បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • អ៊ីសាក​និង​រេបិកា​នៅ​តំបន់​ខេរ៉ា (​១​-​១១​)

        • ព្រះ​បញ្ជាក់​ឡើង​វិញ​នូវ​សេចក្ដី​សន្យា​របស់​លោក​ដល់​អ៊ីសាក (​៣​-​៥​)

      • ជម្លោះ​អំពី​អណ្ដូង​ទឹក (​១២​-​២៥​)

      • អ៊ីសាក​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប៊ីម៉ាឡិច (​២៦​-​៣៣​)

      • ប្រពន្ធ​ជា​ជន​ជាតិ​ហេត​ពីរ​នាក់​របស់​អេសាវ (​៣៤, ៣៥​)

ដើមកំណើត ២៦:១

ឯកសារយោង

  • +ដក ១២:១០

ដើមកំណើត ២៦:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ២០:១; ហេ ១១:៨, ៩
  • +ដក ១២:៧; ១៥:១៨
  • +ដក ២២:១៦-១៨; ចសព ១០៥:៩-១១; ហេ ៦:១៣, ១៤

ដើមកំណើត ២៦:៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ១៥:១, ៥; ហេ ១១:១២
  • +បច ៣៤:៤
  • +ដក ១២:១-៣; សកម្ម ៣:២៥; កាឡ ៣:៨

ដើមកំណើត ២៦:៥

ឯកសារយោង

  • +ដក ១៧:១០, ២៣; ២២:៣, ១២; ហេ ១១:៨; យ៉ា ២:២១

ដើមកំណើត ២៦:៦

ឯកសារយោង

  • +ដក ២៦:១៧

ដើមកំណើត ២៦:៧

ឯកសារយោង

  • +ដក ១២:១១-១៣
  • +ដក ២៤:១៦

ដើមកំណើត ២៦:៨

ឯកសារយោង

  • +ដក ២៤:៦៧

ដើមកំណើត ២៦:៩

ឯកសារយោង

  • +ដក ២០:១១

ដើមកំណើត ២៦:១០

ឯកសារយោង

  • +ដក ១២:១៨
  • +ដក ២០:៩

ដើមកំណើត ២៦:១២

ឯកសារយោង

  • +ដក ២៤:៣៤, ៣៥

ដើមកំណើត ២៦:១៤

ឯកសារយោង

  • +ដក ១២:១៦

ដើមកំណើត ២៦:១៥

ឯកសារយោង

  • +ដក ២១:២៧, ៣០

ដើមកំណើត ២៦:១៧

ឯកសារយោង

  • +ដក ១០:១៩; ២០:១

ដើមកំណើត ២៦:១៨

ឯកសារយោង

  • +ដក ២១:២៥
  • +ដក ២១:៣១

ដើមកំណើត ២៦:២០

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ការ​ប្រកែក​គ្នា​»​

ដើមកំណើត ២៦:២១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ការ​ចោទ​ប្រកាន់​»​

ដើមកំណើត ២៦:២២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​កន្លែង​ធំ​ទូលាយ​»​

ឯកសារយោង

  • +ដក ១៧:៥, ៦; ២៨:១, ៣

ដើមកំណើត ២៦:២៣

ឯកសារយោង

  • +ដក ២១:៣១

ដើមកំណើត ២៦:២៤

ឯកសារយោង

  • +ដក ១៧:១; ២៨:១៣
  • +ដក ១៥:១
  • +ដក ១៧:១៩; ចសព ១០៥:៩-១១

ដើមកំណើត ២៦:២៥

ឯកសារយោង

  • +ដក ១២:៨, ៩
  • +ហេ ១១:៩

ដើមកំណើត ២៦:២៦

ឯកសារយោង

  • +ដក ២១:៣២

ដើមកំណើត ២៦:២៨

ឯកសារយោង

  • +ដក ២១:២២
  • +ដក ២១:២៧

ដើមកំណើត ២៦:៣១

ឯកសារយោង

  • +ដក ២១:២២-២៤

ដើមកំណើត ២៦:៣២

ឯកសារយោង

  • +ដក ២៦:១៨

ដើមកំណើត ២៦:៣៣

ឯកសារយោង

  • +អសក ២០:១

ដើមកំណើត ២៦:៣៤

ឯកសារយោង

  • +ដក ៣៦:២, ៣

ដើមកំណើត ២៦:៣៥

ឯកសារយោង

  • +ដក ២៧:៤៦; ២៨:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ២៦:១ដក ១២:១០
ដក. ២៦:៣ដក ២០:១; ហេ ១១:៨, ៩
ដក. ២៦:៣ដក ១២:៧; ១៥:១៨
ដក. ២៦:៣ដក ២២:១៦-១៨; ចសព ១០៥:៩-១១; ហេ ៦:១៣, ១៤
ដក. ២៦:៤ដក ១៥:១, ៥; ហេ ១១:១២
ដក. ២៦:៤បច ៣៤:៤
ដក. ២៦:៤ដក ១២:១-៣; សកម្ម ៣:២៥; កាឡ ៣:៨
ដក. ២៦:៥ដក ១៧:១០, ២៣; ២២:៣, ១២; ហេ ១១:៨; យ៉ា ២:២១
ដក. ២៦:៦ដក ២៦:១៧
ដក. ២៦:៧ដក ១២:១១-១៣
ដក. ២៦:៧ដក ២៤:១៦
ដក. ២៦:៨ដក ២៤:៦៧
ដក. ២៦:៩ដក ២០:១១
ដក. ២៦:១០ដក ១២:១៨
ដក. ២៦:១០ដក ២០:៩
ដក. ២៦:១២ដក ២៤:៣៤, ៣៥
ដក. ២៦:១៤ដក ១២:១៦
ដក. ២៦:១៥ដក ២១:២៧, ៣០
ដក. ២៦:១៧ដក ១០:១៩; ២០:១
ដក. ២៦:១៨ដក ២១:២៥
ដក. ២៦:១៨ដក ២១:៣១
ដក. ២៦:២២ដក ១៧:៥, ៦; ២៨:១, ៣
ដក. ២៦:២៣ដក ២១:៣១
ដក. ២៦:២៤ដក ១៧:១; ២៨:១៣
ដក. ២៦:២៤ដក ១៥:១
ដក. ២៦:២៤ដក ១៧:១៩; ចសព ១០៥:៩-១១
ដក. ២៦:២៥ដក ១២:៨, ៩
ដក. ២៦:២៥ហេ ១១:៩
ដក. ២៦:២៦ដក ២១:៣២
ដក. ២៦:២៨ដក ២១:២២
ដក. ២៦:២៨ដក ២១:២៧
ដក. ២៦:៣១ដក ២១:២២-២៤
ដក. ២៦:៣២ដក ២៦:១៨
ដក. ២៦:៣៣អសក ២០:១
ដក. ២៦:៣៤ដក ៣៦:២, ៣
ដក. ២៦:៣៥ដក ២៧:៤៦; ២៨:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ២៦:១-៣៥

ដើមកំណើត

២៦ នៅ​គ្រា​នោះ មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក។ នៅ​សម័យ​អាប្រាហាំ​ក៏​ធ្លាប់​មាន​ការ​អត់​ឃ្លាន​ដែរ។+ ពេល​នោះ អ៊ីសាក​បាន​ទៅ​ឯ​អាប៊ីម៉ាឡិច​ជា​ស្ដេច​ស្រុក​ភីលីស្ទីន​នៅ​តំបន់​ខេរ៉ា។ ២ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​អ៊ីសាក ហើយ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​កុំ​ចុះ​ទៅ​ស្រុក​អេហ្ស៊ីប​ឲ្យ​សោះ។ ចូរ​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​នឹង​ជ្រើស​រើស​ទុក​ឲ្យ​អ្នក​វិញ។ ៣ ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ជា​ជន​បរទេស​ចុះ។+ ខ្ញុំ​នឹង​បន្ត​នៅ​ជា​មួយ​នឹង​អ្នក ហើយ​ឲ្យ​ពរ​អ្នក ព្រោះ​ខ្ញុំ​នឹង​ឲ្យ​ស្រុក​ទាំង​អស់​នេះ​ដល់​អ្នក​និង​កូន​ចៅ*របស់​អ្នក។+ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​សម្បថ​ដែល​ខ្ញុំ​បាន​ស្បថ​នឹង​អាប្រាហាំ​ឪពុក​អ្នក ដែល​ថា​៖+ ៤ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។+ ខ្ញុំ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក+ ហើយ​ប្រជា​ជាតិ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ​តាម​រយៈ​កូន​ចៅ*របស់​អ្នក›+ ៥ ព្រោះ​តែ​អាប្រាហាំ​បាន​ស្ដាប់​សម្ដី​ខ្ញុំ ហើយ​បន្ត​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​តម្រូវ និង​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ ព្រម​ទាំង​ច្បាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ​ដែរ​»។+ ៦ ម្ល៉ោះ​ហើយ អ៊ីសាក​បាន​បន្ត​ស្នាក់​នៅ​តំបន់​ខេរ៉ា។+

៧ រៀង​រាល់​លើក ពេល​ដែល​ពួក​ប្រុស​ៗ​នៅ​តំបន់​នោះ​សួរ​អ៊ីសាក​អំពី​ប្រពន្ធ​គាត់ គាត់​តែង​ឆ្លើយ​ថា​៖ ​«​នាង​ជា​ប្អូន​ស្រី​ខ្ញុំ​»។+ អ៊ីសាក​មិន​ហ៊ាន​ប្រាប់​ថា​នាង​ជា​ប្រពន្ធ​ឡើយ ព្រោះ​គាត់​ខ្លាច ហើយ​គិត​ថា​៖ ​«​ក្រែង​លោ​ពួក​ប្រុស​ៗ​នៅ​តំបន់​នេះ​សម្លាប់​ខ្ញុំ​ដើម្បី​ដណ្ដើម​យក​រេបិកា​»។ គាត់​ខ្លាច​ដូច្នោះ ព្រោះ​នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។+ ៨ លុះ​កន្លង​យូរ​ថ្ងៃ​ក្រោយ​មក គាប់​ជួន​ថ្ងៃ​មួយ​អាប៊ីម៉ាឡិច​ជា​ស្ដេច​ស្រុក​ភីលីស្ទីន បាន​មើល​តាម​បង្អួច​ឃើញ​អ៊ីសាក​ឱប​រេបិកា​ប្រពន្ធ​គាត់។+ ៩ ភ្លាម​នោះ អាប៊ីម៉ាឡិច​បាន​ហៅ​អ៊ីសាក​ឲ្យ​ចូល​មក​ជួប ហើយ​សួរ​ថា​៖ ​«​នាង​ប្រាកដ​ជា​ប្រពន្ធ​របស់​អ្នក​ហើយ! ម្ដេច​ក៏​អ្នក​និយាយ​ថា​៖ ‹នាង​ជា​ប្អូន​ស្រី›​ទៅ​វិញ?​»។ អ៊ីសាក​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ប្រាប់​ដូច្នោះ ព្រោះ​តែ​ខ្ញុំ​ខ្លាច​ថា​ខ្លួន​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​នាង​»។+ ១០ ប៉ុន្តែ អាប៊ីម៉ាឡិច​និយាយ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង?+ បើ​មាន​អ្នក​ណា​ម្នាក់​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក នោះ​អ្នក​នឹង​នាំ​ឲ្យ​យើង​មាន​ទោស​ជា​មិន​ខាន!​»។+ ១១ បន្ទាប់​មក អាប៊ីម៉ាឡិច​បាន​ហាម​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ចូរ​កុំ​ប៉ះ​ពាល់​បុរស​នេះ​និង​ប្រពន្ធ​គាត់​ឲ្យ​សោះ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ប្រាកដ!​»។

១២ ក្រោយ​មក អ៊ីសាក​បាន​សាប​ព្រោះ​នៅ​ក្នុង​ស្រុក​នោះ។ នៅ​ឆ្នាំ​នោះ គាត់​បាន​ទទួល​ផល​មួយ​ជា​១០០ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។+ ១៣ អ៊ីសាក​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ ហើយ​ទ្រព្យ​សម្បត្តិ​គាត់​មាន​កាន់​តែ​ច្រើន​ឡើង​ៗ រហូត​ដល់​គាត់​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី។ ១៤ គាត់​មាន​ហ្វូង​ចៀម​ហ្វូង​គោ​សន្ធឹក​សន្ធាប់ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន។+ ម្ល៉ោះ​ហើយ ពួក​ភីលីស្ទីន​បាន​ច្រណែន​នឹង​គាត់។

១៥ ដូច្នេះ ពួក​ភីលីស្ទីន​បាន​នាំ​គ្នា​យក​ដី​ទៅ​ចាក់​លុប​អណ្ដូង​ទឹក ដែល​ពួក​អ្នក​បម្រើ​អាប្រាហាំ​បាន​ជីក​កាល​ដែល​គាត់​នៅ​រស់។+ ១៦ រួច​មក អាប៊ីម៉ាឡិច​បាន​និយាយ​ទៅ​កាន់​អ៊ីសាក​ថា​៖ ​«​ចូរ​អ្នក​ចាក​ចេញ​ពី​តំបន់​ពួក​យើង​ទៅ ព្រោះ​អ្នក​ខ្លាំង​ពូកែ​ជាង​យើង​ឆ្ងាយ​ណាស់​»។ ១៧ ដូច្នេះ អ៊ីសាក​បាន​រើ​ចេញ​ពី​ទី​នោះ ទៅ​ដំឡើង​ត្រសាល​នៅ​ជ្រលង​ខេរ៉ា+ ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ១៨ រួច​មក អ៊ីសាក​បាន​ស្ដារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ជីក​នៅ​ជំនាន់​អាប្រាហាំ​ឪពុក​គាត់ ព្រោះ​អណ្ដូង​ទាំង​នោះ​ត្រូវ​ពួក​ភីលីស្ទីន​ចាក់​ដី​លុប​ចោល ក្រោយ​ពី​ឪពុក​គាត់​បាន​ស្លាប់។+ បន្ទាប់​មក អ៊ីសាក​បាន​ដាក់​ឈ្មោះ​អណ្ដូង​ទាំង​នោះ​ឡើង​វិញ ដូច​ឈ្មោះ​ដើម​ដែល​ឪពុក​គាត់​បាន​ដាក់​ឲ្យ។+

១៩ ពេល​ពួក​អ្នក​បម្រើ​របស់​អ៊ីសាក កំពុង​ជីក​អណ្ដូង​នៅ​ក្នុង​ជ្រលង​ភ្នំ ពួក​គេ​បាន​ប្រទះ​ឃើញ​អណ្ដូង​ទឹក​ស្អាត​មួយ។ ២០ ពួក​គង្វាល​នៅ​តំបន់​ខេរ៉ា​បាន​ឈ្លោះ​ជា​មួយ​នឹង​ពួក​គង្វាល​របស់​អ៊ីសាក ដោយ​និយាយ​ថា​៖ ​«​ទឹក​នេះ​ជា​របស់​យើង​ទេ!​»។ ដូច្នេះ អ៊ីសាក​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​អេសេក* ព្រោះ​ពួក​គេ​បាន​ឈ្លោះ​នឹង​គាត់។ ២១ រួច​មក ពួក​អ្នក​បម្រើ​របស់​អ៊ីសាក​បាន​ជីក​អណ្ដូង​មួយ​ទៀត តែ​ពួក​អ្នក​តំបន់​នោះ​បាន​មក​រក​រឿង​ឈ្លោះ​អំពី​អណ្ដូង​នោះ​ទៀត។ ដូច្នេះ អ៊ីសាក​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​ស៊ីតណា។* ២២ ក្រោយ​នោះ គាត់​បាន​រើ​ទៅ​កន្លែង​មួយ​ទៀត ហើយ​នៅ​ទី​នោះ​គាត់​បាន​ជីក​អណ្ដូង​មួយ​ដែរ តែ​មិន​មាន​ការ​ឈ្លោះ​គ្នា​អំពី​អណ្ដូង​នោះ​ទេ។ ដូច្នេះ គាត់​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​រេហូបូត* ហើយ​និយាយ​ថា​៖ ​«​ឥឡូវ​នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​មាន​កន្លែង​ធំ​ទូលាយ ហើយ​ឲ្យ​យើង​មាន​កូន​ចៅ​នៅ​ក្នុង​ស្រុក​នេះ​»។+

២៣ បន្ទាប់​មក គាត់​បាន​រើ​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​បៀរសេបា។+ ២៤ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​អ៊ីសាក​ឃើញ ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​នៃ​អាប្រាហាំ​ឪពុក​របស់​អ្នក+ ចូរ​កុំ​ខ្លាច​ឡើយ+ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក ហើយ​ខ្ញុំ​នឹង​ឲ្យ​ពរ​អ្នក។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ដោយ​ព្រោះ​អាប្រាហាំ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។+ ២៥ ដូច្នេះ អ៊ីសាក​បាន​ធ្វើ​ទី​បូជា​មួយ​នៅ​ទី​នោះ ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា។+ រួច​មក គាត់​បាន​ដំឡើង​ត្រសាល​នៅ​ទី​នោះ+ ហើយ​អ្នក​បម្រើ​របស់​គាត់​បាន​ជីក​អណ្ដូង​មួយ​នៅ​ទី​នោះ​ដែរ។

២៦ ក្រោយ​មក អាប៊ីម៉ាឡិច និង​អាហូសាត​ជា​ទី​ប្រឹក្សា ព្រម​ទាំង​ភីកុល​ជា​មេ​ទ័ព បាន​ធ្វើ​ដំណើរ​ពី​តំបន់​ខេរ៉ា​មក​ជួប​អ៊ីសាក។+ ២៧ ពេល​នោះ អ៊ីសាក​បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​មក​រក​ខ្ញុំ? តើ​មិន​មែន​ជា​លោក​ទេ​ឬ ដែល​បាន​ស្អប់​ខ្ញុំ​និង​បណ្ដេញ​ខ្ញុំ​ចេញ​ពី​តំបន់​របស់​លោក?​»។ ២៨ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​យើង​ឃើញ​ច្បាស់​ហើយ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​នៅ​ជា​មួយ​នឹង​អ្នក​មែន។+ ដូច្នេះ ពួក​ខ្ញុំ​បាន​សម្រេច​ចិត្ត​សុំ​អ្នក​ថា​៖ ‹សូម​ធ្វើ​សម្បថ​ជា​មួយ​នឹង​យើង ហើយ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​យើង។+ ២៩ ហេតុ​នេះ សូម​អ្នក​ស្បថ​ថា​អ្នក​នឹង​មិន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​យើង ដូច​យើង​មិន​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​អ្នក​ដែរ។ យើង​តែង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក ហើយ​បាន​ឲ្យ​អ្នក​ចាក​ចេញ​ដោយ​សុខ​សាន្ត។ ឥឡូវ​អ្នក​បាន​ទទួល​ពរ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា›​»។ ៣០ បន្ទាប់​មក អ៊ីសាក​បាន​រៀបចំ​ពិធី​ភោជនាហារ​ទទួល​ពួក​គេ ហើយ​ពួក​គេ​បាន​ពិសា​អាហារ​ពិសា​ស្រា។ ៣១ លុះ​ព្រលឹម​ស្រាង​ៗ ពួក​គេ​បាន​ក្រោក​ឡើង ហើយ​បាន​ស្បថ​នឹង​គ្នា។+ បន្ទាប់​ពី​នោះ អ៊ីសាក​បាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ដោយ​សុខ​សាន្ត។

៣២ នៅ​ថ្ងៃ​នោះ ពួក​អ្នក​បម្រើ​របស់​អ៊ីសាក​បាន​មក​រាយ​ការណ៍​ប្រាប់​គាត់​អំពី​អណ្ដូង​ដែល​ពួក​គេ​បាន​ជីក។+ ពួក​គេ​បាន​ប្រាប់​គាត់​ថា​៖ ​«​យើង​ជីក​បាន​ទឹក​ហើយ!​»។ ៣៣ ដូច្នេះ គាត់​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​សិបា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា​បៀរសេបា+រហូត​មក​ដល់​សព្វ​ថ្ងៃ។

៣៤ ឯ​អេសាវ ពេល​គាត់​មាន​អាយុ​៤០​ឆ្នាំ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​យូឌីត​ជា​កូន​ស្រី​បេអេរ៉ាយ​ជា​ជន​ជាតិ​ហេត ព្រម​ទាំង​បាសេម៉ាត​ជា​កូន​ស្រី​អ៊ីឡន​ជា​ជន​ជាតិ​ហេត។+ ៣៥ ពួក​នាង​បាន​ធ្វើ​ឲ្យ​អ៊ីសាក​និង​រេបិកា​ពិបាក​ចិត្ត​ខ្លាំង​ណាស់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក