បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ២៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​ជិះ​សំពៅ​ទៅ​ក្រុង​រ៉ូម (​១​-​១២​)

      • ខ្យល់​ព្យុះ​វាយ​បំបែក​សំពៅ (​១៣​-​៣៨​)

      • សំពៅ​លិច (​៣៩​-​៤៤​)

សកម្មភាព ២៧:១

ឯកសារយោង

  • +សកម្ម ២៥:១២

សកម្មភាព ២៧:២

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

ឯកសារយោង

  • +សកម្ម ១៩:២៩; ២០:៤; កូឡ ៤:១០

សកម្មភាព ២៧:៩

កំណត់សម្គាល់

  • *

    នោះ​គឺ​នៅ​ខែ​ធិសស្រ៊ី ដែល​ចាប់​ផ្ដើម​ពាក់​កណ្ដាល​ខែ​កញ្ញា​ដល់​ពាក់​កណ្ដាល​ខែ​តុលា។ ពេល​នោះ​រដូវ​ភ្លៀង​ចាប់​ផ្ដើម និង​មាន​រលក​សមុទ្រ​ធំ​ៗ​

ឯកសារយោង

  • +ចល ១៦:២៩, ៣០; ២៣:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ៩

    ប៉មយាម,

    ១/៥/២០១០, ទំ.  ១៣

សកម្មភាព ២៧:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ៩

សកម្មភាព ២៧:១៤

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ខ្យល់​មក​ពី​ទិស​ខាង​ជើង

សកម្មភាព ២៧:១៦

កំណត់សម្គាល់

  • *

    ទូក​តូច​ដែល​អាច​ប្រើ​ជា​ទូក​សង្គ្រោះ

សកម្មភាព ២៧:១៧

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​សៀទីស​»​

សកម្មភាព ២៧:២១

ឯកសារយោង

  • +សកម្ម ២៧:៩, ១០

សកម្មភាព ២៧:២៣

ឯកសារយោង

  • +សកម្ម ៥:១៨, ១៩; ហេ ១:៧, ១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ៦

សកម្មភាព ២៧:២៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អធិរាជ​»​

ឯកសារយោង

  • +សកម្ម ២៣:១១; ២៥:១១, ១២

សកម្មភាព ២៧:២៦

ឯកសារយោង

  • +សកម្ម ២៨:១

សកម្មភាព ២៧:២៨

កំណត់សម្គាល់

  • *

    ឬ​«​២០​ហ្វាតូម​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    ឬ​«​១៥​ហ្វាតូម​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

សកម្មភាព ២៧:៣១

ឯកសារយោង

  • +សកម្ម ២៧:២២

សកម្មភាព ២៧:៣៨

ឯកសារយោង

  • +យ៉ូណ ១:៥

សកម្មភាព ២៧:៣៩

ឯកសារយោង

  • +សកម្ម ២៨:១

សកម្មភាព ២៧:៤១

ឯកសារយោង

  • +សកម្ម ២៧:២២; ២កូ ១១:២៥

សកម្មភាព ២៧:៤៤

ឯកសារយោង

  • +សកម្ម ២៧:២៣, ២៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ២៧:១សកម្ម ២៥:១២
សកម្ម. ២៧:២សកម្ម ១៩:២៩; ២០:៤; កូឡ ៤:១០
សកម្ម. ២៧:៩ចល ១៦:២៩, ៣០; ២៣:២៧
សកម្ម. ២៧:២១សកម្ម ២៧:៩, ១០
សកម្ម. ២៧:២៣សកម្ម ៥:១៨, ១៩; ហេ ១:៧, ១៤
សកម្ម. ២៧:២៤សកម្ម ២៣:១១; ២៥:១១, ១២
សកម្ម. ២៧:២៦សកម្ម ២៨:១
សកម្ម. ២៧:៣១សកម្ម ២៧:២២
សកម្ម. ២៧:៣៨យ៉ូណ ១:៥
សកម្ម. ២៧:៣៩សកម្ម ២៨:១
សកម្ម. ២៧:៤១សកម្ម ២៧:២២; ២កូ ១១:២៥
សកម្ម. ២៧:៤៤សកម្ម ២៧:២៣, ២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ២៧:១-៤៤

សកម្មភាពរបស់ពួកសាវ័ក

២៧ ពេល​គេ​បាន​សម្រេច​ឲ្យ​យើង​ឡើង​សំពៅ​ទៅ​ស្រុក​អ៊ីតាលី+ នោះ​គេ​ប្រគល់​ប៉ូល​និង​អ្នក​ទោស​មួយ​ចំនួន​ទៀត​ទៅ​ឲ្យ​នាយ​ទាហាន​ម្នាក់ឈ្មោះ​យូលាស ពី​កង​ទាហាន​អូគូស។ ២ យើង​ឡើង​សំពៅ​មួយ​ពី​ក្រុង​អាដ្រាមីទីម ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​តាម​ឆ្នេរ​ខេត្ត​អាស៊ី។* បន្ទាប់​ពី​ឡើង​រួច សំពៅ​ក៏​ចេញ​ដំណើរ​ទៅ។ អារីស្ដាក+ជា​អ្នក​ក្រុង​ថែស្សាឡូនិច​ពី​ស្រុក​ម៉ាសេដូន ក៏​នៅ​ជា​មួយ​នឹង​យើង​ដែរ។ ៣ លុះ​ស្អែក​ឡើង យើង​បាន​ចត​សំពៅ​នៅ​ក្រុង​ស៊ីដូន ហើយ​យូលាស​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​ប៉ូល ក៏​អនុញ្ញាត​ឲ្យ​ប៉ូល​ទៅ​ជួប​មិត្ត​សម្លាញ់​របស់​គាត់ ដើម្បី​ឲ្យ​គាត់​ទទួល​ការ​ទំនុក​បម្រុង​ពី​ពួក​គេ។

៤ រួច​យើង​ក៏​ចេញ​សំពៅ​ពី​កន្លែង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស​ដើម្បី​បាំង​ខ្យល់ ព្រោះ​យើង​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ខ្យល់។ ៥ រួច​យើង​បើក​សំពៅ​ឆ្លង​លំហ​សមុទ្រ​ក្បែរ​ខេត្ត​ស៊ីលីស៊ី​និង​ខេត្ត​ប៉ាមភីលៀ រួច​បាន​ចត​នៅ​ក្រុង​មីរ៉ា នា​តំបន់​លីស៊ី។ ៦ នៅ​ទី​នោះ នាយ​ទាហាន​យូលាស​រក​ឃើញ​សំពៅ​មួយ​ដែល​មក​ពី​ក្រុង​អាឡិចសង់ទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតាលី ដូច្នេះ​គាត់​ឲ្យ​យើង​ឡើង​សំពៅ​នោះ។ ៧ បន្ទាប់​មក យើង​ធ្វើ​ដំណើរ​យឺត​ៗ​អស់​ជា​ច្រើន​ថ្ងៃ ក៏​មក​ដល់​ក្រុង​គ្នីដូស​ទាំង​លំបាក។ ប៉ុន្តែ ដោយ​សារ​ខ្យល់​មិន​អំណោយ​ផល នោះ​យើង​បើក​សំពៅ​សសៀរ​តាម​បណ្ដោយ​កោះ​ក្រេត ដោយ​កាត់​ជ្រោយ​សាល់ម៉ូណេ។ ៨ យើង​ក៏​ធ្វើ​ដំណើរ​សសៀរ​ទៅ​ទាំង​លំបាក រហូត​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កំពង់ផែល្អ ដែល​នៅ​ជិត​ក្រុង​ឡាសេ។

៩ យើង​បាន​ខាត​ពេល​អស់​ជា​ច្រើន​ថ្ងៃ ហើយ​បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត យើង​អាច​មាន​គ្រោះ​ថ្នាក់ ពី​ព្រោះ​ថ្ងៃ​តម​អាហារ​និង​ជម្រះ​ការ​ខុស​ឆ្គង*+បាន​កន្លង​ផុត​ទៅ​ហើយ។ ដូច្នេះ ប៉ូល​ជូន​យោបល់ ១០ ដល់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​អើយ ខ្ញុំ​យល់​ថា បើ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត យើង​នឹង​រង​ការ​ខូច​ខាត​និង​ការ​បាត់​បង់​យ៉ាង​សម្បើម មិន​ត្រឹម​តែ​ទំនិញ​និង​សំពៅ​ប៉ុណ្ណោះ​ទេ តែ​ទាំង​ជីវិត​របស់​យើង​ផង​»។ ១១ ក៏​ប៉ុន្តែ នាយ​ទាហាន​នោះ​បាន​ស្ដាប់​អ្នក​បើក​សំពៅ​និង​ម្ចាស់​សំពៅ ជា​ជាង​ស្ដាប់​អ្វី​ដែល​ប៉ូល​បាន​និយាយ។ ១២ ដោយ​សារ​កំពង់​ផែ​នោះ​គឺ​មិន​មែន​ជា​កន្លែង​ស្រួល​ស្នាក់​នៅ​ក្នុង​រដូវ​ត្រជាក់ នោះ​អ្នក​ដំណើរ​ភាគ​ច្រើន​បាន​ជូន​យោបល់​ឲ្យ​ចេញ​ដំណើរ​ពី​កន្លែង​នោះ ហើយ​ទៅ​កំពង់​ផែ​ភេនីច​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​ត្រជាក់។ ភេនីច​ជា​កំពង់​ផែ​មួយ​នៅ​កោះ​ក្រេត​ដែល​បែរ​ទៅ​រក​ទិស​ខាង​ជើង​ឆៀង​ខាង​កើត និង​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត។

១៣ ពេល​ដែល​ខ្យល់​បក់​មក​តិច​ៗ ពួក​គេ​គិត​ស្មានថា​ច្បាស់​ជា​នឹង​ទៅ​ដល់​កំពង់​ផែ​ភេនីច​ដូច​បំណង​ហើយ។ ដូច្នេះ ពួក​គេ​ក៏​ទាញ​យុថ្កា​ឡើង រួច​ចាប់​ផ្ដើម​បើក​សំពៅ​សសៀរ​តាម​ឆ្នេរ​កោះ​ក្រេត។ ១៤ ក៏​ប៉ុន្តែ មិន​យូរ​ក្រោយ​មក ខ្យល់​ព្យុះ​ហៅ​ថា​យូរ៉ូអាគីឡូ*បាន​បក់​បោក​មក។ ១៥ ខ្យល់​នោះ​បក់​យ៉ាង​ខ្លាំង​នាំ​យក​សំពៅ​ទៅ ហើយ​ដោយ​សារ​សំពៅ​មិន​អាច​ទៅ​បញ្ច្រាស​ខ្យល់​បាន ដូច្នេះ​យើង​ក៏​បណ្ដោយ​ទៅ​តាម​ខ្យល់​វិញ។ ១៦ ក្រោយ​មក យើង​បើក​សំពៅ​សសៀរ​តាម​កោះ​តូច​មួយ​ហៅ​ថា​ខូដា ដើម្បី​បាំង​ខ្យល់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​ទាញ​ទូក​តូច*ដែល​ចង​នៅ​កន្ទុយ​សំពៅ​មក​សឹង​តែ​មិន​បាន​ផង។ ១៧ ប៉ុន្តែ ក្រោយ​ពី​បាន​ទាញ​ទូក​តូច​នោះ​ឡើង​លើ​សំពៅ​ហើយ ពួក​គេ​ក៏​ចង​ក្រៀក​សំពៅ រួច​ស្រាយ​ខ្សែ​បង្រួម​ក្ដោង ហើយ​ឲ្យ​ខ្យល់​រុញ​ទៅ ដោយ​សារ​ខ្លាច​កឿង​នៅ​លើ​ផ្នូក​ខ្សាច់​សៀទីស។* ១៨ ស្អែក​ឡើង ពួក​គេ​ចាប់​ផ្ដើម​ទម្លាក់​ទំនិញ​ចោល​ដើម្បី​ធ្វើ​ឲ្យ​សំពៅ​ស្រាល ព្រោះ​ខ្យល់​ព្យុះ​កំពុង​ធ្វើ​ឲ្យ​សំពៅ​យោគ​ចុះ​យោគ​ឡើង​យ៉ាង​ខ្លាំង។ ១៩ នៅ​ថ្ងៃ​ទី​៣ ពួក​គេ​បោះ​ខ្សែ​ក្ដោង​ចេញ។

២០ លុះ​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឬ​ផ្កាយ​អស់​ជា​ច្រើន​ថ្ងៃ ហើយ​ខ្យល់​ព្យុះ​កំពុង​បក់​បោក​មក​លើ​យើង​យ៉ាង​ខ្លាំង​ផង នោះ​យើង​គិត​ថា​យើង​គ្មាន​សង្ឃឹម​នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទេ។ ២១ ក្រោយ​ពី​ពួក​គេ​ខាន​បរិភោគ​អាហារ​អស់​ជា​ច្រើន​ថ្ងៃ នោះ​ប៉ូល​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​អើយ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​យោបល់​ខ្ញុំ ហើយ​មិន​ចេញ​ដំណើរ​ពី​កោះ​ក្រេត អ្នក​រាល់​គ្នា​ច្បាស់​ជា​មិន​រង​ការ​ខូច​ខាត​និង​ការ​បាត់​បង់​ដូច្នេះ​ទេ។+ ២២ ប៉ុន្តែ ឥឡូវ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ភ័យ​ខ្លាច​ឡើយ គ្មាន​អ្នក​រាល់​គ្នា​ណា​ម្នាក់​នឹង​បាត់​បង់ជីវិតទេ មាន​តែ​សំពៅ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាត់​បង់។ ២៣ ព្រោះ​យប់​មិញ ព្រះ​ដែល​ខ្ញុំគោរព​ប្រណិប័តន៍​និង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន បាន​ចាត់​ទេវតា​មួយ​រូប+ឲ្យ​មក​ឈរ​នៅ​ជិត​ខ្ញុំ។ ២៤ ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា​៖ ‹ប៉ូល​អើយ កុំ​ខ្លាច​ឡើយ។ អ្នក​ត្រូវ​ឈរ​នៅ​មុខ​សេសារ*+ ហើយ​មើល! ព្រះ​ក៏​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កំពុង​រួម​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ›។ ២៥ ដូច្នេះ កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​ជឿ​ថា​ព្រះ​នឹង​សម្រេច​ដូច​អ្វី​ដែល​ទេវតា​នោះ​បាន​ប្រាប់​ខ្ញុំ។ ២៦ ក៏​ប៉ុន្តែ យើង​នឹង​លិច​សំពៅ​នៅ​ជិត​កោះ​មួយ​»។+

២៧ នៅ​យប់​ទី​១៤ យើង​កំពុង​ត្រូវ​យោគ​ចុះ​យោគ​ឡើង​លើ​សមុទ្រ​អេឌ្រា។ លុះ​កណ្ដាល​អធ្រាត្រ ពួក​អ្នក​ដើរ​សំពៅ​ចាប់​ផ្ដើម​សង្ស័យ​ថា​ពួក​គេ​ជិត​ដល់​ដី​គោក​ហើយ។ ២៨ ពួក​គេ​បាន​ស្ទង់​ជម្រៅ​ទឹក​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​៣៦​ម៉ែត្រ។* ដូច្នេះ​ពួក​គេ​ទៅ​មុខ​បន្តិច ហើយ​ស្ទង់​ម្ដង​ទៀត​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​២៧​ម៉ែត្រ។* ២៩ ដោយ​សារ​ពួក​គេ​ខ្លាច​ថា​សំពៅ​នឹង​កឿង​លើ​ថ្ម នោះ​ពួក​គេ​ក៏​ទម្លាក់​យុថ្កា​បួន​ពី​កន្ទុយ​សំពៅ ហើយ​ទន្ទឹង​រង់​ចាំ​ឲ្យ​ឆាប់​ភ្លឺ។ ៣០ ប៉ុន្តែ ពេល​ដែល​ពួក​អ្នក​ដើរ​សំពៅ​ចាប់​ផ្ដើម​រក​វិធី​រត់​ចេញ​ពី​សំពៅ ហើយ​កំពុង​ទម្លាក់​ទូក​តូច​ទៅ​ក្នុង​ទឹក ដោយ​ធ្វើ​ហាក់​ដូច​ជា​បម្រុង​នឹង​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ ៣១ នោះ​ប៉ូល​និយាយ​ទៅ​នាយ​ទាហាន​និង​ទាហាន​ឯ​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មិន​បាន​សង្គ្រោះ​ទេ បើ​បុរស​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​»។+ ៣២ ឮ​ដូច្នេះ ពួក​ទាហាន​ក៏​កាត់​ខ្សែ​ទូក​តូច​នោះ ហើយ​ឲ្យ​ធ្លាក់​ទៅ។

៣៣ លុះ​ជិត​ភ្លឺ​ហើយ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១៤​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​រង់​ចាំ​យ៉ាង​អន្ទះសា ហើយ​មិន​បាន​បរិភោគ​អ្វី​សោះ។ ៣៤ ដូច្នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​បរិភោគ​អាហារ ដើម្បី​សុខភាព​របស់​អ្នក​រាល់​គ្នា ព្រោះ​សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​នឹង​មិន​វិនាស​បាត់​ទៅ​ឡើយ​»។ ៣៥ លុះ​និយាយ​ចប់ គាត់​យក​នំ​ប៉័ង​មក អរគុណ​ព្រះ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​កាច់​នំ​ប៉័ង​នោះ ហើយ​ចាប់​ផ្ដើម​បរិភោគ។ ៣៦ ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​ក៏​លែង​ភ័យ​ខ្លាច​ទៀត ហើយ​យក​អាហារ​មក​បរិភោគ​ដែរ។ ៣៧ សរុប​ទៅ​យើង​មាន​គ្នា​២៧៦​នាក់​ក្នុង​សំពៅ។ ៣៨ លុះ​បរិភោគ​ឆ្អែត​ហើយ ពួក​គេ​ក៏​បោះ​ស្រូវ​សាលី​ចោល​ក្នុង​សមុទ្រ​ដើម្បី​ធ្វើ​ឲ្យ​សំពៅ​ស្រាល​ជាង។+

៣៩ លុះ​ភ្លឺ​ហើយ ពួក​គេ​ឃើញ​ដី​គោក​តែ​មិន​ស្គាល់​កន្លែង​នោះ​ទេ។+ ក៏​ប៉ុន្តែ ពួក​គេ​ឃើញ​ឆក​សមុទ្រ​មួយ​ដែល​មាន​ឆ្នេរ ហើយ​ពួក​គេ​តាំង​ចិត្ត​បើក​សំពៅ​ទៅ​កឿង​លើ​ឆ្នេរ​នោះ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ ៤០ ដូច្នេះ ពួក​គេ​កាត់​ខ្សែ​ឲ្យ​យុថ្កា​ធ្លាក់​ចូល​សមុទ្រ ហើយ​នៅ​ដំណាល​គ្នា​ក៏​ស្រាយ​ខ្សែ​ចង្កូត រួច​លើក​ក្ដោង​មុខ​ឡើង​ឲ្យ​ចំ​ខ្យល់ ហើយ​បើក​សំពៅ​ឆ្ពោះ​ទៅ​ឆ្នេរ​នោះ។ ៤១ កាល​ដែល​សំពៅ​ប៉ះ​លើ​ផ្នូក​ខ្សាច់​មួយ​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ សំពៅ​ក៏​កឿង​ទៅ ហើយ​ក្បាល​សំពៅ​បាន​ជាប់​នឹង​ថ្កល់ តែ​រលក​សមុទ្រ​ចាប់​ផ្ដើម​វាយ​ផ្ទប់​កន្ទុយ​សំពៅ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​បែក​បាក់​ខ្ទេច​ខ្ទី​អស់។+ ៤២ ឃើញ​ដូច្នេះ ពួក​ទាហាន​តាំង​ចិត្ត​សម្លាប់​អ្នក​ទោស​ចោល ដើម្បី​កុំ​ឲ្យ​ពួក​គេ​ហែល​គេច​ខ្លួន។ ៤៣ ប៉ុន្តែ នាយ​ទាហាន​ចង់​សង្គ្រោះ​ប៉ូល។ ម្ល៉ោះ​ហើយ គាត់​ឃាត់​ពួក​ទាហាន​កុំ​ឲ្យ​ធ្វើ​ដូច្នោះ។ រួច​គាត់​បង្គាប់​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក ឲ្យ​លោត​ចុះ​ក្នុង​ទឹក ហើយ​ហែល​ទៅ​គោក​មុន។ ៤៤ រួច​គាត់​បង្គាប់​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​លោត​ចុះ​ក្នុង​ទឹក​ដែរ ដោយ​មាន​អ្នក​ខ្លះ​តោង​បន្ទះ​ក្ដារ ហើយ​អ្នក​ខ្លះ​ទៀត​តោង​បំណែក​សំពៅ​ហែល​ទៅ។ ដូច្នេះ​នៅ​ទី​បំផុត ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក