បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី១ ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីថែស្សាឡូនិចទី១

      • ប៉ូល​ចាំ​នៅ​ក្រុង​អាថែន​ដោយ​ចិត្ត​ខ្វល់​ខ្វាយ (​១​-​៥​)

      • ដំណឹង​សម្រាល​ទុក្ខ​ពី​ធីម៉ូថេ (​៦​-​១០​)

      • សេចក្ដី​អធិដ្ឋាន​សម្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច (​១១​-​១៣​)

ថែស្សាឡូនិចទី១ ៣:១

ឯកសារយោង

  • +សកម្ម ១៧:១៥

ថែស្សាឡូនិចទី១ ៣:២

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​»​

ឯកសារយោង

  • +សកម្ម ១៦:១, ២; រ៉ូម ១៦:២១; ១កូ ១៦:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៩, ទំ.  ១៩

ថែស្សាឡូនិចទី១ ៣:៣

កំណត់សម្គាល់

  • *

    ឬ​«​យើង​បាន​ត្រូវ​កំណត់​ឲ្យ​រង​ទុក្ខ​បែប​នោះ​»​

ឯកសារយោង

  • +សកម្ម ១៤:២២; ១កូ ៤:៩; ១ពេ ២:២១

ថែស្សាឡូនិចទី១ ៣:៤

ឯកសារយោង

  • +១ថែ ២:១៤

ថែស្សាឡូនិចទី១ ៣:៥

ឯកសារយោង

  • +១ថែ ៣:២
  • +ម៉ាថ ៤:៣; ២កូ ១១:៣

ថែស្សាឡូនិចទី១ ៣:៦

ឯកសារយោង

  • +សកម្ម ១៨:៥

ថែស្សាឡូនិចទី១ ៣:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​យើង​ខ្វះ​ខាត​»​

ឯកសារយោង

  • +២ថែ ១:៤

ថែស្សាឡូនិចទី១ ៣:៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​មាន​ជីវិត​»​

ថែស្សាឡូនិចទី១ ៣:១០

ឯកសារយោង

  • +២ថែ ១:៣

ថែស្សាឡូនិចទី១ ៣:១២

ឯកសារយោង

  • +១ថែ ៤:៩; ២ថែ ១:៣

ថែស្សាឡូនិចទី១ ៣:១៣

ឯកសារយោង

  • +១កូ ១:៨
  • +១ថែ ២:១៩; ៥:២៣; ២ថែ ២:១, ២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ថែ. ៣:១សកម្ម ១៧:១៥
១ថែ. ៣:២សកម្ម ១៦:១, ២; រ៉ូម ១៦:២១; ១កូ ១៦:១០
១ថែ. ៣:៣សកម្ម ១៤:២២; ១កូ ៤:៩; ១ពេ ២:២១
១ថែ. ៣:៤១ថែ ២:១៤
១ថែ. ៣:៥១ថែ ៣:២
១ថែ. ៣:៥ម៉ាថ ៤:៣; ២កូ ១១:៣
១ថែ. ៣:៦សកម្ម ១៨:៥
១ថែ. ៣:៧២ថែ ១:៤
១ថែ. ៣:១០២ថែ ១:៣
១ថែ. ៣:១២១ថែ ៤:៩; ២ថែ ១:៣
១ថែ. ៣:១៣១កូ ១:៨
១ថែ. ៣:១៣១ថែ ២:១៩; ៥:២៣; ២ថែ ២:១, ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ថែស្សាឡូនិចទី១ ៣:១-១៣

សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច

៣ ដូច្នេះ ពេល​ដែល​យើង​មិន​អាច​ទ្រាំ​ចាំ​ត​ទៅ​ទៀត យើង​សម្រេច​ចិត្ត​ថា​ល្អ​ជាង​បន្ត​ស្នាក់​នៅ​ក្រុង​អាថែន​តែ​ម្នាក់​ឯង+ ២ ហើយ​យើង​បាន​ចាត់​ធីម៉ូថេ+ជា​ប្អូន​ប្រុស​របស់​យើង​ឲ្យ​ទៅ​ជួប​អ្នក​រាល់​គ្នា គាត់​ជា​អ្នក​បម្រើ​របស់​ព្រះ*ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​គ្រិស្ត គាត់​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​មាំ​មួន​ឡើង ព្រម​ទាំង​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​ជំនឿ​របស់​អ្នក​រាល់​គ្នា។ ៣ យ៉ាង​នេះ គ្មាន​អ្នក​ណា​ត្រូវ​រង្គោះ​រង្គើ ដោយ​សារ​សេចក្ដី​វេទនា​ទាំង​នោះ​ឡើយ។ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​មិន​អាច​ជៀស​ផុត​ពី​ការ​រង​ទុក្ខ​បែប​នោះ​ទេ។*+ ៤ ព្រោះ​ពេល​ដែល​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា យើង​ធ្លាប់​ប្រាប់​ទុក​ជា​មុន​ថា យើង​ត្រូវ​រង​ទុក្ខ​វេទនា ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​បាន​រង​ទុក្ខ​វេទនា​មែន។+ ៥ ហេតុ​នេះ ពេល​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​ចាំ​ត​ទៅ​ទៀត ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ ដើម្បី​ឲ្យ​គាត់​នាំ​ដំណឹង​អំពី​សេចក្ដី​ស្មោះ​ត្រង់​របស់​អ្នក​រាល់​គ្នា​មក​ប្រាប់​ខ្ញុំ+ ក្រែង​លោ​មេ​ល្បួង+មក​ល្បួង​អ្នក​រាល់​គ្នា។ បើ​ដូច្នោះ​មែន នោះ​ការ​ខំ​ប្រឹង​ប្រែង​របស់​យើង​អាច​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ។

៦ ឥឡូវ​ធីម៉ូថេ​ទើប​នឹង​មក​ពី​ជួប​អ្នក​រាល់​គ្នា​វិញ+ ហើយ​គាត់​បាន​ប្រាប់​យើង​នូវ​ដំណឹង​ល្អ​អំពី​សេចក្ដី​ស្មោះ​ត្រង់​និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ហើយ​ប្រាប់​ថា​អ្នក​រាល់​គ្នា​តែង​តែ​នឹក​រឭក​ដល់​យើង ហើយ​ចង់​ឃើញ​មុខ​យើង​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​ដែរ។ ៧ ហេតុ​នេះ បង​ប្អូន​អើយ ពេល​ដែល​យើង​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​និង​សេចក្ដី​ស្មោះ​ត្រង់​ដែល​អ្នក​រាល់​គ្នា​បង្ហាញ នោះ​សម្រាល​ទុក្ខ​យើង ទោះ​ជា​យើង​ជួប​ទុក្ខ​លំបាក*និង​រង​ទុក្ខ​វេទនា​ក៏​ដោយ។+ ៨ ពី​ព្រោះ​យើង​មាន​កម្លាំង*ឡើង​វិញ ពេល​ដឹង​ថា​អ្នក​រាល់​គ្នា​កាន់​ជំហរ​មាំ​មួន​ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ៩ តើ​យើង​អាច​អរគុណ​ព្រះ​អំពី​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច ឲ្យ​សម​នឹង​អំណរ​ខ្លាំង​ក្រៃ​លែង​ដែល​យើង​មាន​នៅ​ចំពោះ​មុខ​ព្រះ​ដោយ​សារ​អ្នក​រាល់​គ្នា? ១០ យើង​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​យើង​អាច​ឃើញ​មុខ​អ្នក​រាល់​គ្នា និង​ដើម្បី​អាច​ផ្ដល់​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ​សម្រាប់​ពង្រឹង​ជំនឿ​របស់​អ្នក​រាល់​គ្នា។+

១១ សូម​ឲ្យ​ព្រះ​ដែល​ជា​បិតា​របស់​យើង និង​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង រៀបចំ​ផ្លូវ​ឲ្យ​យើង​ទៅ​ឯ​អ្នក​រាល់​គ្នា។ ១២ ម្យ៉ាង​ទៀត សូម​ឲ្យ​លោក​ម្ចាស់​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង គឺ​មាន​សេចក្ដី​ស្រឡាញ់​ជា​បរិបូរ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក+ ដូច​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​អ្នក​រាល់​គ្នា ១៣ ដើម្បី​លោក​អាច​ពង្រឹង​កម្លាំង​ចិត្ត​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​ដោយ​គ្មាន​កន្លែង​បន្ទោស​នៅ​ចំពោះ​មុខ​ព្រះ+ដែល​ជា​បិតា​របស់​យើង ក្នុង​អំឡុង​វត្តមាន​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង+ រួម​ទាំង​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​របស់​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក