​នោះ។

២១ ដូច្នេះ ពួក​អ៊ីស្រាអែល​ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ធ្វើ​ពិធី​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+អស់​៧​ថ្ងៃ​ដោយ​អរ​សប្បាយ។+ រីឯ​ពួក​សង្ឃ​និង​ពួក​លេវី​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រគំ​ភ្លេង​យ៉ាង​រំពង​ជូន​ព្រះ​យេហូវ៉ា។+ ២២ បន្ថែម​ទៅ​ទៀត ហេសេគា​បាន​និយាយ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា។ ក្នុង​អំឡុង​ពេល​បុណ្យ​អស់​៧​ថ្ងៃ​នោះ ពួក​គេ​បាន​បរិភោគ​អាហារ+ ហើយ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ ព្រម​ទាំង​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។

២៣ រួច​មក ពួក​ជំនុំ​ទាំង​អស់​បាន​មូល​មតិ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ថែម​៧​ថ្ងៃ​ទៀត។ ពួក​គេ​ក៏​បាន​ធ្វើ​ដូច្នោះ​ដោយ​អរ​សប្បាយ។+ ២៤ ក្នុង​ពិធី​បុណ្យ​នោះ ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​បាន​ផ្ដល់​ឲ្យ​ពួក​ជំនុំ​នូវ​គោ​ឈ្មោល​ចំនួន​១.០០០​ក្បាល​និង​ចៀម​ចំនួន​៧.០០០​ក្បាល។ ឯ​ពួក​អ្នក​គ្រប់​គ្រង​វិញ ពួក​គេ​ក៏​បាន​ផ្ដល់​ឲ្យ​ពួក​ជំនុំ​នូវ​គោ​ឈ្មោល​ចំនួន​១.០០០​ក្បាល​និង​ចៀម​ចំនួន​១០.០០០​ក្បាល​ដែរ+ ហើយ​នៅ​ពេល​នោះ​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។+ ២៥ ក្នុង​ពិធី​បុណ្យ​នោះ ពួក​យូដា​ទាំង​អស់​ព្រម​ទាំង​ពួក​សង្ឃ​និង​ពួក​លេវី និង​បណ្ដា​ជន​ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល+ មាន​អំណរ​ជា​ខ្លាំង។ ចំណែក​ឯ​ជន​បរទេស+ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល​និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​យូដា ពួក​គេ​ក៏​មាន​អំណរ​ក្រៃ​លែង​ដែរ។ ២៦ នៅ​ពេល​នោះ បណ្ដា​ជន​ទាំង​អស់​ក្នុង​ក្រុង​យេរូសាឡិម​មាន​ចិត្ត​រីក​រាយ​និង​ត្រេក​អរ​ជា​ខ្លាំង ព្រោះ​តាំង​ពី​គ្រា​សាឡូម៉ូន​កូន​ដាវីឌ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​មក មិន​ដែល​មាន​ពិធី​បុណ្យ​ដូច​នេះ​ក្នុង​ក្រុង​យេរូសាឡិម​ឡើយ។+ ២៧ ក្រោយ​មក ពួក​សង្ឃ​ពី​កុលសម្ព័ន្ធ​លេវី​បាន​ក្រោក​ឡើង​ជូន​ពរ​បណ្ដា​ជន+ ហើយ​ព្រះ​បាន​ឮ​សំឡេង​និង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ ពី​លំនៅ​បរិសុទ្ធ​របស់​លោក​នៅ​ស្ថាន​សួគ៌។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក