បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៣៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • ជីវិត​ខ្លី​ណាស់

        • មនុស្ស​គ្រាន់​តែ​ជា​ដង្ហើម​ខ្លី​មួយ​ប៉ុណ្ណោះ (​៥, ១១​)

        • «​សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទឹក​ភ្នែក​របស់​ខ្ញុំ​»​ (​១២​)

ចម្រៀងសរសើរព្រះ ៣៩:ពាក្យ​ផ្ដើម

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​យេឌូថិន​»​

ឯកសារយោង

  • +១ប្រ ១៦:៤១; ២៥:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៦៦

ចម្រៀងសរសើរព្រះ ៣៩:១

ឯកសារយោង

  • +សុភ ១៨:២១
  • +ចសព ១៤១:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៦/២០១៦, ទំ.  ៦

    ប៉មយាម,

    ១/៦/២០០៦, ទំ.  ១១

ចម្រៀងសរសើរព្រះ ៣៩:២

ឯកសារយោង

  • +ចសព ៣៨:១៣; ម៉ាថ ២៧:១២; ១ពេ ២:២៣

ចម្រៀងសរសើរព្រះ ៣៩:៤

ឯកសារយោង

  • +ចសព ៩០:១២

ចម្រៀងសរសើរព្រះ ៣៩:៥

ឯកសារយោង

  • +ចសព ៩០:៩; យ៉ា ៤:១៤
  • +ចសព ៩០:៤
  • +ចសព ៦២:៩; ១៤៤:៤

ចម្រៀងសរសើរព្រះ ៣៩:៦

ឯកសារយោង

  • +ចសព ៤៩:១០; អទ ២:១៨, ១៩; ៤:៨; លូក ១២:១៩, ២០

ចម្រៀងសរសើរព្រះ ៣៩:៨

ឯកសារយោង

  • +ចសព ២៥:១១; មីកា ៧:១៩

ចម្រៀងសរសើរព្រះ ៣៩:៩

ឯកសារយោង

  • +យ៉ូប ៤០:៤; ចសព ៣៨:១៣
  • +២សាំ ១៦:១០

ចម្រៀងសរសើរព្រះ ៣៩:១១

ឯកសារយោង

  • +ចសព ៩០:៨
  • +ចសព ៣៩:៥; ១០២:១១

ចម្រៀងសរសើរព្រះ ៣៩:១២

ឯកសារយោង

  • +ចសព ២៨:១
  • +ចល ២៥:២៣; ១ប្រ ២៩:១៥
  • +ហេ ១១:១៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ៣៩:ពាក្យ​ផ្ដើម១ប្រ ១៦:៤១; ២៥:១
ចសព. ៣៩:១សុភ ១៨:២១
ចសព. ៣៩:១ចសព ១៤១:៣
ចសព. ៣៩:២ចសព ៣៨:១៣; ម៉ាថ ២៧:១២; ១ពេ ២:២៣
ចសព. ៣៩:៤ចសព ៩០:១២
ចសព. ៣៩:៥ចសព ៩០:៩; យ៉ា ៤:១៤
ចសព. ៣៩:៥ចសព ៩០:៤
ចសព. ៣៩:៥ចសព ៦២:៩; ១៤៤:៤
ចសព. ៣៩:៦ចសព ៤៩:១០; អទ ២:១៨, ១៩; ៤:៨; លូក ១២:១៩, ២០
ចសព. ៣៩:៨ចសព ២៥:១១; មីកា ៧:១៩
ចសព. ៣៩:៩យ៉ូប ៤០:៤; ចសព ៣៨:១៣
ចសព. ៣៩:៩២សាំ ១៦:១០
ចសព. ៣៩:១១ចសព ៩០:៨
ចសព. ៣៩:១១ចសព ៣៩:៥; ១០២:១១
ចសព. ៣៩:១២ចសព ២៨:១
ចសព. ៣៩:១២ចល ២៥:២៣; ១ប្រ ២៩:១៥
ចសព. ៣៩:១២ហេ ១១:១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ៣៩:១-១៣

ចម្រៀងសរសើរព្រះ

ជូន​ចំពោះ​មេ​ភ្លេង សូម​លេង​តាម​បែប​យេឌូថិន។*+ ទំនុក​របស់​ដាវីឌ។

៣៩ ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​ពេល​ខ្ញុំ​ឈាន​ជើង​ដើរ

ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​កំហុស ដោយ​សារ​តែ​អណ្ដាត។+

ពេល​ខ្ញុំ​នៅ​ចំពោះ​មុខ​ជន​ទុច្ចរិត

ខ្ញុំ​នឹង​ប្រយ័ត្ន​មាត់​មិន​ហា​ស្ដី​»។+

 ២ ខ្ញុំ​ស្ងាត់​មាត់​ឈឹង​មិន​និយាយ​អ្វី​ទាំង​អស់+

សូម្បី​តែ​អំពី​អ្វី​ល្អ ក៏​ខ្ញុំ​នៅ​តែ​ស្ងៀម​ដដែល

តែ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់។

 ៣ ក្នុង​ចិត្ត​ខ្ញុំ​ហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​ក្ដៅ​ងំ

កាល​ដែល​ខ្ញុំ​កាន់​តែ​គិត នោះ​ភ្លើង​ក៏​ឆេះ​កាន់​តែ​ខ្លាំង។

ដូច្នេះ ខ្ញុំ​ពោល​ឡើង​ថា​៖

 ៤ ​«​ឱ​ព្រះ​យេហូវ៉ា សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ពី​ចុង​បញ្ចប់​នៃ​ជីវិត​ខ្ញុំ​ផង

តើ​ខ្ញុំ​អាច​រស់​ដល់​ពេល​ណា?+

សូម​ប្រាប់​ផង ដើម្បី​ខ្ញុំ​អាច​ដឹង​ថា​ជីវិត​ខ្ញុំ​ខ្លី​យ៉ាង​ណា។

 ៥ តាម​ពិត​លោក​បាន​ឲ្យ​ខ្ញុំ​រស់​រាន​មួយ​រយៈ​ពេល​ខ្លី+

ហើយ​អាយុ​ជីវិត​ខ្ញុំ​ខ្លី​ណាស់​ចំពោះ​លោក។+

មើល​ទៅ​ជីវិត​មនុស្ស​គ្រប់​រូប​ហាក់​ដូច​ជា​មាន​ស្ថិរភាព តែ​ពួក​គេ​គ្រាន់​តែ​ជា​ដង្ហើម​ខ្លី​មួយ​ប៉ុណ្ណោះ។+ (​ស៊ីឡា​)

 ៦ ដំណើរ​ជីវិត​មនុស្ស​ទាំង​អស់​ប្រៀប​ដូច​ជា​ស្រមោល

គេ​រត់​ចុះ​ឡើង តែ​ទី​បំផុត​គឺ​ឥត​ប្រយោជន៍​សោះ

គេ​ខំ​ប្រមូល​ទ្រព្យ​សម្បត្តិ តែ​មិន​ដឹង​ថា​អ្នក​ណា​នឹង​បាន​ប្រើ​ប្រាស់​ទេ។+

 ៧ ឱ​ព្រះ​យេហូវ៉ា ចុះ​ខ្ញុំ​វិញ តើ​ខ្ញុំ​អាច​សង្ឃឹម​លើ​អ្វី?

លោក​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ខ្ញុំ។

 ៨ សូម​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​អំពើ​រំលង​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ+

កុំ​ឲ្យ​មនុស្ស​មិន​ចេះ​ពិចារណា​ប្រមាថ​មើល​ងាយ​ខ្ញុំ។

 ៩ ខ្ញុំ​នៅ​តែ​ស្ងៀម

ហើយ​មិន​និយាយ​អ្វី​សោះ+

ព្រោះ​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​យ៉ាង​នេះ។+

១០ សូម​ដក​យក​ទុក្ខ​វេទនា​ដែល​លោក​បាន​ធ្វើ​មក​លើ​ខ្ញុំ

ខ្ញុំ​អស់​កម្លាំង​ខ្លាំង​ណាស់​ដោយ​សារ​លោក​វាយ​ប្រហារ​ខ្ញុំ។

១១ លោក​កែ​តម្រង់​មនុស្ស​ដែល​ធ្វើ​ខុស​ដោយ​ការ​ដាក់​ទោស+

លោក​ធ្វើ​ឲ្យ​អ្វី​ៗ​ដែល​អ្នក​នោះ​ប្រមូល​ទុក​វិនាស​អស់​ទៅ ប្រៀប​ដូច​ជា​សត្វ​ល្អិត​ស៊ី​បំផ្លាញ។

មនុស្ស​គ្រប់​រូប​គ្រាន់​តែ​ជា​ដង្ហើម​ខ្លី​មួយ​ប៉ុណ្ណោះ។+ (​ស៊ីឡា​)

១២ ឱ​ព្រះ​យេហូវ៉ា សូម​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ

សូម​ស្ដាប់​កាល​ដែល​ខ្ញុំ​ស្រែក​សុំ​លោក​ឲ្យ​ជួយ+

សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទឹក​ភ្នែក​របស់​ខ្ញុំ​ឡើយ

ព្រោះ​ចំពោះ​លោក ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន+

និង​ជា​អ្នក​ដែល​ដើរ​កាត់​ប៉ុណ្ណោះ ដូច​បុព្វ​បុរស​ទាំង​អស់​របស់​ខ្ញុំ​ដែរ។+

១៣ សូម​បែរ​ក្រសែ​ភ្នែក​ក្រេវ​ក្រោធ​របស់​លោក​ចេញ​ពី​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​មាន​កម្លាំង​ចិត្ត​ឡើង​វិញ

មុន​ពេល​ដែល​ខ្ញុំ​លា​ចាក​លោក​ទៅ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក