បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ទេវតា​មក​ជួប​យ៉ាកុប (​១, ២​)

      • យ៉ាកុប​រៀបចំ​ទៅ​ជួប​អេសាវ (​៣​-​២៣​)

      • យ៉ាកុប​បោក​ចំបាប់​ជា​មួយ​នឹង​ទេវតា (​២៤​-​៣២​)

        • យ៉ាកុប​បាន​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​អ៊ីស្រាអែល (​២៨​)

ដើមកំណើត ៣២:២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ជំរំ​ពីរ​»​

ដើមកំណើត ៣២:៣

ឯកសារយោង

  • +ដក ២៧:៣៩; ៣៦:៨; បច ២:៥; យ៉ូស ២៤:៤
  • +ដក ២៥:៣០

ដើមកំណើត ៣២:៤

ឯកសារយោង

  • +ដក ៣១:៤១

ដើមកំណើត ៣២:៥

កំណត់សម្គាល់

  • *

    ឬ​«​គោ​ឈ្មោល​»​

ឯកសារយោង

  • +ដក ៣០:៤៣; ៣៣:១១

ដើមកំណើត ៣២:៦

ឯកសារយោង

  • +ដក ៣៣:១, ២

ដើមកំណើត ៣២:៧

ឯកសារយោង

  • +ដក ២៧:៤១; ៣២:១១

ដើមកំណើត ៣២:៩

ឯកសារយោង

  • +ដក ៣១:៣, ១៣

ដើមកំណើត ៣២:១០

ឯកសារយោង

  • +ដក ២៨:១៥; ចសព ១០០:៥
  • +ដក ២៨:១០; ៣០:៤៣; ៣២:៧

ដើមកំណើត ៣២:១១

ឯកសារយោង

  • +ចសព ៣៤:៤
  • +ដក ២៧:៤១

ដើមកំណើត ៣២:១២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ២៨:១៤; ៤៦:២, ៣; ដច ១:៧; ៣២:១៣; សកម្ម ៧:១៧

ដើមកំណើត ៣២:១៣

ឯកសារយោង

  • +ដក ៣៣:១០

ដើមកំណើត ៣២:១៥

ឯកសារយោង

  • +ដក ៣០:៤៣

ដើមកំណើត ៣២:១៨

ឯកសារយោង

  • +ដក ៣៣:៨

ដើមកំណើត ៣២:២០

ឯកសារយោង

  • +ដក ៤៣:១១; ១សាំ ២៥:១៨

ដើមកំណើត ៣២:២២

ឯកសារយោង

  • +ដក ២៩:៣០; រូថ ៤:១១
  • +ដក ៣០:៣, ៩
  • +បច ៣:១៦; យ៉ូស ១២:២; អសក ១១:១៣

ដើមកំណើត ៣២:២៤

ឯកសារយោង

  • +ហូ ១២:៣

ដើមកំណើត ៣២:២៥

ឯកសារយោង

  • +ដក ៣២:៣១, ៣២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៤/២០២០, ទំ.  ១-២

ដើមកំណើត ៣២:២៦

ឯកសារយោង

  • +ហូ ១២:៤

ដើមកំណើត ៣២:២៨

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​អ្នក​តស៊ូ​នឹង​ព្រះ​»​ឬ​«​ព្រះ​ប្រកួត​»​

ឯកសារយោង

  • +ដក ៣៥:១០
  • +ហូ ១២:៣

ដើមកំណើត ៣២:២៩

ឯកសារយោង

  • +អសក ១៣:១៧, ១៨

ដើមកំណើត ៣២:៣០

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​មុខ​ព្រះ​»​

ឯកសារយោង

  • +១បស ១២:២៥
  • +ដក ១៦:៧, ១៣; អសក ៦:២២; យ៉ូន ១:១៨

ដើមកំណើត ៣២:៣១

កំណត់សម្គាល់

  • *

    ឬ​«​ភើណែល​»​

ឯកសារយោង

  • +ដក ៣២:២៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣២:៣ដក ២៧:៣៩; ៣៦:៨; បច ២:៥; យ៉ូស ២៤:៤
ដក. ៣២:៣ដក ២៥:៣០
ដក. ៣២:៤ដក ៣១:៤១
ដក. ៣២:៥ដក ៣០:៤៣; ៣៣:១១
ដក. ៣២:៦ដក ៣៣:១, ២
ដក. ៣២:៧ដក ២៧:៤១; ៣២:១១
ដក. ៣២:៩ដក ៣១:៣, ១៣
ដក. ៣២:១០ដក ២៨:១៥; ចសព ១០០:៥
ដក. ៣២:១០ដក ២៨:១០; ៣០:៤៣; ៣២:៧
ដក. ៣២:១១ចសព ៣៤:៤
ដក. ៣២:១១ដក ២៧:៤១
ដក. ៣២:១២ដក ២៨:១៤; ៤៦:២, ៣; ដច ១:៧; ៣២:១៣; សកម្ម ៧:១៧
ដក. ៣២:១៣ដក ៣៣:១០
ដក. ៣២:១៥ដក ៣០:៤៣
ដក. ៣២:១៨ដក ៣៣:៨
ដក. ៣២:២០ដក ៤៣:១១; ១សាំ ២៥:១៨
ដក. ៣២:២២ដក ២៩:៣០; រូថ ៤:១១
ដក. ៣២:២២ដក ៣០:៣, ៩
ដក. ៣២:២២បច ៣:១៦; យ៉ូស ១២:២; អសក ១១:១៣
ដក. ៣២:២៤ហូ ១២:៣
ដក. ៣២:២៥ដក ៣២:៣១, ៣២
ដក. ៣២:២៦ហូ ១២:៤
ដក. ៣២:២៨ដក ៣៥:១០
ដក. ៣២:២៨ហូ ១២:៣
ដក. ៣២:២៩អសក ១៣:១៧, ១៨
ដក. ៣២:៣០១បស ១២:២៥
ដក. ៣២:៣០ដក ១៦:៧, ១៣; អសក ៦:២២; យ៉ូន ១:១៨
ដក. ៣២:៣១ដក ៣២:២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣២:១-៣២

ដើមកំណើត

៣២ បន្ទាប់​មក យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​ពួក​ទេវតា​របស់​ព្រះ​បាន​លេច​មក​ជួប​គាត់។ ២ ពេល​យ៉ាកុប​ឃើញ​ទេវតា​របស់​ព្រះ​ភ្លាម គាត់​បាន​និយាយ​ថា​៖ ​«​នេះ​ច្បាស់​ជា​ជំរំ​របស់​ព្រះ​ហើយ!​»។ ដូច្នេះ គាត់​បាន​ហៅ​កន្លែង​នោះ​ថា​ម៉ាហាណែម។*

៣ រួច​មក យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​របស់​គាត់ ឲ្យ​ទៅ​ជួប​អេសាវ​បង​គាត់​នៅ​ស្រុក​សៀ+ក្នុង​ទឹក​ដី​អេដំ+ ៤ ហើយ​គាត់​បង្គាប់​ពួក​គេ​ថា​៖ ​«​អ្នក​ត្រូវ​និយាយ​ទៅ​កាន់​អេសាវ​ជា​ម្ចាស់​ខ្ញុំ​ថា​៖ ‹យ៉ាកុប​ជា​អ្នក​បម្រើ​លោក​ចង់​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​នឹង​ឡាបាន់​អស់​រយៈ​ពេល​យ៉ាង​យូរ។+ ៥ ខ្ញុំ​បាន​ទទួល​ហ្វូង​គោ* ហ្វូង​ចៀម ហ្វូង​លា និង​អ្នក​បម្រើ​ប្រុស​ស្រី​ជា​ច្រើន។+ ខ្ញុំ​ផ្ញើ​សារ​នេះ​ដល់​លោក​ម្ចាស់​ដើម្បី​សុំ​សេចក្ដី​មេត្តា​ពី​លោក​»​›​»។

៦ លុះ​ក្រោយ​មក ពួក​អ្នក​នាំ​សារបាន​ត្រឡប់​មក​ជួប​យ៉ាកុប​វិញ ហើយ​ប្រាប់​គាត់​ថា​៖ ​«​យើង​បាន​ជួប​អេសាវ​បង​របស់​លោក​ហើយ។ គាត់​កំពុង​ធ្វើ​ដំណើរ​មក​ជួប​លោក​ដោយ​មាន​ពួក​បុរស​៤០០​នាក់​មក​ជា​មួយ​ដែរ​»។+ ៧ ពេល​ឮ​ដូច្នេះ យ៉ាកុប​ភ័យ​ខ្លាច​ណាស់ ហើយ​ខ្វល់​ចិត្ត​ជា​ខ្លាំង។+ ដូច្នេះ គាត់​បាន​បែង​ចែក​ពួក​អ្នក​ដែល​មក​ជា​មួយ​គាត់​ជា​ពីរ​ក្រុម ព្រម​ទាំង​បែង​ចែក​ហ្វូង​ចៀម ហ្វូង​ពពែ ហ្វូង​គោ និង​ហ្វូង​អូដ្ឋ​ជា​ពីរ​ក្រុម​ដែរ។ ៨ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​បើ​អេសាវ​មក​វាយ​ប្រហារ​លើ​ក្រុម​មួយ ក្រុម​មួយ​ទៀត​អាច​រត់​គេច​បាន​»។

៩ ក្រោយ​នោះ យ៉ាកុប​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​នៃ​អាប្រាហាំ​និង​អ៊ីសាក​ឪពុក​របស់​ខ្ញុំ លោក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្ញុំ​និង​សាច់​ញាតិ​ខ្ញុំ​វិញ ហើយ​លោក​សន្យា​ថា​នឹង​ប្រព្រឹត្ត​ល្អ​មក​លើ​ខ្ញុំ។+ ១០ ខ្ញុំ​មិន​សម​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​សប្បុរស​ដែល​លោក​បាន​បង្ហាញ​ចំពោះ​ខ្ញុំ​ទេ+ ព្រោះ​ពេល​ដែល​ខ្ញុំ​ឆ្លង​ទន្លេយ៉ូដាន់​ចេញ​ទៅ គឺ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​ខ្ញុំ​មាន​អ្វី​ៗ​ជា​ច្រើន​រហូត​ដល់​ខ្ញុំ​អាច​បែង​ចែក​ជា​ពីរ​ក្រុម​ធំ​ៗ​បាន។+ ១១ សូម​លោក​ជួយ​សង្គ្រោះ​ខ្ញុំ+ពី​អេសាវ​ជា​បង​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ខ្លាច​គាត់​មក​វាយ​ប្រហារ​ខ្ញុំ+និង​ប្រពន្ធ​កូន​ខ្ញុំ។ ១២ លោក​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​លោក​នឹង​ប្រព្រឹត្ត​ល្អ​មក​លើ​ខ្ញុំ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*ខ្ញុំ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​ក្នុង​សមុទ្រ​ដែល​មិន​អាច​រាប់​បាន​ឡើយ​»។+

១៣ យ៉ាកុប​បាន​សម្រាក​នៅ​ទី​នោះ​មួយ​យប់។ រួច​គាត់​បាន​យក​ទ្រព្យ​របស់​គាត់​មួយ​ចំនួន ទុក​ធ្វើ​ជា​អំណោយ​ដល់​អេសាវ។+ ១៤ អំណោយ​ទាំង​នោះ​មាន ពពែ​ញី​២០០​ក្បាល ពពែ​ឈ្មោល​២០​ក្បាល ចៀម​ញី​២០០​ក្បាល ចៀម​ឈ្មោល​២០​ក្បាល ១៥ អូដ្ឋ​ទាំង​មេ​ទាំង​កូន​ចំនួន​៣០​ក្បាល គោ​ញី​៤០​ក្បាល គោ​ឈ្មោល​១០​ក្បាល លា​ញី​២០​ក្បាល និង​លា​ឈ្មោល​ពេញ​កម្លាំង​១០​ក្បាល។+

១៦ បន្ទាប់​មក គាត់​បាន​ឲ្យ​ពួក​អ្នក​បម្រើ​នាំ​យក​សត្វ​ទាំង​នោះ​ទៅ​តាម​ក្រុម ហើយ​គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ទៅ​មុន​ខ្ញុំ​ទៅ! អ្នក​រាល់​គ្នា​ត្រូវ​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ធ្វើ​ដំណើរ​តាម​ហ្វូង​ដាច់​ៗ​ពី​គ្នា​»។ ១៧ មុន​ធ្វើ​ដំណើរ គាត់​បាន​ប្រាប់​ក្រុម​ទី​១​ថា​៖ ​«​បើ​អេសាវ​បង​ខ្ញុំ​សួរ​ថា​៖ ‹តើ​ចៅហ្វាយ​របស់​អ្នក​ជា​អ្នក​ណា? តើ​អ្នក​កំពុង​ទៅ​ណា ហើយ​ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​អ្នក​ណា?›។ ១៨ អ្នក​ត្រូវ​ឆ្លើយ​ថា​៖ ‹ចៅហ្វាយ​ខ្ញុំ​ជា​យ៉ាកុប​ដែល​ជា​អ្នក​បម្រើ​លោក ហើយ​នេះ​ជា​អំណោយ​ដែល​គាត់​ជូន​លោក​ម្ចាស់។+ ឯ​គាត់​វិញ គាត់​កំពុង​ធ្វើ​ដំណើរ​មក​តាម​ក្រោយ​យើង›​»។ ១៩ គាត់​ក៏​ប្រាប់​ក្រុម​ទី​២ ក្រុម​ទី៣ និង​ក្រុម​បន្ត​បន្ទាប់​ថា​៖ ​«​ពេល​អ្នក​ជួប​អេសាវ អ្នក​ត្រូវ​និយាយ​ដូច​នេះ​ដែរ។ ២០ អ្នក​ក៏​ត្រូវ​និយាយ​ថា​៖ ‹យ៉ាកុប​ចៅហ្វាយ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក គាត់​កំពុង​ធ្វើ​ដំណើរ​មក​តាម​ក្រោយ​យើង›​»។ យ៉ាកុប​ផ្ដាំ​ដូច្នេះ ដោយ​សារ​គាត់​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ‹អំណោយ​ទាំង​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​បង​ខ្ញុំ​ស្ងប់​ចិត្ត+ ដូច្នេះ​ពេល​ខ្ញុំ​ទៅ​ដល់ គាត់​ប្រហែល​ជា​ទទួល​ខ្ញុំ​ដោយ​រាក់​ទាក់​ហើយ›។ ២១ ម្ល៉ោះ​ហើយ គាត់​បាន​ឲ្យ​ពួក​គេ​យក​អំណោយ​ទៅ​មុន តែ​នៅ​យប់​នោះ គាត់​ស្នាក់​នៅ​កន្លែង​ដែល​គាត់​បោះ​ជំរំ។

២២ ក្រោយ​មក គាត់​ក្រោក​ឡើង​ទាំង​យប់ នាំ​ប្រពន្ធ​ទាំង​ពីរ+ និង​ស្រី​បម្រើ​ទាំង​ពីរ+ ព្រម​ទាំង​កូន​ប្រុស​១១​នាក់ ឆ្លង​អូរ​យ៉ាបុក​ត្រង់​កន្លែង​រាក់។+ ២៣ ក្រោយ​ពី​គាត់​នាំ​ពួក​គេ​ឆ្លង​រួច គាត់​ក៏​បាន​យក​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ទៅ​ជា​មួយ​ដែរ។

២៤ ពេល​យ៉ាកុប​នៅ​ម្នាក់​ឯង មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជា​មួយ​នឹង​គាត់​រហូត​ដល់​ទៀប​ភ្លឺ។+ ២៥ ពេល​បុរស​នោះ​ឃើញ​ថា​គាត់​មិន​ឈ្នះ​យ៉ាកុប គាត់​ក៏​បាន​លូក​ដៃ​ទៅ​ប៉ះ​សន្លាក់​ឆ្អឹង​ត្រគាក​របស់​យ៉ាកុប ស្រាប់​តែ​ឆ្អឹង​នោះ​ភ្លាត់​ចេញ​ពី​សន្លាក់ ហើយ​យ៉ាកុប​ក៏​ថ្លោះ​ត្រគាក​ទៅ។+ ២៦ បុរស​នោះ​និយាយ​ថា​៖ ​«​លែង​ខ្ញុំ​ទៅ ព្រោះ​មេឃ​ជិត​ភ្លឺ​ហើយ​»។ ប៉ុន្តែ យ៉ាកុប​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​លែង​អ្នក​ទេ ទាល់​តែ​អ្នក​ឲ្យ​ពរ​ខ្ញុំ​សិន​»។+ ២៧ ដូច្នេះ បុរស​នោះ​សួរ​ថា​៖ ​«​តើ​អ្នក​ឈ្មោះ​អ្វី?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឈ្មោះ​យ៉ាកុប​»។ ២៨ រួច​បុរស​នោះ​និយាយ​ថា​៖ ​«​ឈ្មោះ​អ្នក​លែង​ជា​យ៉ាកុប​ទៀត​ហើយ តែ​ជា​អ៊ីស្រាអែល*+វិញ ព្រោះ​អ្នក​បាន​បោក​ចំបាប់​ជា​មួយ​ព្រះ+និង​មនុស្ស ហើយ​បាន​ឈ្នះ​»។ ២៩ យ៉ាកុប​បាន​សួរ​បុរស​នោះ​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ តើ​អ្នក​មាន​ឈ្មោះ​អ្វី?​»។ បុរស​នោះ​តប​វិញ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​ចង់​ស្គាល់​ឈ្មោះ​ខ្ញុំ?​»។+ រួច​បុរស​នោះ​បាន​ឲ្យ​ពរ​យ៉ាកុប។ ៣០ ហេតុ​នេះ យ៉ាកុប​បាន​ហៅ​កន្លែង​នោះ​ថា​ភើណែល*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ព្រះ​នៅ​ទល់​មុខ តែ​ខ្ញុំ​នៅ​មាន​ជីវិត​»។+

៣១ កាល​គាត់​បាន​ឆ្លង​ផុត​ពេនួល* ថ្ងៃ​ក៏​រះ​ឡើង។ គាត់​ដើរ​ដោយ​ដំណើរ​ខ្ញើច​ៗ ព្រោះ​គាត់​ថ្លោះ​ត្រគាក។+ ៣២ ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ដល់​សព្វ​ថ្ងៃ ជន​ជាតិ​អ៊ីស្រាអែល​មិន​មាន​ទម្លាប់​បរិភោគ​សរសៃ​ដែល​នៅ​ជុំ​វិញ​សន្លាក់​ឆ្អឹង​ត្រគាក​សត្វ​ទេ ព្រោះ​បុរស​នោះ​បាន​ប៉ះ​សន្លាក់​ឆ្អឹង​ត្រគាក​របស់​យ៉ាកុប​ត្រង់​សរសៃ ហើយ​ធ្វើ​ឲ្យ​គាត់​ថ្លោះ​ត្រគាក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក