បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • ការ​បើក​បង្ហាញ​ដែល​ប៉ូល​បាន​ឃើញ (​១​-​៧​ក​)

      • «​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​របស់​ប៉ូល (​៧​ខ​-​១០​)

      • ប៉ូល​មិន​អន់​ជាង​ពួក​មហា​សាវ័ក (​១១​-​១៣​)

      • ប៉ូល​ខ្វល់​អំពី​បងប្អូន​នៅ​កូរិនថូស (​១៤​-​២១​)

កូរិនថូសទី២ ១២:១

ឯកសារយោង

  • +សកម្ម ២:១៧
  • +សកម្ម ២២:១៧, ១៨

កូរិនថូសទី២ ១២:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៥, ទំ.  ១៨-១៩

កូរិនថូសទី២ ១២:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៧/២០១៥, ទំ.  ៥

    ១/៧/២០០៨, ទំ.  ៣២

    ១/១/២០០៥, ទំ.  ១៨-១៩

    ១/៩/១៩៩៧, ទំ.  ៥

កូរិនថូសទី២ ១២:៧

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

  • *

    ឬ​«​វាយ​»​

ឯកសារយោង

  • +កាឡ ៤:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ៩

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ៥/២០១៩, ទំ.  ៤

    ប៉មយាម,

    ១/១/២០០៧, ទំ.  ១៨-១៩

    ១/៩/២០០៦, ទំ.  ១៣

    ១/១១/២០០៥, ទំ.  ៨-៩

    ១/៥/២០០២, ទំ.  ១៨-១៩

    ១/៦/២០០០, ទំ.  ៤

    កិច្ចបម្រើ,

    ៥/១៩៩៨, ទំ.  ១

កូរិនថូសទី២ ១២:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ៩

    ១/១/២០០៧, ទំ.  ១៨-១៩

កូរិនថូសទី២ ១២:៩

ឯកសារយោង

  • +អេ ៤០:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៧/២០២០, ទំ.  ១៤-១៩

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ៩

    ប៉មយាម,

    ១/១/២០០៧, ទំ.  ១៩

    ១/១១/២០០៥, ទំ.  ៨-៩

    ១/៥/២០០២, ទំ.  ២៣-២៤

    ១/៦/២០០០, ទំ.  ៤

កូរិនថូសទី២ ១២:១០

ឯកសារយោង

  • +ភី ៤:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៧/២០២០, ទំ.  ១៤-១៩

    ប៉មយាម,

    ១/៣/២០១០, ទំ.  ១៦

    ១/១២/២០០៤, ទំ.  ២១-២២

កូរិនថូសទី២ ១២:១១

ឯកសារយោង

  • +២កូ ១១:២៣

កូរិនថូសទី២ ១២:១២

ឯកសារយោង

  • +២កូ ៦:៤
  • +សកម្ម ១៤:៣; ១៥:១២; រ៉ូម ១៥:១៨, ១៩

កូរិនថូសទី២ ១២:១៣

ឯកសារយោង

  • +១កូ ៩:១១, ១២; ២កូ ១១:៩

កូរិនថូសទី២ ១២:១៤

ឯកសារយោង

  • +សកម្ម ២០:៣៣
  • +១កូ ៤:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/១៩៩៧, ទំ.  ២៧

កូរិនថូសទី២ ១២:១៥

ឯកសារយោង

  • +២កូ ១:៦; កូឡ ១:២៤; ១ថែ ២:៨; ហេ ១៣:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើ,

    ៦/២០០៧, ទំ.  ១

កូរិនថូសទី២ ១២:១៦

ឯកសារយោង

  • +២កូ ១១:៩

កូរិនថូសទី២ ១២:១៨

ឯកសារយោង

  • +២កូ ៨:៦

កូរិនថូសទី២ ១២:២០

កំណត់សម្គាល់

  • *

    ឬ​«​ការ​និយាយ​ដើម​»​

កូរិនថូសទី២ ១២:២១

កំណត់សម្គាល់

  • *

    សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

  • *

    ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

  • *

    ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»​

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ១២:១សកម្ម ២:១៧
២កូ. ១២:១សកម្ម ២២:១៧, ១៨
២កូ. ១២:៧កាឡ ៤:១៣
២កូ. ១២:៩អេ ៤០:២៩
២កូ. ១២:១០ភី ៤:១៣
២កូ. ១២:១១២កូ ១១:២៣
២កូ. ១២:១២២កូ ៦:៤
២កូ. ១២:១២សកម្ម ១៤:៣; ១៥:១២; រ៉ូម ១៥:១៨, ១៩
២កូ. ១២:១៣១កូ ៩:១១, ១២; ២កូ ១១:៩
២កូ. ១២:១៤សកម្ម ២០:៣៣
២កូ. ១២:១៤១កូ ៤:១៤
២កូ. ១២:១៥២កូ ១:៦; កូឡ ១:២៤; ១ថែ ២:៨; ហេ ១៣:១៧
២កូ. ១២:១៦២កូ ១១:៩
២កូ. ១២:១៨២កូ ៨:៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ១២:១-២១

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

១២ ខ្ញុំ​ត្រូវ​តែ​អួត ទោះ​ជា​គ្មាន​ប្រយោជន៍​ក៏​ដោយ ខ្ញុំ​សូម​និយាយ​អំពីអ្វី​ដែល​លោក​ម្ចាស់​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត+ និង​ដំណឹង​ដែល​លោក​បាន​ឲ្យ​ដល់​ខ្ញុំ។+ ២ ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ដប់​បួន​ឆ្នាំ​មុន គាត់​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ស្ថាន​សួគ៌​ទី​៣។ ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ទាំង​រូប​កាយ​ឬ​យ៉ាង​ណា​ទេ តែ​ព្រះ​ជ្រាប។ ៣ ខ្ញុំ​ស្គាល់​បុរស​នោះ។ ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ទាំង​រូប​កាយ​ឬ​យ៉ាង​ណា​ទេ តែ​ព្រះ​ជ្រាប។ ៤ កាល​ដែល​បុរស​នោះ​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ក្នុង​សួន​ឧទ្យាន គាត់​បាន​ឮ​ពាក្យ​ដែល​គាត់​មិន​ត្រូវ​ប្រាប់ ជា​ពាក្យ​ដែល​មនុស្ស​មិន​មាន​ច្បាប់​និយាយ​ទេ។ ៥ ខ្ញុំ​នឹង​អួត​អំពី​បុរស​នោះ តែ​ខ្ញុំ​នឹង​មិន​អួត​អំពី​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​អួត​តែ​អំពី​អ្វី​ដែល​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ៦ ព្រោះ​បើ​ខ្ញុំ​ចង់​អួត ខ្ញុំ​មិន​មែន​អួត​ដោយ​ឥត​វិចារណញ្ញាណ​ទេ ពី​ព្រោះ​ខ្ញុំ​នឹង​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​មិន​អួត​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​សរសើរ​ខ្ញុំ​ហួស​ពី​ការ​ដែល​អ្នក​នោះ​ឃើញ​ខ្ញុំ​ធ្វើ ឬ​ឮ​ខ្ញុំ​និយាយ ៧ ដោយ​សារ​តែ​មាន​អ្វី​ជា​ច្រើន​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ខ្ញុំ។

ដូច្នេះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ហួស​ហេតុ​ពេក ខ្ញុំ​បាន​ទទួល​បន្លា​មួយ​ក្នុង​សាច់​ឈាម+ ដែល​ប្រៀប​ដូច​ជា​ទេវតា​មួយ​របស់​សាថាន*ចាំ​ទះ*ខ្ញុំ​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​ខ្លួន​ហួស​ប្រមាណ។ ៨ ខ្ញុំ​បាន​អង្វរ​លោក​ម្ចាស់​បី​ដង​អំពី​រឿង​នេះ ដើម្បី​ឲ្យ​លោក​ដក​បន្លា​នេះ​ចេញ។ ៩ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ខ្ញុំ​បង្ហាញ​ចំពោះ​អ្នក​គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​ក្នុង​ករណី​របស់​អ្នក ឫទ្ធានុភាព​របស់​ខ្ញុំ​បាន​ពេញ​លក្ខណៈ​ពេល​ដែល​អ្នក​ទន់​ខ្សោយ​»។+ ដូច្នេះ ខ្ញុំ​សប្បាយ​ចិត្ត​អួត​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ឫទ្ធានុភាព​របស់​គ្រិស្ត​បន្ត​សណ្ឋិត​លើ​ខ្ញុំ​ដូច​ជា​ត្រសាល។ ១០ ហេតុ​នេះ ខ្ញុំ​ពេញ​ចិត្ត​ភាព​ទន់​ខ្សោយ ការ​តិះ​ដៀល ការ​ខ្វះ​ខាត ការ​បៀត​បៀន និង​ការ​លំបាក ដើម្បី​គ្រិស្ត។ ព្រោះ​ពេល​ដែល​ខ្ញុំ​ខ្សោយ ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ក្លា។+

១១ ខ្ញុំ​បាន​ទៅ​ជា​ដូច​មនុស្ស​ឥត​វិចារណញ្ញាណ។ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ប្រាប់​អំពី​ការ​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ​ទេ។ ពី​ព្រោះ​ខ្ញុំ​មិន​អន់​ជាង​ពួក​មហា​សាវ័ក​របស់​អ្នក​រាល់​គ្នា​ក្នុង​រឿង​ណា​មួយ​ឡើយ ទោះ​ជា​ខ្ញុំ​គ្មាន​តម្លៃ​សោះ​ចំពោះ​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១២ ខ្ញុំ​បាន​បង្ហាញ​ភ័ស្តុតាង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា​ខ្ញុំ​ជា​សាវ័ក ដោយ​ការ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង+ ដោយ​ធ្វើ​ការ​អស្ចារ្យ ធ្វើ​អព្ភូតហេតុ និង​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព។+ ១៣ ព្រោះ​តើ​អ្នក​រាល់​គ្នា​មាន​អារម្មណ៍​ថា​អន់​ជាង​ក្រុម​ជំនុំ​ឯ​ទៀត ដោយ​សារ​តែ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ឬ?+ បើ​ដូច្នេះ​មែន សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​នេះ​ផង។

១៤ មើល! នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្ញុំ​ប្រុង​ប្រៀប​មក​ឯ​អ្នក​រាល់​គ្នា ហើយ​នៅ​លើក​នេះ​ខ្ញុំ​ក៏​នឹង​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ដែរ។ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​ទេ+ តែ​ខ្ញុំ​ចង់​បាន​អ្នក​រាល់​គ្នា​វិញ។ ពី​ព្រោះ​កូន+មិន​គួរ​ទុក​ទ្រព្យ​ឲ្យ​ឪពុក​ម្ដាយ​ទេ តែ​ឪពុក​ម្ដាយ​គួរ​ទុក​ឲ្យ​កូន​វិញ។ ១៥ ចំណែក​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​ចំណាយ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​មាន ថែម​ទាំង​ជីវិត​របស់​ខ្ញុំ​ផង ដើម្បី​អ្នក​រាល់​គ្នា។+ ប្រសិន​បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​យ៉ាង​នេះ តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​តិច​ជាង​នេះ​ឬ? ១៦ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ+ ប៉ុន្តែ​អ្នក​រាល់​គ្នា​និយាយ​ថា​ខ្ញុំ​«​មាន​ឧបាយ​»​ ហើយ​ថា​ខ្ញុំ​បាន​ចាប់​អ្នក​រាល់​គ្នា​«​ដោយ​ប្រើ​កលល្បិច​»។ ១៧ ចំណែក​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា តើ​ខ្ញុំ​បាន​កេង​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា​តាម​រយៈ​ពួក​អ្នក​នោះ​ឬ? ១៨ ខ្ញុំ​ជា​អ្នក​ដែល​បាន​លើក​ទឹក​ចិត្ត​ទីតុស​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា ហើយ​ក៏​បាន​ចាត់​បង​ប្រុស​ម្នាក់​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ទីតុស​មិន​បាន​កេង​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា​សោះ​ឡើយ មែន​ទេ?+ យើង​បាន​បង្ហាញ​ចិត្ត​គំនិត​តែ​មួយ មែន​ទេ? ហើយ​យើង​បាន​ដើរ​តាម​លំអាន​ដាន​តែ​មួយ មែន​ទេ?

១៩ ពេល​អ្នក​រាល់​គ្នា​អាន​សំបុត្រ​នេះ តើ​អ្នក​រាល់​គ្នា​គិត​ស្មានថា​យើង​កំពុង​និយាយ​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា​ឬ? មិន​មែន​ទេ យើង​កំពុង​និយាយ​នៅ​ចំពោះ​មុខ​ព្រះ ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ អ្វី​ៗ​ទាំង​អស់​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង។ ២០ ព្រោះ​ខ្ញុំ​ខ្លាច​ថា ពេល​ដែល​ខ្ញុំ​មក​ដល់ ខ្ញុំ​ប្រហែល​ជា​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​មាន​លក្ខណៈ​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន ហើយ​ខ្ញុំ​នឹង​មាន​លក្ខណៈ​ដែល​អ្នក​រាល់​គ្នា​មិន​ចង់​ឲ្យ​ខ្ញុំ​មាន។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ប្រហែល​ជា​នឹង​ឃើញ​ការ​ឈ្លោះ​ប្រកែក ការ​ច្រណែន កំហឹង ការ​បាក់​បែក​គ្នា ការ​បង្កាច់​បង្ខូច ការ​ខ្សឹប​រអេច​រអូច* ភាព​ក្រអឺតក្រអោង និង​ការ​គ្មាន​សណ្ដាប់​ធ្នាប់។ ២១ ប្រហែល​ជា​ពេល​ដែល​ខ្ញុំ​មក​ដល់​ម្ដង​ទៀត ព្រះ​របស់​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​អាម៉ាស់​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​សោកសៅ​ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ធ្វើ​អំ​ពើ​ខុស​ឆ្គង* តែ​មិន​បាន​ប្រែ​ចិត្ត​ពី​ភាព​ស្មោក​គ្រោក អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* និង​ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង*របស់​ពួក​គេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក