បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • កុលសម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី (​១​-​៣១​)

        • រូប​ព្រះ​និង​សង្ឃ​របស់​មីកា​បាន​ត្រូវ​យក​ទៅ (​១៤​-​២០​)

        • ការ​បំផ្លាញ​ក្រុង​ឡាអ៊ីស និង​ការ​ប្ដូរ​ឈ្មោះ​ថា​ក្រុង​ដាន់ (​២៧​-​២៩​)

        • ការ​គោរព​បូជា​រូប​ព្រះ​នៅ​ក្រុង​ដាន់ (​៣០, ៣១​)

អ្នកសម្រេចក្ដី ១៨:១

ឯកសារយោង

  • +អសក ៨:២៣; ១សាំ ៨:៤, ៥
  • +យ៉ូស ១៩:៤០
  • +យ៉ូស ១៩:៤៧, ៤៨; អសក ១:៣៤

អ្នកសម្រេចក្ដី ១៨:២

ឯកសារយោង

  • +យ៉ូស ១៩:៤១, ៤៨
  • +អសក ១៧:១, ៥

អ្នកសម្រេចក្ដី ១៨:៤

ឯកសារយោង

  • +អសក ១៧:៩, ១០

អ្នកសម្រេចក្ដី ១៨:៧

ឯកសារយោង

  • +យ៉ូស ១៩:៤៧, ៤៨; អសក ១៨:២៩
  • +អសក ១៨:២៧

អ្នកសម្រេចក្ដី ១៨:៨

ឯកសារយោង

  • +យ៉ូស ១៥:២០, ៣៣; អសក ១៨:២

អ្នកសម្រេចក្ដី ១៨:១០

ឯកសារយោង

  • +អសក ១៨:៧, ២៧
  • +ដច ៣:៨; បច ៨:៧-៩

អ្នកសម្រេចក្ដី ១៨:១១

ឯកសារយោង

  • +អសក ១៨:២

អ្នកសម្រេចក្ដី ១៨:១២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ជំរំ​របស់​ដាន់​»​

ឯកសារយោង

  • +១សាំ ៧:១
  • +អសក ១៣:២៤, ២៥

អ្នកសម្រេចក្ដី ១៨:១៣

ឯកសារយោង

  • +អសក ១៧:១, ៥

អ្នកសម្រេចក្ដី ១៨:១៤

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​

  • *

    ន័យ​ត្រង់​«​រូប​សំណាក​ធ្វើ​ពី​លោហៈ​»​

ឯកសារយោង

  • +អសក ១៨:២, ២៩
  • +បច ២៧:១៥; អសក ១៧:៤, ៥

អ្នកសម្រេចក្ដី ១៨:១៥

ឯកសារយោង

  • +អសក ១៧:៧, ១២; ១៨:៣០

អ្នកសម្រេចក្ដី ១៨:១៦

ឯកសារយោង

  • +អសក ១៨:១១

អ្នកសម្រេចក្ដី ១៨:១៧

ឯកសារយោង

  • +អសក ១៨:២
  • +ដច ២៨:៦; អសក ៨:២៧
  • +ដក ៣១:១៩
  • +ចល ១៩:៤; បច ២៧:១៥; អសក ១៧:៣-៥
  • +អសក ១៧:១២

អ្នកសម្រេចក្ដី ១៨:១៩

ឯកសារយោង

  • +អសក ១៧:១២
  • +អសក ១៨:៣០

អ្នកសម្រេចក្ដី ១៨:២០

ឯកសារយោង

  • +អសក ១៧:៤, ៥

អ្នកសម្រេចក្ដី ១៨:២៧

ឯកសារយោង

  • +យ៉ូស ១៩:៤៧, ៤៨; អសក ១៨:២៩
  • +អសក ១៨:៧, ១០

អ្នកសម្រេចក្ដី ១៨:២៨

ឯកសារយោង

  • +ជប ១៣:១៧, ២១

អ្នកសម្រេចក្ដី ១៨:២៩

ឯកសារយោង

  • +យ៉ូស ១៩:៤៧, ៤៨; អសក ២០:១; ១បស ៤:២៥; ១២:២៨, ២៩
  • +ដក ៣០:៦; ៣២:២៨
  • +អសក ១៨:៧

អ្នកសម្រេចក្ដី ១៨:៣០

ឯកសារយោង

  • +អសក ១៧:១, ៤; ១៨:១៨
  • +អសក ១៧:១២
  • +ដច ២:២១, ២២

អ្នកសម្រេចក្ដី ១៨:៣១

ឯកសារយោង

  • +ដច ៤០:២; យ៉ូស ១៨:១; ១សាំ ១:៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ១៨:១អសក ៨:២៣; ១សាំ ៨:៤, ៥
អសក. ១៨:១យ៉ូស ១៩:៤០
អសក. ១៨:១យ៉ូស ១៩:៤៧, ៤៨; អសក ១:៣៤
អសក. ១៨:២យ៉ូស ១៩:៤១, ៤៨
អសក. ១៨:២អសក ១៧:១, ៥
អសក. ១៨:៤អសក ១៧:៩, ១០
អសក. ១៨:៧យ៉ូស ១៩:៤៧, ៤៨; អសក ១៨:២៩
អសក. ១៨:៧អសក ១៨:២៧
អសក. ១៨:៨យ៉ូស ១៥:២០, ៣៣; អសក ១៨:២
អសក. ១៨:១០អសក ១៨:៧, ២៧
អសក. ១៨:១០ដច ៣:៨; បច ៨:៧-៩
អសក. ១៨:១១អសក ១៨:២
អសក. ១៨:១២១សាំ ៧:១
អសក. ១៨:១២អសក ១៣:២៤, ២៥
អសក. ១៨:១៣អសក ១៧:១, ៥
អសក. ១៨:១៤អសក ១៨:២, ២៩
អសក. ១៨:១៤បច ២៧:១៥; អសក ១៧:៤, ៥
អសក. ១៨:១៥អសក ១៧:៧, ១២; ១៨:៣០
អសក. ១៨:១៦អសក ១៨:១១
អសក. ១៨:១៧អសក ១៨:២
អសក. ១៨:១៧ដច ២៨:៦; អសក ៨:២៧
អសក. ១៨:១៧ដក ៣១:១៩
អសក. ១៨:១៧ចល ១៩:៤; បច ២៧:១៥; អសក ១៧:៣-៥
អសក. ១៨:១៧អសក ១៧:១២
អសក. ១៨:១៩អសក ១៧:១២
អសក. ១៨:១៩អសក ១៨:៣០
អសក. ១៨:២០អសក ១៧:៤, ៥
អសក. ១៨:២៧យ៉ូស ១៩:៤៧, ៤៨; អសក ១៨:២៩
អសក. ១៨:២៧អសក ១៨:៧, ១០
អសក. ១៨:២៨ជប ១៣:១៧, ២១
អសក. ១៨:២៩យ៉ូស ១៩:៤៧, ៤៨; អសក ២០:១; ១បស ៤:២៥; ១២:២៨, ២៩
អសក. ១៨:២៩ដក ៣០:៦; ៣២:២៨
អសក. ១៨:២៩អសក ១៨:៧
អសក. ១៨:៣០អសក ១៧:១, ៤; ១៨:១៨
អសក. ១៨:៣០អសក ១៧:១២
អសក. ១៨:៣០ដច ២:២១, ២២
អសក. ១៨:៣១ដច ៤០:២; យ៉ូស ១៨:១; ១សាំ ១:៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ១៨:១-៣១

អ្នកសម្រេចក្ដី

១៨ នៅ​សម័យ​នោះ មិន​មាន​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។+ ដំណាល​គ្នា​នោះ​ដែរ កុលសម្ព័ន្ធ​ដាន់+កំពុង​ធ្វើ​ដំណើរ​ស្វែង​រក​ទឹក​ដី​ដើម្បី​អាស្រ័យ​នៅ ពី​ព្រោះ​ពួក​គេ​មិន​ទាន់​បាន​កាន់​កាប់​ទឹក​ដី​ទាំង​មូល​ដែល​ជា​មត៌ក​របស់​ពួក​គេ ដូច​កុលសម្ព័ន្ធ​ឯ​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ។+

២ មនុស្ស​ក្នុង​កុលសម្ព័ន្ធ​ដាន់​ចាត់​បុរស​ដែល​មាន​សមត្ថភាព​ប្រាំ​នាក់​ក្នុង​វង្ស​ត្រកូល​ពួក​គេ​ពី​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល+ ឲ្យ​ទៅ​ស៊ើប​អង្កេត​និង​ពិនិត្យ​មើល​ទឹក​ដី។ ពួក​គេ​បង្គាប់​បុរស​ទាំង​នោះ​ថា​៖ ​«​ចូរ​ទៅ​ពិនិត្យ​មើល​ទឹក​ដី​»។ ពេល​បុរស​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​របស់​មីកា នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម+ ពួក​គេ​ក៏​គេង​នៅ​ទី​នោះ។ ៣ កាល​ដែល​ពួក​គេ​នៅ​ជិត​ផ្ទះ​របស់​មីកា ពួក​គេ​បាន​ឮ​សំឡេង​របស់​យុវជន​ជា​កូន​ចៅ​លេវី​នោះ។ ដូច្នេះ ពួក​គេ​ទៅ​ជួប​គាត់ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នាំ​អ្នក​មក​ផ្ទះ​នេះ? តើ​អ្នក​មក​ធ្វើ​អ្វី? ហេតុ​អ្វី​អ្នក​ស្នាក់​នៅ​ទី​នេះ?​»។ ៤ គាត់​ក៏​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​មីកា​បាន​ធ្វើ​សម្រាប់​គាត់ ហើយ​និយាយ​ថែម​ទៀត​ថា​៖ ​«​មីកា​បាន​ជួល​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សង្ឃ​របស់​គាត់​»។+ ៥ រួច​ពួក​គេ​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​សួរ​ព្រះ​ឲ្យ​ពួក​យើង​បន្តិច​ថា ការ​ធ្វើ​ដំណើរ​របស់​ពួក​យើង​នឹង​បាន​ជោគ​ជ័យ​ឬ​យ៉ាង​ណា​»។ ៦ សង្ឃ​នោះ​ឆ្លើយ​ថា​៖ ​«​សូម​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ។ ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​អ្នក​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​»។

៧ ដូច្នេះ បុរស​ប្រាំ​នាក់​នោះ​ក៏​បន្ត​ដំណើរ ហើយ​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស។+ ពួក​គេ​សង្កេត​ឃើញ​ថា​បណ្ដា​ជន​ក្នុង​ក្រុង​នោះ​រស់​នៅ​ដោយ​មិន​ពឹង​ពាក់​ស្រុក​ណា​ឡើយ ដូច​ពួក​អ្នក​ក្រុង​ស៊ីដូន​ដែរ។ ពួក​គេ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ និង​ដោយ​មិន​មាន​អ្វី​ការពារ​ខ្លួន​ឡើយ។+ ម្យ៉ាង​ទៀត មិន​មាន​សត្រូវ​ឯ​ណា​មក​រុក​រាន​ឬ​រំខាន​ពួក​គេ​ទេ។ ពួក​គេ​រស់​នៅ​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​ពួក​គេ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ណា​ទាំង​អស់។

៨ ពេល​បុរស​ប្រាំ​នាក់​នោះ​ត្រឡប់​មក​ជួប​បង​ប្អូន​របស់​ពួក​គេ​នៅ​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល​វិញ+ បង​ប្អូន​របស់​ពួក​គេ​សួរ​ថា​៖ ​«​តើ​ទៅ​ពិនិត្យ​មើល​ទឹក​ដី​យ៉ាង​ណា​ដែរ?​»។ ៩ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យើង​បាន​ឃើញ​ថា​ទឹក​ដី​នោះ​ល្អ​ណាស់។ ដូច្នេះ ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ពួក​គេ។ កុំ​អែអង់​យូរ​ឡើយ ចូរ​ប្រញាប់​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ចុះ។ ១០ ពេល​ទៅ​ដល់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា​បណ្ដា​ជន​ទាំង​នោះ​មិន​មាន​អ្វី​ការពារ​ខ្លួន​ទេ។+ រីឯ​ទឹក​ដី​វិញ​គឺ​ធំ​ល្វឹង​ល្វើយ ហើយ​មាន​អ្វី​ៗ​សព្វ​បែប​យ៉ាង។ ព្រះ​បាន​ប្រគល់​ទឹក​ដី​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ​»។+

១១ បន្ទាប់​មក បុរស​ពី​កុលសម្ព័ន្ធ​ដាន់ ចំនួន​៦០០​នាក់​ប្រដាប់​ដោយ​គ្រឿង​ចម្បាំង បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល។+ ១២ ពួក​គេ​បាន​ឡើង​ទៅ​បោះ​ជំរំ​នៅ​ខាង​លិច ជិត​ក្រុង​គារីអាតយារីម+ស្រុក​យូដា។ នេះ​ជា​មូលហេតុ​ដែល​គេ​ហៅ​កន្លែង​នោះ​ថា​ម៉ាហានេដាន់*+រហូត​ដល់​សព្វ​ថ្ងៃ។ ១៣ រួច​មក ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម ហើយ​ទៅ​ដល់​ផ្ទះ​របស់​មីកា។+

១៤ ក្រោយ​មក បុរស​ប្រាំ​នាក់​ដែល​បាន​ស៊ើប​អង្កេត​មើល​ទឹក​ដី​ក្រុង​ឡាអ៊ីស+ និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ទេ ក្នុង​ផ្ទះ​ទាំង​នោះ​មាន​អាវ​អេផូឌ រូប​ធេរ៉ាភីម* រូប​ឆ្លាក់ និង​រូប​សំណាក។*+ សូម​គិត​ទៅ​ថា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​យ៉ាង​ណា​»។ ១៥ ដូច្នេះ ពួក​គេ​ក៏​ផ្អាក​ដំណើរ​នៅ​ទី​នោះ។ រួច​បុរស​ប្រាំ​នាក់​ទៅ​ផ្ទះ​របស់​មីកា ហើយ​សួរ​សុខ​ទុក្ខ​យុវជន​ដែល​ជា​កូន​ចៅ​លេវី។+ ១៦ អំឡុង​ពេល​នោះ បុរស​៦០០​នាក់​ពី​កុលសម្ព័ន្ធ​ដាន់+ដែល​ប្រដាប់​ដោយ​គ្រឿង​ចម្បាំង ឈរ​ត្រៀប​ត្រា​នៅ​ច្រក​ចូល។ ១៧ រួច​បុរស​ប្រាំ​នាក់​ដែល​បាន​ស៊ើប​អង្កេត​មើល​ទឹក​ដី+ បាន​ចូល​ទៅ​ខាង​ក្នុង ដើម្បី​ប្រមូល​យក​រូប​ឆ្លាក់ អាវ​អេផូឌ+ រូប​ធេរ៉ាភីម+ និង​រូប​សំណាក+ (​ពេល​នោះ យុវជន​លេវីដែល​ជា​សង្ឃ+កំពុង​ឈរ​នៅ​ច្រក​ចូល​ជា​មួយ​នឹង​បុរស​៦០០​នាក់​ដែល​ប្រដាប់​ដោយ​គ្រឿង​ចម្បាំង​) ១៨ ពួក​គេ​បាន​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​របស់​មីកា ហើយ​យក​រូប​ឆ្លាក់ អាវ​អេផូឌ រូប​ធេរ៉ាភីម និង​រូប​សំណាក​ចេញ​មក​ក្រៅ។ ពេល​ឃើញ​ដូច្នោះ សង្ឃ​សួរ​ពួក​គេ​ថា​៖ ​«​តើ​ពួក​អ្នក​កំពុង​ធ្វើ​អ្វី?​»។ ១៩ ប៉ុន្តែ ពួក​គេ​តប​ថា​៖ ​«​ឈប់​និយាយ នៅ​ឲ្យ​ស្ងៀម ហើយ​មក​ធ្វើ​ជា​ទី​ប្រឹក្សា​និង​ជា​សង្ឃ​របស់​ពួក​យើង។ អ្នក​គិត​ទៅ​មើល រវាង​ការ​ធ្វើ​ជា​សង្ឃ​របស់​ក្រុម​គ្រួសារ​មួយ+ និង​ការ​ធ្វើ​ជា​សង្ឃ​របស់​វង្ស​ត្រកូល​មួយ ឬ​រហូត​ដល់​ធ្វើ​ជា​សង្ឃ​របស់​កុលសម្ព័ន្ធ​មួយ​ក្នុង​ស្រុក​អ៊ីស្រាអែល+ តើ​មួយ​ណា​ល្អ​ជាង?​»។ ២០ ពេល​ឮ​ដូច្នេះ សង្ឃ​នោះ​ក៏​ពេញ​ចិត្ត ហើយ​គាត់​យក​អាវ​អេផូឌ រូប​ធេរ៉ាភីម និង​រូប​ឆ្លាក់+ រួច​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​គេ។

២១ ពេល​ដែល​ពួក​គេ​ចាក​ចេញ​ទៅ ពួក​គេ​ដឹក​ហ្វូង​សត្វ​និង​របស់​មាន​តម្លៃ ព្រម​ទាំង​ឲ្យ​កូន​ៗ​ដើរ​នៅ​ខាង​មុខ​ពួក​គេ​ផង។ ២២ កាល​ដែល​ចេញ​ទៅ​ឆ្ងាយ​បន្តិច​ពី​ផ្ទះ​របស់​មីកា ពួក​អ្នក​ជិត​ខាង​មីកា​បាន​ប្រមូល​គ្នា​ដេញ​តាម​ពួក​កុលសម្ព័ន្ធ​ដាន់ ហើយ​ក៏​តាម​ទាន់​ពួក​គេ។ ២៣ ពួក​អ្នក​ជិត​ខាង​ទាំង​នោះ​ស្រែក​ហៅ​ពួក​កុលសម្ព័ន្ធ​ដាន់ ហើយ​ពួក​កុលសម្ព័ន្ធ​ដាន់​ក៏​បែរ​ក្រោយ រួច​សួរ​មីកា​ថា​៖ ​«​តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​អ្នក​ប្រមូល​គ្នា​ដេញ​តាម​យើង​ដូច្នេះ?​»។ ២៤ មីកា​ឆ្លើយ​ថា​៖ ​«​ពួក​អ្នក​បាន​យក​រូប​ព្រះ​របស់​ខ្ញុំ ថែម​ទាំង​នាំ​សង្ឃ​របស់​ខ្ញុំ​ទៅ​ទៀត ហើយ​នៅ​មាន​មុខ​មក​សួរ​ខ្ញុំ​ថា​៖ ‹តើ​មាន​រឿង​អ្វី​ដូច្នេះ?›។ ឥឡូវ ខ្ញុំ​គ្មាន​សល់​អ្វី​ទេ​»។ ២៥ ពួក​កុលសម្ព័ន្ធ​ដាន់​ឆ្លើយ​ថា​៖ ​«​កុំ​មក​ស្រែក​គំហក​ដាក់​យើង! ក្រែង​លោ​មាន​បុរស​ខ្លះ​ខឹង ហើយ​អាច​លើក​ដៃ​ប្រហារ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា និង​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​ស្លាប់​អស់​ទៅ​»។ ២៦ ពេល​មីកា​ឃើញ​ថា​ពួក​គេ​មាន​កម្លាំង​ច្រើន​ជាង​ខ្លួន គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ដូច្នេះ ពួក​កុលសម្ព័ន្ធ​ដាន់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

២៧ ក្រោយ​ពី​ពួក​គេ​យក​រូប​ព្រះ​និង​សង្ឃ​របស់​មីកា ពួក​គេ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ឡាអ៊ីស។+ នោះ​ជា​ក្រុង​ដែល​មាន​បណ្ដា​ជន​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ និង​ដោយ​មិន​មាន​អ្វី​ការពារ​ខ្លួន។+ ពេល​ទៅ​ដល់ ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ក្រុង ហើយ​ដុត​បំផ្លាញ​ក្រុង​នោះ​ចោល។ ២៨ ដោយ​សារ​ក្រុង​នោះ​នៅ​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ដូច្នេះ​មិន​មាន​អ្នក​ណា​មក​ជួយ​សង្គ្រោះ​ក្រុង​នោះ​ឡើយ ហើយ​ពួក​អ្នក​ក្រុង​នោះ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ណា​ទាំង​អស់។ ម្យ៉ាង​ទៀត ក្រុង​នោះ​មាន​ទី​តាំង​នៅ​វាល​ទំនាប​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុង​បេតរេហុប។+ រួច​មក ពួក​បុរស​កុលសម្ព័ន្ធ​ដាន់​ក៏​សង់​ក្រុង​នោះ​ឡើង​វិញ ហើយ​ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ក្រុង​នោះ។ ២៩ បន្ថែម​ទៀត ពួក​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​ដាន់+ តាម​ឈ្មោះ​បុព្វ​បុរស​របស់​ពួក​គេ​គឺ​ដាន់​ដែល​ជា​កូន​របស់​អ៊ីស្រាអែល។+ រីឯ​ឈ្មោះ​ចាស់​របស់​ក្រុង​នោះ​គឺ​ឡាអ៊ីស។+ ៣០ ក្រោយ​មក កុលសម្ព័ន្ធ​ដាន់​ក៏​តម្កល់​រូប​ឆ្លាក់+ទុក​សម្រាប់​ពួក​គេ​នៅ​ក្រុង​នោះ។ ចំណែក​យ៉ូណាថាន​និង​កូន​ចៅ​របស់​គាត់ បាន​ទៅ​ជា​សង្ឃ​របស់​កុលសម្ព័ន្ធ​ដាន់​រហូត​ដល់​ថ្ងៃ​ដែល​មនុស្ស​នៅ​ក្រុង​នោះ​ត្រូវ​និរទេស​ចេញ។ យ៉ូណាថាន+ជា​កូន​ចៅ​របស់​គើសោម+ដែល​ជា​កូន​ម៉ូសេ។ ៣១ ម្ល៉ោះ​ហើយ រូប​ឆ្លាក់​របស់​មីកា​បាន​ត្រូវ​តម្កល់​ទុក​នៅ​ក្រុង​នោះ ក្នុង​អំឡុង​ពេល​ដែល​ត្រសាល​របស់​ព្រះ​ពិត​នៅ​ក្រុង​ស៊ីឡូរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក