បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី២ ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីថែស្សាឡូនិចទី២

      • ការ​សួរ​សុខ​ទុក្ខ (​១, ២​)

      • ជំនឿ​អ្នក​ក្រុង​ថែស្សាឡូនិច​កាន់​តែ​រឹង​មាំ (​៣​-​៥​)

      • ការ​សង​សឹក​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ (​៦​-​១០​)

      • សេចក្ដី​អធិដ្ឋាន​សម្រាប់​ក្រុម​ជំនុំ (​១១, ១២​)

ថែស្សាឡូនិចទី២ ១:១

កំណត់សម្គាល់

  • *

    ក៏​មាន​ឈ្មោះ​ថា​ស៊ីឡាស​ដែរ

  • *

    មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

ឯកសារយោង

  • +២កូ ១:១៩

ថែស្សាឡូនិចទី២ ១:៣

ឯកសារយោង

  • +១ថែ ៣:១២; ៤:៩, ១០

ថែស្សាឡូនិចទី២ ១:៤

កំណត់សម្គាល់

  • *

    ឬ​«​សេចក្ដី​វេទនា​»​

ឯកសារយោង

  • +១ថែ ២:១៩
  • +១ថែ ១:៦; ២:១៤; ១ពេ ២:២១

ថែស្សាឡូនិចទី២ ១:៥

ឯកសារយោង

  • +សកម្ម ១៤:២២; រ៉ូម ៨:១៧; ២ធី ២:១២

ថែស្សាឡូនិចទី២ ១:៦

ឯកសារយោង

  • +រ៉ូម ១២:១៩; បប ៦:៩, ១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៣

    ប៉មយាម,

    ១/២/២០០៥, ទំ.  ២៧

ថែស្សាឡូនិចទី២ ១:៧

ឯកសារយោង

  • +ម៉ាក ៨:៣៨
  • +លូក ១៧:២៩, ៣០; ១ពេ ១:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៥, ទំ.  ២៧

ថែស្សាឡូនិចទី២ ១:៨

ឯកសារយោង

  • +រ៉ូម ២:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៣

    ប៉មយាម (សិក្សា),

    ៩/២០១៩, ទំ.  ១២

    ប៉មយាម,

    ១/២/២០០៥, ទំ.  ២៧

ថែស្សាឡូនិចទី២ ១:៩

ឯកសារយោង

  • +២ពេ ៣:៧

ថែស្សាឡូនិចទី២ ១:១១

ឯកសារយោង

  • +រ៉ូម ៨:៣០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ថែ. ១:១២កូ ១:១៩
២ថែ. ១:៣១ថែ ៣:១២; ៤:៩, ១០
២ថែ. ១:៤១ថែ ២:១៩
២ថែ. ១:៤១ថែ ១:៦; ២:១៤; ១ពេ ២:២១
២ថែ. ១:៥សកម្ម ១៤:២២; រ៉ូម ៨:១៧; ២ធី ២:១២
២ថែ. ១:៦រ៉ូម ១២:១៩; បប ៦:៩, ១០
២ថែ. ១:៧ម៉ាក ៨:៣៨
២ថែ. ១:៧លូក ១៧:២៩, ៣០; ១ពេ ១:៧
២ថែ. ១:៨រ៉ូម ២:៨
២ថែ. ១:៩២ពេ ៣:៧
២ថែ. ១:១១រ៉ូម ៨:៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ថែស្សាឡូនិចទី២ ១:១-១២

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច

១ ពី​ខ្ញុំ ប៉ូល និង​ស៊ីលវេនុស* ព្រម​ទាំង​ធីម៉ូថេ+ ជូន​ចំពោះ​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ដែល​រួប​រួម​ជា​មួយ​នឹង​ព្រះ​ជា​បិតា​របស់​យើង និង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​៖*

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៣ បង​ប្អូន​អើយ យើង​មាន​ភារកិច្ច​អរគុណ​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា​ជា​និច្ច។ យើង​ធ្វើ​ដូច្នេះ​គឺ​ត្រឹម​ត្រូវ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ជំនឿ​កាន់​តែ​រឹង​មាំ ហើយ​អ្នក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ដែរ។+ ៤ ហេតុ​នេះ ក្នុង​ចំណោម​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ យើង​មាន​មោទនភាព​ចំពោះ​អ្នក​រាល់​គ្នា+ ដោយ​សារ​អ្នក​រាល់​គ្នា​បង្ហាញ​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ ទោះ​ជា​អ្នក​រាល់​គ្នា​កំពុង​ជួប​ការ​បៀត​បៀន​និង​ទុក្ខ​លំបាក*គ្រប់​បែប​យ៉ាង​ក៏​ដោយ។+ ៥ នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្តិធម៌ ហើយ​ដោយ​សារ​ការ​នោះ អ្នក​រាល់​គ្នា​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​សម​នឹង​ទទួល​រាជាណាចក្រ​ព្រះ ព្រោះ​នោះ​ជា​មូល​ហេតុ​ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ។+

៦ ដោយ​សារ​ការ​វិនិច្ឆ័យ​របស់​ព្រះ​គឺ​សុចរិត​យុត្តិធម៌ នោះ​លោក​នឹង​សង​ទុក្ខ​វេទនា​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​វេទនា។+ ៧ ពេល​ដែល​លោក​ម្ចាស់យេស៊ូ​លេច​មក​ពី​ស្ថាន​សួគ៌​ជា​មួយ​នឹង​បណ្ដា​ទេវតា​ខ្លាំង​ក្លា​របស់​លោក+ក្នុង​អណ្ដាតភ្លើង នោះ​អ្នក​រាល់​គ្នា​ដែល​កំពុង​រង​ទុក្ខ​វេទនា នឹង​ទទួល​បាន​ការ​ធូរ​ស្បើយ​ជា​មួយ​នឹង​យើង។+ ៨ នៅ​គ្រា​នោះ លោក​នឹង​សង​សឹក​ចំពោះ​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​ពួក​អ្នក​ដែល​មិន​ស្ដាប់​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង។+ ៩ អ្នក​ទាំង​នោះ​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត+ ឲ្យ​ផុត​បាត់​ពី​មុខ​លោក​ម្ចាស់​និង​ឫទ្ធានុភាព​ដ៏​រុង​រឿង​របស់​លោក ១០ នៅ​ពេល​ដែល​លោក​មក​ដើម្បី​ទទួល​សិរី​រុង​រឿង​ជា​មួយ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​លោក នោះ​អស់​អ្នក​ដែល​បាន​បង្ហាញ​ជំនឿ​លើ​លោក​នឹង​កោត​ស្ញប់​ស្ញែង​ចំពោះ​លោក ហើយ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ជឿ​អ្វី​ៗ​ដែល​យើង​បាន​ប្រាប់ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ។

១១ ហេតុ​នោះ យើង​តែង​តែ​អធិដ្ឋាន​ដើម្បី​អ្នក​រាល់​គ្នា​ជា​និច្ច និង​សូម​ឲ្យ​ព្រះ​របស់​យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ថា​ជា​អ្នក​ដែល​លោក​សម​នឹង​ហៅ+ ហើយ​ដោយ​ឫទ្ធានុភាព​របស់​លោក សូម​ឲ្យ​លោក​សម្រេច​ការ​ល្អ​ទាំង​អស់​ដែល​លោក​ចង់​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ធ្វើ​ឲ្យ​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ​បាន​ទទួល​ជោគ​ជ័យ។ ១២ នេះ​គឺ​ដើម្បី​ឲ្យ​នាម​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សិរី​រុង​រឿង​ដោយ​រួប​រួម​ជា​មួយ​នឹង​លោក ស្រប​តាម​គុណ​ដ៏​វិសេស​លើស​លប់​នៃ​ព្រះ​របស់​យើង​និង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក