បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី២ ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីថែស្សាឡូនិចទី២

      • បុរស​ប្រឆាំង​ច្បាប់ (​១​-​១២​)

      • ការ​ដាស់​តឿន​ឲ្យ​កាន់​ជំហរ​មាំ​មួន (​១៣​-​១៧​)

ថែស្សាឡូនិចទី២ ២:១

ឯកសារយោង

  • +ម៉ាថ ២៤:៣
  • +១ថែ ៤:១៧

ថែស្សាឡូនិចទី២ ២:២

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

  • *

    ឬ​«​បណ្ដាំ​»​

ឯកសារយោង

  • +សេផ ១:១៤; ២ពេ ៣:១០
  • +១យ៉ូន ៤:១

ថែស្សាឡូនិចទី២ ២:៣

កំណត់សម្គាល់

  • *

    ឬ​«​កុំ​ឲ្យ​អ្នក​ណា​ល្បួង​លួង​លោម​អ្នក​រាល់​គ្នា​ឲ្យ​សោះ​»​

ឯកសារយោង

  • +១ធី ៤:១; ២ធី ២:១៦-១៨; ៤:៣; ២ពេ ២:១; ១យ៉ូន ២:១៨, ១៩
  • +ម៉ាថ ៧:១៥; សកម្ម ២០:២៩, ៣០
  • +២ពេ ២:១, ៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១៥, ទំ.  ១៤-១៥

    ១/៩/២០០៨, ទំ.  ២៨

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៤៦

ថែស្សាឡូនិចទី២ ២:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ៧/២០១៩, ទំ.  ៤

ថែស្សាឡូនិចទី២ ២:៧

ឯកសារយោង

  • +សកម្ម ២០:២៩, ៣០; ១កូ ១១:១៨, ១៩; ១យ៉ូន ២:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ៧/២០១៩, ទំ.  ៤

ថែស្សាឡូនិចទី២ ២:៨

ឯកសារយោង

  • +អេ ១១:៤; បប ១៩:១៥
  • +១ធី ៦:១៣-១៥; ២ធី ៤:១, ៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ៧/២០១៩, ទំ.  ៤

    ប៉មយាម,

    ១/៩/២០១០, ទំ.  ៣១

    ១/៩/២០០៨, ទំ.  ២៨

ថែស្សាឡូនិចទី២ ២:៩

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឯកសារយោង

  • +២កូ ១១:៣
  • +ម៉ាថ ២៤:២៤

ថែស្សាឡូនិចទី២ ២:១០

ឯកសារយោង

  • +ម៉ាថ ២៤:១១

ថែស្សាឡូនិចទី២ ២:១១

ឯកសារយោង

  • +ម៉ាថ ២៤:៥; ១ធី ៤:១; ២ធី ៤:៣, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០១៩, ទំ.  ២

ថែស្សាឡូនិចទី២ ២:១៣

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +យ៉ូន ៦:៤៤; រ៉ូម ៨:៣០
  • +យ៉ូន ១៧:១៧; ១កូ ៦:១១; ១ថែ ៤:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ២៨

ថែស្សាឡូនិចទី២ ២:១៤

ឯកសារយោង

  • +១ពេ ៥:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ២៨

ថែស្សាឡូនិចទី២ ២:១៥

ឯកសារយោង

  • +១កូ ១៥:៥៨; ១៦:១៣
  • +១កូ ១១:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១២/២០១៣, ទំ.  ៨-៩

ថែស្សាឡូនិចទី២ ២:១៦

ឯកសារយោង

  • +១យ៉ូន ៤:១០
  • +១ពេ ១:៣, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/១៩៩៥, ទំ.  ១៩

ថែស្សាឡូនិចទី២ ២:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/១៩៩៥, ទំ.  ១៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ថែ. ២:១ម៉ាថ ២៤:៣
២ថែ. ២:១១ថែ ៤:១៧
២ថែ. ២:២សេផ ១:១៤; ២ពេ ៣:១០
២ថែ. ២:២១យ៉ូន ៤:១
២ថែ. ២:៣១ធី ៤:១; ២ធី ២:១៦-១៨; ៤:៣; ២ពេ ២:១; ១យ៉ូន ២:១៨, ១៩
២ថែ. ២:៣ម៉ាថ ៧:១៥; សកម្ម ២០:២៩, ៣០
២ថែ. ២:៣២ពេ ២:១, ៣
២ថែ. ២:៧សកម្ម ២០:២៩, ៣០; ១កូ ១១:១៨, ១៩; ១យ៉ូន ២:១៨
២ថែ. ២:៨អេ ១១:៤; បប ១៩:១៥
២ថែ. ២:៨១ធី ៦:១៣-១៥; ២ធី ៤:១, ៨
២ថែ. ២:៩២កូ ១១:៣
២ថែ. ២:៩ម៉ាថ ២៤:២៤
២ថែ. ២:១០ម៉ាថ ២៤:១១
២ថែ. ២:១១ម៉ាថ ២៤:៥; ១ធី ៤:១; ២ធី ៤:៣, ៤
២ថែ. ២:១៣យ៉ូន ៦:៤៤; រ៉ូម ៨:៣០
២ថែ. ២:១៣យ៉ូន ១៧:១៧; ១កូ ៦:១១; ១ថែ ៤:៧
២ថែ. ២:១៤១ពេ ៥:១០
២ថែ. ២:១៥១កូ ១៥:៥៨; ១៦:១៣
២ថែ. ២:១៥១កូ ១១:២
២ថែ. ២:១៦១យ៉ូន ៤:១០
២ថែ. ២:១៦១ពេ ១:៣, ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ថែស្សាឡូនិចទី២ ២:១-១៧

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច

២ ប៉ុន្តែ បង​ប្អូន បើ​និយាយ​អំពី​វត្តមាន​នៃ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង+ និង​អំពី​ការ​ប្រមូល​យើង​មក​ឯ​លោក+ យើង​សុំ​អ្នក​រាល់​គ្នា ២ កុំ​ឲ្យ​ការ​វែក​ញែក​របស់​អ្នក​រាល់​គ្នា​ងាយ​រង្គោះ​រង្គើ ហើយ​កុំ​ឆាប់​ជ្រួល​ច្របល់​ក្នុង​ចិត្ត ដោយ​សារ​មាន​ការ​អះអាង​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា*+បាន​មក​ដល់​ហើយ ទោះ​ជា​ការ​អះអាង​នោះ​មក​តាម​រយៈ​ទំនាយ*+ ពាក្យ​សម្ដី ឬ​សំបុត្រ​ណា​មួយ​ដែល​ហាក់​ដូច​ជា​មក​ពី​យើង​ក៏​ដោយ។

៣ កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ឲ្យ​សោះ* ព្រោះ​ទាល់​តែ​មាន​ការ​ក្បត់​ជំនឿ+ និង​បុរស​ប្រឆាំង​ច្បាប់+ដែល​ជា​កូន​នៃ​សេចក្ដី​ហិន​វិនាស​លេច​មក​ជា​មុន​សិន ទើប​ថ្ងៃ​នោះ​មក​ដល់។+ ៤ អ្នក​នោះ​ជា​អ្នក​ប្រឆាំង ហើយ​គាត់​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អស់​អ្នក​ណា​ដែល​គេ​ហៅ​ថា​ព្រះ ឬ​ខ្ពស់​ជាង​អ្វី​ដែល​មនុស្ស​គោរព​បូជា។ ម្ល៉ោះ​ហើយ អ្នក​នោះ​អង្គុយ​ក្នុង​វិហារ​របស់​ព្រះ ដោយ​បង្ហាញ​ជា​សាធារណៈ​ថា​ខ្លួន​ជា​ព្រះ​មួយ​រូប។ ៥ អ្នក​រាល់​គ្នា​ចាំ​ទេ ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ តើ​ខ្ញុំ​មិន​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​ទេ​ឬ?

៦ ឥឡូវ អ្នក​រាល់​គ្នា​ដឹង​អំពី​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​បុរស​ប្រឆាំង​ច្បាប់ ដើម្បី​ឲ្យ​អ្នក​នោះ​ត្រូវ​លេច​មក​នៅ​ពេល​កំណត់​របស់​ខ្លួន។ ៧ ពិត​មែន​តែ​អាថ៌​កំបាំង​អំពី​ការ​ប្រឆាំង​ច្បាប់​នេះ​កំពុង​មាន​សកម្មភាព+ តែ​វា​នៅ​តែ​ជា​អាថ៌​កំបាំង រហូត​ដល់​លែង​មាន​អ្នក​ឃាត់​ឃាំង​ទៀត។ ៨ បន្ទាប់​មក អ្នក​ប្រឆាំង​ច្បាប់​នោះ​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ គឺ​អ្នក​ដែល​លោក​ម្ចាស់​យេស៊ូ​នឹង​បំបាត់​ចោល​ដោយ​ឫទ្ធានុភាព​ដែល​ចេញ​ពី​មាត់​លោក+ ហើយ​ធ្វើ​ឲ្យ​សាប​សូន្យ​ពេល​ដែល​លោក​មាន​វត្តមាន។+ ៩ ប៉ុន្តែ អ្នក​ប្រឆាំង​ច្បាប់​នោះ​លេច​មក​តាម​រយៈ​អំណាច​របស់​សាថាន*+ ដោយ​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន ធ្វើ​សញ្ញា​សម្គាល់​ក្លែង​ក្លាយ និង​ការ​អស្ចារ្យ​ផ្សេង​ៗ​+ ១០ ព្រម​ទាំង​ប្រើ​ការ​មិន​សុចរិត​គ្រប់​បែប​យ៉ាង+ ដើម្បី​បោក​បញ្ឆោត​ពួក​អ្នក​ដែល​កំពុង​វិនាស ទុក​ជា​ការ​សង​សឹក ពី​ព្រោះ​ពួក​គេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ដែល​នាំ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ​ទេ។ ១១ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​ឥទ្ធិពល​ដែល​បោក​បញ្ឆោត​មក​បំភាន់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ជឿ​ការ​ភូត​ភរ។+ ១២ យ៉ាង​នេះ ពួក​គេ​ទាំង​អស់​នឹង​ទទួល​ការ​វិនិច្ឆ័យ​ទោស ព្រោះ​ពួក​គេ​មិន​បាន​ជឿ​សេចក្ដី​ពិត​ទេ តែ​បែរ​ជា​ពេញ​ចិត្ត​អ្វី​ដែល​មិន​សុចរិត​ទៅ​វិញ។

១៣ ប៉ុន្តែ បង​ប្អូន​ដែល​ព្រះ​យេហូវ៉ា*ស្រឡាញ់​អើយ យើង​មាន​ភារកិច្ច​អរគុណ​ព្រះ​ដើម្បី​អ្នក​រាល់​គ្នា​ជា​និច្ច ពី​ព្រោះ​តាំង​ពី​ដំបូង​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា+ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ ដោយ​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ+តាម​រយៈ​ឫទ្ធានុភាព​របស់​លោក និង​ដោយ​សារ​ជំនឿ​ដែល​អ្នក​រាល់​គ្នា​មាន​លើ​សេចក្ដី​ពិត។ ១៤ លោក​បាន​ហៅ​អ្នក​រាល់​គ្នា​ក្នុង​បំណង​នេះ តាម​រយៈ​ដំណឹង​ល្អ​ដែល​យើង​ប្រកាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សិរី​រុង​រឿង​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។+ ១៥ ដូច្នេះ បង​ប្អូន​អើយ ចូរ​កាន់​ជំហរ​មាំ​មួន+ ហើយ​កាន់​ខ្ជាប់​តាម​ទំនៀម​ទម្លាប់​ដែលអ្នក​រាល់​គ្នា​បាន​រៀន+ ទោះ​ជា​តាម​រយៈ​ពាក្យ​សម្ដី ឬ​សំបុត្រ​របស់​យើង​ក៏​ដោយ។ ១៦ ម្យ៉ាង​ទៀត ព្រះ​ដែល​ជា​បិតា​របស់​យើង លោក​ស្រឡាញ់​យើង+ ហើយ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​សម្រាល​ទុក្ខ​ជា​រៀង​រហូត​និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ។+ យើង​អធិដ្ឋាន​សូម​ឲ្យ​ព្រះ​និង​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ១៧ សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​តែង​តែ​មាន​ពាក្យ​សម្ដី​ល្អ និង​ការ​ប្រព្រឹត្ត​ល្អ​ជា​និច្ច។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក