សៀវភៅសាំយូអែលទី១
៦ អស់រយៈពេល៧ខែ ហឹប+នៃព្រះយេហូវ៉ានៅក្នុងតំបន់របស់ពួកភីលីស្ទីន។ ២ ពួកភីលីស្ទីនបានអញ្ជើញពួកសង្ឃនិងពួកគ្រូទាយមក+ ហើយសួរពួកគេថា៖ «តើយើងគួរធ្វើយ៉ាងណាចំពោះហឹបនៃព្រះយេហូវ៉ា? សូមប្រាប់យើងផង តើតាមរបៀបណាយើងអាចបញ្ជូនហឹបនោះទៅកន្លែងដើមវិញ?»។ ៣ ពួកគេតបឆ្លើយថា៖ «បើអ្នករាល់គ្នាបញ្ជូនហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ អ្នករាល់គ្នាក៏ត្រូវបញ្ជូនគ្រឿងបូជាលោះអំពើរំលងទៅឯលោកផងដែរ+ ទើបអ្នករាល់គ្នាអាចជាសះស្បើយ ហើយអាចដឹងអំពីមូលហេតុដែលលោកនៅតែដាក់ទោសអ្នករាល់គ្នា»។ ៤ ដូច្នេះ ពួកភីលីស្ទីនសួរថា៖ «តើយើងគួរជូនគ្រឿងបូជាអ្វីទៅព្រះនោះ?»។ ពួកសង្ឃនិងពួកគ្រូទាយឆ្លើយថា៖ «ស្របតាមចំនួនអ្នកនាំមុខនៃពួកភីលីស្ទីន+ ចូរបញ្ជូនរូបឫសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្ដុរធ្វើពីមាសចំនួនប្រាំដែរ ព្រោះអ្នករាល់គ្នានិងអ្នកនាំមុខរបស់អ្នករាល់គ្នាបានរងទុក្ខវេទនាដូចគ្នា។ ៥ ចូរធ្វើរូបឫសដូងបាតនិងរូបកណ្ដុរ+ដែលកំពុងបំផ្លាញស្រុករបស់អ្នករាល់គ្នា ហើយលើកកិត្តិយសព្រះនៃជនជាតិអ៊ីស្រាអែល។ យ៉ាងនេះ ប្រហែលជាលោកនឹងឈប់ដាក់ទោសអ្នករាល់គ្នា និងព្រះរបស់អ្នករាល់គ្នា ព្រមទាំងស្រុករបស់អ្នករាល់គ្នាទៀត។+ ៦ ហេតុអ្វីអ្នករាល់គ្នាចាំបាច់មានចិត្តរឹងរូសដូចជនជាតិអេហ្ស៊ីបនិងផារ៉ូដូច្នេះ?+ ដោយសារតែរឿងនេះហើយបានជាព្រះនោះធ្វើឲ្យពួកអេហ្ស៊ីបរងទុក្ខវេទនាយ៉ាងខ្លាំង+ ហើយក្រោយមកពួកគេអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅ។+ ៧ ដូច្នេះ ចូររៀបចំរទេះថ្មីមួយ ហើយយកមេគោពីរដែលមានកូន និងមិនដែលទឹមសោះ ឲ្យមកទឹមរទេះថ្មីនោះ។ ប៉ុន្តែ ចូរនាំកូនរបស់ពួកវាត្រឡប់ទៅក្រោលវិញ។ ៨ បន្ទាប់មក ចូរយកហឹបនៃព្រះយេហូវ៉ាមកដាក់លើរទេះនោះ ហើយដាក់ប្រអប់ដែលមានរូបមាសទាំងប៉ុន្មាននៅក្បែរហឹបនោះ ទុកជូនព្រះនោះជាគ្រឿងបូជាលោះអំពើរំលងរបស់អ្នករាល់គ្នា។+ រួចមក លែងគោដែលទឹមរទេះនោះឲ្យចេញទៅ។ ៩ ចូរទៅតាមមើល បើគោនោះដើរឆ្ពោះទៅឯក្រុងបេតសេមែស+ នោះយើងនឹងដឹងថា គឺព្រះនោះហើយដែលបានធ្វើឲ្យយើងជួបទុក្ខវេទនាដ៏ខ្លាំងនេះ។ ក៏ប៉ុន្តែ បើពួកវាដើរទៅផ្លូវផ្សេង នោះយើងនឹងដឹងថាទុក្ខវេទនាដែលយើងជួបមិនមែនមកពីព្រះនោះទេ តែកើតឡើងដោយចៃដន្យវិញ»។
១០ ពួកគេបានធ្វើតាមទាំងអស់។ ពួកគេយកមេគោពីរដែលមានកូន ទៅទឹមរទេះមួយ ហើយបង្ខាំងកូនរបស់ពួកវាទុកនៅក្នុងក្រោល។ ១១ រួចមក ពួកគេដាក់ហឹបនៃព្រះយេហូវ៉ាលើរទេះនោះ រួមទាំងប្រអប់ដែលមានរូបកណ្ដុរមាសនិងរូបឫសដូងបាតមាសទៅជាមួយផង។ ១២ មេគោទាំងពីរដើរត្រង់ទៅមុខតាមផ្លូវទៅឯក្រុងបេតសេមែស។+ ពួកវាដើរតាមផ្លូវនោះប៉ុណ្ណោះ។ ពួកវាដើរបណ្ដើរ រោទ៍បណ្ដើរ ហើយមិនងាកស្ដាំឬឆ្វេងសោះ។ ឯអ្នកនាំមុខនៃពួកភីលីស្ទីនបានដើរតាមក្រោយពួកវា រហូតដល់ព្រំប្រទល់ក្រុងបេតសេមែស។ ១៣ ពេលនោះអ្នកក្រុងបេតសេមែសកំពុងច្រូតស្រូវសាលីនៅឯជ្រលងភ្នំ។* កាលដែលពួកគេងើបភ្នែកទៅឃើញហឹបនោះ ពួកគេត្រេកអរក្រៃលែង។ ១៤ គោដែលទឹមរទេះនោះបានចូលទៅក្នុងស្រែចម្ការរបស់យ៉ូស្វេដែលជាអ្នកក្រុងបេតសេមែស ហើយឈប់នៅជិតថ្មធំមួយ។ ដូច្នេះ ពួកគេក៏កាប់រទេះឈើនោះ ហើយយកមេគោទាំងពីរ+មកដុតធ្វើជាគ្រឿងបូជាជូនព្រះយេហូវ៉ា។
១៥ ពួកលេវី+បានយកហឹបនៃព្រះយេហូវ៉ា និងប្រអប់ដែលមានរូបមាសទាំងប៉ុន្មាន មកដាក់នៅលើថ្មធំនោះ។ នៅថ្ងៃនោះឯង អ្នកក្រុងបេតសេមែស+ជូនគ្រឿងបូជានិងដុតជំនូនដល់ព្រះយេហូវ៉ា។
១៦ ពេលដែលអ្នកនាំមុខទាំងប្រាំនាក់របស់ពួកភីលីស្ទីនបានឃើញដូច្នោះ ពួកគេក៏ត្រឡប់ទៅក្រុងអេក្រុនវិញនៅថ្ងៃដដែលនោះ។ ១៧ ពួកភីលីស្ទីនបានផ្ញើរូបឫសដូងបាតមាសជូនព្រះយេហូវ៉ាទុកជាគ្រឿងបូជា ដើម្បីសុំលោកអភ័យទោសចំពោះអំពើរំលងរបស់ពួកគេ។+ រូបឫសដូងបាតមួយសម្រាប់ក្រុងអាសូត+ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាថ+ និងមួយទៀតសម្រាប់ក្រុងអេក្រុន។+ ១៨ រីឯចំនួនរូបកណ្ដុរមាសវិញ ពួកភីលីស្ទីនបានធ្វើតាមចំនួនក្រុងទាំងអស់ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នកនាំមុខទាំងប្រាំនាក់ ពោលគឺក្រុងដែលមានកំពែងមាំមួននិងភូមិដែលគ្មានកំពែងផង។
ឯថ្មធំដែលពួកលេវីបានតម្កល់ហឹបនៃព្រះយេហូវ៉ាក្នុងស្រែចម្ការរបស់យ៉ូស្វេដែលជាអ្នកក្រុងបេតសេមែស បានត្រូវទុកជាទីរំលឹកនៅទីនោះរហូតមកដល់សព្វថ្ងៃនេះ។ ១៩ ព្រះបានសម្លាប់អ្នកក្រុងបេតសេមែស ដោយសារពួកគេសម្លឹងមើលហឹបនៃព្រះយេហូវ៉ា។ លោកសម្លាប់ពួកគេអស់៥០.០៧០នាក់។ ពួកអ្នកក្រុងនោះចាប់ផ្ដើមយំសោក ពីព្រោះព្រះយេហូវ៉ាបានប្រហារជីវិតពួកគេច្រើនណាស់។+ ២០ ពួកអ្នកក្រុងបេតសេមែសពោលឡើងថា៖ «តើអ្នកណាអាចចូលទៅជិតព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធនេះបាន?+ បើលោកចេញពីយើងទៅអ្នកឯទៀត គឺជាការល្អណាស់!»។+ ២១ ម្ល៉ោះហើយ ពួកគេចាត់អ្នកនាំសារឲ្យទៅក្រុងគារីអាតយារីម+ ហើយប្រាប់ពួកគេថា៖ «ពួកភីលីស្ទីនបានបញ្ជូនហឹបនៃព្រះយេហូវ៉ាត្រឡប់មកវិញហើយ។ សូមមកទទួលហឹបនោះយកទៅក្រុងរបស់អ្នកវិញចុះ»។+