បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • បង​ប្រុស​ៗ​របស់​យ៉ូសែប​ទៅ​ស្រុក​អេហ្ស៊ីប (​១​-​៤​)

      • យ៉ូសែប​ជួប​បង​ប្រុស​ៗ​របស់​គាត់ ហើយ​សាកល្បង​ពួក​គេ (​៥​-​២៥​)

      • បង​ប្រុស​ៗ​របស់​យ៉ូសែប​ត្រឡប់​ទៅ​ឯ​យ៉ាកុប​វិញ (​២៦​-​៣៨​)

ដើមកំណើត ៤២:១

ឯកសារយោង

  • +ដក ៤១:៤៨, ៤៩

ដើមកំណើត ៤២:២

ឯកសារយោង

  • +សកម្ម ៧:១២

ដើមកំណើត ៤២:៣

ឯកសារយោង

  • +១ប្រ ២:១, ២

ដើមកំណើត ៤២:៤

ឯកសារយោង

  • +ដក ៣៥:១៨, ១៩; ៤២:៣៨; ៤៤:២០
  • +ដក ៤៣:១៤

ដើមកំណើត ៤២:៥

ឯកសារយោង

  • +ដក ៤១:៥៧; សកម្ម ៧:១១

ដើមកំណើត ៤២:៦

ឯកសារយោង

  • +ដក ៤១:៤៤; ៤៥:៨; ចសព ១០៥:២១; សកម្ម ៧:៩, ១០
  • +ដក ៤៧:១៤
  • +ដក ៣៧:៧, ៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ១៣

ដើមកំណើត ៤២:៧

ឯកសារយោង

  • +ដក ៤២:២៣
  • +ដក ៣៧:១; សកម្ម ៧:១១, ១២

ដើមកំណើត ៤២:៩

ឯកសារយោង

  • +ដក ៣៧:៧-៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ១៣

ដើមកំណើត ៤២:១៣

ឯកសារយោង

  • +១ប្រ ២:១, ២
  • +ដច ១:១-៤
  • +ដក ៣៥:១៨, ១៩; ៤២:៣៨; ៤៣:៧
  • +ដក ៣៧:២៧, ៣៥; ៤៤:២០

ដើមកំណើត ៤២:១៥

ឯកសារយោង

  • +ដក ៤២:៣៤; ៤៣:២៩

ដើមកំណើត ៤២:១៩

ឯកសារយោង

  • +ដក ៤៥:២១, ២៣

ដើមកំណើត ៤២:២១

ឯកសារយោង

  • +ដក ៣៧:១៨, ២៨; ៥០:១៧; សកម្ម ៧:៩

ដើមកំណើត ៤២:២២

កំណត់សម្គាល់

  • *

    ឬ​«​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​គាត់​»​

ឯកសារយោង

  • +ដក ៣៧:២១
  • +ដក ៩:៥

ដើមកំណើត ៤២:២៤

ឯកសារយោង

  • +ដក ៤៣:៣០
  • +ដក ៤២:១៩
  • +ដក ៤៣:២៣

ដើមកំណើត ៤២:៣០

ឯកសារយោង

  • +ដក ៤២:៧, ៩

ដើមកំណើត ៤២:៣១

ឯកសារយោង

  • +ដក ៤២:១១

ដើមកំណើត ៤២:៣២

ឯកសារយោង

  • +ដក ៤២:១៣
  • +ដក ៣៥:១៨, ១៩; ៤២:៤
  • +ដក ៣៧:២៨, ៣៥

ដើមកំណើត ៤២:៣៣

ឯកសារយោង

  • +ដក ៤២:១៩
  • +ដក ៤២:២

ដើមកំណើត ៤២:៣៦

ឯកសារយោង

  • +ដក ៤៣:១៤
  • +ដក ៣៧:២៨, ៣៥
  • +ដក ៤២:២៤

ដើមកំណើត ៤២:៣៧

ឯកសារយោង

  • +ដក ៣៧:២២; ៤៦:៩
  • +ដក ៤៣:៨, ៩; ៤៤:៣២

ដើមកំណើត ៤២:៣៨

ឯកសារយោង

  • +ដក ៣៧:៣១-៣៤; ៤៤:២០
  • +ដក ៣៧:៣៤, ៣៥; ៤៤:២៩
  • +ចសព ៨៩:៤៨; អទ ៩:១០; ហូ ១៣:១៤; សកម្ម ២:២៧; បប ២០:១៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៤២:១ដក ៤១:៤៨, ៤៩
ដក. ៤២:២សកម្ម ៧:១២
ដក. ៤២:៣១ប្រ ២:១, ២
ដក. ៤២:៤ដក ៣៥:១៨, ១៩; ៤២:៣៨; ៤៤:២០
ដក. ៤២:៤ដក ៤៣:១៤
ដក. ៤២:៥ដក ៤១:៥៧; សកម្ម ៧:១១
ដក. ៤២:៦ដក ៤១:៤៤; ៤៥:៨; ចសព ១០៥:២១; សកម្ម ៧:៩, ១០
ដក. ៤២:៦ដក ៤៧:១៤
ដក. ៤២:៦ដក ៣៧:៧, ៩
ដក. ៤២:៧ដក ៤២:២៣
ដក. ៤២:៧ដក ៣៧:១; សកម្ម ៧:១១, ១២
ដក. ៤២:៩ដក ៣៧:៧-៩
ដក. ៤២:១៣១ប្រ ២:១, ២
ដក. ៤២:១៣ដច ១:១-៤
ដក. ៤២:១៣ដក ៣៥:១៨, ១៩; ៤២:៣៨; ៤៣:៧
ដក. ៤២:១៣ដក ៣៧:២៧, ៣៥; ៤៤:២០
ដក. ៤២:១៥ដក ៤២:៣៤; ៤៣:២៩
ដក. ៤២:១៩ដក ៤៥:២១, ២៣
ដក. ៤២:២១ដក ៣៧:១៨, ២៨; ៥០:១៧; សកម្ម ៧:៩
ដក. ៤២:២២ដក ៣៧:២១
ដក. ៤២:២២ដក ៩:៥
ដក. ៤២:២៤ដក ៤៣:៣០
ដក. ៤២:២៤ដក ៤២:១៩
ដក. ៤២:២៤ដក ៤៣:២៣
ដក. ៤២:៣០ដក ៤២:៧, ៩
ដក. ៤២:៣១ដក ៤២:១១
ដក. ៤២:៣២ដក ៤២:១៣
ដក. ៤២:៣២ដក ៣៥:១៨, ១៩; ៤២:៤
ដក. ៤២:៣២ដក ៣៧:២៨, ៣៥
ដក. ៤២:៣៣ដក ៤២:១៩
ដក. ៤២:៣៣ដក ៤២:២
ដក. ៤២:៣៦ដក ៤៣:១៤
ដក. ៤២:៣៦ដក ៣៧:២៨, ៣៥
ដក. ៤២:៣៦ដក ៤២:២៤
ដក. ៤២:៣៧ដក ៣៧:២២; ៤៦:៩
ដក. ៤២:៣៧ដក ៤៣:៨, ៩; ៤៤:៣២
ដក. ៤២:៣៨ដក ៣៧:៣១-៣៤; ៤៤:២០
ដក. ៤២:៣៨ដក ៣៧:៣៤, ៣៥; ៤៤:២៩
ដក. ៤២:៣៨ចសព ៨៩:៤៨; អទ ៩:១០; ហូ ១៣:១៤; សកម្ម ២:២៧; បប ២០:១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៤២:១-៣៨

ដើមកំណើត

៤២ ក្រោយ​មក យ៉ាកុប​បាន​ឮ​ថា​មាន​ស្រូវ​នៅ​ស្រុក​អេហ្ស៊ីប។+ ដូច្នេះ គាត់​បាន​និយាយ​ទៅ​កាន់​កូន​ប្រុស​ៗ​របស់​គាត់​ថា​៖ ​«​តើ​កូន​ៗ​នៅ​អង្គុយ​មើល​មុខ​គ្នា​ដល់​កាល​ណា​ទៀត?​»។ ២ យ៉ាកុប​បាន​បន្ថែម​ថា​៖ ​«​ពុក​ឮ​ថា​មាន​ស្រូវ​នៅ​ស្រុក​អេហ្ស៊ីប។ ដូច្នេះ ចូរ​កូន​ៗ​ទៅ​ទិញ​ស្រូវ​ខ្លះ​ពី​ទី​នោះ​មក ដើម្បី​កុំ​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់​»។+ ៣ ម្ល៉ោះ​ហើយ បង​ៗ​ទាំង​១០​នាក់​របស់​យ៉ូសែប+ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេហ្ស៊ីប​ដើម្បី​ទិញ​ស្រូវ។ ៤ ប៉ុន្តែ យ៉ាកុប​មិន​បាន​អនុញ្ញាត​ឲ្យ​បេនយ៉ាមីន+ប្អូន​យ៉ូសែប ទៅ​ជា​មួយ​នឹង​បង​ៗ​របស់​គាត់​ទេ ព្រោះ​យ៉ាកុប​និយាយ​ថា​៖ ​«​ពុក​ខ្លាច​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​»។+

៥ ដូច្នេះ កូន​ប្រុស​ៗ​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ទៅ​ទិញ​ស្រូវ​នៅ​ស្រុក​អេហ្ស៊ីប​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ព្រោះ​នៅ​ស្រុក​កាណាន​ក៏​មាន​ការ​អត់​ឃ្លាន​ដែរ។+ ៦ នៅ​គ្រា​នោះ យ៉ូសែប​មាន​អំណាច​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប+ ហើយ​គាត់​ជា​អ្នក​ចាត់​ចែង​លើ​ការ​លក់​ស្រូវ​ដល់​បណ្ដា​ជន​ដែល​មក​ពី​គ្រប់​ទិស​ទី។+ ពេល​បង​ៗ​របស់​យ៉ូសែប​ទៅ​ដល់ ពួក​គេ​បាន​ចូល​ទៅ​ក្រាប​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់។+ ៧ ពេល​ឃើញ​ពួក​គេ​ភ្លាម យ៉ូសែប​ស្គាល់​ច្បាស់​ថា​ជា​បង​ៗ​របស់​គាត់។ ប៉ុន្តែ គាត់​មិន​បាន​ឲ្យ​ពួក​គេ​ដឹង​ថា​គាត់​ជា​យ៉ូសែប​ទេ។+ ដូច្នេះ គាត់​បាន​សួរ​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មក​ពី​ណា?​»។ ពួក​គេ​តប​វិញ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ មក​ពី​ស្រុក​កាណាន​ដើម្បី​មក​ទិញ​ស្បៀង​អាហារ​»។+

៨ យ៉ូសែប​ស្គាល់​បង​ៗ​គាត់ តែ​ពួក​គេ​មិន​បាន​ស្គាល់​គាត់​ឡើយ។ ៩ ភ្លាម​នោះ យ៉ូសែប​បាន​នឹក​ឃើញ​សុបិន​ស្ដី​អំពី​ពួក​គេ។+ គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​ស៊ើបការណ៍! អ្នក​រាល់​គ្នា​មក​រក​មើល​ចំណុច​ខ្សោយ​របស់​ស្រុក​យើង!​»។ ១០ ប៉ុន្តែ ពួក​គេ​បាន​និយាយ​ថា​៖ ​«​មិន​មែន​ទេ លោក​ម្ចាស់ ពួក​ខ្ញុំ​បាទ​មក​ទី​នេះ​ដើម្បី​ទិញ​ស្បៀងអាហារ​ទេ។ ១១ ពួក​ខ្ញុំ​បាទ ជា​បង​ប្អូន​រួម​ឪពុក។ ពួក​ខ្ញុំ​បាទ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ​»។ ១២ ប៉ុន្តែ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មិន​ពិត​ទេ! អ្នក​រាល់​គ្នា​មក​រក​មើល​ចំណុច​ខ្សោយ​របស់​ស្រុក​យើង​ហើយ!​»។ ១៣ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​មាន​បង​ប្អូន​ប្រុស​១២​នាក់+ ជា​កូន​របស់​បុរស​ម្នាក់+នៅ​ស្រុក​កាណាន។ ប្អូន​ពៅ​របស់​ពួក​ខ្ញុំ​បាទ កំពុងនៅ​ជា​មួយ​នឹង​ឪពុក។+ ចំណែក​ម្នាក់​ទៀត លែង​មាន​ទៀត​ហើយ​»។+

១៤ ប៉ុន្តែ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ឃើញ​ទេ ដូច​ខ្ញុំ​និយាយ​មែន អ្នក​រាល់​គ្នា​ជា​អ្នក​ស៊ើបការណ៍! ១៥ ដូច​ផារ៉ូ​មាន​ជីវិត​រស់​នៅ ខ្ញុំ​ស្បថ​ថា​អ្នក​រាល់​គ្នា​នឹង​មិន​អាច​ចាក​ចេញ​ពី​ទី​នេះ​បាន​ជា​ដាច់​ខាត លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ឥឡូវ​ខ្ញុំ​នឹង​ពិសោធ​មើល​ថា​អ្នក​រាល់​គ្នា​និយាយ​ពិត​ឬ​មិន​ពិត។+ ១៦ ចូរ​អ្នក​រាល់​គ្នា​ចាត់​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នេះ​ត្រូវ​ជាប់​ឃុំ​សិន។ យ៉ាង​នេះ ខ្ញុំ​នឹង​ដឹង​ថា​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ជា​ការ​ពិត​ឬ​មិន​ពិត។ ប៉ុន្តែ បើ​មិន​មែន​ជា​ការ​ពិត​ទេ ខ្ញុំ​នឹង​ដឹង​ប្រាកដ​ថា​ពួក​អ្នក​ជា​អ្នក​ស៊ើបការណ៍​មែន​»។ ១៧ ក្រោយ​និយាយ​ចប់​ភ្លាម គាត់​បាន​ឲ្យ​គេ​ចាប់​បង​ៗ​គាត់​ដាក់​ឃុំ​អស់​បី​ថ្ងៃ។

១៨ លុះ​បី​ថ្ងៃ​ក្រោយ​មក យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ឥឡូវ​ចូរ​ធ្វើ​តាម​បង្គាប់​ខ្ញុំ ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ។ ១៩ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ចូរ​ទុក​ម្នាក់​ឲ្យ​ជាប់​ឃុំ​នៅ​ទី​នេះ ឯ​អ្នក​ផ្សេង​ទៀត ចូរ​នាំ​យក​ស្បៀងអាហារ​ទៅ​ឲ្យ​ពួក​អ្នក​ផ្ទះ​ដែល​កំពុង​មាន​ការ​អត់​ឃ្លាន​នោះ​ចុះ។+ ២០ រួច​ចូរ​នាំ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា​សម្ដី​របស់​អ្នក​រាល់​គ្នា​គឺ​ពិត​ប្រាកដ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ស្លាប់​ទេ​»។ ដូច្នេះ ពួក​គេ​បាន​ធ្វើ​តាម​សម្ដី​របស់​យ៉ូសែប។

២១ ក្រោយ​មក ពួក​គេ​បាន​និយាយ​គ្នា​ថា​៖ ​«​យើង​បាន​ធ្វើ​ខុស​ចំពោះ​ប្អូន​យើង។+ ពេល​យើង​ឃើញ​ទុក្ខ​លំបាក​របស់​គាត់ យើង​មិន​បាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ទេ ហើយ​ពេល​គាត់​សូម​អង្វរ​យើង យើង​ក៏​មិន​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខ​លំបាក​នេះ​ធ្លាក់​មក​លើ​យើង​វិញ​»។ ២២ រួច​រូបេន​បាន​និយាយ​ថា​៖ ​«​បង​បាន​ប្រាប់​ហើយ​ថា​‹កុំ​ធ្វើ​បាប​យ៉ូសែប​អី› តែ​ប្អូន​ៗ​មិន​បាន​ស្ដាប់​បង​ទេ។+ មើល! ឥឡូវ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ ព្រោះ​យើង​បាន​សម្លាប់​គាត់​»។*+ ២៣ បង​ៗ​របស់​យ៉ូសែប​មិន​បាន​ដឹង​ថា​យ៉ូសែប​ស្ដាប់​យល់​ពួក​គេ​និយាយ​គ្នា​ទេ ព្រោះ​នៅ​ពេល​នោះ​យ៉ូសែប​និយាយ​ជា​មួយ​នឹង​ពួក​គេ​តាម​រយៈ​អ្នក​បក​ប្រែ។ ២៤ ពេល​នោះ យ៉ូសែប​បាន​បែរ​ចេញ​ពី​ពួក​គេ ហើយ​ចាប់​ផ្ដើម​យំ។+ ក្រោយ​នោះ គាត់​មក​និយាយ​ជា​មួយ​នឹង​ពួក​គេ​ម្ដង​ទៀត រួច​ចាប់​ស៊ីម្មាន+ចង​នៅ​មុខ​ពួក​គេ។+ ២៥ បន្ទាប់​មក យ៉ូសែប​បាន​បង្គាប់​គេ​ឲ្យ​ច្រក​ស្រូវ​ដាក់​ពេញ​បាវ​របស់​បង​ៗ​គាត់ និង​ដាក់​ថង់​ប្រាក់​របស់​ពួក​គេ​ទៅ​ក្នុង​បាវ​រៀង​ៗ​ខ្លួន​វិញ។ បន្ថែម​ទៀត គាត់​ក៏​បាន​ឲ្យ​អាហារ​ពួក​គេ​ទុក​បរិភោគ​តាម​ផ្លូវ​ដែរ។ ដូច្នេះ ពួក​អ្នក​បម្រើ​គាត់​បាន​ធ្វើ​តាម​បង្គាប់​គាត់​ទាំង​អស់។

២៦ បន្ទាប់​ពី​នោះ បង​ៗ​គាត់​បាន​ដាក់​បាវ​ស្រូវ​លើ​ខ្នង​លា រួច​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ទៅ។ ២៧ លុះ​ធ្វើ​ដំណើរ​ដល់​កន្លែង​ស្នាក់​នៅ បង​ប្រុស​ម្នាក់​របស់​យ៉ូសែប​បាន​ស្រាយ​បាវ​យក​ចំណី​ឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​គាត់​នៅ​មាត់​បាវ។ ២៨ ពេល​នោះ គាត់​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​គាត់​ថា​៖ ​«​គេ​បាន​ដាក់​ប្រាក់​ឲ្យ​ខ្ញុំ​វិញ មើល! វា​នៅ​ក្នុង​បាវ​ខ្ញុំ!​»។ ឮ​ដូច្នោះ ពួក​គេ​បាន​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា​៖ ​«​ម្ដេច​ក៏​ព្រះ​ធ្វើ​ដូច្នេះ​ចំពោះ​យើង?​»។

២៩ ក្រោយ​មក ពួក​គេ​បន្ត​ដំណើរ​ទៅ​ផ្ទះ​នៅ​ស្រុក​កាណាន​វិញ។ ពេល​ទៅ​ដល់ ពួក​គេ​បាន​រៀប​រាប់​ប្រាប់​យ៉ាកុប​ជា​ឪពុក អំពី​អ្វី​ទាំង​អស់​ដែល​បាន​កើត​ឡើង។ ពួក​គេ​បាន​និយាយ​ថា​៖ ៣០ ​«​បុរស​ដែល​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​នោះ បាន​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​មក​កាន់​យើង+ ហើយ​ចោទ​ប្រកាន់​ពួក​យើង​ថា​ជា​អ្នក​ស៊ើបការណ៍។ ៣១ ប៉ុន្តែ ពួក​កូន​បាន​និយាយ​ថា​៖ ‹ពួក​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ ពួក​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់។+ ៣២ ពួក​ខ្ញុំ​មាន​បង​ប្អូន​ប្រុស​១២​នាក់+ ជា​កូន​របស់​បុរស​ម្នាក់​នៅ​ស្រុក​កាណាន។ ប្អូន​ពៅ​របស់​ពួក​ខ្ញុំ កំពុង​នៅ​ជា​មួយ​នឹង​ឪពុក។+ ចំណែក​ម្នាក់​ទៀត​លែង​មាន​ទៀត​ហើយ›។+ ៣៣ ប៉ុន្តែ បុរស​ដែល​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​នោះ បាន​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ជឿ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ខ្ញុំ ដោយ​ទុក​ម្នាក់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ។+ ឯ​អ្នក​ផ្សេង​ទៀត ចូរ​នាំ​យក​ស្បៀងអាហារ​ទៅ​ឲ្យ​ពួក​អ្នក​ផ្ទះ​ដែល​កំពុង​រង​ការ​អត់​ឃ្លាន​នោះ​ចុះ។+ ៣៤ រួច​ចូរ​នាំ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ ខ្ញុំ​នឹង​ប្រគល់​បង​ប្អូន​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​រាល់​គ្នា​អាច​ជួញ​ដូរ​នៅ​ក្នុង​ស្រុក​នេះ​បាន›​»។

៣៥ កាល​ដែល​បង​ៗ​យ៉ូសែប​ចាក់​ស្រូវ​ចេញ​ពី​បាវ ពួក​គេ​បាន​ឃើញ​ថង់​ប្រាក់​របស់​ខ្លួន​ក្នុង​បាវ​ទាំង​នោះ។ ពេល​ពួក​គេ​និង​ឪពុក​ឃើញ​ដូច្នោះ ពួក​គេ​បាន​ភ័យ​តក់​ស្លុត។ ៣៦ យ៉ាកុប​បាន​ស្រែក​ឡើង​ថា​៖ ​«​ពួក​កូន​ធ្វើ​ឲ្យ​ពុក​បាត់​បង់​កូន​អស់​ហើយ!+ យ៉ូសែប​លែង​មាន​ហើយ+ ឯ​ស៊ីម្មាន​ក៏​លែង​នៅ​ដែរ។+ ឥឡូវ ពួក​កូន​ចង់​យក​បេនយ៉ាមីន​ទៅ​ថែម​ទៀត។ ហេតុ​អ្វី​ក៏​រឿង​ទាំង​អស់​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​ដូច្នេះ?​»។ ៣៧ ប៉ុន្តែ រូបេន​បាន​តប​ទៅ​ឪពុក​វិញ​ថា​៖ ​«​ខ្ញុំ​សន្យា​ថា​នឹង​នាំ​បេនយ៉ាមីន​មក​ជូន​លោក​ឪពុក​វិញ បើ​មិន​ដូច្នោះ​ទេ សូម​លោក​ឪពុក​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​ខ្ញុំ​ចុះ។+ សូម​លោក​ឪពុក​ឲ្យ​គាត់​ទៅ​ជា​មួយ​ខ្ញុំ​ទៅ។ ខ្ញុំ​នឹង​មើល​ថែ​គាត់ ហើយ​នាំ​គាត់​មក​ជូន​លោក​ឪពុក​វិញ​ជា​មិន​ខាន​»។+ ៣៨ ប៉ុន្តែ យ៉ាកុប​និយាយ​ថា​៖ ​«​ពុក​មិន​ឲ្យ​បេនយ៉ាមីន​ទៅ​ជា​មួយ​នឹង​កូន​ទេ ព្រោះ​គាត់​មាន​តែ​ម្នាក់​ឯង បង​គាត់​បាន​ស្លាប់​ចោល​គាត់​ហើយ។+ បើ​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​តាម​ផ្លូវ ពុក​មុខ​ជា​កើត​ទុក្ខ+រហូត​ដល់​ស្លាប់​មិន​ខាន​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក