បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • សារ៉ា​បាន​ស្លាប់​និង​ទី​បញ្ចុះ​សព​របស់​គាត់ (​១​-​២០​)

ដើមកំណើត ២៣:១

ឯកសារយោង

  • +ដក ១៧:១៧

ដើមកំណើត ២៣:២

ឯកសារយោង

  • +យ៉ូស ១៤:១៥
  • +ដក ៣៥:២៧; ជប ១៣:២២
  • +ដក ១២:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ៤

    ប៉មយាម,

    ១/៩/១៩៩៥, ទំ.  ៧

ដើមកំណើត ២៣:៣

ឯកសារយោង

  • +ដក ១០:១៥

ដើមកំណើត ២៣:៤

ឯកសារយោង

  • +ដក ១៧:១, ៨; ហេ ១១:៩, ១៣

ដើមកំណើត ២៣:៦

ឯកសារយោង

  • +ដក ២១:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០១, ទំ.  ២៥

ដើមកំណើត ២៣:៧

ឯកសារយោង

  • +១ប្រ ១:១៣

ដើមកំណើត ២៣:៩

ឯកសារយោង

  • +ដក ២៣:១៥
  • +ដក ២៥:៩, ១០; ៤៩:២៩-៣៣; ៥០:១៣, ១៤

ដើមកំណើត ២៣:១០

ឯកសារយោង

  • +រូថ ៤:១

ដើមកំណើត ២៣:១៥

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដើមកំណើត ២៣:១៦

ឯកសារយោង

  • +សកម្ម ៧:១៥, ១៦

ដើមកំណើត ២៣:២០

ឯកសារយោង

  • +ដក ២៥:៩, ១០; ៤៩:២៩-៣៣; ៥០:១៣, ១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ២៣:១ដក ១៧:១៧
ដក. ២៣:២យ៉ូស ១៤:១៥
ដក. ២៣:២ដក ៣៥:២៧; ជប ១៣:២២
ដក. ២៣:២ដក ១២:៥
ដក. ២៣:៣ដក ១០:១៥
ដក. ២៣:៤ដក ១៧:១, ៨; ហេ ១១:៩, ១៣
ដក. ២៣:៦ដក ២១:២២
ដក. ២៣:៧១ប្រ ១:១៣
ដក. ២៣:៩ដក ២៣:១៥
ដក. ២៣:៩ដក ២៥:៩, ១០; ៤៩:២៩-៣៣; ៥០:១៣, ១៤
ដក. ២៣:១០រូថ ៤:១
ដក. ២៣:១៦សកម្ម ៧:១៥, ១៦
ដក. ២៣:២០ដក ២៥:៩, ១០; ៤៩:២៩-៣៣; ៥០:១៣, ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ២៣:១-២០

ដើមកំណើត

២៣ សារ៉ា​រស់​បាន​១២៧​ឆ្នាំ+ នេះ​ហើយ​ជា​អាយុ​របស់​នាង។ ២ នាង​បាន​ស្លាប់​នៅ​ក្រុង​គារីអាតអាបា+ គឺ​ក្រុង​ហេប្រុន+ក្នុង​ស្រុក​កាណាន។+ ពេល​នោះ អាប្រាហាំ​បាន​យំ ហើយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ៣ រួច​មក អាប្រាហាំបាន​ក្រោក​ចេញ​ពី​សព​ប្រពន្ធ​គាត់ ហើយ​ទៅ​និយាយ​នឹង​ជន​ជាតិ​ហេត​ថា​៖+ ៤ ​«​ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ដូច្នេះ​សូម​លក់​ដី​មួយ​កន្លែង​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​បញ្ចុះ​សព​ប្រពន្ធ​ខ្ញុំ​នៅ​ទី​នេះ​»។ ៥ ឮ​ដូច្នេះ ជន​ជាតិ​ហេត​បាន​ឆ្លើយ​ថា​៖ ៦ ​«​លោក​ម្ចាស់​អើយ! សូម​ស្ដាប់​យើង​ខ្ញុំ​សិន លោក​ជា​អ្នក​ដឹក​នាំ​ដែល​ព្រះ​បាន​ជ្រើស​រើស។+ ដូច្នេះ សូម​បញ្ចុះ​សព​ប្រពន្ធ​លោក​នៅ​ទី​បញ្ចុះ​សព​ដ៏​ល្អ​បំផុត​របស់​យើង​ខ្ញុំ​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ពេញ​ចិត្ត​ឲ្យ​លោក​បញ្ចុះ​សព​ប្រពន្ធ​លោក​នៅ​ទី​នេះ​»។

៧ អាប្រាហាំ​បាន​ក្រោក​ឡើង ហើយ​ក្រាប​គោរព​ជន​ជាតិ​ហេត​ដែល​ជា​អ្នក​ស្រុក​នោះ។+ ៨ អាប្រាហាំ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ប្រពន្ធ​ខ្ញុំ​នៅ​ស្រុក​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​អេប្រុន​ជា​កូន​សូហា​ឲ្យ​ខ្ញុំ​ផង ៩ គឺ​សូម​ឲ្យ​គាត់​លក់​រអាង​ម៉ាក់ពេឡា​ជា​រអាង​ដែល​នៅ​ចុង​ដី​ចម្ការ​របស់​គាត់​មក​ឲ្យ​ខ្ញុំ នៅ​មុខ​អ្នក​រាល់​គ្នា។ សូម​ឲ្យ​គាត់​លក់​ឲ្យ​ខ្ញុំ​តាម​តម្លៃ​កំណត់​ចុះ+ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រើ​កន្លែង​នោះ​ទុក​ជា​ទី​បញ្ចុះ​សព​»។+

១០ ពេល​នោះ អេប្រុន​កំពុង​អង្គុយ​នៅ​ជា​មួយ​នឹង​ជន​រួម​ជាតិ​គាត់។ នៅ​ចំពោះ​មុខ​ពួក​គេ និង​អស់​អ្នក​ដែល​ឆ្លង​កាត់​ខ្លោង​ទ្វារ​ក្រុង+ គាត់​បាន​ឆ្លើយ​ទៅ​អាប្រាហាំ​ថា​៖ ១១ ​«​ទេ លោក​ម្ចាស់! សូម​ស្ដាប់​ខ្ញុំ​សិន។ ខ្ញុំ​សូម​ប្រគល់​ជូន​ដី​ចម្ការ​និង​រអាង​ភ្នំ​នេះ​ដល់​លោក។ ខ្ញុំ​សូម​ប្រគល់​ឲ្យ​លោក​នៅ​ចំពោះ​មុខ​ជន​រួម​ជាតិ​របស់​ខ្ញុំ។ សូម​លោក​យក​ទុក​ធ្វើ​ជា​ទី​បញ្ចុះ​សព​ចុះ​»។ ១២ ឮ​ដូច្នោះ អាប្រាហាំ​បាន​ក្រាប​គោរព​នៅ​ចំពោះ​ពួក​អ្នក​ស្រុក​នោះ ១៣ ហើយ​គាត់​បាន​និយាយ​ទៅ​កាន់​អេប្រុន នៅ​ចំពោះ​មុខ​ពួក​គេ​ថា​៖ ​«​សូម​មេត្តា​ស្ដាប់​ខ្ញុំ​សិន ខ្ញុំ​នឹង​ប្រគល់​ប្រាក់​ឲ្យ​អ្នក​ពេញ​តម្លៃ​សម្រាប់​ដី​ចម្ការ​នេះ។ សូម​ទទួល​យក​ពី​ខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រើ​ទី​នេះ​ជា​ទី​បញ្ចុះ​សព​របស់​ប្រពន្ធ​ខ្ញុំ​»។

១៤ បន្ទាប់​មក អេប្រុន​ឆ្លើយ​ទៅ​អាប្រាហាំ​ថា​៖ ១៥ ​«​លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ​វិញ។ ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​៤០០​ហ្សេគិល* តែ​តម្លៃ​នេះ​មិន​សំខាន់​ទេ។ ដូច្នេះ សូម​លោក​យក​ធ្វើ​ជា​ទី​បញ្ចុះ​សព​ចុះ​»។ ១៦ ពេល​ស្ដាប់​រួច អាប្រាហាំ​ក៏​ថ្លឹង​ប្រាក់​ចំនួន​៤០០​ហ្សេគិល​តាម​ចំនួន​នោះ រួច​ប្រគល់​ឲ្យ​អេប្រុន​នៅ​ចំពោះ​មុខ​ជន​ជាតិ​ហេត ស្រប​តាម​ទម្ងន់​ប្រាក់​កំណត់​ដោយ​អ្នក​ជួញ​ដូរ​នៅ​សម័យ​នោះ។+ ១៧ ដូច្នេះ ដី​ចម្ការ​របស់​អេប្រុន​ដែល​នៅ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ គឺ​ចម្ការ​និង​រអាង​ភ្នំ ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​ដែល​នៅ​ក្នុង​ចម្ការ​នោះ បាន​ក្លាយ​ទៅ​ជា ១៨ កម្មសិទ្ធិ​របស់​អាប្រាហាំ ទាំង​មាន​ជន​ជាតិ​ហេត​និង​អស់​អ្នក​ដែល​ឆ្លង​កាត់​ខ្លោង​ទ្វារ​ក្រុង ធ្វើ​ជា​សាក្សី។ ១៩ ក្រោយ​មក អាប្រាហាំ​បាន​បញ្ចុះ​សព​សារ៉ា​ជា​ប្រពន្ធ​គាត់ ក្នុង​រអាង​ភ្នំ​ដែល​នៅ​ចម្ការ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ គឺ​នៅ​ឯ​ហេប្រុន​ក្នុង​ស្រុក​កាណាន។ ២០ យ៉ាង​នេះ ចម្ការ​និង​រអាង​ភ្នំ​នោះ​បាន​ត្រូវ​ប្ដូរ​ពី​កម្មសិទ្ធិ​របស់​ជន​ជាតិ​ហេត​ទៅ​ជា​កម្មសិទ្ធិ​របស់​អាប្រាហាំ ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក