បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៤០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ការ​ដំឡើង​ត្រសាល (​១​-​៣៣​)

      • សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ពេញ​ត្រសាល (​៣៤​-​៣៨​)

ដំណើរចាកចេញ ៤០:២

ឯកសារយោង

  • +ជប ៧:១

ដំណើរចាកចេញ ៤០:៣

ឯកសារយោង

  • +ដច ២៥:២១
  • +ជប ៤:៥; ហេ ៩:៣

ដំណើរចាកចេញ ៤០:៤

ឯកសារយោង

  • +ដច ២៦:៣៥
  • +ដច ២៥:៣១; ហេ ៩:២
  • +ដច ២៥:៣៧

ដំណើរចាកចេញ ៤០:៥

ឯកសារយោង

  • +ដច ៣០:១
  • +ដច ២៦:៣៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ៤០:៦

ឯកសារយោង

  • +ដច ៣៨:១

ដំណើរចាកចេញ ៤០:៧

ឯកសារយោង

  • +ដច ៣០:១៨

ដំណើរចាកចេញ ៤០:៨

ឯកសារយោង

  • +ដច ២៧:៩
  • +ដច ២៧:១៦; ៣៨:១៨

ដំណើរចាកចេញ ៤០:៩

កំណត់សម្គាល់

  • *

    គឺ​ជា​ប្រេង​សម្រាប់​ចាក់​តែង​តាំង​បុគ្គល​ម្នាក់​ឲ្យ​ទទួល​ភារកិច្ច​ពិសេស

ឯកសារយោង

  • +ដច ៣០:២៣-២៥
  • +ចល ៨:១០; ជប ៧:១

ដំណើរចាកចេញ ៤០:១០

ឯកសារយោង

  • +ដច ២៩:៣៦, ៣៧; ចល ៨:១១

ដំណើរចាកចេញ ៤០:១២

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ម៉ូសេ​ប្រាប់​ឲ្យ​ពួក​គាត់​ងូត​ទឹក​សម្អាត​ខ្លួន

ឯកសារយោង

  • +ចល ៨:៦

ដំណើរចាកចេញ ៤០:១៣

ឯកសារយោង

  • +ដច ២៩:៥; ចល ៨:៧
  • +ចល ៨:១២; ចសព ១៣៣:២

ដំណើរចាកចេញ ៤០:១៤

ឯកសារយោង

  • +ចល ៨:១៣

ដំណើរចាកចេញ ៤០:១៥

ឯកសារយោង

  • +ចល ៨:៣០
  • +ហេ ៧:១១

ដំណើរចាកចេញ ៤០:១៦

ឯកសារយោង

  • +ដច ៣៩:៤៣; បច ៤:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៦, ទំ.  ២០-២១

ដំណើរចាកចេញ ៤០:១៧

ឯកសារយោង

  • +ជប ៧:១; ៩:១៥

ដំណើរចាកចេញ ៤០:១៨

ឯកសារយោង

  • +ដច ៣៦:២៤
  • +ដច ២៦:១៥
  • +ដច ៣៦:៣១

ដំណើរចាកចេញ ៤០:១៩

ឯកសារយោង

  • +ដច ២៦:៧
  • +ដច ២៦:១៤

ដំណើរចាកចេញ ៤០:២០

ឯកសារយោង

  • +ដច ៣១:១៨
  • +ដច ២៥:២២; ៣៧:១
  • +ដច ៣៧:៤; ១បស ៨:៨
  • +ដច ៣៧:៦; ១ប្រ ២៨:១១
  • +ចល ១៦:២

ដំណើរចាកចេញ ៤០:២១

ឯកសារយោង

  • +ដច ៣៦:៣៥; ហេ ១០:១៩, ២០
  • +ហេ ៩:៣

ដំណើរចាកចេញ ៤០:២២

ឯកសារយោង

  • +ដច ៣៧:១០; ហេ ៩:២

ដំណើរចាកចេញ ៤០:២៣

ឯកសារយោង

  • +ដច ២៥:៣០; ម៉ាថ ១២:៤

ដំណើរចាកចេញ ៤០:២៤

ឯកសារយោង

  • +ដច ៣៧:១៧

ដំណើរចាកចេញ ៤០:២៥

ឯកសារយោង

  • +ដច ២៥:៣៧; ៣៧:២៣

ដំណើរចាកចេញ ៤០:២៦

ឯកសារយោង

  • +ដច ៣០:១; ៣៧:២៥

ដំណើរចាកចេញ ៤០:២៧

ឯកសារយោង

  • +ដច ៣០:៣៤, ៣៥
  • +ដច ៣០:៧

ដំណើរចាកចេញ ៤០:២៨

ឯកសារយោង

  • +ដច ២៦:៣៦; ៣៦:៣៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០០, ទំ.  ២៣

ដំណើរចាកចេញ ៤០:២៩

ឯកសារយោង

  • +ដច ៣៨:១
  • +ដច ២៩:៣៨

ដំណើរចាកចេញ ៤០:៣០

ឯកសារយោង

  • +ដច ៣០:១៨

ដំណើរចាកចេញ ៤០:៣២

ឯកសារយោង

  • +ដច ៣០:១៨, ១៩

ដំណើរចាកចេញ ៤០:៣៣

ឯកសារយោង

  • +ដច ២៧:៩; ៣៨:៩
  • +ដច ៣៨:១៨

ដំណើរចាកចេញ ៤០:៣៤

ឯកសារយោង

  • +ជប ៩:១៥; បប ១៥:៨

ដំណើរចាកចេញ ៤០:៣៥

ឯកសារយោង

  • +២ប្រ ៥:១៤

ដំណើរចាកចេញ ៤០:៣៦

ឯកសារយោង

  • +ជប ១០:១១; នេហ ៩:១៩

ដំណើរចាកចេញ ៤០:៣៧

ឯកសារយោង

  • +ជប ៩:១៧, ២២

ដំណើរចាកចេញ ៤០:៣៨

ឯកសារយោង

  • +ដច ១៣:២១; ជប ៩:១៦; ចសព ៧៨:១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៤០:២ជប ៧:១
ដច. ៤០:៣ដច ២៥:២១
ដច. ៤០:៣ជប ៤:៥; ហេ ៩:៣
ដច. ៤០:៤ដច ២៦:៣៥
ដច. ៤០:៤ដច ២៥:៣១; ហេ ៩:២
ដច. ៤០:៤ដច ២៥:៣៧
ដច. ៤០:៥ដច ៣០:១
ដច. ៤០:៥ដច ២៦:៣៦
ដច. ៤០:៦ដច ៣៨:១
ដច. ៤០:៧ដច ៣០:១៨
ដច. ៤០:៨ដច ២៧:៩
ដច. ៤០:៨ដច ២៧:១៦; ៣៨:១៨
ដច. ៤០:៩ដច ៣០:២៣-២៥
ដច. ៤០:៩ចល ៨:១០; ជប ៧:១
ដច. ៤០:១០ដច ២៩:៣៦, ៣៧; ចល ៨:១១
ដច. ៤០:១២ចល ៨:៦
ដច. ៤០:១៣ដច ២៩:៥; ចល ៨:៧
ដច. ៤០:១៣ចល ៨:១២; ចសព ១៣៣:២
ដច. ៤០:១៤ចល ៨:១៣
ដច. ៤០:១៥ចល ៨:៣០
ដច. ៤០:១៥ហេ ៧:១១
ដច. ៤០:១៦ដច ៣៩:៤៣; បច ៤:២
ដច. ៤០:១៧ជប ៧:១; ៩:១៥
ដច. ៤០:១៨ដច ៣៦:២៤
ដច. ៤០:១៨ដច ២៦:១៥
ដច. ៤០:១៨ដច ៣៦:៣១
ដច. ៤០:១៩ដច ២៦:៧
ដច. ៤០:១៩ដច ២៦:១៤
ដច. ៤០:២០ដច ៣១:១៨
ដច. ៤០:២០ដច ២៥:២២; ៣៧:១
ដច. ៤០:២០ដច ៣៧:៤; ១បស ៨:៨
ដច. ៤០:២០ដច ៣៧:៦; ១ប្រ ២៨:១១
ដច. ៤០:២០ចល ១៦:២
ដច. ៤០:២១ដច ៣៦:៣៥; ហេ ១០:១៩, ២០
ដច. ៤០:២១ហេ ៩:៣
ដច. ៤០:២២ដច ៣៧:១០; ហេ ៩:២
ដច. ៤០:២៣ដច ២៥:៣០; ម៉ាថ ១២:៤
ដច. ៤០:២៤ដច ៣៧:១៧
ដច. ៤០:២៥ដច ២៥:៣៧; ៣៧:២៣
ដច. ៤០:២៦ដច ៣០:១; ៣៧:២៥
ដច. ៤០:២៧ដច ៣០:៣៤, ៣៥
ដច. ៤០:២៧ដច ៣០:៧
ដច. ៤០:២៨ដច ២៦:៣៦; ៣៦:៣៧
ដច. ៤០:២៩ដច ៣៨:១
ដច. ៤០:២៩ដច ២៩:៣៨
ដច. ៤០:៣០ដច ៣០:១៨
ដច. ៤០:៣២ដច ៣០:១៨, ១៩
ដច. ៤០:៣៣ដច ២៧:៩; ៣៨:៩
ដច. ៤០:៣៣ដច ៣៨:១៨
ដច. ៤០:៣៤ជប ៩:១៥; បប ១៥:៨
ដច. ៤០:៣៥២ប្រ ៥:១៤
ដច. ៤០:៣៦ជប ១០:១១; នេហ ៩:១៩
ដច. ៤០:៣៧ជប ៩:១៧, ២២
ដច. ៤០:៣៨ដច ១៣:២១; ជប ៩:១៦; ចសព ៧៨:១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៤០:១-៣៨

ដំណើរចាកចេញ

៤០ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ២ ​«​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​១ អ្នក​ត្រូវ​ដំឡើង​ត្រសាល​ជំនុំ។+ ៣ អ្នក​ត្រូវ​ដាក់​ហឹប​នៃ​សេចក្ដី​រំលឹក​នៅ​ក្នុង​ត្រសាល+ ហើយ​ដាក់​វាំងនន​បាំង​ហឹប​នោះ។+ ៤ អ្នក​ត្រូវ​យក​តុ+មក​ដាក់​នៅ​ក្នុង​នោះ ហើយ​រៀបចំ​ដាក់​ប្រដាប់​ប្រដា​លើ​តុ ព្រម​ទាំង​យក​ជើង​ចង្កៀង+មក​ដាក់ ហើយ​អុជ​ចង្កៀង​បំភ្លឺ​ផង​ដែរ។+ ៥ រួច​យក​ទី​បូជា​ពី​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប+ ទៅ​ដាក់​នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​រំលឹក ហើយ​ដាក់​វាំងនន​បាំង​មាត់​ទ្វារ​ត្រសាល។+

៦ ​«​ក្រោយ​នោះ អ្នក​ត្រូវ​ដាក់​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+នៅ​ខាង​មុខ​មាត់​ទ្វារ​ត្រសាល​ជំនុំ ៧ រួច​អ្នក​ត្រូវ​ដាក់​អាង​ទឹក​នៅ​ចន្លោះ​ត្រសាល​ជំនុំ​និង​ទី​បូជា ហើយ​ចាក់​ទឹក​ឲ្យ​ពេញ​អាង​នោះ។+ ៨ បន្ទាប់​មក អ្នក​ត្រូវ​ដំឡើង​រនាំង​ជុំ​វិញ​ទី​ធ្លា+ត្រសាល​ជំនុំ ហើយ​ដាក់​វាំងនន+នៅ​ច្រក​ចូល​ទី​ធ្លា។ ៩ រួច​អ្នក​ត្រូវ​យក​ប្រេង​បរិសុទ្ធ*+ ទៅ​ចាក់​លើ​ត្រសាល​ជំនុំ​និង​ប្រដាប់​ប្រដា​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ+ ដើម្បី​ញែក​ប្រដាប់​ប្រដា​ទាំង​នោះ​ជា​បរិសុទ្ធ។ យ៉ាង​នោះ ត្រសាល​នឹង​បាន​ទៅ​ជា​បរិសុទ្ធ។ ១០ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​លើ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត និង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​នៅ​លើ​ទី​បូជា​នោះ ដើម្បី​ញែក​ទី​បូជា​នោះ​ជា​បរិសុទ្ធ។ យ៉ាង​នោះ ទី​បូជា​នោះ​នឹង​បាន​ទៅ​ជា​ទី​បូជា​បរិសុទ្ធ​បំផុត។+ ១១ រួច​ចាក់​ប្រេង​លើ​អាង​ទឹក​និង​ជើង​ទ្រ ដើម្បី​ញែក​របស់​ទាំង​នោះ​ជា​បរិសុទ្ធ​ដែរ។

១២ ​«​បន្ទាប់​មក អ្នក​ត្រូវ​នាំ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មក​ជិត​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​លាង​ជម្រះ​កាយ​ពួក​គាត់។*+ ១៣ ក្រោយ​នោះ អ្នក​ត្រូវ​យក​សម្លៀក​បំពាក់​បរិសុទ្ធ​មក​បំពាក់​ឲ្យ​អេរ៉ុន+ រួច​ចាក់​ប្រេង​តែង​តាំង​គាត់+ ហើយ​ញែក​គាត់​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​គាត់​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ ១៤ បន្ទាប់​មក នាំ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ចូល​មក ហើយ​បំពាក់​អាវ​វែង​ឲ្យ​ពួក​គាត់។+ ១៥ អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​ពួក​គាត់​ដូច​អ្នក​ចាក់​ប្រេង​តែង​តាំង​អេរ៉ុន​ជា​ឪពុក​ពួក​គាត់​ដែរ+ ដើម្បី​ឲ្យ​ពួក​គាត់​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ ការ​តែង​តាំង​នោះ​នឹង​បញ្ជាក់​ថា​ពួក​គាត់​នឹង​បម្រើ​ជា​សង្ឃ​គ្រប់​ជំនាន់​ត​រៀង​ទៅ​»។+

១៦ ម៉ូសេ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​គ្រប់​ប្រការ។+

១៧ នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​១ នៃ​ឆ្នាំ​ទី​២ ត្រសាល​ជំនុំ​បាន​ត្រូវ​ដំឡើង​រួច​រាល់​ទាំង​អស់។+ ១៨ ពេល​ម៉ូសេ​ដំឡើង​ត្រសាល គាត់​បាន​ដាក់​ជើង​ពន្លួញ+ខាង​ក្រោម ហើយ​ដាក់​ក្ដារ​ស៊ុម+ពី​លើ រួច​គាត់​ស៊ក​រនុក+ចូល ហើយ​ដំឡើង​សសរ។ ១៩ គាត់​បាន​លា​ក្រណាត់+និង​ផ្ទាំង​ស្បែក​គ្រប​លើ​ត្រសាល+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

២០ ក្រោយ​នោះ ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សេ​ច​ក្ដី​រំលឹក+ដាក់​ក្នុង​ហឹប+ ហើយ​ស៊ក​ដង​ឈើ​ស្នែង+ រួច​គ្រប​គម្រប+ហឹប។+ ២១ បន្ទាប់​មក គាត់​បាន​យក​ហឹប​នៃ​សេចក្ដី​រំលឹក​ទៅ​ដាក់​ក្នុង​ត្រសាល រួច​ដាក់​វាំងនន+បាំង​ហឹប​នោះ+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

២២ បន្ទាប់​ពី​នោះ ម៉ូសេ​បាន​យក​តុ+ទៅ​ដាក់​នៅ​ប៉ែក​ខាង​ជើង​ក្នុង​ត្រសាល​ជំនុំ ខាង​ក្រៅ​វាំងនន​នៃ​កន្លែង​បរិសុទ្ធ​បំផុត។ ២៣ រួច​គាត់​រៀប​នំ​ប៉័ង+ដាក់​លើ​តុ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

២៤ បន្ទាប់​មក ម៉ូសេ​ដាក់​ជើង​ចង្កៀង+នៅ​ទល់​មុខ​តុ នៅ​ប៉ែក​ខាង​ត្បូង​ក្នុង​ត្រសាល។ ២៥ រួច​គាត់​អុជ​ចង្កៀង+នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

២៦ ក្រោយ​នោះ ម៉ូសេ​ដាក់​ទី​បូជា​ពី​មាស+ក្នុង​ត្រសាល​ជំនុំ នៅ​ខាង​មុខ​វាំងនន ២៧ ដើម្បី​ដុត​គ្រឿង​ក្រអូប+ឲ្យ​ផ្សែង​ហុយ​ឡើង+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

២៨ បន្ទាប់​មក គាត់​បាន​ដាក់​វាំងនន+នៅ​មាត់​ទ្វារ​ត្រសាល។

២៩ បន្ទាប់​ពី​នោះ ម៉ូសេ​បាន​ដាក់​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+នៅ​ខាង​មុខ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​គាត់​អាច​ជូន​គ្រឿង​បូជា​ដុត+ និង​គ្រឿង​បូជា​ពី​ស្រូវ​នៅ​លើ​នោះ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

៣០ ក្រោយ​នោះ គាត់​ដាក់​អាង​ទឹក​នៅ​ចន្លោះ​ត្រសាល​ជំនុំ​និង​ទី​បូជា រួច​ចាក់​ទឹក​ពេញ​អាង​នោះ​សម្រាប់​លាង​សម្អាត។+ ៣១ ឯ​ម៉ូសេ អេរ៉ុន និង​កូន​ប្រុស​ៗ​របស់​អេរ៉ុន ពួក​គាត់​លាង​ដៃ​និង​លាង​ជើង​នៅ​ទី​នោះ។ ៣២ ពេល​ណា​ពួក​គាត់​ចូល​ទៅ​ត្រសាល​ជំនុំ ឬ​ចូល​ទៅ​ជិត​ទី​បូជា ពួក​គាត់​តែង​តែ​លាង​សម្អាត​ជា​មុន​សិន+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់។

៣៣ ក្រោយ​បង្អស់ គាត់​ដំឡើង​រនាំង​ជុំ​វិញ​ទី​ធ្លា+ត្រសាល​ជំនុំ​និង​ទី​បូជា ហើយ​ដាក់​វាំងនន​នៅ​ច្រក​ចូល​ទី​ធ្លា។+

យ៉ាង​នោះ ម៉ូសេ​បាន​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចប់​រួច​រាល់។ ៣៤ ពេល​នោះ ពពក​ក៏​មក​គ្រប​ដណ្ដប់​លើ​ត្រសាល​ជំនុំ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​នៅ​ពេញ​ទី​នោះ។+ ៣៥ ម៉ូសេ​មិន​អាច​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​បាន​ទេ ព្រោះ​ពពក​នៅ​គ្រប​ដណ្ដប់​លើ​នោះ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​នៅ​ពេញ​ទី​នោះ។+

៣៦ កាល​ណា​ពពក​ឡើង​ផុត​ពី​ត្រសាល​ជំនុំ បណ្ដា​ជន​ចាប់​ផ្ដើម​រើ​ជំរំ​ពួក​គេ រួច​ធ្វើ​ដំណើរ​ទៅ។+ ៣៧ ប៉ុន្តែ បើ​ពពក​មិន​ឡើង​ទៅ​ទេ ពួក​គេ​មិន​រើ​ជំរំ​ឡើយ។+ ៣៨ គ្រប់​កន្លែង​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បោះ​ជំរំ ពួក​គេ​តែង​តែ​ឃើញ​ពពក​របស់​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ​នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ភ្លើង​នៅ​ពេល​យប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក