ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិកកំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១៣-១៩ ខែមេសា
it-1-E ទំ. ៨៨៣ វ. ១
កាលេឌ
ក្រោយយ៉ាកុបនិងឡាបាន់បានដោះស្រាយបញ្ហារបស់ពួកគាត់ដោយសន្តិភាព ពួកគាត់បានធ្វើកិច្ចព្រមព្រៀងមួយជាមួយគ្នា។ ដើម្បីជាតំណាងកិច្ចព្រមព្រៀងនេះ យ៉ាកុបបានយកថ្មមួយមកបញ្ឈរធ្វើជាបង្គោល ហើយប្រាប់«បងប្អូន»របស់គាត់ឲ្យយកថ្មថែមទៀតមកដាក់ជាគំនរមួយដែលប្រហែលជាមានរាងដូចតុ រួចនាំគ្នាបរិភោគនៅលើគំនរនោះ។ បន្ទាប់មក ឡាបាន់បានយកឈ្មោះជាភាសាអារ៉ាប់(ស៊ីរី)មកដាក់ឲ្យគំនរនិងកន្លែងនោះថា៖ «យេការ-សាហាឌូថា» ប៉ុន្តែយ៉ាកុបវិញបានដាក់ឈ្មោះដែលមានន័យដូចគ្នាក្នុងភាសាហេប្រឺថា៖ «កាលេឌ»។ ឡាបាន់និយាយថា៖ «គំនរថ្មនេះជាទីបន្ទាល់ដល់ឯង ហើយនឹងអញនៅថ្ងៃនេះ»។ (លោ. ៣១:៤៤-៤៨) គំនរថ្ម(និងបង្គោលថ្ម)បានក្លាយទៅជាទីបន្ទាល់ឬជាសាក្សីដល់អស់អ្នកដែលធ្វើដំណើរឆ្លងកាត់ទីនោះ។ ដូចខ៤៩ចែង ក្នុងភាសាហេប្រឺថា៖ «មីសប៉ា[ដែលមានន័យថា ប៉មយាម]»បញ្ជាក់ថាយ៉ាកុបនិងឡាបាន់បានយល់ព្រមរក្សាសន្តិភាពរវាងពួកគាត់និងក្រុមគ្រួសាររបស់ពួកគាត់។—លោ. ៣១:៥០-៥៣
it-2-E ទំ. ១១៧២
ប៉មយាម
យ៉ាកុបបានតាំងគំនរថ្មមួយដុំឡើងហើយហៅគំនរនោះថា៖ «កាលេឌ» (ដែលមានន័យថា៖ «គំនរថ្មដែលជាសាក្សី»)និង«ប៉មយាម»។ បន្ទាប់មកឡាបាន់បាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាទតមើលឯងហើយនឹងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា»។ (លោ. ៣១:៤៥-៤៩) គំនរថ្មនេះគឺជាសាក្សីបញ្ជាក់ថាព្រះយេហូវ៉ាបានពិនិត្យមើលយ៉ាកុបនិងឡាបាន់ដើម្បីឲ្យប្រាកដថាពួកគាត់ធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពរវាងពួកគាត់ជាមិនខាន។
it-2-E ទំ. ១០៨៧-១០៨៨
រូបព្រះ
បុរាណវត្ថុវិទ្យាបានបង្ហាញថាការមានរូបព្រះអាចកំណត់ថាអ្នកណានឹងទទួលមរតកគ្រួសារ។ យោងទៅតាមឯកសារយោងមួយ បើកូនប្រសារប្រុសកាន់រូបព្រះរបស់ក្រុមគ្រួសារគាត់ នោះគាត់មានសិទ្ធិទៅតុលាការដើម្បីទាមទារយកទ្រព្យសម្បត្តិរបស់ឪពុកក្មេងដែលបានស្លាប់។ ដោយដឹងដូច្នេះ រ៉ាជែលប្រហែលជាបានគិតថានាងមានសិទ្ធិយករូបព្រះនោះទៅជាមួយនាង ដោយសារឪពុករបស់នាងធ្លាប់បោកបញ្ឆោតយ៉ាកុបដែលជាប្ដីរបស់នាង។ (សូមពិនិត្យបន្ថែម លោ. ៣១:១៤-១៦) នេះក៏ជួយពន្យល់អំពីមូលហេតុដែលឡាបាន់ចង់បានរូបនោះមកវិញដល់ម្ល៉េះ បានជាគាត់ខំនាំបងប្អូនរបស់គាត់ទៅដេញតាមយ៉ាកុបដោយធ្វើដំណើរអស់រយៈពេលប្រាំពីរថ្ងៃ។—លោ. ៣១:១៩-៣០
ថ្ងៃទី២០-២៦ ខែមេសា
w០៣-E ១៥/៨ ទំ. ២៥ វ. ៣
តើអ្នកខំស្វែងរកព្រះយេហូវ៉ាអស់ពីចិត្តឬទេ?
គម្ពីរពោរពេញទៅដោយគំរូរបស់ពួកអ្នកដែលបានខំប្រឹងយ៉ាងខ្លាំងដើម្បីស្វែងរកព្រះយេហូវ៉ា។ បុគ្គលម្នាក់ដែលបានធ្វើដូច្នេះគឺយ៉ាកុប។ គាត់បានខំប្រឹងបោកចំបាប់ជាមួយនឹងទេវតាមួយរូបរបស់ព្រះតាំងពីយប់រហូតទាល់ភ្លឺ។ ជាលទ្ធផល យ៉ាកុបបានត្រូវហៅថាអ៊ីស្រាអែល (អ្នកតស៊ូជាមួយព្រះ) ពីព្រោះគាត់បាន«តស៊ូ»ឬ«មិនឈប់ព្យាយាម» «ខំប្រឹងព្យាយាម» «មិនរាថយ» ក្នុងការតស៊ូជាមួយព្រះ។ ទេវតាមួយរូបនោះបានឲ្យពរដល់គាត់ចំពោះការខំប្រឹងប្រែងអស់ពីចិត្តរបស់គាត់។—លោកុប្បត្តិ ៣២:២៤-៣០
it-2-E ទំ. ១៩០
ការពិការ ពិការជើង
ពេលយ៉ាកុបមានអាយុប្រហែលជា៩៧ឆ្នាំ គាត់បានបោកចំបាប់ជាមួយទេវតាមួយរូបពេញមួយយប់។ គាត់បានចាប់ទេវតានោះជាប់ ហើយមិនព្រមលែងរហូតទាល់តែគាត់បានទទួលពរ។ ពេលដែលកំពុងបោកចំបាប់គ្នានោះ ទេវតាប៉ះត្រង់សន្លាក់ត្រគាករបស់យ៉ាកុប ហើយធ្វើឲ្យសន្លាក់ត្រគាកគាត់ថ្លោះ។ ជាលទ្ធផល យ៉ាកុបបានដើរខ្ញើចៗ។ (លោ. ៣២:២៤-៣២; ហូ. ១២:២-៤) ក្រោយមកទេវតាបានរំលឹកយ៉ាកុបថា ទោះបីជាគាត់«មានអំណាចចំពោះព្រះ[ទេវតារបស់ព្រះ]ហើយនឹងមនុស្ស ក៏បានឈ្នះផង» តែតាមពិតគាត់គ្មានសមត្ថភាពយកឈ្នះនឹងទេវតាដ៏ខ្លាំងក្លារបស់ព្រះមែននោះទេ។ ដោយសារតែនេះគឺជាគោលបំណងរបស់ព្រះបានជាយ៉ាកុបទទួលបានការអនុញ្ញាតឲ្យតយុទ្ធជាមួយនឹងទេវតាដើម្បីបង្ហាញថាគាត់ពិតជាឲ្យតម្លៃចំពោះពរដែលមកពីព្រះមែន។
it-1-E ទំ. ១២២៨
អ៊ីស្រាអែល
១. ឈ្មោះដែលព្រះបានដាក់ឲ្យយ៉ាកុបនៅពេលដែលគាត់មានអាយុប្រហែលជា៩៧ឆ្នាំ។ នៅយប់ដែលយ៉ាកុបកំពុងឆ្លងជ្រលងភ្នំយ៉ាបុកដើម្បីឆ្ពោះទៅរកបងប្រុសរបស់គាត់អេសាវ យ៉ាកុបបានចាប់ផ្ដើមតយុទ្ធជាមួយនឹងបុរសម្នាក់ដែលតាមពិតជាទេវតាមួយរូប។ ដោយសារការតស៊ូរបស់យ៉ាកុប ព្រះបានប្ដូរឈ្មោះរបស់គាត់ទៅជាអ៊ីស្រាអែលវិញដើម្បីជាតំណាងនៃពរដែលព្រះបានឲ្យដល់គាត់។
it-1-E ទំ. ៩៨០
ព្រះដែលជាព្រះនៃអ៊ីស្រាអែល
ដោយយកឈ្មោះថ្មីរបស់គាត់ អ៊ីស្រាអែលមកដាក់ឲ្យទីបូជានោះ យ៉ាកុបបានបង្ហាញថាគាត់ព្រមទទួលយក ហើយដឹងគុណព្រះដែលបានដាក់ឈ្មោះឲ្យនិងការណែនាំរបស់លោកដែលបានជួយគាត់ឲ្យត្រឡប់ទៅស្រុកសន្យាវិញដោយសុវត្ថិភាព។
ថ្ងៃទី២៧ ខែមេសា–ថ្ងៃទី៣ ខែឧសភា
w០៩-E ១/៩ ទំ. ២១ វ. ១-២
ពេលអ្នកឯទៀតធ្វើឲ្យយើងឈឺចិត្ត
គម្ពីរប្រាប់យើងថានៅពេលដែលកូនប្រុសៗរបស់យ៉ាកុបដឹងថាស៊ីគែមបានរំលោភប្អូនស្រីរបស់ពួកគាត់ឈ្មោះឌីណា ពួកគាត់«មានសេចក្ដីឈឺចិត្តហើយខឹងជាខ្លាំង»។ (លោកុប្បត្តិ ៣៤:១-៧) ដើម្បីសងសឹកស៊ីគែមចំពោះអំពើខុសឆ្គងដែលគាត់បានប្រព្រឹត្តលើប្អូនស្រីរបស់ពួកគាត់ កូនប្រុសពីរនាក់របស់យ៉ាកុបបានឃុបឃិតគ្នាប្រឆាំងនឹងស៊ីគែមនិងក្រុមគ្រួសាររបស់គាត់។ ស៊ីម្មាននិងលេវីបានប្រើល្បិចកល ហើយចូលទៅក្នុងទីក្រុងកាណានដើម្បីសម្លាប់ប្រុសៗទាំងអស់រួមទាំងស៊ីគែមផងដែរ។—លោកុប្បត្តិ ៣៤:១៣-២៧
តើការបង្ហូរឈាមគ្នាបានដោះស្រាយបញ្ហានេះទេ? ពេលដែលយ៉ាកុបដឹងអំពីការប្រព្រឹត្តរបស់កូនប្រុសគាត់ គាត់បានស្ដីបន្ទោសពួកគេថា៖ «ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសម្អុយឈ្មោះអញនៅកណ្ដាលពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងចួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញនឹងពួកគ្រួអញនឹង ត្រូវវិនាសទាំងអស់ទៅ»។ (លោកុប្បត្តិ ៣៤:៣០) ត្រូវហើយ ជាជាងដោះស្រាយបញ្ហា ការសងសឹកនាំឲ្យមានរឿងជាច្រើនថែមទៀត ពីព្រោះឥឡូវគ្រួសាររបស់យ៉ាកុបអាចជួបប្រទះនឹងការវាយប្រហារពីពួកអ្នកជិតខាងដែលគុំកួននឹងពួកគាត់។ ដើម្បីកុំឲ្យរឿងនេះកើតឡើង ព្រះបានបង្គាប់យ៉ាកុបឲ្យយកក្រុមគ្រួសាររបស់គាត់ចេញពីតំបន់នោះទៅបេតអែលវិញ។—លោកុប្បត្តិ ៣៥:១, ៥
it-1-E ទំ. ៦០០ វ. ៤
ដេបូរ៉ា
អ្នកថែទាំរេបិកា។ ដេបូរ៉ាបានរួមដំណើរជាមួយរេបិកា ពេលនាងចាកចេញពីផ្ទះបេធូអែលដែលជាឪពុករបស់នាងដើម្បីរើទៅស្រុកប៉ាឡេស្ទីន ហើយរៀបការជាមួយអ៊ីសាក។ (លោ. ២៤:៥៩) បន្ទាប់ពីគាត់បានបម្រើក្រុមគ្រួសាររបស់អ៊ីសាកអស់ជាច្រើនឆ្នាំ ប្រហែលជាក្រោយរេបិកាបានស្លាប់ទៅ ដេបូរ៉ាបានប្ដូរទៅនៅជាមួយក្រុមគ្រួសាររបស់យ៉ាកុបវិញ។ តាមមើលទៅប្រហែលជា១២៥ឆ្នាំក្រោយរេបិកាបានរៀបការជាមួយអ៊ីសាក ដេបូរ៉ាបានស្លាប់ហើយត្រូវគេបញ្ចុះនៅក្រោមដើមឈើធំមួយនៅបេតអែល។ ឈ្មោះដែលបានត្រូវដាក់ឲ្យដើមឈើនោះ (ម៉ៃសាក់ទឹកភ្នែក) បង្ហាញថានាងជាមនុស្សជាទីស្រឡាញ់របស់យ៉ាកុបនិងក្រុមគ្រួសាររបស់គាត់។—លោ. ៣៥:៨