បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • សាឡូម៉ូន​ចាប់​ផ្ដើម​សាង​សង់​វិហារ (​១​-​៧​)

      • បន្ទប់​បរិសុទ្ធ​បំផុត (​៨​-​១៤​)

      • សសរ​ស្ពាន់​ពីរ (​១៥​-​១៧​)

ប្រវត្តិហេតុទី២ ៣:១

ឯកសារយោង

  • +១បស ៦:១, ៣៧
  • +ដក ២២:២, ១៤
  • +២សាំ ២៤:២៥; ១ប្រ ២១:១៨
  • +២សាំ ២៤:១៨; ១ប្រ ២១:២២

ប្រវត្តិហេតុទី២ ៣:៣

កំណត់សម្គាល់

  • *

    តាម​ធម្មតា​មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ ប៉ុន្តែ អ្នក​ខ្លះ​គិត​ថា​«​ខ្នាត​ប្រវែង​នៅ​សម័យ​មុន​»​ សំដៅ​លើ​មួយ​ហត្ថ​វែង ដែល​ស្មើ​នឹង​៥១,៨​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +១បស ៦:២

ប្រវត្តិហេតុទី២ ៣:៤

កំណត់សម្គាល់

  • *

    រមូរ​ឯកសារ​បុរាណ​ខ្លះ​ដាក់​ថា​«១២០» រីឯ​រមូរ​ផ្សេង​ទៀត​និង​ការ​បក​ប្រែ​មួយ​ចំនួន​ដាក់​ថា​«២០​ហត្ថ»

ឯកសារយោង

  • +១បស ៦:៣

ប្រវត្តិហេតុទី២ ៣:៥

ឯកសារយោង

  • +១បស ៦:១៥, ២២
  • +១បស ៦:២៩
  • +១បស ៦:២១

ប្រវត្តិហេតុទី២ ៣:៦

ឯកសារយោង

  • +១ប្រ ២៩:២, ៨
  • +១ប្រ ២៩:៣, ៤

ប្រវត្តិហេតុទី២ ៣:៧

ឯកសារយោង

  • +ដច ២៦:២៩
  • +ដច ២៦:១; ១បស ៦:២៩

ប្រវត្តិហេតុទី២ ៣:៨

កំណត់សម្គាល់

  • *

    មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ២៦:៣៣; ១បស ៨:៦; ហេ ៩:២៤
  • +១បស ៦:២០

ប្រវត្តិហេតុទី២ ៣:៩

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រវត្តិហេតុទី២ ៣:១០

ឯកសារយោង

  • +១បស ៦:២៣-២៨

ប្រវត្តិហេតុទី២ ៣:១១

ឯកសារយោង

  • +១បស ៨:៦; ១ប្រ ២៨:១៨

ប្រវត្តិហេតុទី២ ៣:១៤

ឯកសារយោង

  • +ម៉ាថ ២៧:៥១; ហេ ១០:១៩, ២០
  • +ដច ២៦:៣១, ៣៣

ប្រវត្តិហេតុទី២ ៣:១៥

ឯកសារយោង

  • +២បស ២៥:១៣
  • +១បស ៧:១៥-២២; ២បស ២៥:១៧; ២ប្រ ៤:១១-១៣; យេ ៥២:២២, ២៣

ប្រវត្តិហេតុទី២ ៣:១៧

កំណត់សម្គាល់

  • *

    ឬ​«​ទិស​ខាង​ត្បូង​»​

  • *

    មាន​ន័យ​ថា​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​តាំង​ឡើង​យ៉ាង​មាំ​»​

  • *

    ឬ​«​ទិស​ខាង​ជើង​»​

  • *

    ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​កម្លាំង​ខ្លាំង​ក្លា​»​

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ៣:១១បស ៦:១, ៣៧
២ប្រ. ៣:១ដក ២២:២, ១៤
២ប្រ. ៣:១២សាំ ២៤:២៥; ១ប្រ ២១:១៨
២ប្រ. ៣:១២សាំ ២៤:១៨; ១ប្រ ២១:២២
២ប្រ. ៣:៣១បស ៦:២
២ប្រ. ៣:៤១បស ៦:៣
២ប្រ. ៣:៥១បស ៦:១៥, ២២
២ប្រ. ៣:៥១បស ៦:២៩
២ប្រ. ៣:៥១បស ៦:២១
២ប្រ. ៣:៦១ប្រ ២៩:២, ៨
២ប្រ. ៣:៦១ប្រ ២៩:៣, ៤
២ប្រ. ៣:៧ដច ២៦:២៩
២ប្រ. ៣:៧ដច ២៦:១; ១បស ៦:២៩
២ប្រ. ៣:៨ដច ២៦:៣៣; ១បស ៨:៦; ហេ ៩:២៤
២ប្រ. ៣:៨១បស ៦:២០
២ប្រ. ៣:១០១បស ៦:២៣-២៨
២ប្រ. ៣:១១១បស ៨:៦; ១ប្រ ២៨:១៨
២ប្រ. ៣:១៤ម៉ាថ ២៧:៥១; ហេ ១០:១៩, ២០
២ប្រ. ៣:១៤ដច ២៦:៣១, ៣៣
២ប្រ. ៣:១៥២បស ២៥:១៣
២ប្រ. ៣:១៥១បស ៧:១៥-២២; ២បស ២៥:១៧; ២ប្រ ៤:១១-១៣; យេ ៥២:២២, ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ៣:១-១៧

ប្រវត្តិហេតុទី២

៣ បន្ទាប់​មក សាឡូម៉ូន​ចាប់​ផ្ដើម​សាង​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា+នៅ​ក្រុង​យេរូសាឡិម​លើ​ភ្នំ​ម៉ូរីយ៉ា+ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​ដាវីឌ​ជា​ឪពុក​គាត់+ គឺ​កន្លែង​ដែល​ដាវីឌ​បាន​រៀបចំ​ទុក​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អូណាន+ជា​ជន​ជាតិ​យេប៊ូស។ ២ គាត់​បាន​ចាប់​ផ្ដើម​សង់​វិហារ​នៅ​ថ្ងៃ​ទី​២ ខែ​ទី​២ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​របស់​គាត់។ ៣ គាត់​បាន​សង់​វិហារ​របស់​ព្រះ​ពិត​នៅ​លើ​គ្រឹះ​ដែល​មាន​បណ្ដោយ​៦០​ហត្ថ ទទឹង​២០​ហត្ថ+ តាម​ខ្នាត​ប្រវែង​ចាស់។* ៤ សាល​ដែល​នៅ​ជាប់​ខាង​មុខ​វិហារ​មាន​បណ្ដោយ​២០​ហត្ថ ស្មើ​ប្រវែង​ទទឹង​វិហារ ហើយ​មាន​កម្ពស់​២០​ហត្ថ។* នៅ​ផ្នែក​ខាង​ក្នុង​សាល គាត់​បាន​ស្រោប​ដោយ​មាស​សុទ្ធ។+ ៥ គាត់​ស្រោប​វិហារ​ដោយ​ក្ដារ​យូនីពើ ហើយ​ពី​លើ​ក្ដារ​នោះ​គាត់​ស្រោប​ដោយ​មាស​សុទ្ធ។+ បន្ទាប់​មក គាត់​ឆ្លាក់​ក្បាច់​ដើម​លម៉ើ+និង​លម្អ​ដោយ​ខ្សែ​ច្រវាក់​មាស។+ ៦ បន្ថែម​ទៀត គាត់​បាន​ដាំ​ត្បូង​មាន​តម្លៃ+នៅ​ក្នុង​វិហារ។ ឯ​មាស+ដែល​គាត់​បាន​ប្រើ​នោះ គេ​បាន​យក​មក​ពី​ស្រុក​ផាវែម។ ៧ គាត់​បាន​ស្រោប​វិហារ​ដោយ​មាស រួម​ទាំង​ធ្នឹម ជញ្ជាំង ទ្វារ និង​ក្ដារ​កំណល់​ទ្វារ។+ គាត់​ក៏​បាន​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​លើ​ជញ្ជាំង​ទាំង​នោះ​ដែរ។+

៨ គាត់​បាន​ធ្វើ​បន្ទប់​បរិសុទ្ធ​បំផុត+ ដែល​មាន​បណ្ដោយ​ស្មើ​នឹង​ទទឹង​វិហារ​គឺ​២០​ហត្ថ ហើយ​ក៏​មាន​ទទឹង​២០​ហត្ថ​ដែរ។ គាត់​ស្រោប​បន្ទប់​នោះ​ដោយ​មាស​សុទ្ធ​៦០០​ថាលិន។*+ ៩ ឯ​ទម្ងន់​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល គឺ​៥០​ហ្សេគិល។* ចំណែក​បន្ទប់​ខាង​លើ​វិញ ក៏​បាន​ត្រូវ​ស្រោប​ដោយ​មាស​ដែរ។

១០ បន្ទាប់​មក គាត់​បាន​ធ្វើ​រូប​ចេរូប៊ីន​ពីរ សម្រាប់​ដាក់​នៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត ហើយ​គាត់​ស្រោប​ចេរូប៊ីន​ទាំង​នោះ​ដោយ​មាស។+ ១១ ប្រវែង​ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ+ គឺ​២០​ហត្ថ។ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​១​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​២។ ១២ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​២​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​១។ ១៣ រូប​ចេរូប៊ីន​ទាំង​ពីរ​ឈរ​ត្រដាង​ស្លាប ដែល​មាន​ប្រវែង​សរុប​២០​ហត្ថ ហើយ​មុខ​ចេរូប៊ីន​ទាំង​នោះ​បែរ​ទៅ​បន្ទប់​បរិសុទ្ធ។

១៤ គាត់​ក៏​ធ្វើ​វាំងនន+ពី​ក្រណាត់​ពណ៌​ខៀវ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​ក្រណាត់​សាច់​ល្អ ហើយ​ប៉ាក់​រូប​ចេរូប៊ីន​នៅ​លើ​វាំងនន​នោះ។+

១៥ បន្ទាប់​មក គាត់​ក៏​ធ្វើ​សសរ​ស្ពាន់​ពីរ+សម្រាប់​ដាក់​បញ្ឈរ​នៅ​មុខ​វិហារ។ សសរ​នីមួយ​ៗ​មាន​ប្រវែង​៣៥​ហត្ថ ហើយ​ក្បាល​សសរ​នីមួយ​ៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។+ ១៦ គាត់​បាន​ធ្វើ​កម្រង​ច្រវាក់​ដាក់​លើ​ក្បាល​សសរ ហើយ​ធ្វើ​ផ្លែ​ទទឹម​១០០ ដាក់​លើ​កម្រង​ច្រវាក់​នោះ។ ១៧ គាត់​បាន​ដាក់​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​វិហារ។ មួយ​នៅ​ខាង​ស្ដាំ​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​យ៉ាគីន* មួយ​នៅ​ខាង​ឆ្វេង​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​បូអូស។*

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក