បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបើកបង្ហាញ ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបើកបង្ហាញ

      • ត្រែ​ទី​៥ (​១​-​១១​)

      • សេចក្ដី​វេទនា​ទី​១​បាន​កន្លង​ផុត​ទៅ សេចក្ដី​វេទនាពីរ​ទៀត​នឹង​មក​បន្ទាប់ (​១២​)

      • ត្រែ​ទី​៦ (​១៣​-​២១​)

ការបើកបង្ហាញ ៩:១

ឯកសារយោង

  • +បប ៨:២
  • +លូក ៨:៣០, ៣១; បប ៩:១១; ២០:១-៣

ការបើកបង្ហាញ ៩:២

ឯកសារយោង

  • +យ៉ូល ២:២, ១០

ការបើកបង្ហាញ ៩:៣

ឯកសារយោង

  • +ដច ១០:១២

ការបើកបង្ហាញ ៩:៤

ឯកសារយោង

  • +បប ៧:២, ៣

ការបើកបង្ហាញ ៩:៥

ឯកសារយោង

  • +បប ៩:១០

ការបើកបង្ហាញ ៩:៧

ឯកសារយោង

  • +យ៉ូល ២:៤, ៥

ការបើកបង្ហាញ ៩:៨

ឯកសារយោង

  • +យ៉ូល ១:៦

ការបើកបង្ហាញ ៩:៩

ឯកសារយោង

  • +យ៉ូល ២:៤, ៥

ការបើកបង្ហាញ ៩:១០

ឯកសារយោង

  • +បប ៩:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៩, ទំ.  ៣២

ការបើកបង្ហាញ ៩:១១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​សេចក្ដី​ហិន​វិនាស​»​

  • *

    មាន​ន័យ​ថា​«​អ្នក​បំផ្លាញ​»​

ឯកសារយោង

  • +បប ៩:១; ២០:១-៣

ការបើកបង្ហាញ ៩:១២

ឯកសារយោង

  • +បប ៨:១៣

ការបើកបង្ហាញ ៩:១៣

កំណត់សម្គាល់

  • *

    ជ្រុង​ដែល​មាន​រាង​ដូច​ស្នែង

ឯកសារយោង

  • +បប ៨:៦
  • +បប ១១:១៥
  • +បប ៨:៣

ការបើកបង្ហាញ ៩:១៤

ឯកសារយោង

  • +បប ១៦:១, ១២; ១៧:១, ១៥

ការបើកបង្ហាញ ៩:១៦

កំណត់សម្គាល់

  • *

    ស្មើ​នឹង​២០០​លាន

ការបើកបង្ហាញ ៩:១៧

ឯកសារយោង

  • +សុភ ២៨:១

ការបើកបង្ហាញ ៩:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៩, ទំ.  ៣២

ការបើកបង្ហាញ ៩:២០

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់

ឯកសារយោង

  • +ចសព ១១៥:៤-៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៩, ទំ.  ៣២

ការបើកបង្ហាញ ៩:២១

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៩, ទំ.  ៣២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បប. ៩:១បប ៨:២
បប. ៩:១លូក ៨:៣០, ៣១; បប ៩:១១; ២០:១-៣
បប. ៩:២យ៉ូល ២:២, ១០
បប. ៩:៣ដច ១០:១២
បប. ៩:៤បប ៧:២, ៣
បប. ៩:៥បប ៩:១០
បប. ៩:៧យ៉ូល ២:៤, ៥
បប. ៩:៨យ៉ូល ១:៦
បប. ៩:៩យ៉ូល ២:៤, ៥
បប. ៩:១០បប ៩:៥
បប. ៩:១១បប ៩:១; ២០:១-៣
បប. ៩:១២បប ៨:១៣
បប. ៩:១៣បប ៨:៦
បប. ៩:១៣បប ១១:១៥
បប. ៩:១៣បប ៨:៣
បប. ៩:១៤បប ១៦:១, ១២; ១៧:១, ១៥
បប. ៩:១៧សុភ ២៨:១
បប. ៩:២០ចសព ១១៥:៤-៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបើកបង្ហាញ ៩:១-២១

ការបើកបង្ហាញចំពោះយ៉ូហាន

៩ ពេល​ដែល​ទេវតា​ទី​៥​ផ្លុំ​ត្រែ​របស់​គាត់+ ខ្ញុំ​ឃើញ​ផ្កាយ​មួយ​ដែល​បាន​ធ្លាក់​ដល់​ផែនដី ហើយ​ផ្កាយ​នោះ​បាន​ទទួល​កូន​សោ​នៃ​ទី​ជ្រៅ​បំផុត។+ ២ ពេល​ដែល​ផ្កាយ​នោះ​បើក​ទី​ជ្រៅ​បំផុត មាន​ផ្សែង​ចេញ​មក​ពី​រណ្ដៅ ដូច​ផ្សែង​ចេញ​ពី​ឡ​ដ៏​ធំ​មួយ ហើយ​ដួង​អាទិត្យ​និង​មេឃ​បាន​ទៅ​ជា​ងងឹត+ដោយ​សារ​ផ្សែង​ពី​រណ្ដៅ​នោះ។ ៣ មាន​កណ្ដូប​ចេញ​ពី​ផ្សែង​នោះ​មក​ផែនដី។+ កណ្ដូប​ទាំង​នោះ​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យា​ដំរី​នៅ​ផែនដី។ ៤ កណ្ដូប​ទាំង​នោះ​បាន​ត្រូវ​ប្រាប់​មិន​ឲ្យ​បង្ខូច​រុក្ខជាតិ ដើម​ឈើ ឬ​តិណជាតិ​ណា​នៅ​ផែនដី​ឡើយ គ្រាន់​តែ​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ដែល​មិន​មាន​ត្រា​របស់​ព្រះ​នៅ​លើ​ថ្ងាស​ពួក​គេ​ប៉ុណ្ណោះ។+

៥ កណ្ដូប​ទាំង​នោះ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​សម្លាប់​មនុស្ស​ទាំង​នោះ​ទេ តែ​ឲ្យ​ធ្វើ​ទារុណកម្ម​ពួក​គេ​អស់​ប្រាំ​ខែ ហើយ​ទារុណកម្ម​ដែល​ពួក​គេ​ទទួល គឺ​ដូច​ពេល​ដែល​ខ្យា​ដំរី+ទិច​មនុស្ស។ ៦ នៅ​គ្រា​នោះ មនុស្ស​នឹង​រក​វិធី​ស្លាប់ តែ​រក​មិន​ឃើញ​ទេ។ ពួក​គេ​ចង់​ស្លាប់ តែ​ស្លាប់​មិន​ទាន់​បាន​ទេ។

៧ រី​ឯ​លក្ខណៈ​របស់​កណ្ដូប​ទាំង​នោះ​គឺ​ស្រដៀង​នឹង​សេះ​ដែល​បាន​ត្រូវ​រៀបចំ​សម្រាប់​ចម្បាំង+ ហើយ​លើ​ក្បាល​កណ្ដូប​ទាំង​នោះ​មាន​អ្វី​ដែល​មើល​ទៅ​ដូច​មកុដ​មាស ឯ​មុខ​គឺ​ដូច​មុខ​មនុស្ស។ ៨ ប៉ុន្តែ សក់​របស់​កណ្ដូប​ទាំង​នោះ​គឺ​ដូច​សក់​ស្ត្រី ហើយ​ធ្មេញ​គឺ​ដូច​ធ្មេញ​តោ។+ ៩ កណ្ដូប​ទាំង​នោះ​មាន​អាវ​ការ​ពារ​ដើម​ទ្រូង​ដូច​អាវ​ការ​ពារ​ធ្វើ​ពី​ដែក ឯ​សន្ធឹក​ស្លាប​គឺ​ដូច​សន្ធឹក​រទេះ​សេះ​ជា​ច្រើន​កំពុង​ស្រូត​ទៅ​ច្បាំង។+ ១០ ម្យ៉ាង​ទៀត កន្ទុយ​និង​ទ្រនិច​របស់​កណ្ដូប​ទាំង​នោះ​គឺ​ដូច​កន្ទុយ​និង​ទ្រនិច​របស់​ខ្យា​ដំរី ហើយ​ក្នុង​កន្ទុយ​មាន​អំណាច​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ទាំង​នោះ​អស់​ប្រាំ​ខែ។+ ១១ កណ្ដូប​ទាំង​នោះ​មាន​ស្ដេច គឺ​ទេវតា​នៃ​ទី​ជ្រៅ​បំផុត។+ ជា​ភាសា​ហេប្រឺ ទេវតា​នោះ​មាន​ឈ្មោះ​ថា​អាបាដូន* តែ​ជា​ភាសា​ក្រិច​មាន​ឈ្មោះ​ថា​អាប៉ូលីយ៉ូន។*

១២ សេចក្ដី​វេទនា​ទី​១​បាន​កន្លង​ផុត​ទៅ​ហើយ។ មើល! សេចក្ដី​វេទនា​ពីរ​ទៀត+នឹង​មក​បន្ទាប់​ពី​ការ​ទាំង​នេះ។

១៣ ពេល​ដែល​ទេវតា​ទី​៦+ផ្លុំ​ត្រែ​របស់​គាត់+ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ចេញ​មក​ពី​ជ្រុង*ទាំង​ប៉ុន្មាន​របស់​ទី​បូជា​ធ្វើ​ពី​មាស+ ដែល​នៅ​មុខ​ព្រះ។ ១៤ សំឡេង​នោះ​បន្លឺ​ទៅ​កាន់​ទេវតា​ទី​៦​ដែល​មាន​ត្រែ​ថា​៖ ​«​ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​ជាប់​ចំណង​នៅ​ទន្លេ​ដ៏​ធំ​ឈ្មោះ​អឺប្រាត​»។+ ១៥ រួច​គាត់​ស្រាយ​ទេវតា​ទាំង​បួន​នោះ។ ទេវតា​ទាំង​បួន​នោះ​បាន​ត្រូវ​រៀបចំ​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ ដើម្បី​ឲ្យ​ទៅ​សម្លាប់​១​ភាគ​៣​នៃ​មនុស្ស​ទាំង​នោះ។

១៦ ខ្ញុំ​បាន​ឮ​អំពី​ទ័ព​ទាហាន​សេះ មាន​ចំនួន​២០.០០០​គុណ​១០.០០០។* ១៧ ខ្ញុំ​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត គឺ​ខ្ញុំ​ឃើញ​សេះ​និង​ពួក​អ្នក​ដែល​ជិះ​សេះ​ទាំង​នោះ​មាន​លក្ខណៈ​ដូច​ត​ទៅ​នេះ​៖ ពួក​គេ​មាន​អាវ​ការ​ពារ​ដើម​ទ្រូង ដែល​មាន​ពណ៌​ក្រហម​ឆេះ ពណ៌​ខៀវ​ចាស់ និង​ពណ៌​លឿង ឯ​ក្បាល​សេះ​ទាំង​នោះ​គឺ​ដូច​ក្បាល​តោ+ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។ ១៨ ចំណែក​ឯ​១​ភាគ​៣​នៃ​មនុស្ស​ទាំង​នោះ​បាន​ត្រូវ​សម្លាប់​ដោយ​សេចក្ដី​វេទនា​ទាំង​បី​នេះ​គឺ ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។ ១៩ សេះ​ទាំង​នោះ​មាន​អំណាច​នៅ​ក្នុង​មាត់​និង​កន្ទុយ ពី​ព្រោះ​កន្ទុយ​របស់​ពួក​វា​ដូច​ពស់ ក៏​មាន​ក្បាល ហើយ​ពួក​វា​ប្រើ​អ្វី​ៗ​ទាំង​នេះ​ធ្វើ​ទុក្ខ​មនុស្ស​ទាំង​នោះ។

២០ ប៉ុន្តែ មនុស្ស​ទាំង​ប៉ុន្មាន​ទៀត​ដែល​មិន​បាន​ត្រូវ​សម្លាប់​ដោយ​សេចក្ដី​វេទនា​ទាំង​នោះ មិន​បាន​ប្រែ​ចិត្ត​ពី​ស្នា​ដៃ​របស់​ពួក​គេ​ឡើយ គឺ​ពួក​គេ​មិន​ព្រម​ឈប់​គោរព​បូជា​ពួក​វិញ្ញាណ​កំណាច* និង​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ មាស ស្ពាន់ ថ្ម និង​ឈើ ជា​រូប​ដែល​មើល​មិន​ឃើញ ស្ដាប់​មិន​ឮ ហើយ​ដើរ​មិន​បាន​នោះ​ទេ។+ ២១ ម្យ៉ាង​ទៀត ពួក​គេ​មិន​បាន​ប្រែ​ចិត្ត​ពី​ការ​សម្លាប់​មនុស្ស ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ការ​លួច និង​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក