បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៧៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • សេចក្ដី​អធិដ្ឋាន​ក្នុង​គ្រា​រង​ទុក្ខ​វេទនា

        • រំពឹង​គិត​អំពី​ស្នា​ដៃ​របស់​ព្រះ (​១១, ១២​)

        • ‹ឱ​ព្រះ តើ​មាន​ព្រះ​ណា​ដែល​អស្ចារ្យ​ដូច​លោក?› (​១៣​)

ចម្រៀងសរសើរព្រះ ៧៧:ពាក្យ​ផ្ដើម

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​យេឌូថិន​»​

ឯកសារយោង

  • +២ប្រ ៣៥:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៦៦

ចម្រៀងសរសើរព្រះ ៧៧:១

ឯកសារយោង

  • +ចសព ៣៤:៦; សុភ ១៥:២៩

ចម្រៀងសរសើរព្រះ ៧៧:២

ឯកសារយោង

  • +ចសព ១៨:៦; ៥០:១៥

ចម្រៀងសរសើរព្រះ ៧៧:៣

ឯកសារយោង

  • +ចសព ៤២:៥
  • +ចសព ១៤៣:៤

ចម្រៀងសរសើរព្រះ ៧៧:៥

ឯកសារយោង

  • +ចសព ១៤៣:៥; អេ ៥១:៩

ចម្រៀងសរសើរព្រះ ៧៧:៦

ឯកសារយោង

  • +ចសព ៤២:៨
  • +ចសព ៧៧:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៦, ទំ.  ១០

ចម្រៀងសរសើរព្រះ ៧៧:៧

ឯកសារយោង

  • +ចសព ៧៤:១
  • +ចសព ៧៩:៥

ចម្រៀងសរសើរព្រះ ៧៧:៩

ឯកសារយោង

  • +អេ ៤៩:១៤; ៦៣:១៥

ចម្រៀងសរសើរព្រះ ៧៧:១០

ឯកសារយោង

  • +ចសព ៣១:២២

ចម្រៀងសរសើរព្រះ ៧៧:១២

ឯកសារយោង

  • +១ប្រ ១៦:៩; ចសព ១៤៣:៥

ចម្រៀងសរសើរព្រះ ៧៧:១៣

ឯកសារយោង

  • +ដច ១៥:១១; ចសព ៨៩:៨

ចម្រៀងសរសើរព្រះ ៧៧:១៤

ឯកសារយោង

  • +ចសព ៧២:១៨; បប ១៥:៣
  • +ដច ៩:១៦; អេ ៥២:១០; ដាន ៣:២៩; ៦:២៦, ២៧

ចម្រៀងសរសើរព្រះ ៧៧:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ដោយ​ដៃ​»​

  • *

    ន័យ​ត្រង់​«​លោះ​»​

ឯកសារយោង

  • +ដច ៦:៦; បច ៩:២៩

ចម្រៀងសរសើរព្រះ ៧៧:១៦

ឯកសារយោង

  • +ដច ១៤:២១; យ៉ូស ៣:១៦; ចសព ១១៤:១-៣

ចម្រៀងសរសើរព្រះ ៧៧:១៧

ឯកសារយោង

  • +២សាំ ២២:១៥; ចសព ១៤៤:៦

ចម្រៀងសរសើរព្រះ ៧៧:១៨

ឯកសារយោង

  • +ចសព ២៩:៣
  • +ចសព ៩៧:៤
  • +ដច ១៩:១៨; ២សាំ ២២:៨

ចម្រៀងសរសើរព្រះ ៧៧:១៩

ឯកសារយោង

  • +នេហ ៩:១០, ១១; ហាប ៣:១៥

ចម្រៀងសរសើរព្រះ ៧៧:២០

ឯកសារយោង

  • +ដច ១៣:២១; ចសព ៧៨:៥២
  • +អេ ៦៣:១១; សកម្ម ៧:៣៥, ៣៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ៧៧:ពាក្យ​ផ្ដើម២ប្រ ៣៥:១៥
ចសព. ៧៧:១ចសព ៣៤:៦; សុភ ១៥:២៩
ចសព. ៧៧:២ចសព ១៨:៦; ៥០:១៥
ចសព. ៧៧:៣ចសព ៤២:៥
ចសព. ៧៧:៣ចសព ១៤៣:៤
ចសព. ៧៧:៥ចសព ១៤៣:៥; អេ ៥១:៩
ចសព. ៧៧:៦ចសព ៤២:៨
ចសព. ៧៧:៦ចសព ៧៧:១២
ចសព. ៧៧:៧ចសព ៧៤:១
ចសព. ៧៧:៧ចសព ៧៩:៥
ចសព. ៧៧:៩អេ ៤៩:១៤; ៦៣:១៥
ចសព. ៧៧:១០ចសព ៣១:២២
ចសព. ៧៧:១២១ប្រ ១៦:៩; ចសព ១៤៣:៥
ចសព. ៧៧:១៣ដច ១៥:១១; ចសព ៨៩:៨
ចសព. ៧៧:១៤ចសព ៧២:១៨; បប ១៥:៣
ចសព. ៧៧:១៤ដច ៩:១៦; អេ ៥២:១០; ដាន ៣:២៩; ៦:២៦, ២៧
ចសព. ៧៧:១៥ដច ៦:៦; បច ៩:២៩
ចសព. ៧៧:១៦ដច ១៤:២១; យ៉ូស ៣:១៦; ចសព ១១៤:១-៣
ចសព. ៧៧:១៧២សាំ ២២:១៥; ចសព ១៤៤:៦
ចសព. ៧៧:១៨ចសព ២៩:៣
ចសព. ៧៧:១៨ចសព ៩៧:៤
ចសព. ៧៧:១៨ដច ១៩:១៨; ២សាំ ២២:៨
ចសព. ៧៧:១៩នេហ ៩:១០, ១១; ហាប ៣:១៥
ចសព. ៧៧:២០ដច ១៣:២១; ចសព ៧៨:៥២
ចសព. ៧៧:២០អេ ៦៣:១១; សកម្ម ៧:៣៥, ៣៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ៧៧:១-២០

ចម្រៀងសរសើរព្រះ

ជូន​ចំពោះ​មេ​ភ្លេង សូម​លេង​តាម​បែប​យេឌូថិន។* ទំនុក​របស់​អេសាភ។+

៧៧ ខ្ញុំ​នឹង​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ

ខ្ញុំ​នឹង​ស្រែក​ហៅ​ព្រះ ហើយ​លោក​នឹង​ឮ​ខ្ញុំ។+

 ២ ក្នុង​គ្រា​ដែល​ខ្ញុំ​រង​ទុក្ខ​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ​យេហូវ៉ា+

នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អធិដ្ឋាន​ទៅ​លោក​ឥត​ឈប់

តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​ឡើយ។

 ៣ ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំ​ក៏​ថ្ងួច​ថ្ងូរ+

ខ្ញុំ​កើត​ទុក្ខ​រហូត​ដល់​លែង​មាន​កម្លាំង​ទៀត។+ (​ស៊ីឡា​)

 ៤ លោក​មិន​ឲ្យ​ខ្ញុំ​បិទ​ភ្នែក​ទេ។

ខ្ញុំ​ជ្រួល​ច្របល់​ក្នុង​ចិត្ត ហើយ​និយាយ​មិន​ចេញ។

 ៥ ខ្ញុំ​គិត​ទៅ​ដល់​គ្រា​ដ៏​យូរ​លង់+

គឺ​អស់​ជា​ច្រើន​ឆ្នាំ​ដែល​កន្លង​ផុត​ទៅ។

 ៦ នៅ​វេលា​យប់ ខ្ញុំ​នឹក​ចាំ​ចម្រៀង​របស់​ខ្ញុំ+

ខ្ញុំ​រំពឹង​គិត​ក្នុង​ចិត្ត+

ហើយ​ខ្ញុំ​ខំ​ប្រឹង​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​ដើម្បី​ដឹង​ចម្លើយ។

 ៧ តើ​ព្រះ​យេហូវ៉ា​នឹង​បោះ​បង់​ចោល​យើង​រហូត​ឬ?+

តើ​លោក​នឹង​មិន​មេត្តា​ចំពោះ​យើង​ម្ដង​ទៀត​ទេ​ឬ?+

 ៨ តើ​លោក​ឈប់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​ដរាប​ឬ?

តើ​មនុស្ស​គ្រប់​ជំនាន់​នឹង​មិន​បាន​ឃើញ​សេចក្ដី​សន្យា​របស់​លោក​​ក្លាយ​ជា​ការ​ពិត​ទេ​ឬ?

 ៩ តើ​ព្រះ​ភ្លេច​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ឬ​ទេ?+

ហើយ​តើ​កំហឹង​របស់​លោក​បណ្ដាល​ឲ្យ​លោក​លែង​មាន​សេចក្ដី​មេត្តា​ករុណា​ទៀត​ឬ​ទេ? (​ស៊ីឡា​)

១០ តើ​ខ្ញុំ​ត្រូវ​និយាយ​ត​ទៅ​ទៀត​ឬ ថា​៖ ​«​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​នេះ+

ព្រោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ឈប់​ជួយ​យើង​ទៀត​»​?

១១ ខ្ញុំ​នឹង​មិន​ភ្លេច​កិច្ច​ការ​របស់​យ៉ា​ឡើយ

ខ្ញុំ​នឹង​ចង​ចាំ​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​តាំង​ពី​យូរ​មក​ហើយ។

១២ ខ្ញុំ​នឹង​រំពឹង​គិត​អំពី​កិច្ចការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ

ហើយ​ខ្ញុំ​នឹង​ជញ្ជឹង​គិត​អំពី​ស្នា​ដៃ​របស់​លោក។+

១៣ ឱ​ព្រះ ផ្លូវ​របស់​លោក​គឺ​បរិសុទ្ធ

ឱ​ព្រះ​របស់​យើង តើ​មាន​ព្រះ​ណា​ដែល​អស្ចារ្យ​ដូច​លោក?+

១៤ លោក​ជា​ព្រះ​ពិត ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ​+

លោក​បាន​បង្ហាញ​ឫទ្ធានុភាព​របស់​លោក​ឲ្យ​ជន​ជាតិ​នា​នា​ឃើញ។+

១៥ លោក​បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក​ដោយ​ឫទ្ធានុភាព*+

គឺ​លោក​បាន​សង្គ្រោះ*កូន​ចៅ​យ៉ាកុប​និង​កូន​ចៅ​យ៉ូសែប។ (​ស៊ីឡា​)

១៦ ឱ​ព្រះ​អើយ ទឹក​ទាំង​ឡាយ​បាន​ឃើញ​លោក

ពេល​ឃើញ​លោក ទឹក​ក៏​រំពើក​ញាប់​ញ័រ+

ហើយ​ទឹក​ជ្រៅ​កញ្ជ្រោល​បក់​បោក។

១៧ ពពក​ខ្មៅ​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង

មេឃ​ងងឹត​ក្រាស់​បញ្ចេញ​សូរ​គ្រាំ​គ្រេង

ហើយ​ផ្លេក​បន្ទោរ​របស់​លោក​បាញ់​ទៅ​នេះ​បាញ់​ទៅ​នោះ ដូច​គេ​បាញ់​ព្រួញ។+

១៨ សំឡេង​ផ្គរ​លាន់​របស់​លោក+ប្រៀប​ដូច​ជា​សំឡេង​សន្ធឹក​កង់​រទេះ​ចម្បាំង

ផ្លេក​បន្ទោរ​ភ្លឺ​ឆ្វាច​ពេញ​ផែន​ដី+

ហើយ​ផែន​ដី​ក៏​កក្រើក​រញ្ជួយ។+

១៩ ផ្លូវ​របស់​លោក​កាត់​បាត​សមុទ្រ+

មាគ៌ា​របស់​លោក​កាត់​ទឹក​ដ៏​សែន​ជ្រៅ

ប៉ុន្តែ គ្មាន​អ្នក​ណា​បាន​ឃើញ​លំ​អាន​ជើង​របស់​លោក​ឡើយ។

២០ លោក​ដឹក​នាំ​រាស្ត្រ​របស់​លោក ដូច​ដឹក​នាំ​ហ្វូង​ចៀម+

ដោយ​ឲ្យ​ម៉ូសេ​និង​អេរ៉ុន​ថែ​រក្សា​ពួក​គេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក