បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ការ​ស្វែង​រក​ប្រពន្ធ​ឲ្យ​អ៊ីសាក (​១​-​៥៨​)

      • រេបិកា​ទៅ​ជួប​អ៊ីសាក (​៥៩​-​៦៧​)

ដើមកំណើត ២៤:១

ឯកសារយោង

  • +ដក ១៣:២

ដើមកំណើត ២៤:២

ឯកសារយោង

  • +ដក ១៥:២, ៣

ដើមកំណើត ២៤:៣

ឯកសារយោង

  • +ដក ២៨:១; បច ៧:១, ៣; ២កូ ៦:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១៤

ដើមកំណើត ២៤:៤

ឯកសារយោង

  • +ដក ២២:២០-២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/១៩៩៩, ទំ.  ៧

ដើមកំណើត ២៤:៥

ឯកសារយោង

  • +ដក ១១:២៧, ២៨; ១៥:៧

ដើមកំណើត ២៤:៦

ឯកសារយោង

  • +ហេ ១១:១៥

ដើមកំណើត ២៤:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ១២:១; ហេ ១១:៨
  • +មីកា ៧:២០; លូក ១:៧២, ៧៣; ហេ ៦:១៣, ១៤
  • +ដក ១៣:១៤, ១៥; ២៦:៣, ៤; បច ៣៤:៤; សកម្ម ៧:៤, ៥
  • +ហេ ១១:១៨
  • +ហេ ១:៧, ១៤
  • +ដក ១២:៥

ដើមកំណើត ២៤:៩

ឯកសារយោង

  • +ដក ២៤:២, ៣

ដើមកំណើត ២៤:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០០, ទំ.  ៣

ដើមកំណើត ២៤:១៥

ឯកសារយោង

  • +ដក ២២:២៣
  • +ដក ១១:២៩
  • +ដក ១១:២៦

ដើមកំណើត ២៤:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១២

ដើមកំណើត ២៤:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១២

ដើមកំណើត ២៤:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១២-១៣

ដើមកំណើត ២៤:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១២-១៣

ដើមកំណើត ២៤:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១២-១៣

ដើមកំណើត ២៤:២២

កំណត់សម្គាល់

  • *

    ក្រវិល​សម្រាប់​ពាក់​នៅ​ច្រមុះ

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដើមកំណើត ២៤:២៤

ឯកសារយោង

  • +ដក ២២:២៣
  • +ដក ១១:២៩

ដើមកំណើត ២៤:២៩

ឯកសារយោង

  • +ដក ២៥:២០; ២៩:១០

ដើមកំណើត ២៤:៣២

កំណត់សម្គាល់

  • *

    ប្រហែល​ជា​សំដៅ​លើ​ឡាបាន់

ដើមកំណើត ២៤:៣៤

ឯកសារយោង

  • +ដក ១៥:២, ៣

ដើមកំណើត ២៤:៣៥

ឯកសារយោង

  • +ដក ១២:១៥, ១៦; ១៣:២; ២៤:១

ដើមកំណើត ២៤:៣៦

ឯកសារយោង

  • +ដក ២១:១, ២; រ៉ូម ៤:១៩; ហេ ១១:១១
  • +ដក ២៥:៥

ដើមកំណើត ២៤:៣៧

ឯកសារយោង

  • +ដក ២៤:២, ៣; ២៨:១

ដើមកំណើត ២៤:៣៨

ឯកសារយោង

  • +ដក ២២:២០-២៣
  • +ដក ២៤:៤

ដើមកំណើត ២៤:៣៩

ឯកសារយោង

  • +ដក ២៤:៥

ដើមកំណើត ២៤:៤០

ឯកសារយោង

  • +ដក ៤៨:១៥
  • +ហេ ១:៧, ១៤
  • +ដក ១១:២៥

ដើមកំណើត ២៤:៤១

ឯកសារយោង

  • +ដក ២៤:៩

ដើមកំណើត ២៤:៤៣

ឯកសារយោង

  • +ដក ២៤:១៦

ដើមកំណើត ២៤:៤៤

ឯកសារយោង

  • +ដក ២៤:១៤

ដើមកំណើត ២៤:៤៥

ឯកសារយោង

  • +ដក ២៤:១៥, ១៧

ដើមកំណើត ២៤:៤៦

ឯកសារយោង

  • +ដក ២៤:១៨

ដើមកំណើត ២៤:៤៧

ឯកសារយោង

  • +ដក ២៤:២២, ២៣

ដើមកំណើត ២៤:៤៨

ឯកសារយោង

  • +ដក ២៤:២៧

ដើមកំណើត ២៤:៤៩

ឯកសារយោង

  • +ដក ២៤:៨

ដើមកំណើត ២៤:៥៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១៤

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ២៩

ដើមកំណើត ២៤:៥៩

ឯកសារយោង

  • +ដក ២៨:៥
  • +ដក ៣៥:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១៥

ដើមកំណើត ២៤:៦០

ឯកសារយោង

  • +ដក ២២:១៥, ១៧

ដើមកំណើត ២៤:៦១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១៥

ដើមកំណើត ២៤:៦២

ឯកសារយោង

  • +ដក ១៦:១៤; ២៥:១១
  • +ដក ១២:៩; ២០:១; ជប ១៣:២២; អសក ១:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១២

ដើមកំណើត ២៤:៦៣

ឯកសារយោង

  • +ចសព ៧៧:១២; ១៤៣:៥

ដើមកំណើត ២៤:៦៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១៥

ដើមកំណើត ២៤:៦៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ៣

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១៥

ដើមកំណើត ២៤:៦៧

ឯកសារយោង

  • +ហេ ១១:៩
  • +ដក ២៦:៨
  • +ដក ២៣:២, ១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៣ ២០១៦ ទំ.  ១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ២៤:១ដក ១៣:២
ដក. ២៤:២ដក ១៥:២, ៣
ដក. ២៤:៣ដក ២៨:១; បច ៧:១, ៣; ២កូ ៦:១៤
ដក. ២៤:៤ដក ២២:២០-២៣
ដក. ២៤:៥ដក ១១:២៧, ២៨; ១៥:៧
ដក. ២៤:៦ហេ ១១:១៥
ដក. ២៤:៧ដក ១២:១; ហេ ១១:៨
ដក. ២៤:៧មីកា ៧:២០; លូក ១:៧២, ៧៣; ហេ ៦:១៣, ១៤
ដក. ២៤:៧ដក ១៣:១៤, ១៥; ២៦:៣, ៤; បច ៣៤:៤; សកម្ម ៧:៤, ៥
ដក. ២៤:៧ហេ ១១:១៨
ដក. ២៤:៧ហេ ១:៧, ១៤
ដក. ២៤:៧ដក ១២:៥
ដក. ២៤:៩ដក ២៤:២, ៣
ដក. ២៤:១៥ដក ២២:២៣
ដក. ២៤:១៥ដក ១១:២៩
ដក. ២៤:១៥ដក ១១:២៦
ដក. ២៤:២៤ដក ២២:២៣
ដក. ២៤:២៤ដក ១១:២៩
ដក. ២៤:២៩ដក ២៥:២០; ២៩:១០
ដក. ២៤:៣៤ដក ១៥:២, ៣
ដក. ២៤:៣៥ដក ១២:១៥, ១៦; ១៣:២; ២៤:១
ដក. ២៤:៣៦ដក ២១:១, ២; រ៉ូម ៤:១៩; ហេ ១១:១១
ដក. ២៤:៣៦ដក ២៥:៥
ដក. ២៤:៣៧ដក ២៤:២, ៣; ២៨:១
ដក. ២៤:៣៨ដក ២២:២០-២៣
ដក. ២៤:៣៨ដក ២៤:៤
ដក. ២៤:៣៩ដក ២៤:៥
ដក. ២៤:៤០ដក ៤៨:១៥
ដក. ២៤:៤០ហេ ១:៧, ១៤
ដក. ២៤:៤០ដក ១១:២៥
ដក. ២៤:៤១ដក ២៤:៩
ដក. ២៤:៤៣ដក ២៤:១៦
ដក. ២៤:៤៤ដក ២៤:១៤
ដក. ២៤:៤៥ដក ២៤:១៥, ១៧
ដក. ២៤:៤៦ដក ២៤:១៨
ដក. ២៤:៤៧ដក ២៤:២២, ២៣
ដក. ២៤:៤៨ដក ២៤:២៧
ដក. ២៤:៤៩ដក ២៤:៨
ដក. ២៤:៥៩ដក ២៨:៥
ដក. ២៤:៥៩ដក ៣៥:៨
ដក. ២៤:៦០ដក ២២:១៥, ១៧
ដក. ២៤:៦២ដក ១៦:១៤; ២៥:១១
ដក. ២៤:៦២ដក ១២:៩; ២០:១; ជប ១៣:២២; អសក ១:៩
ដក. ២៤:៦៣ចសព ៧៧:១២; ១៤៣:៥
ដក. ២៤:៦៧ហេ ១១:៩
ដក. ២៤:៦៧ដក ២៦:៨
ដក. ២៤:៦៧ដក ២៣:២, ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
  • ៥៦
  • ៥៧
  • ៥៨
  • ៥៩
  • ៦០
  • ៦១
  • ៦២
  • ៦៣
  • ៦៤
  • ៦៥
  • ៦៦
  • ៦៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ២៤:១-៦៧

ដើមកំណើត

២៤ ឯ​អាប្រាហាំ គាត់​កាន់​តែ​មាន​វ័យ​ចាស់​ណាស់​ហើយ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់។+ ២ ថ្ងៃ​មួយ អាប្រាហាំ​បាន​ហៅ​អ្នក​បម្រើ​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ឲ្យ​ចូល​មក​ជួប​គាត់។ អ្នក​បម្រើ​នោះ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​អា​ប្រា​ហាំ។+ អាប្រាហាំ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​ដាក់​ដៃ​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ ៣ ហើយ​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​និង​ផែនដី​ថា អ្នក​នឹង​មិន​ឲ្យ​កូន​ប្រុស​ខ្ញុំ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្ញុំ​ឡើយ។+ ៤ ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ឯ​ញាតិ​សន្ដាន​ខ្ញុំ​នៅ​ឯ​ស្រុក​ខ្ញុំ+ ហើយ​នាំ​យក​នារី​ម្នាក់​មក​ឲ្យ​អ៊ីសាក​កូន​ខ្ញុំ ធ្វើ​ជា​ប្រពន្ធ​»។

៥ អ្នក​បម្រើ​បាន​សួរ​ថា​៖ ​«​លោក​ម្ចាស់ ចុះ​បើ​នារី​នោះ​មិន​ព្រម​មក​ជា​មួយ​នឹង​ខ្ញុំ? តើ​ខ្ញុំ​ត្រូវ​នាំ​កូន​លោក​ធ្វើ​ដំណើរ​ទៅ​ស្រុក​នោះ​ឬ?​»។+ ៦ អាប្រាហាំ​ឆ្លើយ​ថា​៖ ​«​អ្នក​មិន​ត្រូវ​នាំ​កូន​ខ្ញុំ​ទៅ​ទី​នោះ​ជា​ដាច់​ខាត+ ៧ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​នាំ​ខ្ញុំ​ចេញ​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ និង​ពី​ស្រុក​របស់​ញាតិ​សន្ដាន​ខ្ញុំ+ លោក​បាន​ស្បថ​នឹង​ខ្ញុំ​ដោយ​មាន​ប្រសាសន៍​ថា​៖+ ‹ខ្ញុំ​នឹង​ប្រគល់​ស្រុក​នេះ+ឲ្យ​ដល់​កូន​ចៅ*របស់​អ្នក›។+ ព្រះ​នឹង​ចាត់​ទេវតា​របស់​លោក​ឲ្យ​ទៅ​មុន​អ្នក+ ហើយ​អ្នក​ប្រាកដ​ជា​នាំ​នារី​ម្នាក់​ពី​ស្រុក​នោះ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​បាន​ជា​មិន​ខាន។+ ៨ ប៉ុន្តែ បើ​នារី​នោះ​មិន​ព្រម​មក​ជា​មួយ​នឹង​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​នេះ​ហើយ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អ្នក​មិន​ត្រូវ​នាំ​កូន​ខ្ញុំ​ទៅ​ទី​នោះ​ឡើយ​»។ ៩ ឮ​ដូច្នេះ អ្នក​បម្រើ​នោះ​បាន​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អាប្រាហាំ​ជា​ម្ចាស់​របស់​គាត់ ហើយ​ស្បថ​នឹង​អាប្រាហាំ​អំពី​រឿង​នេះ។+

១០ ដូច្នេះ អ្នក​បម្រើ​នោះ​បាន​យក​សត្វ​អូដ្ឋ​១០​ក្បាល​របស់​ម្ចាស់​គាត់ ព្រម​ទាំង​របស់​របរ​មាន​តម្លៃ​គ្រប់​យ៉ាង ហើយ​ចេញ​ដំណើរ​ទៅ​តំបន់​មេសូប៉ូតាមា ឆ្ពោះ​ទៅ​ក្រុង​ណេឃ័រ។ ១១ ពេល​ទៅ​ដល់​ខាង​ក្រៅ​ក្រុង គាត់​បាន​ឲ្យ​អូដ្ឋ​លុត​ជង្គង់​ចុះ​ក្បែរ​អណ្ដូង​ទឹក​មួយ។ ពេល​នោះ​ជា​ពេល​ល្ងាច​ហើយ ជា​ពេល​ដែល​ពួក​ស្រី​ៗ​ចេញ​មក​ដង​ទឹក។ ១២ បន្ទាប់​មក គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ម្ចាស់​របស់​ខ្ញុំ​អើយ! ថ្ងៃ​នេះ​សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​កិច្ចការ​ខ្ញុំ​ផង។ សូម​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អាប្រាហាំ​ម្ចាស់​ខ្ញុំ​ផង។ ១៣ ឥឡូវ​ខ្ញុំ​កំពុង​នៅ​ជិត​អណ្ដូង​ទឹក​មួយ ហើយ​កូន​ស្រី​ៗ​របស់​អ្នក​ក្រុង​នេះ​កំពុង​ចេញ​មក​ដង​ទឹក។ ១៤ បើ​ខ្ញុំ​និយាយ​ទៅ​កាន់​នារី​ណា​ម្នាក់​ថា​៖ ‹សូម​ផ្អៀង​ក្អម ចាក់​ទឹក​ឲ្យ​ខ្ញុំ​ផឹក​ផង› ហើយ​បើ​នាង​និយាយ​ថា​៖ ‹សូម​អញ្ជើញ​ពិសា​ចុះ! ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ផឹក​ដែរ› សូម​ឲ្យ​នាង​នោះ​ជា​នារីដែល​លោក​ជ្រើស​រើស​ឲ្យ​អ៊ីសាក​ជា​អ្នក​បម្រើ​លោក។ យ៉ាង​នេះ ខ្ញុំ​នឹង​ដឹង​ថា​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​ខ្ញុំ​ពិត​ប្រាកដ​មែន​»។

១៥ កាល​គាត់​អធិដ្ឋាន​មិន​ទាន់​រួច​ពី​មាត់​ផង ស្រាប់​តែ​រេបិកា​បាន​មក​ដល់​ទាំង​លី​ក្អម​ទឹក​មក​ជា​មួយ។ នាង​ជា​កូន​បេធូអែល+ ត្រូវ​ជា​ចៅ​របស់​មីលកា+ដែល​ជា​ប្រពន្ធ​របស់​ណេឃ័រ+ ណេឃ័រ​ជា​បង​ប្រុស​អាប្រាហាំ។ ១៦ នាង​ក្រមុំ​នោះ​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់ ហើយ​មិន​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ឡើយ។ នាង​បាន​ចុះ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ។ ១៧ ភ្លាម​នោះ អ្នក​បម្រើ​នោះ​បាន​រត់​ទៅ​ជួប​នាង ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច​ផង​»។ ១៨ នាង​ឆ្លើយ​តប​ថា​៖ ​«​សូម​អញ្ជើញ​ពិសា​លោក​ម្ចាស់​»។ នាង​ក៏​ប្រញាប់​ផ្អៀង​ក្អម​ចាក់​ទឹក​ឲ្យ​គាត់​ពិសា។ ១៩ ពេល​ឲ្យ​ទឹក​គាត់​ពិសា​ហើយ នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​លោក ផឹក​ទាល់​តែ​ឆ្អែត​ដែរ​»។ ២០ ដូច្នេះ នាង​បាន​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក រួច​រត់​ទៅ​ដង​ទឹក​ពី​អណ្ដូង​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​អូដ្ឋ​ទាំង​អស់​បាន​ផឹក​ឆ្អែត។ ២១ អំឡុង​ពេល​នោះ អ្នក​បម្រើ​នោះ​សម្លឹង​មើល​នាង​ទាំង​នឹក​ស្ងើច​ក្នុង​ចិត្ត ហើយ​ឆ្ងល់​ថា​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្លួន​សម្រេច​ឬ​យ៉ាង​ណា។

២២ ពេល​អូដ្ឋ​ផឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​បាន​ឲ្យ​ក្រវិល​មាស*ដល់​នាង ទម្ងន់​កន្លះ​ហ្សេគិល* ព្រម​ទាំង​កង​ដៃ​មាស​ពីរ ទម្ងន់​១០​ហ្សេគិល។ ២៣ គាត់​បាន​សួរ​នាង​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ តើ​នាង​ជា​កូន​ចៅ​អ្នក​ណា? ហើយ​តើ​ផ្ទះ​ឪពុក​នាង​មាន​កន្លែង​សម្រាប់​ឲ្យ​ពួក​ខ្ញុំ​ស្នាក់​នៅ​យប់​នេះ​បាន​ទេ?​»។ ២៤ ពេល​នោះ​នាង​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ជា​កូន​ស្រី​របស់​បេធូអែល+ ត្រូវ​ជា​ចៅ​របស់​ណេឃ័រ​និង​មីលកា​»។+ ២៥ រួច​នាង​បាន​បន្ថែម​ទៀត​ថា​៖ ​«​នៅ​ផ្ទះ​ខ្ញុំ​មាន​ស្មៅ​ក្រៀម​និង​ចំបើង​គ្រប់​គ្រាន់​សម្រាប់​សត្វ​អូដ្ឋ ព្រម​ទាំង​កន្លែង​ស្នាក់​នៅ​ផង​ដែរ​»។ ២៦ ពេល​ឮ​ដូច្នេះ អ្នក​បម្រើ​នោះ​បាន​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ២៧ ហើយ​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ម្ចាស់​របស់​ខ្ញុំ ទទួល​ការ​សរសើរ​តម្កើង ព្រោះ​លោក​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្ញុំ។ ព្រះ​យេហូវ៉ា​បាន​នាំ​ផ្លូវ​ខ្ញុំ​ឲ្យ​មក​ដល់​ផ្ទះ​របស់​បង​ប្អូន​ម្ចាស់​ខ្ញុំ​»។

២៨ ឯ​រេបិកា នាង​បាន​រត់​ទៅ​ប្រាប់​ម្ដាយ​និង​ក្រុម​គ្រួសារ​នាង​អំពី​រឿង​នេះ។ ២៩ នាង​មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​ឡាបាន់។+ ភ្លាម​នោះ ឡាបាន់​បាន​រត់​ទៅ​ឯ​អណ្ដូង​ទឹក​នៅ​ខាង​ក្រៅ​ក្រុង ដើម្បី​ជួប​នឹង​អ្នក​បម្រើ​នោះ ៣០ ព្រោះ​ឡាបាន់​បាន​ឮ​រេបិកា​រៀប​រាប់​អំពី​អ្វី​ដែល​អ្នក​បម្រើ​នោះ​ប្រាប់ ថែម​ទាំង​បាន​ឃើញ​ប្អូន​ស្រី​ពាក់​ក្រវិល​នៅ​ច្រមុះ និង​ពាក់​កង​ដៃ​នៅ​ដៃ​របស់​នាង។ ពេល​នោះ អ្នក​បម្រើ​នោះ​កំពុង​ឈរ​នៅ​ជិត​សត្វ​អូដ្ឋ​ក្បែរ​អណ្ដូង​ទឹក​នៅ​ឡើយ។ ៣១ ភ្លាម​នោះ ឡាបាន់​បាន​និយាយ​ថា​៖ ​«​ឱ​អ្នក​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អើយ! សូម​អញ្ជើញ​មក! ម្ដេច​ក៏​អ្នក​នៅ​ឈរ​នៅ​ទី​នេះ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​កន្លែង​ឲ្យ​អ្នក​ស្នាក់​នៅ និង​កន្លែង​សម្រាប់​សត្វ​អូដ្ឋ​ហើយ​»។ ៣២ អ្នក​បម្រើ​នោះ​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជា​មួយ​នឹង​គាត់ ហើយ​គាត់*បាន​ដោះ​អីវ៉ាន់​ចេញ​ពី​ខ្នង​អូដ្ឋ។ រួច​មក គាត់​បាន​ឲ្យ​ស្មៅ​ក្រៀម​និង​ចំបើង​ដល់​សត្វ​អូដ្ឋ ព្រម​ទាំង​យក​ទឹក​មក​លាង​ជើង​ឲ្យ​អ្នក​បម្រើ​នោះ និង​ពួក​បុរស​ដែល​មក​ជា​មួយ​ដែរ។ ៣៣ ប៉ុន្តែ ពេល​ដែល​គេ​លើក​អាហារ​មក​ជូន​អ្នក​បម្រើ​នោះ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ទាន់​ពិសា​ទេ ទាល់​តែ​ខ្ញុំ​ប្រាប់​រឿង​ខ្ញុំ​ជា​មុន​សិន​»។ ដូច្នេះ ឡាបាន់​បាន​និយាយ​ថា​៖ ​«​សូម​ប្រាប់​មក​ចុះ!​»។

៣៤ បន្ទាប់​មក អ្នក​បម្រើ​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​អាប្រាហាំ។+ ៣៥ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ម្ចាស់​របស់​ខ្ញុំ​យ៉ាង​ច្រើន​ក្រៃ​លែង លោក​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ មាន​មាស​ប្រាក់ អ្នក​បម្រើ​ប្រុស​ស្រី និង​ហ្វូង​ចៀម ហ្វូង​គោ សត្វ​អូដ្ឋ និង​លា​ជា​ច្រើន។+ ៣៦ បន្ថែម​ទៀត សារ៉ា​ប្រពន្ធ​ចៅហ្វាយ​ខ្ញុំ គាត់​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ចៅហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។+ ឯ​ចៅហ្វាយ​ខ្ញុំ គាត់​នឹង​ប្រគល់​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់​មាន​ឲ្យ​ដល់​កូន​នោះ។+ ៣៧ ដូច្នេះ ចៅហ្វាយ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ស្បថ​នឹង​គាត់​ថា​៖ ‹អ្នក​នឹង​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​ខ្ញុំ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្ញុំ​ឡើយ។+ ៣៨ ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​និង​ញាតិ​សន្ដាន​ខ្ញុំ+ ហើយ​នាំ​យក​នារី​ម្នាក់​មក​ឲ្យ​កូន​ខ្ញុំ ធ្វើ​ជា​ប្រពន្ធ›។+ ៣៩ ប៉ុន្តែ ខ្ញុំ​បាន​សួរ​ចៅហ្វាយ​ខ្ញុំ​ថា​៖ ‹ចុះ​បើ​នារី​នោះ​មិន​ព្រម​មក​ជា​មួយ​នឹង​ខ្ញុំ?›។+ ៤០ គាត់​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ខ្ញុំ​បាន​ដើរ​ជា​មួយ+ លោក​នឹង​ចាត់​ទេវតា+របស់​លោក​ឲ្យ​ទៅ​មុន​អ្នក ហើយ​អ្នក​ប្រាកដ​ជា​នាំ​នារី​ម្នាក់​ពី​ញាតិ​សន្ដាន​ខ្ញុំ​និង​ពី​ផ្ទះ​ឪពុក​ខ្ញុំ ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​បាន​ជា​មិន​ខាន។+ ៤១ ប៉ុន្តែ បើ​ញាតិ​សន្ដាន​ខ្ញុំ​មិន​ព្រម​ឲ្យ​នាង​មក​ជា​មួយ​នឹង​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​ដែល​អ្នក​បាន​ស្បថ​នឹង​ខ្ញុំ​ហើយ›។+

៤២ ​«​ថ្ងៃ​នេះ ពេល​ខ្ញុំ​មក​ដល់​អណ្ដូង ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ម្ចាស់​របស់​ខ្ញុំ​អើយ! សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​កិច្ចការ​របស់​ខ្ញុំ​ផង។ ៤៣ ឥឡូវ​ខ្ញុំ​កំពុង​នៅ​ជិត​អណ្ដូង​ទឹក​មួយ។ សូម​ឲ្យ​កើត​ឡើង​ដូច្នេះ បើ​មាន​នារី​ណា​ម្នាក់+ចេញ​មក​ដង​ទឹក ហើយ​ខ្ញុំ​នឹង​និយាយ​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច​ផង​»​ ៤៤ នោះ​នាង​នឹង​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ​«​សូម​អញ្ជើញ​ពិសា​ចុះ! ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​លោក​ផឹក​ដែរ​»។ សូម​ឲ្យ​នាង​នោះ​ជា​នារីដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឲ្យ​កូន​ប្រុស​របស់​ចៅហ្វាយ​ខ្ញុំ›។+

៤៥ ​«​ពេល​ខ្ញុំ​កំពុង​អធិដ្ឋាន​ក្នុង​ចិត្ត ស្រាប់​តែ​រេបិកា​បាន​មក​ដល់​ទាំង​លី​ក្អម​ទឹក​មក​ជា​មួយ។ នាង​ដើរ​មក​ឯ​អណ្ដូង​ទឹក ហើយ​ចុះ​ទៅ​ដង​ទឹក។ រួច​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ថា​៖ ‹សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច​ផង›។+ ៤៦ ដូច្នេះ នាង​ប្រញាប់​ផ្អៀង​ក្អម​ពី​ស្មា ហើយ​និយាយ​ថា​៖ ‹សូម​អញ្ជើញ​ពិសា+ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​លោក​ផឹក​ដែរ›។ រួច​មក ខ្ញុំ​បាន​ពិសា​ទឹក ហើយ​នាង​ក៏​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ។ ៤៧ ក្រោយ​នោះ ខ្ញុំ​បាន​សួរ​នាង​ថា​៖ ‹តើ​នាង​ជា​កូន​ចៅ​អ្នក​ណា?›។ នាង​បាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ជា​កូន​ស្រី​របស់​បេធូអែល ត្រូវ​ជា​ចៅ​របស់​ណេឃ័រ​និង​មីលកា›។ ដូច្នេះ ខ្ញុំ​បាន​បំពាក់​ក្រវិល​នៅ​ច្រមុះ​នាង និង​កង​ដៃ​នៅ​ដៃ​នាង​ទាំង​សង​ខាង។+ ៤៨ ខ្ញុំ​បាន​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ចៅហ្វាយ​ខ្ញុំ។+ លោក​បាន​នាំ​ខ្ញុំ​ឲ្យ​មក​ជួប​កូន​ស្រី​របស់​បង​ប្អូន​ចៅហ្វាយ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​នាំ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​គាត់។ ៤៩ ឥឡូវ​សូម​ប្រាប់​ខ្ញុំ​ផង ថា​អ្នក​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ចំពោះ​ចៅហ្វាយ​ខ្ញុំ​ឬ​យ៉ាង​ណា ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា​គួរ​ធ្វើ​អ្វី​ទៀត​»។+

៥០ បន្ទាប់​មក ឡាបាន់​និង​បេធូអែល​បាន​ឆ្លើយ​ថា​៖ ​«​យើង​មិន​អាច​និយាយ​ថា​បាន​ឬ​មិន​បាន​នោះ​ទេ ព្រោះ​រឿង​នេះ​មក​ពី​ព្រះ​យេហូវ៉ា។ ៥១ មើល! រេបិកា​នៅ​ចំពោះ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​នាំ​នាង​ទៅ​ចុះ ហើយ​ចូរ​ឲ្យ​នាង​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ចៅហ្វាយ​អ្នក ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ចុះ​»។ ៥២ ពេល​អ្នក​បម្រើ​អាប្រាហាំ​ឮ​ពាក្យ​ទាំង​នេះ គាត់​ក៏​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៥៣ រួច​មក អ្នក​បម្រើ​នោះ​បាន​យក​គ្រឿង​មាស​គ្រឿង​ប្រាក់ និង​សម្លៀក​បំពាក់​ប្រគល់​ឲ្យ​រេបិកា។ អ្នក​បម្រើ​នោះ​ក៏​ប្រគល់​របស់​របរ​មាន​តម្លៃ​ឲ្យ​ដល់​បង​ប្រុស​និង​ម្ដាយ​នាង​ផង​ដែរ។ ៥៤ ក្រោយ​ពី​នោះ អ្នក​បម្រើ​អាប្រាហាំ​និង​ពួក​ប្រុស​ៗ​ដែល​មក​ជា​មួយ​គាត់ បាន​បរិភោគ​អាហារ ហើយ​នៅ​ពេល​យប់​ពួក​គេ​បាន​សម្រាក​នៅ​ទី​នោះ។

លុះ​ព្រឹក​ឡើង អ្នក​បម្រើ​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​សូម​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​របស់​ខ្ញុំ​វិញ​ហើយ​»។ ៥៥ ម្ដាយ​និង​បង​ប្រុស​របស់​រេបិកា​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​បន្តិច​សិន ចាំ​១០​ថ្ងៃ​ទៀត​សឹម​នាំ​នាង​យក​ទៅ​ចុះ​»។ ៥៦ ប៉ុន្តែ អ្នក​បម្រើ​នោះ​បាន​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ ដូច្នេះ​សូម​កុំ​ឃាត់​ខ្ញុំ​អី ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ខ្ញុំ​វិញ​ទៅ​»។ ៥៧ ដូច្នេះ ពួក​គេ​បាន​និយាយ​ថា​៖ ​«​ចាំ​ពួក​ខ្ញុំ​ហៅ​នាង​មក​សួរ​សិន​»។ ៥៨ ពួក​គេ​បាន​ហៅ​រេបិកា​មក ហើយ​សួរ​នាង​ថា​៖ ​«​តើ​នាង​ព្រម​ទៅ​ជា​មួយ​នឹង​បុរស​នេះ​ឬ​ទេ?​»។ នាង​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ព្រម​ទៅ​»។

៥៩ ដូច្នេះ ពួក​គេ​បាន​ឲ្យ​រេបិកា+និង​មេ​ដោះ​នាង+ ចាក​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​បម្រើ​របស់​អាប្រាហាំ និង​ពួក​ប្រុស​ៗ​ដែល​មក​ជា​មួយ​គាត់។ ៦០ ពួក​គេ​បាន​ជូន​ពរ​ដល់​រេបិកា ដោយ​និយាយ​ថា​៖ ​«​ឱ​រេបិកា​អើយ! សូម​ឲ្យ​នាង​មាន​កូន​ចៅ​រាប់​សែន​រាប់​លាន ហើយ​សូម​ឲ្យ​កូន​ចៅ​នាង​ចាប់​យក​បណ្ដា​ក្រុង​របស់​ពួក​អ្នក​ដែល​ស្អប់​ពួក​គេ​»។+ ៦១ បន្ទាប់​មក រេបិកា​និង​ពួក​ស្រី​បម្រើ​របស់​នាង​បាន​ឡើង​ជិះ​លើ​ខ្នង​អូដ្ឋ ហើយ​ធ្វើ​ដំណើរ​តាម​ក្រោយ​អ្នក​បម្រើ​របស់​អាប្រាហាំ។ ដូច្នេះ អ្នក​បម្រើ​នោះ​បាន​នាំ​រេបិកា​ធ្វើ​ដំណើរ​ចេញ​ទៅ។

៦២ ចំណែក​អ៊ីសាក គាត់​បាន​ដើរ​មក​តាម​ផ្លូវ​ពី​បៀរឡាហាយរយ+ ព្រោះ​គាត់​ស្នាក់​នៅ​ស្រុក​ណេកេប។+ ៦៣ លុះ​ពេល​ល្ងាច អ៊ីសាក​បាន​ដើរ​នៅ​ឯ​វាល​ដើម្បី​រំពឹង​គិត។+ ពេល​នោះ គាត់​ក្រឡេក​ទៅ​ឃើញ ក្បួន​អូដ្ឋ​កំពុង​ធ្វើ​ដំណើរ​មក។ ៦៤ ឯ​រេបិកា នាង​ក៏​ឃើញ​អ៊ីសាក​ដែរ។ ពេល​នោះ នាង​ក៏​ប្រញាប់​ចុះ​ពី​លើ​ខ្នង​អូដ្ឋ។ ៦៥ រួច​នាង​សួរ​អ្នក​បម្រើ​នោះ​ថា​៖ ​«​តើ​បុរស​ដែល​កំពុង​ដើរ​តម្រង់​មក​រក​យើង​នោះ​ជា​អ្នក​ណា?​»។ អ្នក​បម្រើ​បាន​ឆ្លើយ​ថា​៖ ​«​គាត់​គឺ​ជា​ម្ចាស់​របស់​ខ្ញុំ​»។ ដូច្នេះ នាង​ក៏​យក​ស្បៃ​មក​បាំង​មុខ។ ៦៦ អ្នក​បម្រើ​នោះ​បាន​ប្រាប់​អ៊ីសាក​អំពី​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ។ ៦៧ បន្ទាប់​មក អ៊ីសាក​បាន​នាំ​រេបិកា​ចូល​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្ដាយ។+ យ៉ាង​នេះ គាត់​បាន​យក​រេបិកា​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ចាប់​ចិត្ត​ស្រឡាញ់​នាង។+ ដូច្នេះ អ៊ីសាក​បាន​ស្រាក​ស្រាន្ត​ពី​ការ​នឹក​ស្រណោះ​ដល់​ម្ដាយ​គាត់​ដែល​បាន​ស្លាប់​ទៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក