បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ូសែប​កាត់​ស្រាយ​សុបិន​របស់​ផារ៉ូ (​១​-​៣៦​)

      • យ៉ូសែប​បាន​ត្រូវ​ផារ៉ូ​លើក​តម្កើង (​៣៧​-​៤៦​ក​)

      • យ៉ូសែប​ចាត់​ចែង​ខាង​ស្បៀងអាហារ (​៤៦​ខ​-​៥៧​)

ដើមកំណើត ៤១:១

ឯកសារយោង

  • +ដាន ២:១

ដើមកំណើត ៤១:២

ឯកសារយោង

  • +ដក ៤១:១៨-២១

ដើមកំណើត ៤១:៥

ឯកសារយោង

  • +ដក ៤១:២២-២៤

ដើមកំណើត ៤១:១០

ឯកសារយោង

  • +ដក ៤០:២, ៣

ដើមកំណើត ៤១:១១

ឯកសារយោង

  • +ដក ៤០:៥

ដើមកំណើត ៤១:១២

ឯកសារយោង

  • +ដក ៣៩:១
  • +ដក ៤០:៨

ដើមកំណើត ៤១:១៣

ឯកសារយោង

  • +ដក ៤០:២១, ២២

ដើមកំណើត ៤១:១៤

ឯកសារយោង

  • +ចសព ១០៥:២០
  • +ដក ៤០:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២០, ទំ.  ៥

ដើមកំណើត ៤១:១៥

ឯកសារយោង

  • +ដាន ៥:១២; សកម្ម ៧:៩, ១០

ដើមកំណើត ៤១:១៦

ឯកសារយោង

  • +ដក ៤០:៨; ដាន ២:២៣, ២៨

ដើមកំណើត ៤១:១៨

ឯកសារយោង

  • +ដក ៤១:២-៤

ដើមកំណើត ៤១:២២

ឯកសារយោង

  • +ដក ៤១:៥-៧

ដើមកំណើត ៤១:២៤

ឯកសារយោង

  • +ដក ៤១:៨; ដាន ២:២
  • +ដាន ២:២៧; ៤:៧

ដើមកំណើត ៤១:២៥

កំណត់សម្គាល់

  • *

    ឬ​«​ផារ៉ូ​»​

ឯកសារយោង

  • +ដាន ២:២៨; អេម ៣:៧

ដើមកំណើត ៤១:៣០

ឯកសារយោង

  • +សកម្ម ៧:១១

ដើមកំណើត ៤១:៣៤

ឯកសារយោង

  • +ដក ៤១:២៦, ៤៧

ដើមកំណើត ៤១:៣៥

ឯកសារយោង

  • +ដក ៤១:៤៨, ៤៩; សកម្ម ៧:១២

ដើមកំណើត ៤១:៣៦

ឯកសារយោង

  • +ដក ៤៥:៩, ១១; ៤៧:១៣, ១៩

ដើមកំណើត ៤១:៤០

ឯកសារយោង

  • +ដក ៣៩:៦; ចសព ១០៥:២១; សកម្ម ៧:៩, ១០

ដើមកំណើត ៤១:៤១

ឯកសារយោង

  • +ដាន ៥:៧

ដើមកំណើត ៤១:៤៣

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​ជា​ពាក្យ​ប្រកាស​ឲ្យ​គេ​បង្ហាញ​ការ​គោរព​និង​លើក​កិត្តិយស​ដល់​បុគ្គល​ម្នាក់

ដើមកំណើត ៤១:៤៤

ឯកសារយោង

  • +ដក ៤៤:១៨; ៤៥:៨; សកម្ម ៧:៩, ១០

ដើមកំណើត ៤១:៤៥

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ក្រុង​ហេលីអូផូលីស

ឯកសារយោង

  • +ដក ៤៦:២០
  • +ចសព ១០៥:២១

ដើមកំណើត ៤១:៤៦

កំណត់សម្គាល់

  • *

    ឬ​«​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​ជូន​»​

ឯកសារយោង

  • +ជប ៤:៣; ២សាំ ៥:៤; លូក ៣:២៣

ដើមកំណើត ៤១:៥០

ឯកសារយោង

  • +ដក ៤៨:៥

ដើមកំណើត ៤១:៥១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​អ្នក​ដែល​ធ្វើ​ឲ្យ​ភ្លេច​»​

ឯកសារយោង

  • +ដក ៥០:២៣; ជប ១:៣៤, ៣៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ១២

ដើមកំណើត ៤១:៥២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ភាព​ចម្រុង​ចម្រើន​មួយ​ជា​ពីរ​»​

ឯកសារយោង

  • +ដក ៤៨:១៧; ជប ១:៣២, ៣៣; បច ៣៣:១៧; យ៉ូស ១៤:៤
  • +ចសព ១០៥:១៧, ១៨; សកម្ម ៧:៩, ១០

ដើមកំណើត ៤១:៥៣

ឯកសារយោង

  • +ដក ៤១:២៦

ដើមកំណើត ៤១:៥៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឯកសារយោង

  • +ដក ៤១:៣០; សកម្ម ៧:១១
  • +ដក ៤៥:៩, ១១; ៤៧:១៧

ដើមកំណើត ៤១:៥៥

ឯកសារយោង

  • +ដក ៤៧:១៣
  • +ចសព ១០៥:២១

ដើមកំណើត ៤១:៥៦

ឯកសារយោង

  • +ដក ៤៣:១
  • +ដក ៤១:៤៨, ៤៩; ៤៧:១៦

ដើមកំណើត ៤១:៥៧

ឯកសារយោង

  • +ដក ៤៧:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៤១:១ដាន ២:១
ដក. ៤១:២ដក ៤១:១៨-២១
ដក. ៤១:៥ដក ៤១:២២-២៤
ដក. ៤១:១០ដក ៤០:២, ៣
ដក. ៤១:១១ដក ៤០:៥
ដក. ៤១:១២ដក ៣៩:១
ដក. ៤១:១២ដក ៤០:៨
ដក. ៤១:១៣ដក ៤០:២១, ២២
ដក. ៤១:១៤ចសព ១០៥:២០
ដក. ៤១:១៤ដក ៤០:១៥
ដក. ៤១:១៥ដាន ៥:១២; សកម្ម ៧:៩, ១០
ដក. ៤១:១៦ដក ៤០:៨; ដាន ២:២៣, ២៨
ដក. ៤១:១៨ដក ៤១:២-៤
ដក. ៤១:២២ដក ៤១:៥-៧
ដក. ៤១:២៤ដក ៤១:៨; ដាន ២:២
ដក. ៤១:២៤ដាន ២:២៧; ៤:៧
ដក. ៤១:២៥ដាន ២:២៨; អេម ៣:៧
ដក. ៤១:៣០សកម្ម ៧:១១
ដក. ៤១:៣៤ដក ៤១:២៦, ៤៧
ដក. ៤១:៣៥ដក ៤១:៤៨, ៤៩; សកម្ម ៧:១២
ដក. ៤១:៣៦ដក ៤៥:៩, ១១; ៤៧:១៣, ១៩
ដក. ៤១:៤០ដក ៣៩:៦; ចសព ១០៥:២១; សកម្ម ៧:៩, ១០
ដក. ៤១:៤១ដាន ៥:៧
ដក. ៤១:៤៤ដក ៤៤:១៨; ៤៥:៨; សកម្ម ៧:៩, ១០
ដក. ៤១:៤៥ដក ៤៦:២០
ដក. ៤១:៤៥ចសព ១០៥:២១
ដក. ៤១:៤៦ជប ៤:៣; ២សាំ ៥:៤; លូក ៣:២៣
ដក. ៤១:៥០ដក ៤៨:៥
ដក. ៤១:៥១ដក ៥០:២៣; ជប ១:៣៤, ៣៥
ដក. ៤១:៥២ដក ៤៨:១៧; ជប ១:៣២, ៣៣; បច ៣៣:១៧; យ៉ូស ១៤:៤
ដក. ៤១:៥២ចសព ១០៥:១៧, ១៨; សកម្ម ៧:៩, ១០
ដក. ៤១:៥៣ដក ៤១:២៦
ដក. ៤១:៥៤ដក ៤១:៣០; សកម្ម ៧:១១
ដក. ៤១:៥៤ដក ៤៥:៩, ១១; ៤៧:១៧
ដក. ៤១:៥៥ដក ៤៧:១៣
ដក. ៤១:៥៥ចសព ១០៥:២១
ដក. ៤១:៥៦ដក ៤៣:១
ដក. ៤១:៥៦ដក ៤១:៤៨, ៤៩; ៤៧:១៦
ដក. ៤១:៥៧ដក ៤៧:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
  • ៥៦
  • ៥៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៤១:១-៥៧

ដើមកំណើត

៤១ លុះ​ពីរ​ឆ្នាំ​ក្រោយ​មក ផារ៉ូ​បាន​យល់​សប្ដិ+ឃើញ​ថា គាត់​កំពុង​ឈរ​នៅ​ក្បែរ​ទន្លេ​នីល។ ២ ពេល​នោះ គាត់​ឃើញ​មាន​គោ​ធាត់​ល្អ​៧​ក្បាល ឡើង​ចេញ​ពី​ទន្លេ​នីល​មក​ស៊ី​ស្មៅ​នៅ​មាត់​ច្រាំង។+ ៣ បន្ទាប់​មក គាត់​បាន​ឃើញ​គោ​ស្គមកំព្រឹង​៧​ក្បាល ឡើង​ចេញ​ពី​ទន្លេ​មក​ឈរ​នៅ​មាត់​ច្រាំង​ក្បែរ​គោ​ធាត់​ៗ​ទាំង​នោះ។ ៤ រួច​មក គោ​ស្គម​៧​ក្បាល បាន​ស៊ី​គោ​ធាត់​ល្អ​អស់​ទៅ។ រំពេច​នោះ ផារ៉ូ​ក៏​បាន​ភ្ញាក់​ឡើង។

៥ រួច​គាត់​បាន​សម្រាន្ត​លក់​ទៅ​វិញ ហើយ​បាន​យល់​សប្ដិ​មួយ​ទៀត។ គាត់​ឃើញ​ស្រូវ​មួយ​ដើម​ដុះ​ឡើង បែក​ចេញ​ជា​៧​កួរ មាន​គ្រាប់​ធំ​ៗ​ថ្លោស​ល្អ។+ ៦ បន្ទាប់​នោះ គាត់​ឃើញ​ស្រូវ​ស្កក​៧​កួរ​ដុះ​ចេញ​មក ហើយ​វា​ស្លោ​ក​ដោយ​សារ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត។ ៧ រួច​កួរ​ស្រូវ​ស្កក​នោះ​បាន​លេប​កួរ​ស្រូវ​ទាំង​៧​ដែល​ធំ​ថ្លោស​ល្អ​ទៅ។ ខណៈ​នោះ គាត់​បាន​ភ្ញាក់​ឡើង ហើយ​ដឹង​ថា​ខ្លួន​កំពុង​យល់​សប្ដិ។

៨ លុះ​ព្រឹក​ឡើង គាត់​មាន​អារម្មណ៍​មិន​សុខ​សោះ។ ដូច្នេះ គាត់​បាន​កោះ​ហៅ​ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ព្រម​ទាំង​ពួក​គ្រូ​វេទមន្ត​ទាំង​អស់ ឲ្យ​មក​ជួប​គាត់។ ផារ៉ូ​បាន​ប្រាប់​អំពី​សុបិន​ទាំង​នោះ​ដល់​ពួក​គេ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​ឲ្យ​គាត់​បាន​ទេ។

៩ ពេល​នោះ មេ​លើ​ពួក​អ្នក​កាន់​ពែង​បាន​ជម្រាប​ផារ៉ូ​ថា​៖ ​«​ថ្ងៃ​នេះ ខ្ញុំ​សូម​សារភាព​កំហុស​របស់​ខ្ញុំ។ ១០ ពេល​មុន លោក​ម្ចាស់​បាន​ខឹង​នឹង​ខ្ញុំ​និង​មេ​លើ​ពួក​អ្នក​ដុត​នំ ហើយ​លោក​បាន​ឃុំ​ឃាំង​យើង​ទាំង​ពីរ​នាក់​នៅ​ផ្ទះ​របស់​មេ​អង្គរក្ស។+ ១១ នៅ​យប់​មួយ យើង​ទាំង​ពីរ​នាក់​បាន​យល់​សប្ដិ ហើយ​សុបិន​របស់​យើង​ទាំង​ពីរ​មាន​អត្ថន័យ​ផ្សេង​ពី​គ្នា។+ ១២ នៅ​កន្លែង​ឃុំ​ឃាំង​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់​ជា​អ្នក​បម្រើ​មេ​អង្គរក្ស។+ យើង​បាន​ប្រាប់​គាត់​អំពី​សុបិន​របស់​យើង+ ហើយ​គាត់​បាន​កាត់​ស្រាយ​សុបិន​ទាំង​នោះ។ ១៣ ក្រោយ​មក មាន​ហេតុ​ការណ៍​កើត​ឡើង​ដូច​ដែល​គាត់​បាន​កាត់​ស្រាយ​មែន គឺ​ខ្ញុំ​បាន​ទទួល​តំណែង​ដូច​ដើម​វិញ តែ​ម្នាក់​ទៀត​បាន​ត្រូវ​គេ​យក​ទៅ​ព្យួរ​»។+

១៤ ដូច្នេះ ផារ៉ូ​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យ៉ូសែប​មក+ រួច​គេ​ក៏​នាំ​គាត់​ចេញ​ពី​គុក​ជា​ប្រញាប់។+ យ៉ូសែប​បាន​កោរ​សក់ កោរ​ពុក​មាត់ ហើយ​ប្ដូរ​សម្លៀក​បំពាក់ រួច​ចូល​ទៅ​ជួប​ផារ៉ូ។ ១៥ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ខ្ញុំ​មាន​សុបិន​មួយ​តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ទេ។ ខ្ញុំ​ឮ​ថា បើ​មាន​អ្នក​ណា​ប្រាប់​សុបិន​ដល់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន​»។+ ១៦ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ផារ៉ូ​ថា​៖ ​«​មិន​មែន​ខ្ញុំ​បាទ​ទេ តែ​គឺ​ជា​ព្រះ​ដែល​នឹង​ប្រាប់​អំពី​សុខ​ទុក្ខ​របស់​លោក​ម្ចាស់​»។+

១៧ ផារ៉ូ​បាន​និយាយ​បន្ត​ថា​៖ ​«​ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​ថា ខ្ញុំ​ឈរ​នៅ​ឯ​មាត់​ច្រាំង​ទន្លេ​នីល។ ១៨ ខ្ញុំ​បាន​ឃើញ​គោ​ធាត់​ល្អ​៧​ក្បាល ឡើង​ចេញ​ពី​ទន្លេ​មក​ស៊ី​ស្មៅ​នៅ​មាត់​ច្រាំង។+ ១៩ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​គោ​ស្គមកំព្រឹង​៧​ក្បាល​ដែល​អាក្រក់​មើល​ក្រៃ​លែង ខ្ញុំ​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​បែប​នេះ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ពី​មុន​មក​ទេ។ ២០ រួច​មក គោ​ស្គម​ទាំង​៧​ក្បាល​នោះ បាន​ស៊ី​គោ​ធាត់​ល្អ​អស់​ទៅ។ ២១ ទោះ​ជា​ពួក​វា​បាន​ស៊ី​ហើយ​ក្ដី តែ​គ្មាន​អ្នក​ណា​ដឹង​ថា​ពួក​វា​បាន​ស៊ី​ទេ ព្រោះ​ពួក​វា​នៅ​តែ​ស្គមស្គាំង​ដដែល។ រួច​ខ្ញុំ​ក៏​បាន​ភ្ញាក់​ឡើង។

២២ ​«​ក្រោយ​នោះ ខ្ញុំ​បាន​ដេក​ទៅ​វិញ ហើយ​បាន​យល់​សប្ដិ​ឃើញ​ស្រូវ​មួយ​ដើម​បែក​ចេញ​ជា​៧​កួរ មាន​គ្រាប់​ធំ​ថ្លោស​ល្អ។+ ២៣ បន្ទាប់​ពី​នោះ ខ្ញុំ​ឃើញ​ស្រូវ​ស្កក​៧​កួរ ស្លោ​ក​ដោយ​សារ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត។ ២៤ រួច​កួរ​ស្រូវ​ស្កក​នោះ បាន​លេប​កួរ​ស្រូវ​ទាំង​៧​ដែល​ធំ​ថ្លោស​ល្អ​អស់​ទៅ។ ខ្ញុំ​បាន​ប្រាប់​សុបិន​ទាំង​នោះ​ដល់​គ្រូ​វេទមន្ត​ទាំង​អស់។+ ប៉ុន្តែ គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ទេ​»។+

២៥ បន្ទាប់​មក យ៉ូសែប​បាន​ប្រាប់​ផារ៉ូ​ថា​៖ ​«​សុបិន​លោក​ម្ចាស់*មាន​អត្ថន័យ​តែ​មួយ​ទេ។ ព្រះ​ពិត​បាន​ប្រាប់​លោក​ម្ចាស់​ឲ្យ​ដឹង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ។+ ២៦ គោ​ធាត់​ល្អ​៧​ក្បាល សំដៅ​លើ​៧​ឆ្នាំ។ ឯ​ស្រូវ​ថ្លោស​៧​កួរ ក៏​សំដៅ​លើ​៧​ឆ្នាំ​ដែរ។ សុបិន​លោក​ម្ចាស់​មាន​អត្ថន័យ​ដូច​គ្នា​ទេ។ ២៧ ចំណែក​គោ​ស្គមកំព្រឹង​៧​ក្បាល​ដែល​ឡើង​ក្រោយ​មក សំដៅ​លើ​ការ​អត់​ឃ្លាន​៧​ឆ្នាំ ហើយ​ស្រូវ​ស្កក​៧​កួរ​ដែល​ស្លោ​ក​ដោយ​សារ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត ក៏​សំដៅ​លើ​ការ​អត់​ឃ្លាន​៧​ឆ្នាំ​ដែរ។ ២៨ ដូច​ខ្ញុំ​បាទ​បាន​ជម្រាប​លោក​ម្ចាស់​រួច​ហើយ ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​លោក​ម្ចាស់​ឃើញ​ជា​មុន​នូវ​អ្វី​ដែល​លោក​នឹង​ធ្វើ។

២៩ ​«​គឺ​រយៈ​ពេល​៧​ឆ្នាំ នឹង​មាន​ភោគ​ផល​ច្រើន​ក្រៃ​លែង នៅ​ទូ​ទាំង​ស្រុក​អេហ្ស៊ីប។ ៣០ ប៉ុន្តែ បន្ទាប់​ពី​នោះ​នឹង​មាន​ការ​អត់​ឃ្លាន​អស់​រយៈ​ពេល​៧​ឆ្នាំ​វិញ។ ទោះ​ជា​ស្រុក​អេហ្ស៊ីប​ធ្លាប់​មាន​ភោគ​ផល​ច្រើន​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ចាំ​គ្រា​នោះ​ដែរ ព្រោះ​ការ​អត់​ឃ្លាន​នោះ​នឹង​បង្ហិន​ស្រុក​នេះ​ទៅ។+ ៣១ ការ​អត់​ឃ្លាន​នោះ​គឺ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គេ​នឹង​ភ្លេច​ថា​ស្រុក​អេហ្ស៊ីប​ធ្លាប់​មាន​ភោគ​ផល​សម្បូរ​ហូរហៀរ។ ៣២ ព្រះ​ពិត​បាន​ឲ្យ​លោក​ម្ចាស់​យល់​សប្ដិ​អស់​ពីរ​ដង គឺ​ដោយ​សារ​ព្រះ​បាន​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​ពិត​ប្រាកដ​មែន ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

៣៣ ​«​ដូច្នេះ សូម​លោក​ម្ចាស់​ស្វែង​រក​បុរស​ម្នាក់​ដែល​មាន​ប្រាជ្ញា​វាង​វៃ​និង​ចេះ​ពិចារណា ហើយ​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ស្រុក​អេហ្ស៊ីប។ ៣៤ សូម​លោក​ម្ចាស់​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​មួយ​ចំនួន ហើយ​ឲ្យ​ពួក​គេ​ប្រមូល​យក​ភោគ​ផល​១​ភាគ​៥ ក្នុង​អំឡុង​ពេល​៧​ឆ្នាំ​ដែល​មាន​ភោគ​ផល​ជា​បរិបូរ។+ ៣៥ បន្ថែម​ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​ទាំង​នោះ សូម​លោក​ម្ចាស់​ឲ្យ​គេ​ប្រមូល​ស្បៀងអាហារ​ទាំង​អស់ ព្រម​ទាំង​ប្រមូល​ស្រូវ​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​របស់​លោក​ម្ចាស់​នៅ​បណ្ដា​ក្រុង​នានា។+ ៣៦ ក្នុង​អំឡុង​ពេល​៧​ឆ្នាំ​ដែល​មាន​ការ​អត់​ឃ្លាន ស្បៀងអាហារ​ទាំង​នោះ​នឹង​ត្រូវ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​អេហ្ស៊ីប ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ទៅ​ដោយ​សារ​ការ​អត់​ឃ្លាន​នោះ​ឡើយ​»។+

៣៧ ក្រោយ​ស្ដាប់​យោបល់​នោះ​រួច ផារ៉ូ​និង​ពួក​អ្នក​បម្រើ​ទាំង​អស់​ពេញ​ចិត្ត​ជា​ខ្លាំង។ ៣៨ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​គាត់​ថា​៖ ​«​តើ​យើង​អាច​រក​បុរស​ណា​ទៀត​ដែល​មាន​ឫទ្ធានុភាព​ពី​ព្រះ​ដូច​បុរស​នេះ​បាន​ទៅ?​»។ ៣៩ បន្ទាប់​មក ផារ៉ូ​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ដោយ​សារ​ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​ដឹង​អំពី​អ្វី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ប្រាជ្ញា​វាង​វៃ​និង​ចេះ​ពិចារណា​ដូច​អ្នក​ទេ។ ៤០ ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​ផ្ទះ​ខ្ញុំ ហើយ​បណ្ដា​រាស្ត្រ​ខ្ញុំ​នឹង​ស្ដាប់​បង្គាប់​អ្នក​ទាំង​ស្រុង។+ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក​»។ ៤១ រួច​ផារ៉ូ​បន្ថែម​ទៀត​ថា​៖ ​«​ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល​»។+ ៤២ បន្ទាប់​មក ផារ៉ូ​បាន​ដោះ​ចិញ្ចៀន​ត្រា​ពី​ដៃ​គាត់​ពាក់​ឲ្យ​យ៉ូសែប ថែម​ទាំង​យក​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ និង​ខ្សែក​មាស​បំពាក់​ឲ្យ​យ៉ូសែប​ទៀត​ផង។ ៤៣ គាត់​បាន​ឲ្យ​យ៉ូសែប​ជិះ​រទេះ​ពិសេស​បន្ទាប់​ពី​គាត់ ដើម្បី​ឲ្យ​បណ្ដា​ជន​ផ្ដល់​កិត្តិ​យស​ដល់​យ៉ូសែប​ដោយ​ស្រែក​ថា​៖ ​«​អាវឺរេក!​»។* យ៉ាង​នេះ ផារ៉ូ​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប។

៤៤ ផារ៉ូ​ក៏​បាន​និយាយ​ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ផារ៉ូ តែ​បើ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ទេ គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​មួយ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​បាន​ឡើយ​»។+ ៤៥ ផារ៉ូ​បាន​ដាក់​ឈ្មោះ​យ៉ូសែប​ថា​សេបផាណាតពេនា ហើយ​បាន​លើក​នាង​អាសិនណាត+ជា​កូន​ស្រី​ប៉ូទីភឺរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អុន* ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់។ យ៉ូសែប​ក៏​បាន​ចាប់​ផ្ដើម​មើល​ការ​ខុស​ត្រូវ​លើ​ស្រុក​អេហ្ស៊ីប។+ ៤៦ ពេល​យ៉ូសែប​ចូល​ទៅ​ជួប*ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប គាត់​មាន​អាយុ​៣០​ឆ្នាំ។+

បន្ទាប់​មក គាត់​បាន​ចេញ​ពី​ផារ៉ូ ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ស្រុក​អេហ្ស៊ីប​ទាំង​មូល។ ៤៧ ក្នុង​អំឡុង​៧​ឆ្នាំ​សម្បូរ​ភោគ​ផល ដី​ស្រុក​អេហ្ស៊ីប​បាន​បង្កើត​ផល​ជា​បរិបូរ។ ៤៨ ក្នុង​ឆ្នាំ​ទាំង​នោះ គាត់​បាន​ប្រមូល​ស្បៀងអាហារ​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​តាម​ក្រុង​នា​នា​ក្នុង​ស្រុក​អេហ្ស៊ីប។ ស្បៀង​ដែល​គេ​ប្រមូល​បាន​ពី​វាល​ស្រែ​នៅ​ជុំ​វិញ​ក្រុង​នីមួយ​ៗ គាត់​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​នោះ​តែ​ម្ដង។ ៤៩ យ៉ូសែប​បាន​ប្រមូល​ស្បៀងអាហារ​ច្រើន​ក្រៃ​លែង ដែល​មាន​ចំនួន​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ចំនួន​នោះ​ច្រើន​ដល់​ម្ល៉េះ រហូត​ដល់​គេ​លែង​រាប់​ទៀត ព្រោះ​មិន​អាច​រាប់​អស់។

៥០ មុន​ដល់​ឆ្នាំ​ដែល​មាន​ការ​អត់​ឃ្លាន នាង​អាសិនណាត​បាន​បង្កើត​កូន​ប្រុស​ពីរ​នាក់​ឲ្យ​យ៉ូសែប។+ នាង​ជា​កូន​ស្រី​ប៉ូទីភឺរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អុន។ ៥១ យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​ច្បង​នោះ​ថា​ម៉ាណាសេ*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​លំបាក​ទាំង​អស់​របស់​ខ្ញុំ និង​ធ្វើ​ឲ្យ​ខ្ញុំ​លែង​នឹក​អាល័យ​ដល់​ឪពុក​និង​សាច់​ញាតិ​ខ្ញុំ​ទៀត​»។ ៥២ យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា​អេប្រាអ៊ីម*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចម្រុង​ចម្រើន​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​ជួប​ទុក្ខ​លំបាក​»។+

៥៣ រួច​មក គ្រា​៧​ឆ្នាំ​ដែល​សម្បូរ​ភោគ​ផល​បាន​កន្លង​ផុត​ទៅ+ ៥៤ ហើយ​គ្រា​៧​ឆ្នាំ​នៃ​ការ​អត់​ឃ្លាន​បាន​មក​ដល់ គឺ​ដូច​អ្វី​ដែល​យ៉ូសែប​បាន​ប្រាប់​មែន។+ ការ​អត់​ឃ្លាន​នោះ​បាន​កើត​ឡើង​នៅ​ស្រុក​ទាំង​អស់ តែ​ចំណែក​ស្រុក​អេហ្ស៊ីប​វិញ មាន​ស្បៀងអាហារ*គ្រប់​គ្រាន់។+ ៥៥ ទី​បំផុត បណ្ដា​ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ក៏​ជួប​ការ​អត់​ឃ្លាន​ដែរ។ ដូច្នេះ ពួក​គេ​បាន​ទៅ​អង្វរ​ផារ៉ូ​សុំ​ស្បៀងអាហារ។+ ប៉ុន្តែ ផារ៉ូ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ជួប​យ៉ូសែប​ទៅ ហើយ​ធ្វើ​តាម​បង្គាប់​គាត់​ចុះ​»។+ ៥៦ ការ​អត់​ឃ្លាន​នោះ​កើត​ឡើង​ពេញ​ផែនដី។+ រួច​មក យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​អស់ ហើយ​លក់​ស្រូវ​ឲ្យ​ដល់​ជន​ជាតិ​អេហ្ស៊ីប+ ព្រោះ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ការ​អត់​ឃ្លាន​នោះ​គឺ​ខ្លាំង​ណាស់។ ៥៧ ឯ​បណ្ដា​ជន​ពី​ស្រុក​នា​នា​បាន​ធ្វើ​ដំណើរ​មក​ស្រុក​អេហ្ស៊ីប ដើម្បី​ទិញ​ស្បៀងអាហារ​ពី​យ៉ូសែប ព្រោះ​ការ​អត់​ឃ្លាន​នោះ​គឺ​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​ពេញ​ផែនដី។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក