បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • អាហាប់​ចង់​បាន​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​ខ្លាំង (​១​-​៤​)

      • យេសិបិល​រៀប​ល្បិច​សម្លាប់​ណាបោត (​៥​-​១៦​)

      • អេលីយ៉ា​ប្រកាស​សារ​ទាស់​នឹង​អាហាប់ (​១៧​-​២៦​)

      • អាហាប់​បន្ទាប​ខ្លួន (​២៧​-​២៩​)

បណ្ដាស្ដេចទី១ ២១:១

ឯកសារយោង

  • +យ៉ូស ១៩:១៧, ១៨

បណ្ដាស្ដេចទី១ ២១:៣

ឯកសារយោង

  • +ចល ២៥:២៣; ជប ៣៦:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ២២

    ប៉មយាម,

    ១/១១/១៩៩៧, ទំ.  ១២

បណ្ដាស្ដេចទី១ ២១:៥

ឯកសារយោង

  • +១បស ១៦:៣១; ១៨:៤; ១៩:២; ២១:២៥

បណ្ដាស្ដេចទី១ ២១:៧

ឯកសារយោង

  • +មីកា ២:១; ៧:៣

បណ្ដាស្ដេចទី១ ២១:៨

ឯកសារយោង

  • +នេហ ៩:៣៨; អេធ ៨:៨
  • +បច ១៦:១៨

បណ្ដាស្ដេចទី១ ២១:១០

ឯកសារយោង

  • +ដច ២០:១៦; បច ១៧:៦
  • +ដច ២២:២៨
  • +ចល ២៤:១៦; យ៉ូន ១០:៣៣

បណ្ដាស្ដេចទី១ ២១:១៣

ឯកសារយោង

  • +អេម ៥:១២; ហាប ១:៤
  • +២បស ៩:២៥, ២៦; អទ ៤:១

បណ្ដាស្ដេចទី១ ២១:១៤

ឯកសារយោង

  • +អទ ៥:៨; ៨:១៤; ហាប ១:១៣

បណ្ដាស្ដេចទី១ ២១:១៥

ឯកសារយោង

  • +១បស ២១:៧

បណ្ដាស្ដេចទី១ ២១:១៧

ឯកសារយោង

  • +១បស ១៧:១

បណ្ដាស្ដេចទី១ ២១:១៨

ឯកសារយោង

  • +១បស ១៦:២៩

បណ្ដាស្ដេចទី១ ២១:១៩

ឯកសារយោង

  • +ដក ៤:៨, ១០
  • +បច ៥:២១; ហាប ២:៩
  • +១បស ២២:៣៧, ៣៨; ២បស ៩:២៥, ២៦

បណ្ដាស្ដេចទី១ ២១:២០

ឯកសារយោង

  • +១បស ១៨:១៧; អេម ៥:១០
  • +១បស ១៦:៣០

បណ្ដាស្ដេចទី១ ២១:២១

ឯកសារយោង

  • +២បស ១០:៧, ១៧
  • +២បស ៩:៧-៩

បណ្ដាស្ដេចទី១ ២១:២២

ឯកសារយោង

  • +១បស ១៥:២៥-២៩
  • +១បស ១៦:៣, ១១

បណ្ដាស្ដេចទី១ ២១:២៣

ឯកសារយោង

  • +២បស ៩:១០, ៣៥

បណ្ដាស្ដេចទី១ ២១:២៤

ឯកសារយោង

  • +១បស ១៤:១១; ១៦:៤

បណ្ដាស្ដេចទី១ ២១:២៥

ឯកសារយោង

  • +១បស ១៦:៣០
  • +១បស ១៦:៣១; ២ប្រ ២២:២, ៣; បប ២:២០

បណ្ដាស្ដេចទី១ ២១:២៦

ឯកសារយោង

  • +ដច ២៣:២៨; បច ៩:៥

បណ្ដាស្ដេចទី១ ២១:២៩

ឯកសារយោង

  • +ចសព ៧៨:៣៤
  • +២បស ៩:២៥, ២៦; ១០:៧, ១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០២១, ទំ.  ៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ២១:១យ៉ូស ១៩:១៧, ១៨
១បស. ២១:៣ចល ២៥:២៣; ជប ៣៦:៧
១បស. ២១:៥១បស ១៦:៣១; ១៨:៤; ១៩:២; ២១:២៥
១បស. ២១:៧មីកា ២:១; ៧:៣
១បស. ២១:៨នេហ ៩:៣៨; អេធ ៨:៨
១បស. ២១:៨បច ១៦:១៨
១បស. ២១:១០ដច ២០:១៦; បច ១៧:៦
១បស. ២១:១០ដច ២២:២៨
១បស. ២១:១០ចល ២៤:១៦; យ៉ូន ១០:៣៣
១បស. ២១:១៣អេម ៥:១២; ហាប ១:៤
១បស. ២១:១៣២បស ៩:២៥, ២៦; អទ ៤:១
១បស. ២១:១៤អទ ៥:៨; ៨:១៤; ហាប ១:១៣
១បស. ២១:១៥១បស ២១:៧
១បស. ២១:១៧១បស ១៧:១
១បស. ២១:១៨១បស ១៦:២៩
១បស. ២១:១៩ដក ៤:៨, ១០
១បស. ២១:១៩បច ៥:២១; ហាប ២:៩
១បស. ២១:១៩១បស ២២:៣៧, ៣៨; ២បស ៩:២៥, ២៦
១បស. ២១:២០១បស ១៨:១៧; អេម ៥:១០
១បស. ២១:២០១បស ១៦:៣០
១បស. ២១:២១២បស ១០:៧, ១៧
១បស. ២១:២១២បស ៩:៧-៩
១បស. ២១:២២១បស ១៥:២៥-២៩
១បស. ២១:២២១បស ១៦:៣, ១១
១បស. ២១:២៣២បស ៩:១០, ៣៥
១បស. ២១:២៤១បស ១៤:១១; ១៦:៤
១បស. ២១:២៥១បស ១៦:៣០
១បស. ២១:២៥១បស ១៦:៣១; ២ប្រ ២២:២, ៣; បប ២:២០
១បស. ២១:២៦ដច ២៣:២៨; បច ៩:៥
១បស. ២១:២៩ចសព ៧៨:៣៤
១បស. ២១:២៩២បស ៩:២៥, ២៦; ១០:៧, ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ២១:១-២៩

បណ្ដាស្ដេចទី១

២១ ក្រោយ​ពី​នោះ​មក នៅ​ក្រុង​យេសរៀល+មាន​ហេតុ​ការណ៍​មួយ​កើត​ឡើង ដែល​ទាក់​ទង​នឹង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​បុរស​ម្នាក់​ឈ្មោះ​ណាបោត​ជា​អ្នក​ក្រុង​នោះ។ ចម្ការ​នោះ​នៅ​ជិត​វិមាន​របស់​អាហាប់​ជា​ស្ដេច​ស្រុក​សាម៉ារី។ ២ អាហាប់​បាន​និយាយ​ទៅ​កាន់​ណាបោត​ថា​៖ ​«​សូម​ប្រគល់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ឲ្យ​មក​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​យក​ធ្វើ​ជា​សួន​បន្លែ ព្រោះ​ដី​នេះ​នៅ​ជិត​វិមាន​របស់​ខ្ញុំ​ស្រាប់។ រួច​មក ខ្ញុំ​នឹង​ប្ដូរ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ទៀត​ដែល​ល្អ​ជាង ឲ្យ​ដល់​អ្នក​វិញ។ បើ​អ្នក​ចង់​បាន​ជា​ប្រាក់ ខ្ញុំ​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ​នេះ​»។ ៣ ប៉ុន្តែ ណាបោត​បាន​តប​ថា​៖ ​«​ខ្ញុំ​មិន​អាច​ប្រគល់​មត៌ក​ពី​បុព្វ​បុរស​របស់​ខ្ញុំ​ឲ្យ​លោក​បាន​ទេ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ហាម​ជា​ដាច់​ខាត​អំពី​រឿង​នេះ​»។+ ៤ ដូច្នេះ អាហាប់​ក៏​ចូល​ទៅ​ក្នុង​វិមាន​វិញ ដោយ​ខក​ចិត្ត​និង​ទឹក​មុខ​ក្រញូវ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល ដែល​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ប្រគល់​មត៌ក​ពី​បុព្វ​បុរស​របស់​ខ្ញុំ​ឲ្យ​លោក​ទេ​»។ អាហាប់​ក៏​ទៅ​សម្រាន្ត​លើ​គ្រែ បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​បរិភោគ​អាហារ​ឡើយ។

៥ ឯ​យេសិបិល+ជា​ភរិយា​របស់​អាហាប់​ក៏​ចូល​ទៅ​ជួប​គាត់ ហើយ​សួរ​ថា​៖ ​«​ម្ដេច​ក៏​លោក​មិន​សប្បាយ​ចិត្ត​រហូត​ដល់​មិន​ព្រម​ពិសា​អាហារ​ដូច្នេះ?​»។ ៦ អាហាប់​បាន​ឆ្លើយ​ថា​៖ ​«​ពី​ព្រោះ​ខ្ញុំ​បាន​និយាយ​ទៅ​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល​ថា​៖ ‹សូម​លក់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​មក​ឲ្យ​ខ្ញុំ ឬ​មួយ​ខ្ញុំ​ប្ដូរ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ទៀត​ឲ្យ​ដល់​អ្នក​វិញ​ក៏​បាន›។ ប៉ុន្តែ គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​ព្រម​ប្រគល់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ​ឲ្យ​លោក​ទេ›​»។ ៧ យេសិបិល​ក៏​និយាយ​ថា​៖ ​«​ក្រែង​លោក​ជា​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល មែន​ទេ? សូម​ក្រោក​ឡើង​ពិសា​អាហារ ហើយ​សប្បាយ​ចិត្ត​ចុះ។ ខ្ញុំ​នឹង​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល មក​ឲ្យ​លោក​»។+ ៨ ដូច្នេះ នាង​បាន​សរសេរ​សំបុត្រ​ដោយ​ប្រើ​ឈ្មោះ​ស្ដេច ហើយ​យក​ត្រា​របស់​អាហាប់​បោះ​លើ​សំបុត្រ​ទាំង​នោះ+ រួច​ផ្ញើ​ទៅ​ពួក​បុរស​ចាស់​ទុំ+និង​ពួក​អភិជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​នឹង​ណាបោត។ ៩ នាង​បាន​សរសេរ​សំបុត្រ​ទាំង​នោះ​ថា​៖ ​«​ចូរ​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ហើយ​ឲ្យ​ណាបោត​អង្គុយ​នៅ​កន្លែង​ខាង​មុខ​បណ្ដា​ជន។ ១០ រួច​ហៅ​មនុស្ស​ខិល​ខូច​ពីរ​នាក់​ឲ្យ​ចូល​មក​អង្គុយ​នៅ​មុខ​គាត់ ហើយ​ចោទ​ប្រកាន់​គាត់+ថា​៖ ‹អ្នក​ឯង​បាន​ប្រមាថ​ព្រះ​និង​ស្ដេច!›។+ បន្ទាប់​មក ចូរ​នាំ​គាត់​ចេញ​ទៅ​ក្រៅ ហើយ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ទៅ​»។+

១១ ដូច្នេះ ពួក​បុរស​ចាស់​ទុំ​និង​ពួក​អភិជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​នឹង​ណាបោត បាន​ធ្វើ​តាម​បង្គាប់​ក្នុង​សំបុត្រ​ដែល​យេសិបិល​បាន​ផ្ញើ​ទៅ​ឲ្យ​ពួក​គេ។ ១២ ពួក​គេ​ក៏​បាន​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ហើយ​ឲ្យ​ណាបោត​អង្គុយ​នៅ​កន្លែង​ខាង​មុខ​បណ្ដា​ជន។ ១៣ រួច​មក មនុស្ស​ខិល​ខូច​ពីរ​នាក់​បាន​ចូល​មក​អង្គុយ​នៅ​មុខ​ណាបោត ហើយ​ចាប់​ផ្ដើម​ចោទ​ប្រកាន់​គាត់​នៅ​មុខ​បណ្ដា​ជន ដោយ​និយាយ​ថា​៖ ​«​ណាបោត​នេះ បាន​ប្រមាថ​ព្រះ​និង​ស្ដេច!​»។+ ក្រោយ​មក ពួក​គេ​បាន​យក​គាត់​ចេញ​ទៅ​ជាយ​ក្រុង ហើយ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ទៅ។+ ១៤ ពួក​គេ​ក៏​ផ្ញើ​សារ​ទៅ​យេសិបិល​ថា​៖ ​«​ណាបោត​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់​ហើយ​»។+

១៥ ក្រោយ​ពី​យេសិបិល​បាន​ឮ​ដំណឹង​នោះ​ភ្លាម នាង​និយាយ​ទៅ​អាហាប់​ថា​៖ ​«​សូម​លោក​ទៅ​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល+ ដែល​មិន​ព្រម​លក់​ឲ្យ​លោក​នោះ​ទៅ ព្រោះ​គាត់​បាន​ស្លាប់​ហើយ​»។ ១៦ ឮ​ដូច្នោះ អាហាប់​ក៏​បាន​ក្រោក​ឡើង ហើយ​ចុះ​ទៅ​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល ធ្វើ​ជា​កម្មសិទ្ធិ​របស់​គាត់។

១៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេ​លី​យ៉ា+ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ១៨ ​«​ចូរ​ក្រោក​ឡើង​ហើយ​ចុះ​ទៅ​ជួប​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ដែល​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី។+ មើល! គាត់​កំពុង​នៅ​ឯ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ដែល​គាត់​បាន​យក​ធ្វើ​ជា​កម្មសិទ្ធិ។ ១៩ អ្នក​ត្រូវ​ប្រាប់​អាហាប់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ្នក​បាន​សម្លាប់​បុរស​ម្នាក់+ ថែម​ទាំង​យក​ដី​របស់​គាត់ មែន​ទេ?​»​›។+ បន្ទាប់​មក ចូរ​និយាយ​ទៅ​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណាបោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​អ្នក​ដែរ​»​›​»។+

២០ ពេល​ជួប​អេលីយ៉ា អាហាប់​បាន​និយាយ​ថា​៖ ​«​ឱ​សត្រូវ​ខ្ញុំ​អើយ! អ្នក​រក​ខ្ញុំ​ឃើញ​ហើយ​»។+ អេលីយ៉ា​បាន​តប​ថា​៖ ​«​ខ្ញុំ​រក​លោក​ឃើញ​ហើយ។ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត+ ២១ ខ្ញុំ​នឹង​នាំ​សេចក្ដី​អន្តរាយ​មក​លើ​អ្នក ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ពូជ​ពង្ស​អ្នក​ឲ្យ​អស់​រលីង ពោល​គឺ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​អ្នក+ រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង​ដែរ។+ ២២ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ្នក​បាន​ដូច​ពូជ​ពង្ស​របស់​យេរ៉ូបោម+ជា​កូន​ណេបាត និង​ពូជ​ពង្ស​របស់​បាអាសា+ជា​កូន​អាហាយ៉ា ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ហើយ​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង›។ ២៣ ចំណែក​ឯ​យេសិបិល​វិញ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ឆ្កែ​នឹង​ហែក​ស៊ី​យេសិបិល​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល។+ ២៤ ក្នុង​ពូជ​ពង្ស​របស់​អាហាប់ អ្នក​ណា​ដែល​ស្លាប់​ក្នុង​ក្រុង ឆ្កែ​នឹង​ហែក​ស៊ី។ ឯ​អ្នក​ណា​ដែល​ស្លាប់​នៅ​ឯ​ទី​វាល សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី។+ ២៥ អាហាប់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត+ ព្រោះ​គាត់​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​ការ​ញុះញង់​របស់​យេសិបិល​ជា​ភរិយា។+ ២៦ គាត់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​បំផុត ដោយ​គោរព​បូជា​ដល់​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​តាម​ជន​ជាតិ​អាម៉ូរី ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល›​»។+

២៧ ក្រោយ​ពី​អាហាប់​ឮ​ពាក្យ​ទាំង​នោះ​ភ្លាម គាត់​ក៏​បាន​ហែក​អាវ ហើយ​ស្លៀក​បាវ រួច​តម​អាហារ។ ពេល​ទម្រេត​ខ្លួន គាត់​ក៏​ស្លៀក​បាវ​ដែរ ហើយ​ពេល​ដើរ គាត់​ក៏​ដើរ​មួយ​ៗ​ដោយ​អស់​សង្ឃឹម។ ២៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ២៩ ​«​តើ​អ្នក​បាន​ឃើញ​អាហាប់​បន្ទាប​ខ្លួន​យ៉ាង​ណា​ទេ​ក្រោយ​ពី​ឮ​ពាក្យ​របស់​ខ្ញុំ?+ ដោយ​សារ​គាត់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​ខ្ញុំ​ដូច្នេះ នោះ​ខ្ញុំ​នឹង​មិន​នាំ​អន្តរាយ​មក​លើ​គាត់​ក្នុង​ជំនាន់​គាត់​ទេ តែ​ខ្ញុំ​នឹង​នាំ​អន្តរាយ​មក​លើ​ពូជ​ពង្ស​គាត់​នៅ​ជំនាន់​កូន​គាត់​វិញ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក