បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • ប៉ូល​និង​ពួក​មហា​សាវ័ក (​១​-​១៥​)

      • ការ​លំបាក​របស់​ប៉ូល​ក្នុង​នាម​ជា​សាវ័ក (​១៦​-​៣៣​)

កូរិនថូសទី២ ១១:២

ឯកសារយោង

  • +ម៉ាក ២:១៩; អេភ ៥:២៣; បប ២១:២, ៩

កូរិនថូសទី២ ១១:៣

ឯកសារយោង

  • +ដក ៣:៤, ៥; យ៉ូន ៨:៤៤
  • +១ធី ៦:៣-៥; ហេ ១៣:៩; ២ពេ ៣:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    «ព្រះស្រឡាញ់», ទំ.  ២២០

    ប៉មយាម,

    ១/១/២០០៣, ទំ.  ២២

កូរិនថូសទី២ ១១:៤

កំណត់សម្គាល់

  • *

    ឬ​«​ប្រណី​»​

ឯកសារយោង

  • +កាឡ ១:៧, ៨

កូរិនថូសទី២ ១១:៥

ឯកសារយោង

  • +២កូ ១១:២៣

កូរិនថូសទី២ ១១:៦

ឯកសារយោង

  • +២កូ ១០:១០

កូរិនថូសទី២ ១១:៧

ឯកសារយោង

  • +សកម្ម ១៨:៣; ១កូ ៩:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៩, ទំ.  ៤

កូរិនថូសទី២ ១១:៨

ឯកសារយោង

  • +ភី ៤:១០

កូរិនថូសទី២ ១១:៩

ឯកសារយោង

  • +ភី ៤:១៥, ១៦
  • +១ថែ ២:៩

កូរិនថូសទី២ ១១:១០

ឯកសារយោង

  • +១កូ ៩:១៤, ១៥

កូរិនថូសទី២ ១១:១២

ឯកសារយោង

  • +១កូ ៩:១១, ១២

កូរិនថូសទី២ ១១:១៣

ឯកសារយោង

  • +រ៉ូម ១៦:១៧, ១៨; ២ពេ ២:១

កូរិនថូសទី២ ១១:១៤

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឯកសារយោង

  • +កាឡ ១:៨; ២ថែ ២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៤, ទំ.  ៤-៥

    ១/៦/២០០២, ទំ.  ១១

កូរិនថូសទី២ ១១:១៥

ឯកសារយោង

  • +ម៉ាថ ១៦:២៧; ភី ៣:១៨, ១៩; ២ធី ៤:១៤

កូរិនថូសទី២ ១១:១៩

កំណត់សម្គាល់

  • *

    ឬ​«​ប្រណី​»​

កូរិនថូសទី២ ១១:២០

កំណត់សម្គាល់

  • *

    ឬ​«​ប្រណី​»​

កូរិនថូសទី២ ១១:២២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +សកម្ម ២២:៣
  • +រ៉ូម ១១:១; ភី ៣:៤, ៥

កូរិនថូសទី២ ១១:២៣

ឯកសារយោង

  • +រ៉ូម ១១:១៣; ១កូ ១៥:១០
  • +សកម្ម ១៦:២៣, ២៤
  • +សកម្ម ៩:១៥, ១៦; ២កូ ៦:៤, ៥; ១ពេ ២:២០, ២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០២១, ទំ.  ២៥-២៦

កូរិនថូសទី២ ១១:២៤

ឯកសារយោង

  • +បច ២៥:៣

កូរិនថូសទី២ ១១:២៥

ឯកសារយោង

  • +សកម្ម ១៦:២២
  • +សកម្ម ១៤:១៩
  • +សកម្ម ២៧:៤១

កូរិនថូសទី២ ១១:២៦

ឯកសារយោង

  • +សកម្ម ២០:៣; ២៣:១០
  • +សកម្ម ១៤:៥, ៦
  • +សកម្ម ១៣:៥០

កូរិនថូសទី២ ១១:២៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នៅ​អាក្រាត​»​

ឯកសារយោង

  • +សកម្ម ២០:៣១
  • +១កូ ៤:១១
  • +២កូ ៦:៤, ៥

កូរិនថូសទី២ ១១:២៨

កំណត់សម្គាល់

  • *

    ឬ​«​ខ្ញុំ​ក៏​មាន​សម្ពាធ​រៀង​រាល់​ថ្ងៃ​ដែរ​»​

ឯកសារយោង

  • +២កូ ២:៤; កូឡ ២:១

កូរិនថូសទី២ ១១:៣៣

ឯកសារយោង

  • +សកម្ម ៩:២៤, ២៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ១១:២ម៉ាក ២:១៩; អេភ ៥:២៣; បប ២១:២, ៩
២កូ. ១១:៣ដក ៣:៤, ៥; យ៉ូន ៨:៤៤
២កូ. ១១:៣១ធី ៦:៣-៥; ហេ ១៣:៩; ២ពេ ៣:១៧
២កូ. ១១:៤កាឡ ១:៧, ៨
២កូ. ១១:៥២កូ ១១:២៣
២កូ. ១១:៦២កូ ១០:១០
២កូ. ១១:៧សកម្ម ១៨:៣; ១កូ ៩:១៨
២កូ. ១១:៨ភី ៤:១០
២កូ. ១១:៩ភី ៤:១៥, ១៦
២កូ. ១១:៩១ថែ ២:៩
២កូ. ១១:១០១កូ ៩:១៤, ១៥
២កូ. ១១:១២១កូ ៩:១១, ១២
២កូ. ១១:១៣រ៉ូម ១៦:១៧, ១៨; ២ពេ ២:១
២កូ. ១១:១៤កាឡ ១:៨; ២ថែ ២:៩
២កូ. ១១:១៥ម៉ាថ ១៦:២៧; ភី ៣:១៨, ១៩; ២ធី ៤:១៤
២កូ. ១១:២២សកម្ម ២២:៣
២កូ. ១១:២២រ៉ូម ១១:១; ភី ៣:៤, ៥
២កូ. ១១:២៣រ៉ូម ១១:១៣; ១កូ ១៥:១០
២កូ. ១១:២៣សកម្ម ១៦:២៣, ២៤
២កូ. ១១:២៣សកម្ម ៩:១៥, ១៦; ២កូ ៦:៤, ៥; ១ពេ ២:២០, ២១
២កូ. ១១:២៤បច ២៥:៣
២កូ. ១១:២៥សកម្ម ១៦:២២
២កូ. ១១:២៥សកម្ម ១៤:១៩
២កូ. ១១:២៥សកម្ម ២៧:៤១
២កូ. ១១:២៦សកម្ម ២០:៣; ២៣:១០
២កូ. ១១:២៦សកម្ម ១៤:៥, ៦
២កូ. ១១:២៦សកម្ម ១៣:៥០
២កូ. ១១:២៧សកម្ម ២០:៣១
២កូ. ១១:២៧១កូ ៤:១១
២កូ. ១១:២៧២កូ ៦:៤, ៥
២កូ. ១១:២៨២កូ ២:៤; កូឡ ២:១
២កូ. ១១:៣៣សកម្ម ៩:២៤, ២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ១១:១-៣៣

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

១១ សូម​អ្នក​រាល់​គ្នា​ទ្រាំ​នឹង​ខ្ញុំ​បន្តិច ទោះ​ជា​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ​ក៏​ដោយ។ ប៉ុន្តែ​តាម​ពិត អ្នក​រាល់​គ្នា​កំពុង​ទ្រាំ​ហើយ! ២ ព្រោះ​ខ្ញុំ​ចង់​ហួងហែង​អ្នក​រាល់​គ្នា ដូច​ព្រះ​ចង់​ហួងហែង​អ្នក​រាល់​គ្នា​ដែរ ដោយ​សារ​ខ្ញុំ​បានទុក​ដាក់​អ្នក​រាល់​គ្នា​ឲ្យ​មាន​ប្ដី​តែ​មួយ គឺ​គ្រិស្ត ហើយ​ខ្ញុំ​ចង់​ប្រគល់​អ្នក​រាល់​គ្នាក្នុង​ភាព​ជា​ក្រមុំ​បរិសុទ្ធ​ទៅ​លោក។+ ៣ ប៉ុន្តែ ដូច​សត្វ​ពស់​បាន​ល្បួង​លួង​លោម​អេវ៉ា​ដោយ​កលល្បិច​របស់​វា+ នោះ​ខ្ញុំ​ខ្លាច​ថា ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​បង្ខូច​តាម​របៀប​ណា​មួយ​ដែរ ហើយ​អ្នក​រាល់​គ្នា​នឹង​បាត់​បង់​ចិត្ត​ស្មោះ​និង​ភាព​បរិសុទ្ធ​ដែល​គ្រិស្ត​គួរ​ទទួល។+ ៤ ព្រោះ​ថា ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មក​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​ផ្សេង​ទៀត ក្រៅ​ពី​លោក​យេស៊ូ​ដែល​យើង​បាន​ផ្សព្វ​ផ្សាយ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​ចិត្ត​គំនិត​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ចិត្ត​គំនិត​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត ក្រៅ​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ+ អ្នក​រាល់​គ្នា​ចេះ​តែ​ទ្រាំ*នឹង​អ្នក​នោះ។ ៥ ព្រោះ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ខ្លួន​ខ្ញុំ​អន់​ជាង​ពួក​មហា​សាវ័ក​របស់​អ្នក​រាល់​គ្នា​ក្នុង​រឿង​ណា​មួយ​សោះ​ឡើយ។+ ៦ ប៉ុន្តែ ទោះ​ជា​ខ្ញុំ​ខ្សោយ​ខាង​វោហារ​ក៏​ដោយ+ ខ្ញុំ​មិន​ខ្សោយ​ខាង​ចំណេះ​ទេ តែ​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ច្បាស់​អំពី​ចំណេះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់។

៧ តើ​ខ្ញុំ​បាន​ធ្វើ​ខុស​ឬ ដែល​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​ដោយ​មិន​យក​ថ្លៃ ហើយ​បាន​បន្ទាប​ខ្លួន​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​លើក​តម្កើង?+ ៨ ខ្ញុំ​បាន​បេះ​ពី​មាត់​ពី​ក​របស់​ក្រុម​ជំនុំ​ឯ​ទៀត ដោយ​ទទួល​ការ​ឧបត្ថម្ភ​ពី​ពួក​គាត់ ដើម្បី​យក​មក​បម្រើ​អ្នក​រាល់​គ្នា។+ ៩ ក៏​ប៉ុន្តែ ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ចាប់​ផ្ដើម​ខ្វះ​ខាត ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​ណា​ម្នាក់​ឡើយ ព្រោះ​បង​ប្អូន​ដែល​មក​ពី​តំបន់​ម៉ាសេដូន​បាន​ផ្គត់​ផ្គង់​ជា​បរិបូរ​នូវ​អ្វី​ៗ​ដែល​ខ្ញុំ​ត្រូវ​ការ។+ ក្នុង​គ្រប់​ការ​ទាំង​អស់ ខ្ញុំ​បាន​រក្សា​ខ្លួន​កុំ​ឲ្យ​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា ក៏​នឹងបន្ត​រក្សា​ខ្លួន​ត​ទៅ​ទៀត។+ ១០ ដរាប​ណា​ខ្ញុំ​ជា​អ្នក​កាន់​តាម​គ្រិស្ត ដរាប​នោះខ្ញុំ​នឹង​មិន​ឈប់​អួត+អំពី​តំបន់​អាខេយ៉ា​ទេ។ ១១ ហេតុ​អ្វី​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​ដោយ​សារ​ខ្ញុំមិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ? ព្រះ​ជ្រាប​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា។

១២ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​ទៀត+ដើម្បី​បំបាត់​ទី​សំអាង​របស់​ពួក​អ្នក​ដែល​ខំ​តាំង​ខ្លួន​ឲ្យ​ស្មើ​នឹង​យើង ដោយ​អួត​អំពី​តំណែង​របស់​ខ្លួន។ ១៣ ព្រោះ​បុរស​បែប​នោះ​ជា​សាវ័ក​ក្លែង​ក្លាយ និង​ជា​មនុស្ស​ឆបោក​ដែល​ក្លែង​ខ្លួន​ជា​សាវ័ក​របស់​គ្រិស្ត+ ១៤ ហើយ​គ្មាន​អ្វី​ចម្លែក​ទេ ព្រោះ​សាថាន*ចេះ​តែ​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ។+ ១៥ ដូច្នេះ មិន​មែន​ជា​ការ​អស្ចារ្យ​ទេ ដែល​អ្នក​បម្រើ​របស់​វា​ក៏​ចេះ​តែ​ក្លែងខ្លួន​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​សុចរិត​ដែរ។ ប៉ុន្តែ នៅ​ទី​បញ្ចប់ ពួក​គេ​នឹង​ទទួល​ផល​ស្រប​តាម​ការ​ដែល​ពួក​គេ​បាន​ធ្វើ។+

១៦ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​៖ កុំ​ឲ្យ​អ្នក​ណា​គិត​ថា​ខ្ញុំ​ឥត​វិចារណញ្ញាណ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​គិត​ដូច្នោះ​មែន ចូរ​ទ្រាំ​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​បាន​បន្តិច​បន្តួច ទោះ​ជា​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ​ក៏​ដោយ។ ១៧ អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​មិន​មែន​និយាយ​តាម​គំរូ​របស់​លោក​ម្ចាស់​ទេ តែ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ ដែល​មាន​អំណួត​ហើយ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ១៨ ដោយ​សារ​មាន​ច្រើន​នាក់​កំពុង​អួត​អំពី​អ្វី​ៗ​ខាង​ពិភព​លោក​នេះ ខ្ញុំ​ក៏​នឹងអួត​ដែរ។ ១៩ ដោយ​សារ​អ្នក​រាល់​គ្នា​ថា​ខ្លួន​«​មាន​វិចារណញ្ញាណ​»​ ហេតុ​អ្វី​អ្នក​រាល់​គ្នា​សប្បាយ​ចិត្ត​ទ្រាំ*នឹង​អ្នក​ដែល​គ្មាន​វិចារណញ្ញាណ? ២០ តាម​ការ​ពិត អ្នក​រាល់​គ្នា​ទ្រាំ*នឹង​អ្នក​ណា​ដែល​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ខ្ញុំ​បម្រើ អ្នក​ណា​ដែល​លេប​ត្របាក់​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​មាន អ្នក​ណា​ដែល​កញ្ឆក់​យក​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​មាន អ្នក​ណា​ដែល​តម្កើង​ខ្លួន​លើ​អ្នក​រាល់​គ្នា និង​អ្នក​ណា​ដែល​វាយ​មុខ​អ្នក​រាល់​គ្នា។

២១ ខ្ញុំ​និយាយ​ដូច្នេះ ធ្វើ​ឲ្យ​យើង​អាប់​ឱន​កិត្តិ​យស ពី​ព្រោះ​អ្នក​ខ្លះ​គិត​ថា​យើង​គ្មាន​សមត្ថភាព​ប្រើ​អំណាច​របស់​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។

ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​មួយ ខ្ញុំ​ក៏​ហ៊ាន​ដែរ។ ខ្ញុំ​កំពុង​និយាយ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ។ ២២ តើ​ដើម​កំណើត​របស់​ពួក​គេ​ជា​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ដូច្នោះ​ដែរ។+ តើ​ពួក​គេ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឬ? ខ្ញុំ​ក៏​ដូច្នោះ​ដែរ។ តើ​ពួក​គេ​ជា​កូន​ចៅ*របស់​អាប្រាហាំ​ឬ? ខ្ញុំ​ក៏​ដូច្នោះ​ដែរ។+ ២៣ តើ​ពួក​គេ​ជា​អ្នក​បម្រើ​របស់​គ្រិស្ត​ឬ? ខ្ញុំ​សូម​តប​ឆ្លើយ​ដូច​ជា​មនុស្ស​ឆ្កួត​ថា ខ្ញុំ​ជា​អ្នក​បម្រើ​ប្រសើរ​ជាង​ពួក​គេ ព្រោះ​ខ្ញុំ​ធ្វើ​ការ​ច្រើន​ជាង​ពួក​គេ+ ជាប់​គុក​ច្រើន​ជាង​ពួក​គេ+ ត្រូវ​គេ​វាយ​ច្រើន​ហួស​ប្រមាណ និង​ជិត​ស្លាប់​ជា​ច្រើន​ដង។+ ២៤ មាន​ប្រាំ​ដង​ដែល​ជនជាតិ​យូដា​បាន​វាយ​ខ្ញុំ រាល់​ដង​ពួក​គេ​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​មួយ។+ ២៥ ខ្ញុំ​ត្រូវ​គេ​វាយ​នឹង​ដំបង​បី​ដង+ ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម​មួយ​ដង+ ធ្លាប់​លិច​សំពៅ​បី​ដង+ ធ្លាប់​ជាប់​នៅ​សមុទ្រ​មួយ​យប់​មួយ​ថ្ងៃ។ ២៦ ខ្ញុំ​ធ្វើ​ដំណើរ​ជា​ញឹក​ញយ ក៏​បាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៅ​ទន្លេ គ្រោះ​ថ្នាក់​ពី​ចោរ​ចាំ​ស្ទាក់​ប្លន់ គ្រោះ​ថ្នាក់​ពី​ជន​រួម​ជាតិ+ គ្រោះ​ថ្នាក់​ពី​ជន​ជាតិ​ដទៃ+ គ្រោះ​ថ្នាក់​នៅ​ក្នុង​ក្រុង+ គ្រោះ​ថ្នាក់​នៅ​តំបន់​ស្ងាត់​ជ្រងំ គ្រោះ​ថ្នាក់​នៅ​សមុទ្រ គ្រោះ​ថ្នាក់​ក្នុង​ចំណោម​បង​ប្អូន​ក្លែង​ក្លាយ ២៧ ដោយ​នឿយ​លំបាក ដោយ​អត់​ងងុយ​ជា​ញឹក​ញយ+ ដោយ​ស្រេក​ឃ្លាន+ ដោយ​គ្មាន​អាហារ​បរិភោគ​ជា​ច្រើន​ដង+ ដោយ​រងា​និង​គ្មាន​សម្លៀក​បំពាក់។*

២៨ ក្រៅ​ពី​អ្វី​ៗ​ទាំង​នោះ ក៏​មាន​អ្វី​ដែល​អន្ទោល​តាម​ខ្ញុំ​រៀង​រាល់​ថ្ងៃ* ពោល​គឺ​កង្វល់​អំពី​ក្រុម​ជំនុំ​ទាំង​ឡាយ។+ ២៩ តើ​អ្នក​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​ខ្សោយ​ដែរ? តើ​អ្នក​ណា​ជំពប់​ដួល ហើយ​ខ្ញុំ​មិន​ខឹង​ឆួល?

៣០ ប្រសិន​បើ​ត្រូវ​អួត​ខ្លួន ខ្ញុំ​នឹង​អួត​អំពី​អ្វី​ដែល​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ។ ៣១ ព្រះ​ដែល​ជា​បិតា​របស់​លោក​ម្ចាស់​យេស៊ូ និង​ជា​ព្រះ​ដែល​ត្រូវ​ទទួល​ការ​សរសើរ​ជា​រៀង​រហូត ជ្រាប​ថា​ខ្ញុំ​មិន​និយាយ​កុហក​ទេ។ ៣២ នៅ​ក្រុង​ដាម៉ាស់ អភិបាល​ក្រោម​អំណាច​ស្ដេច​អារេតាស បាន​ឲ្យ​គេ​ចាំ​យាម​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ។ ៣៣ ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ឆេ​ផ្ដៅ រួច​សម្រូត​ចុះ​តាម​បង្អួច​កំពែង។+ ដូច្នេះ ខ្ញុំ​បាន​រួច​ពី​កណ្ដាប់​ដៃ​របស់​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក