បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • វិហារ​ពេញ​ដោយ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា (​១​-​៣​)

      • ពិធី​សម្ពោធ​វិហារ (​៤​-​១០​)

      • ព្រះ​យេហូវ៉ា​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ (​១១​-​២២​)

ប្រវត្តិហេតុទី២ ៧:១

ឯកសារយោង

  • +១បស ៨:៥៤
  • +ចល ៩:២៤; ១ប្រ ២១:២៦
  • +ដច ៤០:៣៤, ៣៥

ប្រវត្តិហេតុទី២ ៧:២

ឯកសារយោង

  • +១បស ៨:១១

ប្រវត្តិហេតុទី២ ៧:៤

ឯកសារយោង

  • +១បស ៨:៦២, ៦៣

ប្រវត្តិហេតុទី២ ៧:៥

ឯកសារយោង

  • +អែស ៦:១៦

ប្រវត្តិហេតុទី២ ៧:៦

កំណត់សម្គាល់

  • *

    ឬ​«​ដាវីឌ​ច្រៀង​សរសើរ​ព្រះ​ជា​មួយ​នឹង​ពួក​គេ​»។ នេះ​ប្រហែល​ជា​សំដៅ​លើ​ពួក​លេវី

ឯកសារយោង

  • +១ប្រ ២៥:៧; ២ប្រ ៥:១១, ១២
  • +២ប្រ ៥:១៣

ប្រវត្តិហេតុទី២ ៧:៧

ឯកសារយោង

  • +ចល ១:៣
  • +ចល ២:១
  • +ចល ៤:៨-១០; ១បស ៨:៦៤-៦៦
  • +២ប្រ ៤:១

ប្រវត្តិហេតុទី២ ៧:៨

ឯកសារយោង

  • +ចល ២៣:៣៤; បច ១៦:១៣
  • +ជប ៣៤:២, ៥, ៨

ប្រវត្តិហេតុទី២ ៧:៩

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​បុណ្យ​ខ្ទម

  • *

    បន្ទាប់​ពី​ពិធី​ទាំង​ពីរ ឬ​ថ្ងៃ​ទី​១៥

ឯកសារយោង

  • +ចល ២៣:៣៦

ប្រវត្តិហេតុទី២ ៧:១០

ឯកសារយោង

  • +បច ១៦:១៥
  • +២ប្រ ៦:៤១

ប្រវត្តិហេតុទី២ ៧:១១

ឯកសារយោង

  • +អទ ២:៤
  • +១បស ៩:១-៣

ប្រវត្តិហេតុទី២ ៧:១២

ឯកសារយោង

  • +២ប្រ ១:៧
  • +បច ១២:៥, ៦; ចសព ៧៨:៦៨

ប្រវត្តិហេតុទី២ ៧:១៤

ឯកសារយោង

  • +អេ ៤៣:១០
  • +ចល ២៦:៤១; ២ប្រ ៣៣:១២, ១៣
  • +អេ ៥៥:៧
  • +២ប្រ ៦:៣៩

ប្រវត្តិហេតុទី២ ៧:១៥

ឯកសារយោង

  • +២ប្រ ៦:៤០

ប្រវត្តិហេតុទី២ ៧:១៦

ឯកសារយោង

  • +បច ១២:២១
  • +២ប្រ ៦:២០

ប្រវត្តិហេតុទី២ ៧:១៧

ឯកសារយោង

  • +១បស ៩:៤, ៥

ប្រវត្តិហេតុទី២ ៧:១៨

ឯកសារយោង

  • +២សាំ ៧:១២, ១៣
  • +ចសព ៨៩:២៨, ២៩
  • +១បស ២:៤

ប្រវត្តិហេតុទី២ ៧:១៩

ឯកសារយោង

  • +ដច ២០:៥; ១បស ៩:៦-៩

ប្រវត្តិហេតុទី២ ៧:២០

ឯកសារយោង

  • +បច ៤:២៥, ២៦; ២បស ១៧:២០
  • +បច ២៨:៣៧; យេ ២៤:៩

ប្រវត្តិហេតុទី២ ៧:២១

ឯកសារយោង

  • +២ប្រ ២៩:៨; ដាន ៩:១២
  • +បច ២៩:២៤, ២៥; ២បស ២៥:៨, ៩; យេ ២២:៨, ៩

ប្រវត្តិហេតុទី២ ៧:២២

ឯកសារយោង

  • +២ប្រ ១៥:២
  • +ដច ១២:៥១
  • +អេ ២:៨; យេ ២:១១
  • +២ប្រ ៣៦:១៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ៧:១១បស ៨:៥៤
២ប្រ. ៧:១ចល ៩:២៤; ១ប្រ ២១:២៦
២ប្រ. ៧:១ដច ៤០:៣៤, ៣៥
២ប្រ. ៧:២១បស ៨:១១
២ប្រ. ៧:៤១បស ៨:៦២, ៦៣
២ប្រ. ៧:៥អែស ៦:១៦
២ប្រ. ៧:៦១ប្រ ២៥:៧; ២ប្រ ៥:១១, ១២
២ប្រ. ៧:៦២ប្រ ៥:១៣
២ប្រ. ៧:៧ចល ១:៣
២ប្រ. ៧:៧ចល ២:១
២ប្រ. ៧:៧ចល ៤:៨-១០; ១បស ៨:៦៤-៦៦
២ប្រ. ៧:៧២ប្រ ៤:១
២ប្រ. ៧:៨ចល ២៣:៣៤; បច ១៦:១៣
២ប្រ. ៧:៨ជប ៣៤:២, ៥, ៨
២ប្រ. ៧:៩ចល ២៣:៣៦
២ប្រ. ៧:១០បច ១៦:១៥
២ប្រ. ៧:១០២ប្រ ៦:៤១
២ប្រ. ៧:១១អទ ២:៤
២ប្រ. ៧:១១១បស ៩:១-៣
២ប្រ. ៧:១២២ប្រ ១:៧
២ប្រ. ៧:១២បច ១២:៥, ៦; ចសព ៧៨:៦៨
២ប្រ. ៧:១៤អេ ៤៣:១០
២ប្រ. ៧:១៤ចល ២៦:៤១; ២ប្រ ៣៣:១២, ១៣
២ប្រ. ៧:១៤អេ ៥៥:៧
២ប្រ. ៧:១៤២ប្រ ៦:៣៩
២ប្រ. ៧:១៥២ប្រ ៦:៤០
២ប្រ. ៧:១៦បច ១២:២១
២ប្រ. ៧:១៦២ប្រ ៦:២០
២ប្រ. ៧:១៧១បស ៩:៤, ៥
២ប្រ. ៧:១៨២សាំ ៧:១២, ១៣
២ប្រ. ៧:១៨ចសព ៨៩:២៨, ២៩
២ប្រ. ៧:១៨១បស ២:៤
២ប្រ. ៧:១៩ដច ២០:៥; ១បស ៩:៦-៩
២ប្រ. ៧:២០បច ៤:២៥, ២៦; ២បស ១៧:២០
២ប្រ. ៧:២០បច ២៨:៣៧; យេ ២៤:៩
២ប្រ. ៧:២១២ប្រ ២៩:៨; ដាន ៩:១២
២ប្រ. ៧:២១បច ២៩:២៤, ២៥; ២បស ២៥:៨, ៩; យេ ២២:៨, ៩
២ប្រ. ៧:២២២ប្រ ១៥:២
២ប្រ. ៧:២២ដច ១២:៥១
២ប្រ. ៧:២២អេ ២:៨; យេ ២:១១
២ប្រ. ៧:២២២ប្រ ៣៦:១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ៧:១-២២

ប្រវត្តិហេតុទី២

៧ ក្រោយ​ពី​សាឡូម៉ូន​បាន​អធិដ្ឋាន​ចប់​ភ្លាម+ ព្រះ​បាន​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ+មក​បញ្ឆេះ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត។ ពេល​នោះ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​ពេញ​វិហារ​លោក។+ ២ ដូច្នេះ ពួក​សង្ឃ​មិន​អាច​ចូល​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ទេ ព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​ពេញ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៣ ខណៈ​នោះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​បាន​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​លើ​វិហារ​ដែរ។ ពួក​គេ​លំឱន​កាយ​ក្រាប​មុខ​ដល់​ដី ហើយ​បាន​អរគុណ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រោះ​លោក​ល្អ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​ដរាប​»។

៤ រួច​មក ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ បាន​ជូន​គ្រឿង​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៥ ស្ដេច​សាឡូម៉ូន​បាន​ជូន​គ្រឿង​បូជា​ជា​គោ​ចំនួន​២២.០០០​ក្បាល និង​ចៀម​ចំនួន​១២០.០០០​ក្បាល។ យ៉ាង​នេះ ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​សម្ពោធ​វិហារ​របស់​ព្រះ​ពិត។+ ៦ ពួក​សង្ឃ​បាន​ឈរ​តាម​កន្លែង​របស់​ពួក​គេ​រៀង​ខ្លួន ហើយ​ពួក​លេវី​ដែល​កាន់​ឧបករណ៍​ភ្លេង​ផ្សេង​ៗ​ក៏​ឈរ​ដែរ ដើម្បី​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។+ (​ស្ដេច​ដាវីឌ​បាន​ធ្វើ​ឧបករណ៍​ភ្លេង​ទាំង​នោះ​ដើម្បី​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា ដោយ​ច្រៀង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​ដរាប​»។ ដាវីឌ​ច្រៀង​សរសើរ​ព្រះ ដោយ​លេង​ឧបករណ៍​ភ្លេង​ទាំង​នេះ​)។* ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ​យ៉ាង​ឮ+នៅ​ខាង​មុខ​ពួក​លេវី កាល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​កំពុង​ឈរ។

៧ នៅ​ថ្ងៃ​នោះ សាឡូម៉ូន​បាន​ញែក​ផ្នែក​កណ្ដាល​នៃ​ទី​ធ្លា ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​បរិសុទ្ធ សម្រាប់​ជូន​គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ និង​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ ព្រោះ​ទី​បូជា​ស្ពាន់+ដែល​នៅ​មុខ​វិហារ គឺ​តូច​ពេក មិន​ល្មម​សម្រាប់​ជូន​គ្រឿង​បូជា​ទាំង​នោះ​ឡើយ។ ៨ នៅ​ពេល​នោះ សាឡូម៉ូន​បាន​ធ្វើ​ពិធី​បុណ្យ​អស់​៧​ថ្ងៃ+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ជា​ក្រុម​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក​ចាប់​ពី​លេបូហាម៉ាត​រហូត​ដល់​ជ្រលង​អេហ្ស៊ីប។+ ៩ ពួក​គេ​បាន​ធ្វើ​ពិធី​សម្ពោធ​ទី​បូជា​អស់​៧​ថ្ងៃ និង​ពិធី​បុណ្យ*អស់​៧​ថ្ងៃ​ទៀត។ ប៉ុន្តែ នៅ​ថ្ងៃ​ទី៨* ពួក​គេ​បាន​ធ្វើ​ពិធី​ប្រជុំ​ពិសេស​មួយ។+ ១០ នៅ​ថ្ងៃ​ទី​២៣ ខែ​ទី​៧ សាឡូម៉ូន​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​រៀង​ខ្លួន។ ពួក​គេ​ត្រឡប់​ទៅ​វិញ​ដោយ​មាន​ចិត្ត​ត្រេក​អរ+និង​សប្បាយ​រីក​រាយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណធម៌​ចំពោះ​ដាវីឌ សាឡូម៉ូន និង​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។+

១១ សាឡូម៉ូន​បាន​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា និង​វិមាន​របស់​គាត់​ចប់​ជា​ស្ថាពរ+ ហើយ​អ្វី​ៗ​ដែល​គាត់​មាន​បំណង​ចង់​ធ្វើ​ស្ដី​អំពី​វិហារ​របស់​ព្រះ​យេហូវ៉ា​និង​វិមាន​របស់​គាត់ ក៏​ធ្វើ​ចប់​រួច​រាល់​ដែរ។+ ១២ នៅ​យប់​មួយ ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ+ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ។ ខ្ញុំ​បាន​ជ្រើស​រើស​កន្លែង​នេះ​ទុក​ជា​វិហារ​សម្រាប់​ជូន​គ្រឿង​បូជា​ដល់​ខ្ញុំ។+ ១៣ ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ស្រុក​រាំង​ស្ងួត​គ្មាន​ភ្លៀង ធ្វើ​ឲ្យ​ហ្វូង​កណ្ដូប​ស៊ី​បំផ្លាញ​ផល​ដំណាំ​ក្នុង​ស្រុក ហើយ​នាំ​ឲ្យ​មាន​រោគ​រាត​ត្បាត​ដល់​រាស្ត្រ​ខ្ញុំ ១៤ បើ​រាស្ត្រ​តំណាង​នាម​ខ្ញុំ+បន្ទាប​ខ្លួន+ ហើយ​អធិដ្ឋាន​ស្វែង​រក​ខ្ញុំ ព្រម​ទាំង​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន+ នោះ​ខ្ញុំ​នឹង​ស្ដាប់​ពួក​គេ​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ឲ្យ​ពួក​គេ ថែម​ទាំង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​គេ​ល្អ​ឡើង​វិញ​ដែរ។+ ១៥ ចាប់​ពី​ពេល​នេះ​ទៅ ភ្នែក​ខ្ញុំ​នឹង​សម្លឹង​ទៅ​វិហារ​នេះ ហើយ​ត្រចៀក​ខ្ញុំ​នឹង​ប្រុង​ស្ដាប់​ពាក្យ​ដែល​គេ​អធិដ្ឋាន​នៅ​ទី​នេះ។+ ១៦ ខ្ញុំ​បាន​ជ្រើស​រើស​វិហារ​នេះ ហើយ​ញែក​ជា​បរិសុទ្ធ​ដើម្បី​ជា​តំណាង​នាម​ខ្ញុំ​ជា​រៀង​រហូត។+ ខ្ញុំ​នឹង​ថែ​រក្សា​ការពារ​វិហារ​នេះ​ជា​និច្ច។+

១៧ ​«​ឯ​អ្នក​វិញ បើ​អ្នក​ដើរ​តាម​ខ្ញុំ​ដូច​ដាវីឌ​ឪ​ពុក​របស់​អ្នក ដោយ​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​តាម​បញ្ញត្តិ និង​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ+ ១៨ នោះ​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​នៃ​ការ​គ្រប់​គ្រង​របស់​អ្នក+ ដូច​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ​ឪ​ពុក​អ្នក+ ដែល​ថា​៖ ‹នឹង​មាន​បុគ្គល​ម្នាក់​ពី​ពូជ​ពង្ស​របស់​អ្នក គ្រប់​គ្រង​លើ​ប្រជាជាតិ​អ៊ីស្រាអែល​ជា​និច្ច›។+ ១៩ ប៉ុន្តែ បើ​អ្នក​ឈប់​ដើរ​តាម​ខ្ញុំ ហើយ​ឈប់​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក ហើយ​បែរ​ទៅ​បម្រើ​ព្រះ​ឯ​ទៀត​និង​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ​វិញ+ ២០ នោះ​ខ្ញុំ​នឹង​កាត់​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​ពួក​គេ+ ឯ​វិហារ​ដែល​ខ្ញុំ​បាន​ញែក​ជា​បរិសុទ្ធ​សម្រាប់​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​បោះ​បង់​ចោល​ដែរ ហើយ​ធ្វើ​ឲ្យ​វិហារ​នោះ​រង​ការ​ប្រមាថ​មើល​ងាយ​ពី​ប្រជា​ជាតិ​ទាំង​ឡាយ។+ ២១ វិហារ​នេះ​នឹង​ទៅ​ជា​គំនរ​បាក់​បែក។ ឯ​មនុស្ស​គ្រប់​រូប​ដែល​ដើរ​ឆ្លង​កាត់​វិហារ​នោះ​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត+ ទាំង​ពោល​ថា​៖ ‹ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ចំពោះ​ស្រុក​និង​វិហារ​នេះ?›។+ ២២ រួច​មក អ្នក​ទាំង​នោះ​នឹង​និយាយ​ថា​៖ ‹នេះ​មក​ពី​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា+ជា​ព្រះ​របស់​ពួក​គេ ជា​ព្រះ​ដែល​បាន​នាំ​បុព្វ​បុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក+ តែ​ពួក​គេ​បែរ​ទៅ​រក​ព្រះ​ឯ​ទៀត ព្រម​ទាំង​ក្រាប​គោរព​និង​បម្រើ​ព្រះ​ទាំង​នោះ​វិញ។+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​ឲ្យ​ពួក​គេ​មាន​អន្តរាយ​យ៉ាង​នេះ›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក