បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • ដាវីឌ​ឈ្នះ​កូលីយ៉ាត (​១​-​៥៨​)

        • កូលីយ៉ាត​ហៅ​អ៊ីស្រាអែល​ឲ្យ​មក​ប្រកួត (​៨​-​១០​)

        • ដាវីឌ​ស្ម័គ្រ​ចិត្ត​ចូល​ប្រកួត (​៣២​-​៣៧​)

        • ដាវីឌ​ប្រកួត​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា (​៤៥​-​៤៧​)

សាំយូអែលទី១ ១៧:១

ឯកសារយោង

  • +អសក ៣:១, ៣; ១សាំ ៩:១៦; ១៤:៥២
  • +២ប្រ ២៨:១៨
  • +១ប្រ ១១:១២, ១៣
  • +យ៉ូស ១៥:២០, ៣៥; យេ ៣៤:៧

សាំយូអែលទី១ ១៧:២

កំណត់សម្គាល់

  • *

    ឬ​«​វាល​ទំនាប​»​

ឯកសារយោង

  • +១សាំ ២១:៩

សាំយូអែលទី១ ១៧:៤

កំណត់សម្គាល់

  • *

    គាត់​មាន​កម្ពស់​ប្រហែល​ជា​២,៩​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +១សាំ ១៧:២៣
  • +យ៉ូស ១១:២២; ២សាំ ២១:២០, ២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ៩, ១០-១៣

សាំយូអែលទី១ ១៧:៥

កំណត់សម្គាល់

  • *

    ប្រហែល​ជា​៥៧​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +១សាំ ១៧:៣៨, ៣៩; ១បស ២២:៣៤

សាំយូអែលទី១ ១៧:៦

ឯកសារយោង

  • +១សាំ ១៧:៤៥

សាំយូអែលទី១ ១៧:៧

កំណត់សម្គាល់

  • *

    ប្រហែល​ជា​៦,៨៤​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +១ប្រ ២០:៥

សាំយូអែលទី១ ១៧:៨

ឯកសារយោង

  • +ជប ៣៣:៥៥

សាំយូអែលទី១ ១៧:១០

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ថ្ងៃ​នេះ អញ​បបួល​ទាហាន​អ៊ីស្រាអែល​ឲ្យ​មក​ប្រកួត​នឹង​អញ​»​

ឯកសារយោង

  • +១សាំ ១៧:២៦; ២បស ១៩:២២

សាំយូអែលទី១ ១៧:១២

ឯកសារយោង

  • +ដក ៣៥:១៦, ១៩; រូថ ១:២
  • +១សាំ ១៧:៥៨; មីកា ៥:២; ម៉ាថ ២:៦
  • +រូថ ៤:២២
  • +១ប្រ ២:១៣-១៥

សាំយូអែលទី១ ១៧:១៣

ឯកសារយោង

  • +ជប ១:៣
  • +១សាំ ១៦:៦
  • +១សាំ ១៦:៨
  • +១សាំ ១៦:៩

សាំយូអែលទី១ ១៧:១៤

ឯកសារយោង

  • +១ប្រ ២:១៣, ១៥

សាំយូអែលទី១ ១៧:១៥

ឯកសារយោង

  • +១សាំ ១៦:១១, ១៩

សាំយូអែលទី១ ១៧:១៧

កំណត់សម្គាល់

  • *

    ប្រហែលជា​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

សាំយូអែលទី១ ១៧:១៨

កំណត់សម្គាល់

  • *

    ឬ​«​ឈីស​»​

  • *

    ឬ​«​មេ​លើ​១.០០០​នាក់​»​

សាំយូអែលទី១ ១៧:១៩

ឯកសារយោង

  • +១សាំ ១៧:២; ២១:៩
  • +១សាំ ៩:១៦, ១៧

សាំយូអែលទី១ ១៧:២២

ឯកសារយោង

  • +១សាំ ១៧:១៧, ១៨

សាំយូអែលទី១ ១៧:២៣

ឯកសារយោង

  • +១សាំ ១៧:៤
  • +១សាំ ១៧:១០

សាំយូអែលទី១ ១៧:២៤

ឯកសារយោង

  • +១សាំ ១៧:១១

សាំយូអែលទី១ ១៧:២៥

ឯកសារយោង

  • +១សាំ ១៧:១០
  • +យ៉ូស ១៥:១៦; ១សាំ ១៤:៤៩; ១៨:១៧, ២១

សាំយូអែលទី១ ១៧:២៦

កំណត់សម្គាល់

  • *

    ឬ​«​បាន​បបួល​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ឲ្យ​មក​ប្រកួត​»​

ឯកសារយោង

  • +១សាំ ១៧:១០; យេ ១០:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១០

សាំយូអែលទី១ ១៧:២៨

កំណត់សម្គាល់

  • *

    ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត

ឯកសារយោង

  • +១សាំ ១៦:៦, ៧; ១ប្រ ២:១៣
  • +១សាំ ១៧:២០

សាំយូអែលទី១ ១៧:៣០

ឯកសារយោង

  • +១សាំ ១៧:២៦
  • +១សាំ ១៧:២៥

សាំយូអែលទី១ ១៧:៣២

ឯកសារយោង

  • +១សាំ ១៦:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១០-១១

សាំយូអែលទី១ ១៧:៣៣

កំណត់សម្គាល់

  • *

    ឬ​«​ធ្វើ​ជា​ទាហាន​»​

ឯកសារយោង

  • +១សាំ ១៧:៤២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១១

សាំយូអែលទី១ ១៧:៣៤

ឯកសារយោង

  • +អេ ៣១:៤

សាំយូអែលទី១ ១៧:៣៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១០

សាំយូអែលទី១ ១៧:៣៦

កំណត់សម្គាល់

  • *

    ឬ​«​បាន​បបួល​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ឲ្យ​មក​ប្រកួត​»​

ឯកសារយោង

  • +១សាំ ១៧:១០; យេ ១០:១០

សាំយូអែលទី១ ១៧:៣៧

ឯកសារយោង

  • +បច ៧:២១; ២បស ៦:១៦; ហេ ១១:៣២-៣៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១១

សាំយូអែលទី១ ១៧:៣៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១១

សាំយូអែលទី១ ១៧:៣៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១១

សាំយូអែលទី១ ១៧:៤០

ឯកសារយោង

  • +អសក ២០:១៥, ១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១១

សាំយូអែលទី១ ១៧:៤១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១២

សាំយូអែលទី១ ១៧:៤២

ឯកសារយោង

  • +១សាំ ១៦:១២; ១៧:៣៣

សាំយូអែលទី១ ១៧:៤៣

ឯកសារយោង

  • +១សាំ ២៤:១៤; ២សាំ ១៦:៩; ២បស ៨:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១១

សាំយូអែលទី១ ១៧:៤៥

កំណត់សម្គាល់

  • *

    ឬ​«​អ្នក​បាន​បបួល​ប្រកួត​»​

ឯកសារយោង

  • +១សាំ ១៧:៤, ៦
  • +២សាំ ៥:១០; ហេ ១១:៣២-៣៤
  • +១សាំ ១៧:១០; ២បស ១៩:២២

សាំយូអែលទី១ ១៧:៤៦

ឯកសារយោង

  • +បច ៩:១-៣; យ៉ូស ១០:៨
  • +ដច ៩:១៦; បច ២៨:១០; ១បស ៨:៤៣; ២បស ១៩:១៩; ដាន ៣:២៩

សាំយូអែលទី១ ១៧:៤៧

ឯកសារយោង

  • +២ប្រ ២០:១៥; សុភ ២១:៣១
  • +ចសព ៤៤:៦, ៧; សាក ៤:៦
  • +បច ២០:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១២

សាំយូអែលទី១ ១៧:៤៩

ឯកសារយោង

  • +១សាំ ១៧:៣៧; ២សាំ ២១:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ១២

សាំយូអែលទី១ ១៧:៥០

ឯកសារយោង

  • +អសក ៣:៣១; ១៥:១៥, ១៦; ១សាំ ១៧:៤៧

សាំយូអែលទី១ ១៧:៥១

ឯកសារយោង

  • +១សាំ ២១:៩
  • +បច ២៨:៧; យ៉ូស ២៣:១០; ហេ ១១:៣២-៣៤

សាំយូអែលទី១ ១៧:៥២

ឯកសារយោង

  • +១សាំ ១៧:២, ១៩
  • +យ៉ូស ១៥:២០, ៤៥
  • +យ៉ូស ១៥:២០, ៣៦

សាំយូអែលទី១ ១៧:៥៤

កំណត់សម្គាល់

  • *

    សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឯកសារយោង

  • +១សាំ ២១:៩

សាំយូអែលទី១ ១៧:៥៥

ឯកសារយោង

  • +១សាំ ១៤:៥០
  • +១សាំ ១៦:១៩, ២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៥, ទំ.  ៣២

សាំយូអែលទី១ ១៧:៥៧

ឯកសារយោង

  • +១សាំ ១៧:៥៤

សាំយូអែលទី១ ១៧:៥៨

ឯកសារយោង

  • +រូថ ៤:២២; ១សាំ ១៦:១; ១ប្រ ២:១៣, ១៥; ម៉ាថ ១:៦; លូក ៣:២៣, ៣២; សកម្ម ១៣:២២
  • +១សាំ ១៧:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ១៧:១អសក ៣:១, ៣; ១សាំ ៩:១៦; ១៤:៥២
១សាំ. ១៧:១២ប្រ ២៨:១៨
១សាំ. ១៧:១១ប្រ ១១:១២, ១៣
១សាំ. ១៧:១យ៉ូស ១៥:២០, ៣៥; យេ ៣៤:៧
១សាំ. ១៧:២១សាំ ២១:៩
១សាំ. ១៧:៤១សាំ ១៧:២៣
១សាំ. ១៧:៤យ៉ូស ១១:២២; ២សាំ ២១:២០, ២១
១សាំ. ១៧:៥១សាំ ១៧:៣៨, ៣៩; ១បស ២២:៣៤
១សាំ. ១៧:៦១សាំ ១៧:៤៥
១សាំ. ១៧:៧១ប្រ ២០:៥
១សាំ. ១៧:៨ជប ៣៣:៥៥
១សាំ. ១៧:១០១សាំ ១៧:២៦; ២បស ១៩:២២
១សាំ. ១៧:១២ដក ៣៥:១៦, ១៩; រូថ ១:២
១សាំ. ១៧:១២១សាំ ១៧:៥៨; មីកា ៥:២; ម៉ាថ ២:៦
១សាំ. ១៧:១២រូថ ៤:២២
១សាំ. ១៧:១២១ប្រ ២:១៣-១៥
១សាំ. ១៧:១៣ជប ១:៣
១សាំ. ១៧:១៣១សាំ ១៦:៦
១សាំ. ១៧:១៣១សាំ ១៦:៨
១សាំ. ១៧:១៣១សាំ ១៦:៩
១សាំ. ១៧:១៤១ប្រ ២:១៣, ១៥
១សាំ. ១៧:១៥១សាំ ១៦:១១, ១៩
១សាំ. ១៧:១៩១សាំ ១៧:២; ២១:៩
១សាំ. ១៧:១៩១សាំ ៩:១៦, ១៧
១សាំ. ១៧:២២១សាំ ១៧:១៧, ១៨
១សាំ. ១៧:២៣១សាំ ១៧:៤
១សាំ. ១៧:២៣១សាំ ១៧:១០
១សាំ. ១៧:២៤១សាំ ១៧:១១
១សាំ. ១៧:២៥១សាំ ១៧:១០
១សាំ. ១៧:២៥យ៉ូស ១៥:១៦; ១សាំ ១៤:៤៩; ១៨:១៧, ២១
១សាំ. ១៧:២៦១សាំ ១៧:១០; យេ ១០:១០
១សាំ. ១៧:២៨១សាំ ១៦:៦, ៧; ១ប្រ ២:១៣
១សាំ. ១៧:២៨១សាំ ១៧:២០
១សាំ. ១៧:៣០១សាំ ១៧:២៦
១សាំ. ១៧:៣០១សាំ ១៧:២៥
១សាំ. ១៧:៣២១សាំ ១៦:១៨
១សាំ. ១៧:៣៣១សាំ ១៧:៤២
១សាំ. ១៧:៣៤អេ ៣១:៤
១សាំ. ១៧:៣៦១សាំ ១៧:១០; យេ ១០:១០
១សាំ. ១៧:៣៧បច ៧:២១; ២បស ៦:១៦; ហេ ១១:៣២-៣៤
១សាំ. ១៧:៤០អសក ២០:១៥, ១៦
១សាំ. ១៧:៤២១សាំ ១៦:១២; ១៧:៣៣
១សាំ. ១៧:៤៣១សាំ ២៤:១៤; ២សាំ ១៦:៩; ២បស ៨:១៣
១សាំ. ១៧:៤៥១សាំ ១៧:៤, ៦
១សាំ. ១៧:៤៥២សាំ ៥:១០; ហេ ១១:៣២-៣៤
១សាំ. ១៧:៤៥១សាំ ១៧:១០; ២បស ១៩:២២
១សាំ. ១៧:៤៦បច ៩:១-៣; យ៉ូស ១០:៨
១សាំ. ១៧:៤៦ដច ៩:១៦; បច ២៨:១០; ១បស ៨:៤៣; ២បស ១៩:១៩; ដាន ៣:២៩
១សាំ. ១៧:៤៧២ប្រ ២០:១៥; សុភ ២១:៣១
១សាំ. ១៧:៤៧ចសព ៤៤:៦, ៧; សាក ៤:៦
១សាំ. ១៧:៤៧បច ២០:៤
១សាំ. ១៧:៤៩១សាំ ១៧:៣៧; ២សាំ ២១:២២
១សាំ. ១៧:៥០អសក ៣:៣១; ១៥:១៥, ១៦; ១សាំ ១៧:៤៧
១សាំ. ១៧:៥១១សាំ ២១:៩
១សាំ. ១៧:៥១បច ២៨:៧; យ៉ូស ២៣:១០; ហេ ១១:៣២-៣៤
១សាំ. ១៧:៥២១សាំ ១៧:២, ១៩
១សាំ. ១៧:៥២យ៉ូស ១៥:២០, ៤៥
១សាំ. ១៧:៥២យ៉ូស ១៥:២០, ៣៦
១សាំ. ១៧:៥៤១សាំ ២១:៩
១សាំ. ១៧:៥៥១សាំ ១៤:៥០
១សាំ. ១៧:៥៥១សាំ ១៦:១៩, ២១
១សាំ. ១៧:៥៧១សាំ ១៧:៥៤
១សាំ. ១៧:៥៨រូថ ៤:២២; ១សាំ ១៦:១; ១ប្រ ២:១៣, ១៥; ម៉ាថ ១:៦; លូក ៣:២៣, ៣២; សកម្ម ១៣:២២
១សាំ. ១៧:៥៨១សាំ ១៧:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
  • ៥៦
  • ៥៧
  • ៥៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ១៧:១-៥៨

សៀវភៅសាំយូអែលទី១

១៧ រីឯ​ពួក​ភីលីស្ទីន+បាន​ប្រមូល​កង​ទ័ព​របស់​ពួក​គេ​ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​បាន​ផ្ដុំ​គ្នា​នៅ​ក្រុង​សូគរ+ដែល​ជា​ក្រុង​របស់​កុលសម្ព័ន្ធ​យូដា រួច​ពួក​គេ​បោះ​ទ័ព​ត្រង់​អេផេសដាមីម+ ដែល​នៅ​រវាង​ក្រុង​សូគរ​និង​ក្រុង​អាសេកា។+ ២ សុល​និង​ពួក​ទាហាន​អ៊ីស្រាអែល​បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ*អេឡា។+ ពួក​គេ​តម្រៀប​ទ័ព​ដើម្បី​ច្បាំង​នឹង​ពួក​ភីលីស្ទីន។ ៣ ទ័ព​ភីលីស្ទីន​នៅ​ភ្នំ​ម្ខាង ឯ​ទ័ព​អ៊ីស្រាអែល​នៅ​ភ្នំ​ម្ខាង​ទៀត ហើយ​មាន​ជ្រលង​នៅ​កណ្ដាល​កង​ទ័ព​ទាំង​ពីរ។

៤ ខណៈ​នោះ ទាហាន​ជើង​ឯក​ម្នាក់​បាន​ចេញ​ពី​ជំរំ​ទ័ព​ពួក​ភីលីស្ទីន គាត់​ឈ្មោះ​កូលីយ៉ាត+មក​ពី​ក្រុង​កាថ។+ គាត់​មាន​កម្ពស់​៦​ហត្ថ​និង​១​ចំអាម។* ៥ គាត់​ពាក់​មួក​ស្ពាន់ និង​ពាក់​អាវ​ក្រោះ​ស្រកា។ អាវ​ក្រោះ​នោះ​ធ្វើ​ពី​ស្ពាន់+ មាន​ទម្ងន់​៥.០០០​ហ្សេគិល។* ៦ គាត់​ពាក់​ប្រដាប់​ការពារ​ស្មង​ជើង​ធ្វើ​ពី​ស្ពាន់ ហើយ​ស្ពាយ​លំពែង+ស្ពាន់​ខ្លី​មួយ។ ៧ ដង​លំពែង​ឈើ​របស់​គាត់​មាន​រាង​ដូច​ជា​ក្ដារ​កី​របស់​ជាង​តម្បាញ+ ឯ​ផ្លែ​លំពែង​វិញ​ធ្វើ​ពី​ដែក មាន​ទម្ងន់​៦០០​ហ្សេគិល។* មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ទៀត​ផង។ ៨ គាត់​ឈរ​ស្រែក​ទៅ​ពល​ទ័ព​អ៊ីស្រាអែល​នៅ​ទី​ចម្បាំង+ថា​៖ ​«​ហេតុ​អ្វី​ឯង​រាល់​គ្នា​ចាំ​បាច់​ចេញ​មក​តម្រៀប​ក្បួន​ទ័ព​ដូច្នេះ? អញ​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​ជន​ជាតិ​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​អ្នក​បម្រើ​របស់​សុល។ ចូរ​ជ្រើស​រើស​មនុស្ស​ម្នាក់​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ​មក! ៩ បើ​អ្នក​នោះ​អាច​វាយ​សម្លាប់​អញ​បាន ពួក​អញ​នឹង​បម្រើ​ឯង​រាល់​គ្នា។ ប៉ុន្តែ បើ​អញ​វាយ​ឈ្នះ ហើយ​សម្លាប់​អ្នក​នោះ​បាន នោះ​ឯង​រាល់​គ្នា​នឹង​ក្លាយ​ជា​កញ្ជះ​របស់​ពួក​អញ​វិញ​»។ ១០ ជន​ជាតិ​ភីលីស្ទីន​នោះ​និយាយ​ថែម​ទៀត​ថា​៖ ​«​ថ្ងៃ​នេះ ទាហាន​អ៊ីស្រាអែល+ត្រូវ​មក​ប្រកួត​ជា​មួយ​នឹង​អញ។* ចូរ​ឲ្យ​បុរស​ម្នាក់​ចេញ​មក​ប្រយុទ្ធ​ស្លាប់​រស់​នឹង​អញ!​»។

១១ ពេល​សុល​និង​ទាហាន​អ៊ីស្រាអែល​ទាំង​អស់ ឮ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ ពួក​គេ​ភ័យ​ស្លុត​ហើយ​រន្ធត់​ចិត្ត​ខ្លាំង​ណាស់។

១២ ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​ដែល​ជា​អ្នក​ក្រុង​អេប្រាតា។+ ក្រុង​នោះ​គឺ​ក្រុង​បេថ្លេហិម+ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា។ អ៊ីសាយ+មាន​កូន​ប្រុស​៨​នាក់។+ នៅ​ជំនាន់​សុល អ៊ីសាយ​មាន​វ័យ​ចាស់​ហើយ។ ១៣ កូន​ប្រុស​បី​នាក់​របស់​អ៊ីសាយ បាន​ទៅ​តាម​សុល​ដើម្បី​ធ្វើ​សង្គ្រាម។+ កូន​ច្បង​ទី​១​ឈ្មោះ​អេលាប+ ទី​២​ឈ្មោះ​អាប៊ីណាដាប+ និង​ទី​៣​ឈ្មោះ​សាម៉ា។+ ១៤ ដាវីឌ​ជា​កូន​ពៅ។+ បង​ប្រុស​គាត់​ទាំង​បី​នាក់​នោះ​បាន​ទៅ​ជា​មួយ​នឹង​សុល។

១៥ ក្នុង​អំឡុង​ពេល​ដាវីឌ​បម្រើ​សុល គាត់​តែង​តែ​ទៅ​លេង​ផ្ទះ​ដើម្បី​ឃ្វាល​ចៀម+ឲ្យ​ឪពុក​នៅ​ក្រុង​បេថ្លេហិម។ ១៦ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នោះ​ចេះ​តែ​ដើរ​ចេញ​មក​ទាំង​ព្រឹក​ទាំង​ល្ងាច​អស់​រយៈ​ពេល​៤០​ថ្ងៃ ដើម្បី​ស្រែក​បបួល​ទាហាន​អ៊ីស្រាអែល​ឲ្យ​មក​ប្រកួត​ជា​មួយ​នឹង​គាត់។

១៧ អ៊ីសាយ​បាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​សូម​កូន​យក​លាជ​មួយ​អេហ្វា* និង​នំ​ប៉័ង​១០​ដុំ​នេះ ទៅ​ឲ្យ​បង​ប្រុស​ៗ​កូន​នៅ​ឯ​ជំរំ​ទ័ព​ជា​ប្រញាប់ ១៨ ហើយ​យក​ទឹក​ដោះ​ខាប់*១០​ដុំ​នេះ​ទៅ​ឲ្យ​មេ​ទ័ព*របស់​ពួក​គេ​ដែរ។ សូម​កូន​សួរ​សុខ​ទុក្ខ​បង​ៗ​កូន ហើយ​យក​វត្ថុ​សម្គាល់​មួយ​ពី​បង​ៗ​កូន​មក​វិញ​ផង ដើម្បី​ឲ្យ​ពុក​ដឹង​ថា​ពួក​គេ​សុខ​សប្បាយ​»។ ១៩ ពួក​បង​ៗ​របស់​ដាវីឌ​នៅ​ជា​មួយ​នឹង​សុល​និង​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​នៅ​ជ្រលង​ភ្នំ​អេឡា+ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ទាហាន​ភីលីស្ទីន។+

២០ ដូច្នេះ ដាវីឌ​ក្រោក​ពី​ព្រលឹម ហើយ​ឲ្យ​មនុស្ស​ម្នាក់​នៅ​មើល​ខុស​ត្រូវ​ហ្វូង​ចៀម។ រួច​ដាវីឌ​រៀបចំ​អីវ៉ាន់ ហើយ​ចេញ​ដំណើរ​ទៅ​ដូច​អ៊ីសាយ​បាន​បង្គាប់។ ពេល​ដាវីឌ​មក​ដល់​ជំរំ​ទ័ព ពួក​ទាហាន​កំពុង​ចេញ​ទៅ​ឯ​សមរភូមិ​ទាំង​ស្រែក​សម្រែក​សង្គ្រាម។ ២១ ទាហាន​អ៊ីស្រាអែល​និង​ទាហាន​ភីលីស្ទីន តម្រៀប​ទ័ព​ប្រឈម​មុខ​គ្នា​នៅ​ឯ​សមរភូមិ។ ២២ ភ្លាម​នោះ ដាវីឌ​ទុក​អីវ៉ាន់​នៅ​នឹង​អ្នក​យាម ហើយ​រត់​ទៅ​ឯ​សមរភូមិ។ ពេល​គាត់​ទៅ​ដល់ គាត់​សួរ​សុខ​ទុក្ខ​បង​ប្រុស​ៗ​របស់​គាត់។+

២៣ កាល​ដែល​ដាវីឌ​កំពុង​និយាយ នោះ​ទាហាន​ជើង​ឯក​របស់​ពួក​ភីលីស្ទីន​ឈ្មោះ​កូលីយ៉ាត+ជា​អ្នក​ក្រុង​កាថ បាន​ចេញ​មក​ឈរ​នៅ​មុខ​ទាហាន​ភីលីស្ទីន​ក្នុង​សមរភូមិ ទាំង​ពោល​ពាក្យ​ដដែល​ដូច​ពី​មុន។+ ពេល​នោះ ដាវីឌ​ឮ​សម្ដី​របស់​គាត់។ ២៤ ពេល​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​ឃើញ​កូលីយ៉ាត ពួក​គេ​បាន​ស្ទុះ​ចេញ​ដោយ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។+ ២៥ ទាហាន​អ៊ីស្រាអែល​និយាយ​គ្នា​ថា​៖ ​«​តើ​អ្នក​ឃើញ​បុរស​នោះ​ឬ​ទេ? គាត់​ចេញ​មក​ទាម​ទារ​ឲ្យ​ពួក​អ៊ីស្រាអែល​យើង​ប្រកួត​នឹង​គាត់។+ បើ​អ្នក​ណា​អាច​សម្លាប់​បុរស​នោះ​បាន ស្ដេច​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់​ដល់​អ្នក​នោះ ថែម​ទាំង​លើក​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្ដេច​នឹង​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​នោះ​រួច​ពន្ធ​ក្នុង​ស្រុក​អ៊ីស្រាអែល​»។

២៦ ដាវីឌ​ចាប់​ផ្ដើម​សួរ​ទាហាន​ដែល​ឈរ​នៅ​ជិត​គាត់​ថា​៖ ​«​តើ​អ្នក​ដែល​អាច​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ​បាន ហើយ​ដក​ការ​ដៀល​ត្មះ​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល នឹង​ទទួល​រង្វាន់​អ្វី? តើ​ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក​នោះ​ជា​នរណា បាន​ជា​ហ៊ាន​ប្រមាថ​មើល​ងាយ​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ?​»។*+ ២៧ ពួក​ទាហាន​ឆ្លើយ​ប្រាប់​ដាវីឌ​អំពី​ពាក្យ​សន្យា​របស់​ស្ដេច ហើយ​បាន​បន្ថែម​ថា​៖ ​«​នោះ​ជា​រង្វាន់​ដែល​អ្នក​សម្លាប់​បុរស​នោះ​នឹង​ទទួល​»។ ២៨ ពេល​អេលាប​ដែល​ជា​បង​ច្បង+បាន​ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ទាហាន​ទាំង​នោះ គាត់​ខឹង​ដាវីឌ ហើយ​ពោល​ថា​៖ ​«​ចុះ​ឯង​មក​ទី​នេះ​ធ្វើ​អ្វី? ហើយ​តើ​អ្នក​ណា​មើល​ចៀម​នៅ​ឯ​វាល?+ បង​ដឹង​ថា​ឯង​ជា​មនុស្ស​ព្រហើន* ឯង​មក​ទី​នេះ​គ្មាន​បំណង​ល្អ​ទេ! ឯង​គ្រាន់​តែ​ចង់​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ​»។ ២៩ ដាវីឌ​តប​ថា​៖ ​«​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ទេ។ ខ្ញុំ​គ្រាន់​តែ​សួរ​គេ​ប៉ុណ្ណោះ!​»។ ៣០ រួច​មក ដាវីឌ​បែរ​ចេញ​ពី​បង​គាត់ ទៅ​សួរ​អ្នក​ផ្សេង​ទៀត​នូវ​សំណួរ​ដដែល+ ហើយ​គាត់​បាន​ទទួល​ចម្លើយ​ដូច​មុន​ដែរ។+

៣១ កាល​ដែល​ទាហាន​ឮ​ពាក្យ​របស់​ដាវីឌ ពួក​គេ​បាន​ទៅ​ប្រាប់​សុល។ ដូច្នេះ សុល​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក។ ៣២ ដាវីឌ​ប្រាប់​សុល​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បាត់​បង់​ចិត្ត​ក្លាហាន​ដោយ​សារ​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នោះ​ឡើយ។ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក​នឹង​ចេញ​ទៅ​ច្បាំង​នឹង​បុរស​នោះ​»។+ ៣៣ ក៏​ប៉ុន្តែ សុល​ប្រាប់​ដាវីឌ​ថា​៖ ​«​អ្នក​មិន​អាច​ប្រយុទ្ធ​នឹង​ជន​ជាតិ​ភីលីស្ទីន​នោះ​បាន​ទេ ព្រោះ​អ្នក​នៅ​ក្មេង​ណាស់។+ រីឯ​ជន​ជាតិ​ភីលីស្ទីន​នោះ​វិញ គាត់​ធ្វើ​ចម្បាំង*តាំង​ពី​ជំទង់​មក​ម្ល៉េះ​»។ ៣៤ ដាវីឌ​តប​ទៅ​សុល​វិញ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​ជា​អ្នក​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​ឪពុក។ នៅ​ពេល​មាន​សត្វ​តោ+ និង​សត្វ​ខ្លា​ឃ្មុំ ចេញ​មក​ចាប់​សត្វ​ចៀម ៣៥ នោះ​ខ្ញុំ​ដេញ​តាម​វាយ​វា រួច​យក​សត្វ​ចៀម​ចេញ​ពី​មាត់​វា​មក​វិញ។ ពេល​វា​ហក់​មក ខ្ញុំ​បាន​ចាប់​ពុក​ចង្កា​របស់​វា ហើយ​វាយ​សម្លាប់​វា​តែ​ម្ដង។ ៣៦ ខ្ញុំ​បាន​សម្លាប់​សត្វ​តោ​និង​សត្វ​ខ្លា​ឃ្មុំ។ ដូច្នេះ ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក​នោះ ក៏​នឹង​ត្រូវ​ខ្ញុំ​សម្លាប់​ដូច​សត្វ​ទាំង​នោះ​ដែរ ព្រោះ​គាត់​បាន​ប្រមាថ​មើល​ងាយ​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​»។*+ ៣៧ ដាវីឌ​និយាយ​បន្ត​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​សង្គ្រោះ​ខ្ញុំ​ពី​ក្រញាំ​តោ​និង​ខ្លា​ឃ្មុំ លោក​ប្រាកដ​ជា​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ​ដែរ​»។+ ឮ​ដូច្នេះ សុល​ប្រាប់​ដាវីឌ​ថា​៖ ​«​ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​»។

៣៨ សុល​បាន​បំពាក់​គ្រឿង​សឹក​របស់​គាត់​ឲ្យ​ដាវីឌ។ សុល​យក​មួក​ស្ពាន់​មក​បំពាក់​លើ​ក្បាល​ដាវីឌ រួច​មក​បំពាក់​អាវ​ក្រោះ​ឲ្យ​គាត់។ ៣៩ បន្ទាប់​មក ដាវីឌ​បាន​ក្រវាត់​ដាវ​ពី​លើ​អាវ​ក្រោះ ហើយ​ខំ​ដើរ​ចេញ​ទៅ តែ​ទៅ​មិន​បាន​ទេ ដោយ​សារ​គាត់​មិន​ស៊ាំ​នឹង​គ្រឿង​សឹក​ទាំង​នោះ។ ដាវីឌ​និយាយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​មិន​អាច​ពាក់​គ្រឿង​ទាំង​នេះ​ចេញ​ទៅ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​ស៊ាំ​នៅ​ឡើយ​»។ ម្ល៉ោះ​ហើយ ដាវីឌ​ដោះ​គ្រឿង​ទាំង​នោះ​ចេញ។ ៤០ រួច​គាត់​យក​ដំបង​របស់​គាត់ ហើយ​រើស​ថ្ម​រលីង​ប្រាំ​គ្រាប់​ពី​អូរ។ គាត់​ដាក់​ថ្ម​ទាំង​នោះ​ក្នុង​ថ្នក់​ថង់​យាម ហើយ​នៅ​នឹង​ដៃ​គាត់​មាន​ខ្សែ​ដង្ហក់។+ រួច​មក គាត់​ចាប់​ផ្ដើម​ចូល​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​ភីលីស្ទីន​នោះ។

៤១ រីឯ​ជន​ជាតិ​ភីលីស្ទីន​នោះ​វិញ បាន​ដើរ​មក​កាន់​តែ​ជិត​ដាវីឌ ដោយ​មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង។ ៤២ ពេល​ជន​ជាតិ​ភីលីស្ទីន​នោះ​ឃើញ​ដាវីឌ គាត់​បង្ហាញ​ទឹក​មុខ​មើល​ងាយ​មើល​ថោក ដោយ​សារ​ដាវីឌ​ជា​ក្មេង​កំលោះ​សង្ហា​និង​មាន​សាច់​ឈាម​ស្រស់ថ្លា។+ ៤៣ ជន​ជាតិ​ភីលីស្ទីន​នោះ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​តើ​អញ​ជា​ឆ្កែ​ឬ+ បាន​ជា​ឯង​កាន់​ដំបង​មក​ប្រកួត​នឹង​អញ?​»។ ដូច្នេះ ជន​ជាតិ​ភីលីស្ទីន​នោះ​ប្រើ​ឈ្មោះ​ព្រះ​ផ្សេង​ៗ​របស់​គាត់​មក​ដាក់​បណ្ដាសា​ដាវីឌ។ ៤៤ ជន​ជាតិ​ភីលីស្ទីន​នោះ​និយាយ​ទៅ​ដាវីឌ​ទៀត​ថា​៖ ​«​ឯង​ចូល​មក! អញ​នឹង​ឲ្យ​សាក​សព​របស់​ឯង​ដល់​សត្វ​ស្លាប​និង​សត្វ​សាហាវ​ស៊ី​ជា​ចំណី​»។

៤៥ ដាវីឌ​តប​ទៅ​ជន​ជាតិ​ភីលីស្ទីន​នោះ​វិញ​ថា​៖ ​«​អ្នក​មក​ប្រកួត​នឹង​ខ្ញុំ​ដោយ​មាន​ដាវ និង​លំពែង​ពីរ+ តែ​ខ្ញុំ​មក​ប្រកួត​នឹង​អ្នក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+ និង​ជា​ព្រះ​នៃ​កង​ទ័ព​អ៊ីស្រាអែល ដែល​អ្នក​បាន​ប្រមាថ​មើល​ងាយ។*+ ៤៦ នៅ​ថ្ងៃ​នេះ​ឯង ព្រះ​យេហូវ៉ា​នឹង​ប្រគល់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។+ ខ្ញុំ​នឹង​សម្លាប់​អ្នក រួច​កាត់​ក្បាល​របស់​អ្នក។ ថ្ងៃ​នេះ ខ្ញុំ​នឹង​ឲ្យ​សាក​សព​ពល​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ស្លាប​និង​សត្វ​សាហាវ​ស៊ី​ជា​ចំណី ហើយ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​នឹង​ដឹង​ថា មាន​ព្រះ​ដ៏​ពិត​នៅ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ៤៧ អស់​អ្នក​ដែល​នៅ​ទី​នេះ​នឹង​ដឹង​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ជួយ​យើង​ឲ្យ​ឈ្នះ​សង្គ្រាម។+ ព្រះ​យេហូវ៉ា​មិន​សង្គ្រោះ​យើង​ដោយ​ដាវ​ឬ​លំពែង​ទេ។+ លោក​នឹង​ប្រគល់​ពួក​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​យើង​»។+

៤៨ រួច​មក ជន​ជាតិ​ភីលីស្ទីន​នោះ​បាន​ក្រោក​ឡើង ហើយ​ដើរ​ឆ្ពោះ​ទៅ​កាន់​តែ​ជិត​ដាវីឌ។ ផ្ទុយ​ទៅ​វិញ ដាវីឌ​រត់​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ជន​ជាតិ​ភីលីស្ទីន​នោះ។ ៤៩ ដាវីឌ​លូក​ដៃ​ទៅ​ក្នុង​ថង់​យាម​យក​ថ្ម​មួយ​គ្រាប់ ហើយ​ដាក់​ក្នុង​ខ្សែ​ដង្ហក់ រួច​គ្រវី។ បន្ទាប់​មក ដាវីឌ​ពន្លែង​ខ្សែ​ដង្ហក់​ទៅ រួច​គ្រាប់​ថ្ម​បោះ​ពួយ​យ៉ាង​លឿន​ត្រូវ​ចំ​ថ្ងាស ហើយ​ទ្រុឌ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ​ទៅ។ គាត់​ក៏​ដួល​ផ្កាប់​មុខ​នៅ​លើ​ដី។+ ៥០ ដូច្នេះ ដាវីឌ​បាន​យក​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន​នោះ​ដោយ​ខ្សែ​ដង្ហក់​និង​ថ្ម​មួយ​គ្រាប់។ ដាវីឌ​បាន​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ ទោះ​ជា​ដាវីឌ​គ្មាន​ដាវ​ក្នុង​ដៃ​ក៏​ដោយ។+ ៥១ ដាវីឌ​រត់​ចូល​ទៅ​ជិត​ជន​ជាតិ​ភីលីស្ទីន​នោះ រួច​ហូត​ដាវ​ចេញ​ពី​ស្រោម​ដាវ​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ+មក​កាត់​ក្បាល​របស់​គាត់ ដើម្បី​ឲ្យ​ប្រាកដ​ថា​គាត់​បាន​ស្លាប់​មែន។ ពេល​ទាហាន​ភីលីស្ទីន​ឃើញ​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ស្លាប់​ហើយ ពួក​គេ​ក៏​រត់​គេច​ខ្លួន​ទៅ។+

៥២ នៅ​ពេល​នោះ ទាហាន​អ៊ីស្រាអែល​និង​ទាហាន​យូដា​បាន​ស្រែក​ហ៊ោ​ឡើង ហើយ​ដេញ​តាម​ទាហាន​ភីលីស្ទីន​តាំង​ពី​ជ្រលង​ភ្នំ+រហូត​ដល់​ទ្វារ​កំពែង​ក្រុង​អេក្រុន។+ ពួក​គេ​សម្លាប់​ទាហាន​ភីលីស្ទីន​អស់​ជា​ច្រើន​នាក់​តាម​ផ្លូវ​ពី​ក្រុង​ស្អារេម+រហូត​ដល់​ក្រុង​កាថ​និង​ក្រុង​អេក្រុន។ ៥៣ ក្រោយ​ពី​ទាហាន​អ៊ីស្រាអែល​ត្រឡប់​មក​ពី​ដេញ​តាម​ទាហាន​ភីលីស្ទីន​យ៉ាង​ប្រកិត​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​ជំរំ​ទ័ព​ភីលីស្ទីន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ។

៥៤ រីឯ​ដាវីឌ​វិញ គាត់​បាន​យក​ក្បាល​ជន​ជាតិ​ភីលីស្ទីន​នោះ​មក​ក្រុង​យេរូសាឡិម* តែ​គាត់​ទុក​គ្រឿង​ចម្បាំង​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ​ក្នុង​ត្រសាល​របស់​គាត់។+

៥៥ នៅ​ខណៈ​ពេល​ដែល​សុល​ឃើញ​ដាវីឌ​ចេញ​ទៅ​ប្រកួត​នឹង​ជន​ជាតិ​ភីលីស្ទីន​នោះ គាត់​បាន​សួរ​អាប់ណឺ+ជា​មេ​ទ័ព​ថា​៖ ​«​អាប់ណឺ តើ​ក្មេង​កំលោះ​នោះ​ជា​កូន​របស់​នរណា?​»។+ អាប់ណឺ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​សូម​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​មិន​ដឹង​ទេ!​»។ ៥៦ ស្ដេច​បញ្ជា​ថា​៖ ​«​ចូរ​ទៅ​សួរ​មើល​ថា​ក្មេង​កំលោះ​នោះ​ជា​កូន​របស់​នរណា​»។ ៥៧ ក្រោយ​ពី​ដាវីឌ​ត្រឡប់​មក​ពី​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ​ភ្លាម អាប់ណឺ​បាន​នាំ​ដាវីឌ​មក​ឈរ​នៅ​ចំពោះ​មុខ​សុល ទាំង​មាន​ក្បាល​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ+មក​ជា​មួយ​ដែរ។ ៥៨ ដូច្នេះ សុល​សួរ​ដាវីឌ​ថា​៖ ​«​តើ​អ្នក​កំលោះ​ជា​កូន​របស់​នរណា?​»។ ដាវីឌ​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ជា​កូន​ប្រុស​របស់​អ៊ីសាយ+នៅ​ក្រុង​បេថ្លេហិម​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក