បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • ដាវីឌ​នៅ​ក្រុង​អាឌូឡាម​និង​ក្រុង​មីសពេ (​១​-​៥​)

      • សុល​បញ្ជា​ឲ្យ​សម្លាប់​ពួក​សង្ឃ​នៅ​ក្រុង​ណូប (​៦​-​១៩​)

      • អាប៊ីយ៉ាថា​រត់​ភៀស​ខ្លួន (​២០​-​២៣​)

សាំយូអែលទី១ ២២:១

ឯកសារយោង

  • +១សាំ ២១:១០
  • +យ៉ូស ១៥:២០, ៣៥; ២សាំ ២៣:១៣; ចសព ៣៤:១៩; ៥៦:១៣

សាំយូអែលទី១ ២២:៣

ឯកសារយោង

  • +រូថ ៤:១០, ១៧; ១សាំ ១៤:៤៧

សាំយូអែលទី១ ២២:៤

ឯកសារយោង

  • +១សាំ ២២:១

សាំយូអែលទី១ ២២:៥

ឯកសារយោង

  • +២សាំ ២៤:១១, ១២; ១ប្រ ២១:៩, ១០; ២៩:២៩; ២ប្រ ២៩:២៥
  • +១សាំ ២៣:៣

សាំយូអែលទី១ ២២:៦

ឯកសារយោង

  • +១សាំ ១០:២៦

សាំយូអែលទី១ ២២:៧

ឯកសារយោង

  • +រូថ ៤:២២
  • +១សាំ ៨:១១, ១២

សាំយូអែលទី១ ២២:៨

ឯកសារយោង

  • +១សាំ ១៨:៣; ២០:១៧

សាំយូអែលទី១ ២២:៩

ឯកសារយោង

  • +១សាំ ២១:១, ៧; ចសព ៥២:ពាក្យ​ផ្ដើម
  • +ចសព ៥២:២, ៣
  • +១សាំ ១៤:៣; ២២:២០

សាំយូអែលទី១ ២២:១០

ឯកសារយោង

  • +១សាំ ២១:៦, ៩

សាំយូអែលទី១ ២២:១៤

កំណត់សម្គាល់

  • *

    ឬ​«​តើ​មាន​អ្នក​ណា​ស្មោះ​ត្រង់​ដូច​ដាវីឌ?​»​

ឯកសារយោង

  • +១សាំ ១៩:៤; ២០:៣២; ២៤:១១; ២៦:២៣
  • +១សាំ ១៧:២៥; ១៨:២៧
  • +១សាំ ១៨:៥, ១៣

សាំយូអែលទី១ ២២:១៥

ឯកសារយោង

  • +១សាំ ២២:១០
  • +១សាំ ២១:១, ២

សាំយូអែលទី១ ២២:១៦

ឯកសារយោង

  • +១សាំ ២:២៧, ៣២; ១៤:៤៤; ២០:៣១

សាំយូអែលទី១ ២២:១៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បុរស​ដែល​ពាក់​អាវ​អេផូឌ​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ​»​

ឯកសារយោង

  • +ចសព ៥២:ពាក្យ​ផ្ដើម
  • +ដក ២៥:៣០
  • +១សាំ ២:២៧, ៣១

សាំយូអែលទី១ ២២:១៩

ឯកសារយោង

  • +១សាំ ២១:១; ២២:៩

សាំយូអែលទី១ ២២:២០

ឯកសារយោង

  • +១សាំ ២៣:៦; ៣០:៧; ២សាំ ២០:២៥; ១បស ២:២៧

សាំយូអែលទី១ ២២:២២

ឯកសារយោង

  • +១សាំ ២១:១, ៧

សាំយូអែលទី១ ២២:២៣

ឯកសារយោង

  • +១បស ២:២៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ២២:១១សាំ ២១:១០
១សាំ. ២២:១យ៉ូស ១៥:២០, ៣៥; ២សាំ ២៣:១៣; ចសព ៣៤:១៩; ៥៦:១៣
១សាំ. ២២:៣រូថ ៤:១០, ១៧; ១សាំ ១៤:៤៧
១សាំ. ២២:៤១សាំ ២២:១
១សាំ. ២២:៥២សាំ ២៤:១១, ១២; ១ប្រ ២១:៩, ១០; ២៩:២៩; ២ប្រ ២៩:២៥
១សាំ. ២២:៥១សាំ ២៣:៣
១សាំ. ២២:៦១សាំ ១០:២៦
១សាំ. ២២:៧រូថ ៤:២២
១សាំ. ២២:៧១សាំ ៨:១១, ១២
១សាំ. ២២:៨១សាំ ១៨:៣; ២០:១៧
១សាំ. ២២:៩១សាំ ២១:១, ៧; ចសព ៥២:ពាក្យ​ផ្ដើម
១សាំ. ២២:៩ចសព ៥២:២, ៣
១សាំ. ២២:៩១សាំ ១៤:៣; ២២:២០
១សាំ. ២២:១០១សាំ ២១:៦, ៩
១សាំ. ២២:១៤១សាំ ១៩:៤; ២០:៣២; ២៤:១១; ២៦:២៣
១សាំ. ២២:១៤១សាំ ១៧:២៥; ១៨:២៧
១សាំ. ២២:១៤១សាំ ១៨:៥, ១៣
១សាំ. ២២:១៥១សាំ ២២:១០
១សាំ. ២២:១៥១សាំ ២១:១, ២
១សាំ. ២២:១៦១សាំ ២:២៧, ៣២; ១៤:៤៤; ២០:៣១
១សាំ. ២២:១៨ចសព ៥២:ពាក្យ​ផ្ដើម
១សាំ. ២២:១៨ដក ២៥:៣០
១សាំ. ២២:១៨១សាំ ២:២៧, ៣១
១សាំ. ២២:១៩១សាំ ២១:១; ២២:៩
១សាំ. ២២:២០១សាំ ២៣:៦; ៣០:៧; ២សាំ ២០:២៥; ១បស ២:២៧
១សាំ. ២២:២២១សាំ ២១:១, ៧
១សាំ. ២២:២៣១បស ២:២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ២២:១-២៣

សៀវភៅសាំយូអែលទី១

២២ ដាវីឌ​បាន​ចេញ​ពី​ទី​នោះ+ ហើយ​ទៅ​លាក់​ខ្លួន​នៅ​ឯ​រូង​ភ្នំ​នៃ​ក្រុង​អាឌូឡាម។+ ពេល​បង​ប្រុស​ៗ​និង​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ឪពុក​គាត់​បាន​ដឹង ពួក​គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ជួប​ដាវីឌ​នៅ​ទី​នោះ។ ២ ម្យ៉ាង​ទៀត អស់​អ្នក​ដែល​ប្រឈម​មុខ​ទុក្ខ​លំបាក និង​អ្នក​ដែល​ជំពាក់​បំណុល​គេ រួម​ទាំង​អ្នក​ដែល​ព្រួយ​ចំបែង​ចិត្ត បាន​ទៅ​ផ្ដុំ​គ្នា​នឹង​ដាវីឌ ហើយ​គាត់​ក្លាយ​ទៅ​ជា​មេ​ពួក​គេ។ បុរស​ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ​មាន​ប្រហែល​ជា​៤០០​នាក់។

៣ ក្រោយ​មក ដាវីឌ​បាន​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​មីសពេ​ក្នុង​ស្រុក​ម៉ូអាប់ ហើយ​និយាយ​ទៅ​ស្ដេច​ស្រុក​ម៉ូអាប់​ថា​៖+ ​«​សូម​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​លោក​ផង រហូត​ដល់​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​»។ ៤ ម្ល៉ោះ​ហើយ ដាវីឌ​បាន​នាំ​ឪពុក​ម្ដាយ​មក​ឯ​ស្ដេច​ស្រុក​ម៉ូអាប់។ ពួក​គេ​អាស្រ័យ​នៅ​ស្រុក​របស់​ស្ដេច​នោះ ក្នុង​អំឡុង​ពេល​ដែល​ដាវីឌ​នៅ​កន្លែង​លាក់​ខ្លួន។+

៥ ក្រោយ​មក កាដ+ជា​អ្នក​ប្រកាស​ទំនាយ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​កុំ​លាក់​ខ្លួន​នៅ​ទី​នោះ​ទៀត។ សូម​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ស្រុក​យូដា​វិញ​»។+ ដូច្នេះ ដាវីឌ​បាន​ចេញ​ពី​ទី​នោះ​ទៅ​ព្រៃ​ហេរេត។

៦ សុល​ឮ​ថា មាន​គេ​ឃើញ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់។ ពេល​នោះ​សុល​កំពុង​អង្គុយ​កាន់​លំពែង​ក្រោម​ដើម​ថា​ម៉ារីស​នៅ​ទី​ខ្ពស់​ក្នុង​ក្រុង​គីបៀ+ ហើយ​អ្នក​បម្រើ​ទាំង​អស់​នៅ​ជុំវិញ​គាត់។ ៧ រួច​មក សុល​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​ជា​កូន​ចៅ​បេនយ៉ាមីន​អើយ! សូម​ស្ដាប់ តើ​កូន​ប្រុស​អ៊ីសាយ+នោះ​នឹង​ផ្ដល់​ដី​ស្រែ​និង​ចម្ការ​ទំពាំង​បាយ​ជូរ​ដល់​អ្នក​ទាំង​អស់​គ្នា​ដូច​ខ្ញុំ​ដែរ​ឬ​ទេ? តើ​គាត់​នឹង​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​មេ​លើ​១.០០០​នាក់ និង​មេ​លើ​១០០​នាក់​ឬ​ទេ?+ ៨ អ្នក​រាល់​គ្នា​បាន​ឃុប​ឃិត​គ្នា​ទាស់​នឹង​ខ្ញុំ! គ្មាន​អ្នក​ណា​ម្នាក់​ប្រាប់​ខ្ញុំ​សោះ​ថា​កូន​ប្រុស​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​កូន​ប្រុស​អ៊ីសាយ!+ គ្មាន​អ្នក​ណា​ម្នាក់​អាណិត​ខ្ញុំ​ទេ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ប្រាប់​ខ្ញុំ​ថា​កូន​ប្រុស​ខ្ញុំ​បាន​ជំរុញ​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ ឲ្យ​ពួន​ចាំ​វាយ​ប្រហារ​ខ្ញុំ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ​»។

៩ ឮ​ដូច្នោះ ដូអេក+ដែល​ជា​ជន​ជាតិ​អេដំ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​អ្នក​បម្រើ​របស់​សុល​នៅ​ទី​នោះ បាន​ឆ្លើយ​ថា​៖+ ​«​ខ្ញុំ​បាន​ឃើញ​កូន​ប្រុស​របស់​អ៊ីសាយ​មក​ក្រុង​ណូប ជួប​អាហ៊ីម៉ាឡិច​កូន​ប្រុស​អាហាយថូប។+ ១០ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាហ៊ីម៉ាឡិច​បាន​សួរ​ព្រះ​យេហូវ៉ា​ឲ្យ​ដាវីឌ ហើយ​ឲ្យ​អាហារ​គាត់​ទៀត។ សូម្បី​តែ​ដាវ​របស់​កូលីយ៉ាត​ជន​ជាតិ​ភីលីស្ទីន​នោះ ក៏​អាហ៊ីម៉ាឡិច​ឲ្យ​ទៅ​គាត់​ដែរ​»។+ ១១ ភ្លាម​នោះ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អាហ៊ីម៉ាឡិច​ជា​សង្ឃ ដែល​ជា​កូន​ប្រុស​អាហាយថូប និង​សង្ឃ​ទាំង​អស់​ដែល​ជា​ពូជ​ពង្ស​របស់​ឪពុក​គាត់​នៅ​ក្រុង​ណូប។ ដូច្នេះ ពួក​គេ​ទាំង​អស់​បាន​មក​ជួប​ស្ដេច។

១២ រួច​សុល​និយាយ​ថា​៖ ​«​កូន​ប្រុស​អាហាយថូប សូម​ស្ដាប់!​»។ គាត់​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់​»។ ១៣ សុល​និយាយ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​សម​គំនិត​ជា​មួយ​នឹង​កូន​ប្រុស​អ៊ីសាយ​ប្រឆាំង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​អ្នក​ឲ្យ​នំ​ប៉័ង ឲ្យ​ដាវ ហើយ​សួរ​ព្រះ​ឲ្យ​គាត់? ឥឡូវ​នេះ គាត់​ប្រឆាំង​ខ្ញុំ​ហើយ​ពួន​ចាំ​វាយ​ប្រហារ​ខ្ញុំ​ទៀត​»។ ១៤ ឮ​ដូច្នេះ អាហ៊ីម៉ាឡិច​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​បម្រើ​ទាំង​អស់​របស់​លោក តើ​មាន​អ្នក​ណា​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​ដាវីឌ?*+ គាត់​ជា​កូន​ប្រសា​លោក+ និង​ជា​មេ​អង្គរក្ស​របស់​លោក ថែម​ទាំង​ជា​អ្នក​មាន​កិត្តិយស​ក្នុង​វិមាន​របស់​លោក​ទៀត​ផង។+ ១៥ នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​ខ្ញុំ​សួរ​ព្រះ​ឲ្យ​គាត់​ទេ មែន​ទេ?+ សម្ដី​របស់​លោក​មិន​សម​ហេតុ​សម​ផល​ទេ! សូម​លោក​កុំ​សង្ស័យ​ខ្ញុំ​និង​កូន​ចៅ​ទាំង​អស់​របស់​ឪពុក​ខ្ញុំ​ឡើយ ព្រោះ​ខ្ញុំ​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​អំពី​រឿង​នេះ​»។+

១៦ ប៉ុន្តែ ស្ដេច​និយាយ​ថា​៖ ​«​អាហ៊ីម៉ាឡិច អ្នក​និង​កូន​ចៅ​ទាំង​អស់​របស់​ឪពុក​អ្នក​ត្រូវ​តែ​ស្លាប់!​»។+ ១៧ ដូច្នេះ ស្ដេច​បង្គាប់​អង្គរក្ស​ដែល​នៅ​ជុំវិញ​គាត់​ថា​៖ ​«​ចូរ​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា​ចោល​ទៅ ពី​ព្រោះ​ពួក​គេ​ចូល​ដៃ​ជា​មួយ​នឹង​ដាវីឌ! ពួក​គេ​ដឹង​ហើយ​ថា​គាត់​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​ប្រាប់​ខ្ញុំ​សោះ!​»។ ក៏​ប៉ុន្តែ ពួក​អ្នក​បម្រើ​ស្ដេច​មិន​ហ៊ាន​លើក​ដៃ​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា​ទេ។ ១៨ ហេតុ​នោះ ស្ដេច​បង្គាប់​ទៅ​ដូអេក​ថា​៖+ ​«​ចូរ​អ្នក​សម្លាប់​ពួក​សង្ឃ​ទាំង​នេះ​ចោល​ទៅ!​»។ ដូច្នេះ ដូអេក​ដែល​ជា​ជន​ជាតិ​អេដំ+ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​សង្ឃ​ដោយ​ផ្ទាល់​ដៃ​គាត់។ នៅ​ថ្ងៃ​នោះ គាត់​សម្លាប់​ពួក​សង្ឃ*អស់​៨៥​នាក់។+ ១៩ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ទៅ​វាយ​ប្រហារ​ក្រុង​ណូប+ជា​ក្រុង​របស់​ពួក​សង្ឃ​ទាំង​នោះ ហើយ​បាន​សម្លាប់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ព្រម​ទាំង​សត្វ​គោ សត្វ​លា និង​សត្វ​ចៀម​ទៀត​ផង។

២០ នៅ​ពេល​នោះ អាប៊ីយ៉ាថា+ជា​កូន​ប្រុស​ម្នាក់​របស់​អាហ៊ីម៉ាឡិច​ដែល​ជា​កូន​អាហាយថូប គាត់​បាន​រត់​ភៀស​ខ្លួន​ទៅ​ឯ​ដាវីឌ។ ២១ អាប៊ីយ៉ាថា​បាន​ប្រាប់​ដាវីឌ​ថា​៖ ​«​សុល​បាន​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា​»។ ២២ ដាវីឌ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​នៅ​ថ្ងៃ​នោះ ខ្ញុំ​ឃើញ​ដូអេក​ជន​ជាតិ​អេដំ​នៅ​ទី​នោះ ខ្ញុំ​ដឹង​ថា+គាត់​នឹង​ប្រាប់​សុល​ជា​មិន​ខាន។ ខ្ញុំ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ឪ​ពុក​អ្នក​ស្លាប់។ ២៣ សូម​អ្នក​អាស្រ័យ​នៅ​ជា​មួយ​នឹង​ខ្ញុំ។ កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​អ្នក​ដែល​រក​សម្លាប់​អ្នក ក៏​រក​សម្លាប់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ការពារ​ជីវិត​អ្នក​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក